- Pheakdey
- អន្តរជាតិ
ថៃ៖ កាលពីសប្តាហ៍មុនរដ្ឋាភិបាលនៃប្រទេសថៃបានប្រកាសរួចហើយថា នឹងមិនលុបចោលកម្មពិធីបុណ្យចូលឆ្នាំប្រពៃណីថៃឬគេច្រើនហៅថា សង្ក្រានថៃ សម្រាប់ឆ្នាំ ២០២១ នេះទេ បើទោះជាជំងឺកូវីដ ១៩ កំពុងបន្តរាតត្បាតនៅក្នុងខេត្តមួយចំនួនក៏ដោយ។ បន្ថែមពីលើសេចក្តីប្រកាសខាងលើនេះ កាលពីម្សិលមិញ លោក Itthiphol Kunplome រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបញ្ជាក់ទៀតថា ថៃនឹងបន្ថែមថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យសង្ក្រានរហូតដល់ ៦ ថ្ងៃឯណោះ ដោយចាប់ផ្តើមពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៥ ខែមេសា។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា គិតមកទល់នឹងពេលនេះព័ត៌មានលម្អិតទាក់ទងនឹងការបន្ថែមថ្ងៃឈប់សម្រាកនិងរបៀបនៃការអបអរឆ្នាំថ្មីក្នុងចំណោមពលរដ្ឋត្រូវបានក្រសួងវប្បធម៌ថៃបញ្ជូនទៅដល់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ហើយ ដើម្បីឲ្យមជ្ឈមណ្ឌលមួយនេះជួយពិនិត្យនិងដាក់ចេញនូវវិធានការចាំបាច់មួយចំនួនធ្វើយ៉ាងណាឲ្យមានតុល្យភាពនៃការសប្បាយរីករាយរបស់ប្រជាពលរដ្ឋនិងការពារការចម្លងជំងឺកូវីដ ១៩ ផងដែរ។ បើតាមគម្រោងគេនឹងអនុញ្ញាតឲ្យមានការលេងបាញ់ទឹកដាក់គ្នាទៀតផង
March 13, 2021 - អន្តរជាតិ
ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវគេប្រទះឃើញបានយកអាល់កុលសម្លាប់មេរោគទៅបាញ់លើក្រុមអ្នកការសែតមួយចំនួនដែលកំពុងចោមរោមសួរសំនួរជាច្រើនមកកាន់គាត់។ ឥរិយាបថនេះត្រូវបានគេប្រទះឃើញខណៈពេលដែលលោកនាយករដ្ឋមន្ត្រីថៃរូបនេះបានអញ្ជើញទៅចូលរួមកម្មវិធីសនិ្នសិទ្នការសែតប្រចាំសប្តាហ៍មួយដែលប្រព្រឹត្តិធ្វើឡើងនៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ម្សិលមិញនេះ ក្រោយពេលមានអ្នកកាសែតចោទសួរលោកអំពីសមាសភាពរដ្ឋមន្ត្រី ដែលនឹងត្រូវផ្លាស់ប្ដូរនាពេលខាងមុខ។ បន្ទាប់ពីបានប្រទះឃើញសកម្មភាពនេះ គេបាននឹកឃើញដល់រឿងចាស់ៗមួយចំនួនដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើដាក់ក្រុមអ្នកកាសែតនាពេលកន្លង ដូចជាកាលពីឆ្នាំ ២០១៨ កន្លងទៅលោកធ្លាប់បានយកសម្បកចេកទៅបោះលើកាមេរ៉ារបស់យកព័ត៌មានម្នាក់ ហើយបន្ទាប់មកគាត់បានបដិសេដមិនឆ្លើយតបនឹងសំនួររបស់អ្នកកាសែតនោះទេ។ ក្រុមអ្នកការសែតជាច្រើនបានលើកឡើងថា លោកប្រាយុទ្ធ ចាន់អូចា តែងមានឥរិយាបថប្លែកៗដាក់អ្នកការសែត ដែលគេមិនអាចរំពឹងទុកមុនអំពីសកម្មភាពទាំងនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 10, 2021 - អន្តរជាតិ
ថៃ៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃគ្រោងនឹងដាក់សំណើរទៅកាន់រដ្ឋាភិបាល ដើម្បីកាត់បន្ថយចំនួនថ្ងៃនៃការធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកសល់ត្រឹម ៧-១០ ថ្ងៃ ដែលវិធានការនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីខែក្រោយនេះតទៅ។ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាសាធារណៈថៃបានឲ្យដឹងតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា មូលហេតុនៃការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យត្រលប់មកកំសាន្តនៅក្នុងប្រទេសថៃវិញ ដែលវាជាផ្នែកមួយនៃការលើកកម្ពស់វិស័យទេសចរណ៍ថៃក៏ដូចជាជួយស្រោចស្រង់សេដ្ឋកិច្ចជាតិថៃឲ្យងើបឡើងវិញផងដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ថៃក៏កំពុងតែរៀបចំបើកព្រំដែនប្រទេសជាធម្មតាវិញផងដែរ ព្រោះពេលនេះថៃបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋបានមួយចំនួនហើយ ហើយបើគេអាចចាក់វ៉ាក់សាំងជូនពលរដ្ឋបានកាន់តែច្រើននោះគឺលទ្ធភាពនៃការបើកប្រទេសឡើងវិញក៏មានខ្ពស់ដែរ។ យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់ថៃរូបនេះបានបញ្ជាក់ថា ការកាត់បន្ថយចំនួនថ្ងៃត្រូវធ្វើចត្តាឡីស័កខាងលើនេះនឹងត្រូវអនុវត្តចំពោះអ្នកដំណើរស្ថិតនៅក្នុងលក្ខខណ្ឌចំនួន ៣ ដូចជា៖ -លក្ខខណ្ឌទី ១៖ សម្រាប់អ្នកដំណើរមិនមែនជាជនជាតិថៃ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់ក្នុងចន្លោះពេល ១៤ថ្ងៃ-៣ខែ
March 10, 2021 - អន្តរជាតិ
ថៃ៖ ចោរប្លន់ហាងលក់គ្រឿងអលង្ការក៏កក្រើកម្នាក់នៅក្នុងប្រទេសថៃត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ថា រូបគាត់បានបាញ់សម្លាប់ខ្លួនឯងហើយ ខណៈមូលហេតុនៃការធ្វើអត្តឃាតនេះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ គួររម្លឹកជូនថា ចោរប្រដាប់អាវុធដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណរូបនេះបានធ្វើសកម្មភាពប្លន់ហាងលក់គ្រឿងអលង្ការមួយកន្លែងក្នុងខេត្ត Khon Kaen នៃប្រទេសថៃតែម្នាក់ឯង ហើយនៅក្នុងសកម្មភាពប្លន់នោះរូបគាត់បានប្រមូលយកលុយសុទ្ធប្រមាណជា ១ លានបាត (៣២ ៣៧៥ ដុល្លារអាមេរិក) និងគ្រឿងអលង្ការជាមាសមួយចំនួនទៀតដែលមានទម្ងន់សរុបជិត ២០ ដំឡឹង។ ប្រភពខាងលើបាបន្តថា បន្ទាប់ពីបានធ្វើសកម្មភាពប្លន់ដោយជោគជ័យរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ និងក្រោយមកទើបខាងអាជ្ញាធរថៃស៊ើបដឹងថា រូបគាត់បានទៅសម្ងំលាក់ខ្លួននៅក្នុងរមណីយដ្ឋានមួយកន្លែងនៅក្នុងខេត្ត Phetchaburi។ ខណៈពេលដែលអាជ្ញាធរកំពុងតែរៀបចំផែនការដើម្បីទៅចាប់ខ្លួនជនសង្ស័យនោះ ស្រាប់តែគេបានទទួលដំណឹងថាជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងបាត់ទៅហើយ។ ពេលនេះខាងអាជ្ញាធរថៃកំពុងបន្តការស៊ើបអង្កេតជុំវិញករណីនេះដើម្បីឲ្យដឹងច្បាស់ថា មានមូលហេតុចម្បងអ្វីបានជាជនសង្ស័យសម្រេចចិត្តបាញ់សម្លាប់ខ្លួនដូចនេះទាំងអាជ្ញាធរមិនទាន់បានទៅចាប់ខ្លួនគាត់ផង៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
March 9, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានប៉ូលីសមីយ៉ាន់ម៉ាមួយចំនួន បានសម្រេចភៀសខ្លួនចេញពីប្រទេសកំណើតទៅកាន់ប្រទេសឥណ្ឌា ដើម្បីគេចចេញពីការអនុវត្តភារកិច្ចបង្ក្រាបក្រុមបាតុករ តាមបញ្ជារបស់របបដឹកនាំផ្តាច់ការយោធា។ មន្ត្រីប្រចាំការនៅព្រំដែនឥណ្ឌាម្នាក់បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះមានមន្ត្រីប៉ូលីសមីយ៉ាន់ម៉ាប្រមាណជា ៣០នាក់ បានសម្រេចបោះបង់ចោលការងាររបស់ពួកគេ និងបាននាំគ្រួសារភៀសខ្លួនចូលទៅរស់នៅក្នុងរដ្ឋ Mizoram ភាគខាងជើងនៃប្រទេសឥណ្ឌា។ ភាគីខាងប្រទេសឥណ្ឌាបានឲ្យដឹងថា អាជ្ញាធរឥណ្ឌានឹងផ្តល់អត្តសញ្ញាណជាជនភៀសខ្លួនស្របច្បាប់ដល់ក្រុមប៉ូលីសទាំងអស់នោះ និងក្រុមគ្រួសាររបស់ពួកគាត់ ដែលបានចូលមកដល់ក្នុងទឹកដីឥណ្ឌារួចហើយ តែឥណ្ឌានឹងបិទច្រកព្រំដែនមិនទទួលជនភៀសខ្លួនមីយ៉ាន់ម៉ាបន្តទៀតនោះទេ។ គួររម្លឹកជូនថា ការសម្រេចរត់ចោលប្រទេសកំណើតរបស់ក្រុមប៉ូលីសមីយ៉ាន់ម៉ាទាំងនេះ ត្រូវបានធ្វើឡើងក្រោយមីយ៉ាន់ម៉ាបានឆ្លងកាត់សប្តាហ៍ដ៏អាក្រក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ពោលគឺមានសប្តាហ៍ខ្លះយោធាបានបាញ់សម្លាប់បាតុករជាបន្តបន្ទាប់អស់ប្រមាណជា ៤០ នាក់។ ក្រៅតែមានអ្នកស្លាប់ក៏មានពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ និងត្រូវចាប់ខ្លួនផងដែរ ហើយរបបផ្តាច់ការយោធាបានប្រកាសថា នឹងបង្រ្កាបចលនាប្រឆាំងតវ៉ាគ្រប់រូបភាពបើប្រជាពលរដ្ឋមិនព្រមបញ្ឈប់សកម្មភាពរបស់ពួកគេនោះទេ ខណៈខាងពលរដ្ឋវិញ ហាក់មិនខ្លាចនឹងការគំរាមរបស់ក្រុមយោធាឡើយ ហើយពួកគេនៅតែបន្តសកម្មភាពតវ៉ាដោយឈរលើជំហរបស់ពួកគេជានិច្ច៕
March 8, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ ជំងឺកូវីដ ១៩ ទម្រង់ថ្មីបានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍។ ជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកដំណើរបរទេសម្នាក់មកពីប្រទេសអារាប់រួម ហើយលទ្ធផលតេស្តវិជ្ជមានរបស់គាត់ត្រូវបានរកឃើញកាលពីថ្ងៃសុក្រ ទី ៥ មិនា កន្លងទៅ។ បើតាមលោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានបញ្ជាក់ឲ្យដឹងថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះគឺជាមេរោគប្រភេទ B.1.525 ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសនីហ្សេរីយ៉ានិងប្រទេសអង់គ្លេសកាលពីអំឡុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ។ សូមរម្លឹកថា មេរោគនៃជំងឺកូវីដ ១៩ ប្រភេទ B.1.525 គឺជាមេរោគបំប្លែងខ្លួនពីកោសិកាមេរោគចាស់ ហើយវាអាចឆ្លងរាតត្បាតលឿននិងបង្កគ្រោះថ្នាល់ដល់ជនរងគ្រោះធ្ងន់ធ្ងរជាងមេរោគជំងឺកូវីដ
March 7, 2021 - អន្តរជាតិ
វៀតណាម៖ យុវជនវៀតណាមម្នាក់បានសម្រេចទៅវះកាត់កែសម្ផស្សចំនួន ៩ ដងដើម្បក្លាយជាមនុស្សថ្មីម្នាក់ទៀត បន្ទាប់ពីគាត់ទទួលរងនូវការសើចចំអកចំពោះរូបសម្រស់របស់គាត់ជាច្រើនដងរាល់ពេលដែលគាត់ទៅសម្ភាសន៍ការងារម្តងៗ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា យុវជនរូបនេះមានឈ្មោះថា Đỗ Quyền និងមានអាយុ ២៦ ឆ្នាំ ហើយបច្ចុប្បន្នរូបគាត់ជាមនុស្សដ៏មានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គម TikTok និង Instagram ។ លោក Đỗ Quyền បាននិយាយថា ប្រសិនបើគាត់មិនធ្វើការវះកាត់កែសម្ផស្សនោះទេរូបគាត់ទំនងជាមិនអាចរកការងារល្អបាននោះទេ ដូចនេះហើយទើបគាត់ព្យាយាមសន្សំលុយផ្ទាល់ខ្លួនដើម្បីសម្រេចបំណងនេះឲ្យទាល់តែបាន។ យុវជនរូបនេះបានបន្តថា រូបគាត់បានទៅការវះកាត់កែសម្ផស្សនៅក្នុងគ្លីនីកមួយកន្លែងក្នុងទីក្រុងសៃហ្គន ដោយបានវះកាត់ចង្កា ត្របកភ្នែក បមូរមាត់ ចាក់ថ្នាំផ្លាស់ប្តូរពណ៌ស្បែក ហើយសម្រាប់ការវះកាត់ទាំង
March 6, 2021 - អន្តរជាតិ
ថៃ៖ ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Facebook បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនបានសម្រេចលុបចោលគណនីបណ្តាញសង្គមចំនួន ១៨៥ នៅក្នុងប្រទេសថៃ ដែលជាគណនីក្រុមយោធា និងគណនីដែលមានការជាប់ពាក់ព័ន្ធជាមួយក្រុមយោធាថៃ។ គណណីទាំងអស់នោះរួមមាន Facebook Account ចំនួន ៧៧, Page ចំនួន ៧២, Group ចំនួន ១៨ និង Instagram Account ចំនួន ១៨ ផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ការសម្រេចលុបចោលគណនីទាំងអស់នេះត្រូវបានក្រុមហ៊ុន Facebook បញ្ជាក់ថា ព្រោះតែគណនីទាំងនោះបានបង្ហោះឬចែកចាយនូវឥរិយាបទមិនត្រឹមត្រូវនៅក្នុងបណ្តាញសង្គម។ គួរបញ្ជាក់ជូនថា
March 6, 2021 - អន្តរជាតិ
ថៃ៖ ប៉ូលិសបង្ក្រាបបាតុកម្មម្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ថា រូបគាត់បានឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីគាត់បានទៅធ្វើតេស្តនៅថ្ងៃអង្គារ ទី ២ និងបានដឹងលទ្ធផលវិជ្ជមាននៅថ្ងៃ ពុធ ទី ៣ មិនា កន្លងទៅនេះ។ ប៉ូលិសរូបនេះមានឈ្មោះថា Somyot Nuamcharoen ធ្លាប់មានប្រវត្តិទៅលេងស្រុកកំណើតនៅក្នុងខេត្តសាមុតសាខន កាលពីថ្ងៃទី ១៨ កុម្ភៈ កន្លងទៅ ពោលគឺចំពេលដែលរលកទី ២ នៃជំងឺកូវីដ ១៩ កំពុងរាតត្បាតនៅក្នុងខេត្តមួយនេះផងដែរ។ ប្រភពខាងលើបន្តថា ក្នុងពេលទៅលេងស្រុកកំណើតនោះ លោក Somyot
March 5, 2021 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃជូនចំពោះក្រុមពលករបរទេសមកពីតាមបណ្តាប្រទេសផ្សេងៗ ដែលបានចុះឈ្មោះដោយស្របច្បាប់ជាមួយនឹងក្រសួងការងារនៃប្រទេថៃ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា រហូតមកទល់ពេលនេះគឺក្រសួងការងារនៃប្រទេសថៃកំំពុងតែសិក្សាជាមួយនិងក្រុមប្រឹក្សាសន្តិសុខសង្គមជុំវិញបញ្ហានេះហើយ ខណៈគេជឿថាសេចក្តីសម្រេចយល់ព្រម និងផ្លូវការចុងក្រោយអាចនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ ការពិចារណាអំពីលទ្ធភាពនៃការចាក់វ៉ាក់សាំងជូនក្រុមពលករបរទេសទាំងនេះត្រូវបានធ្វើឡើយដោយការមើលឃើញជាក់ស្តែងថា ពួកគេគឺជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងនិងចម្លងនូវជំងឺកូវីដ ១៩ ខណៈពួកគេក៏ត្រូវធ្វើការងារជាប់ពាក់ព័ន្ធជាមួយក្រុមពលរដ្ឋថៃជាច្រើននាក់ផងដែរនៅឯកន្លែងការងាររបស់ពួកគេ។ ដូចនេះហើយទើបការចាក់វ៉ាក់សាំងជូនក្រុមពលករទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយការរាតត្បាតនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ថៃ។ យោងតាមតួលេខរបស់ក្រសួងការងារថៃបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះក្រុមពលករបរទេសដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃទាំងអស់គឺមានចំនួន ២,៣ លាននាក់ ហើយតាមគម្រោងគឺរដ្ឋាភិបាលថៃបានត្រៀមកញ្ចប់ថវិកាប្រមាណជា ៣ ពាន់លានបាត (ជាង ៩៨ លានដុល្លារអាមេរិក) សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមពលករទាំងនេះ៕ អត្ថបទ៖ ភភ្តី ប្រភព៖ The
March 5, 2021









