Pheakdey
  • អន្តរជាតិ

    ប្រេស៊ីល៖ យ៉ាងហោចណាស់មានពលរដ្ឋប្រេស៊ីលចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដំបូលព្រះវិហារមួយកន្លែង​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣១ ខែសីហា។ ព្រះវិហារដែលជាកន្លែងកើតហេតុខាងលើនេះគឺជាព្រះវិហារសម្រាប់អ្នកកាន់សាសនាគ្រិស្ត ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Recife រដ្ឋ Pernambuco ប៉ែកខាងលិច នៃប្រទេសប្រេស៊ីល។ ប្រភពខាងលើនេះបាបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ២នាក់នៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សប្រហែល ២០នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមលោកស្រី Priscila Krause ដែលជាអភិបាលរងនៃរដ្ឋ Pernambuco បានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមពលរដ្ឋដែលបានរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចរាល់អស់ហើយ ខណៈការចំណាយលើការព្យាបាលទាំងស្រុងគឺជាការទទួលខុសត្រូវរបស់អាជ្ញាធរ។ ដោយឡែកចំពោះគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់វិញក៏ត្រូវទទួលបានប្រាក់ឧបត្ថម្ភមួយចំនួនពីអាជ្ញាធរប្រេស៊ីលផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ The

    August 31, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ២៨នាក់បានស្លាប់បាត់ប​ង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសុក្រ ទី២៣ ខែសីហា។ ទឹកជំនន់ប្រកបដោយគ្រោះថ្នាក់នេះបានកំពុងតែកើតមានឡើងនៅក្នុងរដ្ឋ Gujarat ដែលស្ថិតនៅតំបន់ប៉ែកខាងលិចនៃប្រទេស។ ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ២៨នាក់ហើយ ឥទ្ធិពលរបស់ទឹកជំនន់ក៏បានបង្ខំឱ្យពលរដ្ឋឥណ្ឌាប្រមាណជា ២៤,០០០នាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ឥទ្ធិពលរបស់ទឹកជំនន់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងជាងនេះបន្ថែមទៀត ដ្បិតភ្លៀងនឹងបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត ដែលនឹងធ្វើឱ្យកម្រិតទឹកជំនន់កាន់តែឡើងខ្ពស់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    August 30, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អត្រាកំណើតនៅក្នុងចំណោមស្រ្តីដែលមិនបានរៀបការនៅក្នុង​ប្រទេសកូរ៉េខាងត្បូងបានកើនឡើងក្នុងកម្រិតយ៉ាងខ្ពស់មិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣០ ខែសីហា។ យ៉ាងណាក្តី អត្រាកំណើតជារួមនៅក្នុងប្រទេសកូរ៉េខាងត្បូង ពោលគឺគិតទាំងអ្នកដែលបានរៀបការ និងអ្នកដែលមិនបានរៀបការគឺបានធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ទៅវិញ។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្ថិតិ​កូរ៉េបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣​ កន្លងទៅ ចំនួនទារកកើតថ្មីនៅទូទាំងប្រទេសកូរ៉េខាងត្បុងមានត្រឹមតែ ២៣០,០២៨នាក់ប៉ុណ្តោះ ដែលជាអាត្រាដែលមានការធ្លាក់ចុះ ៧,៧% បើធៀបទៅនឹងតួលេខទារកកើតថ្មីនៅក្នុងឆ្នាំ ២០២២។ ទន្ទឹមគ្នានេះគេបានរកឃើញទៀតថា នៅក្នុងចំណោមទារកកើតថ្មីទាំង ២៣០,០២៨នៅក្នុងឆ្នាំ២០២៣នោះ គឺមានទារកកើតចេញពីម្តាយដែលមិនបានមិនបានរៀបការចំនួន ៤,៧% ដែលជាតួលេខដ៏ខ្ពស់មិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩៧១មក។ សូមបញ្ជាក់ជូនផងដែរថា តួលេខទារកកើតចេញពីម្តាយដែលមិនបានរៀបនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០២២ មាន ៣,៩%

    August 30, 2024
  • អន្តរជាតិ

    ជប៉ុន៖ ព្យុះទីហ្វុង Shanshan បានបន្តបោកបក់បន្តិចម្តងៗទៅកាន់តំបន់ប្រជុំកោះក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៣០ ខែសីហា។ ព្យុះទីហ្វុង Shanshan បានធ្វើដំណើរក្នុងល្បឿន ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង ​ហើយព្យុះមួយនេះក៏ត្រូវបានអាជ្ញាធរជប៉ុនកំណត់ថា ជាព្យុះដែលអាចប​ង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតមួយផងដែរ បើគិតក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយនេះ។  ឥទ្ធិពលរបស់ព្យុះបានកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង ខណៈតំបន់មួយចំនួន​ក៏ត្រូវប្រឈមនឹងបញ្ហាបាក់ដីបន្ថែមទៀតផងដែរ។ ចំពោះផលប៉ះពាល់វិញគឺគិតត្រឹមពេលនេះមានពលរដ្ឋជប៉ុនចំនួន ៦នាក់ហើយ ដែលបានស្លាប់ដោយតែឥទ្ធិពលរបស់ព្យុះទីហ្វុង Shanshan ខណៈមនុស្សចំនួន ៨១នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរជប៉ុនក៏បានលុបចោលនិងពន្យាពេលជើងហោះហើរទាំងក្នុងស្រុក និងជើងហោះហើរអន្តរជាតិមួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 30, 2024
  • អន្តរជាតិ

    នូវែលសេឡង់៖ ក្រុមអ្នកជួលផ្ទះចំនួន ៦នាក់នៅក្នុងប្រទេសនូវែលសេឡង់បានទទួលប្រាក់សំណងសរុបចំនួន ១២,៦៤០ ដុល្លារនូវែលសេឡង់ (៧,៨៦៩ ដុល្លារអាមេរិក) ក្នុងករណីចម្រូងចម្រាសមួយ ដែលបង្កឡើងដោយសារសត្វកន្លាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៧ ខែសីហា។ ប្រាក់សំណងខាងលើនេះត្រូវបានផ្តល់ជូនទៅកាន់ក្រុមអ្នកជួលផ្ទះក្នុងទម្រង់ជាការផ្តល់ប្រាក់សំណងជំងឺចិត្តផង និងក្នុងទម្រង់ជាការសងថ្លៃខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។ ប្រភពខាងលើបានបន្តថា ការសម្រេចឱ្យមានប្រាក់រង្វាន់ខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើកិច្ចសន្យាជួលផ្ទះរវាងក្រុមអ្នកជួលផ្ទះជាមួយនិងម្ចាស់ផ្ទះ ដែលបានធ្វើឡើងតាំងតែដើមឆ្នាំ ២០២៣មកម្លេះ។ នៅក្នុងកិច្ចសន្យាជួលផ្ទះនោះបានបញ្ជាក់ថា​ ភាគីជាអ្នកជួលផ្ទះព្រមផ្តល់ប្រាក់ជួលផ្ទះឱ្យទៅភាគីជាម្ចាស់ផ្ទះចំនួន ១,៣០០ ដុល្លារនូវែលសេឡង់ (៨០៩ ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ខណៈភាគីជាម្ចាស់ផ្ទះត្រូវទទួលខុសត្រូវក្នុងការកម្ចាត់សត្វល្អិតជាប្រចាំ ដើម្បីធានាថា នៅក្នុងផ្ទះគ្មានការរំខានដោយពពួកសត្វល្អិតនោះទេ។ យ៉ាងណាក្តី នៅក្នុងផ្ទះជួលដែលជាកន្លែងកើតហេតុខាងលើស្រាប់តែមានហ្វូងសត្វកន្លាតយ៉ាងច្រើន ហើយហ្វូងសត្វកន្លាតទាំងនោះតែងមករំខានការគេងរបស់ក្រុមអ្នកជួលផ្ទះ

    August 27, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ករណីមានអ្នកស្លាប់បាត់បង់ជីវិតដោយសាររន្ទះបាញ់នឹងបន្តកើនឡើងកាន់តែខ្ពស់នៅក្នុងចំណោមពលរដ្ឋឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៧ ខែសីហា។ ការព្រមាននេះត្រូវបានធ្វើឡើងដោយផ្អែកលើការសិក្សាមួយ ដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តជាច្រើននាក់ប្រចាំនៅក្នុងសាកលវិទ្យាល័យ Fakir Mohan ដែលស្ថិតនៅក្នុងរដ្ឋ Odisha ភាគខាងលិច នៃប្រទេសឥណ្ឌា។ នៅក្នុងការសិក្សាខាងលើនេះបានរកឃើញថា គិតចាប់តាំងពីឆ្នាំ ១៩៦៧ រហូតដល់មកដល់ឆ្នាំ ២០២០ មានពលរដ្ឋឥណ្ឌាចំនួន ១០១,៣០៩នាក់បានស្លាប់បាត់បង់ជីវិតដោយសាររន្ទះបាញ់ ខណៈករណីស្លាប់ដែមានខ្ពស់បំផុតបានកើតមាននៅក្នុងចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០ ហើយបើគិតជាមធ្យមគឺក្នុងមួយឆ្នាំមានពលរដ្ឋឥណ្ឌាប្រមាណជា ១,៩០០នាក់បានស្លាប់ដោយសារបាតុភូតធម្មជាតិមួយនេះ។ ការសិក្សាដដែលនេះបន្តថា បាតុភូតរន្ទះបាញ់បានកើតឡើងដោយសារកត្តាអាកាសធាតុប្រែប្រួល ហើយឥណ្ឌាជាតំបន់មួយបានរងផលប៉ះពាល់ពីការប្រែប្រួលអាធាតុយ៉ាងខ្លាំងទាំងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត ដូចនេះឥណ្ឌាក៏ត្រូវប្រឈមនឹងការកើតមានបញ្ហារន្ទះបាញ់កាន់តែច្រើនផងដែរនៅពេលខាងមុខ៕ អត្ថបទ៖

    August 27, 2024
  • អន្តរជាតិ

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានចេញមកព្រមានប្រឆាំងទៅនឹងសកម្មភាព ដែលពលរដ្ឋនាំគ្នាភ័យស្លន់ស្លោទៅទិញអង្ករមកស្តុកទុក នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៧ ខែសីហា។ ការព្រមាននេះត្រូវបានធ្វើឡើងក្រោយពលរដ្ឋជាជប៉ុនជាច្រើនបាននាំគ្នាសម្រុកទៅទិញអង្ករយ៉ាងច្រើនយកមករក្សាទុកនៅតាមផ្ទះ ដោយពួកគេព្រួយបារម្ភអំពីហានិភ័យនៃការកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ខណៈជប៉ុនក៏ត្រូវមានថ្ងៃឈប់ថ្នាក់ជាតិរយៈពេលវែងពេញមួយសប្តាហ៍ផងដែរ។  យ៉ាងណាក្តី បើតាមលោក Tetsushi Sakamoto រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុនបានចេញមកបញ្ជាក់ថា ការប្រមូលផលស្រូវពីសំណាក់កសិករជប៉ុននៅតែអាចបន្តធ្វើឡើងជាធម្មតា ខណៈតំបន់កសិកម្មខ្លះថែមទាំងអាចធ្វើការប្រមូលផលស្រូវបានលឿនជាងការរំពឹងទុកមួយសប្តាហ៍ទៀតផង ដូចនេះការដាក់លក់អង្ករនៅតាមទីទីផ្សារនៅតែអាចបន្តធ្វើបាន ហើយការខ្វះខាតអង្ករនឹងមិនក្លាយជាបញ្ហាចម្បងឡើយ។​ គួររម្លឹកជូនថា កាលពីសប្តាហ៍កន្លងទៅក្រុមអ្នកជំនាញបានអះអាងថា ជប៉ុនមានភាគរយខ្ពស់ណាស់ក្នុងការកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យមានពលរដ្ឋរាប់ម៉ឺននាក់ត្រូវបាត់បង់ជីវិតទៀតផង។ ក្រោយមានការព្រមាននេះ និងបូកបន្ថែមដោយស្ថានភាពបរិយាកាសមិនអំណោយផលដែលកំពុងកើតមាននៅប្រទេសជប៉ុននាពេលបច្ចុប្បន្នទៀតនោះ ពោលគឺជប៉ុនកំពុងរងការប្រហារដោយព្យុះទីហ្វុង Shanshan ទើបធ្វើឱ្យពលរដ្ឋជប៉ុនជាច្រើនផ្អើលនាំគ្នាទៅទិញអង្ករមកទុកតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    August 27, 2024
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃបានយល់ព្រមទទួលយកគម្រោងវិនិយោគដ៏ធំមួយពីក្រុមហ៊ុនបច្ចេកវិទ្យា Western Digital Technologies, Inc. ដែលមានតម្លៃរហូត​ដល់ ២៣,៥ពាន់លានបាត (៦៩៣លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៦ ខែសីហា។ គម្រោងនេះនឹងជួយបង្កើតឱ្យកាសការងារសម្រាប់ពលរដ្ឋបានរហូតដល់ជាង ១០,០០០កន្លែង និងជួយរួមបង្កើនសេដ្ឋកិច្ចជាតិថៃបានយ៉ាងច្រើនផងដែរ។ គួរកត់សម្គាល់ថា Western Digital Technologies, Inc. គឺជាក្រុមហ៊ុនរបស់អាមេរិក ដែលមានជំនាញក្នុងការផលិតឧបករណ៍ផ្ទុកទិន្នន័យជាច្រើនប្រ​ភេទដូចជា Flash SSD, HDDs, USB drives, Memory Card  និងឧបករណ៍ផ្ទុកទិន្នន័យចល័តជាច្រើនប្រភេទទៀត។ យ៉ាង​ណាក្តីបើតាមក្រុមប្រឹក្សា​វិនិយោគ​ថៃ (BOI) បានបញ្ជាក់ថា សម្រាប់គម្រោងវិនិយោគខាងលើនេះគឺជាគម្រោងពង្រីកការផលិត Hard

    August 27, 2024
  • អន្តរជាតិ

    Real Life Temple Run ឬជាសកម្មភាពរត់នៅតាមប្រាសាទក្នុងប្រទេសកម្ពុជាដោយយកលំនាំតាមសកម្មភាពរត់នៅក្នុងហ្គេម “Temple Run” បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមលើពិភពលោក ខណៈវីដេអូខ្លះមានអ្នកចូលទស្សនារហូតដល់ខ្ទង់ជាង ២លានដងក្នុងរយៈពេលដ៏ខ្លីមួយ។ យ៉ាងណាក្តី អ្នកជំនាញអន្តរជាតិម្នាក់បានបញ្ចេញមតិថា សកម្មភាពដែលកំពុងពេញនិយមនេះអាចបង្កឱ្យមានផលប៉ះពាល់បែបអវិជ្ជមានមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់កាសែតអន្តរជាតិ The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៣ ខែសីហា។ អ្នកជំនាញរូបនេះគឺលោក Simon Warrack ជនជាតិអង់គ្លេស និងជាអ្នកជំនាញក្នុងការអភិរក្សប្រាសាទបុរាណ ហើយរូបលោកមានបទពិសោធន៍ធ្វើការងារនៅក្នុងវិស័យមួយនេះអស់រយៈពេល ៣០ឆ្នាំមកហើយ។ លោក Simon Warrack បានពន្យល់ថា​ ការរត់នៅតាមប្រាសាទអាចបង្កឱ្យមានផលប៉ះពាល់មួយចំនួនដូចជា ធ្វើឱ្យខូចខាតចំពោះថ្មប្រាសាទតាមរយៈការរត់ជាន់ពីលើខ្លាំងៗ ឬធ្វើឱ្យមានវត្ថុធ្លាក់ទៅលើថ្មប្រាសាទ

    August 23, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋកូរ៉េចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះសណ្ឋាគារមួយនៅកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ​ ទី២៣ ខែសីហា។ សណ្ឋាគារដែលជាកន្លែងកើតហេតុនោះគឺជាអគារមានកម្ពស់ ៩ជាន់ និងមានទីតាំងស្ថិតនៅក្នុងទីក្រុងប៊ូឆន់​ (Bucheon) នៃប្រទេសកូរ៉េខាងត្បូង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ៧នាក់នៅនឹងកន្លែងកើតហេតុហើយ អគ្គីភ័យខាងនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះគឺជាសុទ្ធតែជាភ្ញៀវដែលបានទៅស្នាក់នៅក្នុងសណ្ឋគារ ហើយនៅក្នុងចំណោមអ្នកស្លាប់ទាំង ៧នាក់នោះគឺមានមនុស្ស ២នាក់ជាប្តីប្រពន្ធនឹងគ្នាទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    August 23, 2024