Pheakdey
  • អន្តរជាតិ

    អាមេរិក៖ គិតត្រឹមព្រឹកថៃពុធ ទី ១៦ ខែ មិថុនានេះ​ ចំំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកបានកើនដល់ ៦១៥,៦៨១ នាក់ហើយ បើទោះជាឥទ្ធិពលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ ១៩ និងស្លាប់ដោយកូវីដ ១៩ ប្រចាំថ្ងៃនៅអាមេរិកបា​នថយចុះយ៉ាងច្រើនក៏ដោយ។ ជាមួយនឹងតួលេខអ្នកស្លាប់ជាង ៦០​ម៉ឺននាក់នេះ ស្ថាប័នសារព័ត៌មានជាច្រើនបានធ្វើការចាប់អារម្មណ៍ផ្សេងៗគ្នាដោយក្នុងនោះបណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយកូវីដ ១៩ នៅអាមេរិក​បានកើនឡើងខ្ពស់ដូចគ្នាទៅនឹងតួលេខអ្នកស្លាប់ដោយជំងឺមហារីកនៅអាមេរិកកាលពីឆ្នាំ ២០១៩ ផងដែរ។ សាកលវិទ្យាល័យ Johns Hopkins University

    June 16, 2021
  • អន្តរជាតិ

    អង់គ្លេស៖ ក្រុមហ៊ុន Novavax Inc បានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគកូវីដ ១៩ នាពេលបច្ចុប្បន្ននេះបានរហូតដល់ទៅជាង ៩០% ឯណោះ។  Novavax Inc គឺជាក្រុមហ៊ុនផលិវ៉ាក់សាំងថ្មីមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុង Gaithersburg រដ្ឋ Maryland សហរដ្ឋអាមេរិក។ ថ្មីៗនេះក្រុមហ៊ុនទ់ើបទទួលបានជោគជ័យក្នុងការពិសោធន៍វ៉ាក់សាំងលើកចុងក្រោយរបស់ខ្លួន ដែលការពិសោធន៍នោះត្រូវបានធ្វើឡើងក្នុងចំណោមក្រុមអ្នកស្ម័គ្រចិត្តចំនួន ៣០,០០០នាក់ មកពីក្រុងចំនួន ១១៣ ក្នុងសហរដ្ឋអាមេរិក និងមកពីក្រុងចំនួន ៦ ក្នុងប្រទេសមិចស៊ីកូ។ លទ្ធផលនៃការសិក្សាបានបង្ហាញ វ៉ាក់សាំង Novavax មានប្រសិទ្ធអាចប្រឆាំងនឹងមេរោគនៃជំងឺកូវីដ ១៩ ធម្មតាបានរហូតដល់

    June 15, 2021
  • អន្តរជាតិ

    អង់គ្លេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Boris Johnson បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី ១៤ ខែ មិថុនា ម្សិលមិញនេះថា រដ្ឋាភិបាលអង់គ្លេសនឹងសម្រេចបន្តអនុវត្តវិធានការរឹតបន្តឹងប្រទេសរយៈពេល ៤ សប្តាហ៍បន្ថែមទៀតពោលគឺរហូតដល់ថ្ងៃទី ១៩ ខែ កក្កដា ព្រោះឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta នៅក្នុងប្រទេសហាក់មិនថយចុះទាល់តែសោះ។ នាយករដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ផងដែរ អង់គ្លេសនឹងគ្មានហេតុផលពន្យាពេលនៃការរឹតបន្តឹងឬបិទខ្ទប់ប្រទេសទៀតនោះទេ ប្រសិនបើពលរដ្ឋអង់គ្លេសភាគច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់នោះ។ លោក Boris Johnson លោក Boris Johnson បានបន្តថា បើពលរដ្ឋអង់គ្លេសពេញវ័យទាំងអស់រួសរាន់នាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នានោះ

    June 15, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ  ទី១៥ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,០០០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៩នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៣៦០ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៦៤០នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២០២,២៦៤នាក់ និងស្លាប់សរុបចំនួន ១,៤៨៥ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 15, 2021
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ម្សិលមិញនេះថា កូរ៉េខាងត្បូងនឹងសម្រេចលើកលែងឲ្យពលរដ្ឋមួយចំនួនដែលបានចាក់វ៉ាក់សាំងនៅក្រៅប្រទេសអាចធ្វើដំណើរចូលមកក្នុងប្រទេសខ្លួនបានដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនោះទេ។ គួររម្លឹកថា កាលពីថ្ងៃទី ៥ ខែ ឧសភា កន្លងទៅអាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូង​ធ្លាប់ផ្តល់ការលើកលែងចំពោះការធ្វើចត្តាឡីស័កនេះ សម្រាប់តែពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំង ២ ដូសនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ តែចាប់ពីថ្ងៃទី ១ ខែ កក្កដានេះតទៅកូរ៉េខាងត្បូងនឹងសម្រេចបន្ធូរបន្ថយវិធានការនេះបន្តិចដោយអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចមិនថាចាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងឬនៅក្រៅប្រទេសនោះទេគឺអាចធ្វើដំណើរចូលមកទឹកដីកូរ៉េខាងត្បូងបានដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កដូចគ្នា។ យ៉ាងណាក្តី ការលើកលែងនេះត្រូវបានអនុវត្តចំពោះក្រុមពលរដ្ឋដែលមានលក្ខខណ្ឌមួយចំនួនដូចជា ជាពលរដ្ឋកូរ៉េខាងត្បូងឬជនបរទេសដែលមានសិទ្ធរស់នៅស្របច្បាប់ក្នុងប្រទេសកូរ៉េខាងត្បូង អ្នកដំណើរមកលេងសាច់ញាតិក្នុងរយៈពេលខ្លី អ្នកធ្វើមកធ្វើធុរៈកិច្ច មកបន្តការសិក្សា ឬមកបំពេញបេសកកម្មដែលបម្រើប្រយោជន៍សាធាណារៈ។ ក្រុមពលរដ្ឋទាំងនេះក៏ត្រូវតម្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ ទាំងមុនពេលចេញដំណើរនិងក្រោយពេលមកប្រទេសកូរ៉េខាងត្បូងភ្លាមផងដែរ ខណៈពលរដ្ឋដែលធ្វើដំណើរមកពីប្រទេសដែលមានរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងគឺត្រូវធ្វើចត្តាឡីស័កជាចាំបាច់

    June 14, 2021
  • អន្តរជាតិ

    ថៃ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul បានថ្លែងកាលពីពេលថ្មីៗនេះថា ថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋវ័យក្មេងដែលមានអាយុចន្លោះពី ១២ឆ្នាំ ដល់ ១៨ឆ្នាំ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២១ នេះហើយ ខណៈវ៉ាក់សាំងដែលថៃនឹងប្រើប្រាស់សម្រាប់ចាក់ជូនពលរដ្ឋវ័យក្មេងទាំងនេះគឺវ៉ាក់សាំង​ Pfizer របស់សហរដ្ឋអាមេរិក។ លោក  Anutin Charnvirakul  រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា តាមគម្រោងគឺថៃនឹងបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន ២០ លានដូស ហើយរហូតមកទល់នឹងពេលនេះកិច្ចសន្សាទិញវ៉ាក់សាំងបានរៀបចំរួចអស់ហើយ ដោយគេរំពឹងច្បាស់ថានៅក្នុងអំឡុងត្រីមាសទី ៤ នៅក្នុងឆ្នាំនេះ វ៉ាក់សាំងនឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសថៃគ្រប់ចំនួនផងដែរ។ នាយកដ្ឋានដដែលនេះបានបន្តថា ពេលនេះក្រុមការងារទទួលបន្ទុកផ្នែកចាក់វ៉ាក់សាំងបានសហការជាមួយខាងសាលារៀននៅទូទាំងប្រទេសថៃរួចហើយដើម្បីរៀបចំការចាក់វ៉ាក់សាំងនេះ

    June 14, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី១៤ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៣៥៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៥៧១ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧៨៤នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៩៩,២៦៤នាក់ និងស្លាប់សរុបចំនួន ១,៤៦៦ នាក់ផងដែរ៕ អត្ថបទ៖​ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 14, 2021
  • អន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា ជំងឺកូវីដ ១៩ បំប្លែងខ្លួននៅក្នុងប្រទេសឥណ្ឌា ឬត្រូវបានគេហៅថា Delta មានសមត្ថភាពអាចចម្លងនៅក្នុងចំណោមសមាជិកគ្រួសារខ្ពស់ជាងមេរោគកូវីដ ១៩ ធម្មតារហូតដល់ ៦០%ឯណោះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសុខភាពសាធារណៈអង់គ្លេស ហើយទល្ធផលនៃការសិក្សាត្រូវបានរដ្ឋាភិបាលអង់គ្លេសធ្វើការផ្បព្វផ្សាយជាសាធារណៈកាលពីថ្ងៃ សុក្រ ទី ១១ ខែ មិថុនា ម្សិលមិញនេះ។ នាពេលកន្លងមកគេគ្រាន់តែដឹងថា មេរោគកូវីដ ១៩ ប្រភេទ Delta គឺមានគ្រោះថ្នាក់ខ្លាំងនិងអាចចម្លងបានលឿនជាងមេរោគកូវីដ ១៩ ធម្មតា តែគេមិនដែលដឹកកម្រិតជាក់លាក់នៃចម្លងរបស់វាដូចការសិក្សាខាងលើនេះទេ។ របាយការណ៍នៃការសិក្សានេះក៏និយាយបន្ថែមផងដែរថា ព្រោះតែមេរោគ Delta អាចចម្លងបានលឿនដូចនេះហើយទើបគេពិបាកទប់ស្កាត់វាខ្លាំងណាស់ ហើយជាក់ស្តែងប្រទេសអង់គ្លេសក៏ធ្លាប់ធ្វើការបិទខ្ទប់តំបន់សំខាន់ៗជាច្រើនព្រោះតែមេរោគប្រភេទនេះដែរ ខណៈក្នុងពេលបច្ចុប្បន្ននេះឥណ្ឌាគឺជាប្រទេសដែលកំពុងមានការគំរាមគំហែងដោយមេរោគ Delta ខ្លាំងជាងគេបំផុត។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមវេជ្ជបណ្ឌិតឥណ្ឌាធ្លាប់បានអះអាងថាមេរោគកូវីដ ១៩

    June 12, 2021
  • អន្តរជាតិ

    ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World Of Buzz បានឲ្យដឹងថា ក្រុមហ៊ុនផលិតការ៉េមដ៏ធំមួយរបស់ជប៉ុនបានបញ្ចេញនូវវីដេអូអោនលំទោនសុំទោសទៅកាន់អតិថិជនខ្លួន ក្រោយក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃផលិតផលខ្លួនឲ្យខ្ពស់ជាងមុន ១០យ៉េន (ប្រហែល៤០០​ រៀល)។ ក្រុមហ៊ុនផលិតការ៉េមមួយនេះមានឈ្មោះថា Akagi Nyugo ហើយផលិតផលដ៏ល្បីរបស់ក្រុមហ៊ុនមួយនេះគឺការ៉េមសម្រាប់កូនក្មេងដែលមានឈ្មោះថា Garigari-kun។ តាមធម្មតាការ៉េម Garigari-kun មួយដើមត្រូវដាក់លក់ក្នុងតម្លៃ ៦០យ៉េន (ប្រហែល ២,៣០០រៀល) តែដោយសារកាលពីពេលថ្មីៗនេះទំនិញដែលជាវត្ថុធាតុដើមសម្រាប់ផលិតការ៉េមត្រូវឡើងថ្លៃដែរនោះ ទើបក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមឲ្យខ្ពស់ជាងមុន ១០យ៉េន (ប្រហែល៤០០​ រៀល) ឬបើគិតជាភាគរយគឺមានការឡើងថ្លៃជាងមុន ១៦,៦៧%។ ប្រាក់ដំឡើងថ្លៃនេះអាចមិនច្រើននោះទេសម្រាប់មនុស្សពេញវ័យ តែសម្រាប់កូនក្មេងដែលជាអតិថិជនគោលដៅរបស់ក្រុមហ៊ុននោះគឺវាអាចជាបញ្ហាមួយសម្រាប់ពួកគេ ដូចនេះហើយទើបក្រុមហ៊ុនត្រូវធ្វើការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ខ្ពស់មួយដើម្បីឲ្យអតិថិជនបានយល់និងអាចទទួលយកការដំឡើងថ្លៃនេះដោយក្តីរីករាយ។ សូមបញ្ជាក់ថា ការពិតសកម្មភាពដែលមានបុគ្គលិកគ្រប់ជាន់ថ្នាក់រាប់ចាប់តាំងពីបុគ្គលិកធម្មតារហូតដល់អគ្គនាយកចេញមកអោនក្បាលសុំទោសអតិថិជននេះត្រូវបានថតនិងផ្សព្វផ្សាយម្តងរួចហើយកាលពីឆ្នាំ ២០១៦

    June 12, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី១២ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,២៧៧នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៩នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៣៨៥ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៨៩២នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៩៣,១០៥នាក់ និងស្លាប់សរុបចំនួន ១,៤៣១ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 12, 2021