Pheakdey
  • អន្តរជាតិ

    នៅក្នុងចំណោមជនរងគ្រោះចំនួន ៥នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹកដឹកអ្នកដំណើរទៅទស្សនាខ្មោចនាវា Titanic នោះ គឺមានជនរងគ្រោះចំនួន ២នាក់ជាឪពុកកូនបង្កើត ដោយបុរសជាឪពុកមានឈ្មោះថា Shahzada Dawood ជាអ្នកជំនួញជនជាតិប៉ាគីស្ថាន ហើយកូនប្រុសរបស់គាត់មានឈ្មោះថា Suleman មានអាយុ ១៩ឆ្នាំ និងជានិស្សិតម្នាក់កំពុងសិក្សានៅក្នុងប្រទេសអង់គ្លេស។ នៅពីក្រោយការស្លាប់របស់ជនរងគ្រោះទាំង ២នាក់នេះគឺបានបន្សល់នូវរឿងរ៉ាវគួរឲ្យរំជួលចិត្តមួយ ដែលជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកូននិងឪពុក។ បើយោងលោកស្រី Azmeh Dawood ដែលជាប្អូនស្រី​បង្កើតរបស់លោក Shahzada Dawoo បានឲ្យដឹងថា តាមការពិតក្មួយប្រុសរបស់គាត់គ្មានគម្រោងទៅធ្វើដំណើរកំសាន្តតាមនាវាមុជទឹកនេះទេ តែអ្វីដែលជម្រុញឲ្យរូបគេសម្រេចចិត្តទៅតាមឪពុកនោះ គឺដោយសារតែរូបគេចង់ផ្គាប់ចិត្តឪពុក និងចង់ចំណាយពេលនៅក្បែរឪពុកឲ្យបានយូរនៅក្នុងថ្ងៃ “ទិវាឪពុក” (Father’s Day) តែប៉ុណ្ណោះ។ យ៉ាងណាក្តី ការព្យាយាមចំណាយពេលវេលាល្អជាមួយឪពុកនៅពេលនេះមិនបានប​ង្កើតនូវការចងចាំដ៏ល្អសម្រាប់យុវជនរូបនេះឡើយ ហើយផ្ទុយទៅវិញវាបានប្រែក្លាយជាសោកនាដកម្មដ៏រន្ធត់ទៅវិញ៕ អត្ថបទ៖ ភក្តី

    June 23, 2023
  • អន្តរជាតិ

    យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា មនុស្សចំនួន ៥នាក់នៅក្នុងនាវាមុជទឹក Titan ដែលកំពុងតែបាត់ខ្លួននៅក្រោមបាតសមុទ្រនោះបានស្លាប់បាត់បង់ជីវិតអស់ហើយ។ បើទោះជាគេមិនអាចរកឃើញសាកសពរប​ស់ពួកគេក៏ដោយ តែក្រុមអ្នកជួយសង្គ្រោះបានរកឃើញនូវបំណែកនៃនាវាធំៗចំនួន ៥ ដោយក្នុងនោះមានទាំងបំណែកនៃតួរបស់នាវាផងដែរ។ ប្រភពខាងលើបានបន្តថា នាវាទំនងជាបានផ្ទុះក្រោយប្រព័ន្ធគ្រង់គ្រងនិងបញ្ជានាវាត្រូវបានផ្អាកដំណើរការដោយសារបញ្ហាបច្ចេកទេស។ គួរបញ្ជាក់ជូនថា នាវាដែលបានជួបនូវរឿងអកុសលខាងលើនេះគឺជានាវាខ្នាតតូច ដែលបាននាំអ្នកដំណើរទៅទស្សនាខ្មោចនាវា Titanic ដែលបានលិចទៅក្នុងបាតសមុទ្រកាលពីអំឡុងឆ្នាំ ១៩១២។ សូមបញ្ជាក់ជូនផងដែរថា អ្នកដំណើរក្នុងនាវាអស់បានចំណាយប្រាក់ម្នាក់ៗចំនួន ២៥០,០០០ដុល្លារ ដើម្បីធ្វើដំណើរទៅកំសាន្តក្នុងបាតសមុទ្រនេះ៕ អត្ថប​ទ៖ ភក្តី ប្រភព៖ Daily Mail

    June 23, 2023
  • អន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា សិង្ហបុរីគឺជាប្រេទេសដែលមានការចំណាយខ្ពស់បំផុតក្នុងការរស់នៅលំដាប់ទី ១នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅថ្ងៃពុធ ទី២១ ខែមិថុនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Julius Baer ដែលជាក្រុមហ៊ុនមានជំនាញផ្នែកវាយតម្លៃនិងគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈដ៏ធំនៅលើពិភពលោក។ នៅក្នុងការសិក្សាក៏បានបង្ហាញថា បន្ទាប់ពីប្រទេសសិង្ហបុរីគឺទីក្រុងសៀងហៃ ប្រទេសចិន ឈរនៅលំដាប់ទី ២ ជាកន្លែងមានការចំណាយខ្ពស់ក្នុងការរស់នៅ ខណៈលេខ ៣នោះគឺទីក្រុងហុងកុង។ ការសិក្សាដដែលនេះក៏បានបង្ហាញផងដែរថា តម្លៃសេវាកម្មផ្សេងៗនៅក្នុងតំបន់អាស៊ីមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ដោយក្នុងនោះសេវាកម្មក្នុងវិស័យសណ្ឋាគារមានការកើនឡើង ៣៩,១% សេវាកម្មក្នុងផ្នែកហោះហើរបានកើនឡើង ៣២,១%​ និងសេវាកម្មនៅក្នុងវិស័យរថយន្តមានការកើនឡើង ២៥,២%ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    June 22, 2023
  • អន្តរជាតិ

    ចិន៖ ភោជនីយដ្ឋានធំមួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Yinchuan ភាគខាងជើង​ប្រទេសចិនបានផ្ទុះឡើងគួរឲ្យតក់ស្លុតបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនានេះ។​ ភោជនីយដ្ឋានមួយកន្លែងនេះមានឈ្មោះថា Fuyang Barbecue Restauran ខណៈហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៨ និង ៤០ នាទីយប់ម្សិលមិញនេះ ពោលគឺជាពេលវេលាដែលមានភ្ញៀវយ៉ាងច្រើនកំពុងអង្គុយញ៉ាំអាហារ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍អកុសលនេះបានបណ្តាលឲ្យមានមនុស្សចំនួន ៣១នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈមនុស្ស ៧នាក់បានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យជាបន្ទាន់ផងដែរ។  នៅក្នុងប្រតិបត្តិការណ៍ជួយជនរងគ្រោះខាងលើនេះអាជ្ញាធរចិនបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន​ ១០០នាក់ រថយន្តពន្លត់អគ្គិភ័យនិងរថយន្តសង្គ្រោះបន្ទាន់ចំនួន​ ២០គ្រឿង ខណៈប្រតិបត្តិការណ៍ជួសង្គ្រោះត្រូវបានបិទបញ្ចប់ទាំងស្រុងនៅត្រឹមម៉ោង ៤ ព្រឹកនៃថ្ងៃព្រហស្បតិ៍នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 22, 2023
  • អន្តរជាតិ

    អង់គ្លេស៖ ប្រទេសអ៊ុយក្រែននឹងត្រូវការមូលនិធិប្រមាណជា ៤០ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ចជាតិរបស់ខ្លួនឡើងវិញ នេះបើយោងតាមការថ្លែងរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែននៅក្នុងកិច្ចប្រជុំមួយដែលកំពុងរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា គម្រោងស្ដារសេដ្ឋកិច្ចឡើងវិញរបស់អ៊ុយក្រែននោះត្រូវបានគេហៅថា “Green Marshall Plan” ខណៈនៅក្នុងគម្រោងដ៏ធំនោះក៏មានបញ្ចូលទាំងការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មធ្យូងថ្មផងដែរ។ តាមការវាយតម្លៃរបស់ធនាគារពិភពលោកបានបង្ហាញថា គិតចាប់តាំងពីពេលដែលប្រទេសរុស្ស៊ីផ្តើមធ្វើការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនរហូតមកទល់នឹងពេលនេះ គឺប្រទេសអ៊ុយក្រែនបានខាតបង់សេដ្ឋកិច្ចអស់ប្រមាណជា ៤០០ពាន់លានដុល្លាររួចហើយ ខណៈទំហំទឹកប្រាក់នេះគឺមានតម្លៃស្មើនឹង GDP នៃប្រទេសមួយនេះរហូតដល់ ៣ដងឯណោះ។ ក្រៅតែពីបានខាតបង់សេដ្ឋកិច្ចក្នុងប្រទេសហើយ​​ គិតត្រឹមពេលនេះអ៊ុយក្រែន ក៏បានប្រើប្រាស់ជំនួយពីក្រៅប្រទេសអស់ចំនួន ៥៩ពាន់លានដុល្លារផងដែរនៅក្នុងភ្លើងសង្គ្រាមជាមួយរុស្ស៊ី៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 22, 2023
  • អន្តរជាតិ

    រូបគំ​នូរមួយផ្ទាំងដែលបានបាត់ចេញពីប្រវត្តិសាស្រ្តអស់រយៈពេលជាង ៣០០ ឆ្នាំ និងទើបត្រូវបានគេរកឃើញឡើងវិញកាលពីពេលថ្មីៗនេះ នឹងត្រូវគេដាក់លក់ក្នុងតម្លៃប្រមាណជា ៧,៧លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២០ ខែមិថុនានេះ។ រូបគំនូរមួយផ្ទាំងនេះគឺជាស្នាដៃរបស់វិចិត្រករដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក គឺលោក  Peter Paul Rubens ដែលមានបានទទួលមរណភាពកាលពីឆ្នាំ ១៦៤០។ រូបគំនូរ “Saint Sebastian Tended by Two Angels” រូបគំនូរមួយផ្ទាំងនេះមានឈ្មោះថា “Saint Sebastian Tended by Two Angels” ដែលត្រូវបានគូរយ៉ាងផ្ចិតផ្ចង់ក្នុងចន្លោះឆ្នាំ ១៦០៦-១៦០៨ ឬនៅក្នុងចន្លោះឆ្នាំ ១៦០៩-១៦១០

    June 20, 2023
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានដាក់ឲ្យប្រើប្រាស់ពិធីករសិប្បនិម្មិតជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៃវិស័យបច្ចេកវិទ្យារបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី២០ ខែមិថុនានេះ។ ពិធីករសិប្បនិម្មិត ដែលកំពុងធ្វើការងារជំនួសតួនាទីរបស់មនុស្សនៅពេលនេះគឺជាឧបករណ៍អេឡិចត្រូនិចដែលដំណើរការដោយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត)​ ពោលគឺជាបច្ចេកវិទ្យាដ៏ឆ្លាតវ័យនិងទំនើបបំផុតចុងក្រោយមួយនាពេលបច្ចុប្បន្ននេះ។ ពិធីករសិប្បនិម្មិតរូបនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Aina Sabrina ហើយគេបាន​បញ្ចូលទិន្នន័យសំខាន់ៗជាច្រើនអំពីតន្ត្រីទៅក្នុងខ្លួនរបស់គាត់ ដើម្បីឲ្យគាត់មានសមត្ថភាពអាចចាក់តន្ត្រី ឆ្លើយសំនួរជាច្រើនទាក់ទងនឹងតន្ត្រី បង្កើតតន្រ្តី ឬធ្វើការ Mix តន្ត្រីបានយ៉ាងឆាប់រហ័សទៅតាមការសំណូមពររបស់ប្រិយមិត្តអ្នកស្តាប់។ សូមបញ្ជាក់ជូនថា ស្ថានីយ៍វិទ្យុដែលកំពុងតែប្រើប្រាស់ពិធីករសិប្បនិម្មិតនេះមានឈ្មោះថា វិទ្យុ FlyFM ជាវិទ្យុនិយាយភាសាអង់គ្លេស ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Media Prima ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មលើប្រព័ន្ធផ្សព្វផ្សាយនិងការកំសាន្តធំជាងគេបង្អស់ប្រចាំនៅក្នុងប្រទេសម៉ាឡេស៊ី៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    June 20, 2023
  • អន្តរជាតិ

    ចិន៖ បរិយាកាសរីករាយនៅក្នុងថ្ងៃរៀបមង្គលការមួយត្រូវបានរលាយបាត់មួយរំពេច ក្រោយកូនក្រមុំបានទាមទា​ប្រាក់ថ្លៃបណ្ណាការបន្ថែមក្នុងថ្ងៃរៀបការ ខណៈការទាមទាដោយអត់មានការគ្រោងទុកនោះបានធ្វើឲ្យកូនកំលោះខឹងយ៉ាងខ្លាំងរហូតសម្រេចចិនដើរចេញពីកម្មវិធីតែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនានេះបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេចិន ខណៈអត្តសញ្ញាណពិតប្រាកដរបស់កូនក្រមុំនិងកូនកំលោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបានបន្តថា មុនពេលរៀបការគ្រួសារខាងកូនកំលោះបានជូនប្រាក់ថ្លៃបណ្ណាការគ្រប់ចំនួនទៅកាន់គ្រួសារខាងកូនស្រីរួចម្តងហើយ ដូចនេះភាគីខាងកូនកំលោះមិនបានត្រៀមប្រាក់សម្រាប់ចំណាយអ្វីបន្ថែមទៀតនោះទេសម្រាប់ការរៀបការ។ យ៉ាងណាក្តី នៅក្នុងពេលមួយដែលកូនកំលោះត្រូវទៅទទួលកូនក្រមុំចេញពីរថយន្តដើម្បីដើរចូលក្នុងកម្មវិធីមង្គលការស្រាប់តែមិត្តភក្តិរបស់ស្រ្តីជាកូនក្រមុំបានប្រាប់ទៅកាន់បុរសជាកូនកំលោះថា គាត់ត្រូវផ្តល់ប្រាក់បណ្ណាការចំនួន ២០០,០០០យន់ (២៧,៨៧២ដុល្លារ) បន្ថែមទៀត ទើបកូនក្រមុំព្រមដើរចេញពីរថយន្ត។ ដំបូងឡើយកូនកំលោះគិតថា ការទាមទារប្រាក់ប​ន្ថែមនេះគឺគ្រាន់តែជាការនិយាយលេងប៉ុណ្ណោះ ដូចនេះគាត់ក៏បានព្យាយាមទៅអញ្ជើញកូនក្រមុំឲ្យចុះពីរថយន្តជាច្រើនដង​ តែកូនក្រមុំនៅតែបដិសេធមិនព្រមចេញពីរថយន្ត ខណៈមានភ្ញៀវកិត្តិយសជាច្រើននាក់កំពុងរង់ចាំធ្វើការអបអរកូនក្រមុំនិងកូនកំលោះទាំង ២រូបនោះ។ ឥរិយាបថរបស់ស្រ្តីជាកូនក្រមុំបានធ្វើឲ្យបុរសជាកូនកំលោះមានអារម្មណ៍ខឹងយ៉ាងខ្លាំង ហើយគាត់ក៏បានសម្រេចដើរចេញពីកម្មវិធីមង្គលការនោះតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    June 20, 2023
  • អន្តរជាតិ

    សិង្ហបុរី៖ សិង្ហបុរីគ្រោងនឹងធ្វើការដាំដុះផ្កាថ្មនៅក្នុងទឹកសមុទ្រឲ្យបាន ១០០,០០០ដើម ដើម្បីពង្រឹងប្រព័ន្ធជីវចម្រុះនៅក្នុងដែនទឹករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃចន្ទ ទី១៩​ ខែមិថុនានេះ។ គម្រោងខាងលើនេះ គឺផែនការយុទ្ធសាស្រ្តដ៏ចម្បងមួយ ដែលរដ្ឋាភិបាលសិង្ហបុរីបេ្តជ្ញានឹងសម្រេចឲ្យបាននៅត្រឹមឆ្នាំ ២០២៤ខាងមុខនេះ។ ប្រភពខាងលើបានបន្តថា​ គុណប្រយោជន៍ដ៏សំខាន់មួយនៃការដាំដុះផ្កាថ្មទាំង ១០០,០០០នេះ គឺវានឹងជួយការពារឆ្នេរសមុទ្រពីការខូតខាត ឬការបំផ្លាញ ដែលបង្កឡើងដោយទឹករលកធំៗ ឬព្យុះជាដើម។ បើតាមអាជ្ញាធរសិង្ហបុរីបានបញ្ជាក់ថា ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ធនធានផ្កាថ្មប្រមាណជា ៦០%ត្រូវបានបាត់ចេញពីក្នុងដែនសមុទ្រជុំវិញប្រទេសសិង្ហបុរី ដូចនេះហើយទើបសិង្ហបុរីត្រូវតែយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស មុនពេលធនធានធម្មជាតិដ៏មានសារៈសំខាន់នេះត្រូវរលាយបាត់ទាំងស្រុង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 20, 2023
  • អន្តរជាតិ

    ចិន៖ កាលពីប៉ុន្មានសប្តាហ៍មុននេះមានតារាល្បីនៅលើបណ្តាញសង្គម TikTok (Influencer) ក្នុងប្រទេសចិនម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតទាំងគេមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការស្លាប់នោះទេ ខណៈមរណភាពនោះគឺបានកើតឡើងក្រោយពេលដែលរូបគាត់បានបង្ហោះវីដេអូមួយទៅកាន់ក្រុមអ្នកគាំទ្ររបស់គាត់ថា គាត់នឹងសម្រកទម្ងន់ឲ្យបាន ១០០គីឡូក្រាម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានបញ្ជាក់ថា តារា TikTok ដែលបានបាត់បង់ជីវិតយ៉ាងអាណោច​អាធ័មរូបនេះមានឈ្មោះថា Cuihua ភេទស្រី អាយុ ២១ ឆ្នាំ ជាមនុស្សធាត់លើសទម្ងន់យ៉ាងច្រើនម្នាក់​​ ពោលគឺគាត់មានទម្ងន់ខ្លួនរហូតដល់ ១៥៦គីឡូក្រាមឯណោះ។ ប្រភពខាងលើបានបន្តថា បើទោះជាគេនៅ​មិនទាន់ទទួលបានព័ត៌មានជាក់លាក់នៃការស្លាប់របស់គាត់ក៏ពិតមែន តែថ្មីៗនេះគេបានប្រទះឃើញវីដេអូមួយបង្ហាញថា ២ថ្ងៃមុនពេលទទួលមរណភាព​ គឺអ្នកនាង Cuihua បានបង្ហាញខ្លួនក្នុងយុទ្ធនាការសម្រកទម្ងន់មួយនៅក្នុងខេត្ត​ Shaanxi ភាគខាងត្បូងប្រទេសចិន។ បើតាមក្រុមអ្នកជំនាញបានដាក់ការសង្ស័យថា ការស្លាប់របស់អ្នកនាង Cuihua អាចជាប់ទាក់ទងនឹងការចូលរួមក្នុងយុទ្ធនាការសម្រកទម្ងន់នោះ ដោយរូបគាត់បានព្យាយាមធ្វើការសម្រកទម្ងន់ឲ្យសល់ត្រឹម

    June 19, 2023