- Pheakdey
- អន្តរជាតិ
កេនយ៉ា៖ អាជ្ញាធរកេនយ៉ាបានរកឃើញសាកសពមនុស្សចំនួន ៥៨នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារអត់អាហារ ខណៈដើមហេតុដែលជំរុញឲ្យជនរងគ្រោះទាំងនេះត្រូវស្លាប់បាត់បង់ជីវិតគឺដោយសារតែពួកត្រូវប្រតិបត្តិខ្លួនតាមជំនឿសាសនាបែបអរូបិយមួយដើម្បីបានឡើងទៅកាន់ស្ថានសួគ៌។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៥ ខែមេសានេះបានឲ្យដឹងថា សាកសពរបស់ជនរងគ្រោះខាងលើនេះត្រូវបានរកឃើញនៅក្នុងផ្នូដ៏ធំមួយនៅក្នុងដីព្រៃ Shakahola ស្ថិតនៅក្នុងតំបន់ Kilifi ភាគខាងលិចនៃប្រទេសកេនយ៉ា។ បើតាមអាជ្ញាធរកេនយ៉ាបានបញ្ជាក់ថា ទីតាំងដែលជាកន្លែងកើតហេតុនោះគឺជាកម្មសិទ្ធរបស់មេដឹកនាំសាសនាម្នាក់ឈ្មោះ Paul Mackenzie Nthege ខណៈបុគ្គលរូបនេះក៏ត្រូវបានគេរកឃើញថា គឺជាអ្នកណែនាំឲ្យជនរងមកាន់ទីតាំងនេះដើម្បីប្រតិបតិ្តនូវជំនឿសាសានាមួយដ៏ងប់ងុលមួយរហូតទាល់តែត្រូវអត់អាហារស្លាប់តែម្តង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ នៅមានពេលរដ្ឋជាច្រើនទៀតដែលមានចំនួនសរុប ១១២នាក់ត្រូវបានរាយការណ៍ថា បានបាត់ខ្លួនពាក់ព័ន្ធនឹងករណីខាងលើនេះ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះលោក Paul Mackenzie Nthege ត្រូវបានអាជ្ញាធរកេនយ៉ាឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ខណៈគេរំពឹងថានឹងអាចបន្តរកឃើញសាកសពជនរងគ្រោះបន្ថែំមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
April 26, 2023 - អន្តរជាតិ
សិង្ហបុរី៖ នៅក្នុងថ្ងៃពុធ ទី២៦ ខែមេសានេះ អាជ្ញាធរសិង្ហបុរីបានអនុវត្តទោសប្រហារជីវិតបុរសម្នាក់ដោយធ្វើការព្យួរក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post។ អ្នកទោសដែលត្រូវប្រហារជីវិតរូបនេះមានឈ្មោះថា តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ (Tangaraju Suppiah) អាយុ ៤៦ឆ្នាំ ត្រូវបានចាប់ខ្លួននិងផ្ដន្ទាទោសពីបទសមគំនិតជួញដូរកញ្ឆាដែលមានទម្ងន់ចំនួន ១គីឡូក្រាម។ អ្នកទោស តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ គួររម្លឹកជូនថា សកម្មភាពបទល្មើសរបស់លោក តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ បានកើតឡើងតាំងពីឆ្នាំ ២០១៧ ម្ល៉េះ ខណៈការសម្រេចផ្តន្ទាទោសចំពោះរូបគាត់ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០១៨ ហើយការអនុវត្តទោសជាក់ស្តែងទើបត្រូវបានធ្វើឡើងនៅក្នុងថ្ងៃនេះនៅឯពន្ធនាគារ Changi ភាគខាងកើតសិង្ហបុរី។ សូមបញ្ជាក់ជូនផងដែរថា ជុំវិញករណីនេះគឺមានសាធារណៈជននិងអង្គការសិទ្ធមនុស្សជាច្រើនបានអំពាវនាវឲ្យអាជ្ញាធរសិង្ហបុរីលុបចោលការអនុវត្តទោសដ្បិតវាមានលក្ខណៈអមនុស្សធម៌ តែយ៉ាងណាក្តីអាជ្ញាធរសិង្ហបុរីមិនស្តាប់តាមការអំពាវនាវទាំងនោះឡើយ ហើយបន្តធ្វើការប្រហារជីវិតអ្នកទោសដោយផ្អែកទៅតាមច្បាប់ជាធរមាន៕
April 26, 2023 - អន្តរជាតិ
ថៃ៖តុលាការថៃសម្រេចធ្វើការពិន័យបុរសម្នាក់ជាប្រាក់ចំនួន ១៥០,០០០បាត (៤,៣៦០ដុល្លារ) ក្រោយរូបគាត់បានធ្វើសកម្មភាពបង្ហោះរូបភាពស្រាបៀរនិងនិយាយរៀបរាប់អំពីគុណភាពរបស់ស្រាបៀរនោះជាសាធារណៈ (លក្ខណៈធ្វើ Review) នៅលើបណ្តាញសង្គមសង្គម Facebook នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៥ ខែមេសានេះ។ បុរសដែលត្រូវទទួលរងនូវការពិន័យនេះមានឈ្មោះថា Artid Sivahansaphan ហើយសកម្មភាពរបស់គាត់នោះគឺបានកើតឡើងតាំងពីឆ្នាំ ២០២០ ម្លេះ តែសេចក្តីសម្រេចផ្លូវការរបស់តុលាការទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបន្តថា ដំបូងឡើយលោក Artid Sivahansaphan ត្រូវរងនូវការពិន័យជាប្រាក់រហូតដល់ ២០០,០០០បាត (៥,៨១០ ដុល្លារ) និងជាប់គុករយៈពេល ៨ខែ ចំពោះបទល្មើសខាងលើនេះ តែក្រោយមករូបគាត់បានផ្តល់សក្ខីកម្មមានប្រយោជន៍មួយចំនួនទៅកាន់តុលាការដើម្បីពន្លឿននីតិវិធីក្នុងការដោះស្រាយករណីមួយនេះទើបតុលាការសម្រេចបន្ថយទោសឲ្យគាត់ត្រូវបង់ប្រាក់ត្រឹមចំនួន ១៥០,០០០បាត (៤,៣៦០ដុល្លារ) និងជាប់គុកក្នុងរយៈពេល
April 25, 2023 - អន្តរជាតិ
ឥណ្ឌា៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេសដែលមានចំនួនប្រជាពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោកនៅក្នុងសប្តាហ៍នេះ។ នៅក្នុងរបាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសានេះបានបញ្ជាក់ថា នៅត្រឹមចុងខែនេះគឺពលរដ្ឋឥណ្ឌានឹងត្រូវកើនឡើងដល់ ១,៤២៥,៧៧៥,៨៥០នាក់ ឬហៅតាមចំនួនប្រហាក់ប្រហែលថា ១,៤៣ ពាន់លាននាក់។ ប្រភពខាងលើបានបន្តថា ប្រទេសចិនបានប្រឈមនឹងបញ្ហាធ្លាក់ចុះនៃអាត្រាកំណើតប្រជាជនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមពេលនេះគឺប្រទេសចិនមានប្រជាពលរដ្ឋសរុបចំនួន ១,៤២ពាន់លាននាក់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ប្រទេសធំៗដែលមានចំនួនប្រជាពលរដ្ឋច្រើនមួយចំនួនទៀតវិញមានដូចជា សហរដ្ឋអាមេរិកជាមួយប្រជាជនចំនួន ៣៣១,៩លាននាក់ ឥណ្ឌូនេស៊ីមានពលរដ្ឋចំនួន ២៧៣,៨ លាននាក់ និងប្រទេសប៉ាគីស្ថានដែលមានពលរដ្ឋ ២៣១,៤លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
April 25, 2023 - អន្តរជាតិ
នេប៉ាល់៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី២៤ ខែមេសា ម្សិលមិញនេះបានឲ្យដឹងថា អាជ្ញាធរទេសចរណ៍នៃប្រទេសនេប៉ាល់បានសម្រេចបើកឲ្យអ្នកទេសចរអន្តរជាតិអាចធ្វើដំណើរឡើងលើកំពូលភ្នំអេវឺរេសនារដូវផ្ការីកក្នុងឆ្នាំនេះបានហើយ ខណៈនៅក្នុងរដូវកាលនេះអាជ្ញាធរនឹងធ្វើការកំណត់ចំនួនមនុស្សទុកជាមុន។ តាមគម្រោងគឺអាជ្ញាធរនេប៉ាល់នឹងអនុញ្ញាតឲ្យមានអ្នកដំណើរត្រឹមតែ ៤៥៤នាក់ប៉ុណ្ណោះដែលអាចដើរឡើងលើកំពូលភ្នំបាន ដោយក្នុងនោះមានអ្នកដំណើរចំនួន ៩៦នាក់មកពីប្រទេសចិន អ្នកដំណើរចំនួន ៨៧នាក់មកពីសហរដ្ឋអាមេរិក ហើយក្រៅពីនេះគឺអ្នកដំណើរមកពីតាមបណ្តាប្រទេសផ្សេងៗក្នុងចំនួនតិចតួច។ បើតាមលោក Bigyan Koirala តំណាងអាជ្ញាធរទេសចរណ៍នេប៉ាល់បានបញ្ជាក់ថា ការសម្រេចកំណត់ចំនួនអ្នកដំណើរនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ចៀសភាពកកស្ទះនៅតាមផ្លូវដើរឡើងទៅលើកំពូលភ្នំ ដ្បិតភាពកកស្ទះនេះអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះអ្នកដំណើរផងដែរ។ កាលពីឆ្នាំ ២០១៩ កន្លងទៅ មានអ្នកដំណើរចំនួន ៤នាក់ក្នុងចំណោមអ្នកដំណើរចំនួន ១១នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីពួកគេត្រូវរងចាំដើរទៅកាន់កំពូលភ្នំក្នុងរយៈពេលជាច្រើនម៉ោងនិងស្ថិតនៅក្រោមអាកាសធាតុត្រជាក់ខ្លាំង។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំនេះគឺមានអ្នកដំណើរប្រមាណជា ៩០០នាក់
April 25, 2023 - អន្តរជាតិ
របាយការណ៍មួយបង្ហាញថា បញ្ហាខ្យល់កខ្វក់បានបណ្តាលឲ្យមានកុមារនៅតំបន់អឺរ៉ុប (ក្រុមពលរដ្ឋដែលមានអាយុក្រោម ១៨ឆ្នាំ) ប្រមាណជា ១,២០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសានេះ។ របាយការណ៍គួរឲ្យកត់សម្គាល់មួយនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារបរិស្ថាននៃសហភាពអឺរ៉ុប ដែលបានធ្វើការសិក្សាអំពីបញ្ហាបរិស្ថាននៅក្នុងប្រទេសចំនួន ៣០ ដោយក្នុងនោះក៏មានទាំងប្រទេសចំនួន ២៧ ដែលជាសមាជិកសហភាពអឺរ៉ុបផងដែរ។ នៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញថា បញ្ហាខ្យល់កខ្វក់នៅក្នុងតំបន់អឺរ៉ុបជាពិសេសគឺនៅអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត និងប្រទេសអ៊ីតាលីសុទ្ធតែស្ថិតនៅក្នុងកម្រិតខ្ពស់លើសពីការណែនាំរបស់អង្គការសុខភាពពិភពលោក ពោលគឺជាកម្រិតដែលមានហានិភ័យខ្ពស់ចំពោះសុខភាព និងជាពិសេសនោះគឺចំពោះក្រុមមនុស្សដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយស្រាប់។ ប្រភពខាងលើបានបន្តថា កាលពីឆ្នាំ ២០២០ កន្លងទៅគឺជាឆ្នាំដែលមានពលរដ្ឋអឺរ៉ុបយ៉ាងច្រើនបានស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហាខ្យល់កខ្វក់ ពោលគឺនៅទូទាំងអឺរ៉ុបទាំងមូលមានពលរដ្ឋប្រមាណជា ២៣៨,០០០នាក់បានស្លាប់ដោយបញ្ហាសុខភាពផ្សេងៗដែលបង្កឡើងពីខ្យល់កខ្វក់។ នៅក្នុងរបាយការណ៍បានបន្តទៀតថា ក្រៅតែពីបានបណ្តាលឲ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតហើយ ខ្យល់កខ្វក់ក៏បានជម្រុញឲ្យពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ និងឈឺក្នុងរយៈពេលវែងផងដែរ៕ អត្ថបទ៖
April 24, 2023 - អន្តរជាតិ
ហ្វីលីពីន៖ ហ្វីលីពីនបានចេញសេចក្តីសម្រេចអនុញ្ញាតឲ្យមានការបិទសាលារៀនជាបណ្តោះអាសន្នបានដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មួយកាលពីពេលថ្មីៗនេះ ខណៈកាលពីខែមុនអាកាសធាតុក្តៅក្នុងកម្រិតដូចគ្នានេះបានធ្វើឲ្យកូនសិស្សតូចៗចំនួន ៨៣ កើតមានបញ្ហាសុខភាពធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ បើតាមក្រសួងអប់រំហ្វីលីពីនបានបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីរក្សាសុវត្ថិភាពរបស់កូនសិស្សនិងគ្រូបង្រៀនពីការកើតមានបញ្ហាសុខភាពណាមួយ ដ្បិតនៅតាមសាលារៀនក្នុងទីជនបទមួយចំនួនពុំបានបំពាក់នូវឧបករណ៍អេឡិចត្រូនិចទំនើបៗសម្រាប់ទប់ទល់នឹងបញ្ហារលកកម្តៅនោះទេ។ យ៉ាងណាក្តី ក្រសួងអប់រំហ្វីលីពីនបានបញ្ជាក់ថា ការសម្រេចខាងលើនេះគឺមិនមែនសម្រាប់អនុវត្តជាទូទៅគ្រប់សាលារៀននោះទេ តែអាជ្ញាធរតំបន់អាចយកទៅអនុវត្តបានដោយអាស្រ័យទៅតាមកម្រិតសីតុណ្ហភាពជាក់ស្តែងនៅតាមតំបន់នីមួយៗ ដោយមានការជូនដំណឹងមកថ្នាក់លើមុនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 24, 2023 - អន្តរជាតិ
បុកល្ហុងខ្មែរ ជាអាហារសម្រន់ដ៏ពេញនិយមមួយ សម្រាប់មនុស្សគ្រប់វ័យ មិនថាចាស់ ឬក្មេង។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ គឺម្ហូបខ្មែរមួយមុខនេះក៏កំពុងតែមានការទទួលស្គាល់នៅលើពិភពលោកផងដែរ ពោលគឺបុកល្ហុងខ្មែរបានជាប់ចំណាត់ថ្នាក់លេខ២៨ ជាប្រភេទអាហារបែបញាំបន្លែដែលមានរសជាតិឆ្ងាញ់នៅលើពិភពលោក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសានេះបានបញ្ជាក់ថា ចំណាត់ថ្នាក់ខាងលើនេះត្រូវបានកំណត់ដោយគេហទំព័រ TasteAtlas ដែលបានដើរពិនិត្យនិងភ្លក់រសជាតិអាហារបែបញាំបន្លែជាច្រើនមុខនៅជុំវិញពិភពលោក។ ដោយឡែកចំពោះប្រធានបទ “Best Rated SALADS in the World” ដែលគេហទំព័រជំនាញផ្នែកចំណីអាហារមួយនេះទើបធ្វើការចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា «បុកល្ហុងខ្មែរ» ជាប់ចំណាត់ថ្នាក់លេខ ២៨ ក្នុងចំណោមអាហារល្បីៗ ៥០មុខ ជាមួយលំដាប់ពិន្ទុ ៤,២ ក្នុងចំណោមពិន្ទុខ្ពស់បំផុត ៤,៧៕
April 24, 2023 - អន្តរជាតិ
អៀរឡង់៖ អៀរឡង់បានក្លាយជាប្រទេសនៅតំបន់អឺរ៉ុបមួយទៀតហើយដែលបានបង្ហាញនិន្នាការអវិជ្ជមានចំពោះកម្មវិធី TikTok ដែលជាបណ្តាញសង្គមកំសាន្តកំពុងមានប្រជាប្រិយភាពបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃសោរ៍ ទី ២២ ខែមេសានេះបានបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសអៀរឡង់កាលពីថ្ងៃម្សិលមិញនេះបានណែនាំឲ្យមន្ត្រីរាជការនៅក្រោមឱវាទរបស់ខ្លួនទាំងអស់ត្រូវតែលុបកម្មវិធី TikTok ចេញពីឧបករណ៍អេឡិចត្រូនិចទាំងឡាយណាដែលជាកម្មសិទ្ធរបស់រដ្ឋ។ ចំពោះហេតុផលនៅពីក្រោយការសម្រេចដ៏តឹងរឹងនេះ គឺមិនខុសពីហេតុរបស់ប្រទេសធំៗមួយចំនួនដែលបានសម្រេចហាមឃាត់កម្មវិធី TikTok កាលពីពេលថ្មីៗនេះនោះទេ ពោលគឺវាត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីការពារសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាលពីការលួចតាមដានរបស់កម្មវិធី TikTok ដែលគេសង្ស័យថា ជាកម្មវិធីចារកម្មរបស់រដ្ឋាភិបាលចិន។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសដែលបានសម្រេចហាមខាតកម្មវិធី TikTok មានដូចជា ប្រទេសអាហ្វហ្គានីស្ថាន អូស្រ្តាលី កាណាដា ដាណឺម៉ាក បារាំង ឥណ្ឌា ឡាតវី ហូឡង់
April 22, 2023 - អន្តរជាតិ
អាមេរិក៖ កាំភ្លើងឆ្លាតវ័យ (Smart Gun) ត្រូវបានគេដាក់ឲ្យបញ្ជាទិញនៅក្នុងរដ្ឋមួយនៃសហរដ្ឋអាមេរិកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី២២ ខែមេសានេះ។ កាំភ្លើងឆ្លាយវ័យ ដែលជាកាំភ្លើងទំនើបចុងក្រោយគេនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Biofire Tech ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Colorado ភាគខាងលិចនៃសហរដ្ឋអាមេរិក និងជារដ្ឋមួយដែលមានច្បាប់អនុញ្ញាតឲ្យពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅអាចមានសិទ្ធកាន់កាប់អាវុធ និងគ្រាប់រំសេវបាន ប្រសិនបើពួកគេមិនទទួលបានលិខិតហាមឃាត់ពីអាជ្ញាធរនោះទេ។ ប្រភពខាងលើបានបន្តថា កាំភ្លើងឆ្លាតវ័យខាងលើនេះត្រូវបានផលិតឡើងមានបំពាក់នូវបច្ចេកវិទ្យា “សម្គាល់មុខមនុស្ស” (Face Recognition) ដូចនេះគឺមានន័យថា កាំភ្លើងនេះអាចត្រូវបានប្រើប្រាស់ដោយបុគ្គលណាដែលវាស្គាល់មុខតែប៉ុណ្ណោះ។ គុណប្រយោជន៍របស់កាំភ្លើងឆ្លាតវ័យនេះ គឺគ្មានអ្នកណាម្នាក់ក្រៅតែពីម្ចាស់កាំភ្លើងអាចលួចប្រើប្រាស់វាបាននោះទេ ពោលគឺទាល់តែមានការស្កេនមុខត្រឹមត្រូវទើបវាអាចដំណើរបាន។ ចំពោះតម្លៃរបស់កាំភ្លើងឆ្លាតវ័យដែលមានប្រវែង ៩មីលីម៉ែត្រនេះវិញគឺកាំភ្លើងមួយដើមមានតម្លៃ ១,៤៩៩ ដុល្លារ
April 22, 2023









