Pheakdey
  • អន្តរជាតិ

    ចិន៖ នៅពេលវិស័យបច្ចេកវិទ្យាបានវិវឌ្ឍន៍ទៅរកភាពកាន់តែទំនើប តម្រូវការកម្លាំងពលកម្មមនុស្សត្រូវបានកាត់បន្ថយ ហើយមនុស្សមួយចំនួនក៏ត្រូវប្រឈមនឹងការបាត់បង់ការងារផងដែរ ដ្បិតបច្ចេកវិទ្យាមានសមត្ថភាពអាចបំពេញតួនាទីទាំងនោះជំនួសមនុស្សបានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨​ ខែសីហាបានឱ្យដឹងថា ការងារជាអ្នកបើកបរថយន្តតាក់ស៊ីនៅក្នុងប្រទេសចិនកំពុងមើលឃើញពីផលប៉ះពាល់ជាបណ្តើហើយៗ ក្រោយចំនួនរថយន្តតាក់ស៊ី ដែលអាចដំណើរការបានដោយគ្មានអ្នកបើកបរបន្តកើនឡើង។  ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរចិនបានដាក់ឱ្យដំណើររថយន្តតាក់ស៊ីគ្មានមនុស្សបើកបរនៅក្នុងទីក្រុងចំនួន ១៩ហើយ ខណៈអាជ្ញាធរចិនក៏គ្រោងនឹងដាក់បន្ថែមនូវយានជំនិះឆ្លាតវ័យប្រភេទនេះ និងរួមទាំងរថយន្តក្រុងគ្មានមនុស្សបើកទៅកាន់ខេត្ត-ក្រុងសំខាន់ៗជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសផងដែរក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើតាមលោក Liu Yi ដែលជាអ្នកបើករថយន្តតាក់ស៊ីម្នាក់ក្នុងចំណោមអ្នកបើករថយន្តតាក់ស៊ីជាង​ ៧លាននាក់នៅក្នុងប្រទេសចិនឱ្យដឹងថា បើទោះជានាពេលបច្ចុប្បន្ននេះរថយន្តតាក់ស៊ីគ្មានមនុស្សបើកនិងរថយន្តក្រុងគ្មានមនុស្សបើកនៅមិនទាន់មានការប្រើប្រាស់យ៉ាងទូលំទូលាយក្តី តែបន្ថិចម្តងៗវានឹងចូលមកជំនួយការងាររបស់មនុស្សបាន ហើយនៅក្នុងរយៈពេលវែងទៅមុនទៀតគឺវាពិតណាស់ថា ក្រុមអ្នកបើកបរថយន្តជាច្រើន នឹងត្រូវប្រឈមនឹងការបាត់បង់ការងាររបស់ពួកគេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 8, 2024
  • អន្តរជាតិ

    អាមេរិក៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានសម្រេចធ្វើការចុះចតជាបន្ទាន់ក្រោយក្រុមអ្នកដំណើរមួយចំនួនបាននាំគ្នារាយការណ៍អំពីករណី ឃើញសត្វចៃយ៉ាងច្រើននៅលើក្បាលរបស់ស្រ្តីជាអ្នកដំណើរម្នាក់ ដែលកំពុងអង្គុយនៅក្បែរពួកគាត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៧ ខែសីហា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះគឺជាយន្តហោះសម្រាប់ដឹកអ្នកដំណើរក្នុងស្រុករបស់ក្រុមអាកាចរណ៍ American Airlines ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ដ៏កម្រនេះបានកើតឡើងចំពោះជើងហោះហើរ ដែលមានទិសដៅចេញដំណើរពីទីក្រុង  Los Angeles ឆ្ពោះទៅកាន់ទីក្រុង New York ខណៈទីតាំងដែលបានយន្តហោះបានសុំធ្វើការចុះចតជាបន្ទាន់នោះគឺព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុង Phoenix នៃរដ្ឋ Arizona។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបញ្ជាក់ថា ការសម្រេចចុះចតជាបន្ទាន់នេះត្រូវបានធ្វើឡើងក្រោមហេតុផល “បំពេញតម្រូវការវេជ្ជសាស្រ្តទៅកាន់អតិថិជន” ដ្បិតក្រុមអ្នកដំណើរ ដែលបានរាយការណ៍អំពីករណីខាងលើនេះគឺពួកគេមិនអាចទ្រាំជាមួយភាពកខ្វក់ដែលពួកគេបានឃើញនោះឡើយ។​ យ៉ាងណាក្តី ក្រោយការចុះចតបានរយៈពេល ១ម៉ោង យន្តហោះក៏បានបន្តដំណើរឡើងវិញជាធម្មតា

    August 7, 2024
  • អន្តរជាតិ

    ថៃ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង Hyundai Motor Company បានសម្រេចបោះទុកជាទឹកប្រាក់ចំនួន ១ពាន់លានបាត (២៨លានដុល្លារអាមេរិក) ដើម្បីបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី៧ ខែសីហា។ ក្រៅពីបើកដំណើរការរោងចក្រដំឡើងរថយន្តអគ្គិសនីហើយ ក្រុមហ៊ុន Hyundai ក៏គ្រោងនឹងផលិតអាគុយរថយន្តសម្រាប់លក់បន្ថែមទៀតផងដែរ។ បើតាមក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃបានបញ្ជាក់ថា រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Hyundai នឹងត្រូវចាប់ផ្តើមសាងសង់នៅក្នុងពេលឆាប់ៗនេះ ដែលស្ថិតនៅតំបន់ភាគខាងត្បូងនៃទីក្រុងបាងកក ខណៈផលិតផលរថយន្តអគ្គិសនីដំបូងនឹងត្រូវទទួលបាននៅដើមឆ្នាំ២០២៦។ សូមរម្លឹកជូនថា កាលពីប៉ុន្មានខែមុននេះក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ចិនក៏បានសម្រេចបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃផងដែរ ដោយប្រើទុនវិនិយោគរហូតដល់ ១,៤៤ពាន់លានដុល្លារឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    August 7, 2024
  • អន្តរជាតិ

    (បង់ក្លាដែស)៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឱ្យដឹងថា ប្រទេសបង់ក្លាដែសបានរកឃើញមេដឹងនាំបណ្ដោះអាសន្នហើយនៅក្នុងព្រឹកថ្ងៃពុធ ទី៧​​ ខែសីហានេះ។ មេដឹកនាំបណ្តោះអាសន្នរូបនោះមានឈ្មោះថា Muhammad Yunus ។ ​តើលោក Muhammad Yunus ជាអ្នកណា? ហើយមានគុណសម្បត្តិអ្វីខ្លះបានគេសម្រេចជ្រើសរើសរូបគាត់មកកាន់តំណែងកំពូលមួយនេះ? មានវ័យ ៨៤ឆ្នាំលោក Muhammad Yunus បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតមកពីសាកលវិទ្យាល័យ Vanderbilt សហរដ្ឋអាមេរិក ហើយរូបលោកទទួលបានការគោរពយ៉ាងខ្លាំងពីសំណាក់ក្រុមបញ្ញវន្តបង់ក្លាដែសចំពោះការងារសង្គមរបស់គាត់ ដែលជាទូទៅលោកតែងតែចំណាយពេលវេលាផ្ទាល់ខ្លួនធ្វើការងារផ្សេងៗដើម្បីបម្រើដល់ប្រយោជន៍ប្រទេសជាតិទាំងមូល និងជាពិសេសនោះគឺចំពោះពលរដ្ឋក្រីក្រតែម្តង។ សមិទ្ធផលធំមួយរបស់លោក Muhammad Yunus ដែលគេមិនអាចបំភ្លេចបាននោះគឺរូបលោកធ្លាប់បានទទួលបានរង្វាន់ណូបែល​របស់ប្រទេសបង់ក្លាដែសចំពោះការជួយត្រួសត្រាយផ្លូវក្នុងវិស័យមីក្រូហិរញ្ញវត្ថុក្នុងដែលឈានដល់ការជួយពលរដ្ឋរាប់លាននាក់នៅក្នុងប្រទេសអាស៊ីខាងត្បូងឱ្យរួចផុតពីភាពក្រីក្រ៕ អត្ថបទ៖ ភក្តី ប្រភព៖Channel News Asia  

    August 7, 2024
  • អន្តរជាតិ

    សិង្ហបុរី៖ ជើងហោះហើរមួយខ្សែត្រូវបានអាជ្ញាធរអាកាសចរណ៍សិង្ហបុរីសម្រេចធ្វើការពន្យាពេលជាបន្ទាន់ក្រោយមានហេតុការណ៍ភ្លើងឆេះម៉ាស៊ីន X-ray នៅក្នុងព្រលានយន្តហោះអន្តរជាតិ Changi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៦​ ខែសីហានេះ។ ម៉ាស៊ីន X-ray ដែលបានឆេះនោះគឺជាម៉ាស៊ីនសម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់អង្គុយរង់ចាំនៃស្ថានីយ៍ទី ១ ចក្រទ្វារ Gate D46 ។ ប្រភពខាងលើបានបន្តថា ជើងហោះហើរដែលត្រូវបានពន្យាពេលនោះគឺជាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Scoot មានទិសដៅធ្វើដំណើរចេញពីប្រទេសសិង្ហបុរីឆ្ពោះទៅកាន់កោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។ ភ្លាមៗក្រោយមានភ្លើងឆេះគឺវាបានបង្កើតឱ្យផ្សែងយ៉ាងខ្លាំងនិងបង្កឱ្យមានភាពភ្ញាក់ផ្អើលចំពោះអ្នកដំណើរមួយចំនួនផងដែរ តែយ៉ាងណាក្តីហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកដំណើរណាម្នាក់បានរងគ្រោះថ្នាក់នោះទេ។​​​ សូមបញ្ជាក់ជូនថា ព្រលានយន្តហោះអន្តរជាតិ Changi គឺជាព្រលានយន្តហោះលំដាប់ថ្នាក់កំពូលនៅលើពិភពលោក ហើយព្រលានយន្តហោះ អន្តរជាតិ Changi កម្រកើតមានហេតុការណ៍របៀបនេះណាស់នាពេលកន្លង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    August 6, 2024
  • អន្តរជាតិ

    បង់ក្លាដែស៖ បង់ក្លាដែសនៅតែបន្តស្ថិតក្នុងស្ថានភាពច្របូកច្របល់ក្រោយអតីតនាយករដ្ឋមន្ត្រីគឺលោកស្រី Sheikh Hasina បានប្រកាសលាលែងចេញពីតំណែងបានមួយថ្ងៃ ហើយក្រុមនិស្សិតនៅតែបន្តធ្វើការប្រមូលផ្តុំនិងបន្តទាមទារចំណុចមួយចំនួនទៀតពីអាជ្ញាធរផងដែរ។ បើយោងតាមការចុះផ្សាយ​របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃអង្គារ ទី៦​ ខែសីហាបានឱ្យដឹងថា ការទាមទាររបស់ក្រុមនិស្សិតនៅពេលនេះគឺពួកគេចង់ឱ្យរដ្ឋាភិបាលត្រូវតែធ្វើការរំលាយសភាចោលនៅក្នុងល្ងាចនៃថ្ងៃទី៦ ខែសីហានេះតែម្តង។ ក្រុមនិស្សិតបានព្រមានថា ប្រសិនបើពុំមានការរំលាយសភាតាមការចង់បានរបស់ពួកគេនោះទេ ពួកគេនឹងបន្តអនុវត្តកម្មវិធីធ្វើបាតុកម្មកម្រិតធ្ងន់ធ្ងរជាងនេះបន្ថែមទៀតផងដែរ។ប្រភពខាងលើនេះបានបន្តថា ក្រោយការរំលាយសភារួចក្រុមនិស្សិតក៏គ្រោងទាមទារឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនិងរៀបចំគណៈរដ្ឋមន្ត្រីជាថ្មីឡើងវិញទៀតផង។ សូមបញ្ជាក់ជូនថា ការទាមទាររបស់និស្សិតបង់ក្លាដែសនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពួកគេបានបដិសេដមិនយល់ព្រមឱ្យមេដឹកយោធាបង់ក្លាដែលដឹកនាំប្រទេសឡើយក្នុងអំឡុងពេលអវត្តមាននាយករដ្ឋមន្ត្រីនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 6, 2024
  • អន្តរជាតិ

    វៀតណាម៖ អតីតសេដ្ឋីរកស៊ីផ្នែកអចលនទ្រព្យ និងផ្នែអាកាសចរណ៍ម្នាក់ត្រូវបានអាជ្ញាធរវៀតណាមកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២១ឆ្នាំពីបទឆបោកប្រាក់ចំនួន១៤៦លានដុល្លារ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៥ ខែសីហានេះ។ អតីតសេដ្ឋីរូបនេះមានឈ្មោះថា Trinh Van Quyet មានអាយុ ៤៩ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ម្ចាស់រមណីដ្ឋានប្រណិត FLC Empire of Luxury Resort ម្ចាស់ទីលានវាយកូនហ្គោល និងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យជាច្រើនកន្លែងផងដែរ។ បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា នាពេលកន្លងមកលោក Trinh Van Quyet បានលួចចុះឈ្មោះឱ្យសមាជិកគ្រួសារនិងមនុស្សធ្វើការឱ្យគាត់រាប់សិបនាក់សម្រាប់ជួញដូរភាគហ៊ុន ហើយក្រុមមនុស្សទាំងនេះបានធ្វើរួមគ្នាដើម្បីបំភាន់ឬបន្លំភ្នែកសាធារណៈជនឱ្យមកទិញហ៊ុនក្លែងក្លាយពីក្រុមហ៊ុនរបស់លោក Trinh Van Quyet ខណៈនៅទីបញ្ចប់ក្រុមអតិថិជនស្លូតត្រង់ទាំងអស់សុទ្ធតែត្រូវខាត់បង់ពីការវិនិយោគរបស់ពួកគេ។​ ប្រភពខាងលើបានបន្តថា

    August 6, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ប្រាក់សំណងទៅកាន់ក្រុមអ្នកលក់សាច់ឆ្កែនៅទូទាំងប្រទេសក្នុងទំហំទឹកប្រាក់ជាង ១១០លានដុល្លារនៅក្នុងមួយឆ្នាំនិងមានរយៈពេល ៣ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍​ ទី៣ ខែកក្កដា។ បើតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូងបានបញ្ជាក់ថា គិតត្រឹមពេលនេះកញ្ចប់ថវិកាត្រូវបានត្រៀមរួចរាល់ ហើយរដ្ឋាភិបាលក៏គ្មានបំណងចង់ធ្វើការកែប្រែលើចំណុចណាមួយក្នុងផែនការផ្តល់ប្រាក់សំណងនេះដែរ ខណៈសេចក្តីប្រកាសអំពីការអនុវត្តផែនការជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងខែសីហានេះ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងក្រុមអ្នកលក់សាច់ឆ្កែនិងក្រុមអ្នកចិញ្ចឹមសត្វឆ្កែសម្រាប់លក់ជាអាហារជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តើមកើតមានតាំងតែពីខែមករាដើមឆ្នាំនេះមកម្លេះ ក្រោយសភាកូរ៉េខាងត្បូងបានធ្វើសេចក្តីព្រាងច្បាប់មួយស្តីពីការហាមឃាត់មិនឱ្យមានការលក់និងទទួលទានសាច់ឆ្កែ ក្រោមហេតុផលលុបបំបាត់ការបំពានសិទ្ធរស់នៅរបស់សត្វឆ្កែ ដែលនាពេលបច្ចុប្បន្ននេះមានពលរដ្ឋជាច្រើនបានស្រលាញ់និងចាត់ទុកសត្វប្រភេទនេះដូចជាសមាជិកគ្រួសារទៅហើយ។ តាមការគ្រោងទុកគឺសេចក្តីព្រាងច្បាប់ខាងលើនេះនឹងត្រូវក្លាយជាច្បាប់សម្រាប់អនុវត្តជាផ្លូវការនៅក្នុងឆ្នាំ២០២៧ ដែលមានន័យថានៅក្នុងចន្លោះពីឆ្នាំ២០២៤នេះរហូតដល់ឆ្នាំ២០២៧ ការលក់និងទទួលទានសាច់ឆ្កែនៅក្នុងប្រទេសកូរ៉េខាងមិនទាន់ចាត់ទុកជាសកម្មភាពខុសច្បាប់នៅឡើយទេ។ យ៉ាងណាក្តី គ្រាន់តែមានសេចក្តីព្រាងច្បាប់របស់សភាកូរ៉េខាងត្បូងភ្លាមគឺវាបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមអ្នកលក់សាច់ឆ្កែនិងក្រុមអ្នកចិញ្ចឹមសត្វឆ្កែសម្រាប់ជាអាហារយ៉ាងខ្លាំងចាប់តាំងពីពេលប្រកាសនោះមកតែម្តង រហូតធ្វើឱ្យពួកគេត្រូវធ្វើការប្រមូលផ្តុំគ្នាតវ៉ានិងទាមសំណងពីរដ្ឋាភិបាល។ យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជនបទកូរ៉េបានរកឃើញថា ផលប៉ះពាល់សេដ្ឋកិច្ចចំពោះក្រុមអ្នកលក់សាច់ឆ្កែគឺមានទំហំទឹកប្រាក់សរុបចំនួន ១៥០ពាន់លានវ៉ុន (១១០,៤៣៣,១៣៤ ដុល្លារអាមេរិក) នៅក្នុងមួយឆ្នាំ

    August 3, 2024
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់អាមេរិកគឺក្រុមហ៊ុន Intel គ្រោងនឹងកាត់បន្ថយបុគ្គលិកជាង ១៥,០០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសៅរ៍​ ទី៣ ខែសីហា។ គម្រោងកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងក្រោយការលក់របស់ក្រុមហ៊ុនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយការប្រកាសអំពីគម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានធ្លាក់ចុះអស់ចំនួន ២០% ហើយការលក់របស់ក្រុមហ៊ុនក៏បានបន្តធ្លាក់ចុះបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា ការកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន ហើយវាក៏បានកើតឡើងស្របដែលក្រុមហ៊ុន Intel ត្រូវស្តារអាជីវកម្មរបស់ក្រុមហ៊ុនឡើងវិញទ្រង់ទ្រាយធំផងដែរ ដើម្បីដើរឱ្យទាន់ដៃគូប្រកួតប្រជែងរបស់ខ្លួន៕  អត្ថបទ៖ ភក្តី ប្រភព៖ BBC

    August 3, 2024
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា នេះបើយោងតាមសេចក្តីថ្លែងការរបស់មន្ទីរបញ្ចកោណអាមេរិក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍​ ទី៣ ខែសីហា។ ការសម្រេចបន្ថែមកម្លាំងយោធានេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចការពារនិងទប់ស្កាត់ការគំរាមកំហែងពីសំណាក់ប្រទេសអ៊ឺរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ឺរ៉ង់គឺក្រុមហាម៉ាស់ និងក្រុមហេសបូឡា។ គួរកត់សម្គាល់ថា សង្គ្រាមរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលបានអូសបន្លាយអស់រយៈពេល ១០ខែមកហើយនោះបានឡើងកម្តៅកាន់តែខ្លាំងមួយកម្រិតទៀតកាលពីពេលថ្មីៗនេះ ក្រោយមេដឹកនាំរបស់ក្រុមហាម៉ាស់ម្នាក់គឺលោក Ismail Haniyeh ត្រូវបានគេបាញ់សម្លាប់ដោយប្រើគ្រាប់មីស៊ីល ខណៈរូបលោកកំពុងស្នាក់នៅក្នុងប្រទេសអ៊ឺរ៉ង់។ ក្រោយមានករណីឃាតកម្មនេះ គេជឿថាក្រុមហាម៉ាស់នឹងព្យាយាមធ្វើការសងសឹកទៅកាន់កងកម្លាំងអ៊ីស្រាលវិញយ៉ាងធ្ងន់ធ្ងរ បើទោះជាពេលនេះអ៊ីស្រាអែលនៅមិនទាន់ទទួលស្គាល់ថា​ឃាតកម្មនេះគឺជាស្នាដៃរបស់ខ្លួនក៏ដោយ ហើយការសងសឹកបន្តកើតមានទៅវិញទៅមកបន្ថែមទៀត ដែលធ្វើឱ្យភ្លើងសង្គ្រាមនិងជម្លោះក្នុងតំបន់គ្មានចំណុចត្រូវបិទបញ្ចប់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 3, 2024