Pheakdey
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនគ្រោងនឹងអនុវត្តវិធានការដ៏តឹងរឹងមួយក្នុងការប្រើប្រាស់ទូរស័ព្ទឆ្លាតវ័យនិងអ៊ីនធឺណិតនៅក្នុងចំណោមពលរដ្ឋជាកុមារនិងមនុស្សវ័យជំទង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃទី២ ខែសីហានេះ។ វិធានការដ៏តឹងរឹងនេះត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ “ជំងឺញៀនទូរស័ព្ទនិងអ៊ីនធឺណិត”​ នៅក្នុងចំណោមពលរដ្ឋវ័យក្មេង ខណៈតាមគម្រោងគឺវិធានការនេះនឹងត្រូវផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី ២ កញ្ញាខាងមុខនេះ។ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    August 3, 2023
  • អន្តរជាតិ

    តៃវ៉ាន់៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហានេះ អាជ្ញាធរតៃវ៉ាន់បានសម្រេចឲ្យធ្វើការបិទផ្សារ សាលារៀន និងផ្អាកសកម្មភាពនៅតាមទីតាំងសំខាន់ៗមួយចំនួនរួមទាំងនៅក្នុងទីក្រុងតៃប៉ិផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងឥទ្ធិពលរបស់ព្យុះទីហ្វុង Khanun ។ បើតាមការិយាល័យអាកាសធាតុតៃវ៉ាន់បានបញ្ជាក់ថា ព្យុះទីហ្វុង Khanun នឹងធ្វើដំណើរក្នុងល្បឿងរហូតដល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគខាងជើងកោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ភ្លៀងដែលអាចធ្លាក់នៅតំបន់ភាគជើងកោះតៃវ៉ាន់នោះគឺអាចមានកម្រិតរហូតដល់ ០,៦m និងអាចធ្លាក់ជាច្រើនថ្ងៃជាប់គ្នាទៀតផង។ទន្ទឹមនឹងសម្រេចផ្អាកសកម្មភាពអាជីវកម្មនិងសាលារៀន អាជ្ញាធរតៃវ៉ាន់ក៏បានសម្រេចលុបចោលជើងហោះអន្តរជាតិ និងក្នុងស្រុកចំនួន ៣០ជើង និងផ្អាកការធ្វើដំណើរតាមផ្លូវទឹកមួយចំនួនផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានពលរដ្ឋតៃវ៉ាន់ណាម្នាក់បានរងគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 3, 2023
  • អន្តរជាតិ

    បារាំង៖ នាពេលបច្ចុប្បន្ននេះដើម្បីដឹងថាអ្នកណាម្នាក់កើតមានជំងឺមហារីកសុដន់ឬអត់នោះ គឺគេត្រូវការប្រើប្រាស់ឧបករណ៍ស្កេនទំនើបៗសម្រាប់ធ្វើការត្រួតពិនិត្យជាច្រើនដំណាក់កាលពីសំណាក់ក្រុមអ្នកជំនាញផ្នែកវិទ្យុសកម្មនិងការធ្វើរោគវិនិច្ឆ័យពីសំណាក់ក្រុមវេជ្ជបណ្ឌិតឯកទេសយ៉ាងល្អិតល្អន់ទៀតផង។ កិច្ចការដូចបានជម្រាបជូនខាងលើនេះមិនមែនជារឿងងាយស្រួលនោះទេ ហើយវាក៏ត្រូវការពេលវេលាយូរផងដែរ។ យ៉ាងណាក្តី ថ្មីៗនេះមានការសិក្សាមួយបានបង្ហាញថា បច្ចេកវិទ្យា AI (បញ្ញាសប្បនិម្មិត) អាចមានសមត្ថភាពអាន ឬប្រាប់ព័ត៌មានអំពីការកើតមានជំងឺមហារីកសុដន់បានក្នុងរយៈពេលយ៉ាងឆាប់រហ័សបំផុត ពោលគឺលឿនជាង​ដំណើរការនៃការពិនិត្យតាមរបៀបធម្មតាដូចដែលគេកំពុងប្រើប្រាស់សព្វថ្ងៃនេះរហូតដល់ពាក់កណ្តាលឯណោះ។ សូមបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងជាលក្ខណៈសាកល្បងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងប្រទេសបារាំង និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២ ខែសីហានេះ។ គួរបញ្ជាក់ជូនផងដែរថា របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២កន្លងទៅនេះមានស្រ្តីនៅជុំវិញពិភពលោកជាង ២,៣លាននាក់បានកើតជំងឺមហារីកសុដន់ ហើយក្នុងនោះមានអ្នកជំងឺចំនួន ៦៨៥,០០០នាក់បានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 2, 2023
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ខណៈដែរប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីកំពុងប្រឈមនឹងបញ្ហាខ្យល់ព្យុះនិងទឹកជំនន់នោះ ខេត្ត Papua ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ីឯណោះវិញ​កំពុងប្រឈមជាមួយនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២ ខែសីហានេះ។ បញ្ហាអាកាសធាតុដ៏អាក្រក់នេះបានផ្តើមវាយប្រហារខេត្ត Papua តាំងតែពីខែមិថុនាមកម្លេះ ហើយរហូតមកទល់នឹងពេលនេះស្ថានភាពបរិកាសនៅមិនទាន់ធូរស្រាលមកវិញនៅឡើយទេ។ បើយោងតាមរបាយការណ៍របស់អាជ្ញាធរឥណ្ឌានេស៊ីបានបង្ហាញថា បញ្ហាគ្រោះរាំងស្ងួតនៅក្នុងខេត្តខាងលើនេះបានបណ្តាលឲ្យមានពលរដ្ឋចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត ហើយក្នុងនោះក៏មានទាំងទារកផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមពេលនេះគឺមានពលរដ្ឋជាង ៧,៥០០នាក់ផ្សេងទៀតកំពុងរស់នៅដោយគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចបញ្ជូនជំនួយបន្ទាន់ទៅកាន់តំបន់រងគ្រោះខាងលើនេះជាបន្តបន្ទាប់ ដោយក្នុងនោះមានទាំងចំណីអាហារ និងទឹកបរិសុទ្ធសម្រាប់ញ៉ាំផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 2, 2023
  • អន្តរជាតិ

    ជប៉ុន៖ ប្រទេសជប៉ុនកំពុងរងនូវការវាយប្រហារដោយព្យុះកំណាចមួយដែលមានឈ្មោះថា ព្យុះទីហ្វុង Khanun នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃអង្គារ ទី១ ខែសីហានេះ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ព្យុះទីហ្វុង Khanun បានកំពុងតែធ្វើដំណើរក្នុងល្បឿនជាមធ្យម ១៨០គីឡូម៉ែត្រក្នុងមួយម៉ោងចេញពីមហាសមុទ្រ​ប៉ា​ស៊ិ​ហ្វិ​កឆ្ពោះមកកាន់តំបន់កោះអូគីណាវ៉ា ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសជប៉ុន។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរជប៉ុនបានសម្រេចណែនាំឲ្យពលរដ្ឋនៅក្នុងតំបន់ខាងលើនេះចំនួន ៧៦០,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិន ដើម្បីគេចចេញពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ។ បន្ថែមពីលើនេះទៀត អាជ្ញាធរជប៉ុនក៏បានសម្រេចលុបចោលជើងហោះហើរជាង ៥០០ជើង ខណៈការសម្រេចលុបចោលជើងហោះហើរដ៏ច្រើននិងជាបន្ទាន់នេះបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋចំនួន ៧៤,០០០នាក់ផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 2, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុ​ការណ៍ក្រឡាប់រថយន្តស្ទូចខ្នាតធំមួយគ្រឿងនៅក្នុងការដ្ឋានសាងសង់ផ្លូវល្បឿនលឿនមួយកន្លែងនៅក្បែរទីក្រុងបុមបៃ ប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១ ខែសីហានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ នៅមានមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរ​បួសធ្ងន់និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នេះគឺភាគជាច្រើនជាកម្មករសំណង់ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសាងសង់ផ្លូវល្បឿនលឿនខាងលើនេះតែម្តង។ គួរបញ្ជាក់ជូនថា គ្រោះថ្នាក់ដែលបានកើតឡើងនៅក្នុងដ្ឋាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​បាន​កើត​មានជារឿយៗនៅក្នុងប្រទេសឥណ្ឌា​ ជាក់ស្តែងកាលពីខែតុលាឆ្នាំមុនមានហេតុការណ៍បាក់ស្ពានដ៏ធំមួយដែលបានប​ណ្តាលឲ្យពលរដ្ឋឥណ្ឌាចំនួន ១៣០នាក់ត្រូវស្លាប់បាត់បង់ជីវិត។ កាលពីឆ្នាំ ២០១៦ ឥណ្ឌាក៏បានជួបប្រទេះនូវហេតុការណ៍បាក់ស្ពានអាកាសដ៏កម្រមួយផងដែរ ដោយហេតុការណ៍អកុសនោះបានផ្តាច់យកជីវិតពលរដ្ឋចំនួន ២៦នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 1, 2023
  • អន្តរជាតិ

    ចិន៖ ព្យុះទីហ្វុង Doksuri បានបណ្តាលឲ្យពលរដ្ឋចិនចំនួន ២នាក់ស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១ ខែសីហានេះ។ សាកសពរបស់ជនរងគ្រោះទាំង ២នាក់នេះត្រូវបានគេប្រទះឃើញនៅក្នុងប្រលាយទឹកមួយកន្លែងក្រុងទីក្រុងប៉េកាំង ខណៈពេលនេះឥទ្ធិពលរបស់ព្យុះបានបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងទីក្រុងប៉េកាំងយ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយឥទ្ធិពលរបស់ព្យុះក៏បានបង្កឲ្យមានការបាក់ស្រុតដីនៅតាមតំបន់មួយចំនួន ផ្លូវសំខាន់ៗមួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់ សកម្មភាពអាជីវកម្មមួយចំនួនត្រូវបានផ្អាក ការដ្ឋានសាងសងជាង ៤,០០០កន្លែងត្រូវបានផ្អាកសកម្មភាព អគារចំនួន ២០,០០០កន្លែងបានរងនូវការបំផ្លាញ ខណៈជើងហោះហើរចំនួន ១៨០ជើងត្រូវបានលុបចោលជាបន្ទាន់។ នៅចំពោះស្ថានភាពបន្ទាន់នេះមានពលរដ្ឋជាង ៣១,០០០នាក់បានសម្រេចធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 1, 2023
  • អន្តរជាតិ

    ចិន៖ ទុរេនបានក្លាយជាផ្លែឈើដ៏ពិសេសមួយប្រភេទសម្រាប់ពលរដ្ឋចិនអស់រយៈពេលជាច្រើឆ្នាំមកហើយ ខណៈនាពេលកន្លងមកចិនតែងនាំចូលផ្លែឈើប្រភេទនេះពីបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រទេសម៉ាឡេស៊ី វៀតណាម និងថៃជាដើម។ យ៉ាងណាក្តី ក្នុងរយៈពេលជាង ៤ឆ្នាំចុងក្រោយនេះចិនបានព្យាយាមដាំទុរេនដោយខ្លួនឯងនៅលើចំការដ៏ធំមួយក្នុងទីក្រុង Sanya ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ ជាលទ្ធផលកាលពីចុងសប្តាហ៍កន្លងទៅនេះ ចិនអាចទទួលបានផ្លែទុរេនដាំក្នុងស្រុករបស់ខ្លួនជាលើកដំបូងហើយ ខណៈផ្លែទុរេនដំបូងនោះត្រូវបានដាក់លក់ក្នុងតម្លៃដ៏ខ្ពស់បំផុតមិនធ្លាប់មានទៀតផង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ទុរេនដំបូងរបស់ប្រទេសចិននោះត្រូវបានគេដាក់លក់ជាលក្ខណៈដេញថ្លៃ ដោយទុរេនមួយផ្លែដែលទម្ងន់ ៦,៩១គីឡូក្រាមត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃចាប់ពី ៨៨៨យន់ (១២៤ដុល្លារ) ឡើងទៅ  ហើយចុងក្រោយទុរេនមួយផ្លែនោះបានក្លាយជាកម្មសិទ្ធរបស់បុរសម្នាក់ដែលហានឲ្យថ្លៃរហូតដល់ ៣៨៨,៨៨៨យន់ (៥៤,៤០៩ដុល្លារ) ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    July 31, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរកូរ៉េខាងត្បូងដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដានេះបានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែរលកកម្តៅក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ កម្រិតកម្តៅដែលបានគំរាមគំហែងដល់អាយុជីវិតពលរដ្ឋនោះគឺកម្រិតសីតុណ្ហភាពចន្លោះពី ៣៣-៣៦ អង្សាសេ។ នៅក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា ពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនោះគឺភាគច្រើនជាក្រុមពលរដ្ឋដែលមានអាយុលើសពី ៧០ឆ្នាំ ហើយគេបានប្រទះឃើញពួកគេគាត់ស្លាប់នៅក្នុងកសិដ្ឋានតាមបណ្តាខេត្តមួយចំនួនស្ថិតនៅភាគខាងជើងប្រទេសកូរ៉េខាងត្បូង ពោលគឺពួកគាត់ទំនងជាបានស្លាប់ក្រោយព្យាយាមធ្វើការនៅក្រោមកម្តៅថ្ងៃខ្លាំងក្នុងរយៈពេលយូរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ដោយសារតែបញ្ហាសុខភាពហើយ ឥទ្ធិពលនៃរលកកម្តៅក៏បានជម្រុញឲ្យពលរដ្ឋចំនួន ៤នាក់ផ្សេងទៀតបានលង់ទឹកស្លាប់ផងដែរ ក្រោយពួកគេព្យាយាមចុះទៅហែលទឹកលេងដើម្បីគេចចេញពីរលកកម្តៅ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    July 31, 2023
  • អន្តរជាតិ

    ចិន៖ ពលរដ្ឋចិនជាង ៣១,០០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ក្រោយការមកដល់នូវព្យុះទីហ្វុង Doksuri នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដានេះ។ ការសម្រេចធ្វើការជម្លៀសខ្លួនរបស់ក្រុមពលរដ្ឋរាប់ម៉ឺននាក់ខាងលើនេះបានកើតឡើង បន្ទាប់ពីឥទ្ធិពលរបស់ព្យុះ Doksuri បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ពោលគឺជាភ្លៀងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេសម្រាប់ប្រទេសចិន។ គួរបញ្ជាក់ជូនថា​ តំបន់ដែលកំពុងរងនូវសម្ពាធនៃព្យុះទីហ្វុង Doksuri រួមមានទីក្រុងប៉េកាំង, ក្រុង Tianjin, ខេត្ត Hebei, ខេត្ត Shanxi និង ខេត្ត Fujian ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន។ ទន្ទឹមនឹងមានការជម្លៀសខ្លួនពីសំណាក់ប្រជាពលរដ្ឋហើយ អាជ្ញាធរចិនក៏បានសម្រេចផ្អាកការដ្ឋានសាងសង់ជាង ៤,០០០កន្លែង ផ្អាកសកម្មភាពអាជីវកម្មមួយចំនួន ខណៈមានអគារប្រហែលជា ២០,០០០កន្លែងបានរងនូវការបំផ្លាញ។ យ៉ាងណាក្តី​ គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា

    July 31, 2023