Pheakdey
  • អន្តរជាតិ

    ចិន៖ TikTok នឹងដាក់ឲ្យប្រើប្រាស់មុខងារពិសេសៗមួយចំនួនទៀតបន្ថែមពីលើមុខងារបង្ហោះវីដេអូ ដើម្បីប្រកួតប្រជែងជាមួយនិងបណ្តាញសង្គមផ្សេងៗទៀតនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មា​ន CNN នៅថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ។ មុខងារថ្មីដែលនឹងមាននៅក្នុងកម្មវិធី TikTok នោះគឺមុខងារ “Text Only” ដែលអនុញ្ញាតឲ្យម្ចាស់គណនី TikTok អាចធ្វើការសរសេរជាសារខ្លីៗសម្រាប់បង្ហោះបានក្នុងករណីដែលពួកគាត់មិនចង់បង្ហោះវីដេអូ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីដាក់បន្ថែមមុខងារ “Text Only” ក្រុមហ៊ុន TikTok ក៏គ្រោងនឹងដាក់ឲ្យប្រើប្រាស់មុខងារ “បង្ហោះរូបភាព” ផងដែរ ពោលគឺលោកអ្នកនឹងមានជម្រើសរហូតដល់ទៅ ៣ ក្នុងការបង្ហោះនៅលើគណនី TikTok ដូចជា បង្ហោះវីដេអូ បង្ហោះសារ ឬបង្ហោះរូបភាពជាដើម ខណៈនាពេលបច្ចុប្បន្ននេះលោកអ្នកអាចបង្ហោះត្រឹមតែវីដេអូបណ្តោះនៅលើបណ្តាញសង្គម TikTok ជាទូទៅនៅជុំវិញពិភពលោក។ យ៉ាងណាក្តី នៅតាមបណ្តាប្រទេសមួយចំនួន

    July 25, 2023
  • អន្តរជាតិ

    អាល់ហ្សេរី៖ ប្រទេសអាល់ហ្សេរីកំពុងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ។ គិតត្រឹមពេលនេះបញ្ហាភ្លើងឆេះព្រៃបានកើតមាននៅលើតំបន់ព្រៃចំនួន ៩៧កន្លែង ដែលស្ថិតនៅក្នុងខេត្តចំនួន ១៦ផ្សេងគ្នានៅទូទាំងប្រទេសអាល់ហ្សេរី ដែលជាប្រទេសសម្បូរព្រៃមួយនៅតំបន់អាហ្វ្រិកខាងជើង។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាល់ហ្សេរីបានបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃបានបណ្តាលឲ្យមានពលរដ្ឋចំនួន ៣៤នាក់ស្លាប់បាត់បង់ជីវិត ដោយក្នុងនោះមានជនរងគ្រោះចំនួន ១០នាក់គឺជាទាហ៊ានដែលត្រូវមានភារកិច្ចនៅក្នុងតំបន់កើតហេតុនោះផងដែរ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ អាជ្ញាធរអាល់ហ្សេរីក៏បានណែនាំឲ្យពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិន ដើម្បីការពារសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនថា បញ្ហាភ្លើងឆេះព្រៃខាងលើនេះបានកើតឡើងដោយសារតែរលកកម្តៅ ពោលគឺបានកើតឡើងក្រោយសីតុណ្ហភាពនៅក្នុងប្រទេសអាល់ហ្សេរីបានកើនឡើងរហូតដល់ ៤៨អង្សាសេ៕ ប្រភព៖ The Strait Time  

    July 25, 2023
  • អន្តរជាតិ

    បែលហ្សិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Apple បានរងនូវពាក្យបណ្តឹងទាមទារប្រាក់សំណងចំនួន ៧៨៥ លានផោន (១,០០៨,៥២៤ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ​ ទី២៥​ ខែកក្កដានេះ។ ម្ចាស់ពាក្យបណ្តឹងក្នុងករណីដ៏ធំនេះគឺជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីសម្រាប់ប្រើប្រាស់ក្នុងទូរស័ព្ទដៃចំនួន ១,៥៦៦ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ ប្រភពខាងលើបានបន្តថា ដើមហេតុដែលជំរុញឲ្យមានការដាក់ពាក្យប្តឹងទៅកាន់តុលាការអន្តរជាតិក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិកខាងលើនេះគឺផ្តើមចេញពីទំនាស់ផលប្រយោជន៍រវាងក្រុមហ៊ុនអវិឌ្ឍន៍កម្មវិធីនិងក្រុមហ៊ុន Apple ជុំវិញការដាក់លក់ App ផ្សេងៗនៅលើ App Store ក្នុងរយៈពេលកន្លងមក។ នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ក្រុមហ៊ុន Apple បានចំណេញប្រាក់រាប់ពាន់ដុល្លារពីក្រុមអ្នកប្រើប្រាស់ទូរស័ព្ទ iPhone និង iPad នៅជុំវិញពិភពលោកតាមរយៈការទាញយក

    July 25, 2023
  • អន្តរជាតិ

    ជប៉ុន៖ ស្រ្តីជនជាតិជប៉ុនម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោយរូបគាត់បានហៅទូរស័ព្ទទៅកាន់អាជ្ញាធរចំនួន ២,៧៦១ដង ព្រោះតែគាត់ឯកាខ្លាំងពេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz។ ស្រ្តីដែលត្រូវបានចាប់ខ្លួនចំពោះករណីដ៏កម្រនេះមានឈ្មោះថា Hiroko Hatagami អាយុ ៥១ឆ្នាំ រស់នៅក្នុងទី​ក្រុង Matsudo អាណាខេត្ត Chiba ភាគខាងលិចនៃប្រទេសជប៉ុន។ ប្រភពខាងលើបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនាង Hiroko Hatagami ពុំមានការងារធ្វើឡើយ ខណៈដែលរូបគាត់ត្រូវរស់នៅតែម្នាក់ឯងទៀតផង។ ស្ថានភាពបែបនេះវាបានធ្វើឲ្យរូបគាត់មានអារម្មណ៍ឯកាយ៉ាងខ្លាំង ហើយរាល់ពេលដែលគាត់កើតមានអារម្មណ៍ឯកាឬស្រ្តេសនោះ គាត់តែងហៅទូរស័ទ្ទទៅកាន់អាជ្ញាធរដើម្បីនិយាយរឿងនៅក្នុងចិត្តរបស់គាត់ និងស្វែងរកអ្នកយកចិត្តទុកដាក់ជាមួយគាត់។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំ​ និង ៩ខែចុងក្រោយនេះ អ្នកនាង Hiroko Hatagami បានហៅទូរស័ព្ទមកកាន់អាជ្ញាធរចំនួន ២,៧៦១ដង ហើយវាគឺជាការរំខានយ៉ាងខ្លាំងសម្រាប់អាជ្ញាធរមានសមត្ថកិច្ច

    July 21, 2023
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ស្រ្តីជនជតិម៉ាឡេស៊ីចំនួន ២នាក់បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយពួកគាត់បានរៀបចំពិធីមង្គលការដ៏ឱឡារិកមួយសម្រាប់សត្វឆ្កែរបស់ពួកគាត់ ដោយបានចំណាយប្រាក់រហូតដល់​ ២០០ លានរូពី ឬស្មើនឹង ១៣,៣១០ ដុល្លារអាមេរិក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ពិធីមង្គលការសត្វឆ្កែដ៏កម្រនេះត្រូវបានរៀបចំឡើងនៅក្នុងហាងមួយកន្លែងក្នុងទីក្រុងចាកាតា រដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី ខណៈពិធីមង្គការនោះត្រូវបានរៀបចំឡើងតាមបែបប្រពៃណីឥណ្ឌូនេស៊ីទៀតផង។ នៅក្នុងពិធីមង្គលការនោះក៏មានការចូលពីសំណាក់សាច់ញាតិរបស់ម្ចាស់ឆ្កែមួយចំនួនផងដែរ ពោលគឺវាដូចគ្នាទៅនឹងពិធីមង្គលរបស់មនុស្សធម្មតាអីចឹងដែរ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌូនេស៊ីបាននាំគ្នារិះគន់ថា ទង្វើរបស់ស្រ្តីជាម្ចាស់ឆ្កែទាំង ២រូបនេះមិនសមរម្យទាល់តែសោះ ដោយគាត់បានយកប្រពៃណីដ៏ល្អផូរផង់របស់មនុស្សទៅប្រើប្រាស់ជាមួយនិងសត្វឆ្កែ។ អ្នកខ្លះបានរិះគន់ចំពោះឥរិយាបថអួតសម្ញែងទ្រព្យសម្បត្តិជ្រុលហួសហេតុរបស់ពួកគាត់ ដ្បិតគ្រាន់តែរៀបការឲ្យសត្វឆ្កែសោះពួកគាត់ត្រូវចំណាយប្រាក់រហូតដល់ជាង ១៣,០០០ ដុល្លារ ខណៈយោងទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនាពេលបច្ចុប្បន្ននេះមនុស្សមួយចំនួនគ្មានទាំងប្រាក់ ១០,០០០ ដុល្លារសម្រាប់រៀបចំពិធីមង្គលការខ្លួនឯងផង។ ក្រោយផ្ទុះការរិះគន់ ស្រ្តីជាម្ចាស់ឆ្កែទាំង

    July 21, 2023
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ដើម្បីផ្តល់ងាយស្រួលក្នុងការបង់ថ្លៃចំណតយានយន្តនៅទីសាធារណៈម៉ាឡេស៊ីគ្រោងនឹងដាក់ឲ្យដំណើរ App (កម្មវិធីក្នុងទូរស័ព្ទដៃ) ដ៏ទំនើបមួយសម្រាប់ប្រើប្រាស់ជំនួសគូប៉ុង​ ឬក្រដាសបង្កាន់ដៃ ដែលជាវិធីទូទាត់ប្រាក់បែបបុរាណ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដានេះបានបញ្ជាក់ថា App ដ៏ទំនើបខាងលើនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ជាលើកដំបូងតែនៅក្នុងទីក្រុង Johor Bahru ប៉ុណ្តោះ ដែលជាក្រុងមួយមានពលរដ្ឋរស់នៅចំនួន ៥០២,៩០០នាក់។ ប្រភពខាងលើបានបន្តថា App សម្រាប់ទូទាត់ថ្លៃចំណតខាងលើនេះមានឈ្មោះថា MBJB Spot ដែលគេអាចទាញចេញពី App Store និង Play Store បានយ៉ាងងាយស្រួល។ បើតាមលោក Datuk Noorazam Osman

    July 20, 2023
  • អន្តរជាតិ

    អាមេរិក​៖ រថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសវៀតណាមហាក់មិនសូវមានទីផ្សារខ្ពស់ទាល់សោះនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark។ រថយន្តដើរដោយថាមពលអគ្គិសនីផលិតដោយក្រុមហ៊ុនវៀតណាមនោះគឺរថយន្តម៉ាក VinFast ដែលមានច្រើនម៉ូដែលដូចជា VinFast 6, VinFast 7, និង VinFast 8 ខណៈតម្លៃរបស់រថយន្តទាំងអស់នេះនៅពេលបច្ចុប្បន្នគឺចាប់ពី ៤៧,២០០ដុល្លារឡើងទៅ។ នៅចុងឆ្នាំ ២០២៣នេះក្រុមហ៊ុនផលិតរថយន្ត VinFast ក៏គ្រោងនឹងដាក់លក់រថយន្តស៊េរីថ្មីរបស់ខ្លួននៅលើទឹកដីអាមេរិកបន្ថែមទៀតផងដែរ គឺរថយន្តម៉ូដែល VinFast 9 ដែលមានតម្លៃចាប់ពី ៨៤,២០០ដុល្លារឡើងទៅ។ យ៉ាងណាក្តី បើគិតចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតមកទល់នឹងពេលនេះ គឺនៅក្នុងទីផ្សារលក់រថយន្តនៅអាមេរិកទាំងមូលមានការបញ្ជាទិញរថយន្តម៉ាក់ VinFast ត្រឹមតែ ១២៨គ្រឿងប៉ុណ្ណោះ ដោយនៅក្នុងខែមករាមានការបញ្ជាទិញចំំនួន ១គ្រឿង ក្នុងខែមីនាមានចំនួន​ ១៦គ្រឿង

    July 20, 2023
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិចិនម្នាក់បានជួបប្រទះនូវរឿងរ៉ាវដ៏ហួសចិត្តបំផុតមួយនៅក្នុងឆាកជីវិតរបស់គាត់ក្រោយគាត់បានរកឃើញថា ការពិតកូនប្រុសជាទីស្រលាញ់របស់គាត់មិនមែនជាកូនបង្កើតរបស់គាត់នោះទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃពុធ ទី១៩ ខែកក្កដានេះបានឲ្យដឹងថា រឿងចម្រូងចម្រាសនេះបានកើតឡើងនៅក្នុងទីក្រុង Nanchang​​ ខេត្ត Jiangxi ភាគខាងត្បូង ប្រទេសចិន ខណៈអត្តសញ្ញាណពិតប្រាកដរបស់បុរសកំសត់រូបនេះ និងស្រ្តីជាប្រពន្ធដែលបានផិតក្បត់គាត់នោះមិនត្រូវបានគេបង្ហាញសាធារណៈឡើយដើម្បីរក្សាកិត្តិយសជូនពួកគាត់។ ប្រភពខាងលើបានបន្តថា អាថ៌កំបាំងនៃរឿងរ៉ាវដ៏ហួសចិត្តខាងលើត្រូវបានបែកធ្លាយក្រោយបុរសជាប្តីកើតមានរឿងសង្ស័យធំៗចំនួន ២ចំណុច ដោយចំណុចទី ១ គឺកូនប្រុសដែលទើបនឹងកើតមកនោះមានមុខមាត់មិនដូចគាត់ទាល់តែសោះ និងចំណុចទី ២ គឺម្តាយក្មេករបស់គាត់បានព្យាយាមប្រាប់ឲ្យគាត់និងប្រពន្ធធ្វើការលែងលះគ្នាទាំងស្រ្តីជាប្រពន្ធទើបតែសម្រាលកូន។ ដើម្បីជម្រះមន្ទិលនៅក្នុងចិត្ត បុរសជាប្តីបានលួចទៅពិនិត្យ DNA របស់ទារក និង DNA របស់គាត់ ហើយលទ្ធផលតេស្តបានបង្ហាញថា

    July 19, 2023
  • អន្តរជាតិ

    នៅព្រឹកព្រលឹមថ្ងៃពុធ ទី១៩​ ខែកក្កដានេះ ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលចំនួន ២គ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូងនិងជប៉ុនបានចេញសេចក្តីថ្លែងការរួមគ្នាមួយបញ្ជាក់ថា​ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺជាមីស៊ីលបាលីស្ទិក ហើយទីតាំងដែលមីស៊ីលបានផ្លោងទៅកាន់នោះគឺតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេស។ ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងនៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដែលនាវាមុជទឹកសម្រាប់មីស៊ីលបាលីស្ទិករបស់អាមេរិកត្រូវបានបញ្ជូនទៅដល់ទឹកដីនៃប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ជូនថា នេះគឺជាលើកទី ១ហើយដែលសហរដ្ឋអាមេរិកបានបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកទៅកាន់ឧបទ្វីបកូរ៉េ បើគិតក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 19, 2023
  • អន្តរជាតិ

    ចិន៖ ពលរដ្ឋប្រមាណជា ២៦០,០០០នាក់ដែលកំពុងរស់នៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិននិងនៅក្នុងប្រទេសវៀតណាមត្រូវបានបណ្តាញសារព័ត៌ Channel News Asia រាយការណ៍នៅក្នុងថ្ងៃអង្គារ ទី១៨​​ ខែកក្កដានេះថា បានបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វុង Talim។ បើតាមរដ្ឋបាលឧតុនិយមចិនបានបញ្ជាក់ថា ព្យុះទីហ្វុង Talim គឺជាព្យុះទី ៤ ដែលបានវាយប្រហារប្រទេសចិននៅក្នុងឆ្នាំ​ ២០២៣ ហើយព្យុះមួយនេះនឹងបោកបក់ឆ្លងកាត់ខេត្ត Guangdong ប្រទេសចិនក្នុងលឿន ១៣៦,៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃព្យុះទីហ្វុង Talim នឹងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងការបាក់ដីយ៉ាងឆាប់រហ័សនៅតាមតំបន់ឆ្នេរសមុទ្រចាប់ពីខេត្ត Guangdong រហូតដល់ខេត្ត Hainan នៃប្រទេសចិន។ នៅចំពោះមុខបញ្ហានេះអាជ្ញាធរខេត្ត Guangdong បានណែនាំឲ្យពលរដ្ឋខ្លួនប្រមាណជា ២៣០,០០០នាក់ធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបណ្តោះអាសន្នសិន ខណៈក្រុមអ្នកនេសាទក្នុងសមុទ្រចំនួន ៨,០០០នាក់ត្រូវបានណែនាំឲ្យផ្អាកសកម្មភាពជាបណ្តោះអាសន្នសិនផងដែរ។

    July 18, 2023