- Pheakdey
- អន្តរជាតិ
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីគ្រោងនឹងហាមឃាត់ការប្រើប្រាស់ថង់ប្លាសិ្ទកនៅទូទាំងប្រទេសត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអង្គារ ទី៩ ខែឧសភាម្សិលមិញនេះ។ គម្រោងខាងលើនេះត្រូវបានដាក់ចេញក្នុងគោលបំណងធំតែមួយគត់ គឺដើម្បីរួមចំណែកការពារបរិស្ថាន ដ្បិតថង់ប្លាស្ទិកគឺជាប្រភពកាកសំណល់អាក្រក់បំផុត ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះធនធានធម្មជាតិ។បើតាមលោក Nik Nazmi Nik Ahmad ដែលជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុម៉ាឡេស៊ីបានបញ្ជាក់ថា គម្រោងនៃការហាមឃាត់មិនឲ្យប្រើប្រាស់ថង់ប្លាស្ទិកខាងលើនេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដោយផ្តើមដំបូងគឺត្រូវអនុវត្តនៅតាមបណ្តាផ្សារទំនើប និងហាងលក់ទំនិញធំៗ ហើយនៅត្រឹមឆ្នាំ ២០២៥ គឺអាជ្ញាធរម៉ាឡេស៊ីគ្រោងធ្វើការហាមឃាត់មិនឲ្យប្រើប្រាស់ថង់ប្លាស្ទិកគ្រប់ការលក់រាយទាំងអស់នៅទូទាំងប្រទេសតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 10, 2023 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានចេញសេចក្តីព្រមានថា ប្រទេសចិនអាចប្រឈមនឹងរលកកម្តៅក្នុងកម្រិតដ៏អាក្រក់មួយសម្រាប់នៅក្នុងរដូវក្តៅក្នុងឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១០ ខែឧសភានេះ។ នៅក្នុងសេចក្តីព្រមានរបស់អាជ្ញាធរចិននោះក៏បានបញ្ជាក់ផងដែរថា បញ្ហារលកកម្តៅនេះនឹងជំរុញឲ្យចិនត្រូវជួបប្រទះនូវបញ្ហាចម្បងមួយបន្ថែមទៀត គឺខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ប្រភពខាងលើបានបន្តថា តំបន់ដែលអាចប្រឈមនឹងការខ្វះខាតថាមពលអគ្គិសនីនោះមានដូចជា បណ្តាខេត្តនៅតំបន់ភាគនិរតី ភាគខាងកើត និងតំបន់សំខាន់ៗមួយចំនួននៅភូមិភាគកណ្តាល។ សូមបញ្ជាក់ជូនថា នៅក្នុងឆ្នាំ ២០២៣នេះមានប្រទេសជាច្រើននៅតំបន់អាស៊ីបានប្រឈមនឹងបញ្ហារលកកម្តៅកម្រិតខ្ពស់មិនធ្លាប់មាន ដូចជានៅប្រទេសវៀតណាមសីតុណ្ហភាពបានកើនឡើងដល់កម្រិត ៤៤,២ អង្សាសេជាលើកដំបូង នៅប្រទេសហ្វីលីពីនមានការបិទសាសារៀនជាលើកដំបូងដើម្បីការពារសុវត្ថិភាពកូនសិស្សពីរលកកម្តៅ ខណៈនៅក្នុងប្រទេសឥណ្ឌាវិញគឺអាជ្ញាធរកំពុងទាញអាសន្នចំពោះបញ្ហាដាច់ភ្លើងអគ្គិសនី ដ្បិតតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើងយ៉ាងខ្ពស់នៅក្នុងរដូវក្តៅនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 10, 2023 - អន្តរជាតិ
អាមេរិក៖ ទីបំផុតទៅសំណុំរឿងអាស្រូវផ្លូវភេទរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump ជាមួយនិងលោកស្រី E. Jean Carroll ត្រូវបានបិទបញ្ចប់ហើយ ដោយតុលាការអាមេរិកបានសម្រេចផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារទៅកាន់ភាគីជនរងគ្រោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១០ ខែឧសភានេះ។ គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងនៅក្នុងអំឡុងឆ្នាំ ១៩៩៥-១៩៩៦ ដោយពេលនោះលោក Donald Trump នៅមិនទាន់ក្លាយជាប្រធានាធិបតីអាមេរិកនៅឡើយទេ។ ដំបូងឡើយលោក Donald Trump ត្រូវបានចោទប្រកាន់តែមួយករណីប៉ុណ្ណោះ គឺបានធ្វើសកម្មភាពរំលោភបំពានផ្លូវភេទទៅលើលោកស្រី E. Jean Carroll ដែលជាអ្នកសរសេរអត្ថបទទស្សនាវត្តីមួយរូប ហើយក្រោយមកនៅក្នុងឆ្នាំ២០២២ លោក Donald Trump បានបង្ហោះសារនៅលើបណ្តាញសង្គមដោយអះអាងថា
May 10, 2023 - អន្តរជាតិ
ស្តេចយូធូប Mr Beast បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបញ្ចេញវីដេអូមួយស្តីការជួយជនពិការនៅក្នុងប្រទេសកម្ពុជាត្រូវបានគេបង្ហោះលើបណ្តាញសង្គម YouTube និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់អ៊ឺនធឺណិតនៅលើពិភពលោក។ វីដេអូដ៏គួរឲ្យចាប់អារម្មណ៍នោះមានចំណងជើងថា “I helped 2000 Amputees Walk Again” ឬមានន័យជាខេមរភាសាថា “ខ្ញុំបានជួយជនពិការចំនួន ២,០០០នាក់ឲ្យដើរម្តងទៀត” និងត្រូវបានបង្ហោះដោយ Channel មានឈ្មោះថា Beast Philanthropy មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ខ្លឹមសារនៅក្នុងវីដេអូនោះបានបង្ហាញថា មានជនពិការជើងនៅក្នុងប្រទេសកម្ពុជាជាច្រើននាក់ត្រូវបានក្រុមសប្បុរសជនអន្តរជាតិជួយសង្គ្រោះតាមរយៈការផ្តល់ជូននូវជើងសិប្បនិមិត្ត ផ្តល់ឱកាសឲ្យពួកគេបានរៀនសូត្រ មានការងារធ្វើ និងអាចសម្រេចក្តីស្រមៃធ្វើដំណើរទៅកាន់ក្រៅប្រទេសផងដែរ។ តាមការអះអាងរបស់ម្ចាស់គណនី YouTube បានបញ្ជាក់ថា ប្រាក់ដែលគាត់អាចរកបានពីវីដេអូ និងការផ្សាយពាណិជ្ជកម្មក្នុងវីដេអូរបស់គាត់គឺគាត់យកទៅជួយជនពិការទាំងអស់នោះ។ លោកអ្នកអាចទស្សនាវីដេអូមួយនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ YouTube
May 9, 2023 - អន្តរជាតិ
ប្រេស៊ីល៖ បច្ចេកវិទ្យា AI អាចនឹងត្រូវបានគេប្រើប្រាស់ជំនួសការងាររបស់មនុស្សបានរហូតដល់ ៨០%នៅក្នុងរយៈពេល ២-៣ឆ្នាំបន្ទាប់ទៀត នេះបើយោងតាមការអះអាងរបស់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៩ ខែឧសភានេះ។ អ្នកជំនាញដែលបានធ្វើការអះអាងខាងលើនេះគឹលោក Ben Goertzel ដែលជាគ្រូបង្រៀនផ្នែកគណិតវិទ្យា អ្នកវិទ្យាសាស្រ្ត អ្នកដឹកនាំការផលិតមនុស្សយន្ត និងជាអ្នកដឹកនាំការស្រាវស្រាវក្នុងវិស័យបច្ចេកវិទ្យាដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក។ លោក Ben Goertzel នៅក្នុងសន្និសិទ្ធស្តីពីបច្ចេកវិទ្យាប្រចាំឆ្នាំដ៏ធំមួយដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសប្រេស៊ីល អ្នកជំនាញផ្នែកវិទ្យាសាស្រ្តកូនកាត់អាមេរិក-ប្រេស៊ីល វ័យ ៥៦ឆ្នាំរូបនេះបានបញ្ជាក់ថា បច្ចេកវិទ្យា AGI (Artificial General Intelligence) ឬមានន័យជាខេមរភាសាថា បច្ចេកវិទ្យាដែលមានសមត្ថភាពយល់ដឹងដូចសមត្ថភាពមនុស្សទូទៅ នឹងក្លាយជាជម្រើសដ៏ល្អបំផុតដែលគេអាចយកទៅប្រើប្រាស់នៅក្នុងផ្នែកជាច្រើននៅតាមបណ្តាក្រុមហ៊ុន ឬអង្គភាពផ្សេងៗ ខណៈបច្ចេកវិទ្យានេះអាចបំពេញការងារដូចមនុស្សទូទៅអីចឹងដែរ។
May 9, 2023 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនបណ្តាញសង្គម LinkedIn បានប្រកាសថា នឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន ៧១៦ កន្លែងដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៩ ខែឧសភានេះ។ ក្រៅតែពីបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនហើយ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះក៏បានប្រកាសពីការបិទកម្មវិធីការងាររបស់ខ្លួននៅក្នុងប្រទេសចិនផងដែរ។ គួរបញ្ជាក់ជូនថា បណ្តាញសង្គម LinkedIn គឺជាផ្នែកមួយរបស់ក្រុមហ៊ុន Microsoft ខណៈផ្នែកគ្រប់គ្រងបណ្តាញសង្គមមួយនេះមានបុគ្គលិកសរុបប្រមាណជា ២០,០០០នាក់។ សូមបញ្ជាក់ជូនផងដែរថា ក្រុមហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យាបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបើយោងតាមរបាយការណ៍ការងារមួយបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២ កន្លងទៅនេះមានបុគ្គលិកនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាសរុបប្រមាណជា ២៧០,០០០នាក់នៅជុំវិញពិភពលោកត្រូវបានបាត់បង់ការងារ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 9, 2023 - អន្តរជាតិ
កាណាដា៖ រលកកម្តៅបានកំពុងតែគំរាមគំហែងខេត្ត Alberta ភាគខាងលិចនៃប្រទេសកាណាដាយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី៦ ខែឧសភានេះ។ គួរកត់សម្គាល់ថា សីតុណ្ហភាពនៅក្នុងតំបន់រងគ្រោះខាងលើនេះបានកើនឡើងយ៉ាងខ្ពស់អស់រយៈពេល ១សប្តាហ៍មកហើយ ហើយរលកកម្តៅបានបង្កឲ្យមានភ្លើងឆេះព្រៃជាច្រើនកន្លែង ខណៈតំបន់ខ្លះវិញត្រូវប្រឈមនឹងបញ្ហាទឹកជំនន់ ដ្បិតរលកកម្តៅបានធ្វើឲ្យដុំទឹកកកនិងព្រឹលជាច្រើនត្រូវរលាយក្លាយជាទឹកយ៉ាងឆាប់រហ័សបំផុត។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកាណាដាបានបញ្ជាក់ថា គិតត្រឹមពេលនេះភ្លើងបានឆេះព្រៃចំនួន ៧៨កន្លែងផ្សេងគ្នា ហើយបានបំផ្លាញព្រៃធម្មជាតិអស់ប្រមាណជា ១,៤៥៨ហិចតា បំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ២០កន្លែង និងស្ថានីយ៍ប៉ូលិសអស់ជាច្រើនកន្លែងផងដែរ។ នៅចំពោះមុខហេតុការណ៍អាសន្ននេះ អាជ្ញាធរកាណាដាបានចេញបញ្ជាឲ្យពលរដ្ឋជាង ១៣,០០០នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ដើម្បីរកកន្លែងសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្នសិន ខណៈគិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 6, 2023 - អន្តរជាតិ
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ព្រះអង្គម្ចាស់ Charles III បានឡើងគ្រងរាជ្យធ្វើជាព្រះមហាក្សត្រនៃប្រទេសអង់គ្លេសជាផ្លូវការហើយនៅព្រឹកថ្ងៃសោរ៍ ទី៦ ខែឧសភានេះ។ ព្រះរាជពិធីឡើងគ្រងរាជ្យនេះត្រូវបានរៀបចំឡើងតាមបែបគ្រិស្តសាសនា ខណៈទំនៀមទម្លាប់និងប្រពៃណីមួយនេះត្រូវបានគេកត់សម្គាល់ថា អាយុកាលប្រមាណជា ១,០០០ឆ្នាំមកហើយ។ យ៉ាងណាក្តី របៀបវារៈថ្មីៗមួយចំនួនក៏ត្រូវបានដាក់បញ្ចូលបន្ថែមផងដែរ ដើម្បីឲ្យកម្មវិធីមានលក្ខណៈទំនើបស្របតាមសម័យកាលបច្ចុប្បន្ន។ គួរបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ ២០២៣នេះ ព្រអង្គម្ចាស់ Charles III មានព្រះជន្ម ៧៤ព្រះវស្សា ខណៈព្រះអង្គត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបប្រហែលជា ២,២ពាន់លានដុល្លារ។ សូមបញ្ជាក់ជូនផងដែរថា ពិធីឡើងគ្រងរាជ្យដែលប្រទេសអង់គ្លេសបានរៀបចំនៅពេលនេះគឺជាពិធីឡើងគ្រងរាជ្យលើកទី ១ បើគិតចាប់តាំងពីឆ្នាំ ១៩៥៣មក និងជាពិធីឡើងគ្រងរាជ្យលើកទី ៥
May 6, 2023 - អន្តរជាតិ
ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានគេកត់សម្គាល់ថា អាចរកប្រាក់ចំណូលបានរហូតដល់ ១,៥០០ដុល្លារក្នុងមួយថ្ងៃពីមុខរបរដ៏ថ្មីស្រឡាងមួយប្រភេទ គឺមុជក្នុងទឹកដើម្បីស្វែងរកទូរស័ព្ទ ឬកាមេរ៉ា ដែលបានធ្លាក់ចូលទៅក្នុងទឹកបឹង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី ៥ ខែឧសភានេះបានឲ្យដឹងថា មុខរបរដ៏កម្រនេះត្រូវបានគេប្រទះឃើញនៅឯតំបន់បឹងកំសាន្ត West Lake ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យជាតិជាច្រើនថ្ងៃនៅដើមខែឧសភានេះ តំបន់កំសាន្តបែបធម្មជាតិខាងលើនេះអាចទទួលបានភ្ញៀវទេសចររាប់លានក្នុងមួយថ្ងៃៗ ខណៈភ្ញៀវទេសចរមួយចំនួនតែងមានការធ្វេសប្រហែសធ្វើឲ្យធ្លាក់ទូរស័ព្ទ ឬកាមេរ៉ាចូលទៅក្នុងទឹកបឹងនៅពេលដែលពួកគាត់កំពុងព្យាយាមថតរូបទុកជាអនុស្សាវរីយ៍។ នៅចំពោះមុខស្ថានភាពអំណោយផលនេះ លោក Huang Yiyong អាយុ ៤០ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងតំបន់កំសាន្តនោះស្រាប់ក៏មានគំនិតបង្កើតមុខរបរថ្មីមួយគឺធ្វើជាអ្នកមុជទឹកស្វែងរកវត្ថុដែលបានធ្លាក់ចូលទៅក្នុងបឹង។
May 5, 2023 - អន្តរជាតិ
សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីសម្រេចផ្តន្ទាទោសបុរសជនជាតិចិន ៣នាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ១០ខែ ក្រោយពួកគេបានធ្វើសកម្មភាពលួចយកកាក់នៅក្នុងកាស៊ីណូក្នុងតំបន់កំសាន្ត Marina Bay Sands និង Resorts World Sentosa នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអង្គារ ទី ២ ខែឧសភានេះ។ បុរសទាំង ៣នាក់នោះគឺជាមិត្តភក្តិនឹងគ្នា ដែលបានធ្វើដំណើរចេញពីប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរីក្នុងគោលបំណងដើរកំសាន្ត តែពួកគេបានរៀបគម្រោងសម្រាប់ធ្វើសកម្មភាពលួចយកកាក់ទាំងនេះរួចជាស្រេចតាំងពីមុនពេលបានទៅដល់ទឹកដីសិង្ហបុរីម្ល៉េះ។ ប្រភពខាងលើបានបន្តថា ក្រុមជនខិលខូចបានយកជ័រកាវថ្លាមួយប្រភេទ មកលាបនៅបាតដៃនិងម្រាមដៃរបស់ពួកគេដើម្បីបន្លំយកកាក់ដែលគេទុកប្រើប្រាស់សម្រាប់ធ្វើការភ្នាល់នៅក្នុងកាស៊ីណូ ហើយគិតត្រឹមពេលចាប់ខ្លួនពួកគេនោះគឺពួកគេបានលួចយកកាក់អស់ជាច្រើនប្រភេទដែលមានតម្លៃសរុប ១,៥៧៥ ដុល្លារ។ គួរបញ្ជាក់ជូនថា បុរសជនជាតិចិនទាំង ៣រូបនោះរួមមានលោក Jiang Renjing អាយុ
May 3, 2023









