Pheakdey
  • អន្តរជាតិ

    ហុងកុង៖ អាជ្ញាធរហុងកុងបានសម្រេចបិទទីក្រុងរបស់ខ្លួនជាបណ្តោះអាសន្នហើយ ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Saola នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញានេះ។ ការសម្រចនេះនឹងនាំឲ្យមានការបិទជាបណ្តោះអាសន្ននូវសាលារៀន ផ្អាកសកម្មភាពអាជីវកម្មមិនសូវចាំបាច់ជាច្រើន ហើយក្នុងនោះផ្សារហ៊ុនដែលមានតម្លៃជាង ៥ទ្រីលានដុល្លារក៏ត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងការសម្រេចបិទទីក្រុងអាជ្ញាធរក្រុងហុងកុងក៏បានទាញសញ្ញាអាសន្នកម្រិត ៨ មួយផងដែរ កាលពីម៉ោង ២ និង ៤០ នាទី ព្រឹកថ្ងៃសុក្រនេះ ដើម្បីឲ្យពលរដ្ឋត្រៀមការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ តាមការព្យាករណ៍ ព្យុះទីហ្វុង Saola នឹងត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងហុងកុងចំនួន ២ថ្ងៃ គឺនៅថ្ងៃសុក្រ និងថ្ងៃសោរ៍សប្តាហ៍នេះ ហើយឥទ្ធិពលរបស់ព្យុះអាចបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបង្កទៅជាទឹកជំនន់យ៉ាងឆាប់រហ័សផងដែរ។

    September 1, 2023
  • អន្តរជាតិ

    ហុងកុង៖ ទីក្រុងហុងកុងបាននិយាយថា ខ្លួនអាចនឹងបិទទីក្រុងទាំងមូលក្រោយព្យុះទីហ្វុង Saola កាន់តែខិតជិតមកដល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះ។ ការសម្រេចបិទទីក្រុងនេះក៏មានទាំងការបិទទីផ្សារភាគហ៊ុននៅហុងកុង ដែលមានតម្លៃប្រមាណជា ៥ទ្រីលានដុល្លារអាមេរិកផងដែរ។ គិតត្រឹមពេលនេះព្យុះទីហ្វុង Saola កំពុងស្ថិតនៅតំបន់ភាគខាងកើត និងខាងខាងត្បូងទីក្រុង ដោយស្ថិតនៅចម្ងាយប្រមាណជា ៤៥០គីឡូម៉ែត្រពីក្រុងសេដ្ឋកិច្ចមួយនេះ។ តាមការព្យាករណ៍ ព្យុះទីហ្វុង Saola នឹងមកល់ទីក្រុងហុងនៅព្រឹកថ្ងៃសុក្រស្អែកនេះ និងបន្តបង្កគ្រោះថ្នាក់រហូតដល់ថ្ងៃសោរ៍ផងដែរ។ ប្រភពខាងលើបានបន្តថា ព្យុះទីហ្វុង Saola នឹងធ្វើដំណើរឆ្លងកាត់ទីក្រុងហុងកុងក្នុងល្បឿន ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈឥទ្ធិពលរបស់ព្យុះនឹងបង្កឲ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលអាចបង្កើតឲ្យមានជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សផងដែរ៕  អត្ថបទ៖ ភក្តី

    August 31, 2023
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីនិងឥណ្ឌានឹងផ្ញើកំណត់ហេតុតវ៉ាមួយទៅកាន់ប្រទេសចិនជុំវិញបញ្ហាផែនថ្មីមួយគូរដោយភាគីចិន ដែលនៅក្នុងផែនទីនោះហាក់មានការរំលោភបំពានមកលើដែន​អធិបតេយ្យភាព​របស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះ។ បញ្ហាចម្រូងចម្រាសនោះគឺកើតមាននៅត្រង់តំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលប្រទេសមួយចំនួននៅតំបន់អាស៊ីតែងអះអាងថាជាដែនដីរបស់ខ្លួន។គួររម្លឹកជូនថា​ កាលពីថ្ងៃទី ២៨ ខែសីហាកន្លងទៅនេះក្រសួងធនធានធម្មជាតិចិនបានបញ្ចេញនូវផែនទីមួយដោយប្រើឈ្មោះថា “ផែនទីស្តង់ដារចិនបោះពុម្ពឆ្នាំ ២០២៣” (China Standard Map Edition 2023) ខណៈនៅក្នុងផែនទីនោះបានបង្ហាញថា តំបន់ជម្លោះនៅសមុទ្រចិនខាងត្បូងស្ថិតក្នុងដែនដីគ្រប់គ្រងរបស់ចិន។ សូមបញ្ជាក់ជូនថា តំបន់ជម្លោះនៅសមុទ្រខាងត្បូងគឺមានភាគីពាក់ព័ន្ធគ្នាជាច្រើនមានដូចជា ប្រទេសវៀតណាម ប្រទេសឥណ្ឌា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសព្រុយណេផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ Channel

    August 31, 2023
  • អន្តរជាតិ

    ជប៉ុន៖ លោក Takaya Awata ដែលជាស្ថាបនិកក្រុមហ៊ុនលក់មីអ៊ូដុងបានក្លាយជាមហាសេដ្ឋីជនជាតិជប៉ុនថ្មីមួយរូប នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Next Shark។ គិតត្រឹមពេលនេះលោក Takaya Awata មានអាយុ ៦១ឆ្នាំ មានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន Toridoll Holdings ដែលជាក្រុមហ៊ុនគ្រប់គ្រងនិងលក់សិទ្ធបើកបន្ត (Franchise) នូវភោជនីយដ្ឋានជាច្រើន ដែលប្រើប្រាស់ “មីអ៊ូដុង” ជាអាហារចម្បង។ មុនទទួលបានជោគជ័យដូចពេលនេះ លោក Takaya Awata ធ្លាប់បានបោះបង់ចោលការសិក្សានៅក្នុងសាកលវិទ្យាល័យ Kobe City នៅក្នុងឆ្នាំ ១៩៨៥ ដើម្បីចាប់ផ្តើមធ្វើអាជីវកម្មលើវិស័យម្ហូបអាហារជាលក្ខណៈតូចតាច បន្ទាប់មកគាត់ក៏បានបើកក្រុមហ៊ុននៅក្នងឆ្នាំ ១៩៩០ និងក្រោមមកទៀតក្រុមហ៊ុនភោជនីយដ្ឋានរបស់គាត់ក៏ផ្តើមទទួលបានភាពល្បីល្បាញនៅជុំវិញពិភពលោក។ គិតត្រឹមពេលនេះបណ្តាញភោជនីយដ្ឋានរបស់ក្រុមហ៊ុន Toridoll Holdings មានបើកដំណើរការជិត

    August 30, 2023
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានធ្វើការចាប់ខ្លួនពលរដ្ឋចិនចំនួន ៨៨នាក់ជុំវិញករណីបោកប្រាស់ស្នេហាតាមបណ្តាញអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៣០ ខែសីហានេះ។ នៅក្នុងចំណោមជនជាតិចិនទាំង ៨៨នាក់នោះ គឺមានបុរសចំនួន ៨៣នាក់ និងស្រ្តីចំនួន ៥ នាក់ ខណៈពួកគេត្រូវបានចាប់ខ្លួននៅទីក្រុង Batam ខេត្ត Riau Island ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។  បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ក្រុមជនខិលខូចទាំងនេះបានធ្វើការបោកប្រាស់ជនរងគ្រោះតាមរយៈការបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយដោយប្រើប្រាស់ Video Call ជាមធ្យោបាយសម្រាប់ទាក់ទងគ្នា និងបន្ទាប់មកពួកគេក៏បានល្បួងឲ្យជនរងគ្រោះថតវីដេអូ ឬរូបភាពអាក្រាតកាយឲ្យពួកគេមើល។ ក្រោយទទួលបានវីដេអូ ឬរូបភាពទាំងនោះហើយ ពួកគេក៏ផ្តើមជំរិតទាប្រាក់ពីក្រុមជនរងគ្រោះដោយគំរាមបង្ហោះវីដេអូនិងរូបភាពទាំងអស់នោះជាសាធារណៈ បើជនរងគ្រោះមិនព្រមផ្ញើលុយឲ្យពួកគេនោះទេ។ ប្រភពខាងលើបានបន្តថា

    August 30, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ក្រោយពេលដែលអាជ្ញាធរជប៉ុនបានសម្រេចបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅមហាសមុទ្រប៉ាស៊ីហ្វិច ពលរដ្ឋច្រើនកំពុងមានការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពក្នុងការទទួលទានគ្រឿងសមុទ្រ  ជាក់ស្តែងប្រទេសចិនបានសម្រេចហាមឃាត់មិនឲ្យនាំចូលគ្រឿងសមុទ្រគ្រប់ប្រភេទពីប្រទេសជប៉ុនតែម្តង។ ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចដាក់ចេញវិធានការជាច្រើនដើម្បីលើកកម្ពស់ការទទួលទានគ្រឿងសមុទ្រទៅវិញ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៩ ខែសីហានេះបានបញ្ជាក់ថា ការសម្រេចដាក់ចេញវិធានការលើកកម្ពស់ការទទួលទានគ្រឿងសមុទ្រពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូងគឺត្រូវបានធ្វើឡើងក្នុងគោលបំណងចង់បញ្ជាក់ប្រាប់សាធារណៈជនថា បើទោះជាមានការបង្ហូរទឹកវិទ្យុសកម្មចូលទៅក្នុងសមុទ្រក៏មែន តែគ្រឿងសមុទ្រដែលអាជ្ញាធរបានអនុញ្ញាតឲ្យមានការដាក់លក់នៅលើទីផ្សារនោះគឺពិតជាមានសុវត្ថិភាព ១០០%ក្នុងការទទួលទាន។ ក្នុងការអនុវត្តវិធានការខាងលើនេះអាជ្ញាធរកូរ៉េខាងត្បូងបានសហការណ៍ជាមួយក្រុមហ៊ុនចំណីអាហារជាច្រើននៅទូទាំងប្រទេសដើម្បីបង្កើតកម្មវិធីផ្សេងៗ ដូចជាកម្មវិធីប្រកួតប្រជែងញ៉ាំគ្រឿងសមុទ្រ និងការដាក់លក់គ្រឿងសមុទ្រក្នុងតម្លៃពិសេសជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 29, 2023
  • អន្តរជាតិ

    ចិន៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញយកទារកម្នាក់ទៅបោះចោលនៅក្នុងធុងសម្រាប់ ក្រោយរូបគាត់ទើបបង្កើតទារករូបនោះតែម្នាក់ឯងនៅក្នុងជណ្តើរយោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ​ ទី២៩ ខែសីហានេះ។ ហេតុការណ៍អមនុស្សធម៌នេះបានកើតឡើងនៅក្នុងអគារសម្រាប់ស្នាក់មួយកន្លែង ស្ថិតនៅក្នុងទីក្រុង Chongqing ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី ២១ ខែសីហាកន្លងទៅ។ប្រភពខាងលើបានបន្តថា ស្ត្រីរូបនេះបានរុំទារកនឹងក្រណាត់តូចមួយមុននឹងយកទៅបោះចោល ហើយក្រោយដាក់កូនក្នុងធុងសំរាមរួច គាត់ក៏បានយកក្រដាសជូនមាត់ទៅជូនសម្អាតឈាមដែលបានប្រឡាក់នៅក្នុងជណ្តើរយោង និងនៅតាមផ្លូវដើរទៅកាន់ធុងសំរាម។ ជាសំណាងល្អ ទារកកំសត់នោះមិនទាន់បាត់បង់ជីវិតភ្លាមៗនោះទេ ហើយនៅពេលយប់ក្នុងថ្ងៃកើតហេតុនោះគេក៏បានប្រទះឃើញក្មេងនោះនិងបានរាយការណ៍ជូនអាជ្ញាធរ។ ក្រោយបើកការស៊ើបអង្កេតនិងពិនិត្យមើលសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពថ្មីៗនេះ អាជ្ញាធរចិនក៏អាចរកឃើញស្រ្តីជាម្តាយនិងបុរសជាឪពុករបស់ទារក ហើយអាជ្ញាធរក៏បានប្រគល់ក្មេងនោះទៅកាន់ឪពុកម្តាយវិញហើយ ខណៈគេមិនបានដឹងច្បាស់ពីមូលហេតុពិតប្រាកដដែលជំរុញឲ្យស្រ្តីជាម្តាយដាច់ចិត្តធ្វើរឿងដូចនេះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    August 29, 2023
  • អន្តរជាតិ

    ចិន៖ វិបត្តិសេដ្ឋកិច្ចសកលបានកំពុងតែទាញវិស័យធំៗមួយចំនួននៅតាមបណ្តាប្រទេសជាច្រើនឲ្យធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនោះគឺវិស័យអចលនទ្រព្យតែម្តង។ ជាក់ស្តែងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតនៅក្នុងប្រទេសចិនគឺក្រុមហ៊ុន China Evergrande Group បានប្រកាសខាតបង់ប្រាក់អស់ចំនួន ៣៣ពាន់លានយន់ (៤,៥៣ពាន់លានដុល្លារ) នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២៣នេះ។ បើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី២៧ ខែសីហា បានបញ្ជាក់ថា ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះបានប្រឈមនឹងការខាតបង់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលបើគិតនៅតែនៅក្នុងឆ្នាំ ២០២១ និង ២០២២ ក្រុមហ៊ុន China Evergrande Group បានខាតបង់ប្រាក់អស់ចំនួន ៥៨២ពាន់លានយន់ (៧៩ពាន់លានដុល្លារ) ឯណោះ៕  អត្ថបទ៖

    August 27, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យុវជននៃប្រទេសកូរ៉េខាងត្បូងជាង ១,២៦លាននាក់កំពុងតែអត់មានការងារធ្វើ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៧ ខែសីហានេះ។ ការសិក្សាមួយនេះមានឈ្មោះថា​ “Economically Active Population Survey” (ការស្ទង់មតិប្រជាជនសកម្មសេដ្ឋកិច្ច) ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សាខាងលើគេបានស្ទង់មតិក្នុងចំណោមយុវជនកូរ៉េខាងត្បូងចំនួន ៨,៤១លាននាក់ មានអាយុចន្លោះពី ១៥ ដល់ ១៩ឆ្នាំ ហើយក្នុងនោះមានទាំងក្រុមយុវជនទទួលបានការអប់រំកម្រិតទាប​ កំពុងនៅសិក្សា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬខ្ពស់ជាងនេះផងដែរ។ នៅក្នុងរបាយការណ៍ខាងលើនេះបានបញ្ជាក់ផងដែរថា បើគេគិតតែក្នុងលក្ខខណ្ឌយុវជនមានការអប់រំខ្ពស់ហើយគ្មានការងារធ្វើ គឺមានយុវជនកូរ៉េខាងត្បូងចំនួន ៦៧៨,០០០នាក់ ឬស្មើនឹង ៥៣,៨% នៃបញ្ញវន្តដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

    August 27, 2023
  • អន្តរជាតិ

    អូស្រ្តាលី៖ យ៉ាងហោចណាស់មានមន្ត្រីយោធាជើងទឹកអាមេរិកចំ​នួន ៣នាក់ត្រូវ​បានរាយការណ៍ថាស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអាទិត្យ ទី២៧ ខែសីហាម្សិលមិញនេះ។ យន្តហោះដែលបានជួបឧបទ្ទវហេតុនោះគឺជាយន្តហោះចម្បាំងប្រភេទ Osprey ដែលកំពុងធ្វើសមយុទ្ធយោធានៅលើកោះត្រូពិចដាច់ស្រយាលមួយនៅភាគខាងជើងប្រទេសអូស្រ្តាលី។ ប្រភពខាងលើបានបន្តថា នៅក្នុងយន្តហោះចម្បាំងខាងលើនេះមានផ្ទុកយោធាអាមេរិកសរុបចំនួន ២៣នាក់ ហើយក្រោយពីបានជួបគ្រោះថ្នាក់គឺមានយោធាចំ​នួន ៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យោធាចំ​នួន ៥នាក់បានរងរបួសធ្ងន់និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ខណៈអ្នកផ្សេងទៀតបានរងរបួសស្រាល។ សូមបញ្ជាក់ជូនថា នៅក្នុងការធ្វើសមយុទ្ធយោធាខាងលើនេះគឺមានយោធាសរុបរាប់ពាន់នាក់មកពីសហរដ្ឋអាមេរិក អូស្រ្តាលី ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 27, 2023