- Pheakdey
- អន្តរជាតិ
កូរ៉េខាងត្បូង៖ ក្រុមអ្នកជំនាញផ្នែកចិត្តវិទ្យាបានព្រមានថា បញ្ហាសុខភាពផ្លូវចិត្តនៅក្នុងចំណោមក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូងអាចធ្វើឲ្យវិស័យអប់រំកូរ៉េខាងត្បូងដួលរលំបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៥ ខែកញ្ញានេះ។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងក្រោយគេបានរកឃើញថា នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះមានបញ្ហាជាច្រើនបានកើតមានគួរឲ្យកត់សម្គាល់ចំពោះក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូងជាច្រើនរូប ដោយមានទាំងការកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងការធ្វើអត្តឃាតផងដែរ។ យោងតាមការសិក្សាមួយរបស់សហព័ន្ធសហជីពការងារគ្រូបង្រៀន (Federation of Teachers Labour Unions) កូរ៉េខាងត្បូងដែលបានធ្វើការស្ទង់មតិក្រុមគ្រូបង្រៀនចំនួន ១១,០០០នាក់បានបង្ហាញថា ២៦,៦% នៃពួកគាត់គឺសុទ្ធតែបានទៅមន្ទីរពេទ្យដើម្បីស្វែងរកសេវាព្យាបាលបញ្ហាផ្លូវចិត្តនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ក្នុងការសិក្សាដដែលនេះក៏បានបង្ហាញផងដែរថា បើគិតក្នុងរយៈពេលចន្លោះពីឆ្នាំ ២០១៨ មកដល់ឆ្នាំ ២០២៣ គឺមានគ្រូបង្រៀននៅសាលារដ្ឋទូទាំងប្រទេសសកូរ៉េខាងត្បូងចំនួន ១០០នាក់បានធ្វើអត្តឃាត ហើយនៅក្នុងនោះមាន ១១ករណីបានកើតឡើងនៅក្នុងឆ្នាំ
September 5, 2023 - អន្តរជាតិ
ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ប្រាក់ចំនួន ២០,៧ ពាន់លានយេន (១៤១,៤១ លានដុល្លារអាមេរិក)បន្ថែមទៀត ដើម្បីជួយគាំទ្រក្រុមអ្នកនេសាទសមុទ្រនៅក្នុងប្រទេសខ្លួន ក្រោយប្រទេសចិនបានសម្រេចផ្អាកធ្វើការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ គួររម្លឹកជូនថា នាពេលកន្លងមករដ្ឋាភិបាលជប៉ុនធ្លាប់បានអនុម័តកញ្ចប់ថវិកាចំនួន ៨០ពាន់លានយេន (៥៤៤,៩៤ លានដុល្លារអាមេរិក) ម្តងរួចហើយសម្រាប់ប្រើប្រាស់ក្នុងគោលបំណងដូចគ្នានេះ។ ដូច្នេះគិតត្រឹមពេលនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចប្រើប្រាស់កញ្ចប់ថវិកាសរុបរហូតដល់ ១០០,៧ពាន់លានយេន (៦៨៥,៩៥ លានដុល្លារអាមេរិក) ហើយសម្រាប់ជួយគាំទ្រក្រុមអ្នកនេសាទសមុទ្រនៅទូទាំងប្រទេសជប៉ុន។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ទឹកប្រាក់ខាងលើនេះនឹងត្រូវបែងចែកជាកញ្ចប់តូចៗជាច្រើនទៀតសម្រាប់ប្រើប្រាស់ក្នុងគោលបំណងបង្កើតទីផ្សារថ្មីចំពោះផលិតផលគ្រឿងសមុទ្រជប៉ុន និងប្រើប្រាស់សម្រាប់រក្សាទុកនូវផលិតផលិតគ្រឿងសមុទ្រដែលនេសាទបានរួចហើយឲ្យនៅមានគុណភាពបានយូរ ពោលគឺអាចរក្សាទុករហូតដល់វាមានទីផ្សារឡើងវិញ។ សូមបញ្ជាក់ជូនថា ប្រទេសចិនបានសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនក្រោមហេតុផលថា ជប៉ុនបានផ្តើមបង្ហូរទឹកវិទ្យុសកម្មនៅរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ដែលអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពគ្រឿងសមុទ្រសម្រាប់ទទួលទាន៕ អត្ថបទ៖
September 5, 2023 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ មនុស្សចំនួន ៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីជណ្តើរយោងដំណើរការខុសបច្ចេកទេសនៅឯរមណីយដ្ឋានមួយកន្លែងលើកោះបាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ រមណីយដ្ឋានដែលជាកន្លែងកើតហេតុនេះមានឈ្មោះថា Ayuterra Resort ខណៈជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាក្រុមបុគ្គលិកបម្រើការងារនៅក្នុងរមណីដ្ឋាននេះផ្ទាល់តែម្តង។ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 5, 2023 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងអំឡុងពេលទៅចូលរួមពិធីបុណ្យ Burning Man នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ គួរបញ្ជាក់ជូនថា ពិធីបុណ្យ Burning Man គឺជាពិធីបុណ្យបែបកំសាន្តរីករាយប្រចាំឆ្នាំមួយ ដែលតែងរៀបចំឡើងនៅក្នុងទីក្រុង Black Rock រដ្ឋ Nevada ភាគខាងលិចសហរដ្ឋអាមេរិក។ ទិដ្ឋភាពក្នុងពិធីបុណ្យ Burning Man ជាទូទៅនៅក្នុងពិធីបុណ្យនេះតែងមានពលរដ្ឋអាមេរិករាប់ម៉ឺននាក់មកជួបជុំគ្នានៅលើទីវាលដ៏ធំមួយដើម្បីអាហារញ៉ាំជុំគ្នា រាំ ច្រៀង ជិះកង់លេង និងបោះតង់សម្រាប់ស្នាក់នៅពេញមួយយប់ជាមួយគ្នាផងដែរ។ យ៉ាងណាក្តី សម្រាប់ពិធីបុណ្យ Burning Man នៅក្នុងឆ្នាំ ២០២៣នេះត្រូវបានរំខានយ៉ាងខ្លាំងដោយសារព្យុះភ្លៀងមួយមេធំ ដែលធ្វើឲ្យអាជ្ញាធរអាមេរិកសម្រេចលុបចោលកម្មវិធីកំសាន្តទាំងអស់ដែលត្រូវមានក្នុងពិធីបុណ្យតែម្តង ខណៈអ្នកចូលរួមជាច្រើនម៉ឺននាក់ត្រូវជាប់នៅក្នុងភក់ទៅណាមិនរួចនោះទេ។
September 4, 2023 - អន្តរជាតិ
អាមេរិក៖ វិបត្តិសេដ្ឋកិច្ចសកលកំពុងតែបង្កឲ្យមានបញ្ហាសង្គមជាច្រើននៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក មិនថាក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យម ឬក្រុមប្រទេសដែលមានប្រាក់ចំណូលខ្ពស់នោះទេ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញានេះបានឲ្យដឹងថា ករណីលួចទំនិញប្រើប្រាស់ប្រចាំថ្ងៃកំពុងកើតមានយ៉ាងសកម្មនៅតាមហាងលក់រាយក្នុងសហរដ្ឋអាមេរិក ខណៈទំនិញដែលជាគោលដៅរបស់ក្រុមចោរលួចនោះមានដូចជា ថ្នាំដុសធ្មេញ សូកូឡា សាប៊ូដុខ្លួន ម្សៅសាប៊ូ ថ្នាំបាញ់បំបាត់ក្លិនអាក្រក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗមួយចំនួនទៀត។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមករណីលួចសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃខាងលើនេះ មានករណីខ្លះក៏ឈានដល់ការប្រើប្រាស់អំពីហិង្សាផងដែរ ពោលគឺជាការគំរាមគំហែងដោយហិង្សាពីសំណាក់ក្រុមចោរមកកាន់ក្រុមអ្នកលក់។ បើតាមការសិក្សាមួយរបស់សហព័ន្ធលក់រាយជាតិអាមេរិកបានរកឃើញថា នៅក្នុងឆ្នាំ ២០២២កន្លងទៅ ករណីលួចទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅទូទាំងអាមេរិកបានធ្វើឲ្យមានការខាតបង់ប្រាក់របស់ក្រុមអ្នកលក់រាយសរុបចំនួន ៩៤,៥ពាន់លានដុល្លារ ខណៈនៅក្នុងរយៈពេល ៥ខែដំបូងនៅក្នុងឆ្នាំ ២០២៣នេះ ករណីលួចទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅអាមេរិកបានកើតឡើងរហូតដល់ ១២០%ឯណោះ។ នៅចំពោះមុខបញ្ហានេះក្រុមហ៊ុនលក់រាយធំៗនៅសហរដ្ឋអាមេរិកដូចជាក្រុមហ៊ុន Walgreens,
September 4, 2023 - អន្តរជាតិ
តៃវ៉ាន់៖ តៃវ៉ាន់កំពុងតែរងការវាយប្រហារដោយព្យុះទីហ្វុង Haikui ក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ ឥទ្ធិពលរបស់ព្យុះបានកំពុងបង្កឲ្យមានមានខ្យល់បោកបក់យ៉ាងខ្លាំង ហើយភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតយ៉ាងច្រើន ខណៈនៅតំបន់ខ្លះក៏ត្រូវរងនូវបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលគេបានរកឃើញមានពលរដ្ឋតៃវ៉ាន់ចំនួន ៤០នាក់បានរងរបួស ជាង ៧,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ហើយផ្ទះរាប់ពាន់ខ្នងកំពុងតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ យ៉ាងណាក្តី គេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះដល់អាយុជីវិតនៅឡើយទេ។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថាទីហ្វុង Haikui នេះជាគឺជាព្យុះទី ១ ហើយ ដែលបានវាយប្រហារដោយផ្ទាល់មកលើកោះតៃវ៉ាន់ បើគិតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 4, 2023 - អន្តរជាតិ
បារាំង៖ ទីក្រុងប៉ារីសបានសម្រេចធ្វើការហាមឃាត់ការប្រើប្រាស់ E-scooter ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែកញ្ញានេះ។ សេចក្តីសម្រេចនេះនឹងផ្តើមមានសុពលភាពចាប់ពីដើមខែកញ្ញានេះតទៅ ខណៈប៉ារីសបានក្លាយជាទីក្រុងទី ១ នៅក្នុងតំបន់អឺរ៉ុប ដែលបានអនុវត្តវិធានការហាមឃាត់នេះ។ បើតាមអាជ្ញាធរក្រុងប៉ារីសបានបញ្ជាក់ថា ការសម្រេចហាមឃាត់ការប្រើប្រាស់ E-scooter នេះត្រូវបានធ្វើឡើងដើម្បីរក្សាសុវត្ថិភាពនិងសណ្តាប់ធ្នាប់នៅលើដងផ្លូវ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវដែលបង្កឡើងដោយអ្នកប្រើប្រាស់ E-scooter។ គួរបញ្ជាក់ជូនថា កាលពីឆ្នាំ ២០២២កន្លងទៅ នៅក្នុងទីក្រុងប៉ារីសបានកត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនដែលបង្កឡើងដោយអ្នកប្រើប្រាស់ E-scooter ហើយក្នុងនោះមានមនុស្សចំនួន ៤៥៩នាក់បានរងរបួស និង ៣នាក់បានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The
September 2, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលសម្រាប់កម្ទេចនាវាជាច្រើនគ្រាប់ទៅកាន់តំបន់សមុទ្រលឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែកញ្ញានេះ។ ការបាញ់មីស៊ីលនេះត្រូវបានគេមើលឃើញថា គឺជាបាញ់សាកល្បងនិងជាការធ្វើសមយុទ្ធយោធាចុងក្រោយមួយរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងសប្តាហ៍នេះផងដែរ។ ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលពីសំណាក់ប្រទេសកូរ៉េខាងជើងនៅពេលនេះបានកើតឡើងស្របពេលដែលប្រទេសកូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មចំពោះពលរដ្ឋកូរ៉េខាងជើងចំនួន ៥នាក់ ជុំវិញករណីដែលទីក្រុងព្យុងយ៉ាងបាញ់រ៉ុកកែតមួយគ្រាប់ទៅកាន់ទីអវកាសកាលពីខែមុន។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់អំពីព័ត៌មានលម្អិតអំពីការបាញ់មីស៊ីលនេះនៅឡើយទេ ខណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងកំពុងបើកការសិក្សាអំពីករណីនេះហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 2, 2023 - អន្តរជាតិ
អាហ្សង់ទីន៖ បុគ្គលិកបម្រើការងារនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss International Air Lines ចំនួន ២រូបកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ក្រោយពួកគេបាននាំគ្នាចេញមករាំលេងនិងថតរូបនៅលើស្លាបយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃទី ៣១ ខែសីហាកន្លងទៅនេះ។ ក្នុងចំណោមបុគ្គលិកទាំង ២រូបនោះគឺមានម្នាក់ជាស្រ្តី ដែលមានតួនាទីជាអ្នកបម្រើលើយន្តហោះ និងម្នាក់ទៀតជាបុរស ដែលមានតួនាទីជាប្រធានអ្នកបើកបរជាន់ខ្ពស់។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅលើស្លាបយន្តហោះ Boeing 777 ដែលកំពុងចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន។ សកម្មភាពកំសាន្តសប្បាយភ្លេចខ្លួនរបស់បុគ្គលិកអាកាសចរណ៍ទាំង ២រូបខាងលើនេះត្រូវបានគេថតជាវីដេអូនិងយកទៅបង្ហោះពេញបណ្តាញអ៊ីនធឺណិត ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ។ សូមបញ្ជាក់ថា សកម្មភាពរបស់បុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍ទាំង ២រូបនេះត្រូវបានចាត់ទុកជាការបំពានទៅនឹងវិធានការសុវត្ថិភាពក្នុងការធ្វើដំណើរតាមយន្តហោះ ខណៈដែលពួកគាត់គឺជាបុគ្គលដែលត្រូវអនុវត្តវិធានការនេះយ៉ាងខ្ជាប់ខ្ជួនក៏ដូចជាធ្វើការណែនាំទៅកាន់ក្រុមអ្នកដំណើរផងដែរ។
September 1, 2023 - អន្តរជាតិ
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញានេះបានឲ្យដឹងថា អាជ្ញាធរអង់គ្លេសបានបញ្ជាឲ្យបិទសាលារៀនចំនួន ១០៤កន្លែងជាបណ្តោះអាសន្នក្រោយរកឃើញថា សំណង់អគាររបស់សាលារៀនទាំងនោះត្រូវបានសាងសង់ឡើងដោយប្រើបេតុងដែលគ្មានគុណភាព។ សាលារៀនទាំងជាង ១០០កន្លែងនោះត្រូវបានសាងសង់ឡើងនៅក្នុងចន្លោះឆ្នាំ ១៩៥០ និងឆ្នាំ ១៩៩០ និងមានទីតាំងស្ថិតនៅក្នុងតំបន់ផ្សេងៗគ្នាទូទាំងប្រទេសអង់គ្លេស។ បើតាមលោកស្រី Gillian Keegan ដែលជារដ្ឋលេខាធិការក្រសួងអប់រំអង់គ្លេសបានបញ្ជាក់ថា បេតុងដែលគេបានប្រើប្រាស់សម្រាប់សាងសង់អគារសិក្សាខាងលើនេះគឺជាបេតុងប្រភេទ RAAC ឬជាបេតុងកម្រិតស្រាល ដែលធ្វើសំណង់អគារងាយរងនូវការខូចខាត ជាពិសេសនោះគឺដំបូលអគារងាយនឹងបាក់ធ្លាក់ ដែលអាចបង្កគ្រោះថ្នាក់យ៉ាងឆ្ងន់ធ្ងរចំពោះមនុស្សដែលកំពុងនៅក្នុងអគារនោះ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៨ និង ២០១៩ កន្លងទៅ អង់គ្លេសធ្លាប់ជួបប្រទះនូវករណីគ្រោះថ្នាក់នេះរួចហើយ ពោលគឺដំបូលអគារសាលារៀនបានបាក់ធ្លាក់មកយ៉ាងឆាប់រហ័សនិងបានបង្កគ្រោះថ្នាក់ដល់ក្រុមកូនសិស្សមួយចំនួនផងដែរ៕
September 1, 2023









