Pheakdey
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ១២ ខែ ឧសភា ម្សិលមិញនេះអាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ី​បានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានអ្នកស្លាប់ចំនួន ៣៩នាក់នៅក្នុងមួយថ្ងៃ។ ប្រភពបានបន្តថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមាន ៣៧នាក់ជាពលរដ្ឋម៉ាឡេស៊ី និង ២នាក់ផ្សេងទៀតគឺជាជនបរទេស ហើយពួកគាត់មានអាយុចន្លោះពី ៤៣ ឆ្នាំដល់ ៨៨ឆ្នាំ។ នៅក្នុងថ្ងៃដដែលនោះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ​ ១៩ ថ្មីចំនួន​ ៤ ៧៦៥ នាក់ផងដែរ តែតួលេខដ៏ច្រើននេះមិនមែនជាកំណត់ត្រាថ្មីសម្រាប់ម៉ាឡេស៊ីនោះទេព្រោះនាពេលកន្លងមកម៉ាឡេស៊ីក៏ធ្លាប់រកឃើញអ្នកឆ្លងថ្មីប្រចាំថ្ងៃក្នុងខ្ទង់ប្រហែលនេះដែរ។ គួរបញ្ជាក់ជូនថា ម៉ាឡេស៊ីកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ

    May 13, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាម Page Facebook ផ្លូវការរបស់សារព័ត៌មាន The National Thailand បានរាយការណ៍ថា នៅក្នុងថ្ងៃពុធ ទី ១២ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៩៨៣ នាក់បន្ថែមទៀត ដែលតួលេខនេះហាក់បានកើនឡើងបន្តិចបើធៀបទៅនឹងថ្ងៃម្សិលមិញដែលថៃមានអ្នកឆ្លងថ្មីត្រឹមតែ ១ ៩១​៩ នាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី ចំពោះចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងថ្ងៃពុធនេះវិញគឺបានកើនឡើងរហូតដល់ ៣៤ នាក់ ដែលជាតួលេខអ្នកស្លាប់ដ៏ច្រើនមិនធ្លាប់មានផងដែរ។ សម្រាប់នៅក្នុងថ្ងៃទី ១២ ឧសភានេះ

    May 12, 2021
  • អន្តរជាតិ

    អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីបានសម្រេចបន្តបិទច្រកព្រំដែនអន្តរជាតិរបស់ខ្លួនរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ។ សេចក្តីសម្រេចនេះត្រូវគេប្រទះឃើញមាននៅក្នុងរបាយការណ៍គម្រោងថវិកាសហព័ន្ធប្រចាំឆ្នាំរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានដាក់បង្ហាញជាសាធារណៈកាលពីថ្ងៃអង្គារ ទី ១១ ឧសភា ម្សិលមិញនេះ។ តាមរយៈវិធានការនេះមានន័យថា ពលរដ្ឋអូស្រ្តាលីនឹងមិនអាចធ្វើដំណើរទៅបរទេសបាននោះទេរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២។ គួររម្លឹកថា អូស្រ្តាលីបានដាក់ចេញវិធាការបិទច្រកព្រំដែនមិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរទៅក្រៅប្រទេសចាប់តាំងពីខែ មីនា ឆ្នាំ ២០២០ ម្ល៉េះ ដោយនាពេលកន្លងមកអាជ្ញាធរអូស្រា្តលីធ្លាប់បានកំណត់ថានឹងបើកច្រកព្រំដែនវិញនៅត្រឹមខែ តុលា ឆ្នាំ ២០២១ នេះ។ ប៉ុន្តែដោយផ្អែកលើស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ ជាសកលនៅពេលនេះ​ អាជ្ញាធរអូស្រា្តលីក៏បន្តបិទច្រកព្រំដែនប្រទេសរហូតដល់ពាក់កណ្តាលឆ្នាំ

    May 12, 2021
  • អន្តរជាតិ

    ថៃ៖​ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ១១ ខែ ឧសភានេះអាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៩១៩ នាក់ និងបានរកឃើអ្នកស្លាប់ដោយសារមានជំងឺទាក់ទាងនឹងជំងឺកូវីដ ១៩ ចំនួន ៣១ នាក់បន្ថែមទៀតផងដែរផងដែរ។ គិតជាសរុបរួមមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន  ៨៦ ៩២៤ នាក់ និងស្លាប់សរុបចំនួន ៤៥២ នាក់ ខណៈនៅក្នុងអំឡុងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបជិត ៣ ម៉ឺននាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស៕

    May 11, 2021
  • អន្តរជាតិ

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានចុះផ្សាយនូវលទ្ធផលនៃការសិក្សាមួយនៅក្នុងប្រទេសចិនដែលបានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sinovac គឺអាចចាក់ជូនប្រជាពលរដ្ឋដែលមានអាយុលើសទី ៦០ឆ្នាំបានដោយសុវត្ថិភាព។ គួររម្លឹកថា នាពេលកន្លងមកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ចិននេះគឺត្រូវបានគេចាក់ជូនពលរដ្ឋដែលមានអាយុចន្លោះពី ១៨ ឆ្នាំរហូតដល់ ៦០ ឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំគឺគេមិនទាន់ហ៊ានចាក់ជូននៅឡើយទេដោយបារម្ភខ្លាចថា ពួកគាត់អាចប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងរួច។ យ៉ាងណាក្តី ពេលនេះការសិក្សាឯករាជ្យមួយនៅក្នុងប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា វ៉ាក់សាំង Sinovac ក៏អាចចាក់ជូនពលរដ្ឋចាស់ៗបានជាធម្មតាផងដែរ។ ក្រោយការរកឃើញនេះ លោក Sophon Mekhton ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសថៃ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងវ៉ាក់សាំងកូវីដ ១៩ បានចេញមកអំពាវនាវកុំឲ្យពលរដ្ឋថៃដែលមានអាយុលើសពី

    May 11, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ វេជ្ជបណ្ឌិតជាច្រើននៅក្នុងប្រទេសឥណ្ឌាបាននាំគ្នាធ្វើការព្រមានជាថ្មីម្តងទៀតថា ការយកលាមកនិងទឹកនោមសត្វគោមកលាបលើរាងកាយគឺគ្មានប្រសិទ្ធភាពការពារជំងឺកូវីដ ១៩ បាននោះទេ។ សេចក្តីព្រមានជាថ្មីនេះត្រូវ​បានធ្វើឡើងក្នុងអំឡុងពេលដែលប្រទេសឥណ្ឌាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងនៅទូទាំងប្រទេសរហូតធ្វើឲ្យតាមមន្ទីរពេទ្យត្រូវខ្វះខាតគ្រែ ខ្យល់អ៊ុកស៊ីសែន និងថ្នាំពេទ្យចំនួនផងដែរ ហើយនៅចំពោះមុខស្ថានភាពនេះពលរដ្ឋមួយចំនួនបាននាំគ្នាយកទឹកនោមនិងលាមកសត្វគោមកងូតឬលាបពេលរាងកាយព្រោះតែពួកគេយល់ឃើញថា វិធីនេះអាចជួយបង្កើតប្រព័ន្ធការពាររាងកាយដើម្បីប្រឆាំងទៅនឹងមេរោគជំងឺកូវីដ ១៩ បាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times បានឲ្យដឹងថា សកម្មភាពនេះបានកើតមាននៅក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា និងជាទីកន្លែងដែលពលរដ្ឋឥណ្ឌាមានជំនឿទៅលើសាសនាហិណ្ឌូយ៉ាងខ្លាំងផងដែរ។ តាមជំនឿរបស់ក្រុមពលរដ្ឋទាំងនេះគឺពួកគាត់បានចាត់ទុកសត្វគោគឺជាគ្រឿងសក្ការៈបូជាដ៏ស័ក្កសិទ្ធ ដែលអាចជួយនាំសំណាងជាច្រើនចូលមកក្នុងជីវិតរបស់ពួកគាត់។ ប្រភពខាងលើបានបន្តថា ក្រុមពលរដ្ឋឥណ្ឌាទាំងនេះបាននាំគ្នាទៅងូតទឹកនោមនិងលាមកសត្វគោជាប្រចាំរៀងរាល់មួយសប្តាហ៍ម្តង ហើយបើទោះជាពេលកន្លងមកមានវេជ្ជបណ្ឌិតជាច្រើនធ្លាប់បានបញ្ជាក់ថា វិធីនេះគ្មានប្រសិទ្ធភាពការពារជំងឺកូវីដ ១៩នោះទេក៏ពួកគាត់មិនព្រមស្តាប់តាមដែរ ពោលគឺពួកគាត់នៅតែបន្តធ្វើតាមជំនឿរបស់ពួកគាត់ដដែល៕ អត្ថបទ៖ ភក្តី ប្រភព៖ Straits Times

    May 11, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ បើទោះជាជំងឺកូវីដ ១៩ កំពុងតែរាតត្បាតខ្លាំងនៅទូទាំប្រទេសឥណ្ឌាយ៉ាងណាក្តី តែគេតែងសង្កេតថាឃើញពលរដ្ឋឥណ្ឌាមួយចំនួននៅតែធ្វើការជួបជុំឬប្រមូលផ្តុំគ្នាយ៉ាងច្រើនកកកុញដើម្បីរៀបចំពិធីសាសនាផ្សេងៗ ដោយមិនបានរក្សាគំលាតសង្គមនិងអនុវត្តវិធានការអនាម័យទាល់តែសោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋឥណ្ឌារាប់ពាន់បាននាំគ្នាទៅចូលរួមពិធីបុណ្យសពមេដឹកនាំសាសនាម្នាក់យ៉ាងអ៊ូរអរដោយគ្មានរក្សាគំលាតសង្គមនិងពាក់់ម៉ាស់នោះទេ ហើយពួកគេក៏មិនខ្វល់នឹងរឿងឆ្លងជំងឺកូវីដ ១៩ ដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Times of India បានបញ្ជាក់ថា ពិធីបុណ្យសពមួយនេះត្រូវបានគេរៀបចំឡើងនៅក្នុងទីក្រុង Budaun រដ្ឋ Uttar Pradesh​ ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលជាទីកន្លែងកំពុងមានការរាត្បាតជំងឺកូវីដ ១៩ ផងដែរ។ គួរបញ្ជាក់ថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងក្នុងខ្ទង់ជាង ៣០ ម៉ឺន នាក់ក្នុងមួយថ្ងៃ និងថ្ងៃខ្លះមានរហូតដល់ជាង ៤០ ម៉ឺននាក់ក្នុងមួយថ្ងៃក្នុងរយៈពេលជាច្រើនសប្តាហ៍មកហើយ

    May 11, 2021
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានរាយការណ៍ថា មានស្ត្រីម្នាក់បានធ្លាក់ចុះពីលើអគារខុនដូជាន់ទី ២៥ ខណៈដែលរូបគាត់ព្យាយាមថតវីដេអូឈររាំនៅលើយ៉មុខបន្ទប់របស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Sanya នៃប្រទេសចិន ខណៈវត្តមានរបស់ស្រ្តីរងគ្រោះមិនត្រូវបានគេដឹងច្បាស់នោះទេ។ តាមរយៈវីដេអូដែលគេថតបានដោយចៃដន្យនោះបានបង្ហាញថា ស្រ្តីជាជនរងគ្រោះបានស្លៀកពាក់រ៉ូបក្រហម ឈររាំតែម្នាក់ឯង ហើយរូបគាត់ទំនងជាព្យាយាមថតវីដេអូនេះដើម្បីយកទៅបង្ហោះនៅក្នុងបណ្តាញសង្គម។ យ៉ាងណាក្តី ខណៈដែលគាត់កំពុងតែព្យាយាមថតវីដេអូរាំនោះគាត់ក៏បានធ្លាក់ចុះមកដីនិងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ លោកអ្នកអាចទស្សនាសកម្មភាពដ៏គួរឲ្យអាណោចអាធម៌នេះដូចក្នុងវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=axuNBdHPhPM អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    May 10, 2021
  • អន្តរជាតិ

    ថៃ៖​ នៅព្រឹកថ្ងៃច័ន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១ នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានជូនដំណឹងពីការរកឃើញអ្នកជំងឺកូវីដ ១៩ថ្មី ចំនួន ១៦៣០ នាក់បន្ថែមទៀត ដោយក្នុងចំណោមអ្នកឆ្លងសរុបនេះគឺមានករណីនាំចូលពីក្រៅប្រទេសចំនួន ៥ ករណីផងដែរ។ ករណីនាំចូលទាំង ៥ នោះគឺត្រូវបានអាជ្ញាធរថៃរកឃើញចំពោះពលរដ្ឋកម្ពុជា ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលព្យាយាមឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានបញ្ជាក់ថា នៅក្នុងថ្ងៃទី ១០ ឧសភា នេះប្រទេសថៃក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ២២

    May 10, 2021
  • អន្តរជាតិ

    ឡាវ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា​ កាលពីថ្ងៃអាទិត្យ ទី ៩ ខែ ឧសភា ម្សិលមិញនេះ ប្រទេសឡាវបានរកឃើញករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ជាលើកដំបូងហើយរាប់ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ ១៩ ជាសកលមក។ ប្រភពខាងបានបន្តថា​ អ្នកជំងឺកូវីដ ១៩ ដែលបានស្លាប់ជាលើកដំបូងនៅក្នុងប្រទេសឡាវនោះគឺជាស្ត្រីវៀតណាម អាយុ ៥៣ ឆ្នាំមានការងារជាអ្នកបម្រើការងារនៅក្នុងខារ៉ាអូខេក្នុងប្រទេសវៀតណាម និងទើបចូលទៅក្នុងប្រទេសឡាវកាលពីថ្មីៗនេះ ហើយរូបគាត់ក៏ជាមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រចាំខ្លួនផងដែរ។ គួររម្លឹកថា ឡាវត្រូវបានគេកត់សម្គាល់ថាជាប្រទេសមួយដែលពុំសូវមានករណីរាតត្បាតជំងឺកូវីដ ១៩ នោះទេ ដោយគិតត្រឹមដើមខែ មេសា ឆ្នាំ ២០២១ នេះ ឡាវទើបរកឃើញករណីអ្នកឆ្លងជំងឺកូវីដ

    May 10, 2021