Pheakdey
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីត្រូវបានគេកត់សម្គាល់ថាគឺជាប្រទសមួយដែលមានការអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយជារឿយៗមានពលរដ្ឋម៉ាឡេស៊ីមួយចំនួនត្រូវរងនូវការផាកពិន័យជាប្រាក់យ៉ាងច្រើនឬអាចជាប់គុកទៀតផង ព្រោះតែពួកគេខកខានមិនបានអនុវត្តតាមវិធានការរបស់អាជ្ញាធរសុខាភិបាល។ ជាក់ស្តែងយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានយុវជនម៉ាឡេស៊ីវ័យ ១៧ ម្នាក់ត្រូវបានអាជ្ញាធរសម្រេចផាកពិន័យជាប្រាក់ចំនួន ១០ ០០០ រីងហ្គីត (២ ៤៣០ ដុល្លារអាមេរិក) ព្រោតែគាត់មិនបានស្កេន QR code ក្នុងពេលដែលគាត់ចូលទៅក្នុងហាងលក់ទំនិញមួយកន្លែងដើម្បីទិញថ្នាំប៉ារ៉ាសេតាមុលមួយបន្ទះសម្រាប់ម្តាយរបស់គាត់ ហើយដោយប្រញាប់ពេកគាត់ក៏បានភ្លេចស្កេន QR code នៅខាងមុខហាងតែម្តង។ សូមបញ្ជាក់ថា ការស្កេន QR code បញ្ជាក់ពីទីតាំងដែលលោកអ្នកបានទៅដល់គឺជាវិធានការថ្មីមួយសម្រាប់ទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ ព្រោះប្រព័ន្ធបច្ចេកវិទ្យាមួយនេះបានកត់ត្រានិងតាមដានរាល់កន្លែងដែលលោកអ្នកបានទៅដល់

    March 17, 2021
  • អន្តរជាតិ

    ហ្វីលីពីន៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសហ្វីលីពីនបានសម្រេចបិទច្រកព្រំដែនសម្រាប់អ្នកដំណើរបរទេសជាថ្មីម្តងទៀតហើយ ក្រោយអាជ្ញាធរសុខាពិបាលហ្វីលីពីនបានរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ៧ ខែចុងក្រោយនេះ។ ចំនួនអ្នកឆ្លងថ្មីដ៏ច្រើននោះគឺត្រូវបានអាជ្ញាធរសុខាភិបាលហ្វីលីពីនរកឃើញកាលពីថ្ងៃចន្ទ ទី ១៥ មីនា កន្លងទៅនេះ ដោយបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ទៅ ៥ ៤០៤ ករណីឯណោះ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា ចំនួនអ្នកឆ្លងថ្មីនេះអាចនឹងកើនឡើងទ្វាដងនៅត្រឹមចុងខែមីនានេះ។ ប្រភពខាងលើបន្តថា សេចក្តីប្រកាសអំពីការបិទច្រកព្រំដែនប្រទេសនេះត្រូវបានរដ្ឋាភិបាលហ្វីលីពីនធ្វើឡើងជាបន្ទាន់កាលយប់ថ្ងៃទី ១៦ មីនាម្សិលមិញ ហើយការអនុវត្តតាមសេចក្តីប្រកាសនឹងផ្តើមមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២០ មីនានេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់ប្រមុខរដ្ឋាភិបាលហ្វីលីពីន។ យ៉ាងណាក្តី ពលរដ្ឋហ្វីលីពីនដែលកំពុងនៅក្រៅប្រទេសអាចត្រលប់មកប្រទេសកំណើតវិញបាន តែអាជ្ញាធរហ្វីលីពីនបានកំណត់ឲ្យមានចំនួនអ្នកដំណើរត្រឹមតែ ១

    March 17, 2021
  • អន្តរជាតិ

    ថៃ៖ កាលពីប៉ុន្មានសប្តាហ៍មុននេះរដ្ឋាភិបាលនៃប្រទេសថៃបានប្រកាសយ៉ាងច្បាស់ថា នឹងមិនលុបចោលកម្មពិធីបុណ្យចូលឆ្នាំប្រពៃណីរ​បស់ប្រទេសខ្លួនដូចកាលពីឆ្នាំមុនឡើយ បើទោះជាការរាតត្បាតនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេសមិនទាន់បានបិទបញ្ចប់ទាំងស្រុងក៏ដោយ។ បើទោះជាមិនលុបចោលកម្មពិធីសង្គ្រាន្តក៏ពិតមែន តែរដ្ឋាភិបាលថៃបានបញ្ជាក់ថា ក្រុមអ្នកជំនាញកំពុងពិចារណាក្នុងការដាក់ចេញនូវវិធានការចាំបាច់មួយចំនួនអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរហូតមកទល់នឹងថ្ងៃទី ១៦ មីនា នេះក្រសួងវប្បធម៌ថៃបានឲ្យដឹងថា អាជ្ញាធរនឹងធ្វើការហាមឃាត់មិនឲ្យមានការលេងបាញ់ទឹកឬជះទឹកដាក់គ្នាគ្រប់រូបភាព ហាមមិនឲ្យលេងលាបម្សៅដាក់គ្នា ហើយសូម្បីតែការជប់លៀងជួបជុំគ្នាក្នុងចំណោមមនុស្សច្រើនក៏ត្រូវបានហាមឃាត់ផងដែរ។ យ៉ាងណាក្តី កម្មពិធីបែបប្រពៃណីមួយចំនួនត្រូវបានអនុញ្ញាតដូចជា ការយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ស្រង់ទឹកឲ្យរូបសំណាក់ព្រះពុទ្ធរូបនៅក្នុងថ្ងៃស្រង់ព្រះ និងការគោរពប្រតិបត្តិចំពោះមនុស្សចាស់ជាដើម។ អាជ្ញាធរថៃបានបញ្ជាក់ថា ប្រសិនបើគេមិនដាក់ចេញនូវវិធានការតឹងរឹងនេះទេលទ្ធភាពនៃការចម្លងជំងឺកូវីដ ១៩ ចូលទៅក្នុងសហគមន៍តាមរយៈព្រឹត្តិការណ៍ជួបជុំគ្នានេះគឺមានអាត្រាខ្ពស់ខ្លាំងណាស់។ សូមបញ្ជាក់ជូនផងដែរ ថៃនឹងរៀបចំឲ្យមានថ្ងៃឈប់សម្រាករហូតដល់ ៦ ថ្ងៃឯណោះក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីដែលនឹងឈានចូលមកដល់ក្នុងអំឡុងពាក់កណ្តាលខែមេសាខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖  បាងកកប៉ុស្តី៍

    March 17, 2021
  • អន្តរជាតិ

    ថៃ៖ ទីបំផុតទៅលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ដូសទី ១ រួចរាល់តាមការគ្រោងទុកហើយ កាលពីម៉ោងប្រមាណជា ១០ ព្រឹកមិញនេះ។ សារព័ត៌មានអេឡិចត្រូនិចរបស់ថៃ The Thaiger បានឲ្យដឹងថា ការចាក់វ៉ាក់សាំងជូនលោកនាយករដ្ឋមន្ត្រីថៃត្រូវបានរៀបចំឡើងនៅឯវិមានរដ្ឋាភិបាលថៃក្នុងទីក្រុងបាងកក ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃជាច្រើនរូបផងដែរ។ ក្រោយចាក់វ៉ាក់សាំងជូននាយកដ្ឋមន្ត្រីរួច អាជ្ញាធរសុខាភិបាលថៃបានប្រកាសចាត់ទុកព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសថៃ និងជាភស្តុតាងមួយសម្រាប់លុបបំបាត់នូវរាល់ព័ត៌មានបែបអវិជ្ជមានមួយចំនួនចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងដែលបានផ្ទុះឡើងនាពេលកន្លងមកផងដែរ។ គួររម្លឹកជូនថា លោកនាយករដ្ឋមន្ត្រីថៃបានខកខានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីរលើករួចមកហើយ ដោយកាលពីខែមុនលោកបានខកខានក្នុងការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ព្រោះតែលោកមានអាយុលើសពីលក្ខខណ្ឌក្នុងការទទួលបានវ៉ាក់សាំង ពោលគឺវ៉ាក់សាំងរបស់ចិនអាចចាក់ជូនពលរដ្ឋដែលមានអាយុចន្លោះពី ១៨ ដល់ ៦០

    March 16, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ម៉ាឡេស៊ីបាន អនុវត្តច្បាប់យ៉ាងតឹងរឹងជាច្រើនដើម្បីគ្រប់គ្រងមិនឲ្យអ្នកជំងឺអាចចម្លងមេរោគបន្តទៅគេទៀត និងដើម្បីគ្រប់គ្រងពលរដ្ឋទូទៅឲ្យចេះប្រុងប្រយ័ត្ននិងការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនផង។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានពលរដ្ឋម៉ាឡេស៊ីម្នាក់ត្រូវអាជ្ញាធរពិន័យជាប្រាក់ចំនួន ១០ ០០០ រីងហ្គីត (២ ៤៣០ ដុល្លារអាមេរិក) ដោយគ្រាន់តែគាត់បានទាញម៉ាស់មកដាក់ត្រឹមចង្កាក្នុងអំឡុងពេលដែលគាត់កំពុងដើរនៅកន្លែងសាធារណៈ។ រូបតំណាង ប្រភពខាងលើបានបញ្ជាក់ថា ពលរដ្ឋម៉ាឡេស៊ីដែលត្រូវរងនូវការពិន័យនេះគឺជាបុរសវ័យ ៤៥ ឆ្នាំម្នាក់ ហើយនៅក្នុងថ្ងៃកើតហេតុនោះគាត់បានទៅផ្សារទំនើបមួយកន្លែងក្នុងរដ្ឋ​Perak ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី និងជាតំបន់ដែលកំពុងផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងផងដែរ។ តាមការពិតបុរសរូបនេះមិនមានចេតនាបំពាននឹងវិធានការរបស់អាជ្ញាធរនោះទេ តែរូបគាត់ទំនងជាភ្លេចខ្លួនដោយគាត់បានទាញម៉ាស់មកត្រឹមចង្កាដើម្បីញ៉ាំទឹក ហើយបន្ទាប់ពីញ៉ាំទឹករួចគាត់ក៏បានរក្សាទុកម៉ាស់នៅត្រឹមចង្ការហូតនិងបានបន្តដើរពេញផ្សារ។ ដូចនេះហើយទើបអាជ្ញាធរម៉ាឡេស៊ីសម្រេចធ្វើការពិន័យចំពោះរូបគាត់ដើម្បីធ្វើជាគំរូមួយឲ្យពលរដ្ឋគ្រប់រូបត្រូវមានសា្មរតីការពារខ្លួនជានិច្ច ពោលគឺត្រូវតែពាក់ម៉ាស់ជាដាច់ខាតរាល់ពេលធ្វើដំណើរនៅទីសាធារណៈ៕

    March 16, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យបញ្ជាក់ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នឹងអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ជាថ្មីម្តងទៀតនៅក្នុងថ្ងៃអង្គារ ទី ១៦ មីនានេះ បន្ទាប់ពីគម្រោងចាក់វ៉ាក់សាំងរបស់គាត់កាលពីថ្ងៃសុក្រសប្តាហ៍មុននេះត្រូវបានលុបចោលភ្លាមៗព្រោះមានរឿងចម្រូងសម្រាសទាក់ទងនឹងផលប៉ះពាល់នៃវ៉ាក់សាំងត្រូវបានផ្ទុះឡើង។ គេនៅចាំបានថា កាលពីសប្តាហ៍មុននេះមានបណ្តាលប្រទេសជាច្រើននៅតំបន់អឺរ៉ុបនិងរួមទាំងប្រទេសថៃផង បានប្រកាសផ្អាកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជូនប្រជាពលរដ្ឋ ព្រោះគេបានរកឃើញថា អ្នកដែលទទួលបានវ៉ាក់សាំងនេះរួចអាចប្រឈមនឹងការកើតមានបញ្ហាកកឈាមយ៉ាងឆាប់រហ័ស។ យ៉ាងណាក្តី ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បានចេញមកអះអាងថា វ៉ាក់សាំងរបស់ខ្លួនគ្មានផលប៉ះពាល់នោះទេ តែអ្វីដែលជាបញ្ហានោះគឺដោយសាអ្នកមកទទួលវ៉ាក់សាំងមានបញ្ហាសុខភាពខ្លួនឯងស្រាប់និងព្យាយាមលាក់បាំងរឿងនេះទៅកាន់ក្រុមគ្រូពេទ្យដើម្បីទទួលបានវ៉ាក់សាំង ឬពេលខ្លះពួកគេមានសុខភាពទ្រុឌទ្រោមណាស់ទៅហើយក្នុងការទទួលបានវ៉ាក់សាំងតែក្រុមគ្រូពេទ្យមិនបានពិនិត្យសុខភាពពួកគេឲ្យល្អិតល្អន់នោះទេមុនពេលចាក់ ហើយជាលទ្ធផលទើបត្រូវធ្វើឲ្យពួកគេកើតមានប្រតិកម្មតែម្តងក្រោយទទួលបានវ៉ាក់សាំង។ ស្របពេលដែលប្រទេសមួយចំនួនបានផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងនោះ ក៏នៅមានជាច្រើនទៀតនៅតែប​ន្តចាក់វ៉ាក់សាំង

    March 16, 2021
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានពលរដ្ឋមីយ៉ាន់ម៉ាចំនួន ៣៨ នាក់ត្រូវបានក្រុមយោធាបាញ់សម្លាប់កាលពីថ្ងៃអាទិត្យទី ១៤ មីនា ម្សិលមិញនេះ ហើយនេះគឺជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតផងដែរ រាប់ចាប់តាំងក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់របបដឹកនាំស៊ីវិលមក។  បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា ក្រៅតែពីមានចំនួនអ្នកស្លាប់ដ៏ច្រើននេះគេក៏បានប្រទះឃើញមានរោងចក្ររបស់ចិនមួយចំនួនត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅផងដែរ។ ភ្លាមៗក្រោយកើតមានហេតុការណ៍ខាងលើនេះ របបសឹកមីយ៉ាន់ម៉ាបានប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ដែលមានការតវ៉ាដោយហឹង្សាខ្លាំងចំនួន ៦ កន្លែងផងដែរ ហើយកន្លែងដែលជាចំណុចរសើបជាងគេនោះគឺតំបន់ Hlaing Tharyar និង តំបន់ Shwepyitha ដែលស្ថិតនៅក្នុងទីក្រុងយ៉ាំងហ្គោន។ សម្រាប់ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលើកឡើងថា ការអនុវត្តច្បាប់អាជ្ញារសឹកនេះមិនមែនជារឿងល្អសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ានោះទេ ពោលគឺវាអាចធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់បន្ថែមទៀតត្រូវស្លាប់បាត់បង់ជីវិតដោយគ្រាប់កាំភ្លើងរបស់ក្រុមយោធាផងដែរ។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះមានសកម្មជននិងក្រុមអ្នកការពារសិទ្ធមនុស្សមីយ៉ាន់ម៉ាប្រមាណជា ១០០​ នាក់ហើយបានស្លាប់បាត់បង់ជីវិតក្នុងការប្រឆាំងតវ៉ាជាមួយនឹងក្រុមយោធា ហើយបើទោះជាចំនួនអ្នកស្លាប់បន្តកើនឡើងក្តីតែកម្លាំងនៃការចូលរួមតវ៉ាពីសំណាក់ប្រជាពលរដ្ឋហាក់កើនឡើងរាល់ថ្ងៃផងដែរ​ ខណៈក្រុមយោធាបានប្រកាសហើយថា នឹងប្រើគ្រប់វិធីដើម្បីបង្រ្កាបក្រុមបាតុករដោយមិនញញើតដៃនោះទេ៕ អត្ថបទ៖

    March 15, 2021
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន World of Buzz បានចុះផ្សាយថា មានបុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០% ពីជំងឺអេដស៍ ដោយបុរសអង់គ្លេសរូបនេះមានឈ្មោះថា Adam Castillejo និងមានអាយុ ៤០ ឆ្នាំ។ វិធីដែលគេបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺអេដស៍រូបនេះមិនមែនជាការផ្តល់ថ្នាំពិសេសអ្វីមួយដល់គាត់នោះទេតែវាគឺជាការផ្លាស់ប្តូរកោសិកាដើមឬកោសិកាសម្រាប់បង្កើតប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់គាត់រហូតដល់ ៩៩% ឯណោះ។ កោសិកាដើមដែលក្រុមវេជ្ជបណ្ឌិតបានដាក់បញ្ចូលទៅក្នុងខ្លួនលោក  Adam Castillejo នៅពេលនេះគឺជាកោសិការបស់សប្បុរសជនម្នាក់ដែលមានហ្សែនពិសេសពីធម្មតាជាតិដោយនៅក្នុងខ្លួនរបស់គាត់មានប្រព័ន្ធការពារជំងឺអេដស៍តាំងពីកំណើតតែម្តង ហើយមនុស្សដែលមានហ្សែនពិសេសនេះបានស្ម័គ្រចិត្តបរិច្ចាគកោសិការបស់គាត់ដើម្បីឲ្យគេយកទៅប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្រ្ត ទើបគេអាចយកកោសិការបស់គាត់ទៅប្រើប្រាស់បានដូចនេះ។ លោក Adam Castillejo ប្រភពខាងលើបានបញ្ជាក់ថា តាមការពិតលោក Adam Castillejo បានតេស្តអវិជ្ជមានជំងឺអេដស៍ជាង ១ ឆ្នាំមកហើយ ហើយរូបគាត់ក៏ឈប់លេបថ្នាំប្រឆាំងនឹងមេរោគអេដស៍យូរមកហើយដែរ

    March 15, 2021
  • អន្តរជាតិ

    ថៃ៖ ក្រសួងទេសចរណ៍និងកីឡានៃប្រទេសថៃបានប្រកាសឲ្យដឹងថា ថៃនឹងផ្តើមអនុវត្តវិធានការធ្វើចត្តាឡីស័កក្នុងរយៈខ្លីចាប់ពីថ្ងៃទី ១ ខែ មេសា នេះតទៅហើយ ដោយវិធានការថ្មីនេះនឹងត្រូវអនុវត្តក្រោមលក្ខខណ្ឌកំណត់មួយចំនួនផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា លក្ខខណ្ឌដែលអាជ្ញាធរថៃនឹងដាក់ឲ្យអនុវត្តនោះមានដូចជា សម្រាប់ភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួចរាល់គឺតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ហើយបន្ទាប់ពីធ្វើចត្តាឡីស័ករួច ពួកគេអាចធ្វើដំណើរទៅកំសាន្តទៅគ្រប់បណ្តាខេត្តនិងតំបន់កំសាន្តសំខាន់ៗក្នុងប្រទេសថៃ។ ដោយឡែកសម្រាប់អ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងវិញគឺតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១០ ថ្ងៃ ហើយភ្ញៀវទេសចរណ៍ប្រភេទនេះអាចធ្វើដំណើរទៅកំសាន្តបានតែក្នុងតំបន់សុវត្ថិភាពដែលកំណត់ដោយអាជ្ញាធរថៃតែប៉ុណ្ណោះ។ វិធានការខាងលើនេះត្រូវបានដាក់ចេញក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យត្រលប់មកកំសាន្តនៅក្នុងប្រទេសថៃដូចធម្មតាវិញ ដ្បិតវិស័យទេសចរណ៍អន្តរជាតិគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសថៃ។ យ៉ាងណាក្តី មានមតិជាច្រើនបានលើកឡើងថា តើការខិតខំរបស់រដ្ឋាភិបាលថៃនៅពេលនេះអាចមានប្រសិទ្ធភាពខ្ពស់ដែរទេ ព្រោះថាបើទោះជាអាជ្ញាធរថៃបានកាត់បន្ថយចំនួនធ្វើចត្តាឡីស័កក៏ដោយក្តី តែជារួមការធ្វើដំណើរកំសាន្តរបស់ក្រុមភ្ញៀវទេសចរណ៍នៅតែមានភាពស្មុកស្មាញជាងធម្មតាដែរ ហើយវាគឺជាបញ្ហាមួយដែលធ្វើឲ្យអ្នកដំណើរមិនចង់ចេញទៅណាឡើយ ព្រោះដំណើរសំសាន្តរបស់ពួកគេនឹងត្រូវប្រើពេលវេលាយូរជាងធម្មតានិងចំណាយប្រាក់ច្រើនជាងធម្មតាផងដែរ។ បើទោះជាមានការលើកឡើងយ៉ាណាក៏ដោយចុះតែរដ្ឋាភិបាលថៃនៅតែសង្ឃឹមថា ការអនុវត្តវិធានការខាងលើនេះគឺជាជំហ៊ានដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ហើយបើអ្វីៗអាចបន្តដំណើរការដោយរលូតនោះគឺនៅក្នុងខែតុលាខាងមុខនេះថៃអាចនឹងបើកច្រកព្រំដែនប្រទេសជាធម្មតាវិញតែម្តង ពោលគឺមិនតម្រូវឲ្យភ្ញៀវទេសចរណ៍ចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ៕ អត្ថបទ៖ ភក្តី

    March 15, 2021
  • អន្តរជាតិ

    ចិន៖ សារព័ត៌មាន South China Morning post បានចុះផ្សាយអំពីករណីដ៏កម្រមួយគឺមានស្រ្តីជាប្រពន្ធម្នាក់ដែលពុំអាចមានកូនទាល់តែសោះបន្ទាប់ពីរៀបការរួចអស់រយៈ ១២​ ខែ ហើយកាលពីពេលថ្មីៗនេះវេជ្ជបណ្ឌិតបានពិនិត្យរកឃើញថា ការពិតនាងគឺជាមនុស្សប្រុស។ ករណីចម្លែកនេះបានកើតឡើងចំពោះស្រ្តីជនជាតិចិនម្នាក់អាយុ ២៥ ឆ្នាំដោយអត្ថសញ្ញាណពិតប្រាកដរបស់គាត់មិនត្រូវបានគេបង្ហាញឡើយដើម្បីរក្សាកិត្តិយសឲ្យគាត់ តែក្រុមអ្នកសារព័ត៌មានដាក់ឈ្មោះក្រៅឲ្យគាត់ថា Pingping ដើម្បីងាយស្រួលហៅឈ្មោះគាត់ក្នុងពេលសរសេអត្ថបទអំពីគាត់។ ប្រភពខាងលើបានបន្តថា អ្នកនាង Pingping បានកើតនិងរស់នៅក្នុងតំបន់ដាច់ស្រយាលមួយស្ថិតនៅភាគខាងលិចនៃប្រទសចិន ជាទីកន្លែងដែលពុំមានកម្មវិធីអប់រំអំពីបញ្ហាសុខភាពផ្លូវភេទទូលំទូលាយនោះទេ ហើយសូម្បីតែការពិភាក្សាអំពីបញ្ហានេះនៅក្នុងចំណោមមិត្តភក្តិឬសាច់សញាតិជាមនុស្សស្រីក៏មិនសូវកើតមានដែរព្រោះគេគិតថា វាជារឿងមិនសមរម្យ។ អ្នកនាង Pingping បានរៀបការរួច ១២ ខែមកហើយតែគាត់មិនអាចមានកូនទាល់តែសោះ ហើយគាត់ក៏មិនដែលបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យដែរ។ យ៉ាងណាក្តី កាលពីពេល ថ្មីៗនេះគាត់មានបញ្ហាឈឺកែងជើងខ្លាំងទើបសម្រេចទៅពិនិត្យនៅមន្ទីរពេទ្យ ហើយតាមរយៈការពិនិត្យនោះបានធ្វើឲ្យវេជ្ជបណ្ឌិតមានចម្ងល់ជាខ្លាំងព្រោះតែឆ្អឹងជើងរបស់គាត់មានលក្ខណៈដូចឆ្អឹងរបស់មនុស្សប្រុសដែរ។ដោយមានការសង្ស័យ វេជ្ជបណ្ឌិតបានសុំការអនុញ្ញាតពីអ្នកនាង

    March 13, 2021