- Pheakdey
- អន្តរជាតិ
ឥណ្ឌា៖ មន្រ្តីគយឥណ្ឌាបានរកឃើញសត្វពស់ចំនួន ២២ក្បាល និងសត្វបង្គួយពូជកម្រមួយក្បាល (ពូជ Chameleon) នៅក្នុងវ៉ាលីដាក់ខោអាវរបស់អ្នកដំណើរម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Chennai ស្ថិតនៅក្នុងរដ្ឋ Tamil Nadu ភាគខាងជើងនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ស្រ្តីជាអ្នកដំណើរក្នុងករណីខាងលើនេះគឺបានធ្វើដំណើរចេញពីទីក្រុងកូឡាឡាពួ ប្រទេសម៉ាឡេស៊ី ហើយការធ្វើដំណើរមកកាន់ប្រទេសឥណ្ឌានេះ គឺអ្នកដំណើររូបនេះមានបំណងចង់ធ្វើការជួញដូរសត្វទាំងអស់នេះតែម្តង។ គួរកត់សម្គាល់ថា សកម្មភាពរបស់ស្រ្តីអ្នកដំណើររូបនេះត្រូវបានចាត់ទុកជាបទល្មើសកម្រិតធ្ងន់មួយ ខណៈអាជ្ញាធរឥណ្ឌាមិនបានបញ្ជាក់ទេថា ស្រ្តីរូបនេះអាចប្រឈមនឹងការទទួលកម្រិតណា៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
May 15, 2023 - អន្តរជាតិ
ថៃ៖ គណបក្សប្រឆាំងនៅក្នុងប្រទេសថៃគឺគណបក្សភឿថៃ (Pheu Thai) ត្រូវបានគេរំពឹងថា នឹងឈ្នះការបោះឆ្នោតថ្នាក់ជាតិ ដែលបានរៀបចំឡើងកាលពីថ្ងៃអាទិត្យ ទី ១៤ ខែឧសភាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភានេះ។ ការរំពឹងទុកនេះត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលរាប់សន្លឹកឆ្នោតបឋមដែលបានបង្ហាញថា គណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយនេះទទួលបានសំឡេងគាំទ្រភាគច្រើនសម្រាប់ឈ្នះការបោះឆ្នោតរួចទៅហើយ ខណៈដំណើរការនៃការរាប់សន្លឹកឆ្នោតផ្លូវការក៏ត្រូវធ្វើឡើងស្ទើរតែ ៩៩%ទៅហើយ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកឃ្លាំមើលស្ថានភាពនយោបាយនៅក្នុងប្រទេសថៃបានលើកឡើងថា ក្រោយពេលឈ្នះឆ្នោតគណបក្សភឿថៃអាចប្រឈមនឹងបញ្ហាដ៏ធំមួយគឺការបង្កើតរដ្ឋាភិបាល និងជ្រើសរើសនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ជូនថា ក្នុងការឈ្នះឆ្នោតនេះគឺមានន័យថា គណបក្សភឿថៃកំពុងប្រជែងយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលយោធា ដែលបានដឹកនាំប្រទេសថៃចាប់តាំងពីឆ្នាំ ២០១៤មក។ ក្នុងអំឡុងពេលនៃការកាន់អំណាចជិត ១០ឆ្នាំនេះ របបដឹកនាំយោធាបានបង្កើតច្បាប់គន្លឺះសំខាន់ៗជាច្រើនដូចជា ដើម្បីបង្កើតរដ្ឋាភិបាលបានគឺគណបក្សឈ្នះឆ្នោតត្រូវមានការគាំទ្រពីស្ថាប័នមួយចំនួនក្នុងនោះមានទាំងស្ថាប័នព្រឹទ្ធសភាផងដែរ
May 15, 2023 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ពាក់ព័ន្ធនឹងករណីកិបកេងប្រាក់សម្រាប់សាងសង់វត្តដ៏ច្រើនសម្បើមមួយ ពោលគឺមានទំហំទឹកប្រាក់ជាង ៣០០លានបាត (៨,៨៧លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភានេះ។ ប្រាក់ទាំអស់នោះគឺជាប្រាក់របស់ក្រុមសប្បុរសជន ដែលបានបរិច្ចាគសម្រាប់សាងសងព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តមួយកន្លែងនៅខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃ។ ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងចំណោមជនល្មើសទាំង ៩នាក់នោះ គឺមានជនល្មើសចំនួន ៧នាក់ជាព្រះសង្ឃ ខណៈ ២នាក់ផ្សេងទៀត គឺជាអាចារ្យ និងប្អូនស្រីបង្កើតរបស់ព្រះសង្ឃមួយអង្គ។ បើតាមអាជ្ញាធរថៃបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍បង្រ្កាបករណីកិបកេងលុយសប្បុរសជនដ៏ច្រើននេះ គឺដំបូងឡើយប៉ូលិសអាចឃាត់ខ្លួនជនល្មើសបានត្រឹមតែ ៣រូបប៉ុណ្ណោះ ដោយក្នុងនោះរួមមាន ព្រះសង្ឃព្រះនាម Kom Kongkaew
May 13, 2023 - អន្តរជាតិ
បារាំង៖ អាជ្ញាធរបារាំងបានឃាត់ខ្លួនមនុស្សចំនួន ២៧នាក់ជុំវិញករណីជួញដូរអន្ទង់ខុសច្បាប់ និងរឹបអូសបានអន្ទង់ស្រស់ចំនួន ២៥៤គីឡូក្រាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី១៣ ខែឧសភា។ ការឃាត់ខ្លួនជនល្មើសទាំងនេះត្រូវបានធ្វើឡើងក្នុងប្រតិបត្តិការណ៍ពិសេសមួយដែលមានឈ្មោះថា Operation Lake ពោលគឺជាសំណុំរឿងជួញដូរសត្វអន្ទង់ខុសច្បាប់ទ្រង់ទ្រាយធំ ដែលបានកើតឡើងចាប់តាំងពីឆ្នាំ ២០២១ រហូតមកដល់ឆ្នាំ ២០២៣នេះ។ បើតាមអាជ្ញាធរបារាំងបានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានអន្ទង់ប្រមាណជា ៤តោនត្រូវបានជួញដូរដោយខុសច្បាប់ ខណៈបទល្មើសដ៏កម្រមួយនេះមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ១,១៩ លានអឺរ៉ូ (ជាង ១,៣លានដុល្លារ) ឯណោះ។ សូមបញ្ជាក់ជូនថា អន្ទង់ដែលក្រុមជនល្មើសបានជួញដូរខាងលើនេះគឺជាប្រភេទអន្ទង់អឺរ៉ុបដែលជិតផុតពូជ ហើយតាមតម្លៃទីផ្សារនាពេលបច្ចុប្បន្នគឺអន្ទង់ប្រភេទនេះមានតម្លៃ ៥,០០០ អឺរ៉ូ
May 13, 2023 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានបញ្ជាឲ្យក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅលើពិភពលោកត្រូវប្រមូលយកយន្តរថយន្តមួយចំនួនរបស់ខ្លួនត្រលប់ទៅវិញក្រោយអាជ្ញាធរចិនបានរកឃើញថា រថយន្តមួយចំនួនមានបញ្ហាលើប្រព័ន្ធបង្កើនល្បឿន និងប្រព័ន្ធហ្វ្រាំង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភានេះបានឲ្យដឹងថា រថយន្តដែលអាជ្ញាធរចិនបញ្ជាឲ្យក្រុមហ៊ុន Tesla ប្រមូលយកទៅវិញនោះមានតម្លៃសរុបប្រមាណជា ១,១ លានដុល្លារឯណោះ។ ប្រភពខាងលើបានបន្តថា រថយន្តមួយចំនួនដែលកំពុងមានបញ្ហានិងត្រូវបញ្ជូនទៅកាន់ក្រុមហ៊ុនដើមវិញនោះមានដូចជារថយន្តស៊េរី Model S, Model X និង Model 3 ដែលចិនបាននាំចូលមកពីក្រៅប្រទេស ហើយក៏មានរថយន្តមួយចំនួនដែលបានផលិតនៅក្នុងប្រទេសចិនផ្ទាល់ផងដែរ ដូចជារថយន្តស៊េរី Model 3 និង Model Y។
May 13, 2023 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភានេះបានឲ្យដឹងថា មាន YouTuber ម្នាក់កំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ក្រោយរូបគាត់បានផលិតវីដេអូមួយ ដែលមានលក្ខណៈផ្ទុយទាំងស្រុងទៅនឹងច្បាប់អាកាចរណ៍នៅសហរដ្ឋអាមេរិក។ YouTuber ដែលកំពុងប្រឈមនឹងបទល្មើសដ៏ធ្ងន់ធ្ងរនេះមានឈ្មោះថា Trevor Jacob អាយុ ២៩ឆ្នាំ ហើយកាលពីឆ្នាំ ២០២១ កន្លងទៅរូបគាត់បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយដែលបង្ហាញថា យន្តហោះរបស់គាត់មានបញ្ហានៅពេលកំពុងបើកបរនៅលើអាកាស ហើយរូបគាត់ត្រូវបង្ខំចិត្តលោតចេញពីយន្តហោះ និងទុកឲ្យយន្តហោះធ្លាក់ចូលទៅក្នុងតំបន់ព្រៃ Los Padres National Forest ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ ក្នុងវីដេអូក៏បានបង្ហាញអំពីដំណើរផ្សងព្រេងរបស់គាត់ក្រោយលោតចុះពីលើយន្តហោះរហូតរកបានជំនួយផងដែរ ពោលគឺសកម្មភាពទាំងស្រុងរបស់គាត់វាហាក់ដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តអីចឹង។ ក្រោយមកអាជ្ញាធរអាមេរិកបានរកឃើញថា ហេតុការណ៍ធ្លាក់យន្តហោះរបស់លោក Trevor
May 12, 2023 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភានេះបានឲ្យដឹងថា “Happy Water” ឬជាខេមរភាសាមានន័យថា “ទឹករីករាយ” បានក្លាយជាភេសជ្ជៈកំពុងពេញនិយមបំផុតមួយប្រភេទនៅក្នុងពិភពកំសាន្តពេលរាត្រីនៅប្រទេសថៃ ជាពិសេសនោះគឺក្នុងចំណោមយុវវ័យ និងភ្ញៀវទេសចរអន្តជាតិ។ “ទឹករីករាយ” គឺជាប្រភេទស្រាក្រឡុក ដែលត្រូវបានគេលាយបញ្ចូលគ្នារវាងភេសជ្ជៈ ដែលមានរសជាតិផ្អែមជាមួយថ្នាំសប្បាយជាច្រើនប្រភេទអាចមានដូចជា Ketamine, Ecstasy, Methamphetamine, Diazepam, Caffeine, និង Tramadol ជាដើម។ យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Manat Phothaphon អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តថៃបានពន្យល់ថា “ទឹករីករាយ” គឺជាប្រភេទភេសជ្ជៈដែលអាចបង្កផលប៉ះពាល់ដល់បញ្ហាសតិអារម្មណ៍របស់អ្នកទទួលទានយ៉ាងខ្លាំង ប្រសិនបើពួកគេបានទទួលទានភេសជ្ជៈប្រភេទនេះក្នុងបរិមាណច្រើន
May 12, 2023 - អន្តរជាតិ
ចិន៖ ក្រុមហ៊ុនផលិតសម្ភារសម្រាប់ទារកនិងកុមារជាច្រើននៅក្នុងប្រទេសចិនកំពុងធ្វើការកែសម្រួលយុទ្ធសាស្រ្តក្នុងការលក់របស់ពួកគេហើយ ក្រោយចំនួនពលរដ្ឋចិនបន្តធ្លាក់ចុះយ៉ាងច្រើនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភានេះបានឲ្យដឹងថា ក្រោយចំនួនពលរដ្ឋកើតថ្មីនៅទូទាំងប្រទេសចិនបានធ្លាក់ចុះ ទីផ្សារនៃការលក់សម្ភារទារកនិងកុមារក្នុងប្រទេសចិនក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរនាពេលបច្ចុប្បន្ននេះ។ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែងនេះ ក្រុមហ៊ុនផលិតសម្ភារសម្រាប់ទារកនិងកុមារជាច្រើននៅក្នុងប្រទេសចិនកំពុងសម្លឹងរកការផលិតសម្ភារប្រើប្រាស់ទូទៅសម្រាប់មនុស្សពេញវ័យវិញម្តង និងកំពុងព្យាយាមពង្រីកទីផ្សារលក់សម្ភារសម្រាប់ទារកនិងកុមារនៅក្រៅប្រទេសផងដែរ។ គួរកត់សម្គាល់ថា យោងតាមការព្យាករណ៍បានបង្ហាញថា ចំនួនពលរដ្ឋចិននឹងបន្តធ្លាក់ចុះយ៉ាងគំហុកនៅពេលអនាគត ហើយគិតត្រឹមពេលបច្ចុប្បន្ននេះគឺចិនមានពលរដ្ឋសរុបចំនួន ១,៤២ ពាន់លាននាក់ ខណៈកាលពីខែមុននេះឥណ្ឌាបានវ៉ាដាច់ប្រទេសចិនក្លាយជាប្រទេសដែលមានចំនួនពលរដ្ឋច្រើនគេបំផុតនៅលើពិភពលោកហើយជាមួយនឹងចំនួនចំនួនពលរដ្ឋជាង ១,៤៣ពាន់លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 11, 2023 - អន្តរជាតិ
ថៃ៖ តុលាការថៃសម្រេចផ្តន្ទាទោសជនខិលខូច ២នាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ១២,៦៤០ឆ្នាំ ជុំវិញករណីឆបោកប្រាក់ជាង ៣៨លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភានេះ។ ជនខិលខូចទាំង ២រូបនោះរួមមានអ្នកស្រី Wantanee Tippaveth និងលោក Methi Chinpha ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា ហើយបទល្មើសដែលពួកគាត់ប្រព្រឹត្តនោះគឺបានកើតឡើងតាំងពីឆ្នាំ ២០១៩ម្ល៉េះ ខណៈសកម្មភាពបោកប្រាស់របស់ពួកគាត់គឺត្រូវបានធ្វើឡើងក្រោមរូបភាពកៀរគរពលរដ្ឋតាមបណ្តាញសង្គម Facebook ឲ្យយកប្រាក់មកវិនិយោគជាមួយពួកគាត់ និងអាចទទួលបានប្រាក់ចំណេញត្រលប់ទៅវិញរហូតដល់ ៩៣% នៃប្រាក់ដើម។ ប្រភពខាងលើបញ្ជាក់ថា ពលរដ្ឋដែលបានចាញ់បោកប្តីប្រពន្ធទាំង ២នាក់នេះគឺមានចំនួនសរុប ២,៥៣៣នាក់ ហើយប្រាក់ដែលពួកគាត់បានឆបោកសរុបវិញមានចំនួន ១,៣ពាន់លានបាត
May 11, 2023 - អន្តរជាតិ
ព័រទុយហ្គាល់៖ ប្រទេសព័រទុយហ្គាល់កំពុងតែប្រឈមនឹងគ្រោះរាំងស្ងួតក្នុងកម្រិតដ៏អាក្រក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភានេះ។ គ្រោះរាំងស្ងួតបានកើតឡើងស្របពេលដែលសីតុណ្ហភាពនៅក្នុងប្រទេសព័រទុយហ្គាល់បានកើនឡើងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរដូវក្តៅឆ្នាំនេះ ខណៈគ្រោះធម្មជាតិមួយនេះបានបន្តកើតឡើងស្ទើរតែគ្រប់ដែនដីគោកនៅទូទាំងប្រទេសព័រទុយហ្គាល់ទៅហើយ។ ប្រភពខាងលើបានបន្តថា គ្រោះធម្មជាតិដ៏កម្រនេះក៏កំពុងតែគំរាមគំហែងដល់វិស័យកសិកម្មព័រទុយហ្គាល់យ៉ាងខ្លាំងផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយព័រទុយហ្គាល់បានបញ្ជាក់ថា គិតត្រឹមពេលនេះគឺដែនដីគោករបស់ព័រទុយហ្គាល់ ៩០%ទៅហើយ ដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត ហើយចំពោះកម្រិតនៃផលប៉ះពាល់ពីបញ្ហានេះវិញគឺមានភាពធ្ងន់ធ្ងរជាងគ្រោះរាំងស្ងួតកាលពីឆ្នាំ ២០២២ រហូតដល់់ ៥ដងឯណោះ។ យោងតាមរបាយការណ៍បរិស្ថានរបស់អាជ្ញាធរព័រទុយហ្គាល់បានបង្ហាញថា គ្រោះរាំងស្ងួតដែលព័រទុយហ្គាល់កំពុងប្រឈមនៅពេលគឺជាគ្រោះរាំងស្ងួតដែលអាក្រក់បំផុតទី ៣ ហើយ បើគិតនៅក្នុងរយៈពេល ៩២ឆ្នាំចុងក្រោយនេះ។ ឆ្លើយតបនឹងបញ្ហាបន្ទាន់នេះ អាជ្ញាធរព័រទុយហ្គាល់បានណែនាំឲ្យពលរដ្ឋខ្លួនត្រូវបន្ថែមការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ខណៈព័រទុយហ្គាល់ក៏កំពុងស្វែងរកជំនួយពីសហគមហ៍អឺរ៉ុបផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 11, 2023









