Pheakdey
  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីត៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងពេលទៅចូលរួមពិធីធម្មយាត្រាតាមបែបសាសាម៉ូស្លីមនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានកើតឡើងរហូតដល់ ១,០៨១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ​ ទី២១ ខែមិថុនា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគេបានកត់សម្គាល់ថា មានពលរដ្ឋមកពីប្រទេសអេហ្ស៊ីបចំនួន ៦៥៨នាក់ផ។ គួរកត់សម្គាល់ថា ពិធីធម្មយាត្រាខាងលើនេះមានឈ្មោះថា Hajj ខណៈពិធីដែលត្រូវបានគេបារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមួយនេះតែងទទួលបានការចូលរួមពីសំណាក់ពលរដ្ឋជាអ្នកកាន់សាសនាឥស្លាមរាប់លាននាក់មកពីជុំវិញពិភពលោក។ នៅក្នុងការប្រារព្ធពិធីបុណ្យ Hajj ក្នុងឆ្នាំនេះគេបានប្រទះឃើញមានពលរដ្ឋរាប់សែននាក់នាំគ្នាសម្រុកដើរទៅកាន់ព្រះវិហារ Grand Mosque ក្នុងទីក្រុង Mecca ដែលជាទីក្រុងវាលខ្សាច់ស្ថិតនៅប៉ែកខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត ខណៈសីតុណ្ហភាពនៅនោះបានកើនឡើងរហូតដល់ ៥១,៨អង្សាសេ។ ព្រោះតែសីតុណ្ហភាពបានកើនឡើងយ៉ាងខ្ពស់ដូចនេះនិងមានហ្វូងមនុស្សមានយ៉ាងច្រើនកកកុញទៀតនោះ ទើបវាបានបណ្តាលឱ្យមានមនុស្សជាច្រើនត្រូវដួលសន្លប់និងស្លាប់ជាបន្តបន្ទាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 21, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ រលកកម្តៅបានបណ្តាលឱ្យពលរដ្ឋនៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌាចំនួន ៥២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅថ្ងៃព្រហស្បតិ៍​ ទី២០ ខែមិថុនា។ បញ្ហាខាងលើនេះបានកើតឡើងក្រោយសីតុណ្ហភាពនៅក្នុងទីក្រុងញូវដេលីបានកើតឡើងដល់ខ្ទង់ ៥០អង្សាសេជាច្រើនថ្ងៃមកហើយ។ គួរបញ្ជាក់ជូនថា រលកកម្តៅនៅតែបន្តបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាសម្រាប់រដូវក្តៅនៅក្នុងឆ្នាំ២០២៤នេះ ពោលគឺវាបានចាប់ផ្តើមតាំងតែពីដើមខែមីនាមកម្លេះ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គិតត្រឹមពេលនេះរលកកម្តៅបានបណ្តាលឱ្យពលរដ្ឋនៅទូទាំងប្រទេសឥណ្ឌាជាង ៤០,០០០នាក់បានដួលសន្លប់បាត់បង់ស្មារតីនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ​ជាបន្ទាន់ ខណៈតួលេខអ្នកដែលបានស្លាប់បាត់បង់ជីវិតសរុបវិញគឺមានចំនួន ១១០នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 20, 2024
  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីត៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ៥៥០នាក់បានស្លាប់បាត់បង់ជីវិតដោយសាររលកកម្ដៅក្រោយពួកគេបាននាំគ្នាទៅចូលរួមកម្មវិធីបែបសាសនាមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា។ កម្មវិធីបែបសាសនាមួយនេះមានឈ្មោះថា Hajj ដែលជាពិធីធម្មយាត្រាតាមបែបសាសាម៉ូស្លីមប្រចាំឆ្នាំដ៏ធំមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយតាមធម្មតាពិធីបុណ្យនេះបានទាក់ទាញពលរដ្ឋដែលជាអ្នកកាន់សាសនាឥស្លាមយ៉ាងច្រើនកកកុញមកពីជុំវិញពិភពលោក។ នៅក្នុងការប្រារព្ធពិធីធម្មយាត្រាខាងលើនេះ គេបានប្រទះឃើញមានពលរដ្ឋដែលជាអ្នកកាន់សាសនាឥស្លាមរាប់ពាន់នាក់បាននាំគ្នាសម្រុកដើរទៅកាន់ព្រះវិហារ Grand Mosque ក្នុងទីក្រុង Mecca ដែលជាទីក្រុងវាលខ្សាច់ស្ថិតនៅប៉ែកខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត។ បើតាមទីភ្នាក់ងារឧតុនិយមអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា នៅក្នុងថ្ងៃកើតហេតុនោះ សីតុណ្ហភាពនៅក្នុងទីក្រុង Mecca បានកើតឡើងដល់ ៥១,៨ អង្សាសេឯណោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៣២៣នាក់គឺជាប្រជាពលរដ្ឋមកពីប្រទេសអេហ្ស៊ីប៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    June 20, 2024
  • អន្តរជាតិ

    មានកូនក្មេងជិត ២,០០០នាក់បានស្លាប់បាត់បង់ជីវិតជារៀងរាល់ថ្ងៃដោយសារបញ្ហាសុខភាពដែលបង្កឡើងដោយការបំពុលបរិយាកាស នេះបើយោងតាមទិន្នន័យនៅក្នុងរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២០​ ខែមិថុនា។ របាយការណ៍ពិសេសនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានផលប៉ះពាល់សុខភាព (Health Effects Institute) ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ ទិន្នន័យនៅក្នុងរបាយការណ៍ខាងលើនេះគឺជាលទ្ធផលនៃការសិក្សាអំពីផលប៉ះពាល់នៃការបំពុលបរិយាកាសទៅកាន់មនុស្សជាតិនៅជុំវិញពិភពលោក និងសម្រាប់តែនៅក្នុងឆ្នាំ២០២១ប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរថា ពេញមួយឆ្នាំ ២០២១ កន្លងទៅនេះមានពលរដ្ឋនៅជុំវិញពិភពលោកសរុបរហូតដល់ ៨,១លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្សេងៗដែលបង្កឡើងដោយការបំពុលបរិយាកាស ខណៈនៅក្នុងនោះមានជនរងគ្រោះចំនួន ១២%គឺជាកូនក្មេង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 20, 2024
  • អន្តរជាតិ

    ជប៉ុន៖ ប្រទេសជប៉ុនកំពុងប្រឈមការឆ្លងរាតត្បាតបាក់តេរីមួយប្រភេទមានឈ្មោះថា Streptococcal Toxic Shock Syndrome (STSS) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៨ ខែមិថុនា។ បើតាមវិទ្យាស្ថានជាតិនៃជំងឺឆ្លងជប៉ុនបានបញ្ជាក់ថា គិតត្រឹមពេលនេះបាក់តេរី STSS បានបង្កការចម្លងទៅកាន់មនុស្សចំនួន ១,០១៩នាក់ហើយ នេះបើគិតតែនៅក្នុងឆ្នាំ២០២៤។ បើតាមអាជ្ញាធរសុខាភិបាលជប៉ុនបានបញ្ជាក់ថា រោគសញ្ញាដំបូងនៃការឆ្លងបាក់តេរី STSS មានដូចជា ឈឺបំពង់ក ក្តៅខ្លួន បាត់បង់ចំណង់អាហារ រាគ ក្អួត បញ្ហាក្រពះពោះវៀន និងមានបញ្ហាសម្ពាធឈាមធ្លាក់ចុះទាបជាដើម។ ក្នុងករណីដែលជនរងគ្រោះមិនបានទៅរកសេវាព្យាបាលឱ្យបានទាន់វេលានោះទេ បាក់តេរី STSS អាចបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរមួយចំនួនទៀត ដូចជាបញ្ហា ខ្សោយផ្លូវដង្ហើម

    June 18, 2024
  • អន្តរជាតិ

    នូវែលសេឡង់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់នៅក្នុងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានរងរបួសក្រោយយន្តហោះបានជួបប្រទះឧប្បត្តិហេតុរលាក់យ៉ាងខ្លាំងនៅក្នុងអំឡុងពេលធ្វើដំណើរនៅលើអាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The  Strait Time នៅក្នុងថ្ងៃអង្គារ ទី១៨ ខែមិថុនា។ នៅក្នុងចំណោមជនរងគ្រោះទាំង ២នាក់នោះគឺមានម្នាក់ជាអ្នកដំណើរ និងម្នាក់ទៀតគឺជាអ្នកបម្រើការងារនៅលើយន្តហោះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ដែលមានជើងហោះហើរលេខ NZ607 និងមានទិសដៅហោះចេញពីទីក្រុង Wellington ឆ្ពោះទៅកាន់ទីក្រុង Queenstown នៅក្នុងប្រទេសនូវែលសេឡង់។ គួរកត់សម្គាល់ថា នារយៈពេលថ្មីៗនេះហេតុការណ៍ដែលយន្តហោះដឹកអ្នកដំណើរបានជួបបញ្ហារលាក់ខ្លាំងបានកើតមានឡើងជាបន្តបន្ទាប់ ខណៈក្រុមអ្នកជំនាញពន្យល់ថា ហេតុការណ៍នេះបានកើតឡើងដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័សរហូតធ្វើឱ្យក្រុមអ្នកត្រួតពិនិត្យជើងហោះហើរមិនអាចព្យាករណ៍ពីបញ្ហាអាកាសធាតុទុកជាមុនបាន៕  អត្ថបទ៖ ភក្តី ប្រភព៖ The  Strait Time  

    June 18, 2024
  • អន្តរជាតិ

    អាមេរិក៖ ពលរដ្ឋអាមេរិកជាង ១,០០០នាក់ត្រូវបានជម្លៀសខ្លួនចេញពីលំនៅដ្ឋានជាបន្ទាន់ដោយសារបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៧ ខែមិថុនា។ បញ្ហាភ្លើងឆេះព្រៃដែលកំពុងបង្កការគំរាមគំហែងពលរដ្ឋអាមេរិកនៅពេលនេះបានកើតឡើងនៅតំបន់ភាគពាយព្យនៃទីក្រុង Los Angeles ដែលជាតំបន់សម្បូរទៅដោយដើមឈើធំៗជាច្រើនប្រភេទ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញអស់ព្រៃប្រមាណជា ៤,៨០០ហិកតា ខណៈអាជ្ញាធរបានដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ៤០០នាក់ រថយន្តដឹកទឹកសម្រាប់ពន្លត់អគ្គីភ័យចំនួន ៧០គ្រឿង និងរថយន្តសម្រាប់ឈូសឆាយចំនួន ២គ្រឿងនៅក្នុងអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃខាងលើនេះ។ យ៉ាងណាក្តី គ្រោះធម្មជាតិមួយនេះមិនទាន់បានបណ្តាលឱ្យមានពលរដ្ឋអាមេរិកណាម្នាក់បានរងរបួសឬត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ។ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 17, 2024
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានដើរក្រោយប្រទេសចិនរហូតដល់ ១៥ឆ្នាំក្នុងវិស័យថាមពលនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៧ ខែមិថុនា។ របាយការណ៍ពិសេសមួយនេះត្រូវបាធ្វើឡើងដោយមូលនិធិព័ត៌មានវិទ្យានិងនវានុវត្តន៍ (Information Technology and Innovation Foundation) ដែលជាវិទ្យាស្ថានស្រាវជ្រាវដោយមិនលំអៀងមួយមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍បានបង្ហាញថា គិតត្រឹមពេលនេះប្រទេសចិនកំពុងតែបានធ្វើការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរចំនួន ២៧កន្លែងផ្សេងគ្នាជាមួយនឹងរយៈពេលបញ្ចប់ការសាងសង់ជាមធ្យម ៧ឆ្នាំ។ រយៈពេលនៃការសាងសង់ក្នុងប្រទេសចិននេះគឺជាការសាងសង់ដ៏លឿនមួយផុតមួយផងដែរបើធៀបទៅនឹងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងប្រទេសផ្សេងទៀត។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិកវិញគិតត្រឹមពេលនេះការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរគឺមានតែនៅក្នុងគម្រោងប៉ុណ្ណោះ តែសកម្មភាពជាក់ស្តែងនៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 17, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រថភ្លើងបុកគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៧ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុហើយ ឧប្បត្តិហេតុនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៣០នាក់ផ្សេងទៀតបានរងរបួសផងដែរ ហើយភាគច្រើនគឺជាអ្នករងរបួសកម្រិតស្រាល។ ប្រភពខាងលើបានបន្តថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង Bengal ភាគខា​ងលិចនៃប្រទេសឥណ្ឌា និងបានបង្កឡើងដោយរថភ្លើងដឹកទំនិញមួយខ្សែដែលបានបើកទៅបុករថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀតពីក្រោយ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះបានបណ្តាលមកពីមានបញ្ហាបច្ចេកទេសក្នុងការកំណត់ម៉ោងចេញដំណើររបស់រថភ្លើងដឹកទំនិញ ទើបធ្វើឱ្យរថភ្លើងមួយខ្សែនេះត្រូវបើកបរជាន់ម៉ោងជាមួយរថភ្លើងដឹកអ្នកដំណើរនិងត្រូវបុកគេពីក្រោយតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 17, 2024
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថៃត្រៀមបញ្ចេញសាច់ប្រាក់ចំនួន ២៩,៩ពាន់លានបាត (៨១៤,៩៣៦,៤៦០ ដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភឱ្យប្រជាកសិករយកទៅទិញជីសម្រាប់ប្រើប្រាស់នៅក្នុងការធ្វើស្រែរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១៥ ខែមិថុនា។ តាមគម្រោងគឺមានប្រជាកសិករថៃចំនួន ៤,៦៨លានគ្រួសារ ដែលនឹងទទួលបានបានអត្ថប្រយោជន៍ពីគម្រោងផ្តល់ប្រាក់ឧត្ថម្ភមួយនេះ។ យ៉ាងណាក្តី ដើម្បីទទួលបានប្រាក់ឧបត្ថម្ភក្នុងគម្រោងមួយនេះក៏មានទាមទារឱ្យប្រជាកសិករថៃត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនផងដែរ ដូចជា៖ -ប្រជាកសិករថៃត្រូវទាញយកកម្មវិធីមួយក្នុងទូរស័ព្ទដៃ ដែលកម្មវិធីនោះត្រូវបានអភិវឌ្ឍឡើងដោយធនាគារកសិកម្មថៃ (Bank of Agriculture) -ធ្វើការចុះឈ្មោះនៅក្នុងកម្មវិធីដើម្បីបញ្ជាក់ថាពួកគាត់ពិតជាក្រុមកសិករ ដែលស្ថិតនៅក្នុងលក្ខខណ្ឌត្រូវទទួលបានប្រាក់ឧបត្ថម្ភ -ចំពោះការឧបត្ថម្ភវិញគឺរដ្ឋាភិបាលនឹងជួយចេញលុយចំនួន ៥០០បាត (១៣,៦៣ដុល្លារ) សម្រាប់ការទិញជីយកមកធ្វើស្រែក្នុងទំហំដី ១រ៉ៃ (០,១៦ហិកតា) ហើយក្នុងមួយគ្រួសារអាចទទទួលបានប្រាក់ឧបត្ថម្ភច្រើនបំផុតមិនលើសពីការធ្វើស្រែក្នុងទំហំដី ២០រ៉ៃ (៣,២ ហិកតា) នោះទេ

    June 16, 2024