Pheakdey
  • អន្តរជាតិ

    អ៊ុយរូហ្គាយ៖ ពលរដ្ឋ​រាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងរដ្ឋធានីម៉ុងតេវីដេអូ នៃប្រទេសអ៊ុយរូហ្គាយត្រូវបានបណ្តាញសារព័ត៌មាន The Strait Time រាយការណ៍នៅរសៀលថ្ងៃពុធ ទី២៤នេះថា​ កំពុងតែនាំគ្នាបួងសួងសុំឲ្យមានភ្លៀងធ្លាក់ ខណៈបរិមាណទឹកបម្រុងទុកសម្រាប់ប្រើប្រាស់ក្នុងទីក្រុងមួយនេះបានរីងស្ងួតស្ទើរតែអស់ទៅហើយ។ បើតាមអាជ្ញាធរក្រុងម៉ុងតេវីដេអូបានបញ្ជាក់ថា នៅក្នុងអាងស្តុកទឹកសម្រាប់ផ្គត់ផ្គង់ក្នុងទីក្រុងនៅពេលនេះគឺមានទឹកនៅសល់ប្រមាណជា ៦,២លានម៉ែត្រគូបតែប៉ុណ្ណោះ ខណៈជាមធ្យមក្នុងមួយថ្ងៃទីក្រុងមួយនេះត្រូវការទឹកប្រើប្រាស់ប្រហែលជា ៦៥០,០០០ម៉ែត្រគូប។ ផ្អែកលើរបាយការណ៍ខាងលើនេះគឺមានន័យថា ទីក្រុងម៉ុងតេវីដេអូនៅសល់ទឹកសម្រាប់ប្រើប្រាស់បានត្រឹមតែប្រមាណជា ១០ថ្ងៃទៀតប៉ុណ្ណោះ។ គួរកត់សម្គាល់ថា ប្រទេសអ៊ុយរូហ្គាយបានប្រឈមនឹងរលកកម្តៅខ្ពស់បំផុតនៅក្នុងរដូវក្តៅឆ្នាំនេះ ហើយបញ្ហាធម្មតជាតិមួយនេះក៏បានធ្វើឲ្យប្រភពទឹកសំខាន់ៗជាច្រើននៅប្រទេសអ៊ុយរូហ្គាយត្រូវរីងស្ងួតផងដែរ។ ជាក់ស្តែងទីក្រុងម៉ុងតេវីដេអូកំពុងប្រឈមនឹងភាពរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់នៅក្នុងរយៈពេល ៧៤ឆ្នាំចុងក្រោយនេះ ខណៈបញ្ហានេះបានធ្វើឲ្យចរន្តទឹកនៅក្នុងតំបន់មួយចំនួនត្រូវមានភាពខ្វះខាតយ៉ាងខ្លាំង ឬទទួលបានទឹកតែគ្មានគុណភាពល្អគ្រប់គ្រាន់សម្រាប់ប្រើប្រាស់៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 24, 2023
  • អន្តរជាតិ

    អាមេ​រិក៖ បន្ទាប់ពីបានរាតត្បាតពិភពលោកអស់រយៈពេលជាង ៣ឆ្នាំមក គិតត្រឹមពេលនេះជំងឺកូវីដ-១៩ នៅតែជាឃាតកឈាមត្រជាក់ ដែលអាចសម្លាប់មនុស្សបានលឿនបំផុត នេះបើយោងតាមការសិក្សាមួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានកិច្ចការអតីតយុទ្ធជន (Veterans Affairs) អាមេរិក ខណៈរបាយការណ៍នៃការសិក្សានេះត្រូវបានចេញផ្សាយក្រោយពេលដែលអង្គការសុខភាពពិភពលោកបានប្រកាសថា កូវីដ-១៩ លែងជាជំងឺដែលត្រូវទាញសញ្ញាអាសន្នទៀតហើយ។ យ៉ាងណាក្តី បើតាមលោក Ziyad Al-Aly ដែលនាយកនៃស្ថាប័នកិច្ចការអតីតយុទ្ធជនអាមេរិកបានអះអាងថា ជំងឺកូវីដ-១៩នៅតែបន្តសម្លាប់មនុស្សលឿនជាងជំងឺកាចសាហាវផ្សេងៗទៀត ជំងឺបេះដូង និងជំងឺមហារីកជាដើម។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ជំងឺកូវីដ-១៩ បានសម្លាប់មនុស្សម្នាក់រៀងរាល់ ៤នាទី បើទោះជាគិតត្រឹមពេលនេះពិភពលោកមានវ៉ាក់សាំងការពារនិងមានភាពស៊ាំជាមួយជំងឺឆ្លងមួយនេះក៏ហើយក្តី។ លទ្ធផលនេះក៏បានធ្វើឲ្យក្រុមអ្នកជំនាញកំពុងមានចម្ងល់ថា តើគួរបន្តអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    May 24, 2023
  • អន្តរជាតិ

    អាមេរិក៖ ក្រុមមន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិកបានទាញសញ្ញាអាសន្នជុំវិញករណីគ្រោះថ្នាក់នៃការប្រើប្រាស់បណ្តាញសង្គមចំពោះកុមារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភានេះ។ ការទាញសញ្ញាអាសន្ននៅពេលនេះគឺជាការព្រមានយ៉ាងម៉ឹងម៉ាត់ទៅកាន់ឪពុកម្តាយ  ក្រុមហ៊ុនបច្ចេកវិទ្យា និងនិយតករ ដោយផ្អែកលើភស្តុតាងជាច្រើនដែលបានប​ង្ហាញថា បណ្តាញសង្គមពិតជាបានជះឥទ្ធិពលអាក្រក់ចំពោះក្រុមអ្នកប្រើប្រាស់វ័យក្មេង។ បើតាមក្រុមអ្នកជំនាញអាមេរិកបានអះអាងថា មាតិការអវិជ្ជមាននៅលើបណ្តាញសង្គមបានជម្រុញឲ្យមនុស្សវ័យជំទង់និងកុមារមានបញ្ហាសុខភាពផ្លូវចិត្តជាច្រើនដូចជា ការបាក់ទឹកចិត្ត ថប់អារម្មណ៍  មានគំនិតចង់ធ្វើបាបខ្លួនឯងឬសម្លាប់ខ្លួន លែងខ្វល់រឿងចំណីអាហារ និងការ​សិក្សាជាដើម។ ជាក់ស្តែងការសិក្សាមួយបានរកឃើញថា ក្នុងចំណោមយុវតីវ័យក្មេងនៅអាមេរិកដែលបានធ្វើការរំលូតកូន គឺមាន ៩៥% ជាអ្នកដែលមានទម្លាប់ប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ឪពុកម្តាយ  ក្រុមហ៊ុនបច្ចេកវិទ្យា និងនិយតករត្រូវតែយកចិត្តទុកដាក់លើការប្រើប្រាស់បណ្តាញសង្គមរបស់ក្រុមអ្នកប្រើប្រាស់វ័យក្មេង ដូចជាធ្វើការកំណត់ពេលវេលានៃការប្រើប្រាស់ និងកំណត់មាតិការដែលពួកគេអាចមើលឃើញជាដើម៕ អត្ថបទ៖ ភក្តី

    May 24, 2023
  • អន្តរជាតិ

    ចិន៖ ប្រទេសចិននឹងដាក់លក់ផ្លែទុរេនដាំក្នុងស្រុកជាលើកដំបូងរបស់ខ្លួននៅខែមិថុនាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post នៅថ្ងៃអង្គារ ទី២៣ ខែឧសភានេះ។ តាមកា​រព្យាករណ៍ទិន្នផលទុរេនដែលចិនអាចប្រមូលបាននោះគឺមានទម្ងន់ប្រមាណជា ២,៤៥០​ តោន ដែលទុរេនទាំងនោះត្រូវបានដាំដុះយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញផ្នែកកសិកម្មនៅលើផ្ទៃដីចំការរាប់រយហិកតាក្នុងខេត្ត Hainan ភាគខាងត្បូងនៃប្រទេសចិន។ យ៉ាងណាក្តី ទិន្នផលក្នុងបរិមាណខាងលើនេះត្រូវបានក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា មិនអាចឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារទូទាំងប្រទេសចិនបាននោះទេ ពោលគឺចិននៅតែបន្តនាំចូលទុរេនពីបណ្តាលប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងបរិមាណច្រើន ដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។ គួររម្លឹកជូនថា កាលពីឆ្នាំកន្លងទៅប្រទេសចិនធ្លាប់បាននាំចូលផ្លែទុរេនស្រស់ក្នុងបរិមាណជាង ៨២៤,០០០តោន  ខណៈទុរេនទាំងអស់នោះតម្លៃសរុបជាង ៤ពាន់លានដុល្លារ៕ អត្ថបទ៖ ភក្តី ប្រភព៖ South China Moring Post

    May 23, 2023
  • អន្តរជាតិ

    ចិន៖ តារាល្បីនៅលើបណ្តាញអ៊ីនធឺណិតក្នុងប្រទេសចិនម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ក្រោយរូបគាត់ព្យាយាមផឹកស្រាក្នុងបរិមាណយ៉ាងច្រើន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្ររបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភានេះបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះថា Wang ភេទប្រុស មានអាយុ ៣៤ឆ្នាំ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោក Wang បានផឹកស្រាប្រភេទ Baijiu ចំនួន ៧ដប និងធ្វើការ Live ផ្ទាល់នូវសកម្មភាពនោះតាមរយៈគណនី Douyin (កំណែពិសេសនៃកម្មវិធី TikTok ប្រើបានតែនៅក្នុងប្រទេសចិន) ផ្ទាល់ខ្លួនរបស់គាត់ ខណៈវីដេអូនោះបានទាក់ទាញអ្នកទស្សនាជាច្រើននាក់។ យ៉ាងណាក្តី ១២ម៉ោងក្រោយមក លោក Wang ត្រូវបានរាយការណ៍ថា ស្លាប់បាត់បង់ជីវិត ព្រោះតែការផឹកស្រាក្នុងបរិមាណដ៏ច្រើននោះ។

    May 23, 2023
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន TikTok បានដាក់ពាក្យប្តឹងទៅកាន់តុលាការសហព័ន្ធអាមេរិកក្រោយអាជ្ញាធររដ្ឋម៉ុនតាណាសម្រេចធ្វើការហាមឃាត់បណ្តាញសង្គមរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភានេះ។ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok បានអះអាងថា៖ “យើងនឹងឈ្នះក្នុងការតវ៉ាតាមប្រព័ន្ធច្បាប់នេះ ដ្បិតពួកយើងមានភស្តុតាងគ្រ​ប់គ្រាន់ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ពួកយើង”។ គួរកត់សម្គាល់ថា តាមគម្រោងគឺអាជ្ញាធររដ្ឋម៉ុនតាណានឹងបិទមិនឲ្យពលរដ្ឋខ្លួនប្រើប្រាស់បណ្តាញសង្គម TikTok ចាប់ពីឆ្នាំ ២០១៤តទៅក្រោមហេតុផលថា ដើម្បីរក្សាសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ ដ្បិត TikTok គឺជាចារកម្មរបស់រដ្ឋាភិបាលចិន។ គួររម្លឹកផងដែរថា កាលពីចុងសប្តាហ៍នេះក៏មានពលរដ្ឋអាមេរិកចំនួន ៥នាក់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការជុំវិញករណីខាងលើនេះផងដែរ ដោយពួកគេបានអះអាងថា TikTok បានរួមចំណែកផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេឲ្យមានភាពរីកចម្រើន ហើយ TikTok ក៏ជា​ការកំសាន្តប្រចាំថ្ងៃដ៏ល្អមួយផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    May 23, 2023
  • អន្តរជាតិ

    អែលសាល់វ៉ាឌ័រ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងកីឡដ្ឋានបាល់ទាន់មួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងការប្រកួតរវាងក្លឹបបាល់ទាត់ Allianz ដែលត្រូវលេងទល់នឹងក្លឹបបាល់ទាត់ FAS នៃក្របខណ្ឌបាល់ទាត់កំពូលក្នុងប្រទេសអែលសាល់វ៉ាឌ័រ ដែលជាប្រទេសធំមួយនៅតំបន់អាមេរិកកណ្តាល។   ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ​ មានពលរដ្ឋជាង ៥០០នាក់ផ្សេងទៀតបានរងរបួស ខណៈក្នុងនោះក៏មានមនុស្ស ២នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍រត់ជាន់គ្នានេះបានកើតឡើងក្រោយពេលច្រកទ្វារមួយរបស់កីឡដ្ឋានបានដួលរលំនិងធ្វើឲ្យមនុស្សជាច្រើនព្យាយាមរត់សម្រុកចូលទៅក្នុងទីលានតាមផ្លូវតែមួយរហូតធ្វើឲ្យមានការរត់ជាន់ពីលើគ្នាតែម្តង។ គួរបញ្ជាក់ជូនថា កីឡដ្ឋានដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Estadio ជាកីឡដ្ឋានបាល់ទាត់ធំបំផុតនៅតំបន់អាមេរិកណ្តាលនិងអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៤៤,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 22, 2023
  • អន្តរជាតិ

    ជប៉ុន៖ ការ៉េមពិសេសមួយប្រភេទត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ជាង ៦ពាន់ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២២​ ខែឧសភានេះ។ ការ៉េមដ៏មានតម្លៃមហាសាលនេះមានឈ្មោះថា Byakuya (ជាភាសាជប៉ុន) ឫមានន័យជាខេមរភាសាថា “រាត្រីពណ៌ស” ត្រូវបានគេដាក់លក់នៅក្នុងប្រទេសជប៉ុនដោយមានតម្លៃជាក់ស្តែង ៨៨០ ០០០យេន (៦,៣៨៧ ដុល្លារ)។ ប្រភពខាងលើបានបន្តថា ការ៉េមខាងលើនេះត្រូវបានផ្សំឡើងពីគ្រឿងផ្សំដែលមានតម្លៃខ្ពស់ៗជាច្រើនប្រភេទដូចជា Edible Gold Leaves, ឈីសប្រភេទ parmigiano reggiano, Sake Lees និងស្រាប្រភេទកម្ររបស់ជប៉ុនជាដើម។ ​សូមបញ្ជាក់ជូនថា តម្លៃដ៏ខ្ពស់របស់ការ៉េមខាងលើនេះក៏ជាតម្លៃបំបែកកំណត់ពិភពលោកផងដែរ ពោលគឺគិតត្រឹមពេលនេះការ៉េម Byakuya បានទទួលកំណត់ត្រាពិភពលោក (Guinness

    May 22, 2023
  • អន្តរជាតិ

    ថៃ៖ កាសែត បាងកកប៉ុស្តិ៍ ដែលជាបណ្តាញសារព័ត៌មានដ៏ធំរបស់ថៃបានរាយការណ៍នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភានេះថា មានពលរដ្ឋថៃជា​​ច្រើននាក់កំពុងរង់ចាំការបើកឲ្យចូលទស្សនាឡើងវិញនូវប្រាសាទព្រះវិហារពីសំណាក់អាជ្ញាធរកម្ពុជា។ គួរបញ្ជាក់ថា ការចង់ចូលទស្សនាប្រាសាទព្រះវិហារនៅពីសំណាក់ពលរដ្ឋថៃនៅពេលនេះគឺជាការចង់ចូលទស្សនាដោយការធ្វើដំណើរផ្ទាល់តាមចក្រព្រំដែនពីប្រទេសថៃកាន់ទីតាំងប្រាសាទដោយផ្ទាល់តែម្តង ពោលគឺចូលតាមច្រកព្រំដែនពីខេត្តស៊ីសាកេត របស់ប្រទេសថៃមកកាន់ខេត្តព្រះវិហារនៃប្រទេសកម្ពុជា។ ប្រភពខាងលើបានបន្តថា ការទទូចចង់បាននូវការអនុញ្ញាតខាងលើនេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងចង់លើកកម្ពស់វិស័យទេសចរណ៍​ សេដ្ឋកិច្ច​ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យកាន់តែមានសិទ្ធស្នាលឡើងវិញផងដែរ។ គួររម្លឹកជូនថា ច្រកព្រំដែនខាងលើនេះត្រូវបានបិទអស់រយៈពេលប្រមាណជា ១៥ឆ្នាំមកហើយ ពោលគឺចាប់ពីពេលដែលភាគថៃនិងភាគីកម្ពុជាមានជម្លោះជាមួយគ្នាចាប់តាំងពីឆ្នាំ ២០០៨ម្ល៉េះ។ គិតត្រឹមពេលនេះនៅតាមនៅតាមតំបន់ត្រួតស៊ីគ្នានៅតាមច្រកព្រំដែនខាងលើនេះគឺមានការដាក់ពង្រាយកងទ័ពនៃប្រទេសទាំង ២ រៀងរាល់ ១០-១៥ ម៉ែត្រ បើទោះជាការផ្ទុះអាវុធជាគ្នាលែងកើតមានហើយក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    May 22, 2023
  • អន្តរជាតិ

    វៀតណាម៖ អាជ្ញាធរវៀតណាមគ្រោងនឹងធ្វើការផ្តាច់ភ្លើងនៅទូទាំងប្រទេស ដើម្បឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីជាក់ស្តែងក្រោយរលកកម្តៅបន្តកើនឡើងកាន់តែខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភានេះ។ គួរបញ្ជាក់ជូនថា សីតុណ្ហភាពនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ៤០អង្សាសេនារដូវក្តៅនេះ ហើយបញ្ហាធម្មជាតិនេះបានជម្រុញឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងប្រទេសវៀតណាមបានកើនឡើងយ៉ាងគំហុក ពោលគឺតម្រូវការមានខ្ពស់ជាងបរិមាណថាមពលអគ្គិសនីដែលអាជ្ញាធរអាចផ្គត់ផ្គង់បាន។ នៅចំពោះបញ្ហាបន្ទាន់នេះគឺអាជ្ញាធរវៀតណាមគ្រោងនឹងធ្វើការផ្តាច់ភ្លើងតាមតំបន់ជាច្រើនស្ទើរតែពេញផ្ទៃប្រទេស ដោយក្នុងនោះក៏មានទាំងការផ្តាច់ភ្លើងនៅក្នុងទីក្រុងធំៗដូចជាទីក្រុងហាណូយផងដែរ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ការផ្តាច់ភ្លើងនឹងត្រូវធ្វើឡើងដោយការឆ្លាស់វេនគ្នាក្នុងចំណោមតំបន់គោលដៅដែលអាជ្ញាធរបានកំណត់ទុក ដោយតំបន់គោលដៅមួយអាចប្រឈមនឹកការដាច់ភ្លើងក្នុងរយៈពេល ៧ម៉ោងក្នុងមួយថ្ងៃ។ អាជ្ញាធរវៀតណាមបានបន្តថា ​គម្រោងខាងលើនេះនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ និងបន្តអនុវត្តរហូតដល់ចុងខែឧសភានេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 20, 2023