Pheakdey
  • អន្តរជាតិ

    ថៃ៖ ផ្សារដ៏ល្បីរបស់ថៃគឺផ្សារ Chatuchak ដែលកន្លងមកធ្លាប់តែបើកដំណើរការនៅចុងសប្តាហ៍នោះ ពេលនេះត្រូវបានអនុញ្ញាតឲ្យបើកដំណើរការរហូតដល់ ៦ ថ្ងៃក្នុងមួយសប្តាហ៍ ដោយសេចក្តីសម្រេចនេះនឹងផ្តើមអនុវត្តចាប់ពីពាក់កណ្តាលខែមេសានេះតទៅ។ គួររម្លឹកជូនថា ផ្សារ Chatuchak មានលក្ខណៈជាផ្សារទេសចរណ៍ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក ហើយនាពេលកន្លងមកផ្សារមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនឲ្យទៅដើរកំសាន្តនិងទិញទំនិញផ្សេងៗរៀងរាល់ចុងសប្តាហ៍។ យ៉ាងណាក្តី ចាប់តាំងពីមានវិបត្តិនៃជំងឺកូវីដ ១៩ មក ផ្សារ Chatuchak  បានបាត់អតិថិជនរបស់ខ្លួនជាងពាក់កណ្តាល ហើយបញ្ហានេះបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់ក្រុមអាជីវកយ៉ាងខ្លាំងផងដែរ។ លោក Wullaya Wattanarat  អនុលេខាធិការអចិន្ត្រៃយ៍ទីក្រុងបាងកក បានប្រាប់ឲ្យដឹងរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ការអនុញ្ញាតឲ្យផ្សារ Chatuchak ​បើកដំណើរការរហូតដល់ ៦ ថ្ងៃនេះគឺដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចរបស់ក្រុមអាជីវកប្រមាណជា ១០ ០០០ នាក់

    March 27, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា រដ្ឋបាលផ្នែកចំណីអាហារនិងឱសថនៃប្រទេសថៃបានសម្រេចអនុម័តទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឈ្មោះ Johnson & Johnson សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសខ្លួនហើយ​ ក្រោយស្ថាប័នមួយនេះបានត្រួតពិនិត្យយ៉ាងល្អិតល្អន់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះរួច។ Johnson & Johnson ជាផលិតផលរបស់អាមេរិកដែលមានលក្ខណៈពិសេសជាងវ៉ាក់សាំងផ្សេងៗត្រង់ថា បើគេចាក់វ៉ាក់សាំងប្រភេទនេះគឺគេត្រូវចាក់តែ ១ ដូសប៉ុណ្ណោះ តែវ៉ាក់សាំងផ្សេងទៀតត្រូវការចាក់ចំនួន ២ ដូស ខណៈ Johnson & Johnson ក៏មានប្រសិទ្ធភាពខ្ពស់មិនចាញ់វ៉ាក់សាំងផ្សេងទៀតដែរ។ វ៉ាក់សាំង Johnson & Johnson នឹងក្លាយជាវ៉ាក់សាំងទី ៣

    March 26, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BBC បានឲ្យដឹងថា ការជាប់គាំងនាវាដឹកទំនិញខា្នតយក្យមួយគ្រឿងនៅឯព្រែកជីកស៊ុយអេ (Suez Canal)  បានបណ្តាលឲ្យមានការប៉ះពាល់ចំពោះចរាចរណ៍ពាណិជ្ជកម្មអន្តរជាតិយ៉ាងខ្លាំង ពោលគឺបង្កឲ្យមានការខកខាននិងពន្យាពេលការដឹកជញ្ជូនទំនិញដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៩,៦ ពាន់លានដុល្លារក្នុងមួយថ្ងៃ ឬ ៤០០ លានដុល្លារក្នុងរយៈពេល ១ ម៉ោង។ គួរម្លឹកជូនថា ចាប់តាំងពីថ្ងៃអង្គារដើមសប្តាហ៍នេះមានកប៉ាក់ដឹកទំនិញដ៏ធំបំផុតមួយរបស់ជប៉ុននិងបានជួលដំណើការដោយក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់  Evergreen Marine បានជាប់គាំងនៅពាក់កណ្តាលព្រែកជីកស៊ុយអេបន្ទាប់ពីមានខ្យល់បោកបក់ខ្លាំពេក ហើយកប៉ាក់មួយនេះមានប្រវែងបណ្តោយ ៤០០ ម៉ែត្រ និងទទឹង ៥៩ ម៉ែត្រ ឬមានទំហំស្មើនឹងតារាងបាល់ទាត់ចំនួន ៤ ឯណោះ។ កប៉ាល់បានជាប់គាំងនៅចំផ្លូវសំខាន់សម្រាប់ដឹកទំនិញចេញចូលរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលតាមធម្មតានៅក្នុងមួយថ្ងៃៗផ្លូវទឹកមួយនេះមានកប៉ាល់ដឹកទំនិញប្រមាណជា ៥០ គ្រឿងត្រូវបើកឆ្លងកាត់ ហើយបើតាមការវាយតម្លៃគឺការដឹកជញ្ជូនតាមព្រែកជីកមួយនេះមានទំហំស្មើនឹង

    March 26, 2021
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិតីអាមេរិក ចូ បៃឌិន បានឲ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ ទី ២៥ មីនា ម្សិលមិញថា អាមេរិកនឹងចាត់វិធានការជាមួយនឹងកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានបាញ់សាកល្បងមីស៊ីលជាបន្តទៀត។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសនិ្នសិទ្ធសារព័ត៌មានមួយដែលបានរៀបចំឡើងនៅឯសេតវិមានអាមេរិក ហើយវាក៏ជាសន្និសិទ្ធសារព័ត៌មានផ្លូវការដំបូងរបស់លោក ចូ បៃឌិនផងដែរ។ នៅក្នុងឱកាសនោះលោកប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ពេលនេះអាមេរិកបានត្រៀមឯកសារការទូតមួយចំនួនរួចហើយដើម្បីពិភាក្សាជាមួយនឹងប្រទេសជាសម្ព័ន្ធមិត្តអំពីការដាក់ចេញវិធានការសំខាន់ៗជាច្រើនដែលអាចឈានទៅដល់ការឈុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក ចូ បៃឌិន បានព្រមានច្បាស់ៗថា អាមេរិកនឹងឆ្លើយតបឲ្យសមទៅនឹងភាពគឃ្លើនរបស់កូរ៉េខាងជើងក្នុងការបាញ់មីស៊ីលនេះ។ គួររម្លឹកជូនថា ចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុនមកកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តបន្ទាប់ ដើម្បីបង្ហាញការប្រជែងជាមួយអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃឌិន ។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់នោះគឺកាលពីព្រឹកព្រលឹមថ្ងៃម្សិលមិញនេះកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចំនួន ២ គ្រាប់ទៅកាន់ដែនសមុទ្រនៃប្រទេសជប៉ុន ខណៈមីស៊ីលប្រភេទនេះគឺជាមីស៊ីលដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិទៀតផង។ ដូចនេះបើយោងតាមទៅតាមច្បាប់គឺអង្គការសហប្រជាជាតិអាចសម្រេចដាក់ទណ្ឌកម្មណាមួយទៅកាន់កូរ៉េខាងជើងបានចំពោះការបំពាននឹងបំរាមមួយនេះ៕ អត្ថបទ៖

    March 26, 2021
  • អន្តរជាតិ

    ថៃ៖ បើទោះជាវិបត្តិសកលនៃជំងឺកូវីដ ១៩ កំពុងតែក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់ការធ្វើដំណើរជាលក្ខណៈអន្តរជាតិក៏ដោយក្តី តែប្រទេសថៃបានធ្វើការរំពឹងទុកយ៉ាងមុតមាំថា ថៃអាចនឹងទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជា ៤០ លាននាក់នៅត្រឹមឆ្នាំ ២០២៤ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការព្យាករណ៍នេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុថៃគឺលោក Arkhom Termpittayapaisith ក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅចូលរួមសិក្ខាសាលាមួយដែលបានរៀបចំឡើងដោយគណៈកម្មការមូលបត្រនិងសន្តិសុខនៃប្រទេសថៃកាលពីពេលថ្មីៗនេះ។ រដ្ឋមន្ត្រីរូបនេះបានព្យាករណ៍ថា ភ្ញៀវទេសចរណ៍អន្តរជាតិនឹងត្រលប់មកកាន់ប្រទេសថៃវិញបន្តិចម្តងៗ ហើយបន្តកើនឡើងខ្លាំងនៅក្នុងឆ្នាំ ២០២៣ ខណៈនៅក្នុងឆ្នាំ ២០២៤ គឺអ្វីៗនឹងល្អ​ប្រសើរខ្លាំងតែម្តង​។ គួររម្លឹកថា កាលពីឆ្នាំមុននេះបើទោះជាមានវិបត្តិកូវីដ ៩ ក្តី ក៏ថៃនៅតែអាចទទួលបានភ្ញៀវទេសចរណ៍អន្តជាតិប្រមាណជា ៦,៧ លាននាក់និងបានបង្កើតប្រាក់ចំណូលសម្រាប់ថៃប្រមាណជា ៣០០ ពាន់លានបាត (ជាង

    March 25, 2021
  • អន្តរជាតិ

    កូរ៉េខាងជើង៖ សារព័ត៌មាន South China Morning Post បាយរាយការណ៍ថា កាលពីព្រឹកព្រលឹមថ្ងៃ ព្រហសត្បិ៍ ទី ២៥ មីនា នេះ ប្រទេសកូរ៉េខាងជើងបានបន្តបាញ់មីស៊ីលចំនួន ២ បន្ថែមទៀត ខណៈកាលពីចុងសប្តាហ៍មុននេះកូរ៉េខាងជើងទើបនឹងបាញ់សាកល្បងមីស៊ីលចំនួន ២ គ្រាប់រួចទៅហើយ។ ​ មីស៊ីល ២ គ្រាប់ដែលបានបាញ់កាលពីព្រឹកមិញនេះគឺបានបាញ់សំដៅទៅកាន់ដែនសមុទ្ររបស់ប្រទេសជប៉ុន ឬតាមធម្មតាគេច្រើនហៅថា តំបន់សមុទ្រខាងកើតកូរ៉េ។ បើទោះជាទីក្រុងព្យុងយ៉ាងមិនបានប្រាប់ឲ្យដឹងពីប្រភេទមីស៊ីលនោះក៏ដោយ តែបើយោងតាមលោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានឲ្យដឹងថា មីស៊ីលទាំង ២ គ្រាប់នោះទំនងជាមីស៊ីល​បាលីស្ទីក ឬមីស៊ីលផ្លោងដែលអាចបាញ់ក្នុងចម្ងាយឆ្ងាយបាន។

    March 25, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ២៤ មីនា ម្សិលមិញនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃ​ប្រទេសឥណ្ឌាបានរកឃើញមេរោគនៃជំងឺកូវីដ ១៩ បម្លែងខ្លួនទម្រង់ថ្មីមួយប្រភេទទៀត ដែលមានលក្ខណៈកាចសាហាវជាងមេរោគមុនៗទ្វេដងឯណោះ។ ក្រុមអ្នកវិជ្ជាសាស្ត្រឥណ្ឌាបានដាក់ឈ្មោះក្រៅផ្លូវការឲ្យមេរោគថ្មីនោះថា “Double Mutant” ហើយវត្តមានរបស់មេរោគថ្មីនេះបានបន្ថែមក្តីកង្វល់មួយកម្រិតទៀតចំពោះអាជ្ញាធរសុខាភិបាលឥណ្ឌាផងដែរ ព្រោះតែវាអាចចម្លងបានលឿននិងផ្តល់គ្រោះថ្នាក់ខ្លាំងលើសពីការរំពឹងទុក។ បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា មេរោគជំងឺកូវីដ ១៩ “Double Mutant” ត្រូវបានរកឃើញនៅក្នុងសំណាកចំនួន ២០០ ដែលជាសំណាករបស់ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ  Maharashtra ហើយនៅក្នុងរដ្ឋមួយនេះមានក្រុងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតរបស់ឥណ្ឌារួមទាំងរដ្ឋធានីបុមបៃផងដែរ។ នៅក្នុងថ្ងៃទី ២៤ មីនា ដដែលនោះ

    March 25, 2021
  • អន្តរជាតិ

    អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹង ប្រទេសអង់គ្លេសគ្រោងនឹងផ្តើមធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋក្មេងៗដែលមានអាយុក្រោម ១៨ ឆ្នាំនៅក្នុងខែ សីហា ខាងមុខនេះហើយ ខណៈដែលវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះគឺសម្រាប់ចាក់ជូនតែពលរដ្ឋមានអាយុលើសពី ១៨ ឆ្នាំ ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះសាកលវិទ្យាល័យ Oxford  កំពុងតែធ្វើការយ៉ាងសកម្មក្នុងការប្រមូលទិន្នន័យទាក់ទាក់ទងនឹងសុវត្ថិភាពក្នុងការចាក់វ៉ាក់សាំងជូនក្មេងដែលមានអាយុចាប់ពី ៦ ឆ្នាំរហូតដល់ ១៨ ឆ្នាំ ហើយការវាយតម្លៃនិងធ្វើសេចក្តីសម្រេចចុងក្រោយមួយនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែមិថុនានិងកក្កដា ហើយបើគ្មានអ្វីជាឧបសគ្គទេនោះគឺក្នុងខែសីហា អាជ្ញាធរសុខាភិបាលនៃប្រទេសអង់គ្លេសនឹងផ្តើមចាក់វ៉ាក់សាំងជូនក្រុមពលរដ្ឋវ័យក្មេងទាំងនេះតែម្តង។ បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលអង់គ្លេសបានឲ្យដឹងថា ក្រុមពលរដ្ឋវ័យក្មេងដែលគេគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ ១៩ ជូននោះគឺមានចំនួនប្រមាណជា ១១ លាននាក់នៅក្នុងដំណាក់កាលដំបូងនេះ ហើយវ៉ាក់សាំងដែលគេនឹងប្រើប្រាស់នោះគឺជាវ៉ាក់សាំង

    March 24, 2021
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ខណៈដែលប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងតែរវល់ប្រយុទ្ធប្រឆាំងជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ នោះ ប្រទេសកូរ៉េខាងជើងឯណោះវិញក៏មិនសូវជាទំនេរពីកម្មវិធីបាញ់មីស៊ីលរបស់ខ្លួនដែរ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ដើម្បីបង្ហាញអំពីការប្រកួតប្រជែងជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ជាលើកដំបូងផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះគឺទីក្រុងព្យុងយ៉ាងបានផ្តើមបាញ់មីស៊ីលសាកល្បងជាបន្តបន្ទាប់ចំនួន ២ គ្រាប់ឆ្ពោះទៅកាន់តំបន់កោះភាគលិចប្រទេស ហើយបើទោះជាគេមិនបានដឹងច្បាស់ពីប្រភេទនៃមីស៊ីលទាំង ២ គ្រាប់នោះក៏ពិតមែន តែបើយោងតាមវិសាលភាពនៃការផ្ទុះគេអាចសន្និដ្ឋានបានថា មីស៊ីលទាំងនោះគឺមានលទ្ធិពលខ្លាំងខ្លាមិនធម្មតានោះទេ។ គួរបញ្ជាក់ជូនថា ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានអញ្ជើញទៅប្រទេសជប៉ុននិងកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីសន្តិសុខនិងសុវត្ថិភាពនៅក្នុងតំបន់មួយចំនួនដែលតែងតែរងនូវការគំរាមគំហែងដោយគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា ការបាញ់មីស៊ីលនេះមិនមែនគ្រាន់តែជាផ្តល់សញ្ញាប្រកួតប្រជែងជាមួយនឹងអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃឌិន ប៉ុណ្ណោះទេ តែវាក៏ជាគំរាមគំហែងមួយស្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរ។ បើទោះជាយ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាមេរិកហាក់គ្មានប្រតិកម្មណាមួយគួរឲ្យគត់សម្គាល់ចំពោះកូរ៉េខាងជើងនោះទេ ដោយអាមេរិកគិតថាវាមិនមែនជារឿងចម្លែកនោះទេដែលកូរ៉ខាងជើងធ្វើដូចនេះ៕

    March 24, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ខណៈដែលមានពលរដ្ឋជាច្រើននៅជុំវិញពិភពលោកកំពុងតែរង់ចាំឱកាសក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នោះ មានប្រជាពលរដ្ឋមួយចំនួនតូចនៅតែមានអារម្មណ៍ស្ទាក់ស្ទើរចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយជាលទ្ធផលគឺពួកគេសុខចិត្តនៅស្ងៀមមិនទៅចាក់វ៉ាក់សាំងនោះទេ បើទោះជាពួកគេស្ថិតនៅក្នុងជម្រើសអទិភាពត្រូវទទួលបានការចាក់វ៉ាក់សាំងមុនគេក៏ដោយ។ ដើម្បីបញ្ជាក់ថាវ៉ាក់សាំងកូវីដ ១៩ ពិតជាមានសុវត្ថិភាពគ្រប់គ្រាន់នោះ ប្រមុខដឹកនាំនៃប្រទេសជាច្រើនបានសម្រេចចាក់វ៉ាក់សាំងនេះមុនគេ និងបន្ទាប់មកក៏បន្តដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើនបន្ថែមទៀតផងដែរ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា រដ្ឋាភិបាលនៃម៉ាឡេស៊ីបានដាក់ចេញនូវគោលការណ៍ផ្តល់ប្រាក់យ៉ាងច្រើនជូនប្រជាពលរដ្ឋ ប្រសិនបើពួកគេទទួរងនូវផលប៉ះពាល់អវិជ្ជមានណាមួយក្រោយចាក់វ៉ាក់សាំងរួច។ គោលការណ៍នោះមានដូចជា៖ ១៖ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចហើយទទួលរងផលប៉ះពាល់អវិជ្ជមានណាមួយនឹងទទួលបានប្រាក់ចំនួន ៥០ ០០០ រីងហ្គីត (១២ ១០៧ ដុល្លារអាមេរិក) ។ ២៖ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចហើយទទួលរងផល់ប៉ះធ្ងន់ធ្ងររហូតដល់ពិការនឹងទទួលបានប្រាក់ចំនួន ៥០០ ០០០ រីងហ្គីត

    March 24, 2021