- Pheakdey
- អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី ២៨ មីនា ម្សិលមិញនេះ មានហេតុការណ៍បំផ្ទុះគ្រាប់បែកភេរវកម្មដ៏សាហាវមួយបានកើតឡើងនៅឯវិហារសាសនាកាតូលិកមួយកន្លែងនៅក្នុងទីក្រុង Makassar នៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបញ្ជាក់ថា ហេតុការណ៍បានបង្កឡើងដោយបុរសឥស្លាមជ្រុលនិយមចំនួន ២ នាក់ បានជិះម៉ូតូមួយគ្រឿងដោយមានភ្ជាប់គ្រាប់បែកនៅលើខ្លួនរបស់ពួកគេផងសំដៅចូលទៅក្នុងវិហារកាតូលិក ហើយនៅពេលក្រុមទគ្រិស្តបរស័នាំគ្នាដើរចេញពីវិហារនោះ ពួកគេក៏បានចុចបំផ្ទុះគ្រាប់បែកតែម្តង។ បើយោងតាមរបាយការណ៍របស់អាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា ហេតុការណ៍ភេរវកម្មនេះបានបង្កឲ្យភេរវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពលរដ្ឋចំនួន ១៤ នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ។ សូមបញ្ជាក់ថា អំពើភេរវកម្មចំពោះវិហារសាសនាកាតូលិកនៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនមែនជារឿងថ្មីនោះទេ ដ្បិតឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនបំផុត ហើយជារឿយៗវិហារកាតូលិកបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារពីពួកឥស្លាមជ្រុលនិយមមួយចំនួនតូចតែម្តង។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៨ កន្លងនៅក៏មានហេតុការណ៍ដូចគ្នានេះកើតមានម្តងរួចហើយដែរ ដោយពេលនោះអំពើភេរវកម្មបានបណ្តាលឲ្យពលរដ្ឋចំនួន
March 29, 2021 - អន្តរជាតិ
ថៃ៖ ចាប់ពីថ្ងៃទី ១ ខែ មេសា នេះតទៅប្រទេសថៃនឹងផ្តើមអនុវត្តវិធានការធ្វើចត្តាឡីស័កថ្មីខ្លីជាងមុន ពោលគឺរយៈពេលនៃការធ្វើចត្តាឡីស័កមានត្រឹមតែ ១០ ប៉ុណ្ណោះសម្រាប់អ្នកដំណើរណាដែលបានចាក់វ៉ាក់ការពារជំងឺកូវីដ ១៩ រួចហើយ។ បើយោងតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា វិធានការថ្មីនេះនឹងត្រូវអនុវត្តដូចគ្នាចំពោះអ្នកដំណើរទាំងអស់មិនថាពួកគេគឺជាជនជាតិបរទេសឬជនជាតិថៃនោះទេ។ វិធានការថ្មីនេះក៏ត្រូវបានគេមើលឃើញថា មានកែប្រែខុសពីការជូនដំណឹងនាពេលកន្លងមកបន្តិចផងដែរ ដោយកន្លងមកថៃគ្រោងនឹងឲ្យអ្នកដំណើរជាជនជាតិថៃនិងបានចាក់វ៉ាក់សាំងរួចត្រូវធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ។ យ៉ាងណាក្តី ការកែប្រែនេះគឺត្រូវបានធ្វើឡើងដោយយោងទៅតាមស្ថានភាពជាក់ស្តែងនៃការរាតត្បាតជំងឺកូវីដ ១៩ ជាសកល ខណៈការសម្រេចកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កមកសល់ត្រឹម ១០ ថ្ងៃនេះ គឺជាការសម្រេចផ្លូវការចុងក្រោយហើយ។ គួរបញ្ជាក់ជូនថា ការធ្វើចត្តាឡីស័កសម្រាប់ក្រុមអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចហើយនេះក៏មានបន្ថែមនូវលក្ខខណ្ឌពិសេសមួយចំនួនទៀតផងដែរ ដូចជាពួកគេអាចចេញទៅហាត់ប្រាណ ហែលទឹក ទៅទិញអាហារ ឬសម្ភារៈផ្សេងៗនៅក្នុងបរិវេណនៃកន្លែងដែលពួកគេកំពុងធ្វើចត្តាឡីស័ក។
March 27, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋឥស្លាមចេញទៅជួបជុំគ្នានៅក្នុងពិធីបុណ្យរ៉ាម៉ាដាននៅពេលខាងមុខនេះឡើយ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។ សេចក្តីសម្រេចស្តីការហាមឃាត់ខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗកាលពីថ្ងៃសុក្រ ទី ២៦ មីនា ម្សិលមិញនេះ បន្ទាប់ពីអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានមើលឃើញថា ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ហាក់កំពុងកើនឡើងគួរឲ្យគត់សម្គាល់ និងអាចឈានទៅដល់កម្រិតអាក្រក់បំផុតទៀតផង ប្រសិនបើពលរដ្ឋនៅបន្តធ្វើការជួបជុំគ្នាក្នុងចំនួនមនុស្សដ៏ច្រើនទៀត។ គួរបញ្ជាក់ជូនថា បុណ្យរ៉ាម៉ាដានគឺជាពិធីបុណ្យបែបសាសនាប្រចាំឆ្នាំដ៏ធំបំផុតរបស់ពលរដ្ឋឥស្លាមនៅទូទាំងពិភពលោក ហើយនៅក្នុងឆ្នាំ ២០២១ នេះ បុណ្យរ៉ាម៉ាដាននឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែមេសា រហូតដល់ ថ្ងៃទី ១២ ខែឧសភា ខណៈតាមធម្មតាពលរដ្ឋឥស្លាមរាប់លាននាក់នៅតាមប្រទេសនិមួយៗនឹងត្រូវចេញមកជួបជុំគ្នាយ៉ាងកកកុញនៅក្នុងពិធីបុណ្យមួយនេះ។ សូមបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកកើតជំងឺកូវីដ ១៩ ជាង ១,៤ លានករណី
March 27, 2021 - អន្តរជាតិ
ថៃ៖ ផ្សារដ៏ល្បីរបស់ថៃគឺផ្សារ Chatuchak ដែលកន្លងមកធ្លាប់តែបើកដំណើរការនៅចុងសប្តាហ៍នោះ ពេលនេះត្រូវបានអនុញ្ញាតឲ្យបើកដំណើរការរហូតដល់ ៦ ថ្ងៃក្នុងមួយសប្តាហ៍ ដោយសេចក្តីសម្រេចនេះនឹងផ្តើមអនុវត្តចាប់ពីពាក់កណ្តាលខែមេសានេះតទៅ។ គួររម្លឹកជូនថា ផ្សារ Chatuchak មានលក្ខណៈជាផ្សារទេសចរណ៍ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក ហើយនាពេលកន្លងមកផ្សារមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនឲ្យទៅដើរកំសាន្តនិងទិញទំនិញផ្សេងៗរៀងរាល់ចុងសប្តាហ៍។ យ៉ាងណាក្តី ចាប់តាំងពីមានវិបត្តិនៃជំងឺកូវីដ ១៩ មក ផ្សារ Chatuchak បានបាត់អតិថិជនរបស់ខ្លួនជាងពាក់កណ្តាល ហើយបញ្ហានេះបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់ក្រុមអាជីវកយ៉ាងខ្លាំងផងដែរ។ លោក Wullaya Wattanarat អនុលេខាធិការអចិន្ត្រៃយ៍ទីក្រុងបាងកក បានប្រាប់ឲ្យដឹងរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ការអនុញ្ញាតឲ្យផ្សារ Chatuchak បើកដំណើរការរហូតដល់ ៦ ថ្ងៃនេះគឺដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចរបស់ក្រុមអាជីវកប្រមាណជា ១០ ០០០ នាក់
March 27, 2021 - អន្តរជាតិ
ថៃ៖ យោងតាមចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា រដ្ឋបាលផ្នែកចំណីអាហារនិងឱសថនៃប្រទេសថៃបានសម្រេចអនុម័តទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឈ្មោះ Johnson & Johnson សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសខ្លួនហើយ ក្រោយស្ថាប័នមួយនេះបានត្រួតពិនិត្យយ៉ាងល្អិតល្អន់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះរួច។ Johnson & Johnson ជាផលិតផលរបស់អាមេរិកដែលមានលក្ខណៈពិសេសជាងវ៉ាក់សាំងផ្សេងៗត្រង់ថា បើគេចាក់វ៉ាក់សាំងប្រភេទនេះគឺគេត្រូវចាក់តែ ១ ដូសប៉ុណ្ណោះ តែវ៉ាក់សាំងផ្សេងទៀតត្រូវការចាក់ចំនួន ២ ដូស ខណៈ Johnson & Johnson ក៏មានប្រសិទ្ធភាពខ្ពស់មិនចាញ់វ៉ាក់សាំងផ្សេងទៀតដែរ។ វ៉ាក់សាំង Johnson & Johnson នឹងក្លាយជាវ៉ាក់សាំងទី ៣
March 26, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BBC បានឲ្យដឹងថា ការជាប់គាំងនាវាដឹកទំនិញខា្នតយក្យមួយគ្រឿងនៅឯព្រែកជីកស៊ុយអេ (Suez Canal) បានបណ្តាលឲ្យមានការប៉ះពាល់ចំពោះចរាចរណ៍ពាណិជ្ជកម្មអន្តរជាតិយ៉ាងខ្លាំង ពោលគឺបង្កឲ្យមានការខកខាននិងពន្យាពេលការដឹកជញ្ជូនទំនិញដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៩,៦ ពាន់លានដុល្លារក្នុងមួយថ្ងៃ ឬ ៤០០ លានដុល្លារក្នុងរយៈពេល ១ ម៉ោង។ គួរម្លឹកជូនថា ចាប់តាំងពីថ្ងៃអង្គារដើមសប្តាហ៍នេះមានកប៉ាក់ដឹកទំនិញដ៏ធំបំផុតមួយរបស់ជប៉ុននិងបានជួលដំណើការដោយក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ Evergreen Marine បានជាប់គាំងនៅពាក់កណ្តាលព្រែកជីកស៊ុយអេបន្ទាប់ពីមានខ្យល់បោកបក់ខ្លាំពេក ហើយកប៉ាក់មួយនេះមានប្រវែងបណ្តោយ ៤០០ ម៉ែត្រ និងទទឹង ៥៩ ម៉ែត្រ ឬមានទំហំស្មើនឹងតារាងបាល់ទាត់ចំនួន ៤ ឯណោះ។ កប៉ាល់បានជាប់គាំងនៅចំផ្លូវសំខាន់សម្រាប់ដឹកទំនិញចេញចូលរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលតាមធម្មតានៅក្នុងមួយថ្ងៃៗផ្លូវទឹកមួយនេះមានកប៉ាល់ដឹកទំនិញប្រមាណជា ៥០ គ្រឿងត្រូវបើកឆ្លងកាត់ ហើយបើតាមការវាយតម្លៃគឺការដឹកជញ្ជូនតាមព្រែកជីកមួយនេះមានទំហំស្មើនឹង
March 26, 2021 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិតីអាមេរិក ចូ បៃឌិន បានឲ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ ទី ២៥ មីនា ម្សិលមិញថា អាមេរិកនឹងចាត់វិធានការជាមួយនឹងកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានបាញ់សាកល្បងមីស៊ីលជាបន្តទៀត។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសនិ្នសិទ្ធសារព័ត៌មានមួយដែលបានរៀបចំឡើងនៅឯសេតវិមានអាមេរិក ហើយវាក៏ជាសន្និសិទ្ធសារព័ត៌មានផ្លូវការដំបូងរបស់លោក ចូ បៃឌិនផងដែរ។ នៅក្នុងឱកាសនោះលោកប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ពេលនេះអាមេរិកបានត្រៀមឯកសារការទូតមួយចំនួនរួចហើយដើម្បីពិភាក្សាជាមួយនឹងប្រទេសជាសម្ព័ន្ធមិត្តអំពីការដាក់ចេញវិធានការសំខាន់ៗជាច្រើនដែលអាចឈានទៅដល់ការឈុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក ចូ បៃឌិន បានព្រមានច្បាស់ៗថា អាមេរិកនឹងឆ្លើយតបឲ្យសមទៅនឹងភាពគឃ្លើនរបស់កូរ៉េខាងជើងក្នុងការបាញ់មីស៊ីលនេះ។ គួររម្លឹកជូនថា ចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុនមកកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តបន្ទាប់ ដើម្បីបង្ហាញការប្រជែងជាមួយអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃឌិន ។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់នោះគឺកាលពីព្រឹកព្រលឹមថ្ងៃម្សិលមិញនេះកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចំនួន ២ គ្រាប់ទៅកាន់ដែនសមុទ្រនៃប្រទេសជប៉ុន ខណៈមីស៊ីលប្រភេទនេះគឺជាមីស៊ីលដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិទៀតផង។ ដូចនេះបើយោងតាមទៅតាមច្បាប់គឺអង្គការសហប្រជាជាតិអាចសម្រេចដាក់ទណ្ឌកម្មណាមួយទៅកាន់កូរ៉េខាងជើងបានចំពោះការបំពាននឹងបំរាមមួយនេះ៕ អត្ថបទ៖
March 26, 2021 - អន្តរជាតិ
ថៃ៖ បើទោះជាវិបត្តិសកលនៃជំងឺកូវីដ ១៩ កំពុងតែក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់ការធ្វើដំណើរជាលក្ខណៈអន្តរជាតិក៏ដោយក្តី តែប្រទេសថៃបានធ្វើការរំពឹងទុកយ៉ាងមុតមាំថា ថៃអាចនឹងទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជា ៤០ លាននាក់នៅត្រឹមឆ្នាំ ២០២៤ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការព្យាករណ៍នេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុថៃគឺលោក Arkhom Termpittayapaisith ក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅចូលរួមសិក្ខាសាលាមួយដែលបានរៀបចំឡើងដោយគណៈកម្មការមូលបត្រនិងសន្តិសុខនៃប្រទេសថៃកាលពីពេលថ្មីៗនេះ។ រដ្ឋមន្ត្រីរូបនេះបានព្យាករណ៍ថា ភ្ញៀវទេសចរណ៍អន្តរជាតិនឹងត្រលប់មកកាន់ប្រទេសថៃវិញបន្តិចម្តងៗ ហើយបន្តកើនឡើងខ្លាំងនៅក្នុងឆ្នាំ ២០២៣ ខណៈនៅក្នុងឆ្នាំ ២០២៤ គឺអ្វីៗនឹងល្អប្រសើរខ្លាំងតែម្តង។ គួររម្លឹកថា កាលពីឆ្នាំមុននេះបើទោះជាមានវិបត្តិកូវីដ ៩ ក្តី ក៏ថៃនៅតែអាចទទួលបានភ្ញៀវទេសចរណ៍អន្តជាតិប្រមាណជា ៦,៧ លាននាក់និងបានបង្កើតប្រាក់ចំណូលសម្រាប់ថៃប្រមាណជា ៣០០ ពាន់លានបាត (ជាង
March 25, 2021 - អន្តរជាតិ
កូរ៉េខាងជើង៖ សារព័ត៌មាន South China Morning Post បាយរាយការណ៍ថា កាលពីព្រឹកព្រលឹមថ្ងៃ ព្រហសត្បិ៍ ទី ២៥ មីនា នេះ ប្រទេសកូរ៉េខាងជើងបានបន្តបាញ់មីស៊ីលចំនួន ២ បន្ថែមទៀត ខណៈកាលពីចុងសប្តាហ៍មុននេះកូរ៉េខាងជើងទើបនឹងបាញ់សាកល្បងមីស៊ីលចំនួន ២ គ្រាប់រួចទៅហើយ។ មីស៊ីល ២ គ្រាប់ដែលបានបាញ់កាលពីព្រឹកមិញនេះគឺបានបាញ់សំដៅទៅកាន់ដែនសមុទ្ររបស់ប្រទេសជប៉ុន ឬតាមធម្មតាគេច្រើនហៅថា តំបន់សមុទ្រខាងកើតកូរ៉េ។ បើទោះជាទីក្រុងព្យុងយ៉ាងមិនបានប្រាប់ឲ្យដឹងពីប្រភេទមីស៊ីលនោះក៏ដោយ តែបើយោងតាមលោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានឲ្យដឹងថា មីស៊ីលទាំង ២ គ្រាប់នោះទំនងជាមីស៊ីលបាលីស្ទីក ឬមីស៊ីលផ្លោងដែលអាចបាញ់ក្នុងចម្ងាយឆ្ងាយបាន។
March 25, 2021 - អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ២៤ មីនា ម្សិលមិញនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសឥណ្ឌាបានរកឃើញមេរោគនៃជំងឺកូវីដ ១៩ បម្លែងខ្លួនទម្រង់ថ្មីមួយប្រភេទទៀត ដែលមានលក្ខណៈកាចសាហាវជាងមេរោគមុនៗទ្វេដងឯណោះ។ ក្រុមអ្នកវិជ្ជាសាស្ត្រឥណ្ឌាបានដាក់ឈ្មោះក្រៅផ្លូវការឲ្យមេរោគថ្មីនោះថា “Double Mutant” ហើយវត្តមានរបស់មេរោគថ្មីនេះបានបន្ថែមក្តីកង្វល់មួយកម្រិតទៀតចំពោះអាជ្ញាធរសុខាភិបាលឥណ្ឌាផងដែរ ព្រោះតែវាអាចចម្លងបានលឿននិងផ្តល់គ្រោះថ្នាក់ខ្លាំងលើសពីការរំពឹងទុក។ បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា មេរោគជំងឺកូវីដ ១៩ “Double Mutant” ត្រូវបានរកឃើញនៅក្នុងសំណាកចំនួន ២០០ ដែលជាសំណាករបស់ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Maharashtra ហើយនៅក្នុងរដ្ឋមួយនេះមានក្រុងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតរបស់ឥណ្ឌារួមទាំងរដ្ឋធានីបុមបៃផងដែរ។ នៅក្នុងថ្ងៃទី ២៤ មីនា ដដែលនោះ
March 25, 2021









