Pheakdey
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុង Chongqing នៃប្រទេសចិន កាលពីថ្ងៃទីពុធ ទី៥ ខែកក្កដានេះ។ បើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរចិន ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយក៏នៅមានពលរដ្ឋចិនចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃទឹកភ្លៀងបានបង្កឲ្យមានទឹកជនលិចផ្លូវ​សាធារណៈ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុង ហើយក៏បានធ្វើឲ្យខូចខាតអគារ និងផ្ទះមួយចំនួន ខណៈជំនន់ទឹកភ្លៀងកំពុងតែផ្តល់ការរំខានដល់ពលរដ្ឋប្រមាណជា ១៣០,០០០នាក់ផ្សេងទៀតផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា តំបន់រងគ្រោះខាងលើនេះអាចមានភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្ថែមទៀត ខណៈទំហំនៃផលប៉ះពាល់ក៏អាចមានច្រើនជាងនេះបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 6, 2023
  • អន្តរជាតិ

    អ្នកនាង Coco Lee ដែលជាម្ចាស់បទចម្រៀង “Before I Fall in Love” បានទទួលរមណៈភាពហើយនៅក្នុងវ័យ ៤៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី៥ ខែកក្កដានេះ។ តារាចម្រៀងនិងជាអ្នកនិពន្ធជនជាតិចិន-អាមេរិករូបនេះធ្លាប់ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើពិភពលោកកាលពីអំឡុងឆ្នាំ ២០០០ តែក្រោយមករូបគាត់បានបាត់មុខពីឆាកអន្តរជាតិមួយរយៈ ខណៈបទចម្រៀង “Before I Fall in Love” របស់គាត់នៅតែមានអ្នកស្តាប់ជាញឹកញាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប្រភពខាងលើបានបន្តថា អ្នកនាង Coco Lee បានកើតជំងឺបាក់ទឹកចិត្ត (Depression) ២-៣ឆ្នាំមកហើយ និងបានសម្រេចធ្វើអត្តឃាតខ្លួនឯងកាលពីថ្ងៃទី៣​ខែកក្កដាកន្លងទៅនេះ។

    July 6, 2023
  • អន្តរជាតិ

    ហូឡង់៖រដ្ឋាភិបាលនៃប្រទេសហូឡង់គ្រោងនឹងធ្វើការហាមឃាត់មិនឲ្យកូនសិស្សយកទូរស័ព្ទទំនើប ថេប្លេត និងនាឡិកាឆ្លាតវៃមកក្នុងថ្នាក់រៀននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី៥ ខែកក្កដានេះ។ គម្រោងនៃការហាមឃាត់នេះត្រូវបានធ្វើឡើង​ក្រោមហេតុផលថា ឧបករណ៍អេឡិចត្រូនិចទាំងនេះបានធ្វើឲ្យប៉ះពាក់ដល់គុណភាពនៃការសិក្សារបស់កូនសិស្ស ដ្បិតពួកគេបានផ្តោតអារម្មណ៍ទៅលើកម្មវិធីកំសាន្តផ្សេងៗក្នុងឧបករណ៍អេឡិចត្រូនិចជាងមេរៀននៅក្នុងថ្នាក់។ បើតាមលោក Robbert Dijkgraaf​ ដែលជារដ្ឋមន្ត្រីក្រសួងអប់រំហូឡង់បានបញ្ជាក់ថា នៅតាមសាលារៀនក្នុងប្រទេសហូឡង់បានបំពាក់នូវសម្ភារៈសិក្សាយ៉ាងសម្បូរបែបរួចទៅហើយសម្រាប់ឲ្យក្រុមកូនសិស្សធ្វើការសិក្សានិងស្រាវជ្រាវ ដូចនេះពួកគេមិនចាំបាច់ត្រូវប្រើប្រាស់ឧបករណ៍ទំនើបៗផ្ទាល់ខ្លួនបន្ថែមទៀតនោះទេសម្រាប់ការសិក្សានៅក្នុងថ្នាក់រៀន។ រដ្ឋម​ន្ត្រីរូបនេះបានបន្តថា តាមការកត់សម្គាល់នៅពេលកន្លងមកគឺនៅពេលដែលក្រុមកូនសិស្សមានឧបករណ៍អេឡិចត្រូនិចទំនើបពេញដៃនោះ ពួកគេតែងចំណាយពេលច្រើនជាមួយការប្រើប្រាស់បណ្តាញសង្គម ហ្គេម និងការកំសាន្តផ្សេងៗ និងសូវយកចិត្តទុកដាក់ក្នុងការសិក្សានោះទេ។ យ៉ាងណាក្តី គម្រោងខាងលើនេះនឹងត្រូវដាក់ឲ្យក្រុមអាណាព្យាបាលរបស់កូនសិស្សពិនិត្យនិងយល់ព្រមជាមុនសិននៅក្នុងខែតុលា ហើយបើគ្មានអ្វីជំទាស់នោះទេគឺរដ្ឋាភិបាលហូឡង់នឹងផ្តើមអនុវត្តវិធានការខាងលើនេះចាប់ពីឆ្នាំ ២០២៤តទៅតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 5, 2023
  • អន្តរជាតិ

    អាមេរិក៖​ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករណ៍បរិស្ថាន ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៥ ខែកក្កដានេះបានឲ្យដឹងថា សីតុណ្ហភាពនៅលើពិភពលោកទាំងមូលបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានកាលពីថ្ងៃចន្ទ ទី៣ ខែកក្កដាកន្លងទៅ។ សីតុណ្ហភាពជាមធ្យមនៅទូទាំងពិភពលោកបានកើនឡើងដល់ ១៧,០១ អង្សាសេ ខណៈកំណត់ត្រាខ្ពស់បំផុតកាលពីឆ្នាំ ២០១៦ គឺពិភពទាំងមូលធ្លាប់ប្រឈមនឹងសីតុណ្ហភាពខ្ពស់បំផុតត្រឹមកម្រិត ១៦,៩២អង្សាសេប៉ុណ្ណោះ។ ក្នុងរបាយការណ៍ខាងលើនេះក៏បានបង្ហាញពីកម្រិតសីតុណ្ហភាពខ្ពស់បំផុតនៅតាមតំបន់ធំៗមួយចំនួននៅជុំវិញពិភពលោកផងដែរ ដូចជានៅតំបន់អាហ្រ្វិកខាងជើងសីតុណ្ហភាពបានកើនឡើងជិតដល់ ៥០អង្សាសេ សីតុណ្ហភាពនៅក្នុងប្រទេសចិនបានកើនឡើងខ្ពស់ជាង ៣៥អង្សាសេ ហើយសូម្បីតែនៅតំបន់ទឹកកកអង់តាក់ទិកក៏សីតុណ្ហភាពបានកើនឡើងដល់ ៨,៧អង្សាសេដែរ ដែលជាសីតុណ្ហភាពកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេ។ បើតាមលោក Zeke Hausfather ដែលជាអ្នកវិទ្យាសាស្រ្តនៅក្នុងវិទ្យាស្ថាន Berkeley Earth បានបញ្ជាក់ថា ការកើនឡើងកម្តៅនៅលើភពផែនដីនៅពេលនេះគឺជាសញ្ញាគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភមួយសម្រាប់ទាំងមនុស្សជាតិ និងប្រព័ន្ធអេកូឡូស៊ីផងដែរ៕ អត្ថបទ៖

    July 5, 2023
  • អន្តរជាតិ

    ចិន៖ តើលោកអ្នកហ៊ានចំណាយប្រាក់រហូតដល់ជាង ២០០ដុល្លារដើម្បីទិញមីមកឆុងញ៉ាំនៅផ្ទះដោយខ្លួនឯងដែរឬទេ? ជាទូទៅមនុស្សភាគច្រើនប្រាកដជាមិនហ៊ានចំណាយប្រាក់យ៉ាងច្រើនដូចនេះដើម្បីទិញមីញ៉ាំនោះទេ តែសម្រាប់ពលរដ្ឋចិនមួយចំនួនវិញបានដណ្តើមគ្នាទៅទិញមីកំប៉ុងខ្នាតយក្សមួយប្រភេទដែលមានតម្លៃដ៏ខ្ពស់នេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា ហេតុការណ៍ដ៏កម្រខាងលើបានកើតឡើងកាលពីដើមសប្តាហ៍នេះនៅក្នុងហាងលក់ទំនិញមួយកន្លែងក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា មីកំប៉ុងខ្នាតយក្សដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិននេះជាផលិតផលរបស់ក្រុមហ៊ុន Sam’s Club​ ដែលត្រូវបានផលិតនិងរៀបចំឡើងយ៉ាងកម្រនិងមានចំនួនកំណត់សម្រាប់ធ្វើការដាក់លក់នៅលើទីផ្សារ។ មីកំប៉ុងយក្សត្រូវបានគេរចនាឡើងដោយមានកម្ពស់ ៤៥សង់ទីម៉ែត្រ ខណៈនៅក្នុងនោះមានផ្ទុកមីកំប៉ុងខ្នាតធម្មតាចំនួន ២៤កំប៉ុងនិងមានរសជាតិពិសេសផ្សេងៗគ្នា។ សម្រាប់តម្លៃរបស់មីកំប៉ុងយក្សវិញគឺមួយកំប៉ុងមានតម្លៃ ១,៩៩៩យន់ (២៧៧ដុល្លារ) ហើយនៅក្នុងថ្ងៃដាក់លក់នោះគេបានប្រទះឃើញមានពលរដ្ឋចិនជាច្រើនបានឈរតម្រង់ជួរគ្នាដើម្បីចូលទិញមីនៅក្នុងហាង ខណៈមីកំប៉ុងយក្សដែលមានចំនួនកំណត់ត្រឹមតែ ៥០កំប៉ុងនោះ ដែលត្រូវបានលក់ដាច់អស់ក្នុងរយៈពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 4, 2023
  • អន្តរជាតិ

    វៀតណាម៖កសិករវៀតណាមមួយចំនួនបានសម្រេចទៅធ្វើស្រែនៅពេលមេឃងងឹតវិញម្តង ក្រោយសីតុណ្ហភាពនៅពេលថ្ងៃបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការផ្លាស់ប្តូរពេលវេលានៃការធ្វើស្រែនេះត្រូវបានគេប្រទះឃើញកំពុងកើតមានចំពោះក្រុមប្រជាកសិករ ដែលកំពុងរស់នៅក្នុងតំបន់ភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាម ខណៈនៅពេលថ្ងៃតំបន់ទាំងនោះត្រូវប្រឈមនឹងសីតុណ្ហភាពខ្ពស់ជាង ៣៧អង្សាសេសម្រាប់រដូវក្តៅក្នុងឆ្នាំ ២០២៣នេះ។ កសិករវៀតណាមម្នាក់គឺលោក Tran Thi Lan អាយុ ៤៧ឆ្នាំបានប្រាប់ឲ្យដឹងថា​ ដើម្បីអាចគេចផុតពីរលកកម្តៅ និងអាចរក្សាទិន្នផលស្រូវរបស់គាត់ឲ្យដូចរាល់ឆ្នាំបាននោះ គាត់បានក្រោកទៅធ្វើស្រែតាំងតែពីម៉ោង ៣ព្រឹក ហើយឈប់សម្រាកនៅពេលថ្ងៃរះខ្លាំង និងត្រលប់ទៅស្រែម្តងទៀតនៅពេលល្ងាច។ ស្រដៀងគ្នានេះដែរ អ្នកស្រី Nguyen Hung Phuong អាយុ ៦២ឆ្នាំបានរៀបរាប់ថា មួយរយៈនេះក្រុមគ្រួសាររបស់តែងក្រោកទៅធ្វើស្រែនៅម៉ោង ៤ព្រឹក ហើយឈប់សម្រាកនៅម៉ោង ៩ព្រឹក និងត្រលប់ទៅស្រែម្តងទៀតនៅម៉ោង

    July 4, 2023
  • អន្តរជាតិ

    ប្រេស៊ីល៖ អាជ្ញាធរប្រេស៊ីលបានសម្រេចធ្វើការពិន័យកំពូលកីឡាករបាល់ទាត់ Neymar ជាប្រាក់ចំនួន ១៦លានរ៉ៃ (៣,៣ លានដុល្លារ) ជុំវិញករណីជីកបឹងមួយដោយគ្មានការអនុញ្ញាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៤ ខែកក្កដានេះ។ បឹងដែលជាដើមហេតុបង្កឲ្យមានរឿងរ៉ាវចម្រូងចម្រាសនេះត្រូវបានជីកនៅក្នុងវិមានដ៏ស្កឹមស្កៃរបស់កីឡាករវ័យ ៣១ឆ្នាំរូបនេះនៅឯជាយទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល។ ប្រភពខាងលើបានបន្តថា បើទោះជាបឹងសិប្បនិម្មិតខាងលើនេះត្រូវបានជីកនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់របស់កីឡាករ Neymar ក៏ដោយ តែយោងទៅតាមច្បាប់គឺរូបគាត់ត្រូវតែសុំការអនុញ្ញាតពីសំណាក់អាជ្ញាធរបរិស្ថានជាមុនសិន ដើម្បីឲ្យមន្ត្រីជំនាញមកពិនិត្យនិងវាយតម្លៃថា បឹងនោះពិតជាមិនបានបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាននោះទេទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ យ៉ាង​ណាក្តី កីឡាករ Neymar មានពេល ២០ថ្ងៃ ដើម្បីប្តឹង​ឧទ្ធរណ៍​ជុំវិញការសម្រេចខាងលើ ខណៈគិតត្រឹមពេលនេះគេនៅមិនទាន់ឃើញកីឡាករ Neymar បង្ហាញប្រតិកម្ម

    July 4, 2023
  • អន្តរជាតិ

    វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្រេចធ្វើការហាមឃាត់មិនឲ្យមានការចាក់ផ្សាយរឿង “Barbie”​ នៅក្នុងប្រទេសរបស់ខ្លួនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី៣ ខែកក្កដានេះ។ ការហាមឃាត់នេះត្រូវបានធ្វើឡើងក្រោមហេតុផលថា នៅក្នុងខ្សែភាពយន្តដ៏ល្បីល្បាញមួយនេះមានឈុតឆាកបង្ហាញពី ទឹកដីដែលទាមទារដោយឯកតោភាគីពីសំណាក់ប្រទេសចិននៅតំបន់សមុទ្រចិនខាងត្បូង។ សូមបញ្ជាក់ជូនថា ចិននិងវៀតណាមតែងកើតមានជម្លោះជាមួយគ្នាជាញឹកញាប់ជុំវិញបញ្ហានៅតំបន់សមុទ្រចិនខាងត្បូងត្រង់ខ្សែបន្ទាត់ទី ៩ ដែលមានរាងអក្ស U ដោយចិនបានអះអាងតំបន់នេះជាតំបន់ខ្លួន ខណៈវៀតណាមក៏ចាត់ទុកថាតំបន់ជារបស់ខ្លួនផងដែរ។ គួររម្លឹកផងដែរថា​ នាពេលកន្លងមកវៀតណាមក៏ធ្លាប់បានធ្វើការហាមឃាត់ខ្សែភាពយន្តមួយចំនួនផងដែរជុំវិញហេតុផលដូចគ្នានេះ ដោយរឿងទាំងនោះមានដូចជា រឿង “Abominable” រឿង “Unchartered” និងរឿង “Pine Gap” ជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    July 4, 2023
  • អន្តរជាតិ

    ចិន៖ នៅថ្ងៃអាទិត្យ ទី២ ខែកក្កដានេះ ទីក្រុងប៉េកាំងបានទាញសញ្ញាព្រមានមួយទៅកាន់ក្រុមពលរដ្ឋរបស់ខ្លួនដែលកំពុងមានវត្តមាននៅក្នុងប្រទេសបារាំង ជុំវិញករណីបាតុកម្មដ៏ហឹង្សានៅក្នុងក្រុង Marseille ប្រទេសបារាំង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានបញ្ជាក់ថា ការជូនដំណឹងអំពីបញ្ហាសុវត្ថិភាពនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរចិនទទួលបានដំណឹងថា មានពលរដ្ឋខ្លួនចំ​នួន ៥នាក់បានរងរបួសនៅក្នុងការធ្វើបាតុកម្មពីសំណាក់ពលរដ្ឋបារាំងជាច្រើនម៉ឺននាក់នោះ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា នៅក្នុងរដូវក្តៅនេះមានពលរដ្ឋចិនជាច្រើននាក់បានធ្វើដំណើរកំសាន្តទៅកាន់តំបន់អឺរ៉ុប ហើយនៅក្នុងនោះបារាំងគឺជាដែនដីមួយ ដែលក្រុមអ្នកទេសចរណ៍ចិនមិនដែលមើលរំលងនោះទេ។ សូមបញ្ជាក់ជូនថា​ បាតុកម្មនៅបារាំងបានផ្តើមកើតឡើងតាំងតែពីថ្ងៃពុធមកម្លេះ ក្រោយប៉ូលិសបារាំងបានបាញ់សម្លាប់យុវជនម្នាក់នៅក្នុងករណីត្រួតពិនិត្យចរាចរណ៍។ គិតត្រឹមពេលនេះអាជ្ញាធរបារាំងបានឃាត់ខ្លួនហ្វូងបាតុករជាង ២ពាន់នាក់ហើយ ខណៈកងកម្លាំងបារាំងចំនួន ៤៥,០០០នាក់ត្រូវបានដាក់ពង្រាយពេញទីក្រុង Marseille ដើម្បីត្រៀមទប់ទល់នឹងហ្វូងបាតុករ៕ អត្ថបទ៖ ភក្តី ប្រភព៖ South China Morning

    July 2, 2023
  • អន្តរជាតិ

    បារាំង៖ ប៉ូលិសបារាំងបានសម្រេចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បី​បង្ក្រាបហ្វូងបាតុករ ក្រោយសកម្មភាពនៃការធ្វើបាតុកម្មកាន់តែមានសភាពអាក្រក់ទៅៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែមិថុនានេះ។ ទន្ទឹមនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកប៉ូលិសបារាំងក៏បានចាប់ខ្លួនក្រុមបាតុករចំនួន ៥៦នាក់បន្ថែមទៀតផងដែរ ខណៈគិតត្រឹមពេលនេះប៉ូលិសបារាំងបានចាប់ខ្លួនក្រុមបាតុករសរុបជាង ២ពាន់នាក់ហើយ។ គួររម្លឹកជូនថា សកម្មភាពបាតុកម្មបានកើតឡើងតាំងតែពីថ្ងៃពុធមកម្លេះ ពោលគឺមានរយៈពេល ៥ថ្ងៃហើយ បើគិតត្រឹមថ្ងៃអាទិត្យទី ២ ខែកក្កដានេះ។ បាតុកម្មបានកើតឡើងនៅក្នុងទីក្រុង Marseille ក្រោយប៉ូលិសបារាំងបានបាញ់សម្លាប់យុវជនម្នាក់ឈ្មោះ Nahel M អាយុ ១៧ឆ្នាំ ក្រោយយុវជនរូបនេះមិនបានឈប់រថយន្តឲ្យប៉ូលិសធ្វើការត្រួតចពិនិត្យ។ បុព្វហេតុនៃការធ្វើបាតុកម្មគឺពលរដ្ឋបារាំងចង់សម្តែងនូវការមិនចេញចិត្តចំពោះប៉ូលិសបារាំង ដែលបានបាញ់សម្លាប់យុវជនម្នាក់យ៉ាងឃោឃៅបំផុត ចំពោះករណីល្មើសច្បាប់កម្រិតស្រាលមួយ។ យ៉ាងណាក្តី បាតុករមួយចំនួនមិនបានសម្តែងនូវការមិនពេញចិត្តដោយអហិង្សានោះទេ តែពួកគេបាននាំគ្នាវាយកម្ទេចសម្បត្តិសាធារណៈអស់ជាច្រើនផងដែរ ហើយអាជ្ញាធរបារាំងបានប្រើប្រាស់ប៉ូលិសចំនួន ៤៥,០០០នាក់ ដើម្បីទប់ទល់និងហ្វូងបាតុករ៕

    July 2, 2023