Pheakdey
  • កីឡា

    អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅរសៀលថ្ងៃ ពុធ ទី២៥ ខែមករានេះបានឲ្យដឹង​ថា ក្លឹបតោខៀវ Chelsea អាចនឹងដាក់លក់កីឡាករ Kai Havertz ក្នុងតម្លៃក្នុងតម្លៃ ៥៣លានផោន (៦៤,៤លានដុល្លារអាមេរិក) សម្រាប់ទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅនេះ។ ប្រភពខាងលើបានបន្តថា មានក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍ក្នុងការដេញថ្លៃយកកីឡាករវ័យ ២៣ឆ្នាំរូបនេះទៅចូលរួមក្រុម ហើយក្នុងនោះក៏មានក្លឹប Bayern Munich ផងដែរ។ គួរបញ្ជាក់ថា Kai Havertz ធ្លាប់ជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Bayer 04 Leverkusen នៃលីកបាល់ទាត់កំពូលរបស់អាឡឺម៉ង់ក្នុងអំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ហើយបន្ទាប់មកក៏បានផ្ទេរទៅលេងឲ្យ Chelsea តែរូបគេហាក់ធ្លាក់ទម្រង់លេងក្រោយបានទៅដល់ទឹកដីរបស់ក្រុមតោខៀវ៕

    January 25, 2023
  • កីឡា

    សហព័ន្ធបាល់ទាត់នៃប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ចេញប្រតិកម្មខ្លាំងៗជុំវិញសារព័ត៌មានជាច្រើនដែលបានលើកឡើងថា ក្លឹបបាល់ទាត់ Al-Hilal នឹងនាំយកកីឡាករ Lionel Messi មកលេងប្រជែងជាមួយនិង Cristiano Ronaldo។ សារព័ត៌មានក្រៅផ្លូវការទាំងនោះបានបន្តទៀតថា​ Lionel Messi នឹងត្រូវផ្ទេរទៅលេងនៅទឹកអារ៉ាប៊ីសាអូឌីតក្នុងកុងត្រាដែលមានតម្លៃរហូតដល់ ២៤៦លានផោន (៣០៥ លានដុល្លារអាមេរិក) ឯណោះ។ យ៉ាងណាក្តី លោក Ibrahim Alkassim ដែលជាអគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ខាងសហព័ន្ធមិនបានដឹងអំពីរឿងខាងលើនេះទេ ហើយគិតត្រឹមពេលនេះក៏គ្មានក្លឹបបាល់ទាត់នៅអារ៉ាប៊ីសាអូឌីតមួយណាបានបង្ហាញពីគម្រោងជាក់លាក់ក្នុងការនាំម្ចាស់ពាន Ballons d’Or  ៧សម័យកាលរូបនេះមកចូលរួមក្រុមដែរ។ គួរបញ្ជាក់ជូនថា ប្រសិនបើ Lionel Messi បានផ្ទេរទៅលេងនៅអារ៉ាប៊ីសាអូឌីតមែន គឺរូបគេនឹងត្រូវប្រជែងគ្នាជាថ្មីជាមួយនឹង Cristiano Ronaldo​ ដែលការប្រជែងគ្នារវាងស្តេចបាល់ទាត់ទាំង ២នេះគឺជាក្តីស្រមៃរបស់ប្រិយមិត្តបាល់ទាត់រាប់លាននាក់នៅជុំវិញពិភពលោក៕ អត្ថបទ៖ ភក្តី ប្រភព៖

    January 25, 2023
  • កីឡា

    អារ៉ាប៊ីសាអូឌីត៖ យោងតាម Page Facebook ផ្លូវការរបស់ក្លឹបបាល់ទាត់ Al Nassr បានឲ្យដឹងថា ក្លឹបអ្នកមានរបស់អារ៉ាបីសាអូឌីតមួយនេះបានដាក់ដំណើរទិញយកកីឡាករ Luka Modric ពីក្លឹប Real Madrid ជាផ្លូវការហើយ ដើម្បីនាំយកកីឡាករខ្សែបម្រើវ័យ ៣៧ឆ្នាំរូបនេះទៅចូលរួមក្រុមនៅក្នុងរដូវកាលថ្មីនេះ។ ប្រភពខាងបានបន្តថា នៅក្នុងសំណើររបស់ក្លឹបបាល់ទាត់ Al Nassr នោះ គឺក្លឹបគ្រោងនឹងផ្តល់កុងត្រាឲ្យកីឡាករ Luka Modric ក្នុងរយៈពេល ២ឆ្នាំកន្លះ ខណៈកុងត្រានោះមានតម្លៃរហូតដល់ជាង ៤០លានអឺរ៉ូ (ជាង ៤៣លានដុល្លារអាមេរិក)។ ប្រសិនបើកីឡាករសញ្ជាតិក្រូអាតរូបនេះយល់ព្រមផ្ទេរទៅលេងឲ្យក្លឹបមែន Al Nassr គឺរូបគេនឹងលេងចាប់ដៃគូជាមួយនឹងកីឡាករ Cristiano

    January 25, 2023
  • កីឡា

    អង់គ្លេស៖ ក្រុមម្ចាស់ផ្ទះ​ Fulham បានលេងចាញ់ក្រុមភ្ញៀវ  Tottenham Hotspur ក្នុងលទ្ធផល ១​ : ០ សម្រាប់ការប្រកួតនៅសប្តាហ៍​ទី ២១ នៃក្របខណ្ឌ Prime League កាលពីយប់មិញនេះ។ គ្រាប់បាល់មួយគ្រាប់របស់ក្រុមមាន់ខ្នាយមាសគឺអាចរកបានដោយការស៊ុតបញ្ចូលទីបានយ៉ាង​ល្អពីសំណាក់កីឡាករកំពុងឡើងជើងខ្លាំង Harry Kane នៅនាទី ទី ៤៥+១។ ជ័យជំនះរបស់ក្រុមមាន់ខ្នាយមាសនៅពេលនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមទាំងមូល និងសម្រាប់ទាំងកីឡាករ Harry Kane ខ្លួនឯងផ្ទាល់ផងដែរ។ សម្រាប់ Harry Kane គឺរូបគេអាចតាមទាន់កំណត់ត្រាដ៏អស្ចារ្យរបស់អតីតវីរៈបុរសរបស់ក្រុម Tottenham Hotspur គឺកីឡាករ Jimmy Greave ខណៈកំណត់ត្រានោះគឺជាកំណត់ត្រារកគ្រាប់បាលបានចំនួ​ន

    January 24, 2023
  • កីឡា

    អង់គ្លេស៖ ថ្មីៗនេះមានសារព័ត៌មានជាច្រើនចុះផ្សាយថា កីឡាករ Roberto Firmin0 នឹងចាកចេញពីក្លឹប Liverpool នៅរដូវក្តៅខាងមុខនេះ ពោលគឺនៅពេលដែលកុងត្រារបស់កីឡាករខ្សែប្រយុទ្ធកណ្តាលរូបនេះជាមួយនិងក្រុមហង្សក្រហមត្រូវបានបញ្ចប់ ។ ឆ្លើយតបនឹងព័ត៌មានខាងលើនេះ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចេញមកបញ្ជាក់ថា រូបគេមិនចង់ចាកចេញពី Prime League ឡើយ ហើយរូបគេមានបំណងចង់បន្តកុងត្រាថ្មីជាមួយក្លឹប Liverpool ពិតណាស់គឺរូបគេពិតជាចង់លេងនៅទឹកដីអង់គ្លេសក្នុងរយៈពេលយូរឆ្នាំបន្ថែមទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Goal

    January 21, 2023
  • កីឡា

    អង់គ្លេស៖ ក្លឹបបាល់ទាត់ Manchester United ត្រូវបានបណ្តាញសារព័ត៌មាន The Goal រាយការណ៍ គ្រោងនឹងដេញថ្លៃទិញយកកីឡាករ Harry Kane ដែលជាកំពុងលេងឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur មកចូលរួមក្រុមនៅរដូវក្តៅខាងមុខនេះ។ សូមបញ្ជាក់ថា Harry Kane គឺជាកីឡាករសញ្ជាតិអង់គ្លេស វ័យ ២៩ឆ្នាំ និងជាកីឡាករដែលកំពុងមានទម្រង់លេងល្អបំផុតទាំងនៅក្នុងក្លឹបបាល់ទាត់អាជីពនិងនៅក្នុងក្រុមជម្រើសជាតិ ដូចនេះហើយទើបថ្មីៗនេះមានក្លឹបបាល់ទាត់ធំៗជាច្រើនៅអឺរ៉ុបសុទ្ធតែបានដាក់គោលដៅតាមប្រមាញ់យកកីឡាកររូបនេះ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Goal

    January 21, 2023
  • កីឡា

    ក្លឹបបាល់ទាត់ Juventus បានជូនដំណឹងថា ក្លឹបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចដាក់ទណ្ឌកម្មជាច្រើនមកលើក្លឹបនិងក្រុមការងាររបស់ខ្លួន ខណៈក្លឹបក៏បានអះអាងថា ការសម្រេចដាក់ទណ្ឌកម្មនេះគឺជារឿងអយុត្តិធម៌មួយសម្រាប់អ្នកនាំក្រុមសេះបង្កង់រាប់លាននាក់នៅជុំវិញពិភពលោក។ សេចក្តីថ្លែងការរបស់ក្លឹបដែលជាម្ចាស់ជើងឯកពានរង្វាន់នៅលីកបាល់ទាត់កំពូលអ៊ីតាលីចំនួន ៣៦សម័យកាលមួយនេះបានធ្វើឡើងភ្លាមៗ ក្រោយសហព័ន្ធកីឡានៃប្រទេសអ៊ីតាលីសម្រេចកាត់ពិន្ទុរបស់ក្លឹប Juventus ចំនួន ១៥ ចេញពីតារាងពិន្ទុនៃក្របខណ្ឌបាល់ទាត់ Serie A ដែលធ្វើឲ្យក្រុមសេះបង្កង់ត្រូវធ្លាក់ពីលេខរៀងទី ៣ មកដល់លេខរៀងទី ១០ឯណោះ។ ជាងនេះទៅទៀតសហព័ន្ធបាល់នៃប្រទេសអ៊ីតាលីក៏បានសម្រេចធ្វើការហាមឃាត់អតីតប្រធានគ្រប់គ្រងក្លឹប Juventus គឺលោក Andrea Agnelli និងអតីតនាយកប្រតិបត្តិរបស់ក្លឹបគឺលោក Maurizio Arrivabene មិនឲ្យមកដឹកនាំក្រុមបាល់ទាត់នៅអ៊ីតាលីរយៈពេល ២ឆ្នាំផងដែរ។ គួរបញ្ជាក់ជូនថា សម្រេចដាក់ទណ្ឌកម្មចំពោះក្លឹបបាល់ទាត់ Juventus នៅពេលនេះគឺត្រូវបានធ្វើឡើងបានក្រោយគេបានរកឃើញថា ក្លឹបសេះបង្កង់បានធ្វើសកម្មភាពបំពានទៅនឹងច្បាប់នៃការទិញ-លក់កីឡាករកាលពីរដូវកាលមុន ហើយក្លឹបបានធ្វើសកម្មភាពខុសឆ្គងនេះដដែលៗជាច្រើនដងដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ក្លឹប៕ អត្ថបទ៖ ភក្តី

    January 21, 2023
  • កីឡា

    ក្រុមស្តេចស Real Madrid បានបន្តដំណើរទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់​ Copa de Rey ដោយសុវត្ថិភាពហើយ ក្រោយបានយកឈ្នះទៅលើក្រុម Villarreal យ៉ាងប្រផិតប្រផោយក្នុងការប្រកួតកាលពីយប់មិញនេះ។ ក្រោយការលេងអស់រយៈពេល ៩០នាទី លទ្ធផលបានបញ្ចប់ទៅដោយក្រុម Real Madrid ទទួលបានជ័យជំនះលទ្ធផល ៣ ទល់ ២។ គ្រាប់បាល់ចំនួន ៣គ្រាប់ដែលបានជួយឲ្យក្រុមស្តេចសអាចឡើងទៅវគ្គប​ន្ទាប់នេះគឺអាចសម្រេចបានដោយកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicius Junior នៅនាទី ទី៥៧ ហើយគ្រាប់បាល់ទី ២ គឺអាចសម្រេចបានដោយកីឡាករខ្សែការពារកណ្តាល​ Eder Militao នៅនាទី ទី៦៩ ខណៈ ១គ្រាប់ចុងក្រោយគឺអាចសម្រេចបានដោយកីឡាករ Dani

    January 20, 2023
  • កីឡា

    ជំនួបមិត្តភាពរវាងក្លឹបបាល់ទាត់ Paris Saint-Germain និងក្រុម Saudi All- Stars បានបិទបញ្ចប់ទៅដោយលទ្ធផលក្រុមអ្នកមាននៅបារាំងអាចយកឈ្នះលើក្រុមកីឡាករចម្រុះរបស់ក្លឹបបាល់ទាត់អាជីពនៅអារ៉ាប៊ីសាអូឌីត ៥ ទល់ ៤។ កីឡាករសំខាន់ៗនៃក្រុមទាំងសងខាងសុទ្ធតែអាចរកបានគ្រាប់បាល់នៅក្នុងការប្រកួតដ៏ស្វិតស្វាញអស់ ៩០នាទីនៅលើទីលាន និងនៅក្រោមក្រសែភ្នែកអ្នកទស្សនារ៉ាប់ម៉ឺននាក់។ កីឡាករ Cristiano Ronaldo អាចស៊ុតបានចំនួន ២គ្រាប់នៅក្នុងការបង្ហាញខ្លួនដំបូងរាប់ចាប់ពេលពីពេលដែលបានផ្ទេរទៅលេងឲ្យក្លឹប Al-Nassr មក ដោយនៅក្នុងនោះមានការស៊ុតបាល់ពិន័យមួយគ្រាប់នៅនាទី ទី ៣៤ និង ១គ្រាប់ទៀតសម្រេចបាននៅនាទី ទី ៤៥+៦។ ដោយឡែកសម្រាប់គ្រាប់ទាំង ៥ របស់ PSG វិញគឺអាចរកបានដោយ កំពូលកីឡាករ

    January 20, 2023
  • កីឡា

    បើទោះជា Manchester United ហាក់មិនសូវទទួលបានភាពជ័យខ្លាំងក៏ដោយនារយៈពេលជាច្រើនរដូវកាលចុងក្រោយនេះ តែក្លឹបបាល់ទាត់ដ៏ចំណាស់មួយនេះនៅតែមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រនៅជុំវិញពិភពលោក ជាពិសេសនោះគឺក្លឹបបិសាចក្រហមនៅតែជាក្លឹបឈានមុខគេមួយក្នុងការរកប្រាក់ចំណូល។ ជាក់ស្តែងយោងតាមរបាយការណ៍មួយបានបង្ហាញថា ក្លឹប Manchester United អាចរកប្រាក់ចំណូលបាន ៦២៥,០៦ លានផោន (ជាង ៧៧០ លានដុល្លារ) ពីការលក់កីឡាករសំខាន់ៗមួយចំនួន ដែលសុទ្ធតែការលក់ក្នុងតម្លៃដ៏ខ្ពស់បំផុតរបស់ក្លឹបប្រចាំរដូវកាលនីមួយៗ។ ការលក់កីឡាករទាំងនោះទៀតសោធគឺត្រូវបានគេរាប់ចាប់តាំងរដូវកាល ២០០០-២០២១មក រហូតដល់មករដូវកាល ២០២២-២០២៣ នេះហើយក្នុងនោះក៏មានទាំងការលក់កំពូលកីឡាករ Cristiano Ronaldo ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Goal

    January 19, 2023