- Pheakdey
- ព័ត៌មានជាតិ
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានចេញសេចក្តីណែនាំឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នអំពីបញ្ហាអាកាសធាតុជាលើកដំបូងនៅក្នុងឆ្នាំនេះក្រោយមានការព្យាករណ៍ថា សីតុណ្ហភាពនៅតាមតំបន់សំខាន់ៗមួយចំនួននឹងកើនឡើងក្នុងកម្រិតដ៏ខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ តំបន់ដែលអាចនឹងរងសម្ពាធខ្ពស់ពីបញ្ហារលកកម្តៅនោះមានដូចជា នៅក្នុងទីក្រុងសេអ៊ូល និងនៅតំបន់ភាគខាងកើតនៃខេត្ត Gyeonggi។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងតំបន់ទាំង ២ខាងលើនេះបានកើនឡើងក្នុងកម្រិតខ្ពស់ជាង ៣៣អង្សាសេក្នុងរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ ខណៈកម្តៅអាចនឹងបន្តកើនឡើងខ្ពស់ជាងនេះ និងបន្តកើតមានក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀតផងដែរ។ បើតាមរបាយការណ៍របស់អាជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញថា ចាប់តាំងពីថ្ងៃទី ២០ ខែឧសភាមកដល់សប្តាហ៍នេះ មានពលរដ្ឋកូរ៉េខាងត្បូងចំនួន ៨៦នាក់ហើយ ដែលបានធ្លាក់រងគ្រោះដោយសាររលកកម្តៅ ហើយនៅក្នុងនោះក៏មានពលរដ្ឋម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 19, 2023 - អន្តរជាតិ
ថៃ៖ ទីផ្សារលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេល ៥ខែដំបូងនៅក្នុងឆ្នាំ ២០២៣នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនានេះ។ បើតាមនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃបានបញ្ជាក់ថា មានរថយន្តអគ្គិសនីចំនួន ៣២,៤៥០គ្រឿងត្រូវបានលក់ដាច់អស់ បើគិតពីខែមករារហូតមកដល់ខែឧសភានេះ។ អាជ្ញាធរថៃបានបញ្ជាក់ថា បើសិនធ្វើការប្រៀបធៀបពីកំណើននៃតម្រូវការរថយន្តអគ្គិសនីនេះទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានការកើនឡើងយ៉ាងខ្ពស់ ពោលគឺបានកើនឡើងរហូតដល់ ៤៧៤,៤៣%ឯណោះ។ គួរបញ្ជាក់ជូនថា ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនងាកមកប្រើប្រាស់រថយន្តអគ្គិសនី រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយការបង់ពន្ធផ្លូវរហូតដល់ ៨០% សម្រាប់រថយន្តអគ្គិសនីគ្រប់ប្រភេទក្នុងរយៈពេលមួយឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 17, 2023 - អន្តរជាតិ
ចិន៖ ទីក្រុងមួយចំនួនស្ថិតនៅភាគខាងជើងនៃប្រទេសចិនបានបំបែកកំណត់ត្រាមានសីតុណ្ហភាពខ្ពស់បំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃសុក្រ ទី១៦ ខែមិថុនាម្សិលមិញនេះ។ ទីក្រុងដែលកំពុងតែប្រឈមនឹងរលកកម្តៅក្នុងកម្រិតយ៉ាងខ្ពស់នោះមានដូចជា ទីក្រុង Shijiazhuang ទីក្រុង Zhangjiakou និងទីក្រុង Chengde ដែលស្ថិតនៅក្នុងខេត្ត Hebei។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងទីក្រុងទាំង ៣ខាងលើនេះបានកើនឡើងដល់ ៤០អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេនាពេលកន្លងមក ខណៈទីតាំងសំខាន់ៗជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសចិនក៏សុទ្ធតែត្រូវប្រឈមជាមួយនឹងបញ្ហារកលកម្តៅនេះផងដែរ គ្រាន់តែសីតុណ្ហភាពមិនទាន់ឡើងដល់កម្រិតបំបែកកំណត់ត្រា។ ស្របពេលដែលសីតុណ្ហភាពបានកើនឡើងខ្ពស់ ប្រទេសចិនក៏ត្រូវប្រឈមនឹងបញ្ហាមួយបន្ថែមទៀតផងដែរ គឺខ្វះខាតអគ្គិសនីសម្រាប់ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការប្រើប្រាស់ជាក់ស្តែង។ បើយោងតាមការព្យាករណ៍របស់ក្រុមអ្នកជំនាញចិនបានបញ្ជាក់ថា ប្រទេសចិនអាចប្រឈមនឹងបញ្ហាកើនឡើងនៃសីតុណ្ហភាពនេះក្នុងរយៈពេលជាង ២ខែទៀត ដោយគិតចាប់ពីពាក់កណ្តាលខែមិថុនានេះ៕ ប្រភព៖ The Strait Time
June 17, 2023 - អន្តរជាតិ
ម៉ិចស៊ីកូ៖ អាជ្ញាធរម៉ិចស៊ីកូបានធ្វើការជូនដំណឹងឲ្យពលរដ្ឋខ្លួនត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាព ក្រោយសីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសបានកើនឡើងដល់កម្រិតដ៏ខ្ពស់បំផុតមួយដែលមិនធ្លាប់កើតមាននាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនានេះ។ បើតាមអាជ្ញាធរម៉ិចស៊ីកូបានបញ្ជាក់ថា សីតុណ្ហភាពជាមធ្យមបានកើនឡើងខ្ពស់ជាង ៣០អង្សាសេ ពោលគឺបានកើតឡើងខ្ពស់ជាងសីតុណ្ហភាពជាទូទៅ ១០ សង្សាសេ។ បើយោងតាមការព្យាករណ៍បានបង្ហាញថា សីតុណ្ហភាពដ៏ក្តៅនេះនឹងបន្តកើតមាននៅក្នុងប្រទេសម៉ិចស៊ីកូក្នុងរយៈពេលចន្លោះពី ១០ ទៅ ១៥ ថ្ងៃទៀត ដោយគិតចាប់ពីពេលជូនដំណឹងនេះ ខណៈរដ្ឋចំនួន ២៣ នៅក្នុងចំណោមរដ្ឋសរុបទាំង ៣២ របស់ប្រទេសម៉ិចស៊ីកូនឹងត្រូវប្រឈមជាមួយបញ្ហារលកកម្តៅនេះខ្លាំងជាងគេ។ សូមបញ្ជាក់ជូនផងដែរនៅក្នុងឆ្នាំ ២០២៣នេះរលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋម៉ិចស៊ីកូអស់ចំនួន ៦នាក់ហើយ ខណៈមានពលរដ្ឋមួយចំនួនបានធ្លាក់ខ្លួនឈឺផងដែរ៕ ប្រភព៖ The Strait
June 16, 2023 - អន្តរជាតិ
ស្រីលង្កា៖ ដុំគ្រួសក្នុងតម្រងនោមដ៏ធំមិនគួរឲ្យជឿមួយក្នុងប្រវត្តិសាស្រ្តនៃវិស័យវេជ្ជសាស្រ្តត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកជំងឺម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Colombo Army Hospital ដែលជាមន្ទីរពេទ្យយោធាធំមួយនៅក្នុងប្រទេសស្រីលង្កា ខណៈអ្នកជំងឺនោះគឺជាស្រ្តីចំណាស់ម្នាក់ឈ្មោះ Canistus Coonge និងមានអាយុ ៦២ឆ្នាំ។ ប្រភពខាងលើបានបន្តថា គ្រួសក្នុងតម្រងនោមដែលបានវះកាត់ចេញពីក្នុងខ្លួនរបស់លោកស្រី Canistus Coonge នោះគឺមានប្រវែង ១៣,៣៧ សង់ទីម៉ែត្រ និងមានទម្ងន់ ៨០១ក្រាម។ បើតាមក្រុមអ្នកជំនាញក្នុងវិស័យវេជ្ជសាស្រ្តបានបញ្ជាក់ថា ដុំគ្រួសខាងលើនេះគឺមានទំហំធំជាងដុំគ្រោះធម្មតារហូតដល់ ៥ដង និងជាដុំគ្រួសធំបំផុតនៅលើពិភពលោកផងដែរគិតត្រឹមពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា នាពេលកន្លងមកក្រុមវេជ្ជបណ្ឌិតធ្លាប់បានរកឃើញគ្រោះក្នុងតម្រងនោមក្នុងករណីកម្រមួយចំនួនដែលមានប្រវែងត្រឹម ១២
June 16, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២គ្រាប់កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺជាមីស៊ីលបាលីស្ទិកសម្រាប់បាញ់ក្នុងរយៈចម្ងាយជិត ខណៈទីតាំងដែលយោធាកូរ៉េខាងជើងបានបាញ់មីស៊ីលទៅកាន់នោះគឺតំបន់ឆ្នេរសមុទ្រភាគខាងកើត ដែលជាតំបន់នៅជាប់និងប្រទេសកូរ៉េខាងត្បូង។ ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃម្សិលមិញនេះគឺត្រូវបានធ្វើឡើងភ្លាមៗក្រោយពេលដែលប្រមុខដឹកនាំកូរ៉េខាងជើងបានធ្វើការព្រមានជាសាធារណៈជុំវិញការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ពោលគឺមីស៊ីលបានផ្ទុះឡើងក្រោយមានសេចក្តីព្រមានខាងលើនេះមិនបានមួយម៉ោងផងដែរ។ គួរបញ្ជាក់ជូនថា ម្សិលមិញនេះប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបើកការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល ៥ថ្ងៃ ដោយប្រើកងទ័ពចំនួន ២,៥០០នាក់ ខណៈសមយុទ្ធយោធានោះគឺជាសមយុទ្ធប្រើគ្រាប់ពិតទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 16, 2023 - អន្តរជាតិ
ហុងកុង៖ ការសិក្សាមួយរបស់ក្រុមហ៊ុន Venturenix ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកដ៏ធំនៅក្នុងទីក្រុងហុងកុងបានបង្ហាញថា មួយភាគបួននៃកន្លែងធ្វើការងាររបស់មនុស្សនៅក្នុងទីក្រុងហុងកុងនឹងត្រូវជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ដែលជាបច្ចេកវិទ្យាដ៏ទំនើបបំផុតមួយនាពេលបច្ចុប្បន្ននេះ។ ការសិក្សាដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនានេះបានព្យាករណ៍ថា និន្នាការខាងលើនេះអាចនឹងកើតមាននៅទូទាំងក្រុងហុងកុងក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺក្នុងរយៈប្រហែលជា ៥ឆ្នាំទៀត។ ការសិក្សាដដែលនេះបានបញ្ជាក់ថា កម្លាំងពលកម្មរបស់មនុស្សមួយភាគបួន ឬ ២៥% នៃកម្លាំងពលកម្មសរុបក្នុងទីក្រុងហុងកុងនោះគឺអាចស្មើនឹងកន្លែងធ្វើការងាចំនួន ៨០០,០០០កន្លែង ដូចនេះវាន័យថា នៅក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ទៀត ពលរដ្ឋហុងកុងចំនួន ៨០០,០០០នាក់នឹងត្រូវប្រឈមនឹងការបាត់បង់ការងារ ឬត្រូវផ្លាស់ប្តូរការងារថ្មី ដ្បិតតួនាទីរបស់ពួកគេនឹងត្រូវជំនួយដោយបច្ចេកវិទ្យា AI វិញម្តង។ របាយការណ៍នៅក្នុងការសិក្សាបានបញ្ជាក់ទៀថា ក្រុមបុគ្គលិកដែលអាចប្រឈមនឹងបញ្ហាខាងលើនេះគឺភាគច្រើនជាក្រុមបុគ្គលិកក្នុងផ្នែករដ្ឋបាល និងផ្នែកសេវាកម្មអតិថិជន៕ អត្ថបទ៖
June 15, 2023 - អន្តរជាតិ
ឥណ្ឌា៖ ព្យុះស៊ីក្លូនដ៏កំណាចមួយកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃពុធ ទី១៤ ខែមិថុនាម្សិលមិញនេះ។ ឥទ្ធិពលរបស់ព្យុះបានបង្កឲ្យមានខ្យល់បក់បោក និងភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានបញ្ហាបាក់ស្រុតដី និងបង្កឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង Mandvi ស្ថិតនៅក្នុងរដ្ឋ Gujarat នៃប្រទេសឥណ្ឌា និងនៅក្នុងទីក្រុង Karachi នៃប្រទេសប៉ាគីស្ថានផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះមានពលរដ្ឋនៃប្រទេសទាំង ២ខាងលើនេះជាង ១០០,០០០នាក់ហើយ ដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ខណៈរបាយការណ៍ចុងក្រោយមួយក៏បានបង្ហាញថា មានពលរដ្ឋចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតផងដែរ។ បើតាមក្រុមអ្នកជំនាញបានលើកឡើងថា ទំហំនៃផលប៉ះពាល់របស់ព្យុះស៊ីក្លូនទៅកាន់ប្រទេសឥណ្ឌា និងប៉ាគីស្ថានអាចមានធំជាងការជម្រាបជូនខាងលើនេះ ដ្បិតយោងតាមការព្យាករណ៍បានបង្ហាញថា ព្យុះនឹងបន្តមានឥទ្ធិពលខ្លាំងនៅក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី
June 15, 2023 - អន្តរជាតិ
អាមេរិក៖ បុគ្គលិកម្នាក់ដែលត្រូវបានក្រុមហ៊ុន Starbucks បញ្ឈប់ពីការងារជុំវិញករណីរើសអើងជាតិសាសាន៍ត្រូវទទួលបានប្រាក់សំណងចំនួន ២៥,៦ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនានេះ។ បុគ្គលិករូបនេះមានឈ្មោះថា Shannon Phillips ភេទស្រី ជាអតីតប្រធានគ្រប់គ្រងតំបន់របស់ក្រុមហ៊ុន Starbucks ប្រចាំនៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងពីឆ្នាំ ២០១៨ម្លេះ ដោយពេលនោះមានបុរសជនជាតិស្បែកខ្មៅចំនួន ២នាក់បានចូលទៅក្នុងហាងកាហ្វេ Starbucks មួយកន្លែងនៅក្នុងទីក្រុង Philadelphia នៃរដ្ឋ New Jersey ដើម្បីជួបប្រជុំជាមួយបុរសជនជាតិស្បែកសម្នាក់ ដែលមិនទាន់បានមកដល់ក្នុងហាងកាហ្វេនៅឡើយទេ។ ក្នុងអំឡុងពេលកំពុងរង់ចាំបុរសជនជាតិស្បែកសនោះ បុរសជនជនជាតិស្បែកខ្មៅទាំង ២នាក់នោះមិនទាន់ធ្វើការកម៉្មង់អ្វីសម្រាប់ញ៉ាំឡើយ ខណៈពេលនោះមានបុរសជនជាតិស្បែកខ្មៅម្នាក់ស្រាប់តែឈឺបត់ជើង
June 14, 2023 - អន្តរជាតិ
អាមេរិក៖ លោក ដូណាល់ ត្រាំ បានរងនូវការចោទប្រកាន់ចំនួន ៣៧ករណីជុំវិញករណីបែងចែកឯកសារថ្នាក់ជាតិសំខាន់ៗមួយចំនួនមិនត្រឹមត្រូវមុនពេលដែលរូបលោកត្រូវចាក់ចេញពីសេតវិមាននៅពេលចប់អាណត្តិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ បើតាមតុលាការសហព័ន្ធអាមេរិកបានបញ្ជាក់ថា សកម្មភាពដែលត្រូវបានចាត់ទុកជាបទល្មើសរបស់អតីតប្រធានាធិបតីអាមេរិករូបនេះមានដូចជា ការលួចកាន់កាប់ លាក់បាំង និងចាត់ចែងឯកសារសំខាន់ៗមួយមិនបានត្រឹមត្រូវ។ គួរបញ្ជាក់ជូនថា លោក ដូណាល់ ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវចោទប្រកាន់នូវបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ជាក់ស្តែងនាពេលកន្លងមកតុលាការសហព័ន្ធអាមេរិកធ្លាប់ធ្វើការចោទប្រកាន់ទៅលើរូបគាត់ចំនួន ៣៤ករណីរួចម្តងហើយជុំវិញករណីក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅក្នុងទីក្រុងញូវយ៉ក។ ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះលោក ដូណាល់ ត្រាំ ក៏ត្រូវប្រឈមនឹងរឿងអាស្រូវផ្លូវភេទមួយករណីជាមួយស្រ្តីម្នាក់ដែលជាអតីតតារាភាពយន្តអាសអាភាសផងដែរ៕ ប្រភព៖ The Thaiger
June 13, 2023









