- Pheakdey
- អន្តរជាតិ
កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំរបស់កូរ៉េខាងត្បូងគឺក្រុមហ៊ុន Samsung កំពុងធ្វើការហាមឃាត់មិនឲ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់កម្មវិធីប្រភេទ AI ដូចជាកម្មវិធី ChatGPT នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២ ខែឧសភានេះ។ សេចក្តីសម្រេចខាងលើនេះត្រូវបានក្រុមហ៊ុន Samsung ធ្វើឡើងដោយផ្អែកលើហេតុផលថា ដើម្បីរក្សាសុវត្ថិភាពទិន្នន័យសំខាន់ៗរបស់ក្រុមហ៊ុនមិនឲ្យមានការបែកធ្លាយ។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Samsung បានកត់សម្គាល់ថា តាមរយៈការប្រើប្រាស់នូវកម្មវិធី ChatGPT ពីសំណាក់ក្រុមបុគ្គលិករបស់ខ្លួន គឺមានលេខកូដសម្ងាត់នៃការងារសំខាន់ៗមួយចំនួនត្រូវបានបែកធ្លាយ ដែលធ្វើឲ្យមនុស្សជាច្រើនបានទទួលព័ត៌មានអំពីគោលការណ៍ថ្មីនិងអនុស្សរណៈរបស់ក្រុមហ៊ុនដោយសម្ងាត់ ពោលគឺពួកគេបានដឹងអំពីរឿងរ៉ាវទាំងនេះមុនពេលមានការជូនដំណឹងជាផ្លូវការពីក្រុមហ៊ុន។ គួរបញ្ជាក់ជូនថា AI ដែលជាទូទៅមានន័យថា”បញ្ញាសិប្បនិម្មិត”គឺជាបច្ចេកវិទ្យាទំនើបចុងក្រោយមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយពន្លឿននិងបំពេញការងាររបស់មនុស្សក្នុងវិស័យបច្ចេកវិទ្យា និងទាំងក្នុងការសិក្សាបែបទំនើបផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
May 2, 2023 - អន្តរជាតិ
ចិន៖ លោកមហាសេដ្ឋីចិន Jack Ma បានសម្រេចទទួលយកតួនាទីជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យក្នុងប្រទេសជប៉ុនមួយបន្ថែមទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២ ខែឧសភានេះ។ សាកលវិទ្យាល័យក្នុងប្រទេសជប៉ុនដែលលោក Jack Ma នឹងចូលរួមជាមួយនោះគឺសាកលវិទ្យាល័យ University of Tokyo ខណៈដំណែងដែលរូបគាត់បានទទួលនោះគឺ “Visiting Professor” ឬមានន័យថា សាស្ត្រាចារ្យដែលត្រូវទៅបំពេញការងារក្នុងរយៈខ្លី អាចត្រឹមកន្លះឆ្នាំ ឬមួយឆ្នាំសិក្សា។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺលោកមហាសេដ្ឋីវ័យ ៥៨ឆ្នាំរូបនេះត្រូវធ្វើការងារសំខាន់ៗមួយចំនួននៅក្នុងសាកលវិទ្យាល័យ University of Tokyo ដូចជា ចែករំលែកបទពិសោធន៍ក្នុងវិស័យធុរកិច្ច សាជីវកម្ម គ្រប់គ្រង
May 2, 2023 - អន្តរជាតិ
ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីសម្រេចឃាត់ខ្លួនពលរដ្ឋវ័យក្មេងចំនួន ២នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះលើដងផ្លូវ និងថែមទាំងបានថតសកម្មភាពគ្រោះថ្នាក់នោះបង្ហោះជាសាធារណៈលើបណ្តាញសង្គម Facebook ទៀតផង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz កាលពីថ្ងៃសុក្រ ទី២៨ ខែមេសាម្សិលមិញនេះបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Kelantan ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ខណៈជនបង្កហេតុទាំង ២នាក់នោះគឺជាប្តីប្រពន្ធនឹងគ្នា។ ប្រភពខាងលើបានបន្តថា បុរសជាប្តីដែលជាអ្នកកាន់ចង្កូតម៉ូតូនោះមានឈ្មោះថា Fakhrul Idham អាយុ ១៧ឆ្នាំ ខណៈប្រពន្ធរបស់គាត់ដែលជាអ្នកជ្រែងជើងនៅពីក្រោយវិញមានឈ្មោះថា Fahimah bt Ibrahim និងទើបតែមានអាយុ ១៦ឆ្នាំប៉ុណ្ណោះ។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា សកម្មភាពរបស់ប្តីប្រពន្ធទាំង ២រូបនេះគឺជាបទល្មើសដែលមិនគួរលើកលែងនោះទេ ដ្បិតវាជាសកម្មភាពបង្កគ្រោះនៅលើដងផ្លូវដោយចេតនា ហើយម្យ៉ាងទៀតក្នុងពេលធ្វើសកម្មភាពនោះពួកគេថែមទាំងបានស្លៀកពាក់សំលៀកបំពាក់បែបប្រពៃណីឥស្លាមទៀតផង ដែលវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រមសីលធម៌
April 29, 2023 - អន្តរជាតិ
ចិន៖ ប្រទេសចិនកំពុងពិចារណាអនុវត្តច្បាប់អនុញ្ញាតឲ្យពលរដ្ឋជាស្រ្តីនៅលីវទូទាំងប្រទេសទទួលបានសិទ្ធមានកូនដោយស្របច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី២៩ ខែមេសានេះ។ ការពិចារណ៍លើចំណុចខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលចិនកំពុងព្យាយាមដាក់ចេញគោលនយោបាយសំខាន់ៗជាច្រើនដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះអត្រាកំណើតប្រជាជន ដែលបានកើតឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ គួរកត់សម្គាល់ថា ច្បាប់អនុញ្ញាតឲ្យស្រ្តីនៅលីវអាចមានកូនដោយស្របច្បាប់នេះគឺកំពុងត្រូវបានអនុវត្តតែនៅក្នុងខេត្ត Sichuan ភាគខាងត្បូងនៃប្រទេសចិនប៉ុណ្ណោះ បើគិតត្រឹមពេលបច្ចុប្បន្ននេះ។ ក្នុងការអនុវត្តច្បាប់ពិសេសនេះគឺស្រ្តីនៅលីវទាំងអស់អាចទទួលបានសិទ្ធដូចស្រ្តីរៀបការស្របច្បាប់ទូទៅដែរ ដូចជាមានសិទ្ធឈប់សម្រាកមាតុភាព ទទួលបានប្រាក់ឧបត្ថម្ភពេលសម្រាលកូន និងអាចចុះបញ្ជីជាតិកំណើតឲ្យកូនបានដោយស្របច្បាប់ផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ ២០២១ ចិនមានពលរដ្ឋផ្លូវការសរុបចំនួន ១,៤១២ពាន់លាននាក់ ហើយយោងតាមការព្យាករណ៍បានបង្ហាញថា ចំនួនពលរដ្ឋចិននឹងធ្លាក់ចុះយ៉ាងច្រើននៅពេលអនាគត ខណៈនៅត្រឹមឆ្នាំ ២០៨០ ចំនួនពលរដ្ឋចិននឹងត្រូវធ្លាក់ចុះនៅសល់ក្រោម ១ពាន់លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
April 29, 2023 - អន្តរជាតិ
ហូឡង់៖ តុលាការនៃប្រទេសហូឡង់បានបញ្ជាឲ្យបុរសម្នាក់ត្រូវបញ្ឈប់សកម្មភាពបរិច្ចាគទឹកកាមជាបន្ទាន់ ក្រោយបុរសរូបនេះបានក្លាយខ្លួនជាឪពុករបស់ក្មេងជាង ៥៥០នាក់រួចទៅហើយ តាមរយៈការបរិច្ចាគមេជីវិតរបស់គាត់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសានេះបានឲ្យដឹងថា បុរសរូបនេះមានឈ្មោះថា “Jonathan M.” និងមានអាយុ ៤១ឆ្នាំ។ បើតាមតុលាការហូឡង់បានបញ្ជាក់ថា ប្រសិនបើលោក “Jonathan M.” នៅតែបន្តសកម្មភាពបរិច្ចាគទឹកកាមរបស់គាត់ទៀតនោះគឺរូបគាត់នឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ១០០,០០០ អឺរ៉ូ (១១១,២៨៥ ដុល្លារអាមេរិក) សម្រាប់សកម្មភាពបរិច្ចាគទឹកកាមម្តង។ គួរកត់សម្គាល់ថា យោងទៅតាមគោលការណ៍នៃការបរិច្ចាគមេជីវិតនៅក្នុងប្រទេសហូឡង់បានកំណត់ថា បុរសម្នាក់អាចបរិច្ចាគមេជីវិតដើម្បីបង្កើតកូនបានច្រើនបំផុតត្រឹម ២៥ នាក់ និងមិនត្រូវបរិច្ចាគឲ្យលើសពីរង្វង់គ្រួសារចំនួន ១២ផ្សេងគ្នាទោះទេ៕ ប្រភព៖ The
April 29, 2023 - អន្តរជាតិ
អេស្ប៉ាញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសានេះបានឲ្យដឹងថា ប្រទេសអេស្ប៉ាញបានជួបប្រទះនឹងបញ្ហារលកកម្តៅក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ និងនៅក្នុងថ្ងៃសុក្រ ទី២៨ ខែមេសានេះ។ កាលពីថ្ងៃម្សិលមិញសីតុណ្ណភាពជាទូទៅនៅក្នុងប្រទេសអេស្ប៉ាញបានកើនឡើងដល់កម្រិត ៣៤អង្សាសេ ខណៈនៅក្នុងតំបន់ Andalusia សីតុណ្ណភាពបានកើនឡើងរហូតដល់ ៣៨,៧ អង្សាសេឯណោះ។ ទន្ទឹមនឹងសីតុណ្ហភាពបានកើនឡើងយ៉ាងខ្ពស់នេះ ប្រទេសអេស្ប៉ាញក៏ត្រូវប្រឈមនឹងបញ្ហាធម្មជាតិមួយបន្ថែមទៀតផងដែរ គឺបញ្ហាភ្លើងឆេះព្រៃ។ នៅក្នុងរបាយការណ៍មួយរបស់អាជ្ញាធរបរិស្ថានអេស្ប៉ាញបានបង្ហាញថា គិតត្រឹមខែមេសាក្នុងឆ្នាំ ២០២៣នេះ ភ្លើងបានបំផ្លាញព្រៃធម្មជាតិនៅអេស្ប៉ាញអស់ប្រមាណជា ៥៤,០០០ហិកតាហើយ ខណៈគិតត្រឹមពេលវេលាដូចគ្នានេះកាលពីឆ្នាំ ២០២២កន្លងទៅគឺមានព្រៃត្រឹមតែ ១៧,០០០ហិកតាប៉ុណ្ណោះ ដែលបានរងនូវការបំផ្លាញដោយបញ្ហាភ្លើងឆេះព្រៃ។ បើធ្វើការប្រៀបធៀបគឺនៅក្នុងឆ្នាំនេះបញ្ហារលកកម្តៅបានបង្កមហន្តរាយដល់ប្រទេសអេស្ប៉ាញធ្ងន់ធ្ងរជាងឆ្នាំមុន ខណៈបើយោងតាមការព្យាករណ៍គឺអេស្ប៉ាញនឹងត្រូវប្រឈមបញ្ហារលកកម្តៅក្នុងរយៈពេលជាច្រើនសប្តាហ៍បន្ថែមទៀត៕
April 28, 2023 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុនសម្រេចសម្លាប់សត្វមាន់ប្រមាណជា ១៥០,០០០ក្បាលបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺផ្តាសាយបក្សី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសានេះ។ សត្វមាន់ដែលត្រូវបានសម្លាប់ដោយយកទៅដុតចោលទាំងរស់នៅពេលនេះ គឺជាប្រភេទសត្វមាន់ចិញ្ចឹមយកស៊ុត របស់កសិដ្ឋាន Minori ដែលមានទីតាំងស្ថិតនៅក្នុងអាណាខេត្ត Ibaraki ភាគខាងជើងនៃប្រទេសជប៉ុន។ គួរកត់សម្គាល់ថា ជំងឺផ្តាសាយបក្សីបានផ្តើមរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនចាប់តាំងតែពីខែតុលា ឆ្នាំ២០២២ មក ហើយគិតត្រឹមពេលនេះ អាជ្ញាធរជប៉ុនបានសម្រេចសម្លាប់សត្វមាន់អស់ប្រមាណជា ១៧លានក្បាលហើយ ខណៈក្នុងនោះក៏មានសត្វមាន់ចិញ្ចឹមយកពងជាង ២លានក្បាលផងដែរ។ ប្រភពខាងលើបានបន្តថា វិធានការទប់ស្កាត់ការរាតត្បាតជំងឺផ្តាសាយបក្សីខាងលើនេះក៏បានជះឥទ្ធិពលដល់តម្លៃស៊ុតនៅលើទីផ្សារផងដែរ ជាក់ស្តែងនៅក្នុងទីក្រុងតូក្យូ នាពេលបច្ចុប្បន្ននេះគឺស៊ុតទំហំមធ្យម ១គីឡូក្រាមមានតម្លៃ ៣៥០ យេន (២,៦០
April 28, 2023 - អន្តរជាតិ
ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រាប់ទៅកាន់ក្រុមកីឡាករថៃដែលត្រូវមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games 2023 នៅក្នុងប្រទេសកម្ពុជាថា ត្រូវនៅឲ្យឆ្ងាយពីបញ្ហានយោបាយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសានេះ។ ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាងជាមួយក្រុមកីឡាករនិងមន្ត្រីថៃមួយចំនួនដែលត្រូវមានភារកិច្ចមកចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games 2023 ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។ នៅក្នុងពិធីសំណេះសំណាលដែលត្រូវបានរៀបចំឡើងនៅឯវិមានរដ្ឋាភិបាលថៃនោះលោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ច្បាស់ៗថា សុំកុំយកបញ្ហាកីឡានិងនយោបាយមកលាយបញ្ចូលគ្នា ខណៈលោក ប្រាយុទ្ធ ចាន់អូចា ក៏បានជូនពរឲ្យក្រុមកីឡាករថៃទទួលបានជ័យជំនះគ្រប់ៗគ្នាផងដែរ។ គួររម្លឹកជូនថា មុនពេលព្រឹត្តិការណ៍កីឡា SEA Games 2023
April 27, 2023 - អន្តរជាតិ
ជប៉ុន៖ ការសិក្សាមួយបានរកឃើញថា ចំនួនប្រជាពលរដ្ឋជប៉ុននឹងបន្តថយចុះក្នុងចំនួនយ៉ាងច្រើននាពេលអនាគត ហើយនៅត្រឹមឆ្នាំ ២០៧០ ខាងមុខនេះចំនួនពលរដ្ឋជប៉ុនអាចនឹងថយចុះអស់ជិត ៤០លាននាក់នៃចំនួនពលរដ្ឋសរុប ១២៦,១៥លាននាក់ បើគិតតាមតួលេខផ្លូវការនៅក្នុងឆ្នាំ ២០២០។ ការសិក្សានេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខនៃប្រទេសជប៉ុន និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី២៦ ខែមេសានេះ។ នៅក្នុងការសិក្សាខាងលើបានព្យាករណ៍ថា នៅត្រឹមឆ្នាំ ២០៥៦ ចំនួនពលរដ្ឋជប៉ុននឹងត្រូវធ្លាក់នៅសល់ក្រោម ១០០លាននាក់ ខណៈនៅក្នុងឆ្នាំ ២០៧០ ចំនួនពលរដ្ឋជប៉ុននឹងត្រូវថយចុះមកសល់ត្រឹមប្រមាណជា ៨៧លាននាក់ប៉ុណ្ណោះ។ នៅក្នុងការសិក្សាបានបន្តទៀតថា សម្រាប់នៅក្នុងឆ្នាំ ២០៧០នោះ គឺពលរដ្ឋជប៉ុនដែលមានអាយុលើសពី ៦៥ឆ្នាំនឹងគ្របដណ្តប់ ៤០%នៃចំនួនពលរដ្ឋសរុប ហើយបើគិតតែពីចំនួនប្រជាជនដែលស្ថិតនៅក្នុងប្រភេទមនុស្សវ័យចំណាស់នេះ គឺតួលេខពលរដ្ឋវ័យចំណាស់នឹងត្រូវថយចុះអស់ប្រមាណជា
April 27, 2023 - អន្តរជាតិ
ហ្វីលីពីន៖ គ្រូបង្រៀនម្នាក់នៅក្នុងប្រទេសហ្វីលីពីនបានសម្រេចរៀបចំថ្នាក់រៀនរបស់គាត់នៅលើទីវាលមួយកន្លែងដែលមានម្លប់យ៉ាងត្រជាក់ ដើម្បីការពារសុវត្ថិភាពកូនសិស្សរបស់គាត់ពីបញ្ហារលកកម្តៅ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសានេះបានបញ្ជាក់ថា ថ្នាក់រៀននៅតាមទីវាលមួយកន្លែងនេះត្រូវបានរៀបចំឡើងនៅក្នុងក្រុង Sariaya ភាគខាងលិចប្រទេសហ្វីលីពីន។ បើតាមលោកគ្រូ Joel Casungcad ដែលគ្រូបន្ទុកថ្នាក់ខាងលើនេះបានបញ្ជាក់ថា តាមធម្មតាថ្នាក់រៀនរបស់គាត់គឺត្រូវរៀបចំឡើងនៅក្នុងវិទ្យាល័យ Lutucan Integration National High School តែដោយសារបញ្ហាអាកាសធាតុឡើងក្តៅខ្លាំងពេក គាត់ក៏សម្រេចនាំកូនសិស្សទៅរៀននៅវាលដែលមានម្លប់ និងខ្យល់គ្រប់គ្រាន់នេះតែម្តង។ លោកគ្រូរូបនេះបានបន្តថា នៅចំពោះមុខបញ្ហាអាកាសធាតុមិនអំណោយផលនេះគឺរូបគាត់មានជម្រើស ២ដើម្បីការពារកូនសិស្សពីការកើតមានបញ្ហាសុខភាពផ្សេងៗ ដោយទី ១គឺរូបគាត់អាចបិទថ្នាក់រៀនជាបណ្តោះអាសន្ន តែជម្រើសនេះអាចប៉ះពាល់ដល់ការសិក្សារបស់កូនសិស្ស។ ដូចនេះគាត់ក៏បានជ្រើសរើសយកជម្រើសទី ២គឺនាំកូនសិស្សរបស់គាត់ទៅរៀននៅទីតាំងខាងលើនេះតែម្តង។ គួរបញ្ជាក់ជូនថា សីតុណ្ហភាពជាមធ្យមនៅហ្វីលីពីនបានកើនឡើងដល់ ៣៧អង្សាសេ
April 26, 2023









