Pheakdey
  • អន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺអុតស្វា​ (Mpox) ជាលើកដំបូងនៅក្នុងឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩ ខែសីហា។ អ្នកឆ្លងជំងឺអុតស្វារូបនេះគឺជាពលរដ្ឋហ្វីលីពីន ដែលមានអាយុ ៣៣ឆ្នាំ និងមិនធ្លាប់មានប្រវត្តិធ្វើដំណើរចេញក្រៅប្រទេសឡើយ។ បើតាមលោក Albert Domingo ដែលជាអ្នកនាំពាក្យឱ្យអាជ្ញាធរសុខាភិបាលហ្វីលីពីនបានឱ្យដឹងថា គិតត្រឹមពេលនេះគេនៅមិនទាន់អាចធ្វើការបញ្ជាក់ពីប្រភេទមេរោគនៃជំងឺអុតស្វាដែលបានឆ្លងនៅក្នុងករណីខាងលើនេះនៅឡើយទេ​​ ខណៈការសិក្សាទៅលើប្រភេទមេរោគកំពុងត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍។ អ្នកនាំពាក្យរូបនេះបានបន្តថា ដោយអ្នកជំងឺគឺជាពលរដ្ឋស្រុក និងធ្លាប់មានអ្នកជំនាក់ទំនងជាមួយពលរដ្ឋមួយចំនួននោះ ក្រុមអ្នកជំនាញកំពុងបារម្ភថា មេរោគនេះក៏ទំនងជាបានចម្លងទៅកាន់អ្នកផ្សេងមួយចំនួនផ្សេងទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 19, 2024
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីលទ្ធភាពនៃការរាតត្បាតជំងឺអុតស្វា (Mpox) នៅក្នុងតំបន់អឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី១៦ ខែសីហា។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលនៃប្រទេសស៊ុតអែតបានប្រកាសពីការរកឃើញករណីអ្នកវិជ្ជមានជំងឺអុតស្វាជាលើកដំបូងក្នុងប្រទេសរបស់ខ្លួន ហើយវាក៏ជាករណីដំបូងនៅក្នុងឆ្នាំនេះផងដែ ចំពោះករណីវិជ្ជមានជំងឺអុតស្វានៅក្រៅតំបន់អាហ្វ្រិក។ សូមបញ្ជាក់ជូនថា នៅតំបន់អាហ្វ្រិកកំពុងរងការរាតត្បាតនៃជំងឺអុតស្វាយ៉ាងខ្លាំង ហើយប្រទេសដែលកំពុងប្រឈមនឹងរលកនៃរាតត្បាតនោះមានដូចជា ដំបូងបានផ្ទុះខ្លាំងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រោយមកបានបន្តររាតត្បាតចូលទៅកាន់ប្រទេសប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្គង់ដាជាដើម។ ប្រភពខាងលើនេះបានបន្តថា បើគិតចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកទល់នឹងពេលនេះ សម្រាប់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាកន្លែងផ្តើមផ្ទុះការចម្លងដំបូងនោះគឺបានរកឃើញករណីអ្នកឆ្លងសរុបរហូតដល់ ១៥,៦៦៤ករណី ហើយនៅក្នុងនោះមានករណីអ្នកស្លាប់ចំនួន ៥៤៨ករណីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    August 17, 2024
  • អន្តរជាតិ

    ស្វីស៖ អ្នកដើរឡើងភ្នំចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងពេលព្យាយាមធ្វើដំណើរឡើងទៅលើកំពូលភ្នំ Matterhorn នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៧ ខែសីហា។ សូមបញ្ជាក់ជូនថា ភ្នំ Matterhorn គឺជានិមិត្តរូបនៃប្រទេសស្វីស និងជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយប្រចាំនៅតំបនអឺរ៉ុបផងដែរ។ ប្រភពខាងលើបានបន្តថា យោងតាមភស្តុតាងរជាក់ស្តែងបានអ​នុញ្ញាតឱ្យគេដឹងត្រឹមថា ជនរងគ្រោះទាំង ២នាក់បានស្លាប់ក្រោយបានធ្លាក់ពីលើភ្នំក្នុងពេលធ្វើដំណើរដល់រយៈកម្ពស់ជាង ១០០០ម៉ែត្រ ខណៈហេតុផលច្បាស់លាស់នៃការធ្លាក់នោះគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ យ៉ាងណាក្តី បើតាមក្រុមអ្នកជំនាញផ្នែកឡើងភ្នំជាច្រើនបានសន្និដ្ឋានថា មូលហេតុដែលជំរុញឱ្យមានការធ្លាក់នេះគឺទំនងជាបណ្តាលមកពីបញ្ហាអាកាសធាតុ ដែលបានចុះត្រជាក់ខ្លាំងនិងលឿនលើសពីការព្យាករណ៍ទុកជាមុន ដែលធ្វើឱ្យក្រុមអ្នកឡើងភ្នំមិនអាចសម្របខ្លួនបានទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    August 17, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានបំបែកកំណត់ត្រាមានសីតុណ្ហភាពពេលរាត្រីខ្ពស់បំផុតនិងវែងបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ១១៧ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៦ ខែសីហា។ សីតុណ្ហភាពដ៏ខ្ពស់បំផុតក្នុងពេលរាត្រីសម្រាប់ទីក្រុងសេអ៊ូលនោះគឺជាកម្រិតសីតុណ្ហភាព ដែលបានកើនឡើងលើសពី ២៥ អង្សាសេ ហើយសម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលជាប្រភេទស្ថិតនៅតំបន់ត្រជាក់នោះបានហៅអាកាសធាតុពេលរាត្រីនេះថា “រាត្រីត្រូពិច”។ ប្រភពខាងលើបានបន្តថា  បរិយាកាសរាត្រីត្រពិចបានកើតមានឡើងនៅក្នុងទីក្រុងសេអ៊ូលអស់រយៈពេល​ ២៦ថៃ្ងជាប់គ្នាមកហើយ ខណៈវាគឺជាបាតុភូតរាត្រីត្រូពិច ដែលវែងបំផុតបើគិតចាប់តាំងពីឆ្នាំ១៩០៧ មក។ សូមបញ្ជាក់ជូនថា កម្រិតសីតុណ្ហភាព ដែលកើតឡើងខ្ពស់លើសពី ២៥អង្សាសេ​នៅក្នុងទីក្រុងសេអ៊ូលនោះ គឺវាបានកើតឡើងតាំងតែពីនៅន្លោះពីម៉ោង ៦ល្ងាចរហូតដល់ម៉ោង ៩ព្រឹកនៃថ្ងៃបន្ទាប់ទៀត ខណៈតាមធម្មតាសីតុណ្ហភាពនៅចន្លោះពេលនេះគួរតែចុះទៀបក្រោម២៥អង្សាសេ ឬត្រឹមខ្ទង់ជាង ១០អង្សាសេប៉ុណ្ណោះ។ យ៉ាងណាក្តី

    August 17, 2024
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានសម្រេចដាក់ចេញវិធានការទប់ស្កាត់ការចម្លងជំងឺអុតស្វា (Mpox) ពីអ្នកដំណើរអន្តរជាតិជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៦​ ខែសីហា។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយអង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់ការរាតត្បាតនៃជំងឺអុតស្វា (Mpox) នៅលើពិភពលោកក្នុងភាពមានអាសន្នជាថ្មីម្តងទៀតផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋបាលគយចិនបានបញ្ជាក់ថា ក្នុងការអនុវត្តវិធានការខាងលើនេះគឺអាជ្ញាធរចិននឹងតម្រូវឱ្យ​​ក្រុមអ្នកដំណើរទាំងអស់ ដែលបានធ្វើដំណើរមកពីតំបន់ ឬប្រទេសមានការរាតត្បាតនៃជំងឺអុតស្វា ឬមានរោគសញ្ញាគួរឱ្យសង្ស័យណាមួយត្រូវតែធ្វើការកាសប្រាប់អាជ្ញាធរចិនពេលមកដល់ទឹកដីចិនភ្លាម ដើម្បីឱ្យក្រុមអ្នកជំនាញចិនងាយស្រួលចាត់វិធានការបន្ថែមទៀតចំពោះពួកគេ។ ជាងនេះទៅទៀត គ្រប់ទំនិញ យានជំនិះ និងសូម្បីតែកុងទ័រណឺ ដែលគេប្រើសម្រាប់ផ្ទុកទំនិញផ្សេងៗមកពីក្រៅប្រទេសក៏ត្រូវឆ្លងកាត់ការសម្លាប់មេរោគដែរ ពេលមកដល់កំពង់ផែ ឬព្រលានយន្តហោះក្នុងប្រទេសចិនភ្លាម។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរនៅមិនទាន់រកឃើញមានករណីអ្នកឆ្លងជំងឺអុតស្វានៅក្នុងចំណោមពលរដ្ឋខ្លួននៅឡើយទេ ហើយក្នុងចំណោមអ្នកដំណើរអន្តជាតិក៏មិនទាន់រកឃើញដែរ៕ អត្ថបទ៖ ភក្តី

    August 16, 2024
  • អន្តរជាតិ

    តៃវ៉ាន់៖ គ្រោះរញ្ជួយដីកម្រិតស្រាលមួយបានកើតឡើងនៅលើកោះតៃវ៉ាន់នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time។ គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៦,៣ រ៉ិចទ័រ និងបានកើតឡើងនៅក្នុងទីក្រុង Hualien ដែលស្ថិតនៅប៉ែកខាងកើត នៃកោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយគ្រោះរញ្ជួយដីបានកើតឡើងគឺវាបានធ្វើឱ្យអគារជាច្រើនញ័រមួយសន្ទុះ រថភ្លើងជាច្រើនត្រូវធ្វើដំណើរក្នុងល្បឿនយឺតៗ ខណៈពលរដ្ឋមួយចំនួនក៏បានព្យាយាមអនុវត្តវិធានការសុវត្ថិភាពភ្លាមៗផងដែរ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ ដែលអាចកើតមានឡើងដោយយថាហេតុ។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ ហើយការខូតខាតទ្រព្យសម្បត្តិសាធារណៈវិញក៏មានអ្វីច្រើនគួរឱ្យកត់សម្គាល់ដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 16, 2024
  • អន្តរជាតិ

    អ៊ូហ្គង់ដា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីក្នុងប្រទេសអ៊ូហ្គង់ដាបានកើតឡើងដល់ចំនួន ២៦នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា។ ទន្ទឹមគ្នានេះចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនក៏នៅមានចំនួនច្រើនដែរ ពោលគឺមានរហូតដល់ ៣៩នាក់។ គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃសុក្រ សប្តាហ៍មុនម្លេះ ដោយដីនៅតំបន់ចាក់សំរាមដ៏ធំមួយបានបាក់ស្រុតយ៉ាងឆាប់រហ័ស។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកកំពុងបាត់ខ្លួនទាំងអស់ខាងលើនេះគឺមានអ្នកបាត់ខ្លួនចំនួន ៣៥នាក់ជាអ្នកដើររើសសំរាម ខណៈគេមិនរំពឹងថាអ្នកបាត់ខ្លួនទាំងអស់នោះមានសំណាងអាចនៅមានជីវិតនោះទេ តែយ៉ាងណាក្តីអាជ្ញាធរអ៊ូហ្គង់ដានឹងព្យាយាមស្វែងរកពួកគេឱ្យអស់ពីលទ្ធភាព៕ អត្ថបទ៖ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    August 15, 2024
  • អន្តរជាតិ

    ថៃ៖ ​សភាតំណាងរាស្រ្តថៃនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រស្អែកនេះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្ត៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៥​ ខែសីហា។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនេះត្រូវបានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីតុលាការធម្មនុញ្ញថៃបានសម្រេដកតំណែងនាយករដ្ឋមន្ត្រីថៃពីលោក សេដ្ឋា ថៈវីស៊ីន កាលពីថ្ងៃទី១៤ កន្លងទៅ។ បើតាមលោក Arpath Sukhaunth អគ្គលេខាធិការសភាថៃបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនឹងត្រូវរៀបចំឡើងនៅម៉ោង ១០ព្រឹកក្នុងថ្ងៃសុក្រ ខណៈសមាជិករដ្ឋាភិបាលថៃត្រូវប្រជុំពិភាក្សាក្នុងការជ្រើសរើសបេក្ខភាពដែលត្រូវឈរឈ្មោះឱ្យសមាជិកសភាបោះឆ្នោតចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅហើយ។ សូមរម្លឹកជូនថា  លោក ​សេដ្ឋា ថៈវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចដកតំណែងក្រោយរកឃើញថា គាត់​​​បាន​រំលោភក្រមសីលធម៌នៅក្នុង​​រដ្ឋធម្មនុញ្ញ ដោយបាន​តែងតាំង​រដ្ឋមន្រ្តីម្នាក់ដែលជាបុគ្គលធ្លាប់មានទោស​ជាប់ពន្ធនាគារក្នុងបទប្រព្រឹត្តអំពើពុករលួយសូកប៉ាន់​ និង​មើលងាយប្រព័ន្ធតុលាការថៃ៕   អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្ត៍  

    August 15, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្រោយបានប​ង្ហោះវីដេអូអំពីសកម្មភាពចម្អិននិងបរិគោកសត្វក្វោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៤ ខែសីហា។ បុរសរូបនេះមានឈ្មោះថា Kodam Pranay Kumar និងជា YouTuber ដ៏មានប្រជាប្រិយម្នាក់នៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសឥណ្ឌា។ ការបង្ហោះវីដេអូរបស់លោក Kodam Pranay Kumar ត្រូវបានធ្វើឡើងក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌា តែយ៉ាងណាក្តី ការសម្លាប់សត្វក្ងោកគឺជាអំពើខុសច្បាប់ ដ្បិតសត្វក្ងោកគឺជាប្រភេទសត្វ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។ បើតាមលោក Akhil Mahajan អគ្គស្នងការប៉ូលិសនៃរដ្ឋ Telangana ដែលជាទីកន្លែងមានករណីកើតហេតុខាងលើបានបញ្ជាក់ថា ពេលនេះលោក Kodam Pranay Kumar ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងក្នុងរយៈពេល ១៤ថ្ងៃ ចំពោះករណីសម្លាប់សត្វក្ងោកខាងលើនេះ៕ អត្ថបទ៖ ភក្តី

    August 14, 2024
  • អន្តរជាតិ

    ជប៉ុន៖ អ្នកទេសចររាប់ពាន់នាក់បានសម្រេចលុបចោលដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនព្រោះតែការព្រួយបារម្ភអំពីបញ្ហារញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៣ ខែសីហា។ ការរាប់ចំនួនអ្នកទេសចរខាងលើនេះត្រូវបានធ្វើឡើងតាមរយៈការរាប់ចំនួនបន្ទប់សណ្ឋាគារ ដែលក្រុមអ្នកទេសចរខកខានមិនបានមកស្នាក់នៅបន្ទាប់ពីពួកគេបានធ្វើការកក់ទុកមកជាយូរមកហើយ។ បើយោងតាមសមាគមន៍សណ្ឋាគារជប៉ុន Susumu Nishitani​ បានបញ្ជាក់ថា បើគិតតែចំនួនបន្ទប់សណ្ឋគារដែលត្រូវបានលុបចោលនោះគឺមានចំនួនជាង ៩,៤០០បន្ទប់ ឬស្មើនឹងប្រាក់ប្រមាណជា ១៤០លានយន់ (៩៤៨,០០០ដុល្លារ)។ គួររម្លឹកជូនថា កាលពីសប្តាហ៍កន្លងទៅនេះប្រទេសជប៉ុនបានជួបប្រទះនូវគ្រោះរញ្ជួយដីចំនួន ៣ដងក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ហើយគ្រោះរញ្ជួយដីទាំងនោះបានបណ្តាលឱ្យមានពលរដ្ឋមួយចំនួនរងរបួស និងមានការខូតខាតផ្ទះសម្បែង អាគារ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ ជាងនេះទៅទៀត ក្រុមអ្នកជំនាញបានព្រមានថា ជប៉ុនមានលទ្ធភាពចន្លោះពី ៧០ទៅ៨០% ក្នុងការកើតមានគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ដែលអាចបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតខ្ទង់

    August 14, 2024