Pheakdey
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ BBC នៅក្នុងថ្ងៃពុធ ទី២៨ ខែ​មិថុនានេះបានឲ្យដឹងថា មានមហាសេដ្ឋីជនជាតិចិនម្នាក់ទើបបានប្រលងធ្លាក់ក្នុងការចូលរៀនថ្នាក់មហាវិទ្យាល័យ ហើយវាក៏ជាការប្រលងធ្លាក់លើកទី ២៧ផងដែរនៅក្នុងជីវិតរបស់គាត់។ លោកមហាសេដ្ឋីរូបនេះមានឈ្មោះថា Liang Shi មានអាយុ ៥៦ឆ្នាំ ហើយរូបគាត់បានចាប់ផ្តើមចុះឈ្មោះប្រលងចូលរៀនថ្នាក់មហាវិទ្យាល័យដំបូងនៅក្នុងឆ្នាំ ១៩៨៣។ បើទោះជាបានធ្លាក់ក្នុងការប្រលងជាច្រើនដងហើយក៏ដោយ តែលោកមហាសេដ្ឋី Liang Shi តែងគិតថា ការប្រលងនេះមិនមែនជារឿងលំបាកដែលរូបគាត់មិនអាចធ្វើបាននោះទេ ហើយរូបគាត់បានសន្យានិងខ្លួនឯងថា ថ្ងៃណាមួយគាត់នឹងធ្វើការប្រលងមួយនេះឲ្យជាប់។ យ៉ាងណាក្តី លទ្ធផលនៃការប្រលងរបស់គាត់កាលពីពេលថ្មីៗនេះបានបង្ហាញថា គាត់ទទួលបានពិន្ទុត្រឹមតែ ៤២៤ ប៉ុណ្ណោះក្នុងចំណោមពិន្ទុសរុបចំនួន ៧៥០ ខណៈគាត់ត្រូវការពិន្ទុចំ​នួន ៣៤ទៀត ទើបអាចជាប់ការប្រលងបាន។ គួរបញ្ជាក់ជូនថា ការប្រលងចូលរៀនថ្នាក់មហាវិទ្យានៅក្នុងប្រទេសចិននោះ គឺជាការប្រលងថ្នាក់ជាតិដ៏តឹងរឹងមួយ

    June 28, 2023
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានខាតបង់ប្រាក់អស់ជាង ២០០ពាន់លានដុល្លារនៅក្នុងគម្រោងផ្តល់ឥណទានជួយសង្គ្រោះអាជីវកម្មខ្នាតតូចដែលបានរងផលប៉ះពាល់ដោយការរាតត្បាតជំងឺកូវីដ-១៩​ នេះបើយោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកឃ្លាំមើលរដ្ឋាភិបាលអាមេរិក (US Government Watchdog) ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនានេះ។ ប្រាក់ដែលត្រូវបានខាតបង់នោះគឺមានចំនួន ១៧% នៃកញ្ចប់ប្រាក់សរុបដែលរដ្ឋាភិបាលបានអនុម័តសម្រាប់ជួយម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ដែលបានរងផលប៉ះពាល់ដោយសារការបិទខ្ទប់​ប្រទេស។ បើតាមការិយាល័យអធិការកិច្ចនៃអគ្គនាយកដ្ឋានអាជីវកម្មខ្នាតតូច (SBA) អាមេរិកបានបញ្ជាក់ថា ទឹកប្រាក់ជាង ២០០ពាន់លាននោះគឺត្រូវបានខាតបង់តាមរយៈការផ្តល់ប្រាក់កម្ចីទៅកាន់ជនរងគ្រោះក្លែងក្លាយនៅក្នុងគម្រោងជួយសង្គ្រោះចំនួន ២ គឺគម្រោង​ប្រាក់កម្ចីគ្រោះមហន្តរាយសេដ្ឋកិច្ច (EIDL) និងកម្មវិធីការពារប្រាក់បៀវត្សរ៍ (PPP)។ គួរបញ្ជាក់ជូនថា ដើម្បីជួយសង្គ្រោះអាជីវកម្មខ្នាតតូចរដ្ឋាភិបាលអាមេរិកបានអនុម័តកញ្ចប់ថវិកាសរុបចំនួន ៤,៦លានលានដុល្លារសម្រាប់ប្រើប្រាស់ ខណៈគិតត្រឹមពេលនេះគម្រោងជួយសង្គ្រោះនេះនៅសល់ថវិកាចំនួន ៩០,៥ពាន់លានដុល្លារទៀត ដែលមិនទាន់បានប្រើប្រាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 28, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកូរ៉េខាងត្បូងបាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងទៅលើតម្លៃរបស់ប៊ឺហ្គឺយីហោ Five Guys ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃដ៏ខ្ពស់មិនគួរឲ្យជឿមួយ។ Five Guys គឺជាម៉ាកយីហោប៊ឺហ្គឺដ៏ល្បីរបស់សហរដ្ឋអាមេរិក និងទើបត្រូវបានគេយកទៅបើកលក់បន្តនៅក្នុងសង្កាត់ Gangnam ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនានេះបានបញ្ជាក់ថា នៅក្នុងទីផ្សារ Online ក្នុងប្រទេសកូរ៉េខាងត្បូងបានផ្សព្វផ្សាយលក់ប៊ឺហ្គឺយីហោ Five Guys មួយឈុតក្នុងតម្លៃរហូតដល់ ១០០,០០០វ៉ុន (៧៦,៦៦ ដុល្លារ) ខណៈតម្លៃនេះគឺជាតម្លៃដ៏ខ្ពស់បើធៀបទៅនឹងតម្លៃប៊ឺហ្គឺយីហោផ្សេងទៀត ដែលកំពុងមានលក់ស្រាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាក្តី នៅក្នុងថ្ងៃបើកលក់ប៊ឺហ្គឺយីហោ Five Guys ដំបូងនោះគេបានប្រទះឃើញ មានពលរដ្ឋកូរ៉េខាងត្បូងប្រមាណជា ៤០០នាក់បានតម្រង់ជួរចាំចូលទិញប៊ឺហ្គឺតាំងពីមុនពេលបើកហាង ហើយរហូតដល់ពេលរសៀលហាងប៊ឺហ្គឺយីហោ Five

    June 28, 2023
  • អន្តរជាតិ

    ពលរដ្ឋអាមេរិកចំនួន​ ២នាក់បានស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់កម្សាន្ត Big Bend National Park ដែលស្ថិតនៅក្នុងរដ្ឋតិចសាស ភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺជាឪពុកកូននឹងគ្នា ហើយនៅក្នុងថ្ងៃកើតហេតុនោះពួកគាត់បាននាំទៅដើរកំសាន្តនៅលើតំបន់ភ្នំក្នុងឧទ្យានខាងលើនេះតាមធម្មតា ខណៈសីតុណ្ហភាពនៅទីនោះបានកើនឡើងរហូតដល់ ៣៨,៣ សង្សាសេ។ គួរបញ្ជាក់ជូនថា សីតុណ្ហភាពកម្រិត ៣៨,៣សង្សាសេនេះ គឺជារលកកម្តៅកម្រិតខ្ពស់បំផុតលំដាប់ទី២ ដែលអាមេរិកបានជួយប្រទះនៅក្នុងឆ្នាំនេះ ហើយ​សីតុណ្ហភាពដ៏ខ្ពស់នេះក៏បានបណ្តាលឲ្យតំបន់មួយចំនួននៅអាមេរិកត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 27, 2023
  • អន្តរជាតិ

    ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យការផ្គត់ផ្គង់អាហារសមុទ្រនៅលើពិភពលោកចំនួន ៩០% ត្រូវស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ នេះបើយោងតាមការសិក្សាមួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Stockholm Resilience Centre ដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត។ លទ្ធផលនៃការសិក្សាបានបន្តថា បញ្ហាខាងលើនេះក៏បានផ្តល់ការគំរាមគំហែងយ៉ាងខ្លាំងដល់ប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសន័រវេសផងដែរ ដ្បិតប្រទេសទាំង ៣នេះគឺជាប្រទេសនាំចេញគ្រឿងសមុទ្រធំបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះ អាហារខៀវ (Blue Food) ដែលជាប្រភេទអាហារមានដូចជាសារ៉ាយ ខ្យង រុក្ខជាតិ និងត្រីប្រមាណជា ២,១៩០ប្រភេទបានជួយទ្រទ្រង់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណជា ៣,២ពាន់លាននាក់នៅជុំវិញពិភពលោក ខណៈធនធានធម្មជាតិដ៏កម្រនេះនឹងបន្តបាត់បង់បន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែបញ្ហាអាកាសធាតុ៕ អត្ថបទ៖

    June 27, 2023
  • អន្តរជាតិ

    អាមេរិក៖ ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានមើលឃើញថា តម្លៃសំបុត្រនៃការចូលទស្សនាកម្មវិធីកម្សាន្តនានានៅលើពិភពលោកនិងជាពិសេសនោះគឺការប្រគំតន្ត្រីតែម្តងបានកើនឡើងគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ​ ខណៈតម្លៃសំបុត្រថ្លៃខ្លះវិញបានកើនឡើងខ្ពស់លើកកម្រិតដែលប្រជាពលរដ្ឋគួរចំណាយទៀតផង។ ការចាប់អារម្មណ៍អំពីបញ្ហាដ៏កម្រខាងលើនេះត្រូវបានកើតឡើងក្នុងអំឡុងពេលដែលចរន្តសេដ្ឋកិច្ចនៅលើសកលលោកហាក់មានភាពជាប់គាំង​ ដែលបណ្តាលឲ្យប្រទេសជាច្រើនត្រូវជួបប្រទះនឹងវិប​ត្តិអតិផរណ ពោលគឺស្ថានភាពដែលតម្លៃនៃទំនិញនៅលើទីផ្សារបានកើនឡើងខ្ពស់ ខណៈតម្លៃនៃលុយបានធ្លាក់ចុះ។ បើតាមក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានលើកយកករណីនៃការប្រគំតន្រ្តីរបស់កំពូលតារាចម្រៀងលំដាប់ពិភពលោកគឺអ្នកនាង Taylor Swift មកហៅតាមភាសាសេដ្ឋកិច្ចថា “អតិផរណា Taylor Swift ” ដ្បិតសំបុត្រនៃការចូលទស្សនាការប្រគំតន្ត្រីរបស់គាត់បានកើនឡើងយ៉ាង​ខ្ពស់ បើធៀបទៅនឹងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងនៅខែកក្កដាខាងមុខនេះ អ្នកនាង Taylor Swift នឹងអញ្ជើញទៅប្រគំតន្ត្រីនៅក្នុងប្រទេសសិង្ហបុរី ខណៈតម្លៃសំបុត្រសម្រាប់ចូលទស្សនាការប្រគំតន្ត្រីនោះកម្រិតទាបបំផុតគឺ ១,២០០ដុល្លារ ហើយនៅក្នុងខែសីហា តារាចម្រៀងវ័យ ៣៣ឆ្នាំរូបនេះនឹងបន្តទៅប្រគំតន្ត្រីនៅក្នុងប្រទេសម៉ិចស៊ីកូជាមួយនឹងតម្លៃសំបុត្រចូលទស្សនា ៥០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 27, 2023
  • អន្តរជាតិ

    អាមេរិក៖ ជើងហោះហើរមួយចំនួ​ននៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកត្រូវបានពន្យារពេលជាបន្ទាន់កាលពីល្ងាចថ្ងៃចន្ទ ទី២៦ ខែមិថុនា ដោយសារបញ្ហាអាកាសធាតុ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time។ បញ្ហាអាកាសធាតុដែលជាដើមហេតុជម្រុញឲ្យមានការពន្យារជើងហោះជាបន្ទាន់នោះ គឺបង្កឡើងដោយសារតែមានព្យុះដ៏កំណាចមួយ ដែលបង្កើតឲ្យមានរន្ទះ ខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ បើយោងតាមអាជ្ញាធរអាកាសរណ៍អាមេរិកបានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះខាងលើនេះក៏បានបណ្តាលឲ្យឧបរកណ៍និងសម្ភារៈបច្ចេកទេសមួយចំនួនៅក្នុងព្រលានយន្តហោះត្រូវរងនូវការខូចខាតផងដែរ។ ព្រលានយន្តហោះដែលបានប្រកាសអំពីការពន្យារជើងហោះហើរនោះមានដូចជា ព្រលានយន្តហោះ Hartsfield-Jackson Atlanta, ព្រលានយន្តហោះ Philadelphia, ព្រលានយន្តហោះ Newark’s Liberty, ព្រលានយន្តហោះ New York’s JFK និងព្រលានយន្តហោះ LaGuardia។ យ៉ាងណាក្តី ហេតុការណ៍ខាងលើនេះមិនបានបង្កឲ្យមានអ្នកដំណើរ ឬពលរដ្ឋអាមេរិកណាម្នាក់បានរងគ្រោះថ្នាក់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    June 27, 2023
  • អន្តរជាតិ

    ហេតុការណ៍ផ្ទុះនាវាមុជទឹក Titan នៅតែជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់ពលរដ្ឋរាប់លាននាក់នៅជុំវិញពិភពលោក ខណៈក្រុមអ្នកជំនាញវិញបានព្យាយាមបង្ហាញពីចំណាប់អារម្មណ៍ផ្សេងៗចំពោះមូលហេតុដែលធ្វើឲ្យនាវាផ្ទុះ និងបានសម្លាប់មនុស្សអស់ចំនួន ៥នាក់។ បើយោងតាមលោក James Cameron ដែលជាអ្នកដឹកនាំរឿង “Titanic” និងជាអ្នកជំនាញផ្នែកនាវាម្នាក់ផងនោះបានលើកឡើងថា គាត់បានមើលឃើញពីចំណុចអវិជ្ជមានមួយចំនួនដែលបណ្តាលឲ្យនាវាត្រូវផ្ទុះឡើងដោយនៅក្នុងនោះមានទាំងបញ្ហាបច្ចេកនៃការផលិតនាវា និងរបៀបនៃការគ្រប់គ្រងនាវាផងដែរ។ អ្នកជំនាញរូបនេះបានបន្តថា កំហុសដ៏ធំចម្បងមួយរបស់នាវា Titan គឺការច្នៃម៉ូតរបស់វាតែម្តង ដ្បិតនាវាត្រូវបានរចនាឡើងដោយមានតួរាងស៊ីឡាំងធ្វើពីកាបោនប្រភេទ Carbon Fiber ខណៈតួនាវាប្រភេទនេះគឺងាយនឹងរងនូវការខូតខាតណាស់នៅពេលដែលនាវាចុះកាន់តែជ្រៅទៅក្រោមបាតសមុទ្រ។ រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ ការកំំណត់ពីសមត្ថភាពរបស់នាវាមិនបានច្បាស់លាស់ពីសំណាក់ក្រុមហ៊ុន​ Ocean Gate ចំពោះជម្រៅទឹកសមុទ្រដែលនាវាអាចចុះទៅដល់ដោយសុវត្ថិភាព។ កាលពីឆ្នាំ ២០១៨ កន្លងទៅមានឯកសារមួយបានបង្ហាញ នាវារបស់ក្រុមហ៊ុន Ocean Gate អាចមានសមត្ថភាពចុះទៅក្រោមបាតសមុទ្រក្នុងជម្រៅ ១,៣០០ម៉ែត្រ ខណៈនៅក្នុងបេសកកម្មខាងលើនេះគឺនាវា Titan

    June 24, 2023
  • អន្តរជាតិ

    អង់គ្លេស៖ រូបគំនូរដែលមានអាយុកាលជាង ១០០ឆ្នាំមួយផ្ទាំងនឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណជា ៨០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនានេះ។ រូបគំនូរមួយផ្ទាំងនេះមានឈ្មោះថា “Lady With A Fan” ឬមានន័យជាខេមរៈភាសាថា “ស្រ្តីកាន់ផ្លិត”។ ប្រភពខាងលើបានបន្តថា រូបគំនូរដ៏ប្រណិតមួយនេះត្រូវបានគូរដោយកំពូលវិចិត្រករលំដាប់ពិភពលោក គឺលោក Gustav Klimt ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ ១៩១៨។ តាមគម្រោងគឺរូបគំនូរមួយផ្ទាំងនេះត្រូវដាក់លក់តាមរយៈការរៀបចំពិធីដេញថ្លៃដ៏ធំមួយនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃទី ២៧ ខែមិថុនានេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 24, 2023
  • អន្តរជាតិ

    អាមេរិក៖ ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមនៅជុំវិញពិភពលោកនឹងកើនឡើងរហូតដល់ ១,៣ពាន់លាននាក់នៅត្រឹមឆ្នាំ ២០៥០ខាងមុខ នេះបើយោងតាមការសិក្សាមួយដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Institute for Health Metrics and Evaluation ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍របស់វិទ្យាស្ថានខាងលើនេះបានបង្ហាញថា នាពេលបច្ចុប្បន្ននេះពិភពលោកមានអ្នកជំងឺទឹកនោមផ្អែមប្រមាណជា ៥២៩លាននាក់រួចហើយ ដោយនៅក្នុងនោះគឺមានអ្នកជំងឺទឹកនោមផ្អែមម្នាក់ក្នុងចំណោម ១០នាក់បានធ្លាក់ខ្លួនពិការ ឬស្លាប់បាត់បង់ជីវិតតែម្តង។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមនឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ ហើយកើនឡើងដល់ចំនួន ១,៣ពាន់លាននាក់នៅក្នុងរយៈពេល ៣ ទសវត្សរ៍ទៀត​ ខណៈ ៩៥%នៃករណីកើតជំងឺទឹកនោមផ្អែមនោះគឺជាការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២។ នៅក្នុងការសិក្សាក៏បានរកឃើញផងដែរថា

    June 23, 2023