- Pheakdey
- អន្តរជាតិ
ឥណ្ឌា៖ បុរសជាអ្នកសុំទានជនជាតិឥណ្ឌាម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន World of Buzz ចុះផ្សាយថា គឺជាអ្នកសុំទានដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដោយគិតត្រឹមពេលនេះរូបគាត់ទ្រព្យសម្បត្តិសរុបចំនួន ៧៥,០០០,០០០ រ៉ូពី (៩១៥,១៧៤ ដុល្លារ)។ អ្នកសុំទានរូបនេះមានឈ្មោះថា Bharat Jain មានប្រពន្ធ និងកូនចំនួន ២នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ដោយសារតែជីវភាពក្រីក្រនិងមិនបានចូលរៀនឲ្យបានជ្រៅជ្រះនោះ លោក Bharat Jain បានសម្រេចធ្វើជាអ្នកសុំទាននៅក្នុងទីក្រុងបុមបៃ នៃប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តាមធម្មតាលោក Bharat Jain បានចំណាយពេលពី ១០ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើការសុំទានតាមដងផ្លូវ ហើយជាមធ្យមគាត់អាចសុំប្រាក់គេបានចន្លោះពី ២,០០០ រ៉ូពី-២,៥០០ រ៉ូពី
July 14, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះបានអះអាងថា ខ្លួនទទួលបានជោគជ័យក្នុងការបាញ់សាកល្បងនូវមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយប្រភេទ ដែលជាអាវុធមានឥទ្ធិពលខ្លាំងនិងទំនើបបំផុតចុងក្រោយនៅលើពិភពលោក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មីស៊ីលដែលជាសមិទ្ធផលចុងក្រោយរបស់កូរ៉េខាងជើងនោះមានឈ្មោះថា Hwasong-18 ជាប្រភេទមីស៊ីលបាលីស្ទីកឥន្ធនៈរឹង ( Solid-fuel Ballistic Missile) និងមានសមត្ថភាពអាចផ្លោងបានក្នុងរយៈកម្ពស់រហូតដល់ ៦,៦៤៨គីឡូម៉ែត្រ។ គួររម្លឹកជូនថា កាលពីថ្ងៃពុធ ទី១២ ខែកក្កដាម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ចេញពីតំបន់ឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ដែលលជាគ្រាប់ទី ១២ សម្រាប់នៅក្នុងឆ្នាំ ២០២៣នេះផងដែរ។ សូមបញ្ជាក់ជូនថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងហាក់មានរឿងចម្រូងចម្រាសមួយចំនួនជាមួយទីក្រុងវ៉ាស៊ីនតោន ដូចជាកូរ៉េខាងជើងបានថ្កោលទោសអាមេរិកដែលបានបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកមកកាន់ឧបទ្វីបកូរ៉េ និងបានព្រមានពីការកើតមានសង្គ្រាមនុយក្លេអ៊ែរ ហើយកូរ៉េខាងជើងក៏បានព្រមានបាញ់ទម្លាក់យន្តហោះយកការណ៍របស់អាមរិកដែលបានហោះកាត់ដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាតផងដែរ៕ អត្ថបទ៖ ភក្តី
July 13, 2023 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Twitter នៅជំពាក់លុយអតីតបុគ្គលិករបស់ខ្លួនចំនួន ៥០០លានដុល្លារ នេះបើយោងតាមខ្លឹមសារនៅក្នុងពាក្យបណ្តឹងផ្លូវការមួយ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះ។ ប្រាក់ចំនួន ៥០០លានដុល្លារនេះគឺជាប្រាក់សំណងដែលក្រុមហ៊ុន Twitter ត្រូវបង់ទៅឲ្យក្រុមបុគ្គលិករាប់ពាន់នាក់ជាថ្នូរនឹងការបញ្ឈប់ពួកគេពីការងារ។ គួររម្លឹកជូនថា ក្រោយពេលដែលលោកមហាសេដ្ឋី Elon Musk បានទិញក្រុមហ៊ុន Twitter យកទៅគ្របគ្រង់គឺគាត់បានសម្រេចកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ចេញពីក្រុមហ៊ុនក្រោមហេតុផលថា ដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។ យោងទៅតាមកិច្ចសន្យាការងារបានបញ្ជាក់ថា រាល់បុគ្គលិកដែលត្រូវបានបឈ្ឈប់ពីការងារនឹងត្រូវទទួលបានប្រាក់សំណងចំនួន ២ខែនៃប្រាក់ខែគោលចុងក្រោយរបស់ពួកគេបូកបន្ថែមជាមួយប្រាក់ខែមួយសប្តាហ៍ក្នុងមួយឆ្នាំនៃចំនួនឆ្នាំសរុបដែលពួកគេបានធ្វើការងារឲ្យក្រុមហ៊ុន។ យ៉ាងណាក្តី គិតត្រឹមពេលនេះក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុន Twitter នៅមិនទាន់ទទួលបានប្រាក់សំណងនេះនៅឡើយទេ ដោយពួកគេម្នាក់ៗត្រូវទទួលបានប្រាក់សំណងក្នុងចំនួនផ្សេងៗគ្នានិងមានចំនួនសរុបប្រមាណជា ៥០០លានដុល្លារ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
July 13, 2023 - អន្តរជាតិភ្លៀងមូសុងនៅតែបន្តគំរាមគំហែងប្រទេសឥណ្ឌាយ៉ាងខ្លាំង ខណៈពលរដ្ឋដែលបានបាត់បង់ជីវិតបន្តកើនឡើងដល់ ៦៦នាក់
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៦៦នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែភ្លៀងមូសុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា។ គិតត្រឹមពេលនេះភ្លៀងនៅបន្តធ្លាក់ខ្លាំង ហើយបានបង្កឲ្យមានទឹកជំនន់ និងការបាក់ស្រុតដីយ៉ាងឆាប់រហ័សជាច្រើនកន្លែងផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ អាជ្ញាធរក៏បានណែនាំឲ្យពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិន ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ ទន្ទឹមគ្នានេះអាជ្ញាធរបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ដើម្បីរង់ចាំជួយពលរដ្ឋក្នុងហេតុការណ៍បន្ទាន់ណាមួយ ហើយគិតត្រឹមនេះក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋឲ្យរួចផុតពីគ្រោះថ្នាក់បានជាច្រើនរយនាក់ ខណៈនៅក្នុងនោះក៏មានជនបរទេសចំនួន ៤០នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 13, 2023 - អន្តរជាតិ
ឥណ្ឌា៖ ប្រទេសឥណ្ឌាគ្រោងនឹងបាញ់យានអវកាសដែលគ្មានមនុស្សបើកមួយគ្រឿងទៅកាន់ឋានព្រះច័ន្ទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដានេះ។ បើគ្មានអ្វីជាឧបសគ្គនោះទេ បេសកកម្មមួយនេះនឹងត្រូវចាប់ផ្តើមនៅក្នុងថ្ងៃសុក្រ ទី១៤ ខាងមុខនេះហើយ ខណៈកាលពី ៤ឆ្នាំមុខប្រទេសឥណ្ឌាក៏ធ្លាប់បានប៉ុនប៉ងបាញ់បង្ហោះយានគ្មានមនុស្សទៅកាន់ឋានព្រះច័ន្ទម្តងដែរ តែពេលនោះបេសកកម្មត្រូវទទួលបរាជ័យ។ ប្រសិនបើបេសកកម្មលើកនេះទទួលបានជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី ៤នៅលើពិភពដែលអាចបញ្ជូនយានគ្មានមនុស្សបើកទៅដល់ឋានព្រះច័ន្ទ បន្ទាប់ពីប្រទេសរុស្ស៊ី អាមេរិក និងប្រទេសចិន។ គួរបញ្ជាក់ជូនថា ការបាញ់បង្ហោះយានគ្មានមនុស្សបើកទៅកាន់ឋានព្រះច័ន្ទរបស់ប្រទេសឥណ្ឌានៅពេលនេះគឺត្រូវបានធ្វើឡើងតាមរយៈកម្មវិធីមួយដែលមានឈ្មោះថា “Chandrayaan” ដោយបេសកកម្មមួយនេះនឹងមានរយៈពេលចំនួន ១៤ថ្ងៃ និងតម្លៃជាប្រាក់ចំនួន ៧៤,៦លានដុល្លារ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 12, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដានេះបានបាញ់មីស៊ីលបាលីស្ទិកចំនួន ១គ្រាប់ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time។ ស្របពេលដែលប្រទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រសួងការពារជាតិជប៉ុនក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរដោយមានខ្លឹមសារដូចគ្នា។ ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលបាលីស្ទិករបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះគឺជាបាញ់មីស៊ីលបាលីស្ទិកទី ១២ហើយសម្រាប់នៅក្នុងឆ្នាំ២០២៣នេះ។ គួររម្លឹកជូនថា មុនពេលធ្វើការបាញ់មីស៊ីល ពោលកាលពីដើមសប្តាហ៍នេះប្រទេសកូរ៉េខាងជើងហាក់មានរឿងរ៉ាវចម្រូងចម្រាសមួយចំនួនជាមួយអាមេរិក ដូចជាកូរ៉េខាងជើងបានធ្វើការថ្កោលទោសអាមេរិកដែលបានបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកមកកាន់ឧបទ្វីបកូរ៉េ និងបានព្រមានពីការកើតមានសង្គ្រាមនុយក្លេអ៊ែរផងដែរ។ ក្រោយធ្វើការថ្កោលទោសអាមេរិកបានមួយថ្ងៃ ប្រទេសកូរ៉េខាងជើងក៏បានធ្វើការព្រមានមួយបន្ថែមទៀតទៅកាន់អាមេរិក ដែលជាការព្រមានបាញ់ទម្លាក់យន្តហោះយកការណ៍របស់អាមេរិក ដែលបានហោះកាត់ដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 12, 2023 - អន្តរជាតិ
នេប៉ាល់៖ មនុស្សចំនួន ៦នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រទេសចរណ៍មួយគ្រឿងនៅក្នុងប្រទេសនេប៉ាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដានេះ។ នៅក្នុងឧទ្ធម្ភាគចក្រទេសចរណ៍មួយគ្រឿងនោះមានផ្ទុកគ្រួសារអ្នកទេសចរជនជាតិម៉ិចស៊ីកូចំនួន ៥នាក់ និងអ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ជនជាតិនេប៉ាល់។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្របានចេញដំណើរពីតំបន់ Lukla ដែលជាច្រកផ្លូវសម្រាប់ដើរឡើងទៅលើភ្នំអេវឺរេស និងមានទិសដៅហោះហើរទៅកាន់រដ្ឋធានី Kathmandu នៃប្រទេសនេប៉ាល់។ យ៉ាងណាក្តី ក្រោយធ្វើការហោះហើរបាន ៨នាទីស្រាប់តែឧទ្ធម្ភាគចក្របានដាច់ទំនាក់ទំនងពីក្រុមការងារអាកាសចរណ៍ ហើយបន្ទាប់មកឧទ្ធម្ភាគចក្រក៏បានធ្លាក់តែម្តង។ បើតាមអាជ្ញាធរអាកាសចរណ៍នេប៉ាល់បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យឧទ្ធម្ភាគចក្រធ្លាក់គឺបណ្តាលមកពីបញ្ហាអាកាសធាតុមិនអំណោយផល តែមិនមែនមកពីបញ្ហាគ្រឿងម៉ាស៊ីនរបស់ឧទ្ធម្ភាគចក្រនោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះសាកសពរបស់ជនរងគ្រោះទាំង ៦នាក់នោះគឺត្រូវបានគេរកឃើញអស់ហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
July 12, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានព្រមានបាញ់ទម្លាក់យន្តហោះរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដានេះ។ ការព្រមានពីការបាញ់ទម្លាក់យន្តហោះនេះត្រូវបានធ្វើឡើងក្រោយកូរ៉េខាងជើងអះអាងថា យន្តហោះដែលជាឈ្លបយកការណ៍របស់អាមេរិកបានហោះឆ្លងកាត់តំបន់សមុទ្រខាងកើតដែលជាដែនដីរបស់ខ្លួនជាច្រើនដងហើយចាប់តាំងពីចុងសប្តាហ៍មក។ គួររម្លឹកជូនថា កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដាម្សិលមិញនេះកូរ៉េខាងជើងក៏បានធ្វើការថ្តោលទោសចំពោះអាមេរិកយ៉ាងខ្លាំងផងដែរ ចំពោះសកម្មភាពដែលអាមេរិកបានបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកទៅកាន់តំបន់ឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងធ្វើការថ្កោលទោស កូរ៉េខាងជើងក៏បានព្រមានទៀតថា ទង្វើរបស់អាមេរិកនៅពេលនេះកំពុងតែជម្រុញឲ្យសង្គ្រាមនុយក្លេអ៊ែរជិតកើតឡើងជាការពិតហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 11, 2023 - អន្តរជាតិ
ឥណ្ឌា៖ តំបន់ភាគខាងជើងនៃប្រទេសឥណ្ឌានៅតែបន្តទទួលរងការគំរាមគំហែងយ៉ាងខ្លាំងពីឥទ្ធិពលរបស់ភ្លៀងមូសុង ខណៈគ្រោះធម្មជាតិដ៏អាក្រក់នេះបានបណ្តាលឲ្យមានពលរដ្ឋឥណ្ឌាស្លាប់ចំនួន ១៤នាក់បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១០ ខែកក្កដានេះ។ បើធ្វើការបូកសរុបចំនួនអ្នកស្លាប់តាំងពីចុងសប្តាហ៍មុនមក គឺគិតត្រឹមពេលនេះមានពលរដ្ឋឥណ្ឌាចំនួន ២៩នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារភ្លៀងមូសុង។ គួរបញ្ជាក់ជូនថា ឥទ្ធិពលនៃភ្លៀងមូសុងបានបង្កឲ្យមានជំនន់ទឹកភ្លៀងជនលិចយ៉ាងឆាប់រហ័ស និងបានធ្វើឲ្យតំបន់មួយចំនួនត្រូវជួបប្រទះនឹងបញ្ហាបាក់ស្រុតដីយ៉ាងលឿនផងដែរ។ បញ្ហាចម្បងទាំង ២នេះក៏បានជះឥទ្ធិពលអាក្រក់មួយចំនួនទៀតទៅកាន់ពលរដ្ឋឥណ្ឌាផងដែរ ដូចជាចរាចរណ៍នៅតាមដងផ្លូវមួយចំនួនត្រូវកកស្ទះ អាជីវកម្មមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ពលរដ្ឋមួយចំនួនកើតមានជំងឺ ខណៈសម្បត្តិសាធារណៈមួយចំនួនដូចជាផ្ទះ និងស្ពានមួយកន្លែងត្រូវបានបំផ្លាញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 11, 2023 - អន្តរជាតិ
ថៃ៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរថៃស្តីពីគ្រោះថ្នាក់បាក់ស្ពានមួយកន្លែងនៅក្នុងទីក្រុងបាងកក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Nation នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដានេះបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យស្ពានបាក់ទំនងជាបណ្តាលមកពីរថយន្តស្ទូចដំណើរការខុសប្រក្រតី។ គិតត្រឹមពេលនេះហេតុការណ៍បាក់ស្ពានបានបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ៨នាក់ផ្សេងទៀតបានរងរបួស។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំង ៨នាក់នោះ គឺមានជនរងគ្រោះ ៤នាក់បានរងរបួសធ្ងន់ និងកំពុងព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតម្នាក់នោះគឺជាកម្មករ ដែលកំពុងធ្វើការងារនៅក្នុងការដ្ឋានសាងសង់ស្ពាននោះផ្ទាល់តែម្តង។ ក្រៅតែពីបានបង្កគ្រោះថ្នាក់ដល់មនុស្សហើយ ស្ពានដែលបានបាក់ធ្លាក់មកនោះក៏បានបង្កឲ្យមានការខូចខាតដល់រថយន្តក្រុងនិងរថយន្តរបស់អ្នកដំណើរអស់ជាច្រើនគ្រឿងផងដែរ។ សូមបញ្ជាក់ថា ស្ពានដែលបានបាក់នេះគឺជាស្ពានបេតុង មានកម្ពស់ ២០ម៉ែត្រ មានទីតាំងស្ថិតនៅលើផ្លូវ Lat Krabang និងបាក់ធ្លាក់មកកាលពីម៉ោង ៦ល្ងាច ថ្ងៃចន្ទ ម្សិលមិញនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖
July 11, 2023









