- Pheakdey
- អន្តរជាតិ
សិង្ហបុរី៖ ចំនួនអ្នកបានបញ្ចប់ជីវិតខ្លួនឯងនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មាននៅក្នុងរយៈពេល ២២ឆ្នាំចុងក្រោយ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន NDTV កាលពីថ្ងៃសោរ៍ ទី១ ខែកក្កដានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌល Samaritans of Singapore (SOS) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។ នៅក្នុងរបាយការណ៍នៃការសិក្សាបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២ គឺមានពលរដ្ឋសិង្ហបុរីចំនួន ៤៧៦នាក់បានបញ្ចប់ជីវិតខ្លួនឯង ខណៈកាលពីឆ្នាំ ២០២១ កន្លងទៅតួលេខអ្នកបានបញ្ចប់ជីវិតខ្លួនឯងនេះមានត្រឹម ៣៧៨នាក់ប៉ុណ្ណោះ។ បើគេធ្វើការប្រៀបធៀបតួលេខអ្នកដែលបានបញ្ចប់ជីវិតខ្លួនឯងនៅក្នុងឆ្នាំ ២០២២ ជាមួយនឹងតួលេខនៅក្នុងឆ្នាំកន្លងទៅគឺមានការកើនឡើងចំនួន ២៦% ដែលជាកំណើនដ៏ខ្ពស់មិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ២០០០ មក។ បើតាមលោក Jared Ng ដែលអ្នកជំនាញផ្នែកចិត្តសាស្រ្ត និងអ្នកប្រឹក្សាសុខភាពផ្លូវចិត្តសិង្ហបុរីបានបង្ហាញចំណាប់អារម្មណ៍ជុំវិញលទ្ធផលនៃការសិក្សាខាងលើថា
July 2, 2023 - អន្តរជាតិ
ជប៉ុន៖ ប្រទេសជប៉ុនបានទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងដោយព្យុះភ្លៀងកម្រិតធ្ងន់មួយមេ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី ១ ខែកក្កដានេះ។ ព្យុះភ្លៀងបានកើតមាននៅទូទាំងប្រទេសជប៉ុន តែតំបន់ដែលទទួលរងការគំរាមគំហែងធ្ងន់ធ្ងរនោះគឺ អាណាខេត្ត Oita និងអាណាខេត្ត Yamaguchi ដែលស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុន។ បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺគេបានរកឃើញសាកសពបុរសជនជាតិជប៉ុនម្នាក់ ដែលបានស្លាប់នៅក្នុងរថយន្ត ក្រោយរថយន្តរបស់គាត់ត្រូវបានព្យុះភ្លៀងបោកបក់ឲ្យធ្លាក់ចូលទៅក្នុងទន្លេ ខណៈពលរដ្ឋម្នាក់ទៀតត្រូវបានរាយការណ៍ថា កំពុងតែបាត់ខ្លួន។ ជាងនេះទៅទៀត អាជ្ញាធរជប៉ុនក៏បានណែនាំឲ្យពលរដ្ឋជិត ២លាននាក់ត្រៀមធ្វើការជម្លៀសខ្លួនផងដែរ ក្នុងករណីដែលស្ថានភាពអាកាសធាតុកាន់តែធ្ងន់ធ្ងរជាងនេះ។ បើតាមការព្យាករណ៍របស់អាជ្ញាធរជប៉ុនបានបង្ហាញថា ព្យុះភ្លៀងនឹងបន្តជះឥទ្ធិពលអាក្រក់ជាច្រើនថ្ងៃទៀត និងអាចបង្កឲ្យមានទឹកជំនន់ក្នុងទីតាំងមួយចំនួនដែលស្ថិតនៅតំបន់ភាគខាងលិច ភាគខាងកើត និងភាគកណ្តាលប្រទេសជប៉ុនផងដែរ៕ ប្រភព៖ The Strait Time
July 2, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងគ្រោងនឹងបើកវិទ្យាល័យឯកទេស K-pop ដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃសោរ៍ ទី១ ខែកក្កដានេះ។ តាមគម្រោងគឺសាលាជំនាញ K-pop ដ៏កម្រនេះនឹងត្រូវបើកដំណើរនៅក្នុងឆ្នាំ ២០២៨ នៅក្នុងទីក្រុងប៊ូសាន ដែលជាក្រុងធំបំផុតលំដាប់ទី ២ របស់ប្រទេសកូរ៉េខាងត្បូង។ បើតាមលោក Ha Yoon-su អគ្គនាយកនៃការអប់រំប្រចាំក្រុងប៊ូសានបានបញ្ជាក់ថា សាលាឯកទេស K-pop នឹងបើកបង្រៀនពីជំនាញច្រៀង រាំ និពន្ធបទភ្លេង និពន្ធទំនុកច្រៀង ការសម្តែង និងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលជាប់ពាក់ពន្ធក្នុងវិស័យ K-pop។ លោកអគ្គនាយករូបនេះបានបន្តថា សាលាឯកទេស K-pop នេះក៏បើទទួលសិស្សអន្តរជាតិមកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោកផងដែរ៕ អត្ថបទ៖ ភក្តី
July 2, 2023 - អន្តរជាតិ
អូស្រ្តាលី៖ យ៉ាងហោចណាស់មានអ្នកដំណើរនៅលើយន្តហោះចំនួន ១០នាក់បានរងរបួសធ្ងន់និងស្រាល ក្រោយយន្តហោះដែលកំពុងតែហោះហើរមួយគ្រឿងស្រាប់តែត្រូវជួបប្រទះនឹងរលកខ្យល់ដ៏អាក្រក់មួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃសៅរ៍ ទី១ ខែកក្កដានេះបានបញ្ជាក់ថា ហេតុការណ៍ដ៏កម្រនេះបានកើតឡើងចំពោះយន្តហោះដឹកអ្នកដំណើរ The Airbus A330 ដែលបានចាកចេញពីព្រលានយន្តហោះក្នុងទីក្រុងហូណូលូលូឆ្ពោះទៅកាន់ទីក្រុងស៊ីដនី ក្នុងប្រទេសអូស្រ្តាលី។ ប្រភពខាងលើបានបន្តថា នៅពេលយន្តហោះធ្វើដំណើរបានពាក់កណ្តាលផ្លូវ ស្រាប់តែខ្យល់ដ៏ខ្លាំងមួយផ្តើមបោកបក់មកលើយន្តហោះ ធ្វើឲ្យយន្តហោះត្រូវហោះទាំងច្របូកច្របល់ ឡើងចុះៗអស់រយៈពេលប្រមាណជា ៥ម៉ោង ខណៈហេតុការណ៍នេះបានបង្កឲ្យអ្នកដំណើរ ៤នាក់ និងក្រុមបុគ្គលិកបម្រើការងារនៅយន្តហោះ ៣នាក់បានរងរបួស តែពួកគេត្រូវបានព្យាបាលភ្លាមៗដោយគ្រូពេទ្យប្រចាំការនៅលើយន្តហោះ។ ដោយឡែកអ្នកដំណើរ ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ ក្រោយពេលយន្តហោះបានចុះចតដល់ព្រលានយន្តហោះ។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃកើតហេតុនោះប្រទេសអូស្រ្តាលីបានរងឥទ្ធិពលពីបញ្ហាអាកាសធាតុដ៏អាក្រក់បំផុតមួយ
July 2, 2023 - អន្តរជាតិ
ចិន៖ Trip.com Group ដែលជាភ្នាក់ងារទេសចរណ៍ធ៏ធំបំផុតនៅក្នុងប្រទេសចិនបានប្រកាសនៅថ្ងៃសុក្រ ទី៣០ ខែមិថុនានេះថា ក្រុមហ៊ុនបានសម្រេចអនុម័តកញ្ចប់ថវិកាចំនួន ១ពាន់លានយន់ (ជាង ១៣៧លានដុល្លារ) សម្រាប់ផ្តល់ជូនក្រុមបុគ្គលិករបស់ខ្លួន ដើម្បីលើកទឹកចិត្តឲ្យពួកគេយកកូនឲ្យបានច្រើនតាមបំណងប្រាថ្នារបស់ពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ថវិកាដ៏ច្រើនខាងលើនេះនឹងត្រូវផ្តល់ជូនតាមរយៈកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០,០០០យន់ (១,៣៧៧ដុល្លារ) ជារៀងរាល់ឆ្នាំទៅកាន់បុគ្គលិករូបណាដែលមានកូនម្នាក់។ ប្រភពខាងលើបានបន្តថា ការផ្តល់ជូនប្រាក់ឧបត្ថម្ភនេះនឹងត្រូវបន្តធ្វើឡើងនៅក្នុងរយៈពេល ៥ឆ្នាំជាប់គ្នា ដូចនេះវាមានន័យថា បុគ្គលិកដែលមានកូនម្នាក់នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន ៥០,០០០យន់ (៧៤,៣៦៧ដុល្លារ) សម្រាប់កូនម្នាក់ ខណៈប្រាក់ឧបត្ថម្ភនេះនឹងត្រូវផ្តល់ជូនគ្រប់ចំនួនកូនទាំងអស់ដែលបុគ្គលិកម្នាក់ៗមាន។ តាមគម្រោងគឺកម្មវិធីផ្តល់ជូនប្រាក់ឧបត្ថម្ភនេះនឹងត្រូវចាប់ផ្តើមអនុវត្តចំពោះបុគ្គលិករូបណាដែលមានកូនចាប់ពីថ្ងៃទី ១ ខែកក្កដានេះតទៅ និងអនុវត្តគ្រប់បុគ្គលិករបស់ក្រុមហ៊ុន Trip.com Group
June 30, 2023 - អន្តរជាតិ
អាមេរិក៖ សភាអាមេរិកបានអនុម័តលើកគម្រោងលក់គ្រឿងសភាវុធក្នុងទំហំទឹកប្រាក់ជាង ៤៤០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនានេះ។ គម្រោងលក់គ្រឿងសភាវុធខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជួយឲ្យកោះតៃវ៉ាន់យកទៅពង្រឹងលើវិស័យការពារជាតិរបស់ខ្លួន។ ប្រភពខាងលើបានបន្តថា គ្រឿងសភាវុធដែលអាមេរិកនឹងត្រូវលក់ទៅឲ្យកោះតៃវ៉ាន់ក្នុងគម្រោងខាងលើនេះគឺមានចំនួន ២កញ្ចប់ ដោយកញ្ចប់ទី ១គឺជាគ្រាប់រំសេវ ដែលមានតម្លៃចំនួន ៣៣២,២លានដុល្លារ និងកញ្ចប់ទី២ គឺជាគ្រឿងបន្លាស់របស់កាំភ្លើងជាច្រើនប្រភេទ ដែលមានតម្លៃចំនួន ១០៨លានដុល្លារ។ គួរកត់សម្គាល់ថា អាមេរិកគឺជាសម័ន្ធមិត្តដ៏ល្អជាមួយនឹងកោះតៃវ៉ាន់ ហើយនាពេលកន្លងមកអាមេរិកតែងជួយគាំទ្រកោះតៃវ៉ាន់ស្ទើរតែគ្រប់វិស័យ និងជាពិសេសនោះគឺជួយការពារកោះតៃវ៉ាន់ពីការគំរាមគំហែងរបស់ប្រទេសចិនតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 30, 2023 - អន្តរជាតិ
អាមេរិក៖ ការរស់នៅក្បែរតំបន់ដែលមានរុក្ខជាតិបៃតងអាចធ្វើឲ្យលោកអ្នកមានសុខភាពល្អក្មេងជាងវ័យជាង ២ឆ្នាំ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាលាវេជ្ជសាស្រ្ត Feinberg នៃសាកលវិទ្យាល័យ Northwestern ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ បើតាមលោកសាស្រ្តាចារ្យ Kyeezu Kim ដែលជាអ្នកដឹកនាំការសិក្សាខាងលើនេះបានពន្យល់ថា ការរស់នៅក្បែរ ការស្រូបយក ឬការប៉ះពាល់ជាមួយនឹងបរិយាកាសបៃតងជាប្រចាំបានផ្តល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពសរសៃឈាមបេះដូង ជួយជម្រុញឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ជួយទប់ស្កាត់ការរងគ្រោះពីរលកកម្តៅ និងជួយកាត់បន្ថយអត្រានៃការស្លាប់មួយផ្នែកផងដែរ។ លោកសាស្រ្តាចារ្យបានបន្តថា គុណប្រយោជន៍ទាំងអស់នេះនឹងជួយធ្វើឲ្យលោកអ្នកមានសុខភាពល្អនិងមើលទៅគឺក្មេងជាងវ័យចំនួន ២ឆ្នាំកន្លះឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 30, 2023 - អន្តរជាតិ
ម៉ិចស៊ីកូ៖ រលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋនៃប្រទេសម៉ិចស៊ីកូឲ្យស្លាប់អស់ចំនួន ១០៤នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនានេះ។ ករណីស្លាប់ខាងលើនេះគឺត្រូវបានរាប់នៅក្នុងចន្លោះពីថ្ងៃទី១២ ខែមិថុនា រហូតមកដល់ថ្ងៃទី២៥ ខែមិថុនានេះ ពោលគឺមានរយៈពេលមិនដល់ ២សប្តាហ៍នោះទេ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ ឥទ្ធិពលនៃរលកកម្តៅក៏បានបង្កឲ្យមានពលរដ្ឋប្រមាណជា ១,០០០នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺផងដែរ។ គួររម្លឹកជូនថា កាលពីខែឧសភាកន្លងទៅរលកកម្តៅក៏បានបណ្តាលឲ្យពលរដ្ឋម៉ិចស៊ីកូចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតផងដែរ ដូចនេះគិតត្រឹមពេលនេះរលកកម្តៅនៅក្នុងរដូវក្តៅនេះបានសម្លាប់ពលរដ្ឋម៉ិចស៊ីកូសរុបអស់ចំនួន ១១២នាក់ហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 30, 2023 - អន្តរជាតិ
អាមេរិក៖ ផ្សែងនិងខ្យល់កខ្វក់ដែលបង្កឡើងដោយសារបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដាបានបន្តជះឥទ្ធិពលអាក្រក់នៅតាមទីក្រុងសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិកអស់រយៈពេល ២ថ្ងៃជាប់គ្នាមកហើយ នេះបើយោងតាមការចុះផ្សាយរស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនានេះ។ ក្រុងដែលត្រូវបានគេមើលឃើញថា កំពុងរងសម្ពាធអាក្រក់យ៉ាងខ្លាំងពីបញ្ហាបរិយាកាសនោះមានដូចជាទីក្រុង Chicago ដែលស្ថិតនៅក្នុងរដ្ឋ Illinois និងទីក្រុង Cleveland ដែលស្ថិតនៅក្នុងរដ្ឋ Ohio។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខនៃការទទួលរងឥទ្ធិពលអាក្រក់របស់ផ្សែងនិងខ្យល់កខ្វក់នេះអាជ្ញាធរអាមេរិកបានសម្រេចលុបចោលការប្រកួតកីឡាមួយចំនួនដែលត្រូវរៀបចំនៅខាងក្រៅអាគារ កន្លែងកំសាន្តនៅទីសាធារណៈមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ខណៈពលរដ្ឋអាមេរិកជាច្រើនលាននាក់ត្រូវបង្ខំចិត្តសម្ងំនៅក្នុងផ្ទះដើម្បីរក្សាសុខភាពរបស់ពួកគេ។ គួរបញ្ជាក់ជូនថា ស្ថានភាពបរិយាកាសដ៏អាក្រក់ខាងលើនេះបានវាយប្រហារសហរដ្ឋអាមេរិក ស្របពេលដែលអាមេរិកកំពុងប្រឈមនឹងបញ្ហារលកកម្តៅដ៏ខ្ពស់មួយស្រាប់ទៅហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 29, 2023 - អន្តរជាតិ
អាមេរិក៖ សេចក្តីរាយការណ៍ចុងក្រោយមួយស្តីគ្រោះថ្នាក់ផ្ទុះនាវាមុជទឹក Titan បានបញ្ជាក់ថា គេបានរកឃើញបំណែកសាកសពរបស់មនុស្សនៅក្នុងបំណែកនៃនាវាដែលគេបានស្រង់ចេញពីទឹកសមុទ្រ។ ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមឆ្មាំសមុទ្រអាមេរិក ដោយផ្អែកទៅលើលទ្ធផលនៃការសិក្សាទៅលើបំណែកនៃនាវា Titan ដែលត្រូវបានគេបញ្ជូនយកទៅធ្វើការពិនិត្យនិងស្រាវជ្រាវនៅក្នុងខេត្ត Newfoundland នៃប្រទេសកាណាដា។ គួររម្លឹកជូនថា នាវាមុជទឹក Titan ដែលបាននាំមនុស្សចំនួន ៥នាក់ទៅទស្សនាខ្មោចនាវា Titanic បានផ្ទុះក្រោយបាត់ការទាក់ទងអស់រយៈពេលជាច្រើនថ្ងៃ ខណៈមនុស្សទាំងអស់នោះត្រូវបានគេសន្មត់ថា បានស្លាប់បាត់បង់ជីវិតបើទោះជាភ្លាមនោះគេមិនអាចរកឃើញសាកសពរបស់ពួកគាត់ក៏ដោយ។ គិតត្រឹមពេលនេះការសិក្សាចំពោះករណីដ៏កម្រនេះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយក្រុមអ្នកស្រាវជ្រាវបានបើកការសិក្សាចំនួន ១០ ដើម្បីស្វែងយល់ពីរឿងរ៉ាវពាក់ព័ន្ធសំខាន់ៗមួយចំនួនបន្ថែមទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ sky
June 29, 2023









