Pheakdey
  • អន្តរជាតិ

    ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រលប់មកកាន់មាតុប្រទេសវិញហើយនៅក្នុងថ្ងៃអង្គារ ទី២២ ខែសីហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ កាលវិលត្រលប់មកកាន់ទឹកដីថៃវិញនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ឆ្នាំរូបនេះបានធ្វើការនិរទេសខ្លួនទៅរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ។ ប្រភពខាងលើបានបន្តថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើដំណើរតាមយន្តហោះឯកជនពីប្រទេសសិង្ហបុរីមកកាន់ប្រលានយន្តហោះអន្តរជាតិដុនមឿងក្នុងប្រទេសថៃ នៅម៉ោង ៩ ព្រឹកមិញនេះ ខណៈរូបលោកបានបង្ហាញខ្លួនជាសាធារណៈក្នុងរយៈពេលប្រមាណជា ២០នាទីប៉ុណ្ណោះ ក្រោយពេលមកដល់ព្រលានយន្តហោះ។ ក្នុងអំឡុងពេលបង្ហាញខ្លួនជាសាធារណៈនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ ក៏បានអញ្ជើញទៅគោរពរូបសំណាក់ព្រះមហាក្សត្រថៃដែលគេដាក់តាំងនៅមុខព្រលានយន្តហោះផងដែរ ខណៈរូបលោកនៅមិនទាន់ធ្វើសន្និសិទ្ធកាសែតជាលក្ខណៈផ្លូវការណាមួយនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 22, 2023
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖អាជ្ញាធរក្រុងចាកាតានៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចដាក់ឲ្យបុគ្គលិកនិងសិស្សសាលារាប់ម៉ឺនអាចធ្វើការងារនិងរៀនពីចម្ងាយបានក្នុងរយៈពេល ២ខែ ដើម្បីគេចចេញពីបញ្ហាខ្យល់កខ្វក់ ដែលកំំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Barrons បានបញ្ជាក់ថា វិធានការខាងលើនេះត្រូវអនុវត្តចាប់ពីថ្ងៃចន្ទ ទី២១ ខែសីហា រហូតដល់ថ្ងៃទី ២១ ខែតុលា។ ប្រភពខាងលើបានបន្តថា នៅក្នុងការអ​នុវត្តវិធានការខាងលើនេះគឺអាជ្ញាធរក្រុងចាកាតាបានកំណត់ថា ៥០% នៃបុគ្គលិកទូទៅដែលមានចំនួនសរុបជាង ៥០,០០០នាក់អាចឆ្លាស់វេនគ្នាធ្វើការងារពីផ្ទះបាន និង ៧៥% នៃមន្ត្រីរាជការអាចធ្វើការពីផ្ទះមកបាន បើទោះជានៅក្នុងចន្លោះថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា ប្រទេសឥណ្ឌូនេស៊ីនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន (ASEAN Summit) ក៏ដោយ។ សូមបញ្ជាក់ជូនថា បញ្ហាខ្វល់កខ្វក់ដែលកំពុងកើតមាននៅក្នុងទីក្រុងចាកាតានៅពេលនេះ គឺបញ្ហាមានលម្អងធូលីនៅក្នុងបរិយកាសលើសពីកម្រិត PM 2.5

    August 22, 2023
  • អន្តរជាតិ

    ឈីលី៖ យ៉ាងហោចណាស់មានមនុស្សចំ​នួន ២នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់មួយមេធំនៅក្នុងប្រទេសឈីលី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហានេះបានបញ្ជាក់ថា តំបន់ដែលកំពុងតែរងការគំរាមគំហែងខ្លាំងពីទឹកភ្លៀងគឺតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេស ខណៈឥទ្ធិពលរបស់ភ្លៀងបានបង្កឲ្យមានទឹកជំនន់យ៉ាងឆាប់រហ័សមួយ។ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គ្រោះធម្មជាតិមួយនេះបានបង្កផលប៉ះពាល់ដល់ពលរដ្ឋឈីលីជាច្រើននាក់ផ្សេងទៀតផងដែរដូចជា ពលរដ្ឋជិត ៣៤,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ពលរដ្ឋ ២៦,០០០នាក់កំពុងរស់នៅដោយពុំអាចទទួលបានសេវាសាធារណៈផ្សេង ខណៈពលរដ្ឋចំនួន ៣៨,០០០នាក់ពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះលោកប្រធានាធិបតី Gabriel Boric បានសម្រេចប្រកាសដាក់ប្រទេសកំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 22, 2023
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន គ្រោងនឹងធ្វើការជម្រុញឲ្យពលរដ្ឋអាមេរិកទាំងអស់ទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដូសជម្រុញបន្ថែមចំនួន​ ១ដូសទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ​ ទី២១ ខែសីហានេះ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងជម្រុញឲ្យពលរដ្ឋគ្រប់រូបមកទទួលយកវ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀតនេះគឺត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋមេរិកហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកបានបញ្ជាក់ថា ក្រៅតែពីបានកត់សម្គាល់អំពីការកើនឡើងនៃចំនួនអ្នកឆ្លងថ្មីហើយ​ ក្រុមអ្នកជំនាញក៏បានរកឃើញថា មេរោគនៃកូវីដ-១៩បានបន្តបំប្លែងខ្លួនទៅជាមេរោគថ្មីមួយចំនួនប​ន្ថែមទៀតផងដែរ ហើយក្នុងនោះមេរោគបំប្លែងខ្លួនថ្មីដែលគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតគឺមេរោគបំប្លែងខ្លួនប្រភេទ XBB.1.5។ សូមបញ្ជាក់ថា​ បើទោះជំងឺកូវីដ-១៩ លែងជាជំងឺបង្កការគំរាមគំហែងពិភពលោកខ្លាំងដូចមុនក៏ដោយ តែជំងឺនេះនៅតែបន្តចម្លងទៅកាន់មនុស្សជាច្រើននៅជុំវិញពិភពលោក ខណៈភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះគឺបានកើតមានអាការៈកម្រិតស្រាលបំផុត ពោលគឺដូចការកើតជំងឺផ្តាសាយធម្មតាអីចឹងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    August 21, 2023
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងគឺលោក គឹម​ ជុងអ៊ុន បានបញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្របាញ់ចេញពីនាវាចម្បាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហានេះ។ ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងនៅតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើង ខណៈមីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺមានចំនួនជាច្រើនគ្រាប់និងត្រូវបានបាញ់បន្តបន្ទាប់គ្នាភ្លាមៗតែម្តង។ ប្រភពខាងលើបានបន្តថា មីស៊ីលជាច្រើនគ្រាប់ដែលបានបាញ់ចេញពីនាវាចម្បាំងរបស់កងយោធាជើងទឹកកូរ៉េខាងជើងនោះគឺសុទ្ធតែបានធ្លាក់ចំគោលដៅទាំងអស់ ពោលគឺគ្មានបញ្ហាបាញ់មិញចេញ ឬបាញ់ខុសគោលដៅមួយគ្រាប់ណាឡើយ។ សូមបញ្ជាក់ជូនថា ការសម្រេចបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលអាមេរិកនិងកូរ៉េខាងត្បូងបើកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាមួយ ខណៈកូរ៉េខាងជើងបានចាត់ទុកការធ្វើសមយុទ្ធយោធានោះគឺជាការត្រៀមធ្វើសង្គ្រាមពិត៕ អត្ថបទ​៖ ភក្តី ប្រភព៖ The Strait Time

    August 21, 2023
  • អន្តរជាតិ

    វៀតណាម៖ បុរសវៀតណាមម្នាក់ស្ទើរតែស្លាប់បាត់បង់ជីវិតក្រោយបរិភោគក្តាមស្រស់ដែលមានផ្ទុកមេរោគ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger។ បុរសជនរងគ្រោះមានអាយុ ៣១ឆ្នាំ​ បច្ចុប្បន្នកំពុងរស់នៅតំបន់ភាគខាងជើងប្រទេសវៀតណាម ដែលជាតំបន់មួយមានការនិយមទទួលទានអាហារឆៅដូចជា ក្តាមឆៅឬបង្គាឆៅ យ៉ាងខ្លាំងបំផុត ហើយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះរូបគាត់បានទៅញ៉ាំភ្លាក្តាមសមុទ្រស្រស់អស់ជាច្រើនក្បាលនៅផ្ទះមិត្តភក្តិរបស់គាត់។ ក្រោយទទួលទានក្តាមស្រស់នេះរួច បុរសជាជនរងគ្រោះបានកើតមានអាការៈធ្ងន់ធ្ងរមួយចំនួនដូចជា ស្រកទម្ងន់ ក្អក​ ក្អួត អស់កម្លាំង ឈឺក្បាជាប្រចាំ ពិបាកដកដង្ហើម និងពេលខ្លះថប់ដង្ហើមស្ទើរតែស្លាប់ទៀតផង។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យក្រុមវេជ្ជបណ្ឌិតបានរកឃើញថា បុរសជនរងគ្រោះមានជំងឺ Paragonimiasis ដែលជាប្រភេទជំងឺបង្កឡើងដោយសារសួតមានបញ្ហាធ្ងន់ធ្ងរ ដូចជារលាកសួតឬទងសួតកម្រិតធ្ងន់ជាដើម។ ជាទូទៅជំងឺប្រភេទនេះបង្កឡើងដោយបាក់តេរី Paragonimus​ ដែលមានតោងជាប់នៅលើក្តាម ឬបង្គាស្រស់ ប្រសិនបើលោកអ្នកមិនបានចម្អិនវាឲ្យឆ្អិនល្អនោះទេមុនពេលទទួលទាន។ ដើម្បីចៀសវាងបញ្ហាខាងលើនេះ លោកអ្នកគួរចម្អិនអាហារគ្រប់មុខឲ្យបានឆ្អិនល្អគ្រប់ពេល ហើយបើក្នុងករណីចង់បរិភោគឆៅលោកអ្នកត្រូវលាងសម្អាតវាឲ្យបានស្អាតល្អដើម្បីឲ្យអស់មេរោគ៕  អត្ថបទ៖ ភក្តី ប្រភព៖ The

    August 19, 2023
  • អន្តរជាតិ

    អាមេរិក៖ គ្រូបង្រៀនជនជាតិអាមេរិកត្រូវបានបញ្ឈប់ពីការងារភ្លាមៗក្រោយរូបគាត់បានយកសៀវភៅមួយក្បាល ដែលមានខ្លឹមសារនិយាយអំពីបញ្ហាយេនឌ័រយ៉ាងស៊ីជម្រៅទៅអានឲ្យកូនសិស្សតូចៗស្តាប់នៅក្នុងថ្នាក់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហានេះ។ គ្រូបង្រៀនរូបនេះមានឈ្មោះថា Rinderle ភេទស្រី​ អាយុ ៣៣ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី ៥ នៃសាលាបឋមសិក្សា Due West Elementary School ស្ថិតនៅក្នុងទីក្រុង Marietta រដ្ឋ Georgia សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា សៀវភៅដែលអ្នកគ្រូ Rinderle បានយកទៅអានឲ្យកូនសិស្សស្តាប់នៅក្នុងថ្នាក់នោះគឺ សៀវភៅ “My Shadow Is Purple” (ស្រមោលរបស់ខ្ញុំគឺពណ៌ស្វាយ) ដែលមានខ្លឹមសារបំផុសគំនិតឲ្យអ្នកអានត្រូវរស់ជាខ្លួនឯង

    August 19, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ ប្រទេសឥណ្ឌាកំពុងប្រឈមជាមួយនឹងបញ្ហាភ្លៀងធ្លាក់ក្នុងកម្រិតដ៏អាក្រក់បំផុតមួយ នេះបើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ភ្លៀងបានបំផ្លាញផលដំណាំរបស់ប្រជាកសិករឥណ្ឌាអស់ចំនួន ៥០០,០០០​ ហិកតា បំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន​ ៩០,០០០ កន្លែង និងបានបណ្តាលឲ្យសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋប្រមាណជា ៦០,០០០ ក្បាលបានងាប់ផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងរដូវមូសុងក្នុងឆ្នាំ​នេះប្រទេសឥណ្ឌាហាក់បានប្រឈមជាមួយនឹងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដោយគិតចាប់តាំងពីពេលមានព្យុះមូសុងរហូតមកទល់នឹងពេលនេះគឺបញ្ហាទឹកជំនន់ បាក់ដី និងរន្ទះបានសម្លាប់ប្រជាពលរដ្ឋឥណ្ឌាអស់ប្រមានជា ២,០០០នាក់ហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជក់ថា ប្រទេសឥណ្ឌាអាចទទួលរងផលប៉ះពល់ពីគ្រោះធម្មជាតិផ្សេងៗក្នុងកម្រិតធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ដ្បិតយោងតាមការព្យាករណ៍គឺឥណ្ឌានឹងត្រូវបន្តរងឥទ្ធិអាក្រក់ពីព្យុះមូសុងជាច្រើនបន្ថែមទៀតផងដែរ។ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    August 19, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានអនុម័តកញ្ចប់ទឹកប្រាក់ក្នុងទំហំ ៥៧៦,១៣ពាន់លានរូពី (៦,៩៣ពាន់លានដុល្លារ) ដើម្បីអភិវឌ្ឍន៍គម្រោង “ការដឹកជញ្ជូនសាធារណៈបៃតង” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាយសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា។ គម្រោងដ៏ធំខាងលើនេះគឺត្រូវបានដាក់ចេញក្នុងគោលបំណងកាត់បន្ថយការបំពុលបរិស្ថាន ដែលបង្កឡើងដោយផ្សែងពុលចេញពីយានយន្តគ្រប់ប្រភេទរបស់ពលរដ្ឋនៅក្នុងទីក្រុង។ ប្រភពខាងលើបានបន្តថា នៅក្នុងការអនុវត្តន៍គម្រោងខាងលើនេះគឺរដ្ឋាភិបាលឥណ្ឌានឹងដាក់ឲ្យប្រើប្រាស់រថយន្តក្រុងដោយដើរថាមពលអគ្គិសនីចំំនួន ១០,០០០គ្រឿងនៅក្នុងទីក្រុងសំខាន់ៗមួយចំនួន។ បើតាមលោក Anurag Thakur រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងការផ្សព្វផ្សាយឥណ្ឌាបានបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូងនេះរថយន្តក្រុងដើរដោយថាមពលអគ្គិសនីនឹងត្រូវផ្តល់ជូនទៅកាន់ទីក្រុងដែលមានចំនួនប្រជាជនចន្លោះពី ៣សែននាក់ទៅ ៤លាននាក់ ខណៈគម្រោងនេះនឹងបន្តអនុវត្តនៅតាមទីតាំងសំខាន់ៗជាច្រើនបន្ថែមនៅក្នុងដំណាក់បន្តបន្ទាប់ទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 18, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងអនុវត្តគោលការណ៍ផ្តល់សិទ្ធឲ្យគ្រូបង្រៀនអាចធ្វើការរឹបអូសទូរស័ព្ទដៃពីកូនសិស្ស និងមានសិទ្ធដកកូនសិស្សចេញពីថ្នាក់រៀនបានក្នុងករណីសិស្សទាំងនោះមិនខិតខំរៀននិងបង្កការរំខានដល់សិស្សផ្សេងទៀត។ តាមគម្រោងគឺគោលការណ៍ផ្តល់សិទ្ធពិសេសដល់គ្រូបង្រៀនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃខែក្រោយតទៅ និងអនុវត្តនៅចំពោះថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។ បើតាមក្រសួងអប់រំកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងការអនុវត្តគោលការណ៍ខាងលើនេះគ្រូបន្ទុកថ្នាក់ក៏មានសិទ្ធអាចរាយការណ៍អំពីបញ្ហាសិស្សទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាលាផងដែរ ក្នុងករណីដែលកូនសិស្សនៅតែមិនព្រមស្តាប់ឬធ្វើតាមការណែនាំរបស់គ្រូក្នុងអំឡុងពេលនៅក្នុងថ្នាក់រៀន។ ចំពោះករណីនេះត្រូវបានចាត់ទុកជា ជាករណ៏ធ្ងន់ធ្ងរដែលខាងសាលានឹងចាត់វិធានការតឹងរឹងមួយចំនួនបន្ថែមទៀតទៅកាន់ក្រុមកូនសិស្សទាំងនោះ ឬអាចឈានដល់ការព្យួរការសិក្សារបស់ពួកគេតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Strait Time

    August 18, 2023