- Pheakdey
- អន្តរជាតិ
អាមេរិក៖ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងកំពុងពិចារណាចង់ឲ្យពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Johnson & Johnson រួច ត្រូវមកចាក់វ៉ាក់សាំងប្រភេទ Pfizer ឬ Moderna ថែមមួយដូសទៀត ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់ទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ ការចង់បានរបស់ក្រុមអ្នកជំនាញនេះត្រូវបានធ្វើឡើងក្រោយពីគេបានរកឃើញថា អ្នកដែលបានចាក់វ៉ាក់សាំង Pfizer ឬ Moderna ចំនួន ២ ដូសរួចហាក់មានប្រព័ន្ធការពាររាងកាយរឹងមាំអាចប្រឆាំងនឹងមេរោគកូវីដ ១៩ ប្រភេទ Delta បាន ខណៈដែលអ្នកធ្លាប់ចាក់វ៉ាក់សាំង Johnson & Johnson ត្រឹមតែ ១ ដូសនោះគឺមិនសូវមានប្រសិទ្ធភាពការពារមេរោគបំប្លែងខ្លួនថ្មីបាននោះទេ។ យ៉ាងណាក្តី
June 26, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី ២៦ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,១៦១នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៥១នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៤,០៨៩នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧២នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៤០,៤៥២នាក់ និងស្លាប់សរុបចំនួន ១,៨៧០ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 26, 2021 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta នៅក្នុងខ្លួនស្ត្រីចំនួន ២នាក់ ដែលនាពេលកន្លងពួកគាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sinovac ចំនួន ២ ដូសរួចរាល់ទៅហើយ។ ស្រ្តីអ្នកជំងឺទាំង ២ នាក់នេះគឺជាពលរដ្ឋថៃរស់នៅក្នុងខេត្ត Nakhon Ratchasima ដោយក្នុងនោះមានម្នាក់អាយុ ១៩ ឆ្នាំ និងម្នាក់ទៀតអាយុ ៣០ ឆ្នាំ។ បើតាមលោកវេជ្ជបណ្ឌិត Narinrat Pichayakhamin ដែលជាប្រធានផ្នែកសុខភាពសាធារណៈបានបញ្ជាក់ថា ស្ត្រីអ្នកជំងឺវ័យ ១៩ ឆ្នាំ បានឆ្លងជំងឺកូវីដ ១៩ ប្រភេទ
June 26, 2021 - អន្តរជាតិ
ជប៉ុន៖ ស្រ្តីជនជាតិជប៉ុនអាយុជាង៩០ឆ្នាំម្នាក់ត្រូវបានខាងមន្ទីរពេទ្យច្រឡំចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនគាត់រហូតដល់ទៅ ៣ ដូស ព្រោះតែគាត់មានឈ្មោះដូចគ្នាទៅនឹងស្ត្រីម្នាក់ផ្សេងទៀតដែលត្រូវមកទទួលវ៉ាក់សាំងដូសទី ១។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Okayama នៃប្រទេសជប៉ុនកាលពីថ្ងៃទី ២២ ខែ មិថុនា កន្លងទៅនេះ។ ប្រភពខាងបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះស្រ្តីចំណាស់រូបនេះបានទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពទូទៅរបស់គាត់ ខណៈដែលគាត់បានវ៉ាក់សាំងកូវីដ ១៩ ចំនួន ២ រួចរាល់ទៅហើយ។ ក្នុងអំឡុងពេលដែលគាត់កំពុងអង្គុយរង់ចាំចូលពិនិត្យសុខភាពនោះ ស្រាប់តែមានគ្រូពេទ្យផ្នែកចាក់វ៉ាក់សាំងម្នាក់មកហៅឈ្មោះគាត់ ដែលតាមការពិតខាងគ្រូពេទ្យត្រូវហៅឈ្មោះស្រ្តីម្នាក់ផ្សេងដែលត្រូវមកចាក់វ៉ាក់សាំងដូសទី ១ តែពេលនោះគាត់មិនទាន់មកដល់កន្លែងរង់ចាំនោះទេ។ ដោយប្រទះឃើញម្ចាស់ឈ្មោះមានតែមនុស្សម្នាក់គេក៏បានចាក់វ៉ាក់សាំងជូនគាត់ភ្លាមៗតែម្តង ដោយគ្មានការសង្ស័យអ្វីនោះទេ។ យ៉ាងណាក្តី
June 25, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែ មិថុនាម្សិលមិញនេះ ប្រទេសឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានចំនួនរហូតដល់ ២០,៥៧៤នាក់។ ក្រៅតែពីបានរកឃើញអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីក៏បានប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៣៥៥ នាក់ផងដែរនៅក្នុងថ្ងៃជាមួយគ្នានេះ។ គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ ១៩ និងស្លាប់ច្រើនជាងគេ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គិតត្រឹមពេលនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ២,០៥៣,៩៩៥ នាក់ និងស្លាប់ ៥៥,៩៤៩នាក់ផងដែរ៕
June 25, 2021 - អន្តរជាតិ
ថៃ៖ យោងតាមរបាយការណ៍របស់មូលនិធិអប់រំដោយសមភាពនៅក្នុងប្រទេសថៃបានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យសិស្សសាលាជាច្រើននាក់នៅក្នុងប្រទេសថៃត្រូវបង្ខំចិត្តឈប់រៀន ខណៈគេបានព្យាករណ៍ថាអត្រាបោះបង់ការសិក្សានេះនឹងបន្តកើនឡើងយ៉ាងខ្លាំងនៅត្រឹមចុងឆ្នាំ ២០២១ នេះ។ ក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ថា អត្រាបោះបង់ចោលការសិក្សាមាននៅថ្នាក់បឋមសិក្សាចំនួន ៤ %, ថ្នាក់វិទ្យាល័យមាន ១៩-២០% និងការបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យសម្រាប់សិស្សចាស់មានរហូតដល់ ៤៨% ឯណោះ ហើយបើគិតជាសរុបរួមគឺចំនួនកូនសិស្សនៅគ្រប់កម្រិតនិងគ្រប់ទីកន្លែងក្នុងប្រទេសថៃបានធ្លាក់ចុះ ១០%។ ដោយឡែកបើគិតជាចំនួនជាក់ស្តែងវិញគិតត្រឹមពេលនេះគឺមានកូនសិស្សចំនួន ៦,៥៦៨ នាក់បានបោះបង់ចោលការសិក្សា ហើយបើផ្អែកលើស្ថានភាពដូចសពថ្ងៃនេះគេបានព្យាករណ៍ថាតួលេខនេះនឹងកើនដល់ ១០,០០០ នាក់ នៅត្រឹមចុងឆ្នាំ ២០២១ តែបើក្នុងករណីដែលវិបត្តិកូវីដ ១៩ កាន់តែអាក្រក់ជាងនេះចំនួនសិស្សដែលបោះបង់ ចោលការសិក្សាអាចកើនដល់ខ្ទង់ ៦៥,០០០ នាក់។ មូលហេតុចម្បងដែលបង្ខំឲ្យក្រុមកូនសិស្សទាំងនេះបោះបង់ចោលការសិក្សាគឺដោយសារម្តាយឪពុករបស់ពួកគេត្រូវបាត់បង់ការងារឬបាត់បង់ប្រាក់ចំណូល
June 25, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ២៥ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៦៤៤នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៤៤នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,៤៨២នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១៦២នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៣៦,២៩១នាក់ និងស្លាប់សរុបចំនួន ១,៨១៩ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖បាងកកប៉ុស្តិ៍
June 25, 2021 - អន្តរជាតិ
អង់គ្លេស៖ ខណៈដែលប្រទេសជាច្រើនកំពុងតែមានការព្រួយបារម្ភខ្លាំងចំពោះមេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានោះ ស្រាប់តែកាលពីពេលថ្មីៗនេះអាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសពីការរកឃើញមេរោគបំប្លែងខ្លួនទម្រង់ថ្មីមួយប្រភេទទៀតគឺមេរោគ “Delta Plus” ដែលបានឆ្លងទៅកាន់ពលរដ្ឋឥណ្ឌាចំនួន ២២នាក់ រស់នៅក្នុងរដ្ឋចំនួន ៣ ផ្សេងគ្នាក្នុងប្រទេសឥណ្ឌា ខណៈគេជឿថាមេរោគនេះមានប្រភពមកពីប្រទេសនេប៉ាល់។ ភ្លាមៗបន្ទាប់ពីការរកឃើញវត្តមាននៃមេរោគ “Delta Plus” ឬអ្នកវិទ្យាសាស្រ្តខ្លះបានហៅថា “AY.1” នោះ ពិភពលោកទាំងមូលកាន់តែមានក្តីបារម្ភខ្លាំងថែមមួយកម្រិតទៀតព្រោះមានការលើកឡើងទន្ទឹមគ្នាថា “Delta Plus” ជាមេរោគដែលមានភាពស៊ាំជាមួយនឹងវ៉ាក់សាំងនាពេលបច្ចុប្បន្ន ហើយវាក៏កំពុងមានវត្តមាននៅក្នុងប្រទេសធំៗមួយចំនួនរួចទៅហើយដែរ។ សាស្រ្តាចារ្យ Francois Balloux យ៉ាងណាក្តីបើតាមលោកសាស្រ្តាចារ្យ Francois Balloux ដែលជានាយកវិទ្យាស្ថានពន្ធុវិទ្យានៃសាកលវិទ្យាល័យទីក្រុងឡុងដ៍បានអំពាវនាវមិនឲ្យពលរដ្ឋអង់គ្លេសមានការព្រួយបារម្ភចំពោះមេរោគ “Delta
June 24, 2021 - អន្តរជាតិ
ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងនៅសហភាពអឺរ៉ុបបានព្យាការណ៍ថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta នឹងរាតត្បាតកាន់តែខ្លាំងនៅតំបន់អឺរ៉ុបនិងអាចឈានទៅដល់កម្រិតប្រមាណជា ៩០% នៃករណីឆ្លងថ្មីទាំងអស់នៅក្នុងតំបន់អឺរ៉ុបតែម្តង។ ក្រុមអ្នកជំនាញបានមើលឃើញថា នៅក្នុងអំឡុងពេលនៃរដូវក្តៅដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ពលរដ្ឋអឺរ៉ុបនឹងធ្វើការជួបជុំឬធ្វើសកម្មភាពបែបប្រមូលផ្តុំគ្នាច្រើន ហើយវាក៏ជាឱកាសដ៏ងាយក្នុងការចម្លងមេរោគកូវីដ ១៩ ប្រភេទ Delta ផងដែរ ជាពិសេសគឺចម្លងនៅក្នុងចំណោមពលរដ្ឋវ័យក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ តែម្តង។ តាមរបាយការណ៍នៃការចាក់វ៉ាក់សាំងចុងក្រោយមួយបានបង្ហាញថា គិតត្រឹមពេលនេះ មានពលរដ្ឋអឺរ៉ុបដែលមានអាយុលើសពី ៨០ឆ្នាំប្រមាណជា ៣០%, ពលរដ្ឋអឺរ៉ុបដែលមានអាយុលើសពី ៦០ឆ្នាំចំនួន ៤០% និងពលរដ្ឋអឺរ៉ុបវ័យក្មេងដែលមានអាយុក្រោម ១៨ឆ្នាំភាគច្រើនគឺមិនទាន់ទទួលបានវ៉ាក់សាំងការពាជំងឺកូវីដ ១៩ នៅឡើយទេ ហើយក្រុមពលរដ្ឋទាំងអស់នេះហើយដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ ១៩ ប្រភេទ
June 24, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៤ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,១០៨នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣១នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,៨៧៩ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២២៩ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៣២,៥៣៩នាក់ និងស្លាប់សរុបចំនួន ១,៧៧៥ នាក់ផងដែរ៕ អត្ថបទ៖
June 24, 2021









