- Pheakdey
- អន្តរជាតិ
ម៉ាឡេស៊ី៖ យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់មកលើដងផ្លូវនិងបណ្តាលឲ្យមានពលរដ្ឋចំនួន ១០នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងនោះក៏មានអ្នកដំណើរដែលកំពុងបើកបរនៅលើដងផ្លូវចំនួន ២នាក់ផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហានេះបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅលើផ្លូវ Highway មួយកន្លែងនៅក្នុងរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើខាងបានបន្តថា យន្តហោះដឹកអ្នកដំណើរខ្នាតតូចខាងលើនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជនមួយ ដោយនៅក្នុងយន្តហោះនោះមានផ្ទុកអ្នកដំណើរចំនួន ៦នាក់ និងអ្នកបើកបរយន្តហោះចំនួន ២នាក់។ ដោយឡែកសម្រាប់អ្នកដំណើរនៅលើផ្លូវ Highway ចំនួន ២នាក់ ដែលបានស្លាប់បាត់បង់ជីវិតវិញគឺមានម្នាក់ជាអ្នកដែលកំពុងបើកបររថយន្ត និងម្នាក់ទៀតគឺជាអ្នកដំណើរដែលកំពុងជិះម៉ូតូតែម្នាក់ឯង។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានរកឃើញមូលហេតុពិតប្រាកដ ដែលបង្កឲ្យមានគ្រោះថ្នាក់ដ៏កម្រនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
August 18, 2023 - អន្តរជាតិ
អាមេរិក៖ ស្រ្តីអាមេរិកម្នាក់ត្រូវទទួលបានប្រាក់សំណងរហូតដល់ ១,២ពាន់លានដុល្លារក្នុងសំណុំរឿងចែកចាយរូបភាពនិងវីដេអូអាសអាភាសមួយ ដែលត្រូវបានធ្វើឡើងដោយអតីតមិត្តប្រុសរបស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៦ ខែសីហានេះ។ រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដោយស្រ្តីជាជនរងគ្រោះត្រូវបានគេបង្ហាញឈ្មោះត្រឹមថា D.L. និងបុរសជាជនបង្កហេតុមានឈ្មោះថា Marques Jamal Jackson។ ប្រភពខាងលើបានបន្តថា អ្នកនាង D.L. និងលោក Marques Jamal Jackson បានស្គាល់គ្នានៅក្នុងឆ្នាំ ២០១៦ ហើយផ្តើមរស់នៅជាមួយគ្នាក្នុងឆ្នាំ ២០២០ និងបានសម្រេចចែកផ្លូវគ្នាវិញនៅចុងឆ្នាំ ២០២១។ ការសម្រេចចែកផ្លូវគ្នាវិញនេះគឺជាបំណងរបស់អ្នកនាង D.L. ខណៈលោក Marques Jamal Jackson មិនសប្បាយចិត្តក្នុងការដើរមកទល់ទីបញ្ចប់នៃទំនាក់ទំនងស្នេហាឡើយ។ ជាការសងសឹងទៅនឹងអ្នកនាង D.L.
August 16, 2023 - អន្តរជាតិ
ចិន៖ អត្រាកំណើត ឬអត្រាកូនកើតថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះចំនួន ១,០៩% កាលពីឆ្នាំ ២០២២ កន្លងទៅ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវប្រជាជននិងអភិវឌ្ឍន៍ចិន និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១៦ ខែសីហានេះ។ ការសិក្សានេះត្រូវបានធ្វើឡើងនៅក្នុងចំណោមពលរដ្ឋដែលមានលទ្ធិភាពអាចបង្កើតកូនបានជាច្រើនលាននាក់នៅក្នុងប្រទេសចិន ពោលគឺមិនរាប់បញ្ចូលពលរដ្ឋចិន ដែលកំពុងរស់នៅក្រៅប្រទេសនោះទេ។ ប្រភពខាងលើបានបន្តថា ការធ្លាក់ចុះខាងលើនេះគឺជាអត្រាធ្លាក់ចុះនៃចំនួនប្រជាជនកើតថ្មីក្នុងកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាននោះទេ ចាប់តាំងពីរដ្ឋាភិបាលចិនបានផ្តើមអនុវត្តគោលនយោបាយលើកទឹកចិត្តឲ្យពលរដ្ឋយកកូនឲ្យបានច្រើនមក។ គួរបញ្ជាក់ជូនថា ជាច្រើនឆ្នាំចុងក្រោយនេះរដ្ឋាភិបាលចិនបានសម្រេចដាក់ចេញគោលនយោបាយជាតិជាច្រើនដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនយកកូនឲ្យបានច្រើន ដូចជាលុបចោលច្បាប់ពលរដ្ឋមួយគ្រួសារត្រូវយកកូនតែម្នាក់ បន្ថែមប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងផ្តល់ប្រាក់ឧបត្ថម្ភឲ្យក្មេងតូចទៅសាលារៀនជាដើម។ យ៉ាងណាក្តី ដោយសារតែស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្នហាក់មានការធ្លាក់ចុះ ពលរដ្ឋជាច្រើននៅតែសម្រេចចិត្តមិនទាន់យកកូននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 16, 2023 - អន្តរជាតិ
ជប៉ុន៖ ព្យុះទីហ្វុង Lan បានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហានេះ។ ឥទ្ធិពលរបស់ព្យុះបានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំង ខណៈតំបន់មួយចំនួនដែលបានទទួលរងនូវសម្ពាធទឹកភ្លៀងច្រើនលើសកម្រិតនោះក៏ត្រូវប្រឈមនឹងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សបន្ថែមទៀតផងដែរ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ព្យុះទីហ្វុង Lan បានធ្វើដំណើរចេញពីមហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះមកកាន់អាណាខេត្ត Wakayama ក្នុងល្បឿនយ៉ាងលឿន ហើយតាមការព្យាករណ៍គឺព្យុះនឹងបន្តជះឥទ្ធិពលអាក្រក់ក្នុងតំបន់មួយនេះជាច្រើនថ្ងៃបន្ថែមទៀត។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរអាកាសចរណ៍ជប៉ុនបានសម្រេចលុបចោលជើងហោះហើរជិត ៨០០ជើងជាបន្ទាន់ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើររាប់ម៉ឺននាក់ ហើយឥទ្ធិពលរបស់ព្យុះក៏បានធ្វើឲ្យពលរដ្ឋជិត ៩០,០០០គ្រួសារត្រូវរស់នៅដោយគ្មានចរន្តអគ្គីសនីប្រើប្រាស់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 15, 2023 - អន្តរជាតិ
បែលហ្ស៊ិក៖ សាកលវិទ្យាល័យមួយនៅក្នុងប្រទេសបែលហ្ស៊ិកបានសម្រេចបង្កើតឲ្យមានមុខវិជ្ជាសិក្សាអំពីតារាចម្រៀង Taylor Swift ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី ១៤ ខែសីហានេះ។ សាកលវិទ្យាល័យមួយនេះមានឈ្មោះថា Ghent University ហើយកម្មវិធីសិក្សាដែលមានបញ្ជូលមុខវិជ្ជាដ៏ពិសេសនេះគឺកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតជំនាញ “ភាសា និងអក្សរសាស្រ្ត” (Language and Literature)។ ប្រភពខាងលើបានបន្តថា មុខវិទ្យាដែលក្រុមនិស្សិតអាចសិក្សាអំពីតារាចម្រៀង Taylor Swift បាននោះមានឈ្មោះថា Literature: Taylor’s Version (អក្សរសិល្ប៍៖ កំណែរបស់ Taylor) ខណៈមុខវិជ្ជានេះនឹងត្រូវចាប់ផ្តើមដាក់ឲ្យសិក្សាជាផ្លូវការនៅចុងឆ្នាំ ២០២៣នេះ។ គួរបញ្ជាក់ថា អ្នកនាង Taylor Swift បច្ចុប្បន្នមានអាយុ
August 15, 2023 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ២១នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅក្នុងក្រុង Xian ភាគខាងជើងប្រទេសចិន និងបានកើតឡើងតាំងតែពីថ្ងៃអាទិត្យទី១៣ ខែសីហាម្សិលមិញម្លេះ ខណៈរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺនៅមានមនុស្សចំនួន ៦នាក់ទៀត ដែលកំពុងតែបាត់ខ្លួន ខណៈគេមិនសូវមានសង្ឃឹមខ្ពស់ថា អ្នកដែលកំពុងបាត់ខ្លួនទាំងនោះនៅមានជីវិតរស់នោះទេ។ គួររម្លឹកជូនថា ហេតុការណ៍បាក់ដីបានកើតឡើងក្រោយតំបន់កើតហេតុខាងលើនេះបានទទួលសម្ពាធទឹកភ្លៀងយ៉ាងជោគជាំក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។ ក្រៅតែពីបានបង្កឲ្យមានមនុស្សស្លាប់ និងជាច្រើននាក់កំពុងបាត់ខ្លួនហើយ គ្រោះធម្មជាតិដ៏កម្រនេះក៏បានបណ្តាលឲ្យពលរដ្ឋជាង ៩០០គ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គីសនីប្រើប្រាស់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 14, 2023 - អន្តរជាតិ
អាមេរិក៖ គិតត្រឹមពេលនេះគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយតែបញ្ហាភ្លើងឆេះព្រៃនៅតំបន់ Maui នៃកោះ Hawaii របស់សហរដ្ឋអាមេរិកនៅមិនទាន់រសាត់បាត់អស់ទាំងស្រុងនៅឡើយទេ បើទោះជាហេតុការណ៍អកុសលនេះបានកើតឡើងជាច្រើនថ្ងៃមកហើយ។ របាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហានេះបានបញ្ជាក់ថា តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការភ្លើងឆេះព្រៃនិងបន្តឆេះរាលដល់ក្រុងដែលមានមនុស្សជាច្រើនកំពុងរស់នៅនេះបានកើនឡើងរហូតដល់ ៩៣នាក់ហើយ។ ទន្ទឹមនឹងបានរកឃើញចំនួនអ្នកស្លាប់មានការកើនឡើង អាជ្ញាធរអាមេរិកក៏នៅបន្តបេសកកម្មស្វែងរកអ្នកកំពុងបាត់ខ្លួនផងដែរ ដ្បិតពលរដ្ឋមួយចំនួននៅតែរាយការណ៍ថាបានបាត់សមាជិកក្នុងគ្រួសារ ហើយពួកគេជឿជាក់ថាអ្នកដែលកំំពុងបាត់ខ្លួនទាំងនោះគឺមានជីវិតនៅឡើយ។ គួររម្លឹកជូនថា ក្នុងពេលមានភ្លើងឆេះនោះមានពលរដ្ឋប្រហែល ១០០នាក់បានសម្រេចលោតចូលទឹកសមុទ្រដើម្បីគេចឲ្យផុតពីអគ្គីភ័យដ៏ឆាប់រហ័ស ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចស្រង់មនុស្សចេញពីសមុទ្រមកវិញឲ្យគ្រប់ចំនួននៅឡើយទេ។ សូមបញ្ជាក់ជូនផងដែរថា ហេតុការណ៍ភ្លើងឆេះខាងលើនេះបានបណ្តាលឲ្យអគារជាង ១,៧០០កន្លែងត្រូវបានបំផ្លាញទាំងស្រុង ខណៈពលលរដ្ឋរាប់ពាន់នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 14, 2023 - អន្តរជាតិ
បារាំង៖ របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅលើពិភពលោកបានកើនឡើង ៨០% កាលពីខែមុខនេះ ខណៈពលរដ្ឋនៅជុំវិញពិភពលោកហាក់លែងសូវចាប់អារម្មណ៍ពីការវិវឌ្ឍន៍របស់ជំងឺមួយនេះទៀតហើយ។ នៅក្នុងរបាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា មេរោគនៃជំងឺកូវីដ-១៩ក៏បានបន្តបង្កើតឲ្យមានមេរោគបំប្លែងខ្លួនគួរកត់សម្គាល់ជាច្រើនប្រភេទបន្ថែមទៀតផងដែរ។ ប្រភពខាងលើបានបន្តថា បើគិតចាប់ពីថ្ងៃទី១០ ខែកក្កដា មកដល់ថ្ងៃទី៦ ខែសីហានេះគឺគេបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១,៥លាននាក់ ខណៈនៅក្នុងនោះគឺតំបន់ Western Pacific ជាតំបន់ដែលមានការរាតត្បាតថ្មីខ្លាំងជាងគេ ពោលបើគិតតែតួលេខអ្នកឆ្លងថ្មីនៅក្នុងតំបន់មួយនេះគឺមានការកើតឡើងរហូតដល់ ១៣៧%ឯណោះ។ យ៉ាងណាក្តី បើទោះជាតួលេខអ្នកឆ្លងថ្មីមានការកើនឡើងក៏ពិតមាន តែតួលេខអ្នកស្លាប់វិញគឺមានការថយចុះចំនួន ៥៧% ដោយតួលេខអ្នកស្លាប់មានត្រឹមចំនួន ២,៥០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 12, 2023 - អន្តរជាតិ
មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានពលរដ្ឋមីយ៉ាន់ម៉ាចំនួន ៥នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងការបាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី១១ ខែសីហា។ គ្រោះធម្មជាតិដែលកំពុងបង្កការគំរាមគំហែងនៅក្នុងប្រទេសមីយ៉ាន់នៅពេលនេះគឺត្រូវបានបង្កឡើងដោយសារតែព្យុះមូសុងមួយមេធំ ដែលរហូតមកទល់នឹងពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់រលាយបាត់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ ឥទ្ធិពលរបស់គ្រោះធម្មជាតិខាងលើនេះក៏បានបង្ខំឲ្យពលរដ្ឋមីយ៉ាន់ម៉ាជាង ៤០,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ គួរបញ្ជាក់ជូនផងដែរថា កាលពីអំឡុងខែឧសភាកន្លងទៅប្រទេសមីយ៉ាន់ម៉ាក៏ធ្លាប់ទទួលរងនូវការវាយប្រហារដោយព្យុះដ៏ធ្ងន់ធ្ងរមួយដែលមានឈ្មោះថា Cyclone Mocha ផងដែរ ដោយពេលនោះមីយ៉ាន់ម៉ាបានរងនូវការខូចខាតជាច្រើន ដែលជាគិតជាទំហំទឹកប្រាក់គឺមានតម្លៃប្រហែលជា ១,៥ពាន់លានដុល្លារ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 11, 2023 - អន្តរជាតិ
រុស្ស៊ី៖ នៅថ្ងៃសុក្រ ទី១១ ខែសីហានេះ ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលមួយគ្រាប់ទៅកាន់ឋានព្រះច័ន្ទ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តញសារព័ត៌មាន Channel News Asia។ ការបាញ់មីស៊ីលរបស់រុស្ស៊ីនៅពេលនេះត្រូវបានគេមើលឃើញថា គឺជាបេសកកម្មបាញ់មីស៊ីលទៅកាន់ទីអវកាសលើកទី ១ហើយ បើគិតក្នុងរយៈពេលជិត ៥០ឆ្នាំចុងក្រោយនេះ។ប្រភពខាងលើបានបន្តថា មីស៊ីលដែលរុស្ស៊ីបានបាញ់បង្ហោះទៅកាន់ឋានព្រះច័ន្ទនៅព្រឹកមិញនេះគឺជាមីស៊ីលប្រភេទ Luna-25 និងត្រូវបានបាញ់ចេញពីទីក្រុងម៉ូស្គូកាលពីម៉ោង ៦ និង១០នាទីព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា) ខណៈមីស៊ីលនឹងត្រូវធ្វើដំណើរទៅដល់កន្លងព្រះច័ន្ទនៅក្នុងរយៈពេល ៥ថ្ងៃទៀត។ គួររម្លឹកជូនថា កាលពីឆ្នាំ១៩៧៦ រុស្ស៊ីក៏ធ្លាប់មានបេសកកម្មបង្ហោះយានអវកាសទៅកាន់ទីអវកាសដែរ ហើយការបាញ់មីស៊ីលទៅកាន់ឋានព្រះច័ន្ទនៅពេលនេះក៏បានបង្ហាញថា កម្មវិធីអវកាសរបស់រុស្ស៊ីនៅតែបន្តរីកចម្រើនទៅមុខ បើទោះជារុស្ស៊ីកំពុងមានសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 11, 2023









