- Pheakdey
- អន្តរជាតិ
បង់ក្លាដែស៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសបង់ក្លាដែសបានកើនឡើងដល់ចំនួន ២០៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣០ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ អាជ្ញាធរបង់ក្លាដែសក៏បានចាប់ខ្លួនក្រុមបាតុករនៅទូទាំងប្រទេសប្រមាណជា ៩,០០០នាក់យកទៅឃុំទុកជាបណ្តោះអាសន្នសិនផងដែរ ខណៈតុលាការនៅមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ចំពោះពួកគេនៅឡើយទេ។ សូមរម្លឹកជូនថា បាតុកម្មនៅក្នុងប្រទេសបង់ក្លាដែសបានចាប់ផ្តើមកើតឡើងតាំងតែពីថ្ងៃទី១៨ ខែកក្កដាមកម្លេះ ហើយបុព្វហេតុដែលនាំឱ្យមានការប្រឆាំងតវ៉ានោះគឺបណ្តាលមកពីក្រុមនិស្សិតនិងប្រជាពលរដ្ឋក្រីក្រជាច្រើនមិនពេញចិត្តនឹងច្បាប់កំណត់កូតាជ្រើសរើសមន្ត្រីរាជការរបស់អាជ្ញាធរបង់ក្លាដែស ពោលគឺច្បាប់នោះបានកំណត់ថា ចំនួនមន្ត្រីរាជការចំនួន ៣០%នឹងត្រូវរក្សាទុកឱ្យកូនចៅជំនាន់ក្រោយរបស់ក្រុមមន្ត្រីរាជការដែលកំពុងធ្វើការងារក្នុងពេលបច្ចុប្បន្ន ឬទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់ក្រុមយោធាដែលបានមានស្នាដៃក្នុងកិច្ចការពារជាតិជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 30, 2024 - អន្តរជាតិ
“Temple Run” គឺជាហ្គេមក្នុងទូរស័ព្ទដៃដ៏ពេញនិយមបំផុតមួយកាលពីជាង ១០ឆ្នាំមុន ដោយកម្មវិធីហ្គេមមួយនេះត្រូវបានគេទាញយកទៅប្រើប្រាស់រហូតដល់ជាង ១ពាន់លានដងឯណោះនៅជុំវិញពិភពលោក។ បើទោះជាបច្ចុប្បន្ននេះហ្គេម Temple Run មិនសូវមានអ្នកលេងច្រើនដូចកាលពីមុនក្តី តែ Concept ថ្មីមួយនៅក្នុងហេ្គមហាក់កំពុងមានការពេញនិយមយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ជាពិសេសនោះគឺនៅក្នុងចំណោមអ្នកប្រើប្រាស់ TikTok តែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៩ ខែកក្កដាបានហៅ Concept ថ្មីនេះថា Real-life Temple Run ដែលសំដៅលើសកម្មភាពរត់របស់មនុស្សជាក់ស្តែងនៅតាមប្រាសាទល្បីៗនៅក្នុងប្រទេសកម្ពុជា ដូចជាប្រាសាទអង្គវត្ត និងប្រាសាទតាព្រហ្មជាដើម។ ប្រភពខាងលើបានបន្តថា អ្នកដែលនិយមចូលចិត្តរត់នៅតាមប្រាសាទដោយយកលំនាំតាមការរត់ដូចនៅក្នុងហ្គេម Temple Run នោះភាគច្រើនគឺជាភ្ញៀវទេសចរអន្តរជាតិ ដែលបានទៅកម្សាន្តនៅក្នុងខេត្តសៀមរាម ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីបំផុតរបស់កម្ពុជា។ លោកអ្នកអាចទស្សនាសកម្មភាព
July 29, 2024 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានធ្វើការចល័តឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងយ៉ាងបន្ទាន់ ដើម្បីត្រៀមជួយក្រុមពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៩ ខែកក្កដា។ សូមរម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះប្រទេសកូរ៉េខាងជើងបានទទួលរងទឹកភ្លៀងក្នុងកម្រិតរហូតដល់ ៤៦៣មីលីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ២៩ឆ្នាំចុងក្រោយនេះ។ បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា ឧទ្ធម្ភាគចក្រយោធាដែលកូរ៉េខាងជើងបានដាក់ពង្រាយនោះមានចំនួន ១០គ្រឿង និងបន្ថែមដោយទូកសង្គ្រោះរបស់កងទ័ពជើងទឹកមួយចំនួនទៀតផង ហើយគោលបំណងនៃការដាក់ពង្រាយនេះគឺដើម្បីងាយស្រួលយកម្ហូបអាហារទៅចែកជូនប្រជាពលរដ្ឋ និងជួយជម្លៀសប្រជាពលរដ្ឋក្នុងករណីដែលកម្រិតទឹកជំនន់កើនឡើងកាន់តែខ្ពស់ ឬក្នុងករណីបន្ទាន់ណាមួយ។ យ៉ាងណាក្តី គិតត្រឹមពេលនេះជំនន់ទឹកភ្លៀងដ៏កម្រនេះនៅមិនទាន់បណ្តាលឱ្យមានពលរដ្ឋកូរ៉េខាងជើងណាម្នាក់បានស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 29, 2024 - អន្តរជាតិ
អាមេរិក៖ លោកស្រី កាម៉ាឡា ហារីស កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗនៅក្នុងចំណោមពលរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ បើទោះជាលោកស្រីទើបត្រូវបានជ្រើសរើសឱ្យក្លាយជាបេក្ខភាពប្រជែងយកតំណែងប្រធានាធិបតីបានត្រឹមតែ ១សប្តាហ៍ក៏ដោយ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៩ ខែកក្កដានេះបានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះលោកស្រី កាម៉ាឡា ហារីស អាចធ្វើការរៃអង្គាសប្រាក់ពីក្រុមអ្នកគាំទ្របានរហូតដល់ ២០០លានដុល្លារអាមេរិក។ ប្រភពខាងលើបានបន្តថា ប្រាក់ទាំង ២០០លានដុល្លារនេះគឺជាបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់ក្រុមអ្នកគាំទ្រប្រមាណជា ១៧០,០០០នាក់ សម្រាប់ទុកប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាការបោះឆ្នោត ខណៈការបោះឆ្នោតជាតិនៅសហរដ្ឋអាមេរិកនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ។ សូមបញ្ជាក់ជូនថា លោកស្រី កាម៉ាឡា ហារីស មានអាយុ ៥៩ឆ្នាំ បច្ចុប្បន្នមានតួនាទីជាអនុប្រធានាធិបតីអាមេរិក ហើយលោកស្រីត្រូវបានជ្រើសរើសឱ្យធ្វើជាបេក្ខជនប្រជែងយកតំណែងប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យជំនួសតំណែងរបស់លោកប្រធានាធិបតី ចូ
July 29, 2024 - អន្តរជាតិ
ថៃ៖ ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសថៃបានទាមទារឱ្យរដ្ឋាភិបាលថៃត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ចំពោះអ្នកដែលបានធ្វើឱ្យមានការរាតត្បាតពូជត្រីចម្លែកមួយប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់ពូជត្រីផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសៅរ៍ ទី២៧ ខែកក្កដា។ ត្រីដែលក្រុមអ្នកជំនាញផ្នែកជលផលថៃចាត់ទុកថា ជាពូជត្រីចម្លែកនោះមានឈ្មោះជាភាសាអង់គ្លេសថា “Blackchin Tilapia” ឬប្រែសម្រួលជាភាសាខ្មែរគឺមានន័យថា “ទីឡាបយ៉ាចង្ការខ្មៅ” ខណៈជាទូទៅគេតែងហៅត្រីប្រភេទនេះត្រឹមថា “ត្រីទីឡាបយ៉ាខ្មៅ”។ បើតាមលោក Withoon Lienchamroon ដែលជានាយកនៃមូលនិធិ BioThai បានឱ្យដឹថា កាលពីឆ្នាំ ២០១០កន្លងទៅ រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យក្រុមហ៊ុន Charoen Pokphand Foods (CPF) នាំចូលត្រីប្រភេទនេះចំនួន ២,០០០ក្បាលពីប្រទេសហ្គាណាដើម្បីយកមកធ្វើការសិក្សាស្រាវជ្រាវនិងពិសោធក្នុងមជ្ឈមណ្ឌលបង្កាត់ពូជក្នុងខេត្ត Samut Songkhram ហើយ ៣សប្តាហ៍ក្រោយមកក្រុមហ៊ុន Charoen Pokphand
July 27, 2024 - អន្តរជាតិ
(បង់ក្លាដែស)៖ អាជីវកម្មជាច្រើននៅក្នុងប្រទេសបង់ក្លាដែស កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង ក្រោយរដ្ឋាភិបាលសម្រេចផ្តាច់អ៊ីនធឺណិតនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៧ ខែកក្កដា។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសនៅក្នុងប្រទេសបង់ក្លាដែសបានផ្តើមកើតឡើងចាប់តាំងតែពីថ្ងៃទី១៨ ខែកក្កដាមកម្លេះ ក្រោយក្រុមនិស្សិតបង់ក្លាដែលបាននាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល។ បុព្វហេតុដែលនាំឱ្យមានការប្រឆាំងតវ៉ានោះទៀតសោធគឺបណ្តាលមកពីក្រុមនិស្សិតនិងប្រជាពលរដ្ឋក្រីក្រជាច្រើនមិនពេញចិត្តនឹងច្បាប់កំណត់កូតាជ្រើសរើសមន្ត្រីរាជការរបស់អាជ្ញាធរបង់ក្លាដែស ពោលគឺច្បាប់នោះបានកំណត់ថា ចំនួនមន្ត្រីរាជការចំនួន ៣០%នឹងត្រូវរក្សាទុកឱ្យកូនចៅជំនាន់ក្រោយរបស់ក្រុមមន្ត្រីរាជការដែលកំពុងធ្វើការងារក្នុងពេលបច្ចុប្បន្ន ឬទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់ក្រុមយោធាដែលបានមានស្នាដៃក្នុងកិច្ចការពារជាតិជាដើម។ ដោយសារច្បាប់ខាងលើ និងបន្ថែមដោយការមិនពេញចំពោះការដឹកនាំរបស់រដ្ឋាភិបាលផង ទើបក្រុមយុវជនបង់ក្លាដែសផ្តើមធ្វើបាតុកម្មដោយហិង្សានៅតាមទីតាំងសំខាន់ៗជាច្រើនក្នុងរដ្ឋធានីរបស់បង់ក្លាដែសដោយពួកគេបានប្រើប្រាស់បណ្តាញអ៊ីនធឺណិតសម្រាប់ធ្វើការទំនាក់ទំនងគ្នា។ ព្រោះហេតុផលនេះរដ្ឋាភិបាលបង់ក្លាដែសក៏បានសម្រេចផ្តាច់អ៊ីនធឺណិតមួយរយៈសិនក្នុងគោលបំណងកាត់ផ្តាច់ទំនាក់ទំនងក្នុងចំណោមក្រុមបាតុករ ខណៈគិតត្រឹមពេលនេះមានបាតុករចំនួន ១៤៧នាក់ហើយបានស្លាប់បាត់បង់ជីវិតដោយការបង្រ្កាបពីកងកម្លាំងបង់ក្លាដែស៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 27, 2024 - អន្តរជាតិ
បារាំង៖ ការវាយប្រហារដោយកាំភ្លើងចំនួន ៣ករណីបានកើតឡើងជាបន្តបន្ទាប់គ្នានៅលើផ្លូវរថភ្លើងក្នុងប្រទេសបារាំងស្របពេលដែលបារាំងរៀបនឹងសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ ក្នុងទីក្រុងបារីស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២៧ ខែកក្កដា។ រហូតមកទល់នឹងពេលនេះអាជ្ញាធរបារាំងនៅមិនទាន់រកមុខជនដៃដល់ឃើញនៅឡើយទេ ហើយគេក៏នៅមិនទាន់បានដឹងច្បាស់អំពីគោលបំណងនៃការបាញ់ប្រហារនេះដែរ ដោយគេមិនអាចកំណត់បានថាវាគឺជាចេតនាចង់អុកឡុកព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ ឬក៏ចេតនាអ្វីផ្សេងនោះទេ។ ប្រភពខាងលើបានបន្តថា ការបាញ់ប្រហារទាំង ៣លើនេះមិនបានបណ្តាលឱ្យមានពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ តែយ៉ាងណាក្តីវាបានបង្កឱ្យមានភាពចលាចលអស់រយៈជាច្រើនម៉ោង ជាពិសេសនោះគឺក្នុងចំណោមក្រុមអ្នកដំណើរដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបារីសដើម្បីចូលរួមអបអរពិធីបើកព្រឹត្តិការណ៍កីឡាអូឡាពិក ២០២៤ តែម្តង។ បើតាមអាជ្ញាធរបារាំងបានបញ្ជាក់ថា មានអ្នកដំណើរតាមរថភ្លើងប្រមាណជា ៨០០,០០០នាក់បានរងផលប៉ះពាល់ពីករណីបាញ់ប្រហារខាងលើនេះ ដោយរថភ្លើងរបស់ពួកគេត្រូវពន្យាពេលក្នុងចន្លោះពី ៩០នាទី រហូតដល់ ២ម៉ោង ទើបអាចបន្តដំណើរជាធម្មតាវិញបាន៕ អត្ថបទ៖ ភក្តី
July 27, 2024 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនសម្រេចធ្វើការជម្លៀសពលរដ្ឋជិត ៣០០,០០០នាក់ជាបន្ទាន់ដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Gaemi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៦ ខែកក្កដា។ ពលរដ្ឋចិនដែលកំពុងរងការគំរាមគំហែងដោយព្យុះទីហ្វុង Gaemi នៅពេលនេះគឺជាក្រុមប្រជាពលរដ្ឋរស់នៅក្នុងក្រុង Xiamen ខេត្ត Fujian ភាគខាងកើតនៃប្រទេសចិន ពោលគឺជាតំបន់នៅក្បែរកោះតៃវ៉ាន់។ ទន្ទឹមនឹងធ្វើការជម្លៀសពលរដ្ឋងាយរងគ្រោះជិត ៣០ម៉ឺននាក់ហើយ អាជ្ញាធរចិនក៏បានសម្រេចបិទសាលារៀន និងផ្អាកសកម្មភាពអាជីវកម្មមួយចំនួននៅក្នុងទីតាំងខាងលើនេះជាបណ្តោះអាសន្នសិនផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយឥទ្ធិពលរបស់ព្យុះ។ គួររម្លឹកជូនថា មុនធ្វើដំណើរទៅដល់ប្រទេសចិន ព្យុះទីហ្វុង Gaemi បានសម្លាប់ពលរដ្ឋហ្វីលីពីនចំនួន ២០នាក់ និងបង្ខំឱ្យពលរដ្ឋហ្វីលីពីនជាង ៦០០,០០០នាក់ផ្សេងទៀតត្រូវធ្វើការជម្លៀសខ្លួន ហើយបន្ទាប់មកព្យុះទីហ្វុង Gaemi ក៏បានបន្តទៅសម្លាប់ពលរដ្ឋនៅកោះតៃវ៉ាន់ចំនួន ២នាក់ និងបង្កឱ្យពលរដ្ឋតៃវ៉ាន់ជាច្រើនរយនាក់ផ្សេងទៀតបានរងរបួសផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
July 26, 2024 - អន្តរជាតិ
ចិន៖ ក្មេងប្រុសដែលទើបមានអាយុត្រឹមតែ ១១ឆ្នាំម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសចិនក្រោយរូបបានបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយក្នុងការសរសេរកូដ (Code) សម្រាប់ផលិតគ្រាប់រ៉ុកកែត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post បានឱ្យដឹងថា ក្មេងប្រុសដែលមានទេពកោសល្យដ៏ពិសេសនេះមានឈ្មោះថា Yan Hongsen ជាកូនសិស្សកំពុងរៀនថ្នាក់ទី ៥ រស់នៅក្នុងខេត្ត Zhejiang ភាគខាងលិចប្រទេសចិន ហើយបច្ចុប្បន្នរូបគេទទួលបានឈ្មោះហៅក្រៅមួយបន្ថែមទៀតគឺ “Rocket Boy”។ ប្រភពខាងលើបានបន្តថា កុមារ Yan Hongsen ឬ Rocket Boy បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម TikTok ក្នុងប្រទេសចិន ក្រោយរូបគេបានបង្ហោះអំពីសកម្មភាពផលិតគ្រាប់រ៉ុកកែតដោយប្រើកូដចំនួន ៦០០បន្ទាត់ ហើយកូដទាំងនោះគឺត្រូវបានសរសេរឡើងដោយរូបគេផ្ទាល់តែម្តង ខណៈមនុស្សចាស់មួយចំនួនរួមទាំងអ្នកដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យមួយចំនួនផងនៅមិនទាន់មានសមត្ថភាពអាចសរសេរកម្មវិធីដ៏លំបាកនេះបាននៅឡើយទេ។ បើតាមក្រុមគ្រួសាររបស់កុមារ Yan
July 26, 2024 - អន្តរជាតិ
ហ្វីលីពីន៖ តួលេខអ្នកស្លាប់ដោយសារព្យុះទីហ្វុង Gaemi នៅក្នុងប្រទេសហ្វីលីពីន បានកើតឡើងរហូតដល់ ២០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២៥ ខែកក្កដា។ ឥទ្ធិពលរបស់ព្យុះដ៏គ្រោះថ្នាក់មួយនេះបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឱ្យមានទឹកជន់លិចនៅតាមតំបន់និងផ្លូវសំខាន់ៗជាច្រើនកន្លែងនៅក្នុងទីក្រុងម៉ានីល ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីនផងដែរ។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់រសាត់បាត់ទាំងស្រុងនៅឡើយទេ ខណៈតំបន់ដែលបានទទួលរងសម្ពាធទឹកភ្លៀងដ៏ច្រើនមួយចំនួនក៏កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយបន្ថែមទៀតផងដែរ នោះគឺបញ្ហាបាក់ដី ដែលជាបញ្ហាអាចបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងឆាប់រហ័ស ហើយគេក៏មិនអាចត្រៀមការពារខ្លួនទុកជាមុនបាន។ សូមបញ្ជាក់ជូនថា ក្រៅតែពីបានសម្លាប់មនុស្សអស់ជាច្រើននាក់ហើយ ឥទ្ធិពលរបស់ព្យុះក៏បានបង្ខំឱ្យពលរដ្ឋហ្វីលីពីនជាង ៦០០,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 26, 2024









