Pheakdey
  • អន្តរជាតិ

    ចិន៖ ភ្ញៀវទេសចរចិនម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងឧប្បតិ្តហេតុមួយដែលបានកើតឡើងនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ Detian Waterfall នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ​ ទី១៣ ខែសីហា។ សូមបញ្ជាក់ថា Detian Waterfall គឺជារមណីយដ្ឋានដ៏ល្បីមួយរបស់ប្រទេសចិន​ មានទីតាំងស្ថិតនៅក្នុងតំបន់ Guangxi Zhuang ដែលជាតំបន់ព្រំដែនរវាងប្រទេសចិន និងវៀតណាម។ ប្រភពខាងលើបានបន្តថា ឧប្បតិ្តហេតុបានកើតឡើងក្នុងអំឡុងពេលដែលក្រុមភ្ញៀវទេសចរកំពុងជិះឧបករណ៍រំអិលមួយដើម្បីឡើងទៅលើភ្នំ និងមើលទេសភាពទឹកធ្លាក់បែបធម្មជាតិដ៏កម្រ ខណៈនៅក្នុងរមណីដ្ឋានDetian Waterfall បានហៅឧបករណ៍នេះថា “កម្រាលព្រំវេទមន្ត”។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា​ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងដោយសារបញ្ហាបច្ចេកទេសរបស់គ្រឿងម៉ាស៊ីន ដែលបានធ្វើឱ្យឧបករណ៍សម្រាប់ជិះរំអិលមើលទេសភាពត្រូវដំណើរការខុសប្រក្រតី និងបានធ្វើឱ្យក្រុមអ្នកដំណើរត្រូវធ្លាក់ចេញមកក្រៅ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៦០នាក់ផ្សេងទៀតត្រូវរងរបួសផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    August 13, 2024
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់វិមានបែបបុរាណក្នុងសួនកម្សាន្តមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១២ ខែសីហា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង​ Changzhou នៃខេត្ត Jiangsu ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួ​ន ៦នាក់ហើយ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រខាងលើក៏បានបណ្តាលឱ្យមានពលររដ្ឋចិនចំនួន ១០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈគិតត្រឹមពេលនេះពួកគេកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ហេតុផលដែលធ្វើឱ្យវិមានត្រូវបាក់ស្រុតមកសង្កត់ពីលើមនុស្សយ៉ាងឆាប់រហ័សដូចនេះគឺដោយសារតែវិមានបានរងនូវរន្ទះបាញ់មួយគ្រាប់យ៉ាងខ្លាំងក្នុងអំឡុងពេលកំពុងមានភ្លៀងធ្លាក់ ហើយក្រុមជនរងគ្រោះដែលបានស្លាប់និងរងរបួសទាំងអស់នោះគឺជាអ្នកដែលបាននាំទៅជ្រកភ្លៀងនៅក្រោមវិមាន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 12, 2024
  • អន្តរជាតិ

    អូស្រ្តាលី៖ យ៉ាង​ហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅលើដំបូលសណ្ឋាគារមួយកន្លែងក្នុងប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១២ ខែសីហា។ សណ្ឋាគារដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា DoubleTree​ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Hilton និងមានទីតាំងស្ថិតនៅប៉ែកឦសាន នៃប្រទេសអូស្រ្តាលី។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះគឺជាអ្នកបើកបរឧទ្ធម្ភាគចក្រផ្ទាល់តែម្តង ​ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចបញ្ជាប់ពីមូលហេតុបច្ចេកទេសច្បាស់ ដែលបណ្តាលឱ្យឧទ្ធម្ភាគចក្រត្រូវធ្លាក់នៅឡើយទេ។ បើតាមអាជ្ញាធរអូស្រ្តាលីបានឱ្យដឹងបន្ថែមថា ភា្លមៗក្រោយឧទ្ធម្ភាគចក្របានធ្លាក់គឺវាបានបង្កឱ្យមានភ្លើងឆេះយ៉ាងខ្លាំងនៅដំបូងសណ្ឋាគារ ដែលបង្ខំឱ្យមនុស្សជាច្រើនរយនាក់នៅក្នុងសណ្ឋាគារត្រូវនាំគ្នាជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ ជាងនេះទៅទៀតបំណែករបស់ឧទ្ធម្ភាគចក្រក៏បានបែកធ្លាក់ចូលមកក្នុងអាងហែលទឹកនៅក្នុងសណ្ឋគារនិងបានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 12, 2024
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកនឹងបញ្ចេញហិរញ្ញប្បទានចំនួន ៣,៥ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ីស្រាអែលសម្រាប់យកទៅទិញអាវុធនិងសម្ភារៈយោធា នេះបើយោងតាមសេចក្តីថ្លែងការរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១០ ខែសីហា។ គិតត្រឹមពេលនេះកញ្ចប់ថវិកាខាងលើនេះត្រូវបានអនុម័តរួចរាល់ហើយដោយសភាអាមេរិក ខណៈហិរញ្ញប្បទានជាក់ស្តែងនឹងត្រូវបញ្ជូនទៅដល់ដៃអ៊ីស្រាអែលក្នុងពេលឆាប់ៗនេះ។ នៅក្នុងសេចក្តីថ្លែងការខាងលើអាមេរិកបានបញ្ជាក់ច្បាស់ៗថា អាវុធនិងសម្ភារៈយោធាដែលជាអ៊ីស្រាអែលត្រូវបញ្ជាទិញនោះគឺជាផលិតផលរបស់អាមេរិក ខណៈអាវុធនិងសម្ភារៈយោធាទាំងនោះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងការធ្វើសង្គ្រាមជាមួយក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ សូមរម្លឹកជូនថា គិតត្រឹមពេលនេះសង្គ្រាមរវាងកងកម្លាំងអ៊ីស្រាអែលនិងហាម៉ាសប៉ាឡេស៊ីបានអូសបន្លាយអស់រយៈពេល ១០ខែមកហើយ និងបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតអស់ជាង ១,២០០នាក់ ខណៈពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាង ២,៣លាននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាទាំងបង្ខំ និងត្រូវទៅរស់នៅតាមកន្លែងផ្សេងៗយ៉ាងលំបាកជាទីបំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 10, 2024
  • អន្តរជាតិ

    អាមេរិក៖ ក្រុមអ្នកជំនាញបានព្រមានថា គ្រាប់រ៉ុកកែតរបស់ចិនដែលបានផ្ទុះបែកនៅលើទីអវកាសអាចបង្កឱ្យមានហានិភ័យចំពោះប្រព័ន្ធផ្កាយរណបជាង ១,១០០ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១០ ខែសីហា។ ក្រៅតែពីអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធផ្កាយរណបហើយ បំណែករបស់គ្រាប់រ៉ុកកែតក៏អាចបង្កផលប៉ះពាល់ចំពោះឧបករណ៍ឬយានអវកាសជាច្រើនដែលត្រូវធ្វើដំណើរឆ្លងកាត់គន្លងផែនដីផងដែរ។ សូមរម្លឹកជូនថា កាលពីថ្ងៃអង្គារ ទី៦ កន្លងទៅនេះ ក្រុមហ៊ុន Shanghai Spacecom Satellite Technology (SSST) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលចិន បានបាញ់បង្ហោះរ៉ុកកែតចំនួនមួយគ្រឿងឆ្ពោះទៅកាន់ទីអវកាស ដើម្បីប្រជែងជាមួយនឹងយាន Starlink របស់ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ យ៉ាងណាក្តី ក្រោយធ្វើដំណើរបានប្រមាណជា ៨០០គីឡូម៉ែត្រ គ្រាប់រ៉ុកកែតរ​បស់ក្រុមហ៊ុន SSST ក៏បានផ្ទុះបែក​​ និងបង្កឱ្យមានបំណែកយានជាង

    August 10, 2024
  • អន្តរជាតិ

    ជប៉ុន៖ ប្រទេសជប៉ុនបានប្រឈមជាមួយនឹងគ្រោះរញ្ជួយដីមួយបន្ថែមទៀត​ ដែលជាគ្រោះរញ្ជួយដីលើកទី ៣ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ដ្បិតកាលពីថ្ងៃទី៨ កន្លងទៅជប៉ុនបានជួបគ្រោះរញ្ជួយដីចំនួន ២ដងរួចហើយ គឺគ្រោះរញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រ និងកម្រិត ៧,១ រ៉ិចទ័រ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ៩ ខែសីហានេះបានបញ្ជាក់ថា គ្រោះរញ្ជួយដីលើកទី ៣នេះបានកើតឡើងក្នុងកម្រិត ៥,៣រ៉ិចទ័រ ដែលបានបង្កើតឱ្យមានភាពរំញ័រនៅក្នុងទីក្រុងតូក្យូនិងតំបន់មួយចំនួនស្ថិតជុំវិញទីក្រុងតូក្យូផងដែរ។ យ៉ាងណាក្តី គ្រោះរញ្ជួយដីទាំង ៣លើកចុងក្រោយនេះមិនបានបណ្តាលឱ្យមានពលរដ្ឋជប៉ុនណាម្នាក់បានស្លាប់បាត់បង់ជីវិតនោះទេ ខណៈហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងអគារមួយចំនួនបានរងនូវការខូចខាត។ សូមរម្លឹកជូនផងដែរថា គ្រោះរញ្ជួយដីលើកទី ៣នេះ បានកើតឡើងក្រោយពេលក្រុមអ្នកជំនាញបានព្រមានថា

    August 10, 2024
  • អន្តរជាតិ

    ប្រេស៊ីល៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងរដ្ឋ Sao Paulo ​ នៃប្រទេសប្រេស៊ីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី ១០ ខែសីហា។ យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Voepass Linhas Aéreas  ដែលមានមូលដ្ឋាននៅក្នុងប្រទេសប្រេស៊ីលផ្ទាល់តែម្តង។ ប្រភពខាងលើនេះបានបន្តថា​ យន្តហោះដឹកអ្នកដំណើរខាងលើនេះគឺជាយន្តហោះម៉ូឌែល ATR 72-500 មានទិសដៅធ្វើដំណើរចេញពីរដ្ឋ Parana ភាគខាងត្បូងប្រទេសប្រេស៊ីលឆ្ពោះទៅកាន់រដ្ឋ Sao Paulo ​ដោយមានផ្ទុកមនុស្សសរុបចំនួន ៦១នាក់ ក្នុងនោះមានអ្នកដំណើរចំនួន ៥៧នាក់ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៤នាក់។ ក្រោយជួបគ្រោះថ្នាក់មនុស្សនៅលើយន្តហោះទាំងអស់ត្រូវបានរាយការណ៍ថាបានស្លាប់បង់បង់ជីវិតភ្លាមៗតែម្តង ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរអាកាសចរណ៍ប្រេស៊ីលនៅមិនទាន់អាចបញ្ជាក់ពីហេតុផលបច្ចេកទេសច្បាស់នៃការធ្លាក់យន្តហោះមួយគ្រឿងនេះនៅឡើយទេ៕ អត្ថបទ៖

    August 10, 2024
  • អន្តរជាតិ

    ជប៉ុន៖ ក្រុមអ្នកជំនាញបានព្រមា​នថា ជប៉ុនអាចប្រឈមនឹងគ្រោះរញ្ជួយដីទ្រង់ទ្រាយធំក្នុងថ្ងៃណាមួយ ដែលអាចបណ្តាលឱ្យមានពលរដ្ឋរាប់សែននាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃសុក្រ ទី៩​ ខែសីហា។ អ្នកជំនាញដែលបានទាញការព្រមានខាងលើនេះគឺជាក្រុមអ្នកវិទ្យាសាស្រ្តផ្នែករញ្ជួយដីជប៉ុន ដែលបានតាមដាននិងសិក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហារញ្ជួយដីនៅក្នុងប្រទេសជប៉ុន។ បើតាមក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលជប៉ុនគួរតែត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការឆ្លើយតបជាមួយនឹងគ្រោះរញ្ជួយដីទ្រង់ទ្រាយធំ ដើម្បីងាយស្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងពេលដែលគ្រោះធម្មជាតិនោះបានឈានមកដល់។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០១១ កន្លងទៅ ប្រទេសជប៉ុនធ្លាប់ទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរនិងអមដោយរលកយក្សស៊ូណាមិម្តងហើយ  ខណៈគ្រោះធម្មជាតិនៅពេលនោះបានបណ្តាលឱ្យមានអ្នកស្លាប់សរុបប្រមាណជា ១៨,៥០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 9, 2024
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនអេឡិចត្រូនិច Samsung បានប្រកាសប្រមូលយកចង្រ្កានអគ្គិសនីជាង ១ លានគ្រឿងពីអតិថិជនរបស់ខ្លួនមកវិញ​ ក្រោយបានរកឃើញថាចង្ក្រានមួយចំនួនរបស់ក្រុមហ៊ុនខ្លួនមានបញ្ហាបច្ចេកទេស ដែលអាចបង្កឱ្យភ្លើងឆេះនិងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។  យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៩ ខែសីហានេះបានឱ្យដឹង​ថា ការប្រកាសប្រមូលយកចង្ក្រានមកវិញនេះត្រូវបានធ្វើឡើងនៅក្នុងក្របខណ្ឌសម្រាប់តែក្រុមអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ខណៈផលិតផលចង្រ្កានអគ្គិសនីរបស់ក្រុមហ៊ុន Samsung នៅក្រៅពីសហរដ្ឋអាមេរិកពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ បើយោងតាមគណៈកម្មការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ចង្រ្កានរបស់ក្រុមហ៊ុន Samsung ដែលត្រូវប្រមូលយកមកវិញនៅពេលនេះគឺជាប្រភេទចង្រ្កានអគ្គិសនីដែលក្រុមហ៊ុនបានបានដាក់លក់នៅក្នុងឆ្នាំ២០២៣ មានចំនួន ៣០ម៉ូឌែល និងមានចំនួនសរុបជាង ១,១លានគ្រឿង។ ប្រភពខាងលើបានបន្តថា  ក្រោយការប្រមូលយកមកវិញនេះគឺភាគីខាងក្រុមហ៊ុននឹងធ្វើការបំពាក់នូវឧបករណ៍សុវត្ថិភាព ឬកែតម្រូវបញ្ហាបច្ចេកទេសមួយចំនួននៅក្នុងចង្ក្រានទាំងនោះជូនអតិថិជនដោយមិនគិតថ្លៃនោះទេ។ សូមបញ្ជាក់ជូនថា វិធានការខាងលើនេះត្រូវធ្វើឡើងក្រោយគេទទួលបានរបាយការណ៍ថា មានចង្ក្រានអគ្គិសនីរបស់ក្រុមហ៊ុន Samsung ជាង ២៥០គ្រឿងបានបង្កឱ្យមានភ្លើងឆាបឆេះក្នុងអំឡុងពេលប្រើប្រាស់ និងបានបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ចំនួន

    August 9, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ច្បាប់ស្តីពីការហាមឃាត់ការបង្កាត់ពូជ ឬការចិញ្ចឹមសត្វឆ្កែនៅក្នុងកសិដ្ឋានសម្រាប់លក់ជាអាហារ និងការចែកចាយសាច់ឆ្កែនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចូលជាធរមានហើយនៅក្នុងថ្ងៃទី៧​ ខែសីហានេះ ខណៈការអនុវត្តដោយពេញលេញនូវច្បាប់ដ៏ចម្រូងចម្រាសនេះនឹងត្រូវធ្វើឡើងចាប់ពីខែកុម្ភៈ​ ឆ្នាំ២០២៧។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ប្រាក់សំណងនិងជួយដោះស្រាយបញ្ហាផ្សេងៗចំពោះក្រុមពលរដ្ឋ ដែលបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីការអនុវត្តច្បាប់ខាងលើនេះ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រោយច្បាប់ចូលជាធរមានភ្លាមៗនឹងមានហាងលក់សាច់ឆ្កែជាង ៥,៦០០កន្លែងត្រូវបិទទ្វារឈប់ធ្វើអាជីវកម្ម​ ហើយពួកគេក៏ត្រូវបាត់បង់ប្រាក់ចំណូលទាំងស្រុងផងដែរ។ នៅចំពោះមុខផលប៉ះពាល់នេះ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូងបានត្រៀមថវិកាចំនួន ១៥០ពាន់លានវ៉ុន (ជាង១១០ លានដុល្លារ) ក្នុងមួយឆ្នាំសម្រាប់ផ្តល់ជាប្រាក់សំណងទៅកាន់ក្រុមអាជីវករលក់សាច់ឆ្កែតាមទំហំនៃការប៉ះពាល់ជាក់ស្តែងផ្សេងៗគ្នា ហើយការផ្តល់ប្រាក់សំណងនេះនឹងត្រូវបន្តធ្វើឡើងរហូតដល់ឆ្នាំ២០២៧។ ប្រភពខាងលើបានបន្តថា ការសម្រេចផ្តល់ប្រាក់សំណងក្នុងរយៈពេលជិត ៣ឆ្នាំនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ក្រោយបិទអាជីវកម្មភ្លាមក្រុមអាជីវករមិនអាចទៅបង្កើតមុខរបរឬអាជីវកម្មណាមួយផ្សេងទៀតមកជំនួយអាជីវកម្មចាស់បានភ្លាមៗនោះទេ។ បន្ថែមពីការផ្តល់ប្រាក់សំណង អាជ្ញាធរក៏បន្តជួយគាំទ្រនិងជម្រុញអាជីវកម្មឬមុខរបរថ្មីរបស់ក្រុមពលរដ្ឋទាំងអស់នេះរហូតដល់ឆ្នាំ២០២៧ ផងដែរ។ យ៉ាងណាក្តី ក្រោយច្បាប់ខាងលើនេះត្រូវបានអនុវត្តដោយពេញលេញក្នុងឆ្នាំ២០២៧នោះ អាជ្ញាធរកូរ៉េខាងត្បូងក៏អាចធ្វើការផាកពិន័យចំពោះអ្នកពាក់ព័ន្ធក្នុងការធ្វើអាជីវកម្មសាច់ឆ្កែយ៉ាងឆ្ងន់ធ្ងរផងដែរ ដោយអ្នកចិញ្ចឹមសត្វឆ្កែសម្រាប់លក់ជាអាហារត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ចំនួន ២០លានវ៉ុន (ជាង

    August 8, 2024