Pheakdey
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃបានកំពុងតែប្រឈមនឹងការរាតត្បាតនៃជំងឺគ្រុនឈាមក្នុងកម្រិតគួរឲ្យព្រួយបារម្ភមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍  នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ បើតាមលោកស្រី Traisuree Taisaranakul អ្នកនាំពាក្យឲ្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា​ កម្រិតរាតត្បាតនៃជំងឺគ្រុនឈាមនៅប្រទេសថៃក្នុងពេលនេះគឺលឿនជាងកម្រិតឆ្លងកាលពីឆ្នាំមុនរហូតដល់ ៤,២ដងឯ​ណោះ។ ប្រភពខាងលើបានបន្តថា បើគិតជាមធ្យមចំពោះករណីអ្នកកើតជំងឺគ្រុនឈាមនៅពេលនេះគឺក្នុងមួយសប្តាហ៍មានអ្នកកើតប្រមាណជា ៩០០នាក់ និងស្លាប់ចំនួនម្នាក់។ ដោយឡែកបើគិតចាប់តាំងដើមខែមករាមករហូតមកទល់នឹងពេលនេះគឺប្រទេសថៃបានរកឃើញករណីអ្នកកើតជំងឺគ្រុនឈាមសរុបជាង ១៩,០០០ករណី និងបានរកឃើញអ្នកស្លាប់សរុបចំនួន ១៧នាក់ផងដែរ។ សូមបញ្ជាក់ថា​ ទីតាំងដែលកំពុងប្រឈមនឹងការរាតត្បាតជំងឺគ្រុនឈាមខ្ពស់នៅក្នុងប្រទេសថៃមានដូចជា ទីក្រុងបាងកក ខេត្ត Trat, ខេត្ត Nan, ខេត្ត Chanthaburi, ខេត្ត Rayong និងខេត្ត Mae Hong

    June 13, 2023
  • អន្តរជាតិ

    អង់គ្លេស៖ របាយការណ៍មួយបានបង្ហាញថា ប្រទេសអង់គ្លេសបានខាតបង់សេដ្ឋកិច្ចស្មើនឹងថ្ងៃធ្វើការងារជិត ៤លានថ្ងៃដោយសារការធ្វើបាតុកម្មក្នុងរយៈជាងមួយឆ្នាំមកនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ គួរបញ្ជាក់ថា បាតុកម្មដែលបានផ្តល់ការគំរាមគំហែងដល់ប្រទេសអង់គ្លេសនោះគឺបានផ្តើមកើតឡើងចាប់តាំងពីខែមករាឆ្នាំមុន ហើយគិតរហូតមកទល់នឹងពេលនេះការតវ៉ាហាក់នៅមិនទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយទេ បើទោះជាវាមានសភាពធូរស្រាលច្រើនហើយក៏ដោយ។ ប្រភពខាងលើបានបន្តថា បើគិតពីទំហំសេដ្ឋកិច្ចដែលរដ្ឋាភិបាលអង់គ្លេសបានខាតបង់គឺតម្លៃប្រហែលជា ១,៣ ពាន់លានផោន ឬស្មើនឹងប្រាក់ចំណូលនៃថ្ងៃធ្វើការងារគិតជាមធ្យមចំនួន ៣,៩លានថ្ងៃផងដែរ។ សូមបញ្ជាក់ជូនថា បាតុកម្មដែលកំពុងកើតមាននៅក្នុងប្រទេសអង់គ្លេសនៅពេលនេះគឺបានបង្កឡើងដោយក្រុមគ្រូពេទ្យនៅទូទាំងប្រទេស ដែលបានប្រមូលផ្តុំគ្នាទាមទាឲ្យរដ្ឋាភិបាលកែសម្រួលលក្ខខណ្ឌធ្វើការងាររបស់ពួកគេមួយចំនួន និងទាមទារដំឡើងប្រាក់ខែគោល ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗឲ្យស្របទៅនឹងកម្រិតអតិផរណានៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ។ បើតាមរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា បាតុកម្មខាងលើនេះគឺជាបាតុកម្មដែលអាក្រក់បំផុតមិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩៨៩ មក៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    June 13, 2023
  • អន្តរជាតិ

    អាមេរិក៖ ការប្រែប្រួលអាកាសធាតុបានកំពុងតែបង្កការគំរាមគំហែងពិភពលោកយ៉ាងធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនៅក្នុងរដូវក្តៅនាឆ្នាំនេះប្រទេសមួយចំនួនបានជួបប្រទះនឹងសីតុណ្ណភាពឡើងក្តៅក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ហើយប្រទេសខ្លះបានជួបប្រទះនូវបញ្ហាភ្លើងឆេះព្រៃក្នុងកម្រិតដ៏អាក្រក់មិនធ្លាប់មានជាដើម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៣ ខែមិថុនានេះឲ្យដឹងថា រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃក្នុងទំហំដ៏ធំមិនធ្លាប់មាន ពោលគឺមានធំជាងទំហំដែលធ្លាប់បានឆេះនាពេលកន្លងមករហូតដល់ ៥ដងឯណោះ។ គួរបញ្ជាក់ជូនថា ការចុះផ្សាយខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការសិក្សាមួយរបស់ក្រុមអ្នកជំនាញអាមេរិក ដែលបានធ្វើការវាយតម្លៃពីផលប៉ះពាល់ផ្សេងៗជុំវិញបញ្ហាភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយគិតចាប់តាំងពីឆ្នាំ ១៩៧១ មកដល់ឆ្នាំ ២០២១។ ប្រភពខាងលើបានបន្តថា អ្វីដែលកាន់តែអាក្រក់និងគួរឲ្យបារម្ភទៀតនោះ គឺក្រុមអ្នកជំនាញអាមេរិកបានធ្វើការព្យាករណ៍ថា ទំំហំព្រៃដែលនឹងត្រូវភ្លើងឆេះនៅក្នុងទីតាំងខាងលើនេះនឹងបន្តរីកធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅត្រឹមឆ្នាំ ២០៥០ គឺទំហំព្រៃដែលត្រូវភ្លើងឆេះជាមធ្យមអាចនឹងកើនឡើងរហូតដល់ ៥០%ឯណោះ បើធៀបនឹងទំហំព្រៃដែលត្រូវភ្លើងឆេះនាពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    June 13, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានឃាត់ខ្លួនបុរសក្លាហានម្នាក់ ដែលបានព្យាយាមឡើងលើអគារដ៏ខ្ពស់មួយនៅក្នុងទីក្រុងសេអ៊ូលដោយគ្មានប្រើប្រាស់ឧបករណ៍ជំនួយអ្វីទាល់តែសោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ បុរសដែលបានព្យាយាមធ្វើរឿងដ៏គ្រោះថ្នាក់តែម្នាក់ឯង និងគ្មានការអនុញ្ញាតពីអាជ្ញាធរក្រុងសេអ៊ូល ឬស្ថាប័នជំនាញណាមួយរូបនេះមានឈ្មោះថា George King-Thompson និងជាជនជាតិអង់គ្លេស។ ប្រភពខាងលើបានបន្តថា អគារដែលលោក George King-Thompson បានព្យាយាមឡើងនោះមានឈ្មោះថា Lotte World Tower មានកម្ពស់ ៥៥៥ម៉ែត្រ និងមាន ១២៣ជាន់ ខណៈអគារពាណិជ្ជកម្មមួយនេះគឺជាអគារខ្ពស់ជាងគេបំផុតប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាអគារខ្ពស់ជាងគេបំផុតលំដាប់ទី ៤នៅលើពិភពលោកផងដែរ។ ការឃាត់ខ្លួនបុរសដែលចូលចិត្តយកជីវិតខ្លួនឯងទៅប្រលែងលេងជាមួយនឹងគ្រោះថ្នាក់រូបនេះគឺត្រូវបានធ្វើឡើងនៅពេលដែលគាត់បានឡើងទៅដល់ជាន់ទី ៧៣ទៅហើយ ខណៈរូបគាត់មានបំណងចង់ឡើងឲ្យដល់ដំបូលអគារដោយប្រើតែដៃទទេប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា នាពេលកន្លងមកលោក George King-Thompson 

    June 13, 2023
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនអាកាសចរណ៍មួយបានសម្រេចដាក់ចេញនូវបទបញ្ជាដ៏តឹងរឹងមិនធ្លាប់មានមួយគឺផ្អាកមិនឲ្យមកធ្វើការងារនោះទេចំពោះបុគ្គលិកភេទស្រីរូបណាដែលធាត់លើសពីទម្ងន់ស្តង់ដារដែលក្រុមហ៊ុនបានកំណត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃចន្ទ ទី១២ ខែមិថុនានេះបានបញ្ជាក់ថា​ ក្រុមហ៊ុនដែលបានអនុវត្តនូវគោលការណ៍ដ៏កម្រខាងលើនេះគឺ ក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។ គួរកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន Hainan Airlines បានកំណត់យកទម្ងន់ស្តង់ដាររបស់បុគ្គលិកភេទស្រីដោយប្រើប្រាស់រូបមន្ត កម្ពស់ (គិតជាសង់ទីម៉ែត្រ) ដក ១១០ = ទម្ងន់ស្តង់ដារ (គិតជាគីឡូក្រាម)។ ឧទាហរណ៍ថា បុគ្គលិកភេទស្រីម្នាក់មានកម្ពស់ ១,៦៥ ម៉ែត្រ (១៦៥ សង់ទីម៉ែត្រ-១១០) នោះទម្ងន់ស្តង់ដាររបស់គាត់គឺ ៥៥ គីឡូក្រាម។ ប្រភពខាងលើបានបន្តថា ក្នុងការអនុវត្តវិធានការខាងលើនេះគឺក្រុមហ៊ុន Hainan

    June 12, 2023
  • អន្តរជាតិ

    អាមេរិក៖ បើទោះជាពិភពលោកបានរីកចម្រើនទៅមុខយ៉ាងលឿន ហើយមនុស្សភាគច្រើនសុទ្ធតែបានទទួលការអប់រំយ៉ាងសម្បូរបែបយ៉ាងណាក៏ដោយ តែផ្នត់គំនិតនៃការប្រើអំពើហិង្សាចំពោះស្រ្តីនៅតែបន្តកើតមានជារឿយៗនៅសង្គមគ្រួសារទាំងនៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍ និងនៅក្នុងប្រទេសជឿនលឿន។ ជាក់ស្តែងយោងតាមការសិក្សាមួយបានបង្ហាញថា អំពើហិង្សាចំពោះស្រ្តី ការរើសអើងចំពោះស្រ្តី និងវិសមភាពយេនឌ័របានកើតឡើងយ៉ាងច្រើនគួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅក្នុងអំឡុងពេលដែលពិភពលោកត្រូវបិទខ្ទប់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។ គួរកត់សម្គាល់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃចន្ទ ទី១២ ខែមិថុនានេះ។ របាយការណ៍នៅក្នុងការសិក្សាដដែលនេះបានបង្ហាញថា នៅក្នុងផ្នត់គំនិតរបស់មនុស្សប្រុសម្នាក់នៅក្នុងចំណោមមនុស្សប្រុស ៤នាក់ នៅតែគិតថា ការប្រើប្រាស់អំពើហិង្សាចំពោះប្រពន្ធគឺជារឿងធម្មតា។ ផ្អែកតាមលទ្ធផលនៃការសិក្សានេះគេបានបង្ហាញក្តីបារម្ភថា គោលដៅនៃការលុបបំបាត់អំពើហិង្សា និងការរើសអើងចំពោះស្រ្តីនៅលើពិភពលោកទំនងជាមិនអាចសម្រេចបានតាមផែនការកំណត់នៅក្នុងឆ្នាំ ២០៣០ខាងមុខនេះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 12, 2023
  • អន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានទាញសញ្ញាអាសន្នកម្រិត ៣ ក្រោយភ្នំភ្លើងដ៏គ្រោះថ្នាក់មួយបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ភ្នំភ្លើងដែលកំពុងតែបង្កការគំរាមគំហែងនេះមានឈ្មោះថា Mayon មានកម្ពស់ ២,៤៦២ម៉ែត្រ ស្ថិតនៅភាគកណ្តាលនៃខេត្ត Albay និងជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទាំង ២៤នៅក្នុងប្រទេសហ្វីលីពីនផងដែរ។ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 9, 2023
  • អន្តរជាតិ

    អាមេរិក៖ របាយការណ៍មួយបានបង្ហាញថា បណ្តាញសង្គម Instagram គឺជាវេទិកាចម្បងបំផុតដែលបានបង្ហាញការរំលោភបំពានផ្លូវភេទចំពោះកុមារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនានេះ។  របាយការណ៍ពិសេសមួយនេះត្រូវបានធ្វើឡើងរួមគ្នាដោយសកលវិទ្យាល័យ Stanford និងស្ថាប័នសារព័ត៌មាន The Wall Street Journal។ គួរកត់សម្គាល់ថា របាយការណ៍ខាងលើនេះត្រូវបានចេញផ្សាយដោយផ្អែកលើការរឃើញថា នៅលើបណ្តាញសង្គម Instagram មានការបង្ហោះមាតិកា និងមានការទំនាក់ទំនងគ្នាយ៉ាងសកម្មបំផុតជុំវិញប្រធានបទផ្លូវភេទ និងការជួញដូរផ្លូវភេទជាដើម ហើយជាពិសេសនោះគឺបានកើតឡើងក្នុងចំណោមក្រុមពលរដ្ឋវ័យក្មេងតែម្តង។ ឆ្លើយតបនឹងរបាយការណ៍ខាងលើនេះ អ្នកនាំពាក្យឲ្យក្រុមហ៊ុន Meta បានអះអាងថា នាពេលកន្លងមកក្រុមហ៊ុនបានព្យាយាមពង្រឹងលើប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងខ្លាំង ដោយក្រុមហ៊ុនបានលុបចោលគណនីចែករំលែងមាតិកាខុសប្រក្រតីជាង ៤៩០,០០០គណនី និងបានលុបចោលមាតិកាអកម្មអស់ជាង ៣៤លានមាតិកាផងដែរ៕

    June 9, 2023
  • អន្តរជាតិ

    អាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនដែលជារដ្ឋធានីរបស់សហរដ្ឋអាមេរិកបានក្លាយជាស្ងប់ស្ងាត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនានេះ។ ភាពស្ងប់ស្ងាត់របស់ទីក្រុងដែលធ្លាប់តែមានសកម្មភាពធ្វើដំណើរយ៉ាងមមាញឹក និងមានការជួបជុំយ៉ាងអ៊ូអរមួយនេះ បានកើតឡើងក្រោយពេលអាជ្ញាធរអាមេរិកបានសម្រេចទាញសញ្ញាអាសន្នជុំវិញករណីខ្យល់កខ្វក់ ដែលបានបង្កឡើងដោយសារតែមានបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសកាដាណា។ គួរកត់សម្គាល់ថា បញ្ហាខាងលើនេះមិនធ្លាប់កើតមាននៅក្នុងសហរដ្ឋអាមេរិកនោះទេនៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ  ខណៈស្ថានភាពអាក្រក់បែបនេះអាចបន្តផ្តល់ការរំខាននៅអាមេរិកក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា នៅក្នុងអំឡុងពេលនៃការទាញសញ្ញាអាសន្នអំពីគ្រោះថ្នាក់នៃបញ្ហាខ្យល់កខ្វក់នេះ អាជ្ញាធរអាមេរិកបានសម្រេចបិទសាសារៀនមួយចំនួនដើម្បីធានាសុវត្ថិភាពចំពោះក្រុមសិស្សានុសិស្ស ជាពិសេសនោះគឺក្មេងៗដែលជាក្រុមងាយរងគ្រោះៗ ជើងហោះហើរមួយចំនួនត្រូវបានពន្យាពេល ព្រឹត្តិការណ៍កីឡាត្រូវលេងនៅខាងក្រៅអគារមួយចំនួនត្រូវបានលុបចោល ខណៈអាជ្ញាធរអាមេរិកក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវអត់ធ្មត់ដោយត្រូវសម្ងំនៅក្នុងផ្ទះជាបណ្តោះអាសន្នសិន បើគ្មានកិច្ចការសំខាន់ត្រូវធ្វើដំណើរចេញពីផ្ទះនោះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 9, 2023
  • អន្តរជាតិ

    អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនានេះបានឲ្យដឹងថា ទឹកដែលបានហូរចេញពីទំនប់ Kakhovka នៅក្នុងប្រទេសអ៊ុយក្រែនបានបង្កឲ្យមានទឹកជំនន់នៅតាមសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋហើយ ខណៈជម្រៅទឹកជំនន់ជាមធ្យមគឺមានកម្ពស់ ៥,៦១ ម៉ែត្រ។​ បើតាមអាជ្ញាធរអ៊ុយក្រែនបញ្ជាក់ថា គិតត្រឹមពេលទឹកបានជន់លិចនៅលើផ្ទៃដីប្រមាណជា ៦០០ គិឡូម៉ែត្រការ៉េ ហើយតាមព្យាការណ៍បាន​បង្ហាញថា ស្ថានភាពទឹកជំនន់អាចបន្តរីករាលដាលលើផ្ទៃដីធំជាងនេះបន្ថែមទៀតផងដែរ។ បើយោងតាមសេចក្តីរាយការពីបណ្តាញសារព័ត៌របស់រុស្ស៊ីបានឲ្យដឹងថា ទឹកជំនន់បានជន់លិចចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋប្រហែលជា​ ១៤,០០០កន្លែង ខណៈមានពលរដ្ឋប្រមាណជា ៤,៣០០នាក់ត្រូវបានជម្លៀសខ្លួនជាបន្ទាន់។ យ៉ាងណាក្តី បើតាមភាគីខាងអ៊ុយក្រែនវិញបានអះអាងថា មានផ្ទះត្រឹមតែចំនួន ២,៦២៣ខ្នងដែលត្រូវបានជន់លិច និងមានពលរដ្ឋជិត ២,០០០នាក់ប៉ុណ្ណោះដែលបានធ្វើការជម្លៀសខ្លួន ខណៈនៅក្នុងនោះក៏មានកុមារចំនួន ១០៣នាក់ផងដែរ។ បើទោះជាយ៉ាងណាក៏ដោយចុះ គេនៅមិនទាន់ទទួលបានសេចក្តីរាយការណ៍ណាមួយបង្ហាញថា​ ទឹកជំនន់ខាងលើនេះបានបង្កឲ្យមានពលរដ្ឋត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

    June 8, 2023