- Pheakdey
- អន្តរជាតិ
អាមេរិក៖ ថ្ងៃបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគឺជាថ្ងៃដ៏រីករាយមួយសម្រាប់ក្រុមនិស្សិតគ្រប់រូប ត្បិតក្រុមនិស្សិតរាប់ពាន់នាក់មកពីផ្នែកផ្សេងៗគ្នានិងជំនាន់់ផ្សេងៗគ្នាត្រូវបានអញ្ជើញឲ្យមកជួបជុំគ្នាក្នុងកម្មវិធីតែមួយដើម្បីទទួលសញ្ញាប័ត្រនិងថតរូបភាពស្អាតៗទុកជាអនុស្សាវរីយ៍។ បន្ថែមពីលើភាពរីករាយខាងលើនេះ ក្រុមនិសិត្សជាង ២ពាន់នាក់នៅសហរដ្ឋអាមេរិកត្រូវបានបណ្តាញសារព័ត៌មាន NDTV រាយការណ៍ថា ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេត្រូវទទួលរង្វាន់ជាទឹកប្រាក់ម្នាក់ ១,០០០ដុល្លារទាំងមិនបានដឹងខ្លួនមុន។ លោកមហាសេដ្ឋី Robert Hale ប្រភពខាងលើបានបន្តថា ភាពភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងវិធីចែកសញ្ញាប័ត្រដល់និស្សិតចំនួន ២,៥០០នាក់នៅឯសាកលវិទ្យាល័យ Massachusetts ក្នុងរដ្ឋ Boston កាលពីសប្តាហ៍កន្លងទៅនេះ។ នៅក្នុងពិធីចែកសញ្ញាប័ត្រនោះខាងសាកលវិទ្យាល័យបានអញ្ជើញលោកមហាសេដ្ឋី Robert Hale មកធ្វើជាវាគ្មិនកិត្តិយស ហើយនៅក្នុងអំឡុងពេលថ្លែងសន្ទរកថា ស្រាប់តែលោកមហាសេដ្ឋីរូបនេះបានប្រកាសថា គាត់នឹងយកលុយផ្ទាល់ខ្លួនរបស់គាត់ផ្តល់ជារង្វាន់ដល់និស្សិតទាំងអស់ដោយម្នាក់ៗត្រូវបាន ១,០០០ដុល្លារ។ យ៉ាងណាក្តី លោក Robert Hale បានរៀបចំប្រាក់ ១,០០០ដុល្លារនោះក្នុងស្រោមសំបុត្រ ២ផ្សេងគ្នា ដោយស្រោមសំបុត្រមួយមានលុយ ៥០០ដុល្លារសម្រាប់ផ្តល់ជូននិស្សិតផ្ទាល់ និងស្រោមសំបុត្រដែលមានលុយ
May 30, 2023 - អន្តរជាតិ
អូស្រ្តាលី៖ ទីក្រុងមែលប៊ននៃប្រទេសអូស្រ្តាលីបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់គួរឲ្យកត់សម្គាល់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភានេះ។ គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៣,៨ រ៉ិចទ័រ នៅតំបន់ភាគខាងជើងទីក្រុងមែលប៊ន ខណៈហេតុការណ៍រញ្ជួញដីនេះបានកើតឡើងនៅក្នុងរយៈពេលប្រមាណជា ៥-១០ វីនាទីប៉ុណ្ណោះ។ បើទោះជាគ្រោះធម្មជាតិដែលបានកើតមានឡើងក្នុងជម្រៅដីប្រហែលជា ២គីឡូម៉ែត្រមួយនេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ពិតមែន តែសម្រាប់អាជ្ញាធរក្រុងមែលប៊នបានកត់សម្គាល់ថា វាគឺជាគ្រោះរញ្ជួយដីដ៏កម្រមួយ ពោលគឺជាគ្រោះរញ្ជួយដីកម្រិតខ្ពស់បំផុតមិនធ្លាប់មានបើគិតក្នុងរយៈ ១២០ចុងក្រោយនេះ។ អាជ្ញាធរអូស្រ្តាលីបានបន្តថា កាលពីឆ្នាំ ១៩០២ ទីក្រុងមែនប៊នធ្លាប់កើតមានគ្រោះរញ្ជួញដីម្តងក្នុងកម្រិត ៤,៥ រ៉ិចទ័រ ហើយតាំងពីពេលនោះមកទីក្រុងដ៏ធំមួយនេះមិនធ្លាប់កើតមានគ្រោះរញ្ជួយដីគួរឲ្យកត់សម្គាល់ណាមួយឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
May 29, 2023 - អន្តរជាតិ
ថៃ៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃបានព្រមានឲ្យមានការពង្រឹងលើគុណភាពទុរេនដែលត្រូវនាំចេញទៅលក់នៅក្នុងប្រទេសចិន ក្រោយទុរេនថៃហាក់កំពុងរងនូវការគំរាមគំហែងយ៉ាងខ្លាំងពីសំណាក់ទុរេនរបស់ហ្វីលីពីនិងទុរេនវៀតណាមនៅក្នុងទីផ្សារដ៏ធំមួយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅថ្ងៃទី ២៨ ខែឧសភានេះបានឲ្យដឹងថា ទុរេនថៃនៅក្នុងទីផ្សារប្រទេសចិនបានធ្លាក់ថ្លៃពីតម្លៃចន្លោះពី ៥២-៥៨បាត (៧,៣៦-៨,២០ដុល្លារ) ក្នុងមួយគីឡូក្រាមមកសល់ត្រឹមតម្លៃចន្លោះពី ៣៦-៤៨យន់ (៥,១០-៦,៨០ដុល្លារ) ក្នុងមួយគីឡូក្រាមគិតត្រឹមចុងខែឧសភានេះ។ បើតាមលោក Phusit Ratanakul Sereroengrit ដែលជាប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃបានបញ្ជាក់ថា ការធ្លាក់ចុះនៃតម្លៃរបស់ទុរេនថៃនៅពេលនេះគឺដោយសារតែមានការប្រកួតប្រជែងខ្លាំងពីសំណាក់ទុរេនហ្វីលីពីន ដែលមានតម្លៃចន្លោះពី ៣៧-៤៥ យន់ (៥,២៣-៦,៣៧ ដុល្លារ) ក្នុងមួយគីឡូក្រាម និងទុរេនវៀតណាមដែលមានតម្លៃចន្លោះពី ៣២-៤១ យន់ (៤,៥៣-៥,៨០ដុល្លារ)ក្នុងមួយគីឡូក្រាម។ គួរបញ្ជាក់ជូនថា កាលពីឆ្នាំកន្លងទៅប្រទេសចិនធ្លាប់បាននាំចូលទុរេនជាង ៨២៥,០០០តោន
May 29, 2023 - អន្តរជាតិ
ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះសីតុណ្ហភាពបានកើនឡើងក្តៅស្ទើរតែគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ខណៈពលរដ្ឋម្នាក់ៗបានស្វែងរកវិធីផ្សេងៗគ្នាដើម្បីសម្របខ្លួនទៅនឹងបញ្ហាអាកាសធាតុនេះដ៏អាក្រក់នេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានវិធីសាមញ្ញៗ ៦យ៉ាងអាចជួយឲ្យលោកអ្នកអាចសម្របខ្លួនបានយ៉ាងស្រួលជាមួយនឹងអាកាសធាតុក្តៅ មានដូចជា៖ ១៖ញ៉ាំអាហារហឹរឲ្យបានច្រើន ព្រោះអាហារដែលមានរសជាតិហឹរនឹងធ្វើឲ្យលោកអ្នកបែកញឹស ហើយញឹសទាំងទាំងនោះក៏បានរួមចំណែកធ្វើឲ្យរាងកាយរបស់លោកត្រជាក់ផងដែរ។ ២៖ផឹកតែបុរាណធម្មជាតិរបស់ចិន ដូចជាតែ Chrysanthemum, តែ Luo Han Guo, តែ Winter Melon, និង តែ Tie Guan Yin(ប្រភេទតែអ៊ូឡុង) ដើម្បីបង្កើតភាពត្រជាក់ចេញពីក្នុងរាងកាយ។ ៣៖សៀកសំលៀកបំពាក់ពណ៌ភ្លឺៗ ឬស្រាលៗ ដូចជាពណ៌សជាដើមដើម្បីកាត់បន្ថយការស្រូបកម្តៅមកកាន់រាងកាយ។ សំលៀកបំពាក់ពណ៌ខ្មៅគឺអាចស្រូបកំដៅបានលឿនបំផុត។ ៤៖ដាក់ធុងទឹកនៅក្នុងបន្ទប់ឲ្យបានច្រើន ដើម្បីជួយបង្កើតបរិយាកាសត្រជាក់។ ៥៖ដាក់ដុំទឹកកកនៅពីមុខកង្ហាររបស់លោកអ្នកក៏អាចជួយបង្កើតឲ្យមានខ្យល់ត្រជាក់នៅក្នុងផ្ទះបានដែរ។
May 27, 2023 - អន្តរជាតិ
វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី២៧ ខែឧសភាបានឲ្យដឹងថា ប្រទេសវៀតណាមគ្រោងនឹងកាត់បន្ថយការនាំចេញអង្ករពី ៧,១លានតោន (គិតក្នុងឆ្នាំ ២០២២) មកសល់ត្រឹម ៤លានតោន ឬស្មើនឹងការកាត់បន្ថយបរិមាណអង្ករ ៤៤%នៃចំនួនអង្ករដែលវៀតណាមធ្លាប់នាំចេញជាមធ្យមប្រចាំឆ្នាំនៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ។ គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះវៀតណាមគឺជាប្រទេសនាំចេញអង្ករក្នុងបរិមាណច្រើនបំផុតលំដាប់ទី ៣នៅលើពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា និងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ហេតុផលសំខាន់ៗមួយចំនួនដែលធ្វើឲ្យរដ្ឋាភិបាលវៀតណាមត្រូវដាក់ចេញនូវផែនការកាត់បន្ថយការនាំអង្ករចេញខាងលើនេះមានដូចជា ធានាសន្តិសុខស្បៀងអាហារក្នុងស្រុក ការពារបរិស្ថាន សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការនាំចេញតែអង្ករដែលដែលមានគុណភាពខ្ពស់។ ការសម្រេចកាត់បន្ថយការនាំចេញអង្ករក្នុងបរិមានដ៏ច្រើននេះនឹងធ្វើឲ្យប្រាក់ចំណូលបានមកពីការលក់អង្កររបស់វៀតណាមត្រូវធ្លាក់ពី ៣,៤៥ ពាន់លានដុល្លារ (គិតក្នុងឆ្នាំ ២០២២) មកដល់ត្រឹម ២,៦២ពាន់លានដុល្លារប៉ុណ្ណោះ (គិតក្នុងឆ្នាំ ២០៣០)៕
May 27, 2023 - អន្តរជាតិ
អង់គ្លេស៖ ការសិក្សាថ្មីមួយបានរកឃើញថា មួយភាគបីនៃចំនួនប្រជាជននៅលើពិភពលោកនឹងត្រូវរស់នៅក្នុងស្ថានភាពក្តៅប្រកបដោយគ្រោះថ្នាក់មួយនៅត្រឹមឆ្នាំ ២០៨០ ខាងមុខនេះ ប្រសិនបើពិភពលោកនៅតែបន្តដើរលើគន្លងបច្ចុប្បន្នរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី២៧ ខែឧសភានេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Exeter University ដែលជាផ្នែកមួយនៃវិទ្យស្ថានប្រព័ន្ធសកល (Global Systems Institute) មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស។ លទ្ធផលនៅក្នុងការសិក្សាបានបង្ហាញថា សីតុណ្ហភាពជាមធ្យមនៅលើពិភពលោកនឹងត្រូវកើនឡើង ២,៧ អង្សាសេ ហើយតំបន់អាហ្វ្រិកខាងលិចនឹងក្លាយជាតំបន់ដែលមានសីតុណ្ហភាពក្តៅបំផុត។ ក្នុងការសិក្សាក៏បានបង្ហាញផងដែរ ប្រទេសដែលនឹងមានពលរដ្ឋងាយរងគ្រោះដោយរលកកម្តៅជាងគេមានចំនួន ៣ដូចជា ប្រទេសឥណ្ឌាដែលនឹងមានពលរដ្ឋរងផលប៉ះពល់ខ្លាំងពីរលកកម្តៅប្រមាណជា ៦០០លាននាក់ ប្រទេសនីហ្សេរីយ៉ាមានពលរដ្ឋរងគ្រោះដោយរលកកម្តៅប្រមាណជា ៣០០លាននាក់ និងប្រទេសឥណ្ឌូនេស៊ីមានពលរដ្ឋរងគ្រោះដោយរលកកម្តៅប្រមាណជា ១០០លាននាក់ផងដែរ។
May 27, 2023 - អន្តរជាតិ
អាមេរិក៖ Meta ដែលជាក្រុមហ៊ុនគ្រប់គ្រង់លើបណ្តាញសង្គម Facebook និង Instagram បានអនុវត្តផែនការកាត់បន្ថយបុគ្គលិកជុំទី ៣ ដែលជាជុំចុងក្រោយរបស់ខ្លួនរួចរាល់ហើយកាលដើមសប្តាហ៍នេះ។ ក្រុមបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារទាំងអស់នោះមានដូចជា ក្រុមបុគ្គលិកមកពីផ្នែកទីផ្សារ ផ្នែកសុវត្ថិភាពគេហទំព័រ ផ្នែកវិស្វកម្មសហគ្រាស ផ្នែកគ្រប់គ្រងកម្មវិធី ផ្នែកយុទ្ធសាស្ត្រមាតិការ និងផ្នែកទំនាក់ទំនងសាជីវកម្មជាដើម។ បើគិតចាប់តាំងពីពេលដែលក្រុមហ៊ុន Meta ផ្តើមអនុវត្តផែនការកាត់បន្ថយបុគ្គលិកនៅពាក់កណ្តាលឆ្នាំ ២០២១ រហូតមកទល់នឹងពេលនេះ គឺមានបុគ្គលិកសរុបជាង ១១,០០០នាក់ដែលត្រូវបានបាត់បង់ការងារ។ ការកាត់បន្ថយបុគ្គលិកនេះគឺជាផែនការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននោះទេ ខណៈនាពេលកន្លងមកក្រុមហ៊ុនធ្លាប់បានអះអាងថា ហេតុផលនៃការអនុវត្តគម្រោងនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពហរិញ្ញវត្ថុរបស់ក្រុមហ៊ុន។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ទន្ទឹមនឹងការកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្សក្នុងទំហំដ៏ច្រើននេះ ក្រុមហ៊ុន Meta ក៏កំពុងតែផ្តោតលើកម្រោងយកបច្ចេក AI (បញ្ញាសិប្បនិម្មិត)
May 26, 2023 - អន្តរជាតិ
អង់គ្លេស៖ វីដេអូបែបលេងសើចមួយប្រភេទដែលមានលក្ខណៈជាការសម្តែងធ្វើឲ្យអ្នកណាម្នាក់ភ្ញាក់ផ្អើល ឬជាទូទៅគេតែងហៅថា “Prank” កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី សម្រាប់អាជ្ញាធរអង់គ្លេសបានមើលឃើញថា ការផលិតនិងបង្ហោះវីដេអូ “Prank” មួយចំនួនបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសិទ្ធរបស់បុគ្គលដែលត្រូវគេលេងសើចជាមួយនោះ ហើយមនុស្សមួយចំនួនក៏មិនពេញចិត្តឲ្យគេមកលេងសើច និងយកវីដេអូមានសកម្មភាពរបស់ពួកគាត់ទៅបង្ហោះជាសាធារណៈផងដែរ។ ដើម្បីឆ្លើយតបនឹងរឿងវ៉ាវចម្រូងខាងលើនេះ អាជ្ញាធរអង់គ្លេសបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងមួយ គឺកំណត់ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ត្រូវតែទទួលបានការអនុញ្ញាតពីបុគ្គលដែលមានសកម្មភាពនៅក្នុងវីដេអូជាមុនសិន ទើបអាចបង្ហោះវីដេអូនោះជាសាធារណៈបាន។ ក្នុងករណីដែលអ្នកប្រើប្រាស់បណ្តាញសង្គម TikTok បង្ហោះវីដេអូដោយគ្មានការអនុញ្ញាតពីបុគ្គលទាំងឡាយដែលមានសកម្មភាពនៅក្នុងនោះទេ គឺអាជ្ញាធរនឹងធ្វើការបិទគណនីរបស់ពួកគេ ហើយក្នុងករណីធ្ងន់ធ្ងរពួកគេអាចប្រឈមនឹងការដោះស្រាយតាមផ្លូវច្បាប់ផងដែរ ប្រសិនបើមានបុគ្គលណាម្នាក់ដែលមានសកម្មភាពក្នុងវីដេអូនោះដាក់ពាក្យប្តឹងមកកាន់អាជ្ញាធរ៕ អត្ថបទ៖ ភក្តី ប្រភព៖ South China Morning Post
May 26, 2023 - អន្តរជាតិ
វៀតណាម៖ តុលាការវៀតណាមបានសម្រេចផ្តន្ទាទោសអ្នកលក់ហ្វឺម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំកន្លះ ក្រោយអ្នកលក់អាហារតាមចិញ្ចើមផ្លូវរូបនេះបានធ្វើសកម្មភាពសើចចំអកឲ្យមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមម្នាក់។ អ្នកលក់ហ្វឺរូបនេះមានឈ្មោះថា Bui Tuan Lam អាយុ ៣៩ឆ្នាំ និងជាអ្នកលក់ដ៏ល្បីមួយរូបក្រោយរូបគាត់បានប្រើប្រាស់ស្តាយរោយស្លឹកខ្ទឹមដាក់ក្នុងហ្វឺរបស់គាត់ ដូចទៅនឹងស្តាយរបស់កំពូលចុងភៅរោយអំបិល “Salt Bae”។ គួររម្លឹកជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ លោក Bui Tuan Lam បានប្រើប្រាស់ Facebook មានឈ្មោះថា “Green Onion Bae” បង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរោយស្លឹកខ្ទឹមអមដោយការប្រើប្រាស់ពាក្យពេចន៍មួយចំនួនដែលមានលក្ខណៈសើចចំអកដល់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមម្នាក់ ដែលបានទៅពិសារសាច់គោតម្លៃជាង១ពាន់ដុល្លាររបស់កំពូលចុងភៅ “Salt Bae” នៅក្នុងប្រទេសអង់គ្លេស។ ការសើចចំអកនោះគឺចង់បង្ហាញថា ហេតុអ្វីមន្ត្រីរបស់រដ្ឋាភិបាលវៀតណាមដែលមានប្រាក់ខែតិចតួច បែរជាមានលុយទៅញ៉ាំអាហារតម្លៃជាង ១ពាន់ដុល្លារ
May 25, 2023 - អន្តរជាតិ
ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានជនខិលខូចប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) មកបោកប្រាស់យកប្រាក់អស់ជាង ៦០ម៉ឺនដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភានេះ។ បុរសជាជនរងគ្រោះត្រូវបានគេរស្គាល់ថា មានឈ្មោះ Guo រស់នៅក្នុងទីក្រុង Fuzhou ភាគខាងត្បូងនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុលោក Guo បានទទួលការហៅទូរស័ព្ទជាវីដេអូពីមិត្តភក្តិស្និតស្នាលរបស់គាត់ម្នាក់ ដែលតេមកនិយាយរៀបរាប់ពីបញ្ហាបន្ទាប់ដែលរូបគាត់កំពុងជួបប្រទះ និងចាំបាច់ត្រូវការខ្ចីលុយពីលោក Guo ចំនួន ៤,៣ លានយន់ (៦០៨ ២១២ដុល្លារ)។ ដោយបានមើលឃើញមុខមាត់ និងសំឡេងពិតជាមិត្តភក្តិស្និតស្នាលរបស់ខ្លួន លោក Guo ក៏បានផ្ញើលុយគ្រប់ចំនួនទៅកាន់ជនខិលខូច តែលោកបានកត់សម្គាល់រឿងចម្លែកមួយថា ក្នុងពេលសន្ទនានោះមិត្តភក្តិរបស់គាត់មិនបានប្រើប្រាស់ពាក្យមួយចំនួនដែលពួកគាត់តែងតែនិយាយដាក់គ្នានោះទេ។ ដោយមានមន្ទិលក្នុងចិត្ត
May 25, 2023









