- Pheakdey
- អន្តរជាតិ
បារាំង៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ នៅក្នុងប្រទេសបារាំងបានកំពុងតែប្រព្រឹត្តិទៅយ៉ាងរហូនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ក្រោមការអបអរសាទរពីណាក់អ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោក។ យ៉ាងណាក្តី ថ្មីៗនេះមានមហាជនជាច្រើនបានផ្ទុះការជជែកវែកញែកគ្នាយ៉ាងខ្លាំងជុំវិញវិញ្ញាសាប្រកួតមួយគឺការប្រកួតប្រដាល់ផ្នែកនារីរវាងកីឡាការនីជនជាតិអ៉ីតាលីឈ្មោះ Angela Carini (បង្គោលខៀវ) និងកីឡាការនីជនជាតិអាល់ហ្សេរីឈ្មោះ Imane Khelif (បង្គោលក្រហម)។ ក្រោយការប្រកួតបានត្រឹមតែ ៤៦វិនាទីប៉ុណ្ណោះ កីឡាការនី Angela Carini ក៏បានសុំចុះចាញ់ក្រោយកីឡាការនី Imane Khelif វាយចូលពីរដៃចំគោលដៅខ្លាំងៗ។ ក្រោយចប់ការប្រកួតដែលប្រើពេលមិនដល់ ១នាទីនេះ មហាជនបានធ្វើការរិះគន់យ៉ាងខ្លាំងទៅកាន់គណៈកម្មាធិការអូឡាំពិកដែលបានអនុញ្ញាតឱ្យកីឡាការនីអាល់ហ្សេរី Imane Khelif ចូលប្រកួតក្នុងវិញ្ញាសាប្រដាល់ផ្នែកនារីទាំងដែលរូបនាងមានហ្សែនជាមនុស្សប្រុស (មានក្រូម៉ូសូមXY)។ សូមបញ្ជាក់ជូនថា កីឡាការនីប្រដាល់ជម្រើសជាតិអាល់ហ្សេរី Imane Khelif មានអាយុ ២៥ឆ្នាំ មានកម្ពស់ ១,៧៨ម៉ែត្រ មានភេទពីកំណើតជាមនុស្សស្រីពេញលក្ខណៈមួយរយភាគរយ តែយ៉ាងណាក្តីនៅក្នុងខ្លួនរបស់គាត់គឺមានផ្ទុកហ្សែនមនុស្សប្រុស
August 2, 2024 - អន្តរជាតិ
អូស្រ្តាលី៖ ប៉ូលិសអូស្រ្តាលី បានរឹបអូសគ្រឿងញៀនតម្លៃ ៥៣៨លានដុល្លារ ដែលជនខិលខូចបាននាំចូលពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២ ខែសីហា។ គ្រឿងញៀនទាំងនោះគឺជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Methamphetamine) និងមានទម្ងន់សរុប ១,៩៨៤ផោន (៩០០គីឡូក្រាម)។ ប្រភពខាងលើបានបន្តថា ជនសង្ស័យនៅក្នុងករណីរត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំនេះគឺជាបុរសជនជាតិអូស្រ្តាលីអាយុ ៣១ម្នាក់ ខណៈគេមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គាត់នោះទេ។ បើតាមប៉ូលិសសហព័ន្ធអូស្ត្រាលីបានបញ្ជាក់ថា ជនសង្ស័យបានលាក់គ្រឿងញៀនទាំងនោះក្នុងម៉ាស៊ីនធំៗចំនួន ២ ហើយបានដាក់ម៉ាស៊ីនទាំងនោះក្នុងសម្បកឡាំងយ៉ាងត្រឹមត្រូវដើម្បីបន្លំភ្នែកប៉ូលិសថា ម៉ាស៊ីនទាំងនោះជាម៉ាស៊ីនថ្មីមិនទាន់មានអ្នកណាបានបើកសម្បកឡាំងរបស់វានៅឡើយទេ យ៉ាងណាក្តីក្រោយពេលត្រួតពិនិត្យដោយម៉ាស៊ីនស្វ័យទើបគេបានដឹងថា នៅក្នុងម៉ាស៊ីនទាំង ២នោះមានផ្ទុកទៅដោយគ្រឿងញៀនយ៉ាងច្រើន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 2, 2024 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៣០នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាព្យុះភ្លៀងនិងបាក់ដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២ ខែសីហា។ ភ្លៀងដែលអាចបង្កការគំរាមគំហែងដល់អាយុជីវិតពលរដ្ឋចិននៅពេលនេះបានកើតមានឡើងនៅក្នុងក្រុងនិងខេត្តជាច្រើននៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងនៃប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ៣០នាក់ហើលយ ឥទ្ធិពលរបស់ព្យុះភ្លៀងក៏បានបណ្តាលឱ្យមានពលរដ្ឋចំនួន ៣៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈពេលនេះអាជ្ញាធរចិនកំពុងតែដុតដៃដុតជើងតាមស្វែងរកជនបាត់ខ្លួនទាំងនោះ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរចិនក៏បានធ្វើការជម្លៀសពលរដ្ឋនៅក្នុងទីក្រុង Zixing ចំនួន ១១,០០០នាក់ទៅកាន់ទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ ទម្រាំអាកាសធាតុត្រលប់មករកភាពធម្មតាវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 2, 2024 - អន្តរជាតិ
ថៃ៖ សហព័ន្ធឧស្សាហកម្មថៃ (Federation of Thai Industries) បានសម្តែងនូវក្តីព្រួយបារម្ភមួយចំពោះលំហូរផលិតផលចិនដែលមានតម្លៃថោកៗ ថាអាចគំរាមគំហែងយ៉ាងខ្លាំងដល់ការផលិតនៅក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា។ ការសម្តែងនូវក្តីកង្វល់នេះត្រូវបានធ្វើឡើងក្រោយមានរោងចក្រជាច្រើននៅក្នុងប្រទេសថៃបានបិទទ្វារកាលពីពេលថ្មីៗនេះ និងស្របពេលដែលនិន្នាការទិញអីវ៉ាន់តាមប្រព័ន្ធ Online ពីប្រទេសចិនកាន់តែមានភាពពេញនិយមខ្លាំងក្នុងចំណោមពលរដ្ឋថៃ។ បើតាមលោក Apichit Prasoprat ដែលជាអនុប្រធានសហព័ន្ធឧស្សាហកម្មថៃបានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលថៃមិនចាត់វិធានការណាមួយចំពោះទំនិញ Online ពីប្រទេសចិននោះទេគឺរោងចក្រជាច្រើនបន្ថែមទៀតនឹងបន្តបិទទ្វារ ហើយវាក៏អាចប៉ះពាល់ដល់វិស័យឧស្សាហកម្មថៃទាំងមូលផងដែរ។ លោក Apichit Prasoprat បានលើកឡើងថា តួយ៉ាងកម្មវិធីមួយរបស់ចិនគឺកម្មវិធី Temu បានដាក់លក់ផលិតផលដោយមានការបញ្ចុះតម្លៃរហូតដល់ទៅ ៩០% ដែលធ្វើឱ្យផលិតផលទាំងនោះមានតម្លៃថោកខ្លាំងបំផុត បើធៀបទៅនឹងផលិតផលដែលផលិតនៅក្នុងស្រុក ហើយនៅចំពោះមុខការលក់ជូនយ៉ាងពិសេសនេះគឺពលរដ្ឋភាគច្រើនបានសម្រេចទិញផលិតផលពីប្រទេសចិនដោយមើលរំលងផលិតផលនៅក្នុងស្រុកខ្លួនឯង។ អនុប្រធានសហព័ន្ធឧស្សាហកម្មថៃរូបនេះបានបន្តថា ផលិតផលថៃមិនអាចប្រកួតប្រជែងឈ្នះផលិតផលចិនបាននោះទេ
August 1, 2024 - អន្តរជាតិ
ឥណ្ឌា៖ ព្យុះភ្លៀង និងបញ្ហាបាក់ដីនៅតែបន្តគំរាមគំហែងរដ្ឋ Kerala ដែលស្ថិតនៅប៉ែកខាងលិចនៃប្រទេសឥណ្ឌា ហើយតួលេខជនរងគ្រោះក៏តែបន្តកើនឡើងផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១ ខែសីហាបានឱ្យដឹងថា គិតត្រឹមពេលនេះតួលេខអ្នកបាត់បង់ជីវិតដោយសារបញ្ហាបាក់ដីបានបន្តកើនឡើងរហូតដល់ ១៦៧នាក់ហើយ។ ប្រភពខាងលើបានបន្តថា តួលេខអ្នកស្លាប់បាត់បង់ជីវិតខាងលើនេះអាចមិនមែនជាតួលេខចុងក្រោយឡើយ ដ្បិតនៅពេលនេះគឺមានមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន តែគេមិនអាចកំណត់ចំនួនបានជាក់លាក់នោះទេ ខណៈឥទ្ធិពលរបស់ព្យុះភ្លៀងវិញក៏នៅមិនទាន់ថយចុះដែរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរឥណ្ឌាបានដាក់ពង្រាយក្រុមអ្នកសង្គ្រោះជាច្រើននាក់ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង ហើយជាលទ្ធផលអាជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះបានចំនួន ១,៦០០នាក់ចេញពីជ្រលងភ្នំមួយកន្លែង ខណៈពលរដ្ឋប្រមាណជា ៨,០០០នាក់ផ្សេងទៀតបានបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅស្នាក់នៅរួមគ្នានៅជំរុំជនភៀសខ្លួនជាបណ្តោះអាសន្នសិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 1, 2024 - អន្តរជាតិ
ឥណ្ឌា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារហេតុការណ៍បាក់ដីនៅក្នុងរដ្ឋ Kerala ប៉ែកខាងលិចនៃប្រទេសឥណ្ឌាបានកើនឡើងដល់ ៩៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣១ ខែកក្កដា។ ទន្ទឹមគ្នានេះក៏នៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ដែលធ្វើឱ្យតួលេខអ្នកស្លាប់បាត់បង់ជីវិតអាចបន្តកើនឡើងផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះជីវិតពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់បានចំនួន ២៥០នាក់ ខណៈក្រុមពលរដ្ឋដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរនោះគឺមានចំនួនប្រមាណជា ៣៥០គ្រួសារ។ គួររម្លឹកជូនថា តំបន់កើតហេតុខាងលើនេះបានទទួលរងសម្ពាធទឹកភ្លៀងក្នុងបរិមាណដ៏ច្រើននិងជាច្រើនថ្ងៃជាប់គ្នាមកហើយ ទើបធ្វើឱ្យដីនៅតំបន់មួយចំនួនត្រូវបាក់យ៉ាងឆាប់រហ័ស ហើយក្រុមជនរងគ្រោះក៏មិនអាចត្រៀមការពារខ្លួនទុកជាមុនបានដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 31, 2024 - អន្តរជាតិ
ជប៉ុន៖ យ៉ាងហោចណាស់មានស្រ្តីជនជាតិជប៉ុនម្នាក់បានបាត់បង់ជីវិត និង ១៤៧នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ ក្រោយទទួលទានអន្ទង់អាំងរបស់ភោជនីយដ្ឋានដ៏ល្បីមួយកន្លែងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣១ ខែកក្កដា។ ភោជនីយដ្ឋានដែលជាកន្លែងផ្តើមឱ្យមានករណីពុលអាហារធ្ងន់ធ្ងន់នោះមានឈ្មោះថា Yokohama មានទីតាំងនៅក្នុងទីក្រុងតូក្យូ និងត្រូវបានបើកដំណើរការតាំងពីឆ្នាំ ១៩៤៦មកម្ល៉េះ។ បើតាមអាជ្ញាធរជំនាញផ្នែកចំណីអាហារជប៉ុនបានបញ្ជាក់ថា គេបានរកឃើញមានបាក់តេរីប្រភេទ Staphylococcus Aureus នៅក្នុងលាមករបស់ជនរងគ្រោះចំនួន ៥នាក់ ខណៈជាទូទៅបាក់តេរីប្រភេទនេះតែងត្រូវបានគេរកឃើញនៅលើស្បែកមនុស្សតែប៉ុណ្ណោះ។ អ្នកជំនាញផ្នែកចំណីអាហារជប៉ុនក៏បានរកឃើញផងដែរថា មុនពេលមានករណីពុលអាហារខាងលើនេះគឺភោជនីយដ្ឋាន Yokohama បានប្រើប្រាស់បំណែករបស់សត្វអន្ទង់ចំនួន ៤៥០បំណែក ដែលជាផលិតផលហួសកាលកំណត់ប្រើប្រាស់យកទៅចម្អិនជាអាហារលក់ឱ្យអតិថិជន ខណៈក្រុមបុគ្គលិកនៅក្នុងភោជនីយដ្ឋានមួយចំនួនមិនបានប្រើប្រាស់ស្រោមដៃឱ្យបានត្រឹមត្រូវនោះទេក្នុងពេលសម្អាតនិងចម្អិនអន្ទង់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 31, 2024 - អន្តរជាតិ
ហ្វីលីពីន៖ សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយយោធាដែលមានតម្លៃរហូតដល់ ៥០០លានដុល្លារទៅកាន់ប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី ៣១ ខែកក្កដា។ ការប្រកាសអំពីគម្រោងផ្តល់ជំនួយយោធាក្នុងកញ្ចប់ទឹកប្រាក់ដ៏ច្រើននេះត្រូវបានធ្វើឡើងក្នុងឱ្យកាសដែលលោក Antony Blinken រដ្ឋមន្ត្រីការបរទេស និងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានអញ្ជើញទៅធ្វើទស្សនកិច្ចដោយផ្ទាល់នៅក្នុងប្រទេសហ្វីលីពីន។ ក្នុងជំនួយរវាងរដ្ឋមន្ត្រីកំពូលទាំង ២រូបរបស់អាមេរិកជាមួយនិងលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នៅក្នុងទីក្រុងម៉ានីលកាលពីថ្ងៃទី៣០ កន្លងទៅនេះ ភាគីខាងអាមេរិកបានបញ្ជាក់ច្បាស់ៗថា ជំនួយយោធានេះត្រូវបានផ្តល់ជូនទៅកាន់ហ្វីលីពីនដើម្បីប្រើប្រាស់ទប់ទល់នឹងការគំរាមគំហែងរបស់ចិន ជាពិសេសនោះគឺរឿងរ៉ាវចម្រូងចម្រាសដែលបានកើតឡើងនៅតំបន់សមុទ្រចិនខាងត្បូង។ សូមបញ្ជក់ជូនថា ការផ្តល់ជូនជំនួយយោធាពីសំណាក់សហរដ្ឋអាមេរិកទៅកាន់ប្រទេសហ្វីលីពីនមិនមែនជារឿងថ្មីឡើយ ហើយបើគិតចាប់តាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ គឺអាមេរិកបានផ្តល់ជំនួយយោធាទៅកាន់ហ្វីលីពីនសរុបចំនួន
July 31, 2024 - អន្តរជាតិ
ចិន៖ ឥទ្ធិពលរបស់ខ្យល់ព្យុះទីហ្វុង Gaemi បានបណ្តាលឱ្យពលរដ្ឋចិនចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលពេលនេះព្យុះទីហ្វុងកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងខេត្ត Hunan ដែលស្ថិតនៅតំបន់ប៉ែកខាងជើងនៃប្រទេសចិន។ ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ៤នាក់ហើយ ឥទ្ធិពលរបស់ខ្យល់ព្យុះបានកំពុងបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបង្កឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់ជាច្រើនផងដែរ ខណៈនៅចំពោះមុខបញ្ហាបន្ទាន់នេះអាជ្ញាធរចិនបានសម្រេចធ្វើការជម្លៀសពលរដ្ឋរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេទៅកាន់ទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ទម្រាំឥទ្ធិពលរបស់ព្យុះបានថយចុះទៅវិញ។ ដោយឡែកក្រៅតែពីបានធ្វើឱ្យមានមនុស្សស្លាប់ និងត្រូវចិត្តជម្លៀសខ្លួនទាំងបង្ខំហើយ ព្យុះទីហ្វុងក៏កំពុងតែបង្កឱ្យមានការប៉ះពាល់ដល់ការរស់នៅនិងប្រកដអាជីវកម្មរបស់ពលរដ្ឋប្រមាណជា ៩០,០០០នាក់ផ្សេងទៀងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 30, 2024 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៤៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏គួរឱ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី៣០ ខែកក្កដា។ ហេតុការណ៍អកុសនេះបានកើតឡើងនៅក្នុងរដ្ឋ Kerala ដែលស្ថិតនៅតំបន់ប៉ែកខាងលិចនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា តំបន់កើតហេតុខាងលើនេះបានទទួលរងសម្ពាធទឹកភ្លៀងក្នុងបរិមាណដ៏ច្រើននិងជាច្រើនថ្ងៃជាប់គ្នាមកហើយទើបធ្វើឱ្យដីនៅតំបន់មួយចំនួនត្រូវបាក់យ៉ាងឆាប់រហ័ស ខណៈក្រុមជនរងគ្រោះមិនបានត្រៀមការពារខ្លួនបានទុកជាមុននោះទេ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សហើយ ហេតុការណ៍បាក់ដីខាងលើនេះក៏បានបណ្តាលឱ្យមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ ដែលធ្វើឱ្យតួលេខអ្នកស្លាប់បាត់បង់ជីវិតអាចបន្តកើនឡើងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
July 30, 2024









