Pheakdey
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចអាចធ្វើដំណើរចេញក្រៅដូចជាទៅឡើងភ្នំឬដើរលេងតាមទី សាធារណៈដោយមិនចាំបាច់ពាក់ម៉ាស់នោះទេ យ៉ាងណាក្តីពួកគេអាចនឹងតម្រូវឲ្យពាក់របាំងបា្លស្ទិកនៅតាមទីតាំងមួយចំនួនដែលអាជ្ញាធរសុខាភិបាលបានកំណត់តែប៉ុណ្ណោះ។ ប្រភពខាងលើបានបញ្ជាក់ថា សេចក្តីសម្រេចចំពោះការអនុញ្ញាតខាងលើនេះត្រូវបានប្រកាសដោយលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងនិយតករសុខភាពអាមេរិក កាលពីថ្ងៃទី ២៧ មេសា ម្សិលមិញនេះ ខណៈពេលនោះលោក ចូ បៃឌិនក៏បានអំពាវនាវឲ្យពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងផងដែរ ប្រសិនបើពួកគេចង់មានសេរីភាពពីការពាក់ម៉ាស់។ ទន្ទឹមគ្នានេះសហរដ្ឋអាមេរិកក៏បានអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចអាចធ្វើការជួបជុំគ្នានៅទីសាធារណៈជាលក្ខណៈទ្រង់ទ្រាយតូចបានផងដែរ ដូចជាការចេញទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានឬរៀបចំអាហារពេលល្ងាចជុំគ្នាក្នុងចំណោមពលរដ្ឋមិនច្រើននាក់។ គួរបញ្ជាក់ថា ការអនុវត្តវិធានការដែលមានលក្ខណៈមិនសូវតឹងរឹងនេះត្រូវបានធ្វើឡើងក្រោយពេលចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងអាមេរិកបានធ្លាក់ចុះ ១៦% ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងស្របពេលដែលពលរដ្ឋពេញវ័យនៅអាមេរិកជាង ៥០%

    April 28, 2021
  • អន្តរជាតិ

    ហ្វីលីពីន៖ អ្នកជំនាញហ្វីលីពីនម្នាក់បានព្រមានថា ហ្វីលីពីនអាចប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ក្នុងកម្រិតធ្ងន់ធ្ងរដូចនៅប្រទេសឥណ្ឌាដែរ ខណៈពេលនេះស្ថានភាពជាទូទៅក្នុងប្រទេសហ្វីលីពិនកំពុងតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Morning Post បានឲ្យដឹងថា អ្នកជំនាញរូបនេះមានឈ្មោះថា  Rodrigo Ong ជាវេជ្ជបណ្ឌិតឯករាជ្យម្នាក់នៅក្នុងក្រុមស្រាវជ្រាវ  OCTA ហើយសេចក្តីព្រមានរបស់គាត់ត្រូវបាធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនកំពុងពិចារណាអំពីលទ្ធភាពនៃការលុបចោលវិធានការតឹងរឹងមួយចំនួនចំពោះអ្នកដំណើរអន្តជាតិ ក្នុងគោលបំណងទាក់ទាញអ្នកដំណើរនិងអ្នកជំនួញនៅជុំវិញពិភពលោកឲ្យត្រលប់មកប្រទេសហ្វីលីពីនវិញដើម្បីជួយសង្គ្រោះវិស័យសេដ្ឋកិច្ច។ អ្នកជំនាញរូបនេះបានបន្តថា ស្ថានភាពនៅក្នុងប្រទេសហ្វីលីពីននៅពេលនេះគឺមានអ្នកឆ្លងជាមធ្យមចំនួន ១០ ០០០ ក្នុងមួយថ្ងៃ ដែលចំនួននេះគឺដូចគ្នាទៅនឹងចំនួនអ្នកឆ្លងនៅពេលដែលឥណ្ឌាបានចាប់ផ្តើមលុបចោលវិធានការតឹងរឹងមួយចំនួនដូចគ្នាដែរ ហើយរហូតមកទល់នឹងពេលនេះឥណ្ឌាកំពុងក្លាយជាប្រទេសដែលមានកម្រិតនៃការរាតត្បាតធ្ងន់ធ្ងរបំផុតផងដែរ។ គួរម្លឹកថា ហ្វីលីពីនធ្លាប់រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតក្នុងចំនួន ១៥ ៣១០ នាក់ កាលពីថ្ងៃទី ២

    April 28, 2021
  • អន្តរជាតិ

    ហុងកុង៖ អ្នកដំណើរចំនួន ៥២ នាក់ដែលបានហោះហើរចេញពីទីក្រុង Delhi នៃប្រទេសឥណ្ឌា​ឆ្ពោះទៅកាន់ទីក្រុងហុងកុងត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ដែលនេះជាតួលេខឆ្លងដ៏ច្រើនបំផុតមួយក្នុងចំណោមអ្នកដំណើរ ខណៈដែលអ្នកដំណើរទាំងនេះសុទ្ធតែតម្រូវឲ្យបង្ហាញលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៣ ថ្ងៃមុនថ្ងៃចេញដំណើរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ ១៩ ទាំង ៥២ នាក់ខាងលើនេះគឺជាអ្នកដំណើរក្នុងចំណោមអ្នកដំណើរចំនួន ១៨៨ នាក់ផ្សេងទៀត ដែលបានធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Vistara និងបានមកដល់ទីក្រុងហុងកុងកាលពីថ្ងៃទី ៤ មេសាកន្លងទៅនេះ ហើយអ្នកដំណើរទាំងនេះត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ៣ សប្តាហ៍ក្នុងសណ្ឋាគារក្នុងក្រុងហុងកុងផងដែរ។ បើយោងតាមអ្នកជំនាញហុងកុងបានលើកឡើងថា ការឆ្លងជំងឺកូវីដ ១៩ ដ៏ច្រើនក្នុងចំណោមអ្នកដំណើរទាំងនេះអាចកើតឡើងនៅក្នុងលក្ខខណ្ឌចំនួន ៤

    April 27, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយជាបន្ទាន់មួយតាមរយៈ Page Facebook ផ្លូវការរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គិតត្រឹមម៉ោង ៩ និង ៣០ នាទីព្រឹកនៃព្រឹកថ្ងៃអង្គារ ទី ២៧ មេសានេះថៃបានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក ពោលគឺនៅក្នុងថ្ងៃទី ២៧ មេសានេះថៃបានរកឃើញអ្នកស្លាប់រហូតដល់ ១៥ នាក់។ ក្រៅតែបានរកឃើញអ្នកស្លាប់ក្នុងចំនួនដ៏ច្រើនដូចនេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃវិញក៏មិនធ្លាក់ចុះដែរដោយថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២១៧៩ នាក់ផងដែរក្នុងថ្ងៃជាមួយគ្នានេះ។ គួរម្លឹកថា កាលពីមួយសប្តាហ៍មុនថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនលើសពី ១ ពាន់នាក់ជាច្រើនថ្ងៃជាប់គ្នា

    April 27, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃអង្គារ ទី ២៧ មេសា​នេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានសម្រេច យកកីឡដ្ឋានសំខាន់ជាច្រើននៅក្នុងទីក្រុងបាងកកមករៀបចំជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីបានបន្តកើនឡើងយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ បើតាមលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា កីឡដ្ឋានដែលនឹងត្រូវប្រែក្លាយជាមន្ទីរពេទ្យនោះរួមមាន អគារកីឡា Nimibutr នៅក្នុងកីឡដ្ឋានជាតិក្រុងបាងកក មន្ទីរអប់រំកាយនៅក្នុងខណ្ឌ Pathumwan មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡានៅខណ្ឌ Bang Kapi កីឡដ្ឋានជាតិប្រចាំខណ្ឌ Bang Kapi និងអគារបណ្តុះបណ្តាកីឡា Huamark ដែលមានទីទាំងនៅក្នុងខណ្ឌ Bang Kapi​ ផងដែ។ កីឡដ្ឋានជាតិក្រុងបាងកក

    April 27, 2021
  • អន្តរជាតិ

    ថៃ៖ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ត្រូវបានរដ្ឋាភិបាលថៃសម្រេចដកហូតតួនាទី ក្រោយពេលប្រពន្ធរបស់មន្ត្រីប៉ូលិសជាន់ខ្ពស់រូបនេះបានបង្ហោះវីដេអូដែលពួកគាត់បាននាំគ្នាទៅជិះឧទ្ធម្ភាគចក្ររបស់អង្គភាពប៉ូលិសជាតិថៃដើរលេងយ៉ាងសប្បាយរីករាយនៅក្នុងបណ្តាញសង្គម TikTok។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ប៉ូលិសជាន់ខ្ពស់ថៃរូបនេះមានឈ្មោះថា Akkarapol Yeekoh ជាមន្ត្រីប៉ូលិសទទួលបន្ទុកផ្នែកស៊ើបអង្កេតនៅក្នុងស្នងការប៉ូលិសខេត្ត Udon Thani ភាគខាងជើងនៃប្រទេសថៃ។ តាមរយៈវីដេអូដែលប្រពន្ធរបស់មន្ត្រីប៉ូលិសរូបនេះបានបង្ហោះក្នុងបណ្តាញសង្គមនោះបានបង្ហាញថា ពួកគាត់បាននាំគ្នាទៅជិះឧទ្ធម្ភាគចក្ររបស់អង្គភាពប៉ូលិសថៃយ៉ាងសប្បាយរីករាយនៅក្រៅម៉ោងការងារ ដែលតាមជាក់ស្តែងពួកគាត់គ្មានសិទ្ធប្រើប្រាស់ឧទ្ធម្ភាគចក្រនេះដោយគ្មានការអនុញ្ញាតដើម្បីបម្រើឲ្យផលប្រយោជន៍បុគ្គលនោះទេ ពោលគឺឧទ្ធម្ភាគចក្រត្រូវបានគេទុកប្រើប្រាស់សម្រាប់បម្រើឲ្យកិច្ចការផ្លូវការបស់អង្គភាព ឬកិច្ចការដែលបម្រើនិងការពារសន្តិសុខជាតិប៉ុណ្ណោះ។ សូមបញ្ជាក់ថា វីដេអូខាងលើនេះត្រូវបានថតតាំងពីខែ កញ្ញា ឆ្នាំ ២០១៩ ម្លះ តែទើបត្រូវបានបង្ហោះក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ហើយសកម្មភាពនៅក្នុងវីដេអូនេះគឺបានធ្វើឲ្យប៉ះពាល់កិត្តិយសនៃអង្គភាពប៉ូលិសថៃទាំងមូលយ៉ាងខ្លាំងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    April 24, 2021
  • អន្តរជាតិ

    ថៃ៖ យោងសេចក្តីរាយការណ៍ជាបន្ទាន់មួយតាមរយៈ Page Facebook ផ្លូវការរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងប្រទេសថៃនៅថ្ងៃសោរ៍ ទី ២៤ មេសា នេះគឺមានចំនួនរហូតដល់ទៅ ២ ៨៣៩ នាក់ ដែលនេះជាចំនួនអ្នកឆ្លងប្រចាំថ្ងៃក៏ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះនៅក្នុងប្រទេសថៃ។ ប្រភពខាងលើបន្តថា ក្រៅតែពីបានកឃើញអ្នកឆ្លងក្នុងចំនួនដ៏ច្រើននេះអាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៨ នាក់ផងដែរ។ គួរបញ្ជាក់ថា គិតជាសរុបរួមមកទល់នឹងពេលនេះគឺប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៥៣​ ០២២ ករណី ខណៈក្នុងពេលបច្ចុប្បន្ននេះថៃមានអ្នកជំងឺចំនួន

    April 24, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្ត៍ បានរាយការណ៍ថា អាជ្ញាធរថៃបានម្រេចអនុវត្តនូវវិធានការផាកពិន័យចំពោះពលរដ្ឋណាដែលមិនបានពាក់ម៉ាស់ពេលធ្វើដំណើរចេញក្រៅយ៉ាងតឹងរឹងបំផុតនៅក្នុងខេត្តចំនួន ៣១ ដែលកំពុងតែមានការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង។ វិធានការមួយនេះត្រូវបានដាក់ចេញជាបន្ទាន់ បន្ទាប់ពីថ្ងៃម្សិលមិញនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីរហូតដល់ជាង ២ ០០០ នាក់ ខណៈតួលេខអ្នកឆ្លងសរុបបានកើនលើសពី ៥០ ០០០ នាក់ហើយ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ ជាសកលមក។ តាមរយៈវិធានការថ្មីនេះគឺពលរដ្ឋណាមិនបានពាក់ម៉ាស់ពេលចេញក្រៅផ្ទះនឹងត្រូវផាកពិន័យជាប្រាក់រហូតចំនួន ៤ ០០០ បាត (១២៧ ដុល្លារអាមេរិក) ឬអាចព្រឈមនឹងការទទួលទោសតាមផ្លូវច្បាប់ទៀតផង។ ខេត្តចំនួន ៣១​ ដែលនឹងត្រូវអនុវត្តវិធានការនេះជាកំហិតនោះរួមមានខេត្ត Chiang

    April 24, 2021
  • អន្តរជាតិ

    ក្នុងពេលដែលពិភពលោកកំពុងតែមានភាពចលាចលដោយវិបត្តិនៃជំងឺកូវីដ ១៩ ជនខិលខូចជាច្រើនបានឆ្លៀតឱកាសបន្លំលក់វ៉ាក់សាំងក្លែងក្លាយក្នុងរូបភាពផ្សេងៗ ហើយសម្រាប់អ្នកត្រូវការវាជាបន្ទាន់នោះហ៊ានទិញវ៉ាក់សាំងទាំងនោះក្នុងតម្លៃដ៏ខ្ពស់ទៀតផង។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thaipbsworld បានឲ្យដឹងថា វ៉ាក់សាំងកូវីដ ១៩ របស់អាមេរិកប្រភេទ Pfizer ក្លែងក្លាយជាច្រើនត្រូវបានគេប្រទះឃើញមានដាក់លក់នៅក្នុងប្រទេសម៉ិចស៊ីកូនិងប្រទេសប៉ូឡូញ ដែលតម្លៃរបស់វ៉ាក់សាំងក្លែងក្លាយទាំងនោះត្រឹមតែមួយដូសអាចមានតម្លៃរហូតដល់ ១ ០០០ ដុល្លារអាមេរិកឯណោះ។ អាជ្ញាធរសុខាភិបាលម៉ិចស៊ីកូបានរាយការណ៍ថា មានពលរដ្ឋម៉ិចស៊ីកូចំនួន ៨០ នាក់បានទទួលវ៉ាក់សាំងកូវីដ ១៩ ក្លែងក្លាយទាំងនោះ ហើយពួកគេមិនបានកើតមានប្រតិកម្មបែបអវិជ្ជមានណាមួយនោះទេក្រោយចាក់វ៉ាក់សាំងរួច តែអ្វីដែលសំខាន់នោះគឺវ៉ាក់សាំងទាំងនោះគ្មានប្រសិទ្ធភាពទាល់តែសោះ។ ដោយឡែកសម្រាប់អាជ្ញាធរប៉ូឡូញបានបញ្ជាក់ថា​ វ៉ាក់សាំង Pfizer ក្លែងក្លាយដែលគេបានរកឃើញនៅក្នុងប្រទេសប៉ូឡូញវិញតាមការពិតគឺជាទៅជាផលិតផលគ្រឿងសម្អាងដែលគេប្រើសម្រាប់ជួយការពារកុំឲ្យស្បែកជ្រីវជ្រួញ ហើយផលិតផលប្រភេទនេះគឺគ្មានគ្រោះថ្នាក់សម្រាប់សុខាភាពអ្នកចាក់នោះទេ។ យ៉ាងណាក្តី វ៉ាក់សាំងក្លែងក្លាយទាំងនោះគឺគ្មានប្រសិទ្ធភាពទាល់តែសោះ ហើយចំពោះគុណវិបត្តិរបស់វាគឺវាបានធ្វើឲ្យពលរដ្ឋខ្ជះខ្ជាយលុយឥតប្រយោជន៍និងបានធ្វើឲ្យពលរដ្ឋមួយចំនួនយល់ច្រឡំថា ពួកគេបានចាក់វ៉ាក់សាំងការពាររួចទៅហើយ ដែលធ្វើឲ្យពួកគេអាចនឹងភ្លេចការពារខ្លួនហើយត្រូវប្រឈមនឹងការឆ្លងមេរោគបានយ៉ាងងាយផងដែរ។ ក្រោយកើតមានហេតុការណ៍ខាងលើនេះ

    April 23, 2021
  • អន្តរជាតិ

    មនុស្សភាគច្រើនបានដឹងត្រឹមថា ការមិនបានពាក់ម៉ាស់នៅទីសាធារណៈគឺអាចប្រឈមនឹងការឆ្លងមរៅគផ្សេងៗ ក៏ដូចជាជំងឺកូវីដ ១៩ ផងដែរ តែពួកគេមិនបានចាប់អារម្មណ៍ទេថា ទម្លាប់នៃប្រើប្រាស់មិនមានត្រឹមត្រូវក៏ជាកត្តាមួយដែលបង្កឲ្យមានការចម្លងមរោគផងដែរ។ ទម្លាប់នៃការប្រើប្រាស់ម៉ាស់មិនត្រឹមត្រូវមួយចំនួន ដែលក្រុមអ្នកជំនាញបានសង្កេតឃើញពលរដ្ឋធ្វើជាញឹកញាប់នោះមានដូចជា ទាញម៉ាស់មកទុកត្រឹមចង្កា ​យកម៉ាស់មកពាក់នៅកែងដៃពេលរត់ហាត់ប្រាណ និងការយកម៉ាស់ដែលពាក់រួចមកទុកក្នុងហោប៉ៅខោ ឬក្នុងកាបូបជាដើម។ បើយោងតាមលោក Grace Huang ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺឆ្លងម្នាក់នៅក្នុងប្រទេសសិង្ហបុរីបានពន្យល់ថា ពេលដែលលោកអ្នកទាញម៉ាស់មកទុកត្រឹមចង្កាគឺផ្ទៃខាងក្រៅរបស់ម៉ាស់អាចប៉ះជាមួយនឹងករបស់អ្នក ឬពេលខ្លះបើលោកអ្នកទាញវាមិនប្រយ័ត្ននោះទេផ្ទៃខាងក្រៅក៏អាចប៉ះនឹងផ្ទៃខាងក្នុងបានដែរ ហើយក្នុងករណីនេះប្រសិនបើផ្ទៃខាងក្រៅនៃម៉ាស់នោះមានផ្ទុកមេរោគគឺមេរោគអាចនឹងឆ្លងបន្តទៅផ្ទៃខាងក្នុងនិងបរិវេណករបស់លោកអ្នក ហើយពេលលោកអ្នកទាញម៉ាស់មកពាក់ដូចធម្មតាវិញគឺអាចឆ្លងមេរោគបានតែម្តង។ ចំពោះការយកម៉ាស់មកពាក់នៅកែងដៃវិញក៏អាចមានហានិភ័យដែល ព្រោះពេលនោះមេរោគអាចជាប់នៅកែងដៃរបស់លោកអ្នក ហើយពេលដែលលោកអ្នកហាត់ប្រាណបែកញើសមេរោគនោះក៏បន្តហូរមកដើមដៃ ខ្នងដៃ ឬបាតដៃ ហើយពេលដែលលោកអ្នកចាប់ផ្តើមយកដៃមកជូតញើសនៅលើផ្ទៃមុខក៏ជាឱកាសនៃឆ្លងមេរោគបានផងដែរ។ ដោយឡែកចំពោះការដាក់ម៉ាស់ដែលប្រើប្រាស់រួចនៅក្នុងហោប៉ៅខោឬកាបូបវិញគឺមានអាត្រាចម្លងមេរោគខ្ពស់ណាស់ ព្រោះលោកអ្នកនឹងត្រូវយកដៃលូកចូលក្នុងហោប៉ៅជាច្រើនដង ឬកាន់កាបូបជាច្រើនដងក្នុងមួយថ្ងៃៗ ដែលវាជាកត្តាជំរុញការចម្លងមេរោគបានយ៉ាងងាយប្រសិនបើនៅម៉ាស់នោះម្នាក់ផ្ទុកមេរោគ។ ដូច​នេះក្នុងការរក្សាទុកម៉ាស់ដែលប្រើប្រាស់រួចក្នុងរយៈពេលខ្លី សុំឲ្យប្រាកដថាផ្ទៃខាងក្រៅរបស់ម៉ាស់មិនអាចប៉ះពាល់ទៅនឹងកន្លែងផ្សេង ឬផ្នែកផ្សេងៗនៃរាងកាយរបស់លោកអ្នកនោះទេ៕

    April 23, 2021