Pheakdey
  • អន្តរជាតិ

    ថៃ៖ អ្នកជំនាញផ្នែកជំងឺឆ្លងថៃម្នាក់បានព្រមានថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃអាចនឹងកើនដល់ ២៨ ០០០ នាក់ក្នុងមួយថ្ងៃនៅខែក្រោយនេះ ប្រសិនបើអាជ្ញាធរមិនអាចដាក់ចេញនូវវិធានការសមស្របណាមួយសម្រាប់ឆ្លើយតបនឹងរលកថ្មីនៃជំងឺកូវីដ ១៩ ដែលកំពុងតែរាតត្បាតនៅក្នុងសហគមន៍ថៃយ៉ាងឆាប់រហ័សក្នុងពេលបច្ចុប្បន្ននេះ។ តាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកជំនាញរូបនេះគឺលោក Sopon Iamsirithaworn ដែលជានាយករងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហើយនាពេលកន្លងមករូបលោកតែងធ្វើការយ៉ាងសកម្មក្នុងការតាមដាននិងវិភាគអំពីលទ្ធភាពនៃការរាតត្បាតជំងឺកូវីដ ១៩។ ការព្យាករណ៍អំពីតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ របស់អ្នកជំនាញថៃខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ថៃបានរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី រហូតដល់ទៅ ៩៦៧ នាក់ ខណៈមេរោគនៃជំងឺកូវីដ ១៩ នោះភាគច្រើនសុទ្ធតែជាមេរោគបម្លែងខ្លួនទម្រង់ថ្មីមានប្រភពមកពីអង់គ្លេស។ គួរម្លឹកថា មេរោគបម្លែងខ្លួនទម្រង់ថ្មីនេះមានកម្រិតនៃការឆ្លងលឿនជាងមេរោគកូវីដ

    April 12, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា នៅព្រឹកថ្ងៃសោរ៍ ទី ១០ មេសានេះថា​ កងទ័ពជើងទឹកថៃបានសម្រេចសាងសង់មន្ទីរពេទ្យនៅទីវាលមួយឬគេអាចហៅថា មន្ទីរពេទ្យយោធា នៅឯបញ្ជាការដ្ឋានការពារអាកាសនិងឆ្នេរក្នុងខេត្ត Chonburi ដើម្បីឆ្លើយតបទៅនឹងតួលេខអ្នកឆ្លងជំងឺកូវីដ​ ១៩ ដែលហាក់កំពុងតែកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍ថៃ។ មន្ទីរពេទ្យដែលសាងសង់នៅទីវាលថ្មីនេះអាចមានសមត្ថភាពដាក់គ្រែពេទ្យបានចំនួន ៣២០ គ្រែ ហើយមន្ទីរពេទ្យនេះនឹងបើកទទួលព្យាបាលអ្នកជំងឺកូវីដ​ ១៩ កម្រិតស្រាល បន្ទាប់ពីមន្ទីរពេទ្យធម្មតាអស់គ្រែគេងសម្រាប់អ្នកជំងឺ។ គួរបញ្ជាក់ជូនថា ចាប់តាំងពីដើមឆ្នាំនេះមកកងទ័ពជើងទឹកថៃបានសាងសង់មន្ទីរពេទ្យនៅទីវាលចំនួន ៣ កន្លែងមកហើយ ដែលមន្ទីរពេទ្យទាំងនោះសុទ្ធតែមានទីតាំងស្ថិតនៅក្នុងខេត្ត Chonburi។ សូមរម្លឹកជូនថា កាលពីថ្ងៃម្សិលមិញនេះ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានមន្ទីរពេទ្យនៅក្នុងទីក្រុងបាងកកមួយចំនួនក៏កំពុងតែប្រឈមនឹងការខ្វះខាតគ្រែសម្រាប់អ្នកជំងឺកូវីដ

    April 10, 2021
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បុរសវ័យ ៥៨ឆ្នាំម្នាក់បានទៅស្តីដណ្ដឹងស្រ្តីមេម៉ាយម្នាក់ដើម្បីរៀបការតែត្រូវគេបដិសេធ ហើយអ្វីដែលជារឿងនឹកស្មានមិនដល់នោះគឺស្ត្រីមេម៉ាយរូបនោះបែរជាលើកកូនស្រីក្រមុំវ័យ ១៩ ឆ្នាំឲ្យរៀបការជំនួសគាត់ទៅវិញ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ពិធីរៀបការរវាងកូនកំលោះវ័យ ៥៨ ឆ្នាំនិងកូនក្រមុំវ័យ ១៩ ឆ្នាំនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៧ ខែមេសា កន្លងទៅថ្មីៗនេះ នៅឯខេត្ត South Sulawesi នៃប្រទេសឥណ្ឌូនេស៊ី។ បុរសចំណាស់ដែលមានសំណាងបានប្រពន្ធក្មេងរូបនេះមានឈ្មោះថា Bora ជាកំលោះចាស់ដែលមិនធ្លាប់មានប្រវត្តិរៀបការនោះទេ ហើយសម្រាប់ពិធីរៀបការលើកដំបូងក្នុងជីវិតរបស់គាត់នេះ គាត់បានជូនថ្លៃទឹកដោះទៅខាងកូនស្រីចំនួន ១០ លានរូពី (៦៨៥ ដុល្លារអាមេរិក) សម្រាប់រៀបចំកម្មពិធីទៅតាមប្រពៃណី។

    April 10, 2021
  • អន្តរជាតិ

    អង់គ្លេស៖ យោងតាមសារព័ត៌មាន បាកកកប៉ុស្តិ៍ បានរាយការណ៍ថា​ ព្រះអង្គម្ចាស់ហ្វីលីព (Philip) ដែលជាស្វាមីរបស់ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី ២ (Queen Elizabeth II) នៃប្រទេសអង់គ្លេសបានសោយទិវង្គតហើយ កាលពីព្រឹកថ្ងៃសុក្រទី ៩ មេសា ម្សិលមិញនេះ។ បើយោងតាមលិខិតប្រកាសរបស់ព្រះបរមរាជវាំងអង់គ្លេសគឺព្រះអង្គម្ចាស់ហ្វីលីពបានយាងចូលទិវង្គតដោយជរាពាធ ក្នុងព្រះជន្ម ៩៩​ ព្រះវស្សា ហើយព្រះអង្គម្ចាស់បានសោយទិវង្គតដោយសេចក្តីស្ងប់សុខជាទីបំផុតផងដែរ។ ព្រះបរមរាជវាំងអង់គ្លេសបានបញ្ជាក់ថា ដោយគោរពតាមព្រះរាជបណ្តាំរបស់ព្រះអង្គគឺគេនឹងមិនរៀបចំព្រះរាជពិធីបុណ្យសពរបស់ព្រះអង្គជាលក្ខណៈជាតិនៅទូទាំងប្រទេសនោះទេ ហើយដោយមានបញ្ហាកូវីដ ១៩ ទៀតនោះ អាជ្ញាធរក៏បានអំពាវនាវមិនឲ្យពលរដ្ឋអង់គ្លេសមកចូលរួមកម្មពិធីបុណ្យសពរបស់ព្រះអង្គជាលក្ខណៈទ្រង់ទ្រាយធំដែលមានមនុស្សច្រើនកកកុញផងដែរ។ តាមគម្រោងព្រះរាជពិធីបុណ្យសពរបស់ព្រះអង្គម្ចាស់ហ្វីលីពនឹងត្រូវបានគេរៀបចំឡើងនៅឯព្រះវិហារ Saint-George ដែលស្ថិតនៅក្នុងវិមាន Windsor ដោយមិនមានអ្នកចូលរួមមិនច្រើននោះទេ ពោលគឺមានតែមន្ត្រីជាន់ខ្ពស់និងគ្រួសាររាជវង្សមួយចំនួនប៉ុណ្ណោះ។ យ៉ាងណាក្តី

    April 10, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បុគ្គលិកបម្រើការងារនៅក្នុងហាងកាហ្វេមួយកន្លែងត្រូវបានប៉ូលិសចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ ព្រោះតែនាងបានកុហកថៅកែរបស់នាងថា នាងមានជំងឺកូវីដ ១៩ ដើម្បីបានឈប់ពីការងារ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Skudai រដ្ឋ Johor ​នៃប្រទេសម៉ាឡេស៊ី ហើយស្រ្តីដែលត្រូវបានគេចាប់ខ្លួននេះគឺជាបុគ្គលិកទើបចូលបម្រើការងារថ្មីនិងមានអាយុ ១៩ ឆ្នាំ។ លោក Dzulkhairi Mukhtar អាយុ ៣២ ឆ្នាំនិងជាម្ចាស់ហាងកាហ្វេបានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថាបុគ្គលិកស្រីខាងលើនេះវិជ្ជមានជំងឺកូវីដ ១៩ ភ្លាម គាត់បានសម្រេចបិទហាងកាហ្វេជាបន្ទាន់ហើយរូបគាត់និងបុគ្គលិក ១២ នាក់ផ្សេងទៀតត្រូវទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ជាច្រើនដងនិងត្រូវធ្វើចត្តាឡីស័កអស់រយៈពេល ២ សប្តាហ៍ផងដែរ។ យ៉ាងណាក្តី

    April 9, 2021
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងបន្តបិទអាជីវកម្មកំសាន្តពេលរាត្រីនៅក្នុងខេត្ត-ក្រុងចំនួន ៤១ រយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់រលកថ្មីនៃជំងឺកូវីដ ១៩ ដែលកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក។ ដំបូងឡើយវិធានការនេះត្រូវបានអនុវត្តតែនៅក្នុងតំបន់មានហានិភ័យមួយចំនួនក្នុងទីក្រុងបាងកកតែប៉ុណ្ណោះ តែដោយសារតែជំងឺកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីចេះបន្តរាតត្បាតខ្លាំងឡើងជារៀងរាល់ថ្ងៃនិងបន្តពីកន្លែងមួយទៅកន្លែងមួយនោះ ទើបអាជ្ញាធរថៃសម្រេចដាក់ចេញវិធានការខាងលើនេះជាបន្ទាន់តែម្តង។ តាមគម្រោងគឺលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នឹងចុះហត្ថលេខាសម្រេចលើបំរាមគោចរខាងលើនៅថ្ងៃសុក្រនេះហើយក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចូលរួមប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាប់មួយដើម្បីពិភាក្សាលើបញ្ហាការរាតត្បាតជំងឺកូវីដ ១៩ ទម្រង់ថ្មីដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងសហគមន៍ថៃ។ សូមបញ្ជាក់ថា កន្លែងកំសាន្តពេលរាត្រីដែលអាជ្ញាធរថៃបានផ្តោតសំខាន់នោះមានដូចជា បារ ក្លឹបរាត្រី ខារ៉ាអូខេ និងកន្លែងផឹកស៊ីជាដើម ហើយខេត្ត-ក្រុងទាំង ៤១ នោះរួមមាន ក្រុង Bangkok, ខេត្ត Ayutthaya, Buri

    April 9, 2021
  • អន្តរជាតិ

    ថៃ៖ រលកថ្មីនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងទីក្រុងបាងកកបានកំពុងតែបន្ថែមនូវក្តីនូវកង្វល់ថ្មីមួយសម្រាប់អាជ្ញាធរសុខាភិបាលថៃ នោះគឺបញ្ហាខ្វះគ្រែពេទ្យសម្រាប់អ្នកជំងឺខណៈមន្ទីរពេទ្យខ្លះថែមទាំងខ្វះសម្ភារៈបរិក្ខាពេទ្យសម្រាប់ធ្វើតេស្តអ្នកជំងឺទៀតផង។ កាលពីម្សិលមិញនេះមន្ទីរពេទ្យ Ramkhamhaeng ដែលជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ ដ៏សំខាន់មួយរបស់ថៃបានប្រកាសជាសាធារណៈថា ខាងមន្ទីរពេទ្យនឹងពន្យាពេលទទួលយកអ្នកជំងឺមកព្យាបាល ព្រោះតែមន្ទីរពេទ្យគ្មានគ្រែទំនេរសម្រាប់ជនរងគ្រោះទៀតនោះទេ។ ស្រដៀងគ្នានេះដែរមន្ទីរពេទ្យ Samitivej Srinakarin​ ​បានប្រកាសផ្អាកទទួលធ្វើតេស្តរកជំងឺកូវីដ ១៩ មួយរយៈសិន ព្រោះតែមន្ទីរពេទ្យគ្មានឧបករណ៍សម្រាប់ធ្វើតេស្តគ្រប់គ្រាន់នោះទេ។ ឆ្លើយតបនឹងបញ្ហានេះក្រុមយោធាថៃគ្រោងនឹងសាងសងមន្ទីរពេទ្យនៅទីវាលចំនួន ១០ កន្លែងបន្ថែមទៀត ដែលមន្ទីរពេទ្យទាំងនោះអាចផ្ទុកគ្រែពេទ្យសរុបបានចំនួន ៣ ០០០ គ្រែផងដែរ។ គួរបញ្ជាក់ថា មន្ទីរពេទ្យនៅទីវាលគឺជាមន្ទីរពេទ្យដែលគេសាងសងឡើងភ្លាមៗនៅកន្លែងទំនេរណាមួយដោយមន្ទីរពេទ្យមានតែគ្រែគេងនិងសម្ភារៈសំខាន់មួយចំនួនតាមស្ថានភាពជំងឺជាក់ស្តែងរបស់ជនរងគ្រោះតែប៉ុណ្ណោះ ហើយជាធម្មតាមន្ទីរពេទ្យប្រភេទនេះត្រូវបានបង្កើតឡើងសម្រាប់ក្រុមយោធាពេលចុះទៅសមរភូមិឬពេលទៅបំពេញបេសកម្មផ្សេងៗ។ សូមបញ្ជាក់ផងដែរថា ជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសថៃនៅពេលនេះគឺជាមេរោគបំប្លែងខ្លួនទម្រង់ថ្មីមកពីអង់គ្លេស ដែលមានលក្ខណៈរាតត្បាតលឿននិងមានគ្រោះថ្នាក់ជាងមេរោគកូវីដ

    April 9, 2021
  • អន្តរជាតិ

    ថៃ៖ ស្ត្រីជនជាតិថៃម្នាក់មានសំណាងឈ្នះឆ្នោតជាតិបានទឹកប្រាក់ចំនួន ៦​លានបាត (១៩០ ៨៧៦ ដុល្លារអាមេរិក) តាមរយៈលេខសំណាងដែលកូនប្រុសរបស់គាត់បានយល់សប្តិឃើញ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ស្ត្រីដែលបានក្លាយជាអ្នកមានមួយប៉ប្រិចភ្នែកនេះមានឈ្មោះថា Tithiya Bantaohome រស់នៅក្នុងខេត្ត  Udon Thani ភាគខាងជើងនៃប្រទេសថៃ ហើយថ្ងៃដែលគាត់ត្រូវឆ្នោតនោះគឺថ្ងៃទី ១ ខែ មេសា កន្លងទៅនេះ តែដំណើរការនៃការប្រគល់ប្រាក់ត្រូវធ្វើឡើងនៅ ២-៣ បន្ទាប់ពីថ្ងៃចេញឆ្នោត ហើយរហូតមកទល់នឹងពេលនេះគាត់ទទួលបានលុយគ្រប់ចំនួនយកទៅផ្ទះរួចហើយ។ អ្នកស្រី Tithiya Bantaohome បានរម្លឹកថា កាលពីអំឡុងខែមីនាកន្លងទៅនេះ កូនប្រុសរបស់គាត់យបានល់សប្តិឃើញមិត្តភក្តិរបស់គេដែលទើបនឹងស្លាប់កាលពីពេលថ្មីៗមកសួរសុខទុកគេ

    April 8, 2021
  • អន្តរជាតិ

    ថៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍  ទី ៨ ខែ មេសានេះ ក្រសួងសុខាភិបាលថៃបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលថៃសម្រេចបិទកន្លែងកំសាន្តពេលរាត្រីជាច្រើនបន្ថែមទៀតជាពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់ក្នុងទីក្រុងបាងកក ក្រោយរលកនៃការរាតត្បាតជំងឺកូវីដ ១៩ ទម្រង់ថ្មីដែលមានប្រភពមកពីចក្រភពអង់គ្លេសហាក់កំពុងរាតត្បាតដល់កម្រិតគួរឲ្យព្រួយបារម្ភហើយ។ បើតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបង្ហាញថា ត្រឹមរយៈពេល ២៤ ម៉ោងចុងក្រោយនេះមានពលរដ្ឋនៅក្នុងក្រុងបាងកកចំនួន ២៩១ នាក់ ត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មី ដែលមានលក្ខណៈរាតត្បាតឆាប់រហ័សជាងមេរោគកូវីដ ១៩ ធម្មតារហូតដល់ ១,៧ ដង និងអាចបង្កគ្រោះថ្នាក់ចំពោះអ្នកជំងឺធ្ងន់ធ្ងរខ្លាំងណាស់។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅចុងសប្តាហ៍នេះក្រុមអាជ្ញាធរសុខាភិបាលថៃនឹងបើកកិច្ចប្រជុំពិភាក្សាដើម្បីដាក់ចេញវិធានការទប់ការស្កាត់រលកថ្មីនៃជំងឺកូវីដ ១៩ នេះផងដែរ ព្រោះបើតាមការព្យាករណ៍របស់ក្រុមអ្នកជំនាញបានព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩

    April 8, 2021
  • អន្តរជាតិ

    ថៃ៖ អ្នកជំនាញផ្នែកជំងឺឆ្លងថៃបានបញ្ជាក់ថា ជំងឺកូវីដ ១៩ ដែលកំពុងផ្ទុះនៅក្នុងកន្លែងកំសាន្តពេលរាត្រីនៅក្នុងទីក្រុងបាងកកកាលពីពេលថ្មីៗនេះគឺជាមេរោគនៃជំងឺកូវីដ ១៩ បម្លែងខ្លួនទម្រង់ថ្មី ដែលមានប្រភពមកពីចក្រភពអង់គ្លេស។ អ្នកជំនាញរូបនេះមានឈ្មោះថា Yong Poovorawan ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជូឡាឡុងកន ហើយតាមរយៈសារព័ត៌មាន The Thaiger គាត់បានព្រមានថា ជំងឺកូវីដ ១៩ បម្លែងខ្លួនទម្រង់ថ្មីនេះអាចបង្កគ្រោះថ្នាក់ធំធេងណាស់ព្រោះវាអាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ផ្សេងទៀតលឿនជាងជំងឺកូវីដ ១៩ ធម្មតារហូតដល់ ១,៧ ដងឯណោះ។ ក្នុងស្ថានភាពអាក្រក់នេះអ្នកជំនាញដដែលនេះក៏បានព្រមានមិនឲ្យពលរដ្ឋធ្វើទៅណាមកណាផ្តេសផ្តាសនោះទេក្នុងអំឡុងពិធីបុណ្យសង្គ្រាន្តខាងមុខនេះ ហើយបើក្នុងករណីចាំបាច់បំផុតត្រូវចេញក្រៅផ្ទះពលរដ្ឋទាំងអស់ត្រូវតែអនុវត្តវិធានការអនាម័យឲ្យបានកម្រិតខ្ពស់បំផុតផងដែរ។ ជាមួយគ្នានេះលោកសាស្រ្តាចារ្យ Yong Poovorawan ​ក៏បានលើកឡើងផងដែរថា គោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃតាមរយៈការជំរុញឲ្យមានភ្ញៀវទេសចរណ៍ទំនងជាគ្មានប្រសិទ្ធភាពក្នុងពេលនេះទេ ព្រោះជាក់ស្តែងមនុស្សភាគច្រើននៅតែភ័យខ្លាចឆ្លងជំងឺកូវីដ ១៩ និងមិនហ៊ានធ្វើដំណើរចេញក្រៅផ្តេសផ្តាសនោះទេ។ លោកបានបញ្ជាក់ផងដែរថា បើទោះជាពេលនេះអាជ្ញាធរសុខាភិបាលថៃកំពុងបើកយុទ្ធនាចាក់វ៉ាក់សាំងជូនពលរដ្ឋក៏ដោយតែល្បឿននៃការចាក់វ៉ាក់សាំងនោះនៅមានកម្រិតនៅឡើយ ដោយអាជ្ញាធរគ្រោងចាក់វ៉ាក់សាំងជាមធ្យមឲ្យបានចំនួន

    April 8, 2021