Pheakdey
  • អន្តរជាតិ

    អាមេរិក៖ ​ ទីក្រុងមួយចំនួននៅតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកបានសម្រេចទាញសញ្ញអាសន្នជុំវិញករណីខ្យល់កខ្វក់ហើយ  នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនានេះ។ បញ្ហាខ្យល់កខ្វក់ដែលកំពុងតែវាយប្រហារសហរដ្ឋអាមេរិកនៅពេលនេះ គឺត្រូវបានបង្កឡើងដោយសារបញ្ហាភ្លើងឆេះព្រៃដជាង ៤០០កន្លែង ឬស្មើនឹងផ្ទៃដីប្រមាណជា ៣,៨ លានហិចតានៅក្នុងប្រទេសកាដាណា ខណៈគិតត្រឹមពេលនេះបញ្ហាភ្លើងឆេះព្រៃនោះនៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលនៃការទាញសញ្ញាអាសន្ននេះ អាជ្ញាធរអាមេរិកបានសម្រេចពន្យាពេលជើងហោះហើរមួយចំនួន បិទសាលារៀន លុបចោលកម្មវិធីប្រកួតកីឡាដែលត្រូវលេងនៅខាងក្រៅអគារ និងបានណែនាំឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ងាយរងគ្រោះទាំងអស់ត្រូវសម្ងំនៅក្នុងជាផ្ទះបណ្តោះអាសន្នសិន ប្រសិនបើគ្មានភារកិច្ចចាំបាច់ត្រូវធ្វើដំណើរចេញក្រៅនោះទេ។ គួរបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់ខាងលើនេះមិនធ្លាប់កើតមាននៅក្នុងសហរដ្ឋអាមេរិកនោះក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ តែយ៉ាងណាក្តីគិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា​ មានពលរដ្ឋអាមេរិកបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារបញ្ហាខ្យល់កខ្វក់នេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ South China

    June 8, 2023
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកកំពុងនឹងបញ្ហាខ្យល់កខ្វក់ដ៏កម្របំផុតមួយនៅក្នុងសប្តាហ៍នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បិត៍ ទី៨ ខែមិថុនានេះ។ បើតាមលោក Ryan Stauffer ដែលជាអ្នកវិទ្យាសាស្រ្តឯកទេសខាងការបំពុលបរិយាកាសម្នាក់មកពីអង្គការ Nasa បានបញ្ជាក់ថា ខ្យល់កខ្វក់ដែលកំពុងកើតមាននៅលើដឹកដីអាមេរិកនោះគឺជាខ្យល់កខ្វក់កម្រិតខ្ពស់ផងដែរ។ ប្រភពខាងលើបានបន្តថា ខ្យល់កខ្វក់ដែលកំពុងតែវាយប្រហារនៅតំបន់ភាគឦសាននៃសហរដ្ឋអាមេរិកនោះគឺបង្កឡើងដោយសារបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា ខណៈយោងតាមការព្យាការណ៍បឋមបានបង្ហាញថា​ បញ្ហាធម្មជាតិមួយនេះនឹងបន្តកើតមាននៅលើទឹកដីអាមេរិកយ៉ាងតិចណស់ចំនួន ២ថ្ងៃបន្ថែមទៀត។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋអាមេរិកបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរពីបញ្ហាខ្យល់កខ្វក់នេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    June 8, 2023
  • អន្តរជាតិ

    អ៊ុយក្រែន៖ ពលរដ្ឋប្រមាណជា ៤២,០០០នាក់កំពុងមានហានិភ័យខ្ពស់ក្នុងការរងគ្រោះដោយទឹកជំនន់ ក្រោយទំនប់ទឹកដ៏ធំមួយនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានបំផ្លាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៧ ខែមិថុនានេះ។ គួររម្លឹកថា ទំនប់ទឹកខាងលើនេះមានឈ្មោះថា  Kakhovka មានទីតាំងស្ថិតនៅលើទន្លេ Dnipro ក្នុងតំបន់ Kherson ភាគខាងត្បូង និងត្រូវបានបំផ្លាញដោយការបំផ្ទុះមួយកាលពីថ្ងៃម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋដែលអាចប្រឈមនឹងគ្រោះថ្នាក់ដោយទឹកជំនន់នោះគឺជាពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងទឹកដីរុស្ស៊ី និងពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនផងដែរ។ បើតាមអាជ្ញាធរអ៊ុយក្រែនបានបញ្ជាក់ថា ភ្លាមៗក្រោយមានការបំផ្លាញទំនប់ទឹកខាងលើនេះគឺមានពលរដ្ឋជាច្រើននាក់បានសម្រេចធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេរួចហើយ តែយ៉ាងណាក្តីទំនប់ទឹកខាងលើនេះគឺជាកន្លែងស្តុកទឹកក្នុងបរិមាណយ៉ាងច្រើន​ ហើយបើក្នុងករណីដែលទឹកនៅតែបន្តធ្លាយចេញពីទំនប់មួយនេះយ៉ាងឆាប់រហ័សនោះគឺប្រាកដណាស់ថាវានឹងបង្កើតឲ្យមានទឹកជំនន់ជន់លិចសហគមន៍រស់នៅរបស់ពលរដ្ឋជាច្រើនកន្លែងតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 7, 2023
  • អន្តរជាតិ

    ហៃទី៖ យ៉ាងហោចណាស់មានពលរដ្ឋនៃប្រទេសហៃទីចំនួន ៤២នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដែលបានជន់លិចឡើងយ៉ាងឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី ៥ ខែមិថុនានេះ។ ក្រៅតែបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ នៅមានពលរដ្ឋចំនួន ១១នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងតែបាត់ខ្លួនផងដែរ ខណៈគេមិនបានរំពឹងថា ពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងអស់នោះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃទឹកជំនន់ក៏បានបង្កឲ្យមានពលរដ្ឋហៃទីចំនួន ៨៥នាក់រងរបួសធ្ងន់និងស្រាលផងដែរ ខណៈគិតត្រឹមពេលនេះមានពលរដ្ឋជាង ១៣,៣០០នាក់ហើយដែលបាលបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីទៅរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្នសិន។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហៃទីបានបញ្ជាក់ថា ផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់អាចកើនឡើងខ្ពស់ជាងនេះ ដ្បិតគិតគិតត្រឹមពេលនេះស្ថានភាពទឹកជំនន់នៅទាន់មានភាពអន់ថយទាល់សោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    June 6, 2023
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនានេះបានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងត្រូវបង់ប្រាក់ចំនួន ២០លានដុល្លារឲ្យទៅតុលាការសហព័ន្ធអាមេរិកជុំវិញករណីចោទប្រកាន់ថា ក្រុ​មហ៊ុនបានបំពានទៅនឹងច្បាប់ឯកជនភាពរបស់កុមារលើបណ្តាញអ៉ីនធឺណិត។ ទន្ទឹមនឹងធ្វើការផាកពិន័យនេះ អាជ្ញាធរអាមេរិកក៏បានណែនាំឲ្យក្រុមហ៊ុន Microsoft ត្រូវពង្រឹងប្រព័ន្ធសុវត្ថិអ្នកប្រើប្រាស់នៅលើកម្មវិធីរបស់ខ្លួនផងដែរ ជាពិសេសនោះគឺសម្រាប់អ្នកប្រើប្រាស់វ័យក្មេងតែម្តង។ គួររម្លឹកជូនថា​ ដើមហេតុដែលនាំឲ្យមានការផាកពិន័យខាងលើនេះគឺត្រូវបានកើតក្រោយក្រុមហ៊ុន Microsoft បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធមួយដែលមានឈ្មោះថា Xbox ខណៈកម្មវិធីមួយនេះបានទាក់ទាញក្រុមអ្នកប្រើប្រាស់ជាកុមាររាប់លាននាក់នៅអាមេរិកឲ្យទៅប្រើប្រាស់។ យ៉ាងណាក្តី ការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធមួយនេះពីសំណាក់ក្រុមអ្នកប្រើប្រាស់ជាកុមារគឺត្រូវបានធ្វើឡើងដោយគ្មានការអនុញ្ញាតពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេឡើយ។ ក្រោយមកតុលាការសហព័ន្ធអាមេរិកបានសម្រេចចោទប្រកាន់ថា ក្រុមហ៊ុន Microsoft បានលួចប្រមូលយកទិន្នន័យរបស់ក្រុមអ្នក​ប្រើប្រាស់ជាកុមារដោយគ្មានការអនុញ្ញាត ដែលជាបទល្មើសមួយផ្ទុយពីច្បាប់ស្តីពីឯកជនភាពរបស់កុមារនៅលើបណ្តាញអ៉ីនធឺណិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 6, 2023
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន Apple គ្រោងនឹងដាកលក់វ៉ែនតា VR ស៊េរីថ្មីមួយប្រភេទ ដែលមានតម្លៃរហូតដល់ជាង ៣ពាន់ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនានេះ។ វ៉ែនតា VR ស៊េរីថ្មីនេះមានឈ្មោះថា Vision Pro ជាប្រភេទវ៉ែនតាដែលមានកញ្ចក់នៅខាងមុខ មានស៊ុមអាលុយមីញ៉ូម បំពាក់ដោយឧបករណ៍ចាប់សញ្ញាចំនួនប្រាំ កាមេរ៉ាចំនួន ១២ អេក្រង់សម្រាប់ភ្នែកនីមួយៗ និងកុំព្យូទ័រដែលមានកង្ហារត្រជាក់មួយផងដែរ។ ប្រភពខាងលើបានបន្តថា តាមគម្រោងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះនឹងដាក់លក់ Vision Pro នៅក្នុងឆ្នាំក្រោយ ខណៈតម្លៃរបស់វាវិញគឺ ៣,៤៩៩ ដុល្លារ។ បើតាមលោក Tim

    June 6, 2023
  • អន្តរជាតិ

    អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីគ្រោងនឹងបង្កើតឧទ្យានសមុទ្រមួយ ដែលមានទំហំធំប៉ុនប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះ។ តាមគម្រោងរបស់អាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ឧទ្យានសមុទ្រដ៏ធំនោះគឺការពង្រីកទំហំឧទ្យានសមុទ្យ​ចាស់ដែលមានឈ្មោះថា Macquarie Island Marine Park ឲ្យធំជាងមុន ៣ដង ពោលគឺត្រូវមានផ្ទៃក្រឡារហូតដល់ ៤៧៥,៤៦៥ គីឡូម៉ែត្រការ៉េ។ ប្រភពខាងលើបានបន្តថា បើធ្វើការប្រៀបធៀបពីទំហំវិញគឺ ឧទ្យានសមុទ្រ Macquarie Island Marine Park​ នឹងមានផ្ទៃក្រឡាធំជាងប្រទេសអាឡឺម៉ង់ ជប៉ុន វៀតណាម និងមានទំហំប្រហាក់ប្រហែលនឹងប្រទេសអេស្ប៉ាញ ឬប្រ្រទេសកាមេរូន។ គួរបញ្ជាក់ជូនថា ឧទ្យានសមុទ្រគឺជាដែនសមុទ្រសម្រាប់ធ្វើការការពារនិងអភិរក្ស ពោលគឺតំបន់នេះត្រូវបានហាមឃាត់មិនឲ្យមានការនេសាទ

    June 5, 2023
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីជោគជ័យថ្មីមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបជំនួសឲ្យកម្លាំងមនុស្សនៅក្នុងកិច្ចការដឹកជញ្ជូនថ្នាំពេទ្យ ពោលគឺការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកសម្រាប់ដឹកជញ្ជូនថ្នាំពេទ្យឆ្លងកាត់សមុទ្រ។​ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមិថុនានេះបានបញ្ជាក់ថា មន្ទីរពេទ្យដែលជាកន្លែងទទួលយកថ្នាំពេទ្យតាមរយៈយន្តហោះគ្មានមនុស្សបើកនោះគឺមន្ទីរពេទ្យស្ថិតនៅលើកោះ Puyu ខេត្ត Satun ភាគខាងត្បូងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ចម្ងាយផ្លូវគិតចេញពីកន្លែងដែលគេបង្ហោះយន្តហោះគ្មានមនុស្សបើកទៅដល់មន្ទីរពេទ្យគឺមានប្រវែង ១២គីឡូម៉ែត្រ។ បើតាមលោកវេជ្ជបណ្ឌិត Nutthapong Wongwiwat ដែលជាអគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តថៃបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកដែលអាជ្ញាធរថៃបានប្រើប្រាស់នោះគឺជាយន្តហោះគ្មានមនុស្សបើកប្រភេទ Swoop Kookaburra Mark 3 អភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា Skyports Swoop Aero ខណៈយន្តហោះគ្មានមនុស្សបើកប្រភេទនេះមានសមត្ថភាពអាចធ្វើដំណើរបានក្នុងរយៈចម្ងាយរហូតដល់ ១៧គីឡូម៉ែត្រ អាចផ្ទុកទំនិញបានចំនួន ៣គីឡូក្រាម អាចហោះហើរក្នុងល្បឿនរហូតដល់ ៦៨គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើដំណើរក្រោមដំណក់ទឹកភ្លៀងដែលធ្លាក់ក្នុងកម្រិតក្រោម ១០មីលីម៉ែត្រក្នុងម៉ោងបានទៀតផង៕  អត្ថបទ៖ ភក្តី

    June 3, 2023
  • អន្តរជាតិ

    កាណាដា៖ បញ្ហាភ្លើងឆេះព្រៃបានបន្តរាតត្បាតយ៉ាងខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃសៅរ៍ ទី៣ ខែមិថុនានេះ។ បើតាមអាជ្ញាធរកាណាដាបានបញ្ជាក់ថា បញ្ហាខាងលើនេះបានកើតឡើងក្រោយ ពេលដែលសីតុណ្ហភាពបានកើនឡើងយ៉ាងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលវាគឺជាបញ្ហាធម្មជាតិដែលបានកើតឡើងដោយខ្លួនឯង។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមខេត្តដែលកំពុងរងនូវការគំរាមគំហែងដោយបញ្ហាភ្លើងឆេះព្រៃនោះ គឺខេត្ត Québec បានរងនូវផលប៉ះពាល់ខ្លាំងជាងគេ ដោយគិតត្រឹមពេលនេះឥទ្ធិពលនៃបញ្ហាភ្លើងឆេះព្រៃបានបង្ខំឲ្យពលរដ្ឋនៅក្នុងខេត្តមួយនេះជាង ១០,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ដើម្បីទៅរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្នសិន។ យ៉ាងណាក្តី បើគិតពីចំនួនពលរដ្ឋកាណាដាសរុបដែលបានបង្ខំចិត្តធ្វើការជម្លៀសដោយសារបញ្ហាភ្លើងឆេះព្រៃគឺគិតត្រឹមពេលនេះមានពលរដ្ឋប្រមាណជា ៣០,០០០នាក់ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 3, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងយោចណាស់មានពលរដ្ឋឥណ្ឌាចំនួ​ន ២៣៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍  ទី៣ ខែមិថុនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងក្នុងរដ្ឋ Odisha ភាគខាងជើងនៃប្រទេសឥណ្ឌា ខណៈគ្រោះថ្នាក់ជាក់ស្តែងបានកើតឡើងតាំងពីយប់ថ្ងៃសុក្រម្សិលមិញម្លេះ តែចំនួនអ្នកស្លាប់នៅតែបន្តរកឃើញបើគិតត្រឹមរសៀលថ្ងៃសៅរ៍នេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ​ នៅមានពលរដ្ឋជាង ៩០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់និងស្រាល ហើយអាជ្ញាធរឥណ្ឌាបានប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២០០គ្រឿង និងគ្រូពេទ្យចំនួន ១៨០នាក់ ដើម្បីធ្វើអន្តរាគមន៍ជួយជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ។ គួរបញ្ជាក់ជូនថា រថភ្លើងដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជារថភ្លើងមានទិសដៅចេញដំណើរពីទីក្រុង Bangalore ឆ្ពោះទៅកាន់ទីក្រុង Howrah ខណៈតាមធម្មតាក្នុងមួយថ្ងៃគឺមានពលរដ្ឋប្រមាណជា ១៣លាននាក់ត្រូវធ្វើដំណើរតាមខ្សែរថយន្តភ្លើងមួយនេះ៕   អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 3, 2023