Pheakdey
  • អន្តរជាតិ

    ជប៉ុន៖ អ្នកឡើងភ្នំ Fuji ដែលជាភ្នំដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុនចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា។ ការស្លាប់របស់អ្នកឡើងភ្នំទាំង ៤នាក់នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលរដូវកាលដើរឡើងភ្នំរដូវក្តៅនៅក្នុងប្រទេសជប៉ុនត្រូវបានចាប់ផ្តើម។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមសាកសពអ្នកឡើងភ្នំទាំង ៤នាក់នោះគឺមានសាកសពចំនួន ៣នាក់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈខាងអាជ្ញាធរជប៉ុនកំពុងប្រកាសស្វែងរកសាច់ញាតិឱ្យមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ជូនថា នៅក្នុងរដូវដើរឡើងភ្នំនារដូវក្តៅនេះអាជ្ញាធរជប៉ុននឹងបើកឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិអាចដើរឡើងលើភ្នំជាលក្ខណៈកម្សាន្តបានជាមួយតម្លៃ ២,០០០យេន (១៣ដុល្លារ)សម្រាប់មនុស្សម្នាក់ ខណៈការដើរឡើងភ្នំម្តងគឺអាជ្ញាធរបានកំណត់ឱ្យមានចំនួនមនុស្សត្រឹមតែ ៤,០០០នាក់ប៉ុណ្ណោះដើម្បីកាត់បន្ថយភាពកកស្ទះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 27, 2024
  • អន្តរជាតិ

    ហ្វាំងឡង់៖ ប្រទេសហ្វាំងឡង់គ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីនៅក្នុងសប្តាហ៍នេះ ខណៈការចាក់វ៉ាក់សាំងនេះនឹងធ្វើឱ្យប្រទេសហ្វាំងឡង់ក្លាយជាប្រទេសដែលមានការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីដំបូងគេនៅពិភពលោកផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៦ ខែមិថុនានេះបានបញ្ជាក់ថា ក្រុមពលរដ្ឋហ្វាំងឡង់ដែលនឹងត្រូវទទួលបានវ៉ាក់សាំងដំបូងគេនេះមានចំនួនត្រឹមតែ ១០០,០០០នាក់ប៉ុណ្ណោះ ដ្បិតវ៉ាក់សាំងនៅមានចំនួនកំណត់នៅឡើយ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋហ្វាំងឡង់ទាំង ១០០,០០០នាក់នោះគឺជាក្រុមពលរដ្ឋរស់នៅក្នុងតំបន់ Nordic ខណៈពួកគេគឺសុទ្ធតែជាក្រុមកម្មករដែលត្រូវប៉ះពាល់យ៉ាងជិតស្និតជាសត្វចិញ្ចឹមជាច្រើនប្រភេទជារៀងរាល់ថ្ងៃ។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសហ្វាំងឡង់បានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីនឹងត្រូវចាក់ជូនចំនួន ២ដូសទៅកាន់ពលរដ្ឋម្នាក់ ហើយគិតត្រឹមពេលនេះនៅតំបន់អឺរ៉ុបទាំងមូលគឺមានវ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីសរុបចំនួន ៤០លានដូសសម្រាប់បែងចែកទៅកាន់ប្រទេសចំនួន ១៥ផ្សេងគ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖The Strait Time

    June 26, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អាកាសយានដ្ឋានអន្តរជាតិ Incheon របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទផ្លូវរត់រយៈពេលប្រហែល ៣ម៉ោង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ ដោយសារតែការបង្ហោះបាឡុងសំរាមមកពីប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៦ ខែមិថុនា។ អ្នកនាំពាក្យអាកាសយានដ្ឋានបានឱ្យដឹងថា មានបាឡុងចំនួន ៤បានបានធ្លាក់ទៅក្នុងបរិវេណនៃព្រលានយន្តហោះ ដោយក្នុងនោះមានបាឡុងចំនួន ៣ បានធ្លាក់នៅលើផ្លូវដែលយន្តហោះត្រូវចុះចត និងចេញដំណើរ ខណៈបាឡុងមួយផ្សេងទៀតបានធ្លាក់នៅចំច្រកចេញចូលរបស់អ្នកដំណើរ។ ហើយនេះក៏​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ប្រតិបត្តិការ​នៅ​អាកាសយានដ្ឋាន​ដែល​មាន​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ពី​ព្រំដែន​កូរ៉េ​ខាង​ជើង ​ត្រូវ​បាន​រំខាន​ដោយ​បាឡុងទាំងនោះ​។ ទន្ទឹមនឹងនេះដែរ សាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon

    June 26, 2024
  • អន្តរជាតិ

    អេមីរ៉ាត់អារ៉ាប់រួម៖ រដ្ឋាភិបាលនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានអនុម័តលើគម្រោងដ៏ធំមួយដើម្បីអភិវឌ្ឍប្រព័ន្ធលូនៅក្នុងទីក្រុងឌូប៉ៃ បើទោះជាទីក្រុងនៅតំបន់វាលខ្សាច់មួយនេះត្រូវបានគេស្គាល់ថា ជាទីក្រុងប្រណិតលំដាប់ពិភពលោករួចហើយក៏ដោយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៥ ខែមិថុនានេះបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូទ្រង់ទ្រាយធំមួយនេះ នឹងត្រូវចំណាយអស់ថវិកាចំនួន ៣០ពាន់លានដាហាម ឬស្មើនឹងជាង ៨,១៦ពាន់លានដុល្លារអាមេរិក។ បើតាមអាជ្ញាធរអេមីរ៉ាត់អារ៉ាប់រួមបានបញ្ជាក់ថា តាមផែនការគឺគម្រោងខាងលើនេះនឹងត្រូវបញ្ចប់ការសាងសង់ជាផ្លូវការនៅត្រឹមឆ្នាំ ២០៣៣ ខណៈប្រព័ន្ធលូថ្មីនេះនឹងមានសមត្ថភាពអាចរំដោះទឹកភ្លៀងចេញពីទីក្រុងឌូប៉ៃបានក្នុងបរិមាណ ២០លានម៉ែត្រគូបក្នុងមួយថ្ងៃ។ ប្រភពខាងលើបានបន្តថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូនេះត្រូវបានផ្តួចផ្តើមធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងឌូប៉ៃ​ក្នុងពេលអនាគត ដ្បិតកាលពីអំឡុងខែមេសាកន្លងទៅនេះក្រុងឌូប៉ៃបានរងនូវសម្ពាធទឹកភ្លៀងក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេបើគិតចាប់តាំងពីឆ្នាំ ១៩៤៩មក ហើយក្រោយមានភ្លៀងធ្លាក់ដ៏ច្រើននោះ វាក៏បានបង្កឱ្យមានទឹកជំនន់យ៉ាងឆាប់រហ័ស ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងបំផ្លាញហេដ្ឋរចនាសម្ព័ន្ធអស់ជាច្រើនកន្លែងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 25, 2024
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃបានចាប់ផ្តើមបញ្ជូនពលរដ្ឋខ្លួនឱ្យទៅបម្រើការងារក្នុងវិស័យកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែលជាថ្មីម្តងទៀតហើយ ក្រោយគម្រោងនេះត្រូវបានអាក់ខានមួយរយៈដោយសារភ្លើងសង្គ្រាមរវាងកងកម្លាំងអីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនបានកើតឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៤ ខែមិថុនា។ តាមគម្រោង គឺនឹងមានពលករថៃចំនួន ១០០នាក់ត្រូវចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃទៅកាន់ប្រទេសអ៊ីស្រាអែលនៅក្នុងថ្ងៃអង្គារ ទី២៥ ខែមិថុនានេះ ដែលពួកគេគឺក្រុមដំបូងបើរាប់ចាប់តាំងពីសង្គ្រាមបានកើតឡើងមក។ បើតាមក្រសួងការងារថៃបានបញ្ជាក់ថា នៅដើមខែកក្កដាខាងមុខនេះ ក៏នឹងមានពលករថៃជាច្រើននាក់បន្ថែមទៀតដែលត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ ខណៈតាមផែនការ គឺត្រឹមចុងឆ្នាំ ២០២៤នេះ ថៃនឹងត្រូវបញ្ជូនពលរដ្ឋឱ្យទៅធ្វើការងារនៅក្នុងប្រទេសអ៊ីស្រាអែលឱ្យបានចំនួនជាង ១០,០០០នាក់។ សូមបញ្ជាក់ជូនថា​ មុនពេលមានសង្គ្រាមផ្ទុះឡើងចំនួនពលករថៃ បានទៅបម្រើការងារនៅក្នុងប្រទេសអ៊ីស្រាអែលមានចំនួនរហូតដល់ជាង ៣០,០០០នាក់ឯណោះ តែភ្លាមៗក្រោយសង្គ្រាមបានកើតឡើងក្រុមពលករទាំងនោះក៏បានសម្រុកធ្វើដំណើរត្រលប់មកកាន់ប្រទេសកំណើតវិញ។ សូមរម្លឹកជូនផងដែរថា នៅក្នុងពេលដែលសង្គ្រាមបានផ្ទុះឡើងកាលថ្ងៃទី៧ ខែតុលា

    June 24, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌចំនួន ៥៦នាក់បានស្លាប់បាត់បង់ជីវិត និង១១៧នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយពួកគេបាននាំគ្នាផឹកស្រាផលិតក្នុងស្រុកមួយប្រភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៤ ខែមិថុនា។​ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Kallakurichi  ដែលស្ថិតនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ គួរកត់សម្គាល់ថា​ ក្រុមជនរងគ្រោះខាងលើនេះគឺជាក្រុ​មកម្មករដែលធ្វើការងារនៅកន្លែងជាមួយគ្នា ហើយស្រាដែលពួកគេបានផឹកនោះគឺជាផលិតផលស្រាដែលស្ថិតក្រោមម៉ាកយីហោ “Arrack” ខណៈស្រាប្រភេទនេះគឺជាស្រាដែលមានតម្លៃថោកនិងត្រូវបានត្រូវបានគេវេចខ្ចប់លក់ក្នុងទម្រង់ផ្សេងៗជាច្រើនមានទាំងដបតូច តូបធំ និងកញ្ចប់ប្លាស្ទិកទៀតផង។ ប្រភពខាងលើបានបន្តថា ចំពោះករណីក្រុមជនរងគ្រោះខាងលើនេះគឺពួកគេបាននាំគ្នាផឹកស្រា “Arrack” ដែលត្រូវបានគេដាក់លក់ជាកញ្ចប់ប្លាស្ទិកដោយក្នុងមួយកញ្ចប់មានតម្លៃ ៦០រូពី (០,៧០ ដុល្លារ) ហើយក្រោយផឹកស្រានេះរួចពួកគេក៏ចាប់ផ្តើមពុលជាបន្តបន្ទាប់គ្នា ដ្បិតនៅក្នុងស្រាដែលមានតម្លៃថោកនេះមានផ្ទុកទៅដោយជាតិមេតាណុលយ៉ាងខ្ពស់៕ ប្រភព៖ Channel News Asia

    June 24, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ រោងចក្រផលិតថ្មពិលដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងបានផ្ទុះនិងបណ្តាលឱ្យមានភ្លើងឆេះយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៤ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានបណ្តាលឱ្យមានមនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ២១នាក់ផ្សេងទៀតបានរងរបួស។ ប្រភពខាងលើបានបន្តថា រោងចក្រផលិតថ្មពិលខាងលើនេះគឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Aricell ដែលជាម៉ាកយីហោថ្មពិលដ៏មានប្រជាប្រិយភាពមួយនៅលើពិភពលោកផងដែរ។ គិតត្រឹមពេលនេះអាជ្ញាធរកូរ៉េខាងត្បូងនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យខាងលើនេះនៅឡើយទេ ហើយសូម្បីតែអត្តសញ្ញាណរបស់អ្នករងរបួសទាំង ២១នាក់ក៏នៅមិនទាន់មានការបញ្ជាក់នៅឡើយដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 24, 2024
  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីត៖ តួលេខអ្នកដែលបានស្លាប់បាត់បង់បង់ជីវិតក្នុងពេលទៅប្រារព្ធពិធីបុណ្យ Hajj ឬជាពិធីធម្មយាត្រាតាមបែបសាសនាឥស្លាមបានកើនឡើងដល់ចំនួន ១,៣០១នាក់​ហើយ នេះយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៤ ខែមិថុនា។ បើតាមលោក Fahad Al-Jalajel ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា តួលេខខាងលើនេះគឺជាតួលេខចុងក្រោយដោយគិតត្រឹមល្ងាចថ្ងៃអាទិត្យទី ២៣ ខែមិថុនានេះ។ សូមបញ្ជាក់ថា ពិធីបុណ្យ Hajj នៅក្នុងឆ្នាំនេះត្រូវបានគេរៀបចំឡើងនៅក្នុងព្រះវិហារ Grand Mosque ក្នុងទីក្រុង Mecca ដែលជាទីក្រុងវាលខ្សាច់ស្ថិតនៅប៉ែកខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយមូលហេតុដែលបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនដូចនេះគឺដោយសារតែអ្នកចូលរួមក្នុងពិធីបុណ្យមានចំនួនយ៉ាងច្រើនកកកុញបំផុត ខណៈសីតុណ្ហភាពនៅទីនោះបានកើតកើនឡើងរហូតដល់ ៥១,៨អង្សាសេ។ សូមបញ្ជាក់ជូនផងដែរថា ពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគឺជាក្រុមពលរដ្ឋកាន់សាសនាឥស្លាមមកពីតាមបណ្តាលប្រទេសជាច្រើននៅជុំវិញពិភពលោក ខណៈនៅក្នុងនោះមានមួយចំនួនធំគឺជាពលរដ្ឋអេហ្ស៊ីប៕  អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    June 24, 2024
  • អន្តរជាតិ

    ចិន៖​ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៣៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងល្ងាចថ្ងៃសុក្រ ទី២១ ខែមិថុនា។ ទីតាំងដែលកំពុងរងនូវការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺជាខេត្ត Guangdong ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ទឹកជំនន់ខាងលើនេះគឺជាជំនន់ទឹកភ្លៀងដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់ៗគ្នា ខណៈគិតត្រឹមពេលនេះភ្លៀងនៅតែបន្តធ្លាក់មិនទាន់ឈប់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ទឹកភ្លៀងក៏បានបណ្តាលឱ្យមានការបាក់ដី និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាកន្លែងផងដែរ ខណៈពលរដ្ឋជាង ៥៥,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 21, 2024
  • អន្តរជាតិ

    នូវែលសេឡង់៖ ស្រ្តីជនជាតិនូវែលសេឡង់ម្នាក់បានសម្រេចដាក់ពាក្យប្តឹងមិត្តប្រុសខ្លួនទៅកាន់តុលាការជុំវិញករណីដែលមិត្តប្រុសរបស់គាត់ខកខានមិនបានជូនគាត់ទៅកាន់ព្រលានយន្តហោះតាមការសន្យា  នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២១ ខែមិថុនា។ ក្រោយកើតមានរឿងរ៉ាវចម្រូងចម្រាសនេះ ស្រ្តីជាដើមបណ្តឹងក៏បានសម្រេចចិត្តបែកគ្នាជាមួយមិត្តប្រុសរបស់គាត់ ដែលបានស្រលាញ់គ្នាអស់រយៈពេល ៦ឆ្នាំផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះបុរសដែលបានរងនូវពាក្យបណ្តឹងត្រូវទៅទទួលស្រ្តីជាគូសេ្នហ៍នៅផ្ទះ និងជូនទៅគាត់ទៅព្រលានយន្តហោះ ដើម្បីធ្វើឱ្យគាត់ធ្វើដំណើរទៅទស្សនាការប្រគុំតន្ត្រីធំមួយជាមួយនិងមិត្តភក្តិស្រីៗរបស់គាត់ជាច្រើននាក់ផ្សេងទៀត។ យ៉ាងណាក្តី ដល់ម៉ោងត្រូវចេញដំណើរទៅហើយបុរសជាគូស្នេហ៍នៅតែមិនអាចបង្ហាញខ្លួន ដែលបានធ្វើឱ្យស្រ្តីជាដើមបណ្តឹងត្រូវខកម៉ោងឡើងយន្តហោះ និងត្រូវបាត់បង់ឱកាសសម្រាប់ចូលទស្សនាការប្រគុំតន្ត្រី ដែលគាត់បានគ្រោងទុកផងដែរ។ យ៉ាងណាក្តី ពាក្យបណ្តឹងខាងលើនេះត្រូវបានតុលាការនូវែលសេឡង់ច្រានចោល មិនទទួលដោះស្រាយនោះទេ ដ្បិតវាមិនមែនជាករណីដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ឡើយ តែអ្វីដែលជារឿងហួសចិត្តននោះ គឺការសម្រេចចិត្តរបស់ស្រ្តីជាម្ចាស់ដើមបណ្តឹង ដែលបានសម្រេចបោះបង់ស្នេហា និងថែមទាំងប្តឹងមនុស្សខ្លួនធ្លាប់ស្រលាញ់ទៅកាន់តុលាការទៀតផងចំពោះបញ្ហាតូចតាចមួយប៉ុណ្ណោះ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    June 21, 2024