Pheakdey
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានដាក់ពង្រាយកងកម្លាំងជាង ៧ពាន់នាក់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដែលបានជន់លិចយ៉ាងឆាប់រហ័សនៅតំបន់ភាគខាងជើងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន South China Morning Post កាលពីថ្ងៃអាទិត្យ ទី៦​ ខែសីហានេះ។ នៅក្នុងចំណោមកងកម្លាំងទាំងជាង ៧ពាន់នាក់នោះគឺមានក្រុមយោធារបស់កងទ័ពរំដោះប្រជាជនចិនចំនួន ២,០៥០នាក់ និងកម្លាំងចំនួន ៥,០០០នាក់ទៀតផ្សេងគឺក្រុមប៉ូលិសរបស់ស្ថាប័នប៉ូលិសជាតិចិន។ ប្រភពខាងលើបានបន្តថា នៅចំពោះស្ថានភាពបន្ទាន់នេះរដ្ឋាភិបាលចិនបានអនុម័តកញ្ចប់ទឹកប្រាក់ជំនួយចំនួន ៣៥០លានយន់ (៤៩លានដុល្លារអាមេរិក) សម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចការជួយសង្គ្រោះបន្ទាន់ផ្សេងៗតាមស្ថានភាពជាក់ស្តែង។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋចិនជាង​ ៣០នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះធម្មជាតិខាងលើ ខណៈបញ្ហាទឹកជំនន់កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋចិនជាង​ ២,២លាននាក់។ សូមបញ្ជាក់ជូនថា ទឹកជំនន់ខាងលើនេះបានបង្កឡើយដោយសារតែព្យុះទីហ្វុង Doksuri ខណៈគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់រលាយបាត់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖  South

    August 7, 2023
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានរងនូវគ្រោះរញ្ជួយដីដ៏កម្រមួយកាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែសីហា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៥,៤រិចទ័រ និងបានកើតមានជាច្រើនម៉ោងនៅក្នុងទីក្រុង Dezhou ខេត្ត Shandong ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា គ្រោះធម្មជាតិនេះបានធ្វើឲ្យមានការរញ្ជួយដីក្នុងជម្រៅប្រមាណជា ១០គីឡូម៉ែត្រ និងបានបណ្តាលឲ្យអគារជាច្រើនកន្លែងត្រូវរងនូវការខូតខាតផងដែរ។ គិតត្រឹមពេលនេះគេបានរកឃើញមានអ្នករងរបួសចំនួន ២៣នាក់ ខណៈគ្មានរបាយការណ៍ណាមួយបង្ហាញថា មានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 7, 2023
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែ​នៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហានេះ។ រថភ្លើងមួយខ្សែនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Hazara Express និងមានផ្ទុកអ្នកដំណើរសរុបប្រមាណជា ១,០០០នាក់ក្នុងពេលជួបគ្រោះថ្នាក់នោះ។ បើតាមអាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះគឺជាគ្រោះថ្នាក់ក្រឡាប់រថភ្លើងដ៏ធំមួយសម្រាប់ប្រទេសប៉ាគីស្ថាន ហើយវាទំនងជាបានកើតឡើងដោយកត្តាសំខាន់ៗចំនួន ២ ដោយកត្តាទី ១ គឺអាចបណ្តាលមកពីបញ្ហាមេកានិចដែលជម្រុញឲ្យរថភ្លើងត្រូវបើកខុសផ្លូវនិងក្រឡាប់ ខណៈកត្តាទី ២គឺអាចបណ្តាលមកគ្រឿងម៉ាស៊ីនរបស់រថភ្លើងនោះដំណើរការមិនប្រក្រតី ឬខូចមិនដំណើរការនៅត្រង់ផ្នែកសំខាន់ណាមួយ។ គិតត្រឹមពេលនេះអាជ្ញាធរប៉ាគីស្ថានកំពុងបន្តបើកការស៊ើបអង្កេតជុំវិញករណីនេះបន្ថែមទៀត ដើម្បីស្វែករកឲ្យឃើញមូលហេតុពិតប្រាកដនិងស្វែងរកអ្នកទទួលខុសត្រូវផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 7, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចឃាត់ខ្លួនប្តីប្រពន្ធ ២នាក់ ដែលបានលក់កូនបង្កើតរបស់ពួកគេដើម្បីយកប្រាក់ទៅទិញទូរស័ព្ទ iPhone 14 នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។ ហេតុការណ៍អមនុស្សធម៌នេះបានកើតឡើងនៅក្នុងរដ្ឋ West Bengal ភាគខាងលិចប្រទេសឥណ្ឌា ខណៈបុរសជាប្តីមានឈ្មោះថា Jadef  និងស្រ្តីជាប្រពន្ធមានឈ្មោះថា Stee។ ប្រភពខាងលើបានបន្តថា កូនដែលលោក Jadef និងអ្នកស្រី Stee បានលក់ដូចជាទំនិញនោះគឺជាកូនប្រុស ដែលទើបនឹងមានអាយុ ៨ខែប៉ុណ្ណោះ។ បើតាមអាជ្ញាធរឥណ្ឌាបញ្ជាក់ថា ក្រោយធ្វើការលក់កូនប្រុសម្នាក់រួចហើយ ប្តីប្រពន្ធទាំង ២នាក់នេះក៏មានបំណងចង់លក់កូនស្រីអាយុ ៧ឆ្នាំម្នាក់ផងដែរ ខណៈតម្លៃនៃការលក់កូននោះមិនត្រូវបានគេដឹងច្បាស់ឡើយ។ សូមបញ្ជាក់ជូនថា ទូរស័ព្ទ iPhone 14

    August 5, 2023
  • អន្តរជាតិ

    អាមេរិក៖រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានអនុម័តឲ្យមានការប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។ តាមការពិសោធន៍បានបង្ហាញថា ថ្នាំលេបទើបត្រូវបានសម្រេចឲ្យមានការប្រើប្រាស់ខាងលើនេះមានប្រសិទ្ធអាចធ្វើឲ្យកម្រិតនៃជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនថយចុះបន្ទាប់ពីការប្រើប្រាស់បានរយៈពេល ៣ថ្ងៃ។ បើធ្វើការបៀបធៀបទៅនឹងវិធីព្យាបាលជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនផ្សេងៗទៀត ដែលគេអាចប្រើប្រាស់បាននាពេលបច្ចុប្បន្នគឺការប្រើប្រាស់ថ្នាំខាងលើនេះមានប្រសិទ្ធភាពលឿនជាង ដ្បិតវិធីព្យាបាលផ្សេងៗនោះអាចមានប្រសិទ្ធភាពក្នុងរយៈពេល ២សប្តាហ៍ ឬយូរជាងនេះ។ សូមបញ្ជាក់ជូនថា ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនបានកំពុងក្លាយជាជំងឺដ៏គួរឲ្យព្រួយបារម្ភមួយដែលកំពុងកើតមានចំំពោះស្រ្តីជាច្រើននាក់នៅសហរដ្ឋអាមេរិក​ ពោលគឺស្រ្តីអាមេរិកដែលបានកើតជំងឺប្រភេទនេះមានប្រមាណជាកន្លះលាននាក់នៅក្នុងឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 5, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ កម្មវិធីជប់លៀងក្រុមកាយរឹទ្ធិពិភពលោកដែលគ្រោងនឹងរៀបចំឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានលុបចោលហើយដោយសារតែបញ្ហាអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។ តាមគម្រោង គឺពិធីជួបជុំដ៏ធំនេះនឹងត្រូវរៀបចំឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រ Saemangeum នៅក្បែរទីក្រុងប៊ូសាន នៃប្រទេសខាងត្បូងនៅក្នុងថ្ងៃអាទិត្យ​ ទី៦ ខែសីហាខាងមុខនេះ។ ប្រភពខាងលើបានបញ្ជាក់ថា​ ការសម្រេចលុបចោលកម្មវិធីជួបជុំដ៏ពិសេសមួយនេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងតំបន់ខាងលើនេះបានកើនឡើងរហូតដល់ ៣៤អង្សាសេ ដែលជារលកកម្តៅដ៏ខ្ពស់បំផុតមួយសម្រាប់ប្រទេសកូរ៉េខាងត្បូង។ សូមបញ្ជាក់ជូនថា តាមការគ្រោងទុក គឺកម្មវិធីខាងលើនេះនឹងមានការជួបជុំគ្នាពីសំណាក់សមាជិកក្រុមកាយរឹទ្ធិអាយុចន្លោះពី ១៤ ដល់ ១៨ឆ្នាំ មកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកដូចជាសិង្ហបុរី អាមេរិក​ អង់គ្លេស ដោយមានចំនួនសរុបចំនួន ៣៩,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    August 5, 2023
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ កូនកំលោះនិងកូនក្រមុំមួយគូបានចាយលុយរាប់ពាន់ដុល្លារដើម្បីទិញកាហ្វេ Starbucks ចែកជូនទៅកាន់ភ្ញៀវកិត្តិយសដោយមិនគិតថ្លៃនៅក្នុងថ្ងៃរៀបការរបស់ពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន World of Buzz បានឲ្យដឹងថា រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Klang រដ្ឋ Selangor ភាគខាងលិចនៃប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។ ការសម្រេចចែកជូនកាហ្វេ Starbucks ដែលជាកាហ្វេដ៏ល្បីនិងមានតម្លៃខ្ពស់នេះក៏ដោយសារតែស្រ្តីជាកូនក្រមុំមានក្តីប្រាថ្នាមួយតាំងពីក្មេងមកម្លេះ គឺចង់ចែករំលែកនូវភាពផ្អែមល្ហែមរបស់គាត់ទៅកាន់សាធារណៈជននៅក្នុងថ្ងៃពិសេសណាមួយរបស់គាត់ ដូចនេះគាត់ក៏បានសម្រេចជ្រើសរើសយកកាហ្វេ Starbucks ធ្វើជារបស់តំណាងឲ្យភាពផ្អែមល្អែមរបស់គាត់សម្រាប់ចែកជូនទៅកាន់ភ្ញៀវដោយមិនគិតថ្លៃតែម្តង។ ប្រភពខាងលើបានបញ្ជាក់ថា ក្នុងការទិញកាហ្វេ Starbucks ជាច្រើនកែវនោះ គឺស្រ្តីជាកូនក្រមុំបានចំណាយប្រាក់រហូតដល់ ១៤,០០០រីងហ្គីត ឬស្មើនឹង ៣,០៧៨ដុល្លារអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    August 4, 2023
  • អន្តរជាតិ

    អាមេរិក៖ អាជ្ញាធរអាមេរិកសម្រេចឃាត់ខ្លួនទាហានជើងទឹករបស់ខ្លួនចំនួន ២នាក់ ជុំវិញករណីលួចផ្តល់ការសម្ងាត់របស់ជាតិឲ្យទៅប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៤ ខែសីហានេះ។ នៅក្នុងចំណោមកងទ័ពជើងអាមេរិកទាំង ២នាក់នោះត្រូវបានគេស្គាល់ថា ម្នាក់មានឈ្មោះ Zhao Wenheng អាយុ ២៦ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Wei Jinchao។ បើតាមអាជ្ញាធរអាមេរិកបានសម្រេចចោទប្រកាន់ថា លោក Zhao Wenheng បានលួចថតរូបនិងវីដេអូស្តីអំពីព័ត៌មានសំខាន់ៗមួយចំនួននៅក្នុងកងយោធាជើងទឹកអាមេរិកដើម្បីផ្តល់ទៅឲ្យប្រទេសចិនជាថ្នូរនឹងប្រាក់ចំនួន ១៥,០០០ដុល្លារ។ សម្រាប់លោក Wei Jinchao វិញគឺបានរងនូវការចោទប្រកាន់ថាបានផ្សំគំនិតក្នុងការប្រព្រឹត្តិបទល្មើសខាងលើនេះ។ ជុំវិញករណីដ៏រសើបនេះគេនៅមិនទាន់ឃើញភាគីខាងប្រទេសចិនចេញមកធ្វើការឆ្លើយតបយ៉ាងណានៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 4, 2023
  • អន្តរជាតិ

    អាមេរិក៖ សាកលវិទ្យាល័យ Texas A&M ដែលជាសាកលវិទ្យាល័យដ៏ធំមួយនៅអាមេរិកយល់ព្រមផ្តល់ប្រាក់សំណងចំនួន ១លានដុល្លារទៅកាន់សាស្រ្តាចារ្យជនជាតិស្បែកខ្មៅម្នាក់ ក្រោយសាកលវិទ្យាល័យបានបង្កើតកំហុសមួយដែលនាំសាស្រ្តាចារ្យរូបនោះត្រូវលារឈប់ពីការងារ។ ដើមហេតុដែលបង្កឲ្យមានរឿងរ៉ាវចម្រូងចម្រាសនេះគឺដំបូងឡើយខាងសាកលវិទ្យាល័យត្រូវការសាស្រ្តាចារ្យដ៏មានសក្តានុពលម្នាក់មកជួយពង្រឹងលើកម្មវិធីសារព័ត៌មានរបស់ខ្លួន ហើយខាងសាកលវិទ្យាល័យក៏បានសម្រេចជ្រើសរើសយកសាស្រ្តាចារ្យ Kathleen McElroy ដែលជាស្រ្តីជនជាតិស្បែកខ្មៅម្នាក់ឲ្យមកកាន់កម្មវិធីនេះ។ បន្ទាប់ពីបានសម្រេចជ្រើសរើសលោកស្រី Kathleen McElroy ហើយ ខាងសាកលវិទ្យាល័យស្រាប់តែកើតមានក្តីព្រួយបារម្ភថា សាស្រ្តាចារ្យរូបនេះគឺជាអ្នកគាំទ្រនៃភាពចម្រុះ សមធម៌ ការដាក់បញ្ចូល និងនិន្នាការផ្ទាល់ខ្លួនមួយចំនួនទៀត ដែលអាចជះឥទ្ធិពលដល់កម្មវិធីសិក្សាទាំងមូល។ នៅចំពោះមុខការព្រួយបារម្ភនេះ ខាងសាកលវិទ្យាល័យបានសម្រេចលុបចោលកម្មវិធីសិក្សានេះចោលតែម្តង និងបានស្នើសុំឲ្យលោកស្រី Kathleen McElroy ទៅកាន់កិច្ចការផ្សេងវិញ​ តែរូបគាត់មិនព្រមនោះឡើយ ដ្បិតវាខុសទៅនឹងកិច្ចសន្យាការងារ ដែលរូបគាត់និងខាងសាកលវិទ្យាល័យបានព្រមព្រៀងគ្នារួចទៅហើយ។ រឿងរ៉ាវចម្រូងចម្រាសនេះបានជម្រុញឲ្យលោកស្រី Kathleen McElroy ត្រូវបង្ខំចិត្តលាឈប់ពីការងារ​ស្របពេលដែលបញ្ហានៃការរើសអើងដូចគ្នានេះកំពុងកើតមានយ៉ាងផុសផុលនៅក្នុងសង្គមអាមេរិក។ ជាការឆ្លើយតបទៅនឹងកំហុសរបស់ខ្លួន​ ខាងសាកលវិទ្យាល័យ បានចេញសេចក្តីថ្លែងមួយធ្វើការសុំទោសសាស្ត្រាចារ្យរូបនេះជាសាធារណៈ

    August 4, 2023
  • អន្តរជាតិ

    ចិន៖ អតីតស្រ្តីជាអ្នកមានបំផុតម្នាក់នៅអាស៊ីបានប្រកាសបរិច្ចាគព្រទ្យសម្បត្តិផ្ទាល់ខ្លួនជាង ៨០០លានដុល្លារទៅកាន់មូលនិធិសប្បុរសធម៌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅថ្ងៃទី២ ខែសីហានេះ។ ស្រ្តីរូបនេះមានឈ្មោះថា Yang Huiyan អាយុ ៤២ឆ្នាំ ជាប្រធានគ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុន Country Garden Services Holdings ហើយរូបគាត់ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីចិនដ៏មានឥទ្ធិពលម្នាក់ផងដែរ។ ថ្មីៗនេះលោកស្រី Yang Huiyan បានប្រកាសថា គាត់នឹងបរិច្ចាគភាគហ៊ុនផ្ទាល់ខ្លួននៅក្នុងក្រុមហ៊ុនខាងលើនេះចំនួន ៥៥% នៃភាគហ៊ុនសរុបរបស់គាត់ទៅកាន់មូលនិធិ Guoqiang Foundation សម្រាប់ប្រើប្រាស់ក្នុងកិច្ចការសប្បុរសធម៌ផ្សេងៗ​ ខណៈគិតត្រឹមពេលនេះគឺភាគហ៊ុនចំនួន ៥៥%នោះមានតម្លៃជាទឹកប្រាក់ចំនួន ៨២៦លានដុល្លារឯណោះ។ គួរបញ្ជាក់ជូនថា​ គិតត្រឹមឆ្នាំ ២០២៣ នេះលោកស្រី Yang

    August 3, 2023