Khmernote Media
  • Short News

    ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៤៤ឆ្នាំ ឧកញ៉ា ម៉ុង ឫទ្ធី និងលោកជំទាវ បានដឹកនាំក្រុមអ្នកបច្ចេកទេស ដឹកកូនឈើជាង ៣ពាន់ដើម យកទៅដាំនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលមហាជនស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ

    August 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩​ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ -នៅចន្លោះថ្ងៃទី១០-១៣ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈោ្មះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើង នៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នៅអំឡុងពេលនោះដែរ ខ្យល់មូសុងនិរតីបន្តបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ។ -បន្ទាប់ពីនោះកម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌូ

    August 9, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញអំពីទិដ្ឋភាពនៅលើផ្លូវរថភ្លើងមួយខ្សែនៅក្នុងខណ្ឌពោធិ៍សែនជ័យ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាមកលក់ដូរ និងអង្គុយហូបចុកចំណីអាហារនៅលើផ្លូវរថភ្លើងនោះ ដោយមិនមានការខ្លាចកើតមានគ្រោះថ្នាក់អ្វីនោះឡើយ។ បន្ទាប់ពីមានការរិះគន់យ៉ាងច្រើននៅក្នុងបណ្តាញសង្គមរួចមក នាល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការទៅណែនាំ និងអប់រំដល់អ្នកលក់ដូរនៅទីនោះកុំឲ្យដាក់តុ និងកៅអីឲ្យភ្ញៀវអង្គុយលើផ្លូវរថភ្លើងទៀត ព្រោះវាអាចបង្កគ្រោះថ្នាក់នៅពេលមានរថភ្លើងឆ្លងកាត់ និងបានណែនាំឲ្យតុកៅអីឃ្លាតឲ្យឆ្ងាយចេញពីផ្លូវរថភ្លើង៕ អត្ថបទ៖ សេម រូបភាព៖ លោក Prak Vanda

    August 8, 2022
  • សង្គម

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលមហាជនស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៤៤ឆ្នាំអាពាហ៍ពិពាហ៍១៣ របស់ឧកញ៉ា ម៉ុង ឫទ្ធី ជាមួយលោកជំទាវ បានដឹកនាំក្រុមអ្នកបច្ចេកទេស បុគ្គលិក កម្មករផ្នែកកសិកម្មដឹកកូនឈើធ្នង់និងកូនឈើបេងចំនួន៣,២២០ដើម យកទៅដាំឡើងវិញនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរ៉ាប់យ៉ាងដូច្នេះថា៖ ដើម្បីអបអរសាទរថ្ងៃគម្រប់ខួប៤៤ឆ្នាំអាពាហ៍ពិពាហ៍១៣ រូបខ្ញុំជាមួយលោកជំទាវប្រហុក08.08.1978~08.08.2022=44ឆ្នាំ វេលាម៉ោង ៧ព្រឹក ថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ រូបខ្ញុំជាមួយលោកជំទាវប្រហុកបានដឹកនាំក្រុមអ្នកបច្ចេកទេស

    August 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា កន្លងទៅមានមតិមួយចំនួនបានលើកឡើងសួរថា ហេតុអ្វីបានជា ហ៊ុន ម៉ាណែត តឹងរឹងម៉្លេះជាមួយនឹងការជ្រើសរើសទ័ព ការផ្ទេរអង្គភាពទ័ព ការតែងតាំង និងការតម្លើងឋានន្តរស័ក្តិក្នុងកងទ័ពជើងគោក? នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានទម្លាយនូវចម្ងល់ទាំងអស់នេះ ដោយបានបញ្ជាក់អំពីមូលហេតុចម្បងមួយចំនួន ដែលនាំឲ្យលោកមានការតឹងរឹងលើរឿងទាំងអស់នេះ នៅពេលចូលកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា ហេតុដូច្នេះ ខ្ញុំសូមចែករំលែកអំពីទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំពាក់ព័ន្ធនឹងការដឹកនាំកងទ័ព។ ខ្ញុំមិនមែនចង់បង្ហាញថាទស្សនៈរបស់ខ្ញុំល្អឬ ត្រឹមត្រូវឥតខ្ចោះនោះទេ។ អាចមានបងប្អូនខ្លះយល់ស្រប

    August 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់លោក ប្រាក់ វ៉ាន់ដា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ជាឱ្យបិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ក្រោយបង្កភាពអសកម្មមិនឈប់ឈរ និងមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ។ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា ការចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះដោយសារម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូជាដើម ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។ លោក ស៊ុយ សេរិទ្ធ

    August 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មការរៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) ជាសេនាធិការ បានសម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម)។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ស្ដីពីការកែសម្រួលលក្ខខណ្ឌកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ គណៈកម្មការរៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) សម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម

    August 8, 2022
  • កូវីដ-១៩

    នៅថ្ងៃទី08 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 35នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 35នាក់ (10 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 24នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,056នាក់, ករណីជាសះស្បើយសរុប 133,707នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានវិលត្រឡប់មកមាតុប្រទេសវិញហើយ កាលពីល្ងាចថ្ងៃ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២ ជាមួយនឹងការផ្តល់ការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ដោយរៀបចំក្បួនដង្ហែនៅតាមដងវិថីសំខាន់ៗនានា យ៉ាងអធិកអធម បន្ទាប់ពីបំពេញបេសកកម្មដណ្តើមមេដាយជូនជាតិ ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២២។ ក្រុមប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត នៅក្នុងឱកាសទទួលដំណើរនិវត្តន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់

    August 8, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) កាលពីថ្ងៃទី៥ ខែសីហា បានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វាទី៤ ដែលបានកើតលើស្ត្រីម្នាក់អាយុ ២២ឆ្នាំដែលជាការឆ្លងលើស្ត្រីដំបូងគេដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។ អគ្គនាយក DDC លោក អូផាត កនកាវីនពុង បាននិយាយថា អ្នកជំងឺនេះត្រូវបានគេរាយការណ៍ថា ឧស្សាហ៍ទៅកម្សាន្តពេលយប់នៅទីក្រុងបាងកកម្តងក្នុងមួយសប្តាហ៍ ហើយកាលពីថ្ងៃទី ២៩ ខែកក្កដា នាងបានកើតគ្រុនក្តៅ បន្ទាប់មកមានពងបែកដែលលេចឡើងនៅលើជើង និងដៃរបស់នាងនៅថ្ងៃបន្ទាប់។ ក្រោយមកពងបែកទាំងនោះបានរាលដាលពាសពេញរាងកាយរបស់នាង។ នៅថ្ងៃទី៣ ខែសីហា នាងបានទៅពិនិត្យនៅមន្ទីរពេទ្យមួយនៅក្នុងខេត្តសាមុតប្រាកាន ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ សំណាករបស់នាងត្រូវបានបញ្ជូនទៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ

    August 8, 2022