Pheakdey
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ខណៈដែលប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងតែរវល់ប្រយុទ្ធប្រឆាំងជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ នោះ ប្រទេសកូរ៉េខាងជើងឯណោះវិញក៏មិនសូវជាទំនេរពីកម្មវិធីបាញ់មីស៊ីលរបស់ខ្លួនដែរ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ដើម្បីបង្ហាញអំពីការប្រកួតប្រជែងជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ជាលើកដំបូងផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះគឺទីក្រុងព្យុងយ៉ាងបានផ្តើមបាញ់មីស៊ីលសាកល្បងជាបន្តបន្ទាប់ចំនួន ២ គ្រាប់ឆ្ពោះទៅកាន់តំបន់កោះភាគលិចប្រទេស ហើយបើទោះជាគេមិនបានដឹងច្បាស់ពីប្រភេទនៃមីស៊ីលទាំង ២ គ្រាប់នោះក៏ពិតមែន តែបើយោងតាមវិសាលភាពនៃការផ្ទុះគេអាចសន្និដ្ឋានបានថា មីស៊ីលទាំងនោះគឺមានលទ្ធិពលខ្លាំងខ្លាមិនធម្មតានោះទេ។ គួរបញ្ជាក់ជូនថា ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានអញ្ជើញទៅប្រទេសជប៉ុននិងកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីសន្តិសុខនិងសុវត្ថិភាពនៅក្នុងតំបន់មួយចំនួនដែលតែងតែរងនូវការគំរាមគំហែងដោយគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា ការបាញ់មីស៊ីលនេះមិនមែនគ្រាន់តែជាផ្តល់សញ្ញាប្រកួតប្រជែងជាមួយនឹងអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃឌិន ប៉ុណ្ណោះទេ តែវាក៏ជាគំរាមគំហែងមួយស្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរ។ បើទោះជាយ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាមេរិកហាក់គ្មានប្រតិកម្មណាមួយគួរឲ្យគត់សម្គាល់ចំពោះកូរ៉េខាងជើងនោះទេ ដោយអាមេរិកគិតថាវាមិនមែនជារឿងចម្លែកនោះទេដែលកូរ៉ខាងជើងធ្វើដូចនេះ៕

    March 24, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ខណៈដែលមានពលរដ្ឋជាច្រើននៅជុំវិញពិភពលោកកំពុងតែរង់ចាំឱកាសក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នោះ មានប្រជាពលរដ្ឋមួយចំនួនតូចនៅតែមានអារម្មណ៍ស្ទាក់ស្ទើរចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយជាលទ្ធផលគឺពួកគេសុខចិត្តនៅស្ងៀមមិនទៅចាក់វ៉ាក់សាំងនោះទេ បើទោះជាពួកគេស្ថិតនៅក្នុងជម្រើសអទិភាពត្រូវទទួលបានការចាក់វ៉ាក់សាំងមុនគេក៏ដោយ។ ដើម្បីបញ្ជាក់ថាវ៉ាក់សាំងកូវីដ ១៩ ពិតជាមានសុវត្ថិភាពគ្រប់គ្រាន់នោះ ប្រមុខដឹកនាំនៃប្រទេសជាច្រើនបានសម្រេចចាក់វ៉ាក់សាំងនេះមុនគេ និងបន្ទាប់មកក៏បន្តដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើនបន្ថែមទៀតផងដែរ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា រដ្ឋាភិបាលនៃម៉ាឡេស៊ីបានដាក់ចេញនូវគោលការណ៍ផ្តល់ប្រាក់យ៉ាងច្រើនជូនប្រជាពលរដ្ឋ ប្រសិនបើពួកគេទទួរងនូវផលប៉ះពាល់អវិជ្ជមានណាមួយក្រោយចាក់វ៉ាក់សាំងរួច។ គោលការណ៍នោះមានដូចជា៖ ១៖ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចហើយទទួលរងផលប៉ះពាល់អវិជ្ជមានណាមួយនឹងទទួលបានប្រាក់ចំនួន ៥០ ០០០ រីងហ្គីត (១២ ១០៧ ដុល្លារអាមេរិក) ។ ២៖ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចហើយទទួលរងផល់ប៉ះធ្ងន់ធ្ងររហូតដល់ពិការនឹងទទួលបានប្រាក់ចំនួន ៥០០ ០០០ រីងហ្គីត

    March 24, 2021
  • កូវីដ-១៩

    ថៃ៖ នៅថ្ងៃអង្គារ ទី ២៣ មីនា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មី ចំនួន ៤០១​ ករណី និងរកឃើញអ្នកស្លាប់ ១ ករណីទៀតផង ដែលការរកឃើញចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃដ៏ច្រើននេះបានធ្វើគេបារម្ភថា ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានកក្រើកឡើងវិញគួរឲ្យកត់សម្គាល់ហើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមាន ៣៣៧ ករណីជាការចម្លងនៅក្នុងសហគមន៍ ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក  ករណីឆ្លងចំនួន ៤៦ ករណី បានរកឃើញនៅក្នុងមន្ទីរពេទ្យនៅទូទាំងប្រទេសថៃ និង ១៨ ករណីបានរកឃើញចំពោះអ្នកដំណើរអន្តរជាតិដែលជាករណីនាំចូលពីបរទេស។ បើយោងតាមអាជ្ញាធរថៃបានបញ្ជាក់ថា

    March 23, 2021
  • អន្តរជាតិ

    ថៃ៖ ចោរកំពូលស៊យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនយ៉ាងងាយ បន្ទាប់ពីរូបគាត់បានដេកលក់ក្នុងពេលចូលទៅធ្វើសកម្មភាពលួចក្នុងផ្ទះមួយកន្លែង ដែលម្ចាស់ផ្ទះនោះគឺជាមន្ត្រីប៉ូលិសស្រាប់តែម្តង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thiager បានឲ្យដឹងថា ហេតុការណ៍ដូចក្នុងរឿងកំប្លែងនេះបានកើតឡើងនៅក្នុងខេត្ត Phetchabun ភាគខាងជើងនៃប្រទេសថៃ ខណៈបុរសជាចោរលួចនោះត្រូវបានគេដឹងថាត្រឹមថា មានអាយុ ២២ ឆ្នាំ។ ប្រភពខាងលើបានបន្តថា ចោរបានធ្វើសកម្មភាពចូលទៅលួចអីវ៉ាន់នៅម៉ោងប្រមាណជា ២ យប់ ហើយបុរសជាចោររូបនោះទំនងជាអស់កម្លាំងខ្លាំងក៏ឆ្លៀតសម្រាកនៅក្នុងបន្ទប់ដែលគាត់បានចូលទៅលួចអីវ៉ាន់នោះបន្តិច ហើយគាត់ក៏ជ្រុលដេករហូតដល់ភ្លឺតែម្តង។ បើតាមបុរសជាម្ចាស់ផ្ទះបានឲ្យដឹងថា បន្ទប់ដែលចោរបានចូលទៅដេកនោះគឺជាបន្ទប់ប្អូនស្រីរបស់គាត់ តែប្អូនស្រីរបស់គាត់នោះមិនបាននៅផ្ទះជាច្រើនថ្ងៃមកហើយ។ ម្ចាស់ផ្ទះនិងជាមន្ត្រីប៉ូលិសរូបនោះបានបន្តថា  នៅពេលព្រឹកឡើងគាត់ហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយប្រទះឃើញម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ប្អូនស្រីរបស់គាត់បានបើក ខណៈបន្ទប់គ្មានមនុស្សនៅជាច្រើនថ្ងៃមកហើយ។ ពេលនោះបុរសជាម្ចាស់ផ្ទះក៏បានទៅពិនិត្យមើលឃើញបង្អួចត្រូវបានគេគាស់ហើយក៏ស្រាប់តែប្រទះឃើញបុរសជាចោរកំពុងតែដេកលក់យ៉ាងស្រួលទៀងផង។​ ភ្លាមនោះគាត់ក៏បានហៅកម្លាំងមានសមត្ថកិច្ចមកធ្វើអន្តរាគមន៍តែម្តង ហើយលោកចោរបានភ្ញាក់ដឹកខ្លួនឡើងទាំងមមីមមើគួរឲ្យអស់សំណើចបំផុតខណៈដែលប៉ូលិសបានដាស់ឲ្យគាត់ភ្ញាក់ដើម្បីចាប់ខ្លួន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thiager 

    March 23, 2021
  • អន្តរជាតិ

    បង់ក្លាដែស៖ យ៉ាងហោចណាស់មានមនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាង ២០ ០០០ នាក់ផ្សេងទៀតត្រូវរត់គេចខ្លួនជាបន្ទាប់នៅក្នុងហេតុការផ្ទុះដ៏ធំសម្បើមនិងបានបង្កឲ្យមានអគ្គិភ័យឆាប់ឆេះយ៉ាងខ្លាំងមួយ ដែលបានកើតឡើងនៅក្នុងជំរុំជនភៀសខ្លួនមួយកន្លែងស្ថិតនៅភាគខាងត្បូងនៃប្រទេសបង់ក្លាដែស។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ជំរុំជនភៀសខ្លួនដែលបានកើតហេតុអកុសលនេះគឺជាកន្លែងរស់របស់ក្រុមពលរដ្ឋរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាក្រោយពួកគេទទួលរងនូវការបាញ់ប្រហារពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ាកាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ។ បើតាមតាមអាជ្ញាធរបង់ក្លាដេសបានឲ្យដឹងថា  អគ្គិភ័យបានផ្តើមកើតចេញពីការផ្ទុះធុងហ្គាលដែលពលរដ្ឋកំពុងប្រើប្រាស់សម្រាប់ចម្អិនអាហារក្នុងផ្ទះមួយកន្លែង ហើយបន្ទាប់មកវាក៏បានបន្តឆេះទៅផ្ទះផ្សេងទៀតនិងធ្វើឲ្យមានធុងហ្គាសមួយចំនួនផ្សេងទៀតត្រូវផ្ទុះជាបន្តបន្ទាប់ផងដែរ។ អាជ្ញាធរក៏បានបញ្ជាក់ដែរថា ក្នុងចំណោមជនរងគ្រោះ ៥ នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះគឺមាន ៣ នាក់ជាកូនក្មេង និង ២ នាក់ផ្សេងទៀតគឺជាមនុស្សស្រ្តី។ សូមបញ្ជាក់ថា នៅក្នុងជំរុំជនភៀសខ្លួននោះគឺមានប្រជាពលរដ្ឋឥស្លាមរ៉ូហ៊ីងយ៉ាប្រមាណជា ១ លាននាក់កំពុងរស់នៅ៕

    March 23, 2021
  • អន្តរជាតិ

    ជារឿយៗអ្នកទិញទំនិញ Online តែងប្រទះនូវរឿខកចិត្ត ព្រោះទំនិញដែលពួកគេទទួលបាននោះគឺខុសពីការរំពឹងទុកទាំងស្រុងតែម្តង។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសជនជាតិថៃម្នាក់បានបញ្ជាទិញទូរស័ព្ទ iPhone 7 មួយគ្រឿងតាម Online តែអ្វីដែលគាត់ទទួលបានជាក់ស្តែងនោះគឺជាតុសម្រាប់យុវវ័យធំមួយដែលមានរាងដូចទូរស័ព្ទ iPhone 7 ទៅវិញ។ ប្រភពខាងលើបានបន្តថា បុរសជនជាតិថៃរូបនេះបានបញ្ជាទិញទំនិញខាងលើនេះតាមរយៈគេហទំព័រលក់ទំនិញកូរ៉េ 10×10.co.kr ដោយវាមានតម្លៃ ៣១០ ០០០ វ៉ុន (២៧៥ ដុល្លារ)។ បុរសថៃរូបនេះបានឲ្យដឹងផងដែរថា កំហុសមួយនេះគឺបានកើតឡើងដោយតែគាត់មិនបានអានព័ត៌មាននៃទំនិញឲ្យបានល្អិតល្អន់មុននឹងបញ្ជាទិញ ខណៈរូបគាត់ចេះតែឆ្ងល់ថាហេតុអ្វីបានជាការដឹកជញ្ជូនទំនិញលើកនេះថ្លៃម្លេះ ព្រោះវាគ្រាន់តែជាទូរស័ព្ទតូចមួយប៉ុណ្ណោះមិនគួរថ្លៃដូចនេះទេ។ បើទោះជាមិនទទួលបានទូរស័ព្ទតាមការគ្រោងទុកមែន តែពេលនេះគាត់ក៏អាចយកតុដ៏ស្រស់ស្អាតនៅប្រើប្រាស់បានផងដែរ៕ អត្ថបទ៖

    March 23, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី ២២ ខែ មីនា ម្សិលមិញនេះ ប្រទេសថៃបានបោះជំហ៊ាននៃការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ ១៩ ដល់ដំណាក់កាលធ្វើតេស្តសាកល្បងនៅក្នុងខ្លួនមនុស្សជាលើកដំបូងហើយ ខណៈគេរំពឹងថាដំណើរការនៃការផលិតវ៉ាក់សាំងអាចនឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយនេះផងដែរ។ វ៉ាក់សាំងដែលថៃកំពុងតែប្រើប្រាស់នៅក្នុងការពិសោធន៍នេះគឺជាប្រភេទវ៉ាក់សាំងដែលគេបានយកវីរុសអសកម្មមកផលិតជាប្រព័ន្ធភាពសាំនៅក្នុងរាងកាយមនុស្ស្ ហើយវ៉ាក់សាំងនេះត្រូវអភិវឌ្ឍន៍ឡើងដោយអង្គការឱសថរបស់រដ្ឋាភិបាលថៃផ្ទាល់តែម្តង។ នៅក្នុងការធ្វើតេស្តសាកល្បងនេះគេនឹងប្រើប្រាស់មនុស្សចំនួន ៤៦០ នាក់ និងត្រូវបែងចែកជាដំណាក់កាលផ្សេងគ្នា ដោយដំណាក់កាលទី ១ គេនឹងត្រូវធ្វើតេស្តចំពោះក្រុមពលរដ្ឋដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ ឆ្នាំ ខណៈការធ្វើតេស្តលើកទី ២ គឺចំពោះពលរដ្ឋដែលមានអាយុចាប់ពី ១៨ ដល់ ៧៥ ឆ្នាំ។

    March 23, 2021
  • អន្តរជាតិ

    ខណៈដែលការប្រើប្រាស់ទូរស័ព្ទទំនើបសម្រាប់ឆែកមើលបណ្តាញសង្គម លេងហ្គេម និងធ្វើសកម្មភាពបែបកំសាន្តផ្សេងៗបានក្លាយជាទម្លាប់ប្រចាំថ្ងៃថ្មីមួយសម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាមេរិកមួយបានបង្កើតកម្មពិធីក្រកួតប្រជែងដ៏ចម្លែកមួយដោយក្រុមហ៊ុននឹងផ្តល់ប្រាក់រង្វាន់ចំនួន ២ ៤០០ ដុល្លារសម្រាប់អ្នកណាដែលអាចតមអត់ប្រើប្រាស់ទូរស័ទ្ទបានដោយជោគជ័យក្នុងរយៈពេល ២៤ ម៉ោង។ ដើម្បីអាចចូលរួមក្នុងការប្រកួតប្រជែងនេះបាន ក្រុមហ៊ុនក៏បានកំណត់លក្ខខណ្ឌមួយចំនួនផងដែរ ដូចជាបេក្ខជនត្រូវតែយុវជនក្មេងៗដែលមានទម្លាប់ប្រើប្រាស់ទូរស័ព្ទនិងបច្ចេកវិទ្យាយ៉ាងសកម្មនាពេលកន្លង ហើយក្នុងរយៈ ២៤ ម៉ោងសម្រាប់ការប្រកួតប្រជែងនោះពួកគេនឹងត្រូវហាមមិនឲ្យប្រើប្រាស់ទូរស័ព្ទ វិទ្យុ កុំព្យូទ័រ នាឡិកាឆ្លាតវ័យ ឧបករណ៍បំពងសំឡេង និងឧបរកណ៍អេឡិចត្រូនិចផ្សេងទៀតគ្រប់ប្រភេទទាំងអស់ ពោលគឺពួកគេត្រូវតែនៅក្នុងបន្ទប់ដោយគ្មានការកំសាន្តអ្វីទាល់សោះពេញ ២៤ ម៉ោង ខណៈការប្រើប្រាស់ម៉ាស៊ីន Microwaves ដើម្បីចម្អិនអាហារញ៉ាំគឺត្រូវបានអនុញ្ញាត។ បន្ទាប់ពីបានបំពេញតាមលក្ខខណ្ឌខាងលើនេះរួចបេក្ខជនក៏តម្រូវឲ្យសរសេររៀបរាប់អំពីអារម្មណ៍ជាក់ស្តែងរបស់ពួកគេផងដែរ ហើយសម្រាប់អ្នកដែលមិនអាចទ្រាំនឹងភាពទំនេរនេះបានត្រឹមតែមួយនាទីឬពួកគេមានប្រតិកម្មអ្វីមួយខុសធម្មតាក៏ត្រូវចាត់ទុកថាចាញ់ការប្រកួតនេះផងដែរ​​។ សូមបញ្ជាក់ថា ក្រុមហ៊ុននឹងជ្រើសបេក្ខជនមួយចំនួនប៉ុណ្ណោះសម្រាប់ចូលរួមការប្រកួតប្រជែងនេះ ហើយអ្វីដែលក្រុមហ៊ុនចង់បានជាពិសេសនោះគឺគេចង់ស្ទង់មតិក្នុងចំណោមអ្នកញៀននឹងការប្រើប្រាស់ទូរស័ព្ទដើម្បីស្វែងយល់ថា តើពួកគេនឹងមានអារម្មណ៍យ៉ាងដូចម្តេច ឬមានប្រតិកម្មយ៉ាងដូចម្តេចខ្លះ ប្រសិនបើពួកគេត្រូវនៅឆ្ងាយពីឧបករណ៍អេឡិចត្រូនិចនិបច្ចេកវិទ្យាត្រឹមតែ ១

    March 22, 2021
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានពលរដ្ឋថៃចំនួន ៣៣ នាក់បានរងរបួសនៅក្នុងហេតុការណ៍តវ៉ាមួយនៅក្បែរព្រះបរមរាជរាំងថៃ កាលពីយប់ថ្ងៃអាទិត្យ ទី ២១ មីនា ម្សិលមិញនេះ។ ក្នុងចំណោមពលរដ្ឋថៃដែលបានរងរបួសទាំងអស់នោះគឺមានក្រុមប៉ូលិសបង្រ្កាបបាតុកម្មចំនួន ១៣ នាក់ ក្រុមបាតុករចំនួន ២០ នាក់ ហើយក្រៅតែពីអ្នករងរបួសអាជ្ញាធរថៃក៏បានចាប់ខ្លួនមេដឹងនាំបាតុកម្មចំនួន ៥ នាក់ផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា មូលហេតុចម្បងដែលជំរុញឲ្យបានការវ៉ានៅពេលនោះគឺដោយសារអាជ្ញាធរថៃបានចុះទៅរឹបអូសសៀវភៅដែលមានចំណងជើងថា “Monarchy and Thai Society” ឬជាខេមរភាសាមានន័យថា “រាជាធិបតេយ្យនិងសង្គមថៃ” ប្រមាណជា ២០០ក្បាល ពីក្រុមបាតុករ ដែលខ្លឹមសារនៅក្នុងសៀវភៅនោះគឺមានលក្ខណៈរិះគន់ចំពោះស្ថាប័នព្រះមហាក្សត្រថៃយ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា

    March 22, 2021
  • អន្តរជាតិ

    អូស្រ្តាលី៖ យោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី ២២ ខែមីនានេះ អាជ្ញាធរអូស្ត្រាលីគ្រោងនឹងធ្វើការជម្លៀសពលរដ្ឋរាប់ពាន់នាក់ជាបន្ទាន់ទៅកាន់ទីកន្លែងសុវត្ថិភាព បន្ទាប់ពីតំបន់ភាគខាងលិចក្រុងស៊ីដនីបានរងនូវការវាយប្រហារដោយទឹកជំនន់ដ៏អាក្រក់មួយ។ ប្រភពខាងលើបានបញ្ជាក់ថា ទឹកជំនន់នេះគឺជាទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់កើតមាននៅអូស្ត្រាលីក្នុងរយៈពេល ៦០ ឆ្នាំចុងក្រោយនេះ ខណៈតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុតនោះគឺរដ្ឋ New South Wales។ បើតាមការបញ្ជាក់របស់អាជ្ញាធរអូស្ត្រាលីបានឲ្យដឹងថា ពលរដ្ឋរងគ្រោះដែលត្រូវជម្លៀសខ្លួនជាបន្ទាន់នៅពេលនេះមានប្រមាណជា ២ ០០០ នាក់ ខណៈពលរដ្ឋជាច្រើនពាន់នាក់ផ្សេងទៀតក៏កំពុងតែត្រូវរងគ្រោះដោយប្រយោលពីគ្រោះធម្មជាតិមួយនេះដែរ។ សូមបញ្ជាក់ថា ទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សដោយសារតែមានព្យុះនិងភ្លៀងយ៉ាងខ្លាំងជាប់ៗគ្នាក្នុងរយៈពេលចំនួន ៦ថ្ងៃកន្លមកនេះ ហើយទឹកជំនន់បានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងយ៉ាងច្រើនផងដែរ៕   អត្ថបទ៖ ភក្តី

    March 22, 2021