Pheakdey
  • អន្តរជាតិ

    ថៃ៖ អ្នកជំនាញផ្នែកមេរោគឆ្លងនៅក្នុងប្រទេសថៃគឺលោកវេជ្ជបណ្ឌិត Yong Poovorawan បានព្រមានថា ថៃនឹងត្រូវប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជាថ្មីទៀតដែលអាចជារលកទី ៣ ឬរលកទី ៤ បន្ទាប់ពីប្រទេសថៃបានរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណី ឬពិធីបុណ្យសង្ក្រាន្តរួច។ អ្នកជំនាញរូបនេះបានបន្តថា គោលនយោបាយរបស់រដ្ឋាភិបាលដែលបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរៀបចំពិធីសង្រ្កាន្តនោះគឺជាកក្តាចម្បងជំរុញឲ្យមានការរីករាលដាលជំងឺកូវីដ ១៩ នៅសហគមន៍ បើទោះជាអាជ្ញាធរបានប្រាប់ឲ្យពលរដ្ឋត្រូវរក្សាវិធានការអនាម័យក្នុងអំឡុងពិធីបុណ្យនោះក៏ដោយ។ វេជ្ជបណ្ឌិត Yong Poovorawan បានព្យាករណ៍ទៀតថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃអាចនឹងកើតឡើងពីខ្ទង់ជាង ១០ ទៅដល់រាប់ពាន់ករណីក្នុងមួយថ្ងៃ ហើយពេលនោះរដ្ឋាភិបាលនឹងត្រូវចំណាយលុយជាច្រើនសម្រាប់ព្យាបាលអ្នកជំងឺនិងសម្រាប់ធ្វើតេស្តចំពោះពលរដ្ឋដែលមានការជាប់ពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ វេជ្ជបណ្ឌិត Yong Poovorawan ដែលជាប្រធានមជ្ឈមណ្ឌលឧត្តមភាពនៃរោគសាស្ត្រប្រចាំនៅក្នុងសាកលវិទ្យាល័យជូឡាឡុងកនបានពន្យល់ថា តាមការសង្កេតរបស់គាត់គឺជំងឺកូវីដ ១៩

    April 5, 2021
  • អន្តរជាតិ

    តៃវ៉ាន់៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានស្ត្រីម្នាក់បានធ្វើសកម្មភាពកាត់អាអូនតូចរបស់មិត្តប្រុសនិងបានយកទៅបោះចោលនៅក្នុងបង្គន់ ព្រោះតែគាត់កើតចិត្តសង្ស័យថាមិត្តប្រុសរូបនោះលួចទៅមានស្រ្តីផ្សេងក្បត់ចិត្តគាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Changhua កោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ ហើយស្រ្តីជាជនបង្កហេតុត្រូវបានគេដឹងថា ជាស្ត្រីដែលមានកំណើតវៀតណាមមានអាយុ ៤០ ឆ្នាំខណៈបុរសជាជនរងគ្រោះមានឈ្មោះថា Huang និងមានអាយុ ៥២ ឆ្នាំ។ នៅក្នុងស្ថានីយ៍ប៉ូលិសស្ត្រីជាជនបង្កហេតុបានប្រាប់ថា គាត់ពិតជាខឹងខ្លាំងណាស់ ដោយសង្ស័យថាមិត្តប្រុសរបស់គាត់បានលួចទៅមានស្រីផ្សេងក្បត់ចិត្តគាត់ ហើយដោយទ្រាំមិនបានទើបគាត់សម្រេចកាត់ប្រដាប់ភេទរបស់មិត្តប្រុសនោះចោលតែម្តង។ ស្រ្តីរូបនេះបានរៀបរាប់ថា មុនពេលធ្វើសកម្មភាព គាត់បានធ្វើស៊ុបមាន់ដោយបានដាក់ស្រាចូលក្នុងស៊ុបនោះជាច្រើនដើម្បីឲ្យមិត្តប្រុសរបស់គាត់ញ៉ាំ ហើយបន្ទាប់ពីញ៉ាំស៊ុបនោះរួចបុរសជាជនរងគ្រោះក៏មានអារម្មណ៍ងងុយនិងគេងលក់តែម្តង ទើបស្រ្តីជាជនបង្កហេតុអាចធ្វើសកម្មភាពនេះបានដោយងាយ។ យ៉ាងណាក្តី បុរសជាជនរងគ្រោះពុំមានគ្រោះថ្នាក់ជីវិតនោះទេ ហើយខណៈពេលស្រ្តីជាជនបង្កហេតុត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំការផ្តទ្ទាទោសទៅតាមច្បាប់៕   អត្ថបទ៖

    April 3, 2021
  • អន្តរជាតិ

    ជប៉ុន៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា​ ម្ចាស់ពានរង្វាន់ Nobel ពិភពលោកផ្នែករូបវិទ្យានិងជាអ្នកត្រួសត្រាយផ្លូវក្នុងការធ្វើបដិវត្តអំពូលភ្លើង LED ឲ្យពិភពលោកប្រើប្រាស់សព្វថ្ងៃនេះបានស្លាប់បាត់បង់ជីវិតហើយ ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយសាកើតមានជំងឺរលាកសួត។ ម្ចាស់ពានរង្វាន់ Nobel ពិភពលោករូបនេះមានឈ្មោះថា Isamu Akasaki គឺជាជនជាតិជប៉ុន និងជាសាស្រ្តាចារ្យឆ្នើមមួយរូបប្រចាំនៅសាកលវិទ្យាល័យ Meijo ក្នុងប្រទេសជប៉ុនផងដែរ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៤ លោកសាស្រ្តាចារ្យ Isamu Akasaki​ រួមជាមួយនឹងអ្នកវិទ្យសាស្រ្ត ២ រូបផ្សេងទៀតបានទទួលពានរង្វាន់ Nobel ពិភពលោក ជាលើកដំបូង

    April 3, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន live Mint បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី២ ខែមេសា ម្សិលមិញនេះ ប្រទេសឥណ្ឌាបានរកឃើញអ្នកជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ ខែ ចុងក្រោយនេះ ពោលគឺ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញករណីអ្នកឆ្លងថ្មីរហូតដល់ទៅ ៨១ ៤៦៦​រកណីឯណោះ។ យ៉ាងណាក្តី របាយការណ៍របស់ក្រសួងសុខាភិបាលសហភាពឥណ្ឌាមិនបានបង្ហាញថា មានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ត្រូវរកឃើញនៅក្នុងថ្ងៃជាមួយគ្នានេះទេ។ ការរកឃើញចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើននេះបានធ្វើឲ្យអាជ្ញាធរសុខាភិបាលឥណ្ឌាមានការព្រួយបារម្ភជាថ្មីថា ការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំអាចកើតមាននៅក្នុងប្រទេសឥណ្ឌាជាថ្មីម្តងទៀត ក្រោយពីរលកនៃការឆ្លងហាក់បានធូរស្បើយអស់ ៦ ខែមកហើយ។ គួររម្លឹកជូនថា គិតរហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួននៅទូទាំងប្រទេសបានចំនួន ៦៨ ៧៨៩

    April 3, 2021
  • អន្តរជាតិ

    ហ្វីលីពីន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅថ្ងៃសុក្រទី ២ ខែ មីនា ម្សិលមិញនេះ ប្រទេសហ្វីលីពីនបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺតួលេខអ្នកឆ្លងប្រចាំថ្ងៃបានកើនដល់ចំនួន ១៥ ៣១០ ករណី។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលហ្វីលីពីនក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១៧ ករណីផងដែរ។ តាមរយៈការរកឃើញអ្នកឆ្លងថ្មីនិងអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ដ៏ច្រើនក្នុងថ្ងៃតែមួយនេះ វាបានបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសហ្វីលីពីននៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ខណៈដែលប្រទេសមួយចំនួនហាក់អាចគ្រប់គ្រងជំងឺកូវីដ ១៩ បានហើយរហូតមកទល់នឹងពេលនេះ។ សូមររម្លឹកថា

    April 3, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅខែក្រោយនេះរដ្ឋាភិបាលថៃនឹងដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដ៏ទំនើបថ្មីមួយឈ្មោះ “Mor Prom” ដែលកម្មវិធីនេះអាចអនុញ្ញាតឲ្យពលរដ្ឋថៃគ្រប់រូបអាចណាត់ជួបជាមួយខាងមន្ទីរពេទ្យដើម្បីធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានដោយងាយស្រួល។ លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit ដែលជាលេខាធិការអចិន្រ្តៃយ៍ក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ក្នុងកម្មវិធីនោះពលរដ្ឋអាចចុះឈ្មោះដើម្បីសុំចាក់វ៉ាក់សាំងដែលបានកំណត់នៅក្នុងកម្មវិធី  ណាត់ថ្ងៃដែលអាចមកចាក់វ៉ាក់សាំង ហើយបន្ទាប់ពីចាក់វ៉ាក់សាំងរួចពួកគេក៏អាចផ្តល់ដំណឹងពីប្រតិកម្មផ្សេងៗដែលបានកើតឡើងចំពោះពួកគេតាមរយៈកម្មវិធីនោះផងដែ។ លេខាធិការអចិន្តៃ្រយ៍រូបនេះបានបន្តថា ការប្រើប្រាស់កម្មវិធីទូរស័ព្ទមួយនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋព្រោះក្រោយការណាត់ជួបជាមួយខាងមន្ទីពេទ្យរួចគឺពួកគេនឹងដឹងច្បាស់អំពីពេលវេលានិងកន្លែងជាក់លាក់ក្នុងការទទួលបានវ៉ាក់សាំង ដោយមិនចាំបាច់ចំំំណាយពេលច្រើនមកកាន់មន្ទីរពេទ្យដើម្បីសាកសួរព័ត៌មាននិងដាក់ពាក្យស្នើសុំចាក់វ៉ាក់សាំងនោះទេ។ ដោយឡែកខាងមន្ទីរពេទ្យវិញក៏មានភាពងាយស្រួលដែរ ព្រោះគេអាចកំណត់ចំនួនពលរដ្ឋដែលត្រូវមកទទួលវ៉ាក់សាំងតាមពេលកំណត់ផ្សេងៗគ្នា​ ដែលអាចបញ្ចៀសបាននូវបញ្ហាអ្នកជំងឺមកជាន់ពេលគ្នាបណ្តាលឲ្យមានភាពកកកុញនៅមន្ទីរពេទ្យផងដែរ។ សូមបញ្ជាក់ជូនថា តាមគម្រោងគឺនៅក្នុងខែមិថុនាខាងមុខនេះនៅក្នុងកម្មវិធី “Mor Prom” នឹងមានវ៉ាក់សាំង AstraZeneca សម្រាប់ប្រើប្រាស់ចំនួន ៥​ លានដូស ដែលនឹងត្រូវបានបែងចែកទៅតាមមន្ទីរពេទ្យសំខាន់ៗនៅទូទាំងប្រទេស ខណៈថៃគ្រោងនឹងចាក់វ៉ាក់សាំង

    April 2, 2021
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ អតីតបេក្ខភាពប្រលងកម្មវិធី Miss Grand International ឆ្នាំ ២០២០ របស់ប្រទេសមីយ៉ាន់ម៉ាត្រូ​វបានសារព័ត៌មាន The Thaiger រាយការណ៍ថា រូបនាងមិនហ៊ានត្រលប់ទៅកាន់ប្រទេសកំណើតវិញនោះទេក្រោយបញ្ចប់កម្មវិធីប្រលងនៅក្នុងប្រទេសថៃរួច ព្រោះតែនាងខ្លាចក្រុមយោធាចាប់ខ្លួន ឬធ្វើបាបនាងតាមរូបភាពផ្សេងៗ។​ Miss Grand មីយ៉ាន់ម៉ារូបនេះមានឈ្មោះថា Han Lay អាយុ ២០ ឆ្នាំ​ ហើយពេលចូលរួមកម្មវិធីប្រលងជាលក្ខណៈអន្តរជាតិនោះ នាងបានសម្តែងមតិជាសាធារណៈទៅកាន់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកដោយស្នើឲ្យសហគមន៍អន្តរជាតិជួយ សង្គ្រោះប្រទេសមីយ៉ាន់ម៉ាពីរបបផ្តាច់ការយោធាដែលកំពុងតែប្រើប្រាស់អំពើហឹង្សាយ៉ាងព្រៃផ្សៃទៅកាន់ពលរដ្ឋខ្លួនជារៀងរាល់ថ្ងៃ។ វីដេអូដែលជាសារដ៏ខ្លីរបស់​ Miss Grand​ មីយ៉ាន់ម៉ារូបនេះត្រូវបានពលរដ្ឋមីយ៉ាន់ម៉ាគាំទ្រយ៉ាងខ្លាំង ខណៈអ្នកប្រើប្រាស់់បណ្តាញសង្គមដែលមិនមែនជាពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ផ្សេងទៀតក៏បានជួយចែករំលែកវីដេអូនោះយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គមផងដែរ។ ប្រភពខាងលើបានឲ្យដឹងថា ពេលនេះអ្នកនាង Han Lay

    April 1, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេថៃគ្រោងនឹងធ្វើការបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinovac ចំនួន ៨០០ ០០០ ដូសឲ្យបានដល់គ្រប់ខេត្តនៅទូទាំងប្រទេសនៅក្នុងខែនេះ។ បើតាមលោក Kiattiphum Wongrajit លេខាធិការអចិន្រ្តៃយ៍ទទួលបន្ទុកផ្នែកសុខភាពសាធារណៈបានបញ្ជាក់ថា បើទោះជាចំនួនវ៉ាក់សាំងនេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋថៃឲ្យបានគ្រប់គ្នាក៏ដោយ តែការបែងចែកវ៉ាក់សាំងទៅកាន់បណ្តាខេត្តត្រូវតែធ្វើឡើងប្រកបដោយសមភាព តម្លាភាព និងផ្អែកទៅតាមស្ថានភាពជាក់ស្តែងផងដែរ។ លេខាធិការអចិន្រ្តៃយ៍រូ​បនេះបានបន្តថា វ៉ាក់សាំង Sinovac ទាំង ៨០០ ០០០ ដូសនេះនឹងត្រូវបែកចែកជាច្រើនកញ្ចប់ផ្សេងៗគ្នា ដោយវ៉ាក់សាំងចំនួន ៣៥០​ ០០០ ដូសនឹងត្រូវផ្តល់ជូនទៅខេត្តចំនួន ៦ ដែលកំពុងមានហានិភ័យខ្ពស់ក្នុងការរាតត្បាតជំងឺនៅក្នុងសហមគមន៍។ ដោយឡែកវ៉ាក់សាំងចំនួន ២៤០

    April 1, 2021
  • អន្តរជាតិ

    អ្នកនាំពាក្យឲ្យក្រុមហ៊ុន Feacebook ម្នាក់បានឲ្យដឹងតាមរយៈសារព័ត៌មាន Channel News Asia ថា  ក្រុមហ៊ុនបានលុបចោលនូវវីដេអូមួយរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចេញពីបណ្តាញសសង្គមរបស់ខ្លួន កាលពីថ្ងៃ ពុធ ទី ៣១ មីនា ម្សិលមិញនេះ។ វីដេអូដែលត្រូវបានគេលុបចោលនោះគឺជាវីដេអូដែលបង្ហោះចូលទៅក្នុងបណ្តាញសង្គម Instagram តាមរយៈគណនីរបស់កូនប្រសាស្រីលោក ដូណាល់ ត្រាំ គឺអ្នកនាង ឡារា ត្រាំ ហើយខ្លឹមសារនៅក្នុងវីដេអូនោះគឺជាកិច្ចសម្ភាសន៍រវាងលោក ត្រាំ ជាមួយនិងកូនប្រសាស្រីតាមរយៈកម្មវិធី “The Right View” ដែលបង្កើតឡើងដោយអ្នកនាង ឡារា ត្រាំ

    April 1, 2021
  • អន្តរជាតិ

    បារាំង៖ លោកប្រធានាធិបតិនៃប្រទេសបារាំង Emmanuel Macron បានប្រកាសបិទប្រទេសថ្នាក់ជាតិជាថ្មីម្តងទៀតកាលពីថ្ងៃ ពុធ ទី ៣១ មីនា ម្សិលមិញនេះ ដើម្បីឆ្លើយតបទៅនឹងរលកទី ៣ នៃជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតខ្លាំងឡើងៗនៅក្នុងសហគមន៍បារាំង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅក្នុងការអនុវត្តវិធានការបិទខ្ទប់ប្រទេសនេះគឺសាលារៀននៅទូទាំងប្រទេសនឹងត្រូវបិទទ្វាររយៈពេល ៣ សប្តាហ៍ភ្ជាប់ទៅនឹងថ្ងៃវិស្សមកាលរបស់សាលាដែលមានរយៈពេល ២ សប្តាហ៍ស្រាប់ ខណៈអាជីវកម្មនិងការជួបជុំដែលមិនចាំបាច់មួយចំនួនក៏ត្រូវបានហាមឃាត់ផងដែរ។ លោកប្រធានាធិបតិបារាំង Emmanuel Macron  លោកប្រធានាធិបតីបារាំងបានបញ្ជាក់ថា បើរដ្ឋាភិបាលមិនសម្រេចចាត់វិធានការបន្ទាប់នៅពេលនេះទេគឺបារាំងនឹងមិនអាចគ្រប់គ្រងការរាតត្បាតជំងឺកូវីដ ១៩ បាននោះទេ ហើយអ្វីៗអាចនឹងអាក្រក់ជាងពេលនេះទៅទៀត។

    April 1, 2021