- Pheakdey
- អន្តរជាតិ
ក្រុងវ៉ូហាន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ទីក្រុងវ៉ូហាន ប្រទេសចិន ដែលជាកន្លែងកំណើតនៃមេរោគកូវីដ ១៩ នោះបានរៀបចំការប្រគុំតន្រ្តីចុងសប្តាហ៍ដ៏ធំមួយរយៈ ២ថ្ងៃ និងមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ដោយក្រុងមួយនេះលែងមានការព្រួយបារម្ភពីការចម្លងជំងឺកូវីដ ១៩ ទៀតហើយ។ ប្រភពខាងលើបានបញ្ជាក់ថា ការប្រគុំតន្រ្តីនេះមានឈ្មោះថា The Wuhan Strawberry Music Festival បានរៀបចំឡើងកាលពីថ្ងៃសោរ៍និងអាទិត្យចុងសប្តាហ៍កន្លងទៅនេះនៅឯឧទ្យាន Garden Expo ហើយតាមអ្នករៀបចំកម្មពិធីបានបញ្ជាក់ថា ចំនួនចូលរួមទស្សនាអាចមានដល់ខ្ទង់ ១១ ០០០ នាក់ក្នុងមួយថ្ងៃ។ គួរម្លឹកថា ការប្រគុំតន្ត្រីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនិងទើបតែខកខានមិនបានរៀបចំជាសាធារណៈកាលពីឆ្នាំកន្លងទៅនេះ ព្រោះពេលនោះទីក្រុងវ៉ូហានត្រូវបិទខ្ទប់ព្រោះតែការរាតត្បាតនៃជំងឺកូវីដ ១៩ ។ គួរចាប់អារម្មណ៍ថា
May 3, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយជាបន្ទាន់មួយតាមរយៈ Page Facebook ផ្លូវការរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា នៅក្នុងថ្ងៃ ចន្ទ ទី ៣ ខែ ឧសភានេះ ប្រទេសថៃបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺតួលេខអ្នកស្លាប់មានរហូតដល់ ៣១ នាក់ បើគិតត្រឹមម៉ោង ៩ ព្រឹកនេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិលបាលថៃក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ០៤១ នាក់ផងដែរ។ គួររម្លឹកថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩
May 3, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ ទី២ ខែឧសភា ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ បម្លែងខ្លួនមកពីប្រទេសឥណ្ឌានៅលើទឹកដីខ្លួនជាលើកដំបូងហើយ ដែលការរកឃើញនេះត្រូវបានកើតឡើងក្រោយពេលម៉ាឡេស៊ីសម្រេចបិទជើងហោះហើរមកពីឥណ្ឌាបាន ២-៣ ថ្ងៃប៉ុណ្ណោះ។ បើយោងតាមលោក Adham Baba ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ ១៩ ដែលជាមេរោគបម្លែងខ្លួនមកពីឥណ្ឌានេះត្រូវបានរកឃើញនៅឯព្រលានយន្តហោះអន្តរជាតិក្រុងកូឡាឡាំពួរ តែរដ្ឋមន្ត្រីរូបនេះមិនបានបង្ហាញពីអត្តសញ្ញាណអ្នកជំងឺកូវីដ ១៩ នោះលម្អិតឡើយ។ បើទោះជាមានការរកឃើញដូចនេះក៏ដោយ តែអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានប្រកាសមិនឲ្យពលរដ្ឋខ្លួនមានការព្រួយបារម្ភពីករណីនេះឡើយ ព្រោះថាពេលនេះអាជ្ញាធរអាចគ្រប់គ្រងករណីឆ្លងនេះបាន ហើយវានឹងមិនចម្លងបន្តចូលទៅក្នុងសហគមន៍នោះទេ។ គួររម្លឹមថា មេរោគបម្លែងខ្លួនមកពីឥណ្ឌាមានឈ្មោះថា B.1.617 អាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បានលឿននិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគជំងឺកូវីដ ១៩ ធម្មតា។
May 3, 2021 - អន្តរជាតិ
វៀតណាម៖ យោងតាមសារព័ត៌មាន VN Express បានរាយការណ៍ថា ប្រទេសវៀតណាមបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ដែលជាមេរោគបម្លែងខ្លួនមកមកពីប្រទេសឥណ្ឌជាលើកដំបូងនៅក្នុងប្រទេសខ្លួនហើយ កាលពីថ្ងៃសុក្រ ទី ៣០ មេសា ម្សិលមិញនេះ។ ប្រភពបានបន្តថា លទ្ធផលវិជ្ជមានជំងឺកូវីដ ១៩ ដែលជាមេរោគបម្លែងខ្លួនមកពីឥណ្ឌានោះគឺបានរកឃើញចំពោះក្រុមអ្នកជំនាញឥណ្ឌាចំនួន ៤ នាក់ និងពលរដ្ឋវៀតណាមម្នាក់ជាបុគ្គលិកបម្រើការងារនៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងខេត្ត Yen Bai ភាគខាងជើងនៃប្រទេសវៀតណាម។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាមបានបញ្ជាក់ថា កាលពីថ្ងៃទី ១៨ មេសាកន្លងទៅនេះ មានអ្នកជំនាញឥណ្ឌាចំនួន ១១ នាក់បានទៅធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារខាងលើនេះ ហើយគិតមកទល់នឹងពេលនេះគឺមានក្រុមអ្នកជំនាញឥណ្ឌា ៤ នាក់ បានបង្ហាញលទ្ធផលតេស្តិ៍វិជ្ជមាន ហើយបុរសវៀតណាមដែលបានតេស្តវិជ្ជមានដែរនោះគឺជាបុគ្គលិកដែលបានបម្រើការងារដោយផ្ទាល់ជាមួយក្រុមអ្នកជំនាញឥណ្ឌានេះតែម្តង។ គួររម្លឹកថា
May 1, 2021 - អន្តរជាតិ
ឥណ្ឌា៖ ស្ត្រីជាអ្នកជំងឺកូវីដ ១៩ ជនជាតិឥណ្ឌាម្នាក់បានស្លាប់បាត់បង់ជីវិតនៅ ២ ម៉ោងបន្ទាប់ពីក្រុមប៉ូលិសបានហាមឃាត់មិនឲ្យកូនរបស់គាត់យកខ្យល់អ៊ុកស៊ីសែនទៅឲ្យគាត់នៅក្នុងមន្ទីរពេទ្យ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Agra រដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ដែលជាទីកន្លែងកំពុងមានការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំង ហើយនៅតាមមន្ទីរពេទ្យជាច្រើនកំពុងតែខ្វះខាតខ្យល់អ៊ុកស៊ីសែន ខណៈពលរដ្ឋជាច្រើនបាននាំគ្នាទៅទិញខ្យល់អ៊ុកស៊ីសែនពីទីផ្សារងងឹតដោយខ្លួនឯងដើម្បីយកទៅជួយសង្គ្រោះសាច់ញាតិដែលជាអ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់។ ចំពោះករណីស្រ្តីជនរងគ្រោះខាងលើនេះក៏ដូចគ្នានេះដែរដោយរូបគាត់កំពុងមានស្ថានភាពធ្ងន់ធ្ងរខ្លាំងនិងត្រូវការខ្យល់អ៊ុកស៊ីសែនជាបន្ទាន់ ខណៈនៅក្នុងមន្ទីរពេទ្យគ្មានខ្យល់អ៊ុកស៊ីសែនទៀតនោះទេ។ នៅចំពោះមុខស្ថានភាពនេះកូនប្រុសរបស់គាត់ក៏បានទៅទិញខ្យល់អ៊ុកស៊ីសែនពីខាងក្រៅដោយខ្លួនឯង តែពេលកូនប្រុសរូបនេះព្យាយាមយកខ្យល់អ៊ុកស៊ីសែនចូលទៅក្នុងមន្ទីរពេទ្យវិញ ត្រូវបានប៉ូលិសហាមឃាត់ និងរឹបអូសយកបំពង់អ៊ុកស៊ីនសែននោះទៅទុកទៀតផង។ តាមរយៈវីដេអូ គេបានឃើញកូនប្រុសរូបនោះលុតជង្គង់សូមអង្វរប៉ូលិសទៀតផងនិងបាននិយាយថា ម្តាយខ្ញុំនឹងស្លាប់បើគាត់គ្មានអ៊ុកស៊ីសែនេះ តែយ៉ាងណាក្តីប៉ូលិសនៅតែមិនព្រមដដែល។ ក្រោយផ្ទុះហេតុការណ៍នេះខាងប៉ូលិសឥណ្ឌាបាននិយាយថាខាងប៉ូលិសគិតថា កូនប្រុសរបស់ស្រ្តីរងគ្រោះខាងលើនេះជាអ្នកជួញដូរខ្យល់អ៊ុកស៊ីសែនទើបហាមឃាត់គាត់
May 1, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ពេលនេះអាជ្ញាធរសុខាភិបាលថៃកំពុងសិក្សាទៅលើសំំំណាកអ្នកជំងឺកូវីដ ១៩ មួយក្រុម ដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសឥណ្ឌាដើម្បីឲ្យដឹងច្បាស់ថា តើមេរោគកូវីដ ១៩ នៅក្នុងខ្លួនអ្នកជំងឺទាំងនោះគឺជាមេរោគបម្លែងខ្លួនដែលកំពុងរាតត្បាតនៅក្នុងប្រទេសឥណ្ឌា ឬជាមេរោគកូវីដ ១៩ ធម្មតា។ ប្រភពបានបន្តថា ពេលនេះអាជ្ញាធរសុខភិបាលថៃកំពុងតែធ្វើកាពិសោធន៍យ៉ាងប្រញាប់បំផុតតាមតែអាចធ្វើទៅបាន ហើយលទ្ធផលត្រូវបានគេរំពឹងថានឹងត្រូវចេញក្នុងពេលក៏ខ្លីខាងមុខនេះផងដែរ។ គួររម្លឹកថា កាលពីពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គមថៃបានផ្ទុះដំំំណឹងក្រៅផ្លូវការមួយថា មាននិស្សិតថៃចំនួន ៨ នាក់ដែលទើបត្រលប់មកពីឥណ្ឌាបានឆ្លងជំងឺកូវីដ ១៩ បម្លែងខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយមុនធ្វើតេស្តវិជ្ជមានក្រុមនិស្សិតទាំងនេះបានទៅផ្សារទំនើបជាច្រើនកន្លែងទៀតផង។ យ៉ាងណាក្តីអាជ្ញាធរថៃបានអះអាងថា និស្សិតថៃទាំង ៨ នាក់នោះពិតជាបានឆ្លងជំងឺកូវីដ ១៩ មែន តែមេរោគនោះជាមេរោគធម្មតាឬមេរោគបម្លែងខ្លួននៅឥណ្ឌានោះគេនៅមិនដឹងច្បាស់នៅឡើយទេដោយគេកំពុងតែសិក្សា ហើយចំពោះដំណឹងថាពួកគេបានទៅផ្សារទំនើបជាច្រើនកន្លែងនោះមិនមែនជារឿងពិតទេ។ សូមបញ្ជាក់ថា
May 1, 2021 - អន្តរជាតិ
ថៃ៖ ដូនជីថៃចំនួន ៣ នាក់ត្រូវបានអាជ្ញាធរធ្វើការចាប់ខ្លួនពីបទឆបោកយកប្រាក់ពីប្រជាពលរដ្ឋសរុបជាង ១០ លានបាត (៣១៩ ៨៨២ ដុល្លារអាមេរិក) ដោយកុហកថា យកប្រាក់ទាំងនោះទៅជួយជនក្រីក្រ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ការឃាត់ខ្លួនដូនជីទាំង ៣ រូបនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលវិបស្សនាមួយកន្លែងនៅក្នុងខេត្ត Nakhon Phanom ភាគខាងជើងប្រទេសថៃ និងស្របពេលដែលប្រទេសថៃកំពុងតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំងផងដែរ។ ដូនជីទាំង ៣ រូបនេះរួមមានដូនជីឈ្មោះ Mae Chee Ou អាយុ ៤៩ ឆ្នាំ
April 29, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្ត៍ បានឲ្យដឹងថា នៅក្នុងខែ មិថុនា ខាងមុខនេះ ថៃនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ដែលផលិតនៅក្នុងប្រទេសខ្លួនយកទៅប្រើប្រាស់ជាផ្លូវការហើយ។ ប្រភពខាងលើបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះរដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន Siam Bioscience ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃអាចផលិតវ៉ាក់សាំង AstraZeneca រួចរាល់ហើយ ក្រោយមានការត្រួតពិនិត្យលើគុណភាពវ៉ាក់សាំងនេះជាច្រើនដំណាក់កាលនិងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិរួចមក។ លោក James Teague ដែលជាប្រធានគ្រប់គ្រងវ៉ាក់សាំង AstraZeneca ប្រចាំនៅក្នុងប្រទេសថៃបានឲ្យដឹងថា វ៉ាក់សាំងដែលថៃនឹងទទួលបាននៅដំណាក់កាលដំបូងនេះគឺអាចគ្រប់គ្រាន់សម្រាប់ដាក់ជូនពលរដ្ឋអទិភាពចំនួន ១៦ លាននាក់ ដោយក្នុងនោះមានពលរដ្ឋចំនួន ១១,៧ លាននាក់ជាក្រុមពលរដ្ឋដែលមានអាយុលើសពី ៦០ ឆ្នាំ
April 29, 2021 - អន្តរជាតិ
ឥណ្ឌា៖ ស្ថានភាពនៅក្នុងប្រទេសឥណ្ឌាហាក់កាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានបន្តឡើងយ៉ាងគំហុក ខណៈនៅតាមមន្ទីរពេទ្យកំពុងប្រឈមនឹងបញ្ហាខ្វះខាតបរិក្ខាពេទ្យ រថយន្តសង្គ្រោះបន្ទាន់ គ្រែពេទ្យ និងខ្យល់អ៊ុកស៊ីសែនយ៉ាងខ្លាំង។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានរាយការណ៍ថា មានស្ត្រីឥណ្ឌាម្នាក់ត្រូវបានគេប្រទះឃើញដឹកសាកសពកូនដោយប្រើម៉ូតូកង់បី ដែលមើលទៅគួរឲ្យអាណោធអាធ័មជាទីបំផុត។ ប្រភពបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងព្រោះតែនៅតំបន់កើតហេតុនោះគ្មានរថយន្តសង្គ្រោះបន្ទាន់សម្រាប់ប្រើប្រាស់នោះទេ។ ប្រភពខាងលើបានបន្តថា ក្នុងពេលកំពុងមានចលាចលនេះពលរដ្ឋឥណ្ឌាជាច្រើនបាននាំគ្នាទៅទិញខ្យល់អ៊ុកស៊ីសែនពីទីផ្សារងងឹតដើម្បីយកមកជួយសង្គ្រោះជីវិតសាច់ញាតិរបស់ពួកគេហើយខ្យល់អ៊ុកស៊ីនទាំងនោះមានតម្លៃខ្ពស់ណាស់ដោយមួយបំពង់អាចមានតម្លៃរហូតដល់ ៦ ០០០ រូពី (៨០ ដុល្លារអាមេរិក) ចំណែកឯឧបករណ៍សម្រាប់ស្រូបយកខ្យល់អ៊ុកស៊ីសែនវិញធ្លាប់តែមានតម្លៃពី ៣៣០-៩៣០ ដុល្លារអាមេរិក ពេលនេះបានឡើងដល់ ២ ៦០០ ដុល្លារអាមេរិកឯណោះ។ ចំពោះអ្នកស្លាប់ហើយក៏ពិបាកយកទៅធ្វើបុណ្យដែរដែរ ដោយពិបាកទាំងការដឹកជញ្ជូននិងពិបាករកកន្លែងបូជាឬបញ្ចុះទៀតផង។ គួរបញ្ជាក់ថា
April 29, 2021 - អន្តរជាតិ
សារព័ត៌មាន BBC កាលពីព្រឹកថ្ងៃទី ២៨ មេសានេះ បានចុះផ្សាយនូវអត្ថបទមួយដែលមានខ្លឹមសារថា ការរាតត្បាតខ្លាំងនូវជំងឺកូវីដ ១៩ នៅប្រទេសឥណ្ឌាក្នុងពេលនេះមិនមែនបង្កជាបញ្ហាត្រឹមតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ តែជាក់ស្តែងគឺវាបានបង្កជាវិបត្តិដ៏ធំមួយសម្រាប់ពិភពលោកទាំងមូលតែម្តង។ បើតាមលោកវេជ្ជបណ្ឌិត Soumya Swaminathan ដែលជាប្រធានផ្នែកវិទ្យាសាស្រ្តប្រចាំនៅអង្គការសុខភាពពិភពលោក (WHO) បានពន្យល់ថា មេរោគកូវីដ ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសឥណ្ឌានាពេលនេះមានឈ្មោះថា B.1.617 អាចចម្លងបានលឿននិងបង្កគ្រោះថ្នាក់ជាងមេរោគកូវីដ ១៩ ធម្មតា ហើយតាមការសន្និដ្ឋាននៅពេលនេះគឺប្រព័ន្ធការពាររាងកាយឬប្រព័ន្ធការពារការចម្លងមេរោគមួយចំនួនមិនអាចទប់ស្កាត់មេរោគប្រភេទនេះបានទេ។ ការរាតត្បាតមេរោគ B.1.617 បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាកើនឡើយយ៉ាងគំហុកដោយថ្ងៃខ្លះឥណ្ឌាមានអ្នកឆ្លងថ្មីរហូតដល់ជាង ៣០ ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយគិតត្រឹមពេលនេះចំនួនអ្នកស្លាប់នៅឥណ្ឌាបានកើនឡើងលើសពី ២០០ ០០០
April 28, 2021









