- Pheakdey
- អន្តរជាតិ
ចិន៖ ស្តី្រជាម្តាយម្នាក់បានស្រែកទ្រហោយំយ៉ាងខ្លាំងពេញរោងការបន្ទាប់ពីគាត់បានរកឃើញថា ស្រ្តីជាកូនក្រមុំដែលនឹងត្រូវក្លាយជាកូនប្រសាររបស់គាត់នោះ តាមការពិតគឺជាកូនស្រីបង្កើតរបស់គាត់ដែលបានបាត់ខ្លួនកាលពី ២០ ឆ្នាំមុន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍ចៃដន្យបំផុតមួយនេះបានកើតឡើងនៅក្នុងខេត្ត Suzhou ភាគខាងត្បូងប្រទេសចិន កាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបន្តថា ពេលទៅដល់រោងការភ្លាមស្រ្តីជាម្តាយរូបនេះបានឆ្ងល់ថា កូនក្រមុំហាក់មានមុខមាត់ស្រដៀងទៅនឹងកូនស្រីបង្កើតរបស់គាត់ដែលបានបាត់ខ្លួនកាលពី ២០ ឆ្នាំមុនខ្លាំងណាស់ ហើយបន្ទាប់មកគាត់ក៏បានសុំមើលដៃរបស់កូនក្រមុំនិងបានរកឃើញមានស្នាមដៅមួយដូចគ្នាទៅនឹងស្នាមដៅលើដៃកូនស្រីបង្កើតរបស់គាត់ ១០០%។ ភ្លាមនោះស្រ្តីជាម្តាយកូនកំលោះក៏បានផ្តើមសួរទៅកាន់ដន្លងរបស់គាត់ថា តើពួកគាត់បានទទួលកូនស្រីនេះមកចិញ្ចឹមមែនទេ? សំណួរនេះបានធ្វើឲ្យគ្រួសារខាងកូនក្រមុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែវាជាអាថ៌កំបាំងដែលគ្មានអ្នកណាម្នាក់ដឹងទាល់តែសោះក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ ក្រោយពីបាននិយាយរៀបរាប់ដំណើររឿងយ៉ាងយូរមកទើបការពិតមួយត្រូវបានបង្ហាញឡើង ដោយកូនក្រមុំនោះពិតជាកូនបង្កើតរបស់គាត់មែន ហើយដន្លងរបស់គាត់គឺគ្រាន់តែជាឪពុកម្តាយចិញ្ចឹមរបស់កូនក្រមុំតែប៉ុណ្ណោះ។ ស្រ្តីជាកូនក្រមុំក៏សប្បាយចិត្តរហូតដល់ស្រក់ទឹកភ្នែកយ៉ាងខ្លាំងផងដែរ ព្រោះតែគាត់បានជួបនឹងម្តាយបង្កើតរបស់គាត់វិញ។
April 7, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ខណៈដែលកូនក្រមុំនិងកូនកំលោះទាំងអស់បានស្លៀកពាក់ឈុតរៀបការស្អាតៗនៅក្នុងថ្ងៃរៀបការរបស់ពួកគេនោះ ស្រាប់តែមានកូនកំលោះម្នាក់ត្រូវបានគេប្រទះឃើញបង្ហាញវត្តមាននៅក្នុងថ្ងៃរៀបការដោយមិនបានពាក់អាវ ពាក់ស្បែកជើង ស្លៀកត្រឹមខោខ្លីមួយ និងមានរុំរបួសជាច្រើនកន្លែងនៅលើរាងកាយរបស់គាត់គួរឲ្យអាណិតបំផុត។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ចាវ៉ាខាងកើត នៃប្រទេសឥណ្ឌានេស៊ី ខណៈបុរសជាកូនកំលោះត្រូវបានគេស្គាល់ថាមានឈ្មោះ Suprapto និងកូនក្រមុំមានឈ្មោះថា Elinda Dwi Kristiani។ ប្រភពខាងលើបានបន្តថា ៤ ថ្ងៃមុនពេលដល់ថ្ងៃរៀបការកូនកំលោះបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូក្នុងអំឡុងពេលគាត់ជិះទៅទិញប្រេងដើម្បីយកមកទុកប្រើប្រាស់ក្នុងថ្ងៃរៀបការ ហើយរូបគាត់ត្រូវរបួសជាច្រើនកន្លែងនៅលើរាងកាយ ជាពិសេសដៃម្ខាងរបស់គាត់ត្រូវបាក់ទៀតផង។ ដោយសារតែស្នាមរបួសនិងដៃម្ខាងរបស់គាត់ត្រូវបាក់នោះ បុរសជាកូនកំលោះមិនអាចស្លៀកពាក់អ្វីក្រៅតែពីខោខ្លីបានឡើយ ហើយរូបគាត់ក៏មិនចង់លុបចោលកម្មពិធីមង្គលការរបស់គាត់ដែរព្រោះគាត់មិនចង់ឲ្យគេគ្រប់គ្នាលំបាកដោយសារតែគាត់ម្នាក់ឯង ដូចនេះគាត់ក៏សម្រេចចិត្តមករៀបការដោយស្លៀកត្រឹមតែខោខ្លីមួយតែម្តង។ ឥរិយាបថរបស់កូនកំលោះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សាធារណៈជន ព្រោះបើទោះជាគាត់ត្រូវលំបាកយ៉ាងណាក៏ដោយក៏គាត់នៅតែព្យាយាមបង្ហាញវត្តមាននៅក្នុងថ្ងៃរៀបការបានដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of
April 7, 2021 - អន្តរជាតិ
ថៃ៖ យោងតាម Page Facebook ផ្លូវការរបស់សារព័ត៌មាន The National Thailand បានចុះផ្សាយមុននេះបន្តិចថា រដ្ឋាភិបាលថៃបានសម្រេចលុបចោលកម្មពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួន ឬគេច្រើនហៅថា បុណ្យសង្ក្រាន្តហើយ បន្ទាប់ពីជំងឺកូវីដ ១៩ ហាក់កំពុងរាតត្បាតខ្លាំងឡើងវិញនៅក្នុងប្រទេសថៃ។ ប្រភពបានបន្តចុះផ្សាយដោយខ្លីថា នៅថ្ងៃពុធនេះលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នឹងបើកកិច្ចប្រជុំគណរដ្ឋមន្ត្រីជាបន្ទាប់មួយដើម្បីពិភាក្សាអំពីការដាក់ចេញវិធានការសំខាន់ៗសម្រាប់ទប់ស្កាត់រលកថ្មីនៃជំងឺកូវីដ ១៩ នេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The National Thailand
April 7, 2021 - អន្តរជាតិ
ថៃ៖ ព្រះសង្ឃថៃមួយអង្គត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ជាបន្ទាន់កាលពីព្រឹកថ្ងៃទី ៧ ខែ មេសានេះថា ព្រះអង្គបានជាប់នៅក្នុងរូងភ្នំមួយកន្លែងបន្ទាប់ពីទឺកជំនន់បានជនលិចយ៉ាងឆាប់រហ័សនិងបានកាត់ផ្តាច់ផ្លូវចេញចូលក្នុងរូងភ្នំនោះ។ ប្រភពខាងលើបន្ថែមថា ព្រះសង្ឃអង្គនេះមានព្រះជន្ម ៤០ វស្សា តែគេនៅពុំទាន់បានស្គាល់ព្រះនាមរបស់អង្គនៅឡើយទេ ហើយចំពោះរូងភ្នំដែលជាកន្លែងកើតហេតុវិញមានឈ្មោះថារូងភ្នំ Phra Sai Ngam ស្ថិតនៅក្នុងតំបន់ព្រៃមួយកន្លែងក្នុងខេត្ត Phitsanulok ភាគខាងជើងនៃប្រទេសថៃ។ បើតាមអាជ្ញាធរខេត្ត Phitsanulok បានឲ្យដឹងថា ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងបានជនឡើងខ្លាំងតាំងពីថ្ងៃអាទិត្យមកម្លះ ហើយព្រះតេជគុណគឺបានជាប់នៅក្នុងរូងភ្នំតាំងពីថ្ងៃអាទិត្យនោះមកដែរ តែខាងអាជ្ញាធរទើបទទួលបានដំណឹងពីបញ្ហានេះកាលពីព្រឹកមិញនេះនិងបានចាត់វិធានការជួយសង្គ្រោះភ្លាមៗតែម្តង។ រហូតមកទល់នឹងពេលនេះក្រុមអ្នកជួយសង្គ្រោះបន្ទាន់កំពុងតែស្វែងរកវិធីចូលទៅជួយព្រះសង្ឃដែលកំពុងជាប់នៅក្នុងរូងភ្នំ ហើយលទ្ធយ៉ាងណានោះគឺខាងអាជ្ញាធរខេត្ត Phitsanulok នឹងធ្វើសេចក្តីរាយការណ៍នៅពេលបន្ទាប់ទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 7, 2021 - អន្តរជាតិ
ហ្វីលីពីន៖ បុរសហ្វីលីពីនម្នាក់ត្រូវបានសារព័ត៌មាន Insider រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបគាត់ត្រូវបានអាជ្ញាធរហ្វីលីពីនដាក់ទណ្ឌកម្មឲ្យអាហ្វង់ចំនួន ៣០០ ដង ព្រោះតែគាត់បានធ្វើសកម្មភាពបំពាននឹងបំរាមគោចររបស់រដ្ឋាភិបាលដែលបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ បុរសជាជនរងគ្រោះមានឈ្មោះថា Darren Manaog Penaredondo និងមានអាយុ ២៨ ឆ្នាំ រស់នៅក្នុងខេត្ត Cavite ភាគខាងត្បូងក្រុង Manila ហើយនៅក្នុងថ្ងៃកើតហេតុនោះរូបគាត់រួមជាមួយនិងមិត្តភក្តិផ្សេងទៀតបានចេញទៅទិញទឹកសុទ្ធញ៉ាំនិងបានត្រលប់មកវិញយឺតពេល ពោលគឺលើសពីម៉ោង ៦ ល្ងាច។ ពេលនោះអាជ្ញាធរបានសម្រេចដាក់ទណ្ឌកម្មឲ្យជនរងគ្រោះនិងមិត្តភក្តិគាត់អាហ្វង់ដំណាលគ្នាចំនួន ១០០ ដង ហើយបើអ្នកណាម្នាក់ក្នុងចំណោមពួកគេបោះបង់ការអាហ្វង់ត្រង់ចំណុចណាមួយមុនអាហ្វង់គ្រប់ចំនួន ១០០ នោះ គឺក្រុមទាំងមូលនឹងតម្រូវឲ្យអាហ្វក់សាដើមវិញ។ ជាលទ្ធផលជនរងគ្រោះនិងមិត្តភក្តិបានចំណាយពេលយ៉ាងយូរទម្រាំតែអាចអាហ្វង់គ្រប់ចំនួន ហើយបើគិតជាមធ្យមម្នាក់ៗត្រូវអាហ្វង់ដល់ ៣០០ ដងឯណោះ។
April 7, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា អាជ្ញាធរម៉ាឡេស៊ីបានចុះទៅផាកពិន័យទ្រង់ទ្រាយធំចំពោះភោជនីយដ្ឋានមួយកន្លែងដែលបានបើកដំណើរដោយមានលក្ខណៈផ្ទុយទៅនឹងបំរាមរបស់របស់អាជ្ញាធរសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ ដោយការពិន័យនោះមានទំហំជាទឹកប្រាក់រហូតដល់ ៥៤៥ ០០០ រីងហ្គីត (១៣១ ៨៨២ ដុល្លារអាមេរិក) ឯណោះ។ ប្រភពខាងលើបញ្ជាក់ថា ភោជនីយដ្ឋានដែលត្រូវបានអាជ្ញាធរផាកពិន័យនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងកូឡាំឡាំពួរ ហើយបើទោះជាកន្លែងមួយនេះស្ថិតនៅក្រោមស្លាកយីហោជាភោជនីយដ្ឋានក៏ពិតមែន តែការរចនានិងបរិយាកាសនៅខាងក្នុងវិញគឺវាស្រដៀងទៅនឹងក្លឹបរាត្រីដែរ ហើយម្ចាស់ភោជនីយដ្ឋានថែមទាំងបានបំពាក់នូវឧបករណ៍ការពារមិនឲ្យមានសំឡេងតន្រី្តចេញមកក្រៅទៀតផង។ ក្នុងពេលចុះទៅបង្រ្កាបនោះអាជ្ញាធរបានឃាត់ខ្លួនអតិថិជនជាបុរសចំនួន ៦៨ នាក់ ស្ត្រី ៤១ នាក់ និងអ្នកបម្រើការងារនៅទីនោះចំនួន ៩ នាក់ផ្សេងដែរ ហើយពួកគេសុទ្ធតែបានបំពាននូវបំរាមរបស់អាជ្ញាធរដូចៗគ្នាគឺធ្វើការជួបជុំក្នុងចំណោមមនុស្សច្រើនដោយមិនរក្សាគម្លាតសង្គម និងនៅជួបជុំផឹកស៊ីលើសម៉ោងកំណត់របស់អាជ្ញាធរ។ សូមបញ្ជាក់ថា ទីទាំងមួយនេះធ្លាប់ត្រូវបានអាជ្ញាធរចុះទៅបង្រ្កាបជាច្រើនដងមកហើយនាពេលកន្លងមកទើបលើកនេះត្រូវពិន័យកម្រិតធ្ងន់
April 6, 2021 - អន្តរជាតិ
កាលពីថ្ងៃចន្ទ ម្សិលមិញនេះមានព្យុះស៊ីក្លូនត្រូពិកដ៏អាក្រក់មួយបានវាយប្រហារប្រទេសឥណ្ឌូនេស៊ីនិងប្រទេសទីម័រខាងកើតយ៉ាងខ្លាំង ហើយឥទ្ធិពលខ្យល់ព្យុះបានបង្កឲ្យមានបញ្ហាបាក់ស្រុតដីនិងទឹកជំនន់ភ្លាមៗ ហើយបានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋជាច្រើននាក់ផងដែរ។ សារព័ត៌មាន Channel News Asia បានចុះផ្សាយរបាយការណ៍ចុងក្រោយមួយនៅព្រឹកថ្ងៃអង្គារទី ៦ មេសានេះដោយបានបង្ហាញថា គិតមកទល់ពេលនេះមានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៨៦ នាក់បានស្លាប់ និង ៧១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា លទ្ធភាពដែលអ្នកបាត់ខ្លួនទាំងនោះនៅមានជីវិតគឺមានតិចណាស់។ ដោយឡែកសម្រាប់ប្រទេសទីម័រខាងកើតវិញគឺគិតត្រឹមពេលនេះបានរកឃើញអ្នកស្លាប់ចំនួន ២៧ នាក់ ខណៈមានពលរដ្ឋទីម័រខាងកើតជាច្រើននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលពីគ្រោះធម្មជាតិមួយនេះ។ ជាសរុបរួមត្រឹមតែមួយថ្ងៃម្សិលមិញនេះមានពលរដ្ឋឥណ្ឌូនេស៊ីនិងទីម័រខាងកើតបានស្លាប់បាត់បង់ជីវិតសរុបចំនួន ១១៣ នាក់ក្នុងរយៈពេលដ៏ខ្លីនិងដោយគ្មានអ្នកណាស្មានដល់នោះទេ។ ពេលនេះអាជ្ញាធរនៃប្រទេសទាំង ២ កំពុងដុតដៃដុតជើងជម្លៀសពលរដ្ឋមួយចំនួនទៅកាន់កន្លែងមានសុវត្ថិភាព ហើយអង្គការនិងស្ថាប័នសប្បុរសធម៌មួយចំនួនក៏កំពុងព្យាយាមជួយឧបត្ថម្ភចំណីអាហារនិងថ្នាំពេទ្យទៅកាន់ពលរដ្ឋទាំងនោះដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
April 6, 2021 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃចន្ទ ម្សិលមិញនេះអភិបាលក្រុងបាងកកលោក Aswin Kwanmuang បានសម្រេចផ្អាកអាជីវកម្មកំសាន្តនៅតាមតំបន់ចំនួននៅក្នុងក្រុងរយៈពេល ២សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់រលកថ្មីនៃជំងឺកូវីដ ១៩ ដែលហាក់កំពុងរាតត្បាតយ៉ាងឆាប់រហ័សនៅក្នុងក្រុងបាងកក។ អភិបាលក្រុងរូបនេះបានបញ្ជាក់ថា អាជីវកម្មបែបកំសាន្តដែលអាជ្ញាធរក្រុងបាងកកបានផ្តោតសំខាន់នៅពេលនេះគឺ បារ ក្លឹបរាត្រី និងភោជយនីដ្ឋានដែលមានលក់គ្រឿងស្រវឹងគ្រប់ប្រភេទ។ វិធានការខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ១៩ ខែ មេសា ហើយសង្កាត់ដែលតម្រូវឲ្យអនុវត្តវិធានការនេះមានចំនួន ៣ គឺសង្កាត់ Klong Toey, Watthana និង Bang Khae។ ចំពោះលក្ខខណ្ឌនៃការអនុវត្តវិធានការវិញគឺអាជីវកម្មដែលស្ថិតនៅក្នុងប្រភេទខាងលើនេះត្រូវបិទនៅម៉ោង ៩ យប់ជាដាច់ខាត ហើយសម្រាប់នៅក្នុងម៉ោងបើកលក់មុនម៉ោង ៩
April 6, 2021 - អន្តរជាតិ
រុស្សី៖ បើទោះជាមានវ័យ ៦៨ ឆ្នាំក៏ដោយក្តីតែប្រធានាធិបតីនៃប្រទេសរុស្សីគឺលោក វ្លាឌីមៀ ពូទីន នៅតែអាចរៀបចំខ្លួនបានយ៉ាងស្រស់សង្ហារមិនចាញ់បុរសវ័យក្មេងឡើយ ហើយរហូតដល់កាលពីពេលថ្មីៗនេះគាត់ត្រូវបានគេបោះឆ្នោតឲ្យជាប់ជាបុរសដែលមានភាពទាក់ទាញ ឬជាបុរសសិចស៊ីបំផុតប្រចាំនៅប្រទេសរុស្សីទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការបោះឆ្នោតមួយនេះត្រូវបានរៀបចំឡើងដោយគេហទំព័រ SuperJob ដោយមានអ្នកចូលរួមបោះឆ្នោតចំនួន ២ ០០០ នាក់ ក្នុងនោះមានបុរសចំនួន ១ ០០០ នាក់ និងស្រ្តីចំនួន ១ ០០០ នាក់ មកពីទីក្រុងជាង ៣០០ នៅទូទាំងប្រទេសរុស្សី ហើយការបោះឆ្នោតបានចាប់ផ្តើមពី ថ្ងៃទី ២២ រហូតដល់ថ្ងៃទី
April 5, 2021 - អន្តរជាតិ
ឥណ្ឌា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចបិទរដ្ឋដ៏សំខាន់មួយជាថ្មីម្តងទៀត ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងរដ្ឋមួយនេះបានកើតឡើងខ្ពស់គួរឲ្យកត់សម្គាល់ ពោលគឺមានចំនួនច្រើនជាងពាក់កណ្តាលនៃចំនួនអ្នកឆ្លងសរុបប្រចាំថ្ងៃនៅទូទាំងប្រទេស។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា រដ្ឋមួយនេះមានឈ្មោះថា Maharashtra ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់និងជារដ្ឋមានបំផុតរបស់ឥណ្ឌា ហើយសូម្បីតែរដ្ឋធានីបុមបៃដែលជាបេះដូចនៃប្រទេសឥណ្ឌាក៏ស្ថិតនៅក្នុងរដ្ឋមួយនេះដែរ។ វិធានការដែលអាជ្ញាធរឥណ្ឌាបានដាក់ចេញចំពោះរដ្ឋ Maharashtra នៅពេលនេះគឺបិទរាល់សកម្មភាពអាជីវកម្មដែលមិនសូវចាំបាច់មួយចំនួនដូចជា ផ្សារទំនើប រោងកុន បារ ក្លឹបរាត្រី ភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗមួយចំនួនទៀត ដែលវិធានការនេះនឹងត្រូវអនុវត្តតែនៅចុងសប្តាហ៍និងអនុវត្តចាប់ពីសប្តាហ៍នេះ តទៅរហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។ បើតាមប្រធានអាជ្ញាធរសុខាភិបាលប្រចាំរដ្ឋ Maharashtra គឺលោក Nawab Malik បានបញ្ជាក់ថា បើស្ថានភាពរាតត្បាតជំងឺកូវីដ ១៩
April 5, 2021









