- Pheakdey
- អន្តរជាតិ
ជប៉ុន៖ យ៉ាងហោចណាស់មានពលរដ្ឋជប៉ុនចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៩ ខែកក្កដា។ ភ្លាមៗក្រោយកើតមានហេតុការណ៍ដ៏កម្រនេះអាជ្ញាធរជប៉ុនបានចេញសេចក្តីព្រមានអំពីបញ្ហាសុខភាពយ៉ាងបន្ទាន់មួយ ដើម្បីដាសតឿនពលរដ្ឋឱ្យត្រូវបន្ថែមការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេឱ្យបានខ្ពស់ជាងមុនក្នុងអំឡុងពេលអាកាសធាតុមិនអំណោយផលនេះ។ គួរកត់សម្គាល់ថា ការស្លាប់របស់ពលរដ្ឋជប៉ុនទាំង ៦នាក់ខាងលើនេះបានកើតឡើងក្រោយសីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសជប៉ុននារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានកើតឡើងលើសពីកម្រិត ៣៥អង្សាសេ ខណៈតំបន់មួយចំនួនសីតុណ្ហភាពបានកើតឡើងរហូតដល់ ៤០%អង្សាសេឯណោះ។ បើតាមអាជ្ញាធរឧតុនិយមជប៉ុនបានបញ្ជាក់ថា បាតុភូតដែលសីតុណ្ហភាពបានកើនឡើងខ្ពស់នេះគឺជារឿងដ៏កម្របំផុតមួយ ដ្បិតអំឡុងពេលនេះវាគឺជារដូវមានភ្លៀងធ្លាក់សម្រាប់នៅក្នុងប្រទេសជប៉ុន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 9, 2024 - អន្តរជាតិ
(តួកគី)៖ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ប្រទេសចិនបានបោះទុនប្រាក់ចំនួន ១ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រផលិតរថយន្តនៅក្នុងប្រទេសតួកគី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ៍ ទី៩ ខែកក្កដា។ ពិធីចុះហត្ថលេខាលើគម្រោងដ៏ធំខាងលើនេះត្រូវបានធ្វើឡើងរួចរាល់ហើយនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដោយកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងរវាងលោក Wang Chuanfu អគ្គនាយករបស់ក្រុមហ៊ុន BYD ជាមួយនិងលោកប្រធានាធិបតីតួគី Recep Tayyip Erdogan។ ប្រភពខាងលើបានបន្តថា រោងចក្រផលិតរថយន្តនឹងត្រូវចាប់ផ្តើមសាងសងនៅពេលដ៏ឆាប់ខាងមុខនេះ ខណៈសមិទ្ធផលរថយន្តជាក់ស្តែងដែលគេអាចទទួលបានគឺនៅដើមឆ្នាំ ២០២៦។ បើតាមលោក Wang Chuanfu អគ្គនាយករបស់ក្រុមហ៊ុន BYD បានបញ្ជាក់ថា រោងចក្រផលិតរថយន្តមួយកន្លែងនេះនឹងមានសមត្ថភាពអាចផលិតរថយន្តបានចំនួន ១៥០,០០០គ្រឿងនៅក្នុងមួយឆ្នាំ និងជួយបង្កើតការងារបានចំនួន ៥,០០០កន្លែងសម្រាប់ពលរដ្ឋតួកគីផងដែរ។ អគ្គនាយករូបនេះបានបន្តថា រថយន្តអគ្គិសនី BYD ដែលផលិតនៅក្នុងប្រទេសតួកគីនេះនឹងត្រូវយកទៅដាក់លក់នៅលើទីផ្សារនៃប្រទេសតួកកី
July 9, 2024 - អន្តរជាតិ
បារាំង៖ កាំភ្លើងខ្លីចំនួន ២ដើមរបស់ព្រះចៅណាប៉ូឡេអុង បូណាផាត (Napoleon Bonaparte) ត្រូវបានដាក់លក់នៅក្នុងតម្លៃរហូតដល់ ១,៦៩លានផោន (ជាង ១,៨លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៨ ខែកក្កដា។ ការដាក់លក់កាំភ្លើងនេះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសបារាំង ខណៈការទិញ-លក់ត្រូវបានធ្វើឡើងក្នុងលក្ខណៈជាការដេញថ្លៃ។ សូមរម្លឹកជូន កាំភ្លើងខ្លីចំនួន ២ដើមនេះត្រូវបានប្រើប្រាស់ដោយព្រះចៅប៉ូឡេអុង បូណាផាត នៅអំឡុងឆ្នាំ១៨១៤ ខណៈនាពេលកន្លងមកកាំភ្លើងទាំង ២ដើមនេះត្រូវបានរក្សាទុកនៅឯគណៈកម្មការកំណប់ជាតិនៃក្រសួងវប្បធម៌បារាំង។ សូមបញ្ជាក់ជូនដែរថា កាំភ្លើងខ្លីខាងលើនេះត្រូវបានចាត់ទុកជាវត្ថុបុរាណដ៏មានតម្លៃបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់បាំរាំង ហើយការទិញ-លក់កាំភ្លើងនេះគឺមានន័យត្រឹមតែជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះ ពោលគឺមិនមែនជាទិញយកទៅប្រើប្រាស់ឡើងជាអាវុធឡើយ៕ ប្រភព៖ The Strait Time
July 8, 2024 - អន្តរជាតិ
មឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៨ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅការដ្ឋានជីកយករ៉ែមាសខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ លើកោះ Sulawesi ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា ហេតុផលដែលបណ្តាលឱ្យមានការបាក់ស្រុតដីយ៉ាងឆាប់រហ័សដូចនេះគឺបណ្តាលមកពីនៅតំបន់កើតហេតុនោះបានទទួលរងនូវឥទ្ធិពលភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់គ្នា ហើយតំបន់នោះទៀតសោធក៏ស្ថិតនៅក្នុងទីតាំងភូមិសាស្រ្តងាយរងនូវការវាយប្រហារពីគ្រោះធម្មជាតិស្រាប់ផងដែរ។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះនៅមានមនុស្សចំនួន ១៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែដុតដៃដុតជើងតាមស្វែងរកពួកគេ ខណៈគេមិនសង្ឃឹមខ្ពស់ថាអ្នកកំពុងបាត់ខ្លួនទាំងនោះអាចមានសំណាងនៅរស់មានជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 8, 2024 - អន្តរជាតិ
ថៃ៖ អគ្គីភ័យដ៏គ្រោះថ្នាក់មួយបានបង្កឱ្យមានភាពចលាចលយ៉ាងខ្លាំងនៅក្នុងសហគមន៍ចិន ឬគេតែងនិយមហៅថា “Chinatown” ដែលមានទីតាំងនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ អគ្គីភ័យបានកើតឡើងនៅពាក់កណ្តាលយប់នៃថ្ងៃទី៧ កន្លងទៅនេះ និងបានផ្តើមចេញពីបន្ទប់សណ្ឋាគារមួយកន្លែង និងបន្តរាតត្បាតទៅកាន់អគារសណ្ឋាគារនៅក្បែរនោះយ៉ាងឆាប់រហ័សបណ្តាលឱ្យមានការខូចខាត។ បើតាមអាជ្ញាធរថៃបានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រើប្រាស់ពេល ៣ម៉ោង ទើបអាចពន្លត់ភ្លើងបានទាំងតែស្រុងបាន ខណៈហេតុការណ៍នេះបានបណ្តាលអ្នកពន្លត់អគ្គីភ័យចំនួន ២នាក់បានរងរបួស និងពលរដ្ឋចំនួន ៣០នាក់ផ្សេងទៀតបានរងប៉ះពាល់យ៉ាងខ្លាំងពីផ្សែងដែលបានភាយចេញពីអគ្គីភ័យ តែហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់ត្រូវរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ សូមបញ្ជាក់ថា “Chinatown” គឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយភ្ញៀវទេសចរណ៍ភាគច្រើនដែលបានទៅកំសាន្តនៅក្នុងប្រទេសថៃកម្រមើលរំលងតំបន់មួយនេះណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 8, 2024 - អន្តរជាតិ
ចិន៖ ខ្យល់គួចដ៏កម្រមួយបានផ្តាត់យកជីវិតពលរដ្ឋចិនម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៦ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន និងជាខេត្តមួយដែលងាយរងការគំរាមគំហែងពីគ្រោះធម្មជាតិផងដែរ។ ប្រភពខាងលើនេះបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ឥទ្ធិពលរបស់ខ្យល់គួចក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៧៩នាក់ផ្សេងទៀតត្រូវរងបួសផងដែរ ខណៈនៅក្នុងនោះគឺភាគច្រើនបានរងរបួសធ្ងន់ធ្ងរ។ សូមបញ្ជាក់ជូនថា នាពេលរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះប្រទេសចិនបានរងនូវការគំរាមគំហែងពីគ្រោះធម្មជាតិផ្សេងៗគ្នាជាបន្តបន្ទាប់ ពោលគឺបញ្ហារលកកម្តៅ ហើយបន្ទាប់ពីរលកកម្តៅក៏ឈានដល់ព្យុះភ្លៀងនិងទឹកជំនន់ ខណៈពេលនេះស្រាប់តែត្រូវប្រឈមនឹងបញ្ហាខ្យល់គួចមួយបន្ថែមទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 6, 2024 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៥ ខែកក្កដា។ ទីតាំងដែលកំពុងតែរងនូវការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺមានតំបន់ជាច្រើននៅក្នុងរដ្ឋ Assam ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គិតត្រឹមពេលនេះទឹកជំនន់បានកំពុងតែជន់លិចនៅក្នុងភូមិចំនួន ២,៨០០ភូមិ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋប្រមាណជា ១,៦លាននាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ទឹកជំនន់ខាងលើនេះបានកើតឡើងក្រោយមានព្យុះភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ខណៈក្រុមអ្នកជំនាញបានមើលឃើញបន្ថែមទៀតថា ព្យុះភ្លៀងដែលបានធ្លាក់ក្នុងកម្រិតដ៏ធ្ងន់ធ្ងរនេះគឺបានបណ្តាលមកពីការប្រែប្រួលអាកាសធាតុលើភពផែនដី ដែលងាយបង្កើតឱ្យគ្រោះធម្មជាតិផ្សេងៗណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 5, 2024 - អន្តរជាតិ
ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានរឹបអូសសត្វអណ្តើកចំនួន ៤០០ក្បាលពីក្រុមអ្នករត់ពន្ធសត្វព្រៃខុសច្បាប់ ខណៈអណ្តើកទាំងអស់នោះគឺសុទ្ធតែជាពូជអណ្តើកកម្រនិងកំពុងត្រូវបានគេអភិរក្សផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា។ ការបង្រ្កាបករណីរត់ពន្ធនេះគឺផ្នែកមួយនៃយុទ្ធនាការបំបែកសំណុំរឿងឧក្រិដ្ឋកម្មជួញដូរសត្វដណ្តើកខុសច្បាប់លក្ខណៈអន្តរជាតិ ដែលអាជ្ញាធរម៉ាឡេស៊ីបានហៅសំណុំរឿងនេះថា “និនចារអណ្តើកទំនើង” (Ninja Turtle Gang)។ បើតាមលោក Abdul Kadir Abu Hashim ដែលជាអគ្គនាយនៃអគ្គនាយកដ្ឋានសត្វព្រៃ និងឧទ្យានជាតិម៉ាឡេស៊ីបានបញ្ជាក់ថា សត្វអណ្តើកទាំង ៤០០ក្បាលនេះមានតម្លៃជាទឹកប្រាក់ចំនួន ៣,៨លានរីងហ្គីត (៨០៥,០៨៤ដុល្លារអាមេរិក) ហើយក្រុមជនខិលខូចបានព្យាយាមលាក់សត្វដណ្តើកទាំងនេះនៅក្នុងវ៉ាលីរបស់ពួកគេនិងព្យាយាមរត់ពន្ធតាមផ្លូវអាកាសនិងតាមផ្លូវគោកផងដែរ។ អគ្គនាយករូបនេះបានបន្តថា ចាប់តាំងពីអនុវត្តយុទ្ធនាការបំបែកសំណុំរឿង “និនចារអណ្តើកទំនើង” មកអាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះសត្វអណ្តើករាប់ពាន់ក្បាលហើយ ខណៈសត្វអណ្តើកដែលបានជួយសង្គ្រោះចេញពីដៃក្រុមជនខិលខូចគឺត្រូវបានគេយកទៅដាក់ចិញ្ចឹមនៅតាមសួនសាធារណៈ សួនសត្វ និងដែនជម្រកសត្វអណ្តើកដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរម៉ាឡេស៊ី៕
July 4, 2024 - អន្តរជាតិ
ថៃ៖ ក្រុមហ៊ុនផលិតរថយន្ត BYD របស់ចិនបានបើករោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសថៃ ហើយវាក៏ជារោងចក្រដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា។ បើតាមលោក Wang Chuanfu ដែលជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន BYD បានបញ្ជាក់ថា ការបើករោងចក្រផលិតរថយន្តនៅក្នុងប្រទេសថៃនេះក៏ជាផ្នែកមួយជួយនាំយកវិស័យបច្ចេកវិទ្យាពីប្រទេសចិនទៅកាន់ប្រទេសថៃផងដែរ។ លោក Wang Chuanfu បានបន្តថា ការសម្រេចបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទសថៃនៅពេលនេះគឺដោយសារការមើលឃើញថា ថៃជាប្រទេសដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ហើយថៃក៏ជាទីតាំងដែលផ្តល់ភាពងាយស្រួលក្នុងការនាំចេញរថយន្តអគ្គិសនីនៅកាន់បណ្តាលប្រទេសទាំង ១០ដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ប្រភពខាងលើបានបន្តថា ការបើករោងចក្រផលិតរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងប្រទេសថៃនៅពេលនេះគឺជាការវិនិយោគក្នុងទំហំទឹកប្រាក់ ៤៩០លានដុល្លារ ហើយវាគឺផ្នែកមួយនៃគម្រោងវិនិយោគតម្លៃ ១,៤៤ពាន់លានដុល្លារបស់ក្រុមហ៊ុន BYD នៅក្នុងតំបន់អាស៊ី។ តាមគម្រោងគឺរោងចក្រផលិតរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងប្រទេសថៃនឹងមានសមត្ថភាពអាចផលិតរថយន្តបានចំនួន ១៥០,០០០គ្រឿងនៅក្នុងមួយឆ្នាំ សម្រាប់ដាក់លក់នៅក្នុងប្រទេសថៃនិងចែកចាយទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះរថយន្តដើរដោយថាមពលអគ្គិសនីរបស់ចិនបានវាយលុកទីផ្សារពិភពលោកយ៉ាងខ្លាំង
July 4, 2024 - អន្តរជាតិ
ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មីជាលើកដំបូងនៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៣ ខែកក្កដានេះ។ ក្រដាសប្រាក់ដែលទើបត្រូវបានបោះពុម្ពនិងដាក់ឱ្យប្រើប្រាស់ថ្មីនោះមានបីប្រភេទ គឺក្រដាសប្រាក់ ១,០០០ យេន (៦,១៨ ដុល្លារ) ក្រដាកប្រាក់ ៥,០០០យេន (៣០,៨៩ ដុល្លារ) និងក្រដាសប្រាក់ ១០,០០០យេន (៦១,៧៨ ដុល្លារ)។ ប្រភពខាងលើបានបន្តថា នៅក្នុងក្រដាសប្រាក់ទាំង ៣ប្រភេទនេះបានរំលេចទៅដោយរូបភាពរបស់បុគ្គលសំខាន់ៗចំនួន ៣នាក់ផ្សេងគ្នា ដែលជានិមិត្តរូបនៅក្នុងវិស័យអប់រំ វិទ្យាសាស្រ្ត និងហិរញ្ញវត្ថុ ដោយក្នុងនោះរួមមាន៖ ១-នៅក្នុងក្រដាសប្រាក់ ១,០០០
July 3, 2024









