Pheakdey
  • អន្តរជាតិ

    បារាំង៖ រដ្ឋាភិបាលនៃប្រទេសបារាំងបានប្រកាសប្រើប្រាស់កញ្ចប់ថវិកាចំនួន ២០០លានអឺរ៉ូ (២១៥,៩១០ ដុល្លារអាមេរិក) សម្រាប់ប្រើប្រាស់ក្នុងគោលបំណងបំផ្លាញស្រាទំពាំងបាយជូរ ដែលមានចំនួនលើសពីតម្រូវការនៅលើទីផ្សារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែសីហានេះ។ ក្នុងកញ្ចប់ទឹកប្រាក់ទាំង ២០០លានអឺរ៉ូនោះគឺមានប្រាក់ចំ​នួន ១៦០លាអឺរ៉ូត្រូវបានផ្តល់ជូនដោយមូលនិធិសហភាពអឺរ៉ុប និង ៤០លានអឺរ៉ូជាប្រាក់របស់រដ្ឋាភិបាលបារាំង។ ប្រភពខាងលើនេះបានបន្តថា ការសម្រេចអនុវត្តវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងគាំទ្រក្រុមអ្នកផលិតស្រាទំពាំងបាយជូរជាច្រើន​នៅក្នុងប្រទេសបារាំង ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងការរកប្រាក់ចំណូល ដ្បិតតម្រូវការនៃការបញ្ជាទិញផលិតផលស្រាផ្សេងៗរបស់ពួកគេបានធ្លាក់ចុះ ដែលធ្វើឲ្យតម្លៃស្រាត្រូវធ្លាក់ចុះយ៉ាងខ្លាំង ចង្វាក់ផលិតកម្មនៃការផលិតស្រាថ្មីត្រូវជាប់គាំង ខណៈបរិមាណផលិតផលស្រានៅលើទីផ្សារកំពុងមានចំនួនលើសពីតម្រូវការយ៉ាងច្រើន។ បញ្ហានេះបានកើតឡើងក៏ដោយហេតុថា ពលរដ្ឋជាច្រើននៅលើពិភពលោកសុទ្ធតែបានរងផលប៉ះពាល់សេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល ដែលធ្វើឲ្យពួកគេត្រូវកាត់បន្ថយការចំណាយលុយសម្រាប់ទិញស្រាមកទទួលទាន។ សូមបញ្ជាក់ជូនថា កញ្ចប់ថវិកាទាំង ២០០លានអឺរ៉ូនេះនឹងត្រូវគេយកទៅប្រើប្រាស់តាមរយៈមធ្យោបាយផ្សេងៗក្នុងគោលបំណងទប់តម្លៃស្រាទំពាំងបាយជូរកុំឲ្យបន្តធ្លាក់ចុះទៀត ដើម្បីធានាឲ្យបានថាចង្វាក់ផលិតកម្មនៃការផលិតស្រាថ្មីនៅតែអាចបន្តដំណើរការបាន៕

    August 26, 2023
  • អន្តរជាតិ

    អាមេរិក៖ ការទទួលរងនូវការចោទប្រកាន់ពីសំណាក់តុលាការ ឬការក្លាយខ្លួនជាជនជាប់ចោទ​អាចជារឿងអវិជ្ជមានមួយសម្រាប់មនុស្សភាគច្រើននៅលើពិភពលោក តែសម្រាប់លោក ដូណាល់ ត្រាំ វិញ បានប្រែក្លាយស្ថានភាពអាក្រក់នេះឲ្យក្លាយជារឿងដែលមានប្រយោជន៍ទាំងក្នុងវិស័យនយោបាយនិងការវិនិយោគ ក្រោយរូបថតមួយសន្លឹករបស់គាត់ក្នុងនាមជាជនជាប់ចោទត្រូវបានគេបង្ហោះយ៉ាងព្រោងព្រាតនៅតាមបណ្តាញសារព័ត៌មាននិងបណ្តាញអ៊ីនធឺណិត។ រូបថតមួយសន្លឹកនោះគឺត្រូវបានថតដោយមន្ត្រីពន្ធនាគារក្នុងរដ្ឋចរចាកាលពីថ្ងៃទី​២៤ ខែសីហាកន្លងទៅ ខណៈដែលលោក ដូណាល់ ត្រាំ ត្រូវជាប់ក្នុងពន្ធនាគារប្រមាណជា ២០នាទី មុនពេលគេបញ្ជូនខ្លួនគាត់ទៅកាន់តុលាការ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែសីហាបានឲ្យដឹងថា ឥលូវនេះរូបថតរបស់លោក  ដូណាល់ ត្រាំ ដែលត្រូវបានគេថតក្នុងនាមជាជនជាប់ចោទនោះត្រូវបានក្រុមការងាររបស់គាត់យកទៅ​បង្កើតជាម៉ាក់យីយោមួយដោយមានបោះពុម្ពនៅលើអាវយឺត ពែង និង Sticker សម្រាប់លក់ជូនក្រុមអ្នកគាំទ្រនយោបាយរបស់លោក ដូណាល់ ត្រាំ នៅទូទាំងអាមេរិក។ ក្រៅតែពីមានរូបភាពរបស់លោក ដូណាល់ ត្រាំ

    August 26, 2023
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនផលិតអំបិលនៅក្នុងប្រទេសចិនបានចេញមកបញ្ជាក់ប្រាប់ពលរដ្ឋចិនកុំឲ្យមានការជ្រួលច្របល់ទៅទិញអំបិលយកមកស្តុកទុក បើទោះជាអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ក៏ដោយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៥ ខែសីហាម្សិលមិញនេះបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះមានឈ្មោះថា National Salt Industry Group ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន និងជាក្រុមហ៊ុនផ្គត់ផ្គង់អំបិលធំបំផុតនៅក្នុងប្រទេសចិនផងដែរ។ ប្រភពខាងលើបានបន្តថា​ ការចេញមកបញ្ជាក់ពីសំណាក់ក្រុមហ៊ុនខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេលពលរដ្ឋចិនជាច្រើនបានសម្រុកទៅទិញអំបិលយកស្តុកទុកនៅក្នុងផ្ទះរហូតធ្វើឲ្យផ្សារឬហាងមួយចំនួនត្រូវអស់អំបិលលក់តែម្តង ដ្បិតពលរដ្ឋចិនបារម្ភថា ទឹកវិទ្យុសកម្មដែលជប៉ុនត្រូវបង្ហូរចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វិចនោះអាចធ្វើឲ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មនៃការផលិតអំបិលនៅក្នុងប្រទេសចិន។ យ៉ាងណាក្តី ក្រុមហ៊ុន National Salt Industry Group បានអះអាងថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តចែកចាយអំបិលទៅកាន់ទីផ្សារទូទាំងប្រទេសចិនដូចធម្មតា ហើយក្រុមហ៊ុនក៏នៅតែបន្តរក្សាគុណភាពអំបិលឲ្យមានសុវត្ថិភាព ១០០%សម្រាប់ការទទួលទានផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    August 25, 2023
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តកម្មវិធីផ្តល់ជូនសេវាពិនិត្យសុខភាពទារកទើបនឹងកើតដោយមិនគិតថ្លៃ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនសម្រេចចិត្តមានកូន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ នៅក្នុងកម្មវិធីផ្តល់ជូនពិសេសខាងលើនេះនឹងគ្របដណ្តប់លើការពិនិត្យសុខភាពទារកចំនួន ២៤មុខផ្សេងគ្នា រួមទាំងសេវាបញ្ចូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឯកទេសដោយមិនគិតថ្លៃផងដែរក្នុងករណីដែលអ្នកជំងឺមានបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយ។ ប្រភពខាងលើបានបន្តថា ការសម្រេចដាក់ចេញកម្មវិធីខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយអាជ្ញាធរថៃបានរកឃើញថា អាត្រាកំណើត ឬអត្រាពលរដ្ឋកើតថ្មីនៅក្នុងប្រទេសថៃមានការធ្លាក់ចុះ ហើយបើនិន្នាការធ្លាក់ចុះនេះនៅតែបន្តកើតមានក្នុងរយៈពេលយូរទៀត គឺថៃអាចប្រឈមនឹងបញ្ហាមានពលរដ្ឋចាស់ជរាច្រើនជាងពលរដ្ឋពេញវ័យផងដែរ។ គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍មួយរបស់ការិយាល័យសន្តិសុខសុខភាពជាតិថៃ​បានបង្ហាញថា បើគិតជាមធ្យមនាពេលបច្ចុប្បន្ននេះគឺស្រ្តីជនជាតិថៃម្នាក់មានអាត្រាមានកូនត្រឹមតែ ១,៤នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    August 25, 2023
  • អន្តរជាតិ

    ចិន៖ រដ្ឋាភិបាលចិននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះបានប្រកាសផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ក្រោយអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ ការសម្រេចផ្អាកនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់គ្រឿងសមុទ្រនៅលើទីផ្សារក្នុងប្រទេសចិនផងដែរ ព្រោះតាមធម្មតាជប៉ុនគឺជាអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រទៅកាន់ប្រទេសចិនក្នុងបរិមាណយ៉ាងច្រើន។បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ការសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីចៀសវាងការចម្លងមេរោគផ្សេងៗដែលអាចតោងជាប់នៅលើគ្រឿងសមុទ្រទៅកាន់អ្នកទទួលទាន  ជាពិសេសនោះគឺកាកសំណល់វិទ្យុសកម្មតែម្តង។ គួររម្លឹកជូនថា ទឹកដែលជប៉ុនត្រូវបង្ហូរចូលទៅក្នុងសមុទ្រនោះគឺជាទឹកដែលគេប្រើសម្រាប់ស្អំ ឬទប់មិនឲ្យមានការសាយភាយ ជាតិវិទ្យុសកម្មចូលទៅក្នុងបរិយាកាសនៅពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បានផ្ទុះនាពេលកន្លងមក។ ពិតណាស់ថានៅក្នុងទឹកនោះអាចមានផ្ទុកនូវសារធាតុគ្រោះថ្នាក់មួយចំនួន តែគេគ្មានវិធីណាក្រៅតែព្យាយាមបង្ហូរវាចេញពីរោងចក្របន្តិចម្តងៗនោះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 24, 2023
  • អន្តរជាតិ

    អូទ្រីស៖ សាកសពបុរសម្នាក់ដែលបានបាត់ខ្លួននៅតំបន់ភ្នំ Alps ក្នុងប្រទេសអូទ្រីសកាលពីជាង ២០ឆ្នាំមុនត្រូវបានគេរកឃើញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះ។ សូមរម្លឹកជូនថា កាលពីឆ្នាំ​២០០១ កន្លងទៅពិភពលោកបានកត់ត្រានូវរឿងរ៉ាវដ៏អាថ៌កំបាំងមួយគឺ មានបុរសជនជាតិអូទ្រីសអាយុ ៣៧ឆ្នាំបានបាត់ខ្លួននៅក្នុងអំឡុងពេលធ្វើដើរកំសាន្តនៅលើតំបន់ភ្នំទឹកកក Alps ហើយបើទោះជាក្រុមអ្នកជំនាញបានព្យាយាមស្វែងរករូបគាត់យ៉ាងណាក្តីក៏គេនៅតែមិនអាចរកឃើញសូម្បីតែតម្រុយនៃការបាត់ខ្លួនរបស់គាត់។ប្រភពខាងលើបានបន្តថា កាលពីថ្ងៃទី ១៨ ខែសីហានេះ មានមគ្គុទ្ទេសក៍ភ្នំម្នាក់បានប្រទះឃើញសាកសពមនុស្សម្នាក់ដែលបានកប់ជាប់នៅក្នុងផ្ទាំងទឹកកក និងបានរកឃើញកាតាបមួយនៅក្បែរសាកសពនោះផងដែរ។ នៅក្នុងកាតាបស្ពាយនោះមានផ្ទុកនូវ កាតធនាគា ប័ណ្ណបើកបរ និងក្រដាសប្រាក់មួយចំនួន ប៉ុន្តែភ្លាមៗនោះគេមិនអាចកំណត់អត្តសញ្ញាណពិតប្រាកដរបស់សាកសពបាននោះទេ។ ក្រោយមកអាជ្ញាធរអូទ្រីសបានបញ្ជូនសាកសពនោះទៅពិនិត្យ DNA ហើយ ២សប្តាហ៍ក្រោយមកលទ្ធផលបានបង្ហាញថា សាកសពនោះគឺជាសាកសពរបស់បុរសអ្នកធ្វើដំណើរកំសាន្តនៅលើភ្នំ ដែលបានបាត់ខ្លួនយ៉ាង​អាថ៌កំបាំងកាលពីជាង

    August 24, 2023
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ខ្លួនបានផ្តល់ប្រាក់រង្វាន់ចំនួន ១,៤ពាន់លានដុល្លាររួចហើយសម្រាប់ការអភិវឌ្ឍន៍វិធីព្យាបាលនិងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ នៅក្នុងទំហំប្រាក់រង្វាន់ដ៏ច្រើននេះក៏មានប្រាក់ចំនួន ៣២៦ដុល្លារគឺជាកិច្ចសន្យារវាងរដ្ឋាភិបាលអាមេរិកជាមួយនិងក្រុមហ៊ុន Regeneron Pharmaceuticals ក្នុងការអភិវឌ្ឍន៍វិធីព្យាបាលនិងវ៉ាក់សាំងជំងឺកូវីដ-១៩ជំនាន់ថ្មីផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះបានឲ្យដឹងថា ប្រាក់រង្វាន់ចំនួន ១,៤ពាន់លានដុល្លារនេះគឺជាផ្នែកមួយនៃកញ្ចប់ទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារ ដែលរដ្ឋាភិបាលបានអនុម័តកាលពីឆ្នាំ ២០២០កន្លងទៅ​សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សូមបញ្ជាក់ជូនថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នាពេលកន្លងមកគឺមានបញ្ចូលនូវកម្មវិធីសំខាន់ៗជាច្រើន ដូចជាផលិតឧបករណ៍ធ្វើតេស្តឆាប់រហ័ស ធ្វើការពិសោធន៍វ៉ាក់សាំងឬវិធីព្យាបាលថ្មីៗ និងការចែកជូនវ៉ាក់សាំងទៅកាន់បណ្តាប្រទេសមួយចំនួននៅជុំវិញពិភពលោកជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    August 24, 2023
  • អន្តរជាតិ

    អាមេរិក៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរអាមេរិក​​ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២៣ ខែសីហានេះបានឲ្យដឹងថា ចំនួនពលរដ្ឋអាមេរិកដែលកំពុងបាត់ខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនិងបន្តឆេះរាលដាលទីក្រុង Lahaina ស្ថិតនៅលើកោះ Maui រដ្ឋ Hawaii គឺមានចន្លោះពី ១,០០០ ទៅ ១,១០០នាក់ ខណៈគេមិនបានរំពឹងខ្ពស់ថានឹងអាចរកឃើញជនដែលកំពុងបាត់ខ្លួនទាំងអស់នោះទេ។ គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងឡើងតាំងតែពីថ្ងៃទី ៨ ខែសីហាម្ល៉េះ ហើយគិតត្រឹមពេលនេះគឺមានមនុស្សចំនួន ១១៥នាក់ ត្រូវបានរកឃើញថាបានស្លាប់បាត់បង់ជីវិត។ គួរបញ្ជាក់ជូនផងដែរថា ក្រុង Lahaina គឺជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតមួយរបស់អាមេរិក ហើយក្រុងមួយនេះគឺមានតាំងនៅជាប់សមុទ្រតែម្តង ហើយនៅពេលមានភ្លើងឆេះក្រុងនោះក៏មានពលរដ្ឋមួយចំនួនបានសម្រេចលោតចូលទៅក្នុងសមុទ្រដើម្បីគេចចេញពីអគ្គិភ័យ​ផងដែរ​ ខណៈភ្លើងបានឆេះបំផ្លាញទីក្រុងមួយនេះអស់ប្រហែលជា ៨០%៕   អត្ថប​ទ៖ ភក្តី

    August 23, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីរសៀលថ្ងៃពុធ ទី២៣ ខែសីហាម្សិលមិញនេះ។ ស្ពានដែលបានបាក់នេះ គឺជាផ្លូវសម្រាប់រថយន្តភ្លើងបើកឆ្លងកាត់ មានទីតាំងស្ថិតនៅក្នុងរដ្ឋ Mizoram ភាគខាងលិចនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ស្ពានដែលបានបាក់ខាងលើនេះគឺកំពុងស្ថិតក្នុងការសាងសង់ ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺជាក្រុមកម្មករ ដែលកំពុងធ្វើការសាងសង់ស្ពាននោះផ្ទាល់តែម្តង។ ភ្លាមៗក្រោយកើតមានរឿងអកុសលនេះ​ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសថា នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២,៤០០ដុល្លារទៅកាន់ក្រុមគ្រួសារនីមួយៗរបស់ជនរងទាំង ១៧នាក់នោះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 23, 2023
  • អន្តរជាតិ

    ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៉ា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់នៅក្នុងយប់ដំបូង ដែលរូបលោកត្រូវជាប់ឃុំនៅក្នុងពន្ធនាគារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហានេះ។ ការសម្រេចបញ្ជូនអតីតនាយករដ្ឋថៃវ័យ ៧៤ឆ្នាំរូបនេះទៅកាន់មន្ទីរពេទ្យ ត្រូវបានធ្វើឡើងក្រោយរូបលោកកើតមានបញ្ហាបេះដូង និងបញ្ហាឡើងសម្ពាធឈាម។ គួររម្លឹកជូនថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៉ា បានវិលត្រលប់ទៅកាន់ប្រទេសថៃវិញនៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ក្រោយរូបលោកបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។ ក្រោយពេលទៅដល់ប្រទេសថៃភ្លាម លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៉ា ត្រូវបានតុលាការថៃសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៨ឆ្នាំ ហើយរូបលោកត្រូវបានអាជ្ញាធរថៃសម្រេចឃុំខ្លួននៅក្នុងថ្ងៃដដែលនោះតែម្តង ខណៈនៅម៉ោង ២យប់ឆ្លងចូលថ្ងៃពុធនេះ រូបលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យវិញព្រោះបញ្ហាសុខភាព។

    August 23, 2023