- Pheakdey
- អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរអាកាសចរណ៍ជប៉ុនបានលុបចោលជើងហោះហើរចំនួន ៣៦ជើងជាបន្ទាន់កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយសារមានកន្ត្រៃចំនួន ១បានបាត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះក្នុងស្រុក New Chitose ដែលមានទីតាំងស្ថិតនៅក្នុងអាណាខេត្ត Hokkaido ភាគខាងជើងប្រទេសជប៉ុន ខណៈកន្ត្រៃដែលបានបាត់នោះគឺជាកន្ត្រៃនៅក្នុងហាងមួយកន្លែងនៅក្បែរច្រកទ្វារសម្រាប់អ្នកដំណើរដើរចូលក្នុងយន្តហោះ។ ប្រភពខាងលើនេះបានបន្តថា ក្រៅតែពីសម្រេចលុបចោលជើងហោះហើរអស់មួយចំនួនហើយ មានជើងហោះហើរចំនួន ២០១ជើងផ្សេងទៀតក៏ត្រូវបានពន្យាពេលផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងព្រលានយន្ត New Chitose បានពន្យល់ថា ភ្លាមៗក្រោយទទួលបានសេចក្តីរាយការណ៍ថា មានកន្ត្រៃចំនួន ១បានបាត់នៅក្បែរច្រកទ្វារសម្រាប់ដើរចូលក្នុងយន្តហោះនោះគឺគេបានសង្ស័យថា មានអ្នកដំណើរណាម្នាក់បានលួចយកកន្ត្រៃនោះសម្រាប់ទុកធ្វើសកម្មភាពទុច្ចរិតណាមួយ ដូចជាសកម្មភាពប្លន់ សម្លាប់ ឬភេរវកម្មជាដើម។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរជប៉ុនបានសម្រេចធ្វើការត្រួតពិនិត្យគ្រប់អ្នកដំណើរទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងបរិវេណនៃកន្លែងរង់ចាំការហោះហើរ ហើយអាជ្ញាធរបានប្រើពេលអស់ចំនួន ២ម៉ោងក្នុងប្រតិបត្តិការណ៍បន្ទាន់នេះ ខណៈលទ្ធផលចុងក្រោយគេមិនបានរកឃើញមានអ្នកដំណើរណាម្នាក់បានលាក់កន្ត្រៃនោះទេ។ អ្វីដែលជារឿងគួរឱ្យភ្ញាក់ផ្អើល
August 22, 2024 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតឱសថដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា។ រោងចក្រដែលជាកន្លែងកើតហេតុខាងលើនេះមានទីតាំងស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូង នៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សប្រមាណជា ៤០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈនៅក្នុងនោះមួយចំនួនតូចបានរងរបួសធ្ងន់ធ្ងរ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរឥណ្ឌានៅមិនទាន់អាចបញ្ជាក់ពីហេតុផលច្បាស់លាស់ ដែលបង្កឱ្យមានហេតុការណ៍ផ្ទុះនេះនៅឡើយទេ ខណៈអ្នកទទួលខុសត្រូវក៏មិនទាន់មានការបញ្ជាក់នៅឡើយដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 22, 2024 - អន្តរជាតិ
ចិន៖ សហស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok បានបរិច្ចាគប្រាក់រួមគ្នាចំនួន ២០០លានយ័ន (២៨លានដុល្លារ) ទៅកាន់សាកលវិទ្យាល័យ Nankai នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃពុធ ទី២១ ខែសីហា។ សហស្ថាបនិកទាំង ២រូបនេះរួមមានលោក Zhang Yiming និងលោក Liang Rubo។ លោក Zhang Yiming (រូបឆ្វេង) និងលោក Liang Rubo (រូបស្តាំ) ប្រភពខាងលើបានបន្តថា គោលបំណងនៃការបរិច្ចាគប្រាក់ដ៏ច្រើនខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីជួយគាំទ្រដល់ការស្រាវជ្រាវផ្នែកគណិតវិទ្យា និងការបណ្តុះទេពកោសល្យរបស់សាកលវិទ្យាល័យ។ គួរកត់សម្គាល់ថា សាកលវិទ្យាល័យ Nankai ដែលមានមូលដ្ឋាននៅក្នុងខេត្ត Tianjin ប្រទេសចិននោះ គឺជាសាកលវិទ្យាល័យ
August 21, 2024 - អន្តរជាតិ
ប្រទេសថៃបានរាយការណ៍អំពីករណីរកឃើញអ្នកជំងឺអុតស្វា (Mpox) ជាលើកដំបូងក្នុងការរាតត្បាតជាសលកជាថ្មីម្តងទៀតនេះ ពោលគឺគិតចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកទល់នឹងពេលនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២១ ខែសីហាបានបញ្ជាក់ថា អ្នកជំងឺអុតស្វារូបនេះ គឺជាអ្នកដំណើរមកពីតំបន់អាហ្វ្រិក ដែលជាតំបន់កំពុងមានការរាតត្បាតជំងឺអុតស្វាយ៉ាងខ្លាំង។ បើតាមលោក Thongchai Keeratihattayakorn ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃបានបញ្ជាក់ថា គិតត្រឹមពេលនេះអ្នកជំងឺត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកតែម្នាក់ឯង ដើម្បីទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក ខណៈសំណាកមេរោគជំងឺអុតស្វារបស់អ្នកជំងឺកំពុងស្ថិតនៅក្នុងមន្ទីរពិសោធន៍ ដើម្បីពិនិត្យឱ្យដឹងច្បាស់ថា មេរោគនៃជំងឺអុតស្វានោះគឺជាមេរោគបំប្លែងខ្លួនថ្មី ឬយ៉ាងណា។ ប្រធាននាយកដ្ឋានរូបនេះបានបន្តថា តាមការសន្និដ្ឋានបឋមគឺមេរោគក្នុងករណីខាងលើនេះទំនងជាមេរោគបំប្លែងខ្លួនថ្មីប្រភេទ Clade 1 ដែលមានលក្ខណៈគ្រោះថ្នាក់ខ្លាំង តែការកំណត់ប្រភេទមេរោគផ្លូវការនឹងត្រូវធ្វើឡើងក្រោយគេទទួលបានលទ្ធផលពិសោធន៍ក្នុងរយៈពេល ២ថ្ងៃបន្ទាប់ទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 21, 2024 - អន្តរជាតិ
ថៃ៖ សេដ្ឋកិច្ចរបស់ប្រទេសថៃស្ទើរតែធ្លាក់ចូលទៅក្នុងវិបត្តិហើយ នេះបើយោងតាមការលើកឡើងរបស់ លោក Pichai Chunhavajira ដែលជារដ្ឋមន្ត្រីហិវញ្ញវត្ថុចាំផ្ទះថៃ។យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២១ ខែសីហាបានបញ្ជាក់ថា ការថ្លែងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុចាំផ្ទះរូបនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកអញ្ជើញទៅចូលរួមសិក្ខាសាលាអាជីវកម្មមួយ ដែលរៀបចំឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ បើតាមលោករដ្ឋមន្ត្រី Pichai Chunhavajira បានបញ្ជាក់ថា មានមូលហេតុធំៗចំនួន ២ ដែលកំពុងទាញឱ្យសេដ្ឋកិច្ចថៃធ្លាក់យ៉ាងខ្លាំង គឺការធ្លាក់ចុះការនាំចេញ និងការផលិតគ្មានការប្រកួតប្រជែង។ លោកបានបន្តថា នាពេលកន្លងមកការនាំចេញគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចថៃ ពោលគឺមានទំហំប្រមាណជា ៧០% នៃចំណូលសរុបរបស់ថៃទាំងមូលតែម្តង។ យ៉ាងណាក្តី ប៉ុន្មានឆ្នាំចុងក្រោយនេះការនាំចេញរបស់ថៃបានធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យក្រុមអ្នកផលិតស្ទើរតែគ្រប់វិស័យមិនអាចសម្រេចផែនការលក់តាមការគ្រោងទុកនោះទេ។ ចំពោះការប្រកួតប្រជែងតម្លៃក្នុងការផលិតវិញក៏កំពុងតែក្លាយជាបញ្ហាគួរឱ្យកត់សម្គាល់មួយផងដែរ ពោលគឺការផលិតនៅក្នុងប្រទេសថៃត្រូវចំណាយដើមទុនច្រើន
August 21, 2024 - អន្តរជាតិ
វៀតណាម៖ កុមារជាង ៤,៥០០នាក់រស់នៅតាមសហគមន៍ជាច្រើនក្នុងតំបន់ភាគខាងជើង នៃប្រទេសវៀតណាម កំពុងតែជួបប្រទះបញ្ហាលំបាកយ៉ាងខ្លាំងនៅក្នុងការធ្វើដំណើរទៅសាសារៀនព្រោះតែបញ្ហាទឹកជំនន់ និងបញ្ហាបាក់ដី នេះបើយោងតាមរបាយការណ៍មួយរបស់អង្គការ Save the Children ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២០ ខែសីហា។ ផលវិបាកសម្រាប់ក្មេងៗវៀតណាមនៅពេលនេះគឺជាផលប៉ះពាល់បង្កឡើងដោយសារបញ្ហាព្យុះភ្លៀង និងជំនន់ទឹកភ្លៀង ដែលបានវាយប្រហារតំបន់ប៉ែកខាងជើងប្រទេសវៀតណាមជាបន្តបន្ទាប់តាំងតែពីដើមខែកក្កដាមកម្លេះ។ នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ថា ឧបសគ្គចម្បងដែលធ្វើឱ្យកុមារវៀតណាមជាច្រើននាក់ត្រូវខកខានមិនបានទៅសាលារៀននោះគឺដោយសារតែសហគមន៍រស់នៅរបស់ពួកគេត្រូវបានទឹកជន់លិចព័ទ្ធជុំវិញ និងបានកាត់ផ្តាច់តំបន់ទាំងនោះឱ្យពិបាកធ្វើដំណើរមកកាន់ទីប្រជុំជនតែម្តង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបង្កផលប៉ះពាល់ដល់ការសិក្សារបស់កុមារហើយ ឥទ្ធិរបស់ព្យុះភ្លៀងជាបន្តបន្ទាប់មកនេះក៏បានបណ្តាលឱ្យមានសាលារៀនចំនួន ២៩កន្លែងបានរងនូវការបំផ្លាញ ផ្ទះចំនួន ២,៦៧០ខ្នងបានរងនូវការខូចខាត ពលរដ្ឋជាង ១,៣លានបានរងនូវការប៉ះពាល់ដោយប្រយោល ខណៈពលរដ្ឋចំនួន១១នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖
August 20, 2024 - អន្តរជាតិ
ចិន៖ ប្រទេសចិនបានអនុម័តកញ្ចប់ថវិកាមានតម្លៃ ២២០យន់ (៣០,៨ ពាន់លានដុល្លារ) សម្រាប់គ្រោងជំរុញថាមពលនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២០ ខែសីហា។ ចំពោះកញ្ចប់ថវិកាខាងលើនេះត្រូវបានគេមើលឃើញថា គឺជាកញ្ចប់ថវិកាដ៏ធំមួយមិនធ្លាប់មាននោះទេ ដែលរដ្ឋាភិបាលចិនអនុម័តយកទៅប្រើប្រាស់នៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ។ ប្រភពខាងលើបានបន្តថា កញ្ចប់ថវិកាដ៏ច្រើនខាងនេះនឹងត្រូវយកប្រើប្រាស់លើការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន ៥ ដែលស្ថិតនៅលើទីតាំងចំនួន ៥កន្លែងផ្សេងគ្នាផងដែរ ដូចជានៅក្នុងខេត្ត Jiangsu ខេត្ត Shandong ខេត្ត Guangdong ខេត្ត Zhejiang និងខេត្ត Guangxi។ បើតាមក្រុមហ៊ុន China Energy ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិននិងជាក្រុមហ៊ុនទទួលបន្ទុកសាងសង់ក្នុងគម្រោងខាងលើបានបញ្ជាក់ថា ដំណើរសាងសង់អាចអូនបន្លាយដល់រយៈពេល
August 20, 2024 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៥០នាក់បានបាត់បង់ជីវិតដោយសារមានភ្លៀងធ្លាក់យ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២០ ខែសីហា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Zixing ខេត្ត Hunan ស្ថិតនៅភូមិភាគកណ្តាលនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រៅតែបានសម្លាប់មនុស្សអស់ជាច្រើននាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ជាងនេះទៅទៀត អាជ្ញាធរចិនក៏បានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៣០០,០០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ សូមបញ្ជាក់ថា ព្យុះភ្លៀងខាងលើនេះបានកើតឡើងដោយសារឥទ្ធិពលរដ្ឋរបស់ព្យុះទីហ្វុង Gaemi ខណៈក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនោះវាក៏បានបណ្តាលឱ្យមានការបាក់ដី និងខ្យល់បោកបក់យ៉ាងខ្លាំងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 20, 2024 - អន្តរជាតិ
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានសម្រេចទាញសញ្ញាព្រមានកម្រិតខ្ពស់ចំពោះករណីជំងឺអុតស្វា (Mpox) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា។ យ៉ាងណាក្តី គិតត្រឹមពេលនេះប្រទេសម៉ាឡេស៊ីនៅមិនទាន់រកឃើញករណីមានអ្នកឆ្លងជំងឺអុតស្វានៅក្នុងប្រទេសខ្លួននៅឡើយទេ សម្រាប់នៅក្នុងករណីផ្ទុះការរាតត្បាតជាសកលជាថ្មីម្តងទៀតនេះ ឬគិតចាប់តាំងពីដើមឆ្នាំ ២០២៤ រហូតមកទល់នឹងពេលនេះ។ យ៉ាងណាក្តី ដើម្បីទប់ស្កាត់ការចម្លងមេរោគមកពីក្រៅប្រទេស អាជ្ញាធរម៉ាឡេស៊ីបានដាក់ចេញវិធានបន្ទាន់មួយចំនួនដូចជា ដំឡើងកាមេរ៉ា និងម៉ាស៊ីនវាស់កម្តៅនៅតាមព្រលានយន្តហោះ ដើម្បីបន្ថែមការត្រួតពិនិត្យទៅលើក្រុមអ្នកដំណើរ ហើយចំពោះអ្នកដំណើរមកពីតំបន់ដែលកំពុងមានការរាតត្បាតជំងឺអុតស្វាខ្លាំងនឹងតម្រូវធ្វើការតាមដាននិងត្រួតពិនិត្យសុខភាពខ្លួនឯងរយៈពេល ២១ថ្ងៃផងដែរ ដោយគិតចាប់ពីថ្ងៃមកដល់ទឹកដីម៉ាឡេស៊ីភ្លាម។ សូមបញ្ជាក់ជូនថា ក្នុងពេលបច្ចុប្បន្ននេះជំងឺអុតស្វាកំពុងរាតត្បាតខ្លាំងនៅតំបន់អាហ្វ្រិក និងបានបណ្តាលឱ្យពលរដ្ឋក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាង ៥០០នាក់បានបាត់បង់ជីវិត ខណៈប្រទេសស៊ុតអែតនៅតំបន់អឺរ៉ុប និងប្រទេសហ្វីលីពីននៅតំបន់អាស៊ីទើបបានប្រកាសរកឃើញករណីអ្នកឆ្លងជំងឺអុតស្វាករណីទី១ ផងដែរ៕ អត្ថបទ៖ ភក្តី
August 19, 2024 - អន្តរជាតិ
ប៉ូឡូញ៖ ប្រទេសប៉ូឡូញកំពុងចាត់វិធានការយ៉ាងបន្ទាន់មួយជុំវិញករណីមានសត្វត្រីនៅក្នុងទន្លេជាច្រើនក្បាលងាប់ជាបន្តបន្ទាប់គ្នា ដែលរហូតមកទល់នឹងពេលនេះគឺមានត្រីងាប់សរុបប្រមាណជា ៧៧តោនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩ ខែសីហា។ ករណីដ៏កម្រនេះបានកំពុងតែកើតឡើងនៅក្នុងទន្លេ Oder ដែលជាទន្លេដ៏ធំមួយនៅតំបន់អឺរ៉ុប និងហូរឆ្លងកាត់ប្រទេសចំនួន ២ គឺសាធារណរដ្ឋឆេក និងប្រទេសប៉ូឡូញ។ បើតាមក្រសួងអាកាសធាតុប៉ូឡូញបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានករណីត្រីងាប់ច្រើនដូចនេះគឺដោយសារនៅលើផ្ទៃទឹកទន្លេ Oder មានហូរទៅដោយសារាយពណ៌មាសមួយប្រភេទ ដែលមានផ្ទុកជាតិពុលចំពោះសត្វត្រីជាច្រើនប្រភេទ ខណៈសត្វរស់នៅក្នុងទឹកទន្លេមួយចំនួនទៀតក៏បានទទួលរងនូវសារពុលដែរ តែមិនដល់កម្រិតត្រូវបាត់បង់ជីវិតនោះទេ។ ប្រភពខាងលើបានបន្តថា ចំនួនត្រីដែលបានងាប់ទាំង ៧៧តោនខាងលើនេះ គឺជាតួលេខក្នុងរបាយការណ៍ ដែលគេបានធ្វើការបូកសរុបចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែសីហាប៉ុណ្ណោះ ហើយគិតត្រឹមពេលនេះសារាយពណ៌មាសដែលជាដើមហេតុធ្វើឱ្យមានត្រីងាប់នៅមិនទាន់រសាត់អស់ពីទន្លេឡើយ ដូចនេះបរិមាណត្រីដែលត្រូវងាប់អាចបន្តកើនឡើងខ្ពស់ជាងនេះផងដែរ៕ អត្ថបទ៖
August 19, 2024









