- Pheakdey
- អន្តរជាតិ
ន័រវេស៖ អាជ្ញាធរន័រវេសគ្រោងនឹងចាត់វិធានការយ៉ាងតឹងរឹងមួយទៅកាន់ក្រុមហ៊ុន Meta ចំពោះសកម្មភាពដែលក្រុមហ៊ុនបានប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram ក្នុងគោលបំណងធ្វើការផ្សាយពាណិជ្ជកម្មផ្សេងៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអង្គារ ទី១៨ ខែកក្កដានេះ។ បើតាមទីភ្នាក់ងារការពារទិន្នន័យអ្នកប្រើប្រាស់បណ្តាញសង្គមន័រវេសបានបញ្ជាក់ថា នាពេលកន្លងក្រុមហ៊ុន Meta បានចាប់យកទីតាំងរបស់អ្នកប្រើប្រាស់បណ្តាញសង្គម មាតិការដែលពួកគេចូលចិត្ត និងការបង្ហោះរបស់ពួកគេមកធ្វើជាមូលដ្ឋានក្នុងការបញ្ចូនការផ្សាយពាណិជ្ជកម្មផ្សេងៗឲ្យត្រូវនឹងតម្រូវការរបស់ពួកគេ។ សម្រាប់អាជ្ញាធរន័រវេសបានចាត់ទុកថា សកម្មភាពរបស់ក្រុមហ៊ុន Meta គឺជាការបំពានទៅនឹងច្បាប់ពាណិជ្ជកម្ម និងសិទ្ធរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំង ហើយក្រុមហ៊ុនត្រូវតែកែសម្រួលឥរិយាបថនេះជាបន្ទាន់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការមួយអាជ្ញាធរន័រវេសបានបញ្ជាក់ថា បើក្រុមហ៊ុន Meta មិនបញ្ឈប់សកម្មភាពរបស់ខ្លួននោះទេគឺជាអាជ្ញាធរន័រវេសនឹងធ្វើការពិន័យក្រុមហ៊ុនមួយនេះជាទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារក្នុងមួយថ្ងៃ និងក្នុងករណីដែលក្រុមហ៊ុនមិនព្រមបង់ប្រាក់ថ្លៃពិន័យទៀតនោះ គឺអាជ្ញាធរន័រវេសអាចនឹងធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់បណ្តាញសង្គមរបស់ក្រុមហ៊ុនមួយនេះទាំងស្រុងតែម្តង។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ឃើញក្រុមហ៊ុន Meta
July 18, 2023 - អន្តរជាតិ
ចិន៖ រលកកម្តៅនៅក្នុងប្រទេសចិនបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានទាល់តែសោះកាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ ពោលគឺសីតុណ្ហភាពបានកើនឡើងរហូតដល់ ៥២,២ អង្សាសេឯណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាណសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តំបន់ដែលទទួលរងនូវរលកកម្តៅដ៏ខ្ពស់ខាងលើនេះគឺភូមិ Sanbao ស្ថិតនៅក្នុងតំបន់ Xinjiang ភាគខាងជើងប្រទេសចិន។ ប្រភពខាងលើបានបន្តថា កាលពីឆ្នាំ ២០១៧ កន្លងទៅតំបន់ខាងលើនេះក៏ធ្លាប់ជួបប្រទះនូវរលកកម្តៅដ៏ខ្ពស់ម្តងដែរ តែសីតុណ្ហភាពនៅពេលនោះបានកើនឡើងត្រឹម ៥០,៦ អង្សាសេប៉ុណ្ណោះ។ គួរបញ្ជាក់ជូនផងដែរថា មិនមែនតែប្រទេសចិននោះទេដែលបានប្រឈមនឹងរលកកម្តៅក្នុងកម្រិតខ្ពស់មិនធ្លាប់មាននោះ តែប្រទេសមួយចំនួននៅតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិកគឺសុទ្ធតែបានកត់ត្រានូវកម្រិតសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់នារដូវក្តៅក្នុងឆ្នាំ ២០២៣នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 18, 2023 - អន្តរជាតិ
ហុងកុង៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា អាជ្ញាធរក្រុងហុងកុងបានទាញសញ្ញាអាសន្នមួយក្រោយការមកដល់របស់ព្យុះដ៏គ្រោះថ្នាក់មួយដែលមានឈ្មោះថា ព្យុះទីហ្វុង Talim។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានបញ្ជាក់ថា ការទាញសញ្ញាអាសន្នរបស់អាជ្ញាធរហុងកុងនៅពេលនេះ គឺជាសញ្ញាអាសន្នកម្រិត ៨ ហើយវាក៏ជាទាញសញ្ញាអាសន្នលើកទី ១ផងដែរសម្រាប់នៅក្នុងឆ្នាំ ២០២៣នេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហុងកុងបានបញ្ជាក់ថា ព្យុះទីហ្វុង Talim ត្រូវបានក្រុមអ្នកជំនាញព្យាករណ៍ថា ជាព្យុះដ៏គ្រោះថ្នាក់បំផុតកម្រិតទី ៣ ក្នុងចំណោមព្យុះកំណាចផ្សេងៗ ដែលធ្លាប់វាយប្រហារក្រុងហុងកុងនាពេលកន្លងមក។ នៅក្នុងរបាយការណ៍របស់អាជ្ញាធរក្រុងហុងកុងបានបញ្ជាក់ថា ព្យុះទីហ្វុង Talim នឹងធ្វើដំណើរក្នុងល្បឿន ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ នៅចំពោះមុខស្ថានភាពអាក្រក់នេះអាជីវកម្មមួយចំនួននៅក្នុងក្រុងហុងកុងត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈរថយន្តក្រុងសាធារណៈវិញក៏បានសម្រេចផ្អាកម៉ោងដំណើរការនៅពេលយប់ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា
July 17, 2023 - អន្តរជាតិបុរសតៃវ៉ាន់ម្នាក់ត្រូវជាប់ពន្ធនាគារ ៣ខែ ក្រោយលួចចូលទៅប្រើប្រាស់ Facebook ប្រពន្ធដោយគ្មានការអនុញ្ញាត
តៃវ៉ាន់៖ បុរសជនតៃវ៉ាន់ម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ក្រោយរូបគាត់បានលួចចូលទៅប្រើប្រាស់ (Log in) គណនី Facebook ប្រពន្ធរបស់គាត់ដោយគ្មានការអនុញ្ញាតពីប្រពន្ធ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ បុរសជាប្តីមានឈ្មោះថា Hou និងប្រពន្ធរបស់គាត់មានឈ្មោះថា Yu ហើយមុនពេលកើតមានរឿងចម្រូងចម្រាសខាងលើ ប្តីប្រពន្ធមួយគូនេះក៏មានរឿងឈ្លោះគ្នាមួយចំនួនផងដែរ។ ប្រភពខាងលើបានបន្តថា ដើម្បីផ្សះផ្សារគ្នាឡើងវិញបុរសជាប្តីបានសម្រេចលួចចូលទៅប្រើប្រាស់គណនី Facebook របស់ប្រពន្ធ ដែលសកម្មភាពនេះត្រូវគេចាត់ទុកថា គឺជាការបំពានទៅច្បាប់ស្តីពីសិទ្ធឯកជនភាពមួយផងដែរ បើយោងទៅតាមប្រព័ន្ធច្បាប់ជាធរមានរបស់កោះតៃវ៉ាន់។ ក្រោយមករឿងរ៉ាវជម្លោះប្តីប្រពន្ធក៏កាន់តែរីកធំឡើងរហូតដល់មានការដោះស្រាយពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ហើយនៅចំពោះមុខច្បាប់គឺលោក Hou ត្រូវប្រឈមនឹងការជាប់ពន្ធនគាររហូតដល់ ៩០ថ្ងៃ ឬត្រូវពិន័យជាប្រាក់ចំនួន ១,០០០ដុល្លារតៃវ៉ាន់ (៣២ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃនៃចំនួនថ្ងៃដែលគាត់ត្រូវទទួលទោសជាប់ពន្ធនាគារសរុប៕ អត្ថបទ៖
July 17, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋនៃប្រទេសកូរ៉េខាងត្បូងចំនួន ៣៩នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំនន់ទឹកភ្លៀងនិងការបាក់ដី នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដានេះ។ ជំនន់ទឹកភ្លៀងក៏បានជន់លិចផ្លូវរ៉ូងក្រោមដីមួយកន្លែងនៅក្នុងក្រុង Cheongju ខេត្ត North Chungcheong យ៉ាងធ្ងន់ធ្ងរផងដែរកាលថ្ងៃអាទិត្យម្សិលមិញនេះ ហើយអាជ្ញាធរកូរ៉េខាងត្បូងបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះរាប់រយអ្នកដើម្បីជួយពលរដ្ឋដែលជាប់នៅក្រោមផ្លូវរ៉ូងនោះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយគិតត្រឹមពេលនេះគឺនៅមានពលរដ្ឋចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈគេមិនរំពឹងខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះទេ។ សូមរម្លឹកជូនថា ព្យុះភ្លៀងបានបង្កការគំរាមគំហែងនៅក្នុងទីតាំងកើតហេតុខាងលើនេះប្រហែលជាមួយសប្តាហ៍មកហើយ ខណៈឥទ្ធិពលនៃព្យុះភ្លៀងបានបង្កឲ្យមានទឹកជំនន់ និងការបាក់ស្រុតដីជាច្រើនកន្លែងយ៉ាងឆាប់រហ័សបំផុត។ គិតត្រឹមពេលនេះព្យុះភ្លៀងនៅមិនទាន់ថយឥទ្ធិពលនៅឡើយទេ ខណៈពលរដ្ឋមួយចំនួនក៏បានសម្រេចចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនផងដែរ ដើម្បីគេចេញពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 17, 2023 - អន្តរជាតិ
ថៃ៖ បណ្តាញសារព័ត៌មានថៃ Amarintv បានចុះផ្សាយថា ប្រសិនបើលោកអ្នកបានប្រទះឃើញសាច់ក្រកក្រហម ឬជាធម្មតាពលរដ្ឋទូទៅតែងហៅថា Hotdog ដែលនាំចូលមកពីប្រទេសចិនដូចក្នុងរូបខាងក្រោមនេះ សុំកុំញ៉ាំឲ្យសោះព្រោះវាអាចចម្លងមេរោគបាន។ ជំនួសដោយការញ៉ាំអាហារកែច្នៃដ៏ពេញនិយមនេះ លោកអ្នកត្រូវរាយការណ៍អំពីករណីនេះទៅកាន់អាជ្ញាធរថៃ ដ្បិតអាជ្ញាធរថៃកំពុងតាមបង្ក្រាបអាហារដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពប្រភេទនេះផងដែរ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា Hotdog មានផ្ទុកនូវមេរោគនេះត្រូវបានរកឃើញដំបូងតាមរយៈអ្នកដំណើរម្នាក់មកពីប្រទេសចិន ដែលបានមកដល់ប្រលានយន្តហោះសុវណ្ណភូមិក្នុងប្រទេសថៃកាលពីថ្ងៃ ១៣ ខែកក្កដាកន្លងទៅនេះ។ អ្នកដំណើររូបនេះបាននាំយកមកជាមួយនូវ Hotdog ប្រភេទខាងលើនេះចំនួន ៨,៥គីឡូក្រាម ហើយដោយមានការសង្ស័យអាជ្ញាធរថៃក៏បានយក Hotdog ទៅពិនិត្យមើលនិងបានរកឃើញថា វាមានផ្ទុកនូវមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលបានទាន។ អ្វីដែលជាបញ្ហាគួរឲ្យព្រួយបារម្ភនោះគឺអាជ្ញាធរថៃមិនបានដឹងច្បាស់ថា តើ Hotdog ប្រភេទនេះត្រូវបានគេចែកចាយខ្លះទៅក្នុងទីផ្សាររួចហើយឬអត់នោះទេ មុនពេលដែលអាជ្ញាធរជំនាញបានរកឃើញករណីនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Amarintv
July 17, 2023 - អន្តរជាតិ
ចិន៖ ស្រ្តីជាអ្នកដំណើរម្នាក់ត្រូវបានអាជ្ញាធរចិនធ្វើការឃាត់ជាបន្ទាន់ក្រោយគេបានរកឃើញថា រូបគាត់បានព្យាយាមរត់ពន្ធសត្វពស់ចំនួន ៥ក្បាលចូលក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃសៅរ៍ ទី១៥ ខែកក្កដា។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ខណៈអត្តសញ្ញាណលម្អិតរបស់ស្រ្តីជាជនសង្ស័យរូបនោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបន្តថា ស្រ្តីជាជនជនសង្ស័យគឺជាអ្នកដំណើរមកពីអាមេរិក ហើយរូបគាត់បានលាក់សត្វពស់ចំនួន ៥ក្បាល ដោយរុំសត្វពស់ទាំងនោះក្នុងស្រោមជើងចំនួន ៥ផ្សេងគ្នា និងបានដាក់សត្វពស់ទាំងនោះនៅក្រោមអាវក្នុងរបស់គាត់។ ពស់ទាំង ៥ក្បាលនោះគឺជាពស់កណ្តុរក្រហម ខណៈពូជសត្វពស់ប្រភេទនេះមានរស់នៅតែក្នុងតំបន់អាមេរិកខាងជើងប៉ុណ្ណោះ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ស្រ្តីជាជនសង្ស័យអាចរកប្រាក់បានរាប់ពាន់ដុល្លារពីលក់សត្វពស់ទាំងនោះនៅក្នុងទីផ្សារងងឹត ដ្បិតសត្វពស់ទាំងនោះជាប្រភេទសត្វកម្រ ហើយត្រូវបានពលរដ្ឋចិនមួយចំនួនជឿថា គឺជាឱសថដ៏មានប្រសិទ្ធភាពបំផុតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger
July 15, 2023 - អន្តរជាតិ
ចិន៖ វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសចិនត្រូវបានគេមើលឃើញថា បានបោះជំហ៊ានទៅមុខយ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ បើទោះជាសមិទ្ធផលថ្មីមួយចំំនួនរបស់ចិននៅមិនទាន់មានការប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោកក៏ដោយ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដានេះបានឲ្យដឹងថា ប្រទេសចិនបានសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធដំណើរការកុំព្យូទ័រ ដែលផលិតនៅក្នុងប្រទេសចិនជាលើកដំបូងហើយ។ ប្រព័ន្ធដំណើរការកុំព្យូទ័ររបស់ចិននោះមានឈ្មោះថា OpenKylin ត្រូវបានផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា China Electronics Corp ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ខណៈក្រុមហ៊ុនមួយនេះបានបើកដំណើរការតាំងពីឆ្នាំ ១៩៨៩ម្លេះ។ គួរបញ្ជាក់ជូនថា ម៉ាស៊ីនកំុំព្យូទ័ររាប់ពាន់លានគ្រឿងដែលកំពុងត្រូវបានគេប្រើប្រាស់នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ គឺបានដំណើរការដោយការប្រើប្រាស់ប្រព័ន្ធដំណើរការ ឬតាមភាសាបច្ចេកទេសហៅថា Windows ដែលផលិតឡើងដោយក្រុមហ៊ុនរបស់អាមេរិក មានដូចជាផលិតផលរបស់ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Apple ជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 15, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋចំនួន ៧នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងការបាក់ស្រុតដី ដែលបានកើតឡើងយ៉ាងឆាប់រហ័សនៅក្នុងខេត្ត North Chungcheong នៃប្រទេសកូរ៉េខាង្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះគឺនៅមានពលរដ្ឋចំនួន ៣នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈគេមិនរំពឹងថាពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងនោះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងមានអ្នកស្លាប់និងអ្នកបាត់ខ្លួនហើយក៏នៅមានពលរដ្ឋចំនួន ១,៥៦៧នាក់ផ្សេងទៀតបានសម្រេចចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនផងដែរ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ សូមបញ្ជក់ជូនថា ទឹកជំនន់និងការបាក់ដីខាងលើនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំចាប់តាំងពីថ្ងៃសុក្រមក ហើយរហូតមកទល់នឹងពេលនេះភ្លៀងនៅបន្តធ្លាក់នៅឡើយ ខណៈគេបានព្យាករណ៍ថាតំបន់រងគ្រោះខាងលើនេះនឹងត្រូវទទួលសម្ពាធទឹកភ្លៀងជាច្រើនថ្ងៃបន្ថែមទៀត និងអាចបង្កឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 15, 2023 - អន្តរជាតិ
ឥណ្ឌា៖ ប៉េងប៉ោះគឺជាបន្លែម្យ៉ាងដែលពលរដ្ឋឥណ្ឌានិយមទទួលទានជាប្រចាំនៅក្នុងមុខម្ហូបផ្សេងៗនិងជាពិសេសនោះគឺសម្រាប់អាហារពេលល្ងាច។ យ៉ាងណាក្តី ប៉េងប៉ោះហាក់បាត់ខ្លួនចេញពីរបបអាហាររបស់ពលរដ្ឋឥណ្ឌាក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ក្រោយតម្លៃរបស់វាបានកើនឡើងយ៉ាងខ្ពស់មិនធ្លាប់មានទាល់តែសោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅថ្ងៃសុក្រ ទី១៤ ខែកក្កដានេះបានឲ្យដឹងថា តម្លៃប៉េងប៉ោះនៅក្នុងទីផ្សារប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះគឺបានកើតឡើងពី ០,៣៣ដុល្លាររហូតដល់ ១,៦៨ដុល្លារ ពោលគឺបានកើនឡើងប្រមាណជា ៤០០%។ ប្រភពខាងលើបានបន្តថា មូលហេតហេតុដែលធ្វើឲ្យប៉េងប៉ោះនៅក្នុងប្រទេសឡើងថ្លៃគឺដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេសឥណ្ឌាដូចជាក្តៅខ្លាំងពេល ឬមានភ្លៀងធ្លាក់ច្រើនខ្លាំងពេក ដែលធ្វើឲ្យផលដំណាំរបស់ប្រជាកសិករឥណ្ឌាត្រូវបានបំផ្លាញអស់ជាច្រើន៕ ប្រភព៖ VN Express
July 14, 2023









