Pheakdey
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បន្ទាប់ពីប្រើប្រាស់ម៉ាស់រួចមនុស្សមួយចំនួនមិនបានយកវាទៅបោះចោលឲ្យបានត្រឹមត្រូវនោះទេ ដោយអ្នកខ្លះបានបោះវាចោលនៅទីសាធារណៈតែម្តង ខណៈអ្នកខ្លះវិញបានយកទៅដាក់ដល់ក្នុងធុងសម្រាប់ដែរតែមិនបានវេចខ្ចប់ឲ្យត្រឹមត្រូវតាមវិធានការរក្សាអនាម័យកម្រិតខ្ពស់នោះទេ។ យោងតាមអ្នកជំនាញផ្នែកជំងឺឆ្លងនៅប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺដែលអាចចម្លងតាមរយៈម៉ាស់ចាស់ៗដែលគេបានប្រើប្រាស់រួច ជាពិសេសគឺជំងឺកូវីដ ១៩ តែម្តង ពលរដ្ឋគ្រប់រូបត្រូវបោះម៉ាស់ចោលឲ្យបានត្រឹមត្រូវតាមការណែនាំខាងក្រោមនេះ៖ ១- ដោះម៉ាស់ចេញពីមុខដោយកាន់ខ្សែទាំងសងខាង ២- កុំឲ្យដៃរបស់លោកអ្នកប៉ះជាមួយនឹងផ្នែកខាងក្រៅម៉ាស់ ៣- បត់ម៉ាស់ចូលគ្នាជាពីរ (បត់ឲ្យផ្នែកខាងក្រៅប៉ះគ្នា) ៤- មូលម៉ាស់ឲ្យតូច ៥- ដាក់ម៉ាស់នោះចូលទៅក្នុងថង់ប្លាស្ទិក ៦- យកថង់បា្លស្ទិកនោះទៅបោះចោលក្នុងធុងសំរាម ៧- លាងសម្អាតដៃជាមួយនឹងសាប៊ូឬទឹកអាកុលសម្រាប់លាងដៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    July 1, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់អាមេរិកគឺក្រុមហ៊ុន Moderna Inc បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងមេរោគបំប្លែងខ្លួនគ្រប់ប្រភេទ រួមទាំងមេរោគបំប្លែងខ្លួនប្រភេទ Delta ផងដែរ។ គួររម្លឹកថា មេរោគបំប្លែងខ្លួន Delta ត្រូវបានគេ​រកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយមេរោគប្រភេទនេះមានលក្ខណៈអាចចម្លងបានលឿនជាងមេរោគធម្មតារហូតដល់ ៦០%។  នាពេលបច្ចុប្បន្ននេះមេរោគបំប្លែងខ្លួន Delta ត្រូវបានគេចាក់ទុកជាមេរោគដែលមានគ្រោះថ្នាក់ខ្លាំងគេបំផុត ហើយនាពេលកន្លងមកមានក្រុមអ្នកជំ​នាញជាច្រើនបានលើកឡើងថា វ៉ាក់សាំងមួយចំនួនមិនអាចទប់ទល់នឹងមេរោគបំប្លែងខ្លួន Delta បាននោះទេ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះក្រុមហ៊ុន Moderna បានធ្វើការសិក្សាមួយដោយបានយកសំណាកឈាមពីខ្លួនមនុស្សចំនួន ៨ នាក់ដែលបានចាក់វ៉ាក់សាំង Moderna រួចរាល់ចំនួន ២ ដូសកាលពី ១ សប្តាហ៍មុនទៅពិសោធន៍ជាមួយនឹងមេរោគបំប្លែងខ្លួនជាច្រើនប្រភេទដែលមានប្រភពមកពីតំបន់ផ្សេងៗគ្នានៅជុំវិញពិភពលោក។

    June 30, 2021
  • អន្តរជាតិ

    អាមេរិក៖ សេតវិមានអាមេរិកបានជូនដំណឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១ ខែ កក្កដាស្អែកនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងលោកជំទាវទី ១ ជៀល បៃឌិន នឹងអញ្ជើញទៅធ្វើទស្សនៈកិច្ចដោយផ្ទាល់ដល់កន្លែងដែលមានហេតុការណ៍ដួលរលំអគារខុនដូនៅក្នុងក្រុង Miami​​ រដ្ឋ Florida សហរដ្ឋអាមេរិក។ ​គោលបំណងនៃការធ្វើទស្សនៈកិច្ចពីសំណាក់ថ្នាក់ដឹកនាំកំពូលនេះគឺដើម្បី​ថ្លែងអណរគុណនិងលើកទឹកចំពោះក្រុមអ្នកជួយសង្គ្រោះដែលព្យាយាមធ្វើការងារយ៉ាងលំបាកដើម្បីស្វែងរកពលរដ្ឋដែលកំពុងបាត់ខ្លួន។ ជាមួយគ្នានេះដែរ​ វត្តមានរបស់លោកប្រធានាតិបតីអាមេរិកក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់និងចូលរួមចែករំលែកទុកដល់ក្រុមសាច់ញាតិជនរងគ្រោះផងដែរ។ គួរបញ្ជាក់ថា​ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គិតត្រឹមពេលនេះចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍បាក់ខុនដូនេះបានកើនឡើងដល់ ១២ នាក់ហើយ ខណៈអ្នកកំពុងបាត់ខ្លួនវិញគឺមានចំនួន ១៤៩នាក់។ បើតាមការព្យាករណ៍ពីសំណាក់ក្រុមអ្នកជំនាញបានឲ្យដឹងថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងជាច្រើននាក់បន្ថែមទៀត

    June 30, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី ៣០ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,៧៨៦នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៥៣ នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៤,៦៥៩នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១២៧នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៥៩,៣០១នាក់ និងស្លាប់សរុបចំនួន ១,០២៣ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី

    June 30, 2021
  • អន្តរជាតិ

    អង់គ្លេស៖ ការសិក្សាមួយដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យ Oxford ​នៅក្នុងប្រទេសអង់គ្លេសបានរកឃើញថា ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ ១៩ ចំនួន ២ប្រភេទផ្សេងគ្នាគឺវ៉ាក់សាំង Pfizer និង វ៉ាក់សាំង AstraZeneca អាចធ្វើឲ្យមនុស្សម្នាក់មានប្រព័ន្ធការពាររាងកាយរឹងមាំជាងការចាក់វ៉ាក់សាំងតែមួយប្រភេទចំនួន ២ ដូសទៅទៀត។ ការសិក្សាមួយនេះមានឈ្មោះថា Com-COV ហើយគំនិតនៃសិក្សានេះត្រូវបានផ្តួចផ្តើមឡើងនៅពេលដែលពលរដ្ឋនៅតំបន់អឺរ៉ុប​ជាច្រើននាក់ចង់ប្តូរលែងចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី ២របស់ពួកគេវិញ ក្រោយមានពលរដ្ឋមួយចំនួនដែលបានចាក់វ៉ាក់សាំងប្រភេទនេះនៅដូសទី ១ រួចបានកើតមានបញ្ហាកកឈាម។ បើតាមលោកសាស្រ្តាចារ្យ Matthew Snape ដែលជាអ្នកដឹកនាំការសិក្សា Com-COV នេះបានបញ្ជាក់ថា ការចាក់វ៉ាក់សាំង ចម្រុះគ្នានេះត្រូវតែធ្វើឡើងតាមពេលកំណត់ត្រឹមត្រូវ ពោលគឺត្រូវចាក់វ៉ាក់សាំង Pfizer

    June 29, 2021
  • អន្តរជាតិ

    ថៃ៖ ការសិក្សាមួយបានបង្ហាញថា ការចាក់វ៉ាក់សាំង Sinovac ចំនួន ២ដូសគឺមានប្រសិទ្ធអាចប្រឆាំងនឹងជំងឺកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីប្រភេទ Alpha បានចន្លោះពី ៧១%-៩១%។ការសិក្សាមួយនេះត្រូវបានធ្វើឡើង ដោយគណៈកម្មាធិការ ជាតិប្រយុទ្ធនឹងជំងឺឆ្លងនិងគណៈកម្មាធិការជាតិសម្រាប់ការចាក់វ៉ាក់សាំងថៃ ហើយលទ្ធផលនៃការសិក្សាត្រូវបានប្រកាស ជាផ្លូវការដោយក្រសួងសុខាភិបាលសាធារណៈថៃកាលពីថ្ងៃចន្ទ ទី ២៨ ខែ មិថុនា ម្សិលមិញនេះ។ គួររម្លឹកថា មេរោគកូវីដ ១៩ បំប្លែង Alpha គឺជាមេរោគដែលត្រូវបានគេរកឃើញដំបូងនៅលើទឹកដីនៃប្រទេសអង់គ្លេស ហើយមេរោគនេះមានលក្ខណៈកាចសាហាវជាមេរោគកូវីដ ១៩ ធម្មតា តែយ៉ាងណាក្តីវាមិនខ្លាំងដល់មេរោគបំប្លែងខ្លួន Delta ដែលគេបានរកឃើញនៅក្នុងប្រទេសឥណ្ឌានោះទេ។ សូមបញ្ជាក់ផងដែរថា ការសិក្សានាពេលកន្លងធ្លាប់បង្ហាញទល្ធផលថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពអាចការពារមិនឲ្យអ្នកជំងឺកូវីដ ១៩

    June 29, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ២៨ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,៦៦២នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៦នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៤,៦៥២នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១០នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៥៤,៥១៥នាក់ និងស្លាប់សរុបចំនួន ១,៩៧០ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖​ បាងកកប៉ុស្តិ៍

    June 29, 2021
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារខុនដូមួយកន្លែងនៅក្នុងរដ្ឋ​ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី ២៧ ខែមិថុនា ម្សិលមិញនេះ។ បើយោងតាមសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា អគារខុនដូមួយនេះមានទីតាំងស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រក្នុងទីក្រុង Miami និងជាខុនដូសម្រាប់សម្រាកលំហែកាយមួយមានកម្ពស់ ១២ជាន់។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ មានពលរដ្ឋមួយចំនួនបានអះអាងថាពួកគេនៅបាត់សាច់ញាតិមួយចំនួនទៀត ខណៈគេជឿថាមនុស្សដែលបាត់ខ្លួននោះគឺកំពុងស្ថិតនៅក្រោមគំនរបាក់បែកអគារនេះតែម្តង។ អាជ្ញាធរក្រុង Miami បានប្រើប្រាស់កម្លាំងសង្គ្រោះបន្ទាន់ជាច្រើនក្រុមដើម្បីស្វែងរកមនុស្សដែលកំពុងជាប់នៅក្នុងគំនរបាក់បែក តែដំណើរការនៃការជួយសង្គ្រោះហាក់មិនរលូនទាល់តែសោះ ព្រោះនៅក្នុងគំនរបាក់បែកនោះក៏មានភ្លើងកំពុងឆាបឆេះផងដែរ។ ក្រុមសាច់ញាតិជនរងគ្រោះមួយចំនួនបាននាំគ្នារិះគន់ចំពោះភាពយឺតយ៉ាវរបស់ក្រុមការងារសង្គ្រោះបន្ទាន់ ខណៈពួកគេកំពុងរង់ចាំមើលយ៉ាងអន្ទះសាជាទីបំផុតថាតើសាច់ញាតិរបស់ពួកគេនៅរស់ឬក៏បានស្លាប់នៅក្នុងគំនរអគារបាត់ទៅហើយ។ បើទោះជាប្រតិបត្តិការណ៍ជួយសង្គ្រោះម​នុស្សជាប់នៅក្នុងគំនរអគារនៅមិនទាន់បិទបញ្ចប់ក៏ពិតមែន តែគេបានព្យាករណ៍ថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងខ្ពស់លើសពីចំនួន ៩ នាក់៕ អត្ថបទ៖ ភក្តី

    June 28, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី ២៨ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៥,៤០៦នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២២នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៥,៣៩៧នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៩នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៤៩,៨៥៣នាក់ និងស្លាប់សរុបចំនួន ១,៩៣៤ នាក់ផងដែរ៕   អត្ថបទ៖ ភក្តី

    June 28, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញជាលើកដំបូងនូវករណីមានអ្នកឆ្លងជំងឺកូវីដ ១៩ ប្រភេទ Beta ដែលជាមេរោគបំប្លែងខ្លួនថ្មីមកពីតំបន់អាហ្រ្វិកខាងត្បូង។ ករណីឆ្លងមេរោគបំប្លែងថ្មីនេះត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក ខណៈគេជឿថាករណីឆ្លងនេះគឺមានប្រភពមកពីប្រទេសម៉ាឡេស៊ីដែលបានរាតត្បាតចូលមកតំបន់ភាគត្បូងប្រទេសថៃនិងថ្មីៗនេះក៏បន្តរាតត្បាតមកដល់ក្រុងបាងកកតែម្តង។ ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងថ្ងៃចន្ទ ទី ២៨ មិថុនានេះ លោក Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រថៃនឹងបើកសន្និសិទ្ធការសែតជាសាធារណៈមួយដើម្បីបកស្រាយលម្អិតជុំវិញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះផងដែរ។ គួរបញ្ជាក់ថា​ ការរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីនេះត្រូវបានកើតឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ប្រចាំថ្ងៃ នៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងច្រើន រហូតរដ្ឋាភិបាលថៃបានសម្រេចដាក់វិធានការរឹតបន្តឹងក្នុងទីក្រុងបាងកកនិងខេត្តចំនួន ៥ ផ្សេងទៀតដែលស្ថិតនៅជុំវិញក្រុងបាងកករយៈពេល​ ៣០ថ្ងៃ។ សូមបញ្ជាក់ផងដែរថា​ គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៤៤,៤៤៧ ករណី

    June 28, 2021