Pheakdey
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានផ្តល់ប្រាក់ជំនួយសប្បុរធម៌ចំ​នួន​ ២០០,០០០ដុល្លារអាមេរិកទៅកាន់ប្រទេសម៉ារ៉ុក ដែលទើបជួបប្រទះនូវគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Stria Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែកញ្ញានេះ។ ជំនួយសប្បុរសនេះត្រូវបានផ្តល់ជូនតាមរយៈសមាគមកាកបាទក្រហមនៃប្រទេសចិន (The Red Cross Society of China) ទៅកាន់មូលធិនិអឌ្ឍចន្ទក្រហមម៉ារ៉ុក (Moroccan Red Crescent)។  គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសម៉ារ៉ុកបានកើតឡើងរហូតដល់ជាង​ ២,១២២នាក់ តួលេខអ្នករងរបួសមានចំនួន ២,៤២១នាក់ ខណៈពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងប្រឈមនឹងបញ្ហាគ្មានកន្លែងស្នាក់នៅ និងខ្វះអាហារសម្រាប់ទទួលទាន។ បើតាមអាជ្ញាធរម៉ារ៉ុកបានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចបន្តឡើង ហើយគិតត្រឹមពេលនេះគេនៅមិនទាន់បិទបញ្ចប់ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះដែលកំពុងកប់ក្រោមគំនរបាក់បែកនៅឡើយទេ៕អត្ថបទ៖ ភក្តី ប្រភព៖ The Stria

    September 11, 2023
  • អន្តរជាតិ

    ម៉ារ៉ុក៖ របាយការណ៍ចុងក្រោយមួយស្តីពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសម៉ារ៉ុក ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញានេះបានឲ្យដឹងថា តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីបានកើតឡើងរហូតដល់ជាង​ ២,១២២នាក់ហើយ ខណៈប្រតិប​ត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ចំពោះតួលេខអ្នករងរបួសវិញគិតត្រឹមពេលនេះគឺមានចំនួន ២,៤២១នាក់។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់និងរងរបួសហើយ គឺនៅមានពលរដ្ឋម៉ារ៉ុកជាច្រើននាក់ផ្សេងទៀតកំពុងប្រឈមនឹងបញ្ហាគ្មានកន្លែងស្នាក់នៅ និងខ្វះខាតអាហារសម្រាប់ទទួលទាន។ គួររម្លឹកជូនថា គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃសៅរ៍ ទី៩ ខែកញ្ញាម្ល៉េះ ដោយមានកម្រិតញ័រ ៧,២ រ៉ិចទ័រ ខណៈហេតុការណ៍នេះគឺជាគ្រោះរញ្ជួយ​ដ៏ធ្ងន់ធ្ងរមិនធ្លាប់កើតមាននៅក្នុងប្រទេសម៉ារ៉ុកនោះទេ​ បើគិតក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    September 11, 2023
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ កំពូលប៉ូលិសចិត្តធម៌ម្នាក់កំពុងទទួលបានការចាប់អាមរ្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយរូបគាត់បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយទៅកាន់អ្នកទោសកំពុងជាប់ក្នុងពន្ធនាគារម្នាក់នៅក្នុងថ្ងៃខួបកំណើតរបស់អ្នកទោសរូបនោះ។ លោកប៉ូលិសចិត្តធម៌រូបនេះមានឈ្មោះថា Ferdinand Malambae ជាមនុស្សដែលចូលធ្វើអំពើល្អនៅក្នុងសង្គម ជាពិសេសនោះគឺជួយអ្នកដែលកំពុងជួបទុកលំបាក់ ខណៈអ្នកទោសដែលបានទទួលនូវអារម្មណ៍ភ្ញាក់ផ្អើលមិននឹកស្មាននោះមានឈ្មោះថា Boyok។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា នៅក្នុងថ្ងៃខួបកំណើតនោះលោកប៉ូលិស Ferdinand Malambae បានសម្តែងធ្វើជាទៅសួរនាំអ្នកទោស Boyok ថា៖ ខ្ញុំឮអ្នកទោសជាច្រើននិយាយថា​ ឯងបាននិយាយដើមខ្ញុំច្រើនណាស់ តើខ្ញុំបានធ្វើអ្វីខ្លះមិនល្អដាក់ឯងទៅ? ពេលនោះអ្នកទោស​Boyok បានប្រកែកថាមិនបាននិយាយអ្វីឡើយ តែលោកប៉ូលិសបានសម្តែងធ្វើជាខឹងខ្លាំងឡើងៗ និងបញ្ជាឲ្យអ្នកទោសរូបនោះត្រូវប្រាប់ពីថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់គេដោយឲ្យនិយាយខ្លាំងៗ។ បន្តិចក្រោយមកនៅពេលដែលអ្នកទោស Boyok កំពុងតែភ័យព្រោះខ្លាចទទួលរងនូវការពិន័យនោះ ស្រាប់តែលោកប៉ូលិស Ferdinand Malambae បានយកនំភីហ្សាមួយប្រអប់ដោយមានទាំងការដុតទៀនសម្រាប់ជាថ្ងៃខួបកំណើតផងទៅឲ្យអ្នកទោសរូបនោះដល់កន្លែងឃុំឃាំងដើម្បីឲ្យគេផ្លុំពន្លត់និងធ្វើការបួងសួងសុំសំណាងល្អ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of

    September 9, 2023
  • អន្តរជាតិ

    ជប៉ុន៖ ប្រទេសជប៉ុនបានរងនូវសម្ពាធទឹកភ្លៀងក្នុងកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍​ ទី៩ ខែកញ្ញានេះ។ បរិមាណទឹកភ្លៀងដែលបានធ្លាក់យ៉ាងច្រើននេះគឺត្រូវបានបង្កឡើងដោយសារតែឥទ្ធិពលព្យុះទីហ្វុងដ៏កំណាចមួយ ដែលមានឈ្មោះថា Haikui ខណៈព្យុះដដែលនេះក៏កំពុងបង្កឥទ្ធិពលអាក្រក់នៅកោះតៃវ៉ាន់ និងក្រុងហុងកុងផងដែរ។បើតាមអាជ្ញាធរអាកាសធាតុជប៉ុនបានបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះភ្លៀងដែលបានធ្លាក់នៅក្នុងប្រទេសជប៉ុនមានកម្រិតរហូតដល់ ៣៩២mm ដែលជាកម្រិតដ៏ខ្ពស់មិនធ្លាប់មាននោះគេបើគិតចាប់តាំងពីឆ្នាំ ១៩៧៤មក។ ឥទ្ធិពលរបស់ភ្លៀងបានបង្កឲ្យមានបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សនៅតាមតំបន់មួយចំនួនសរុបមានចំនួនជាង ១០០កន្លែងផ្សេងគ្នា។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះថ្នាក់ឬស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    September 9, 2023
  • អន្តរជាតិ

    ម៉ារ៉ុក៖ ប្រទេសម៉ារ៉ុកបានទទួលរងនូវគ្រោះរញ្ជួយដីក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយ ដែលបានបង្កគ្រោះថ្នាក់ដល់មនុស្សរាប់រាយនាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះ។ គ្រោះថ្នាក់ដ៏កម្រនេះបានកើតមាននៅតំបន់ High Atlas ដែលជាតំបន់ភ្នំស្ថិតនៅភាគកណ្តាលនៃប្រទេសម៉ារ៉ុក។ បើតាមអាជ្ញាធរម៉ារ៉ុកបានឲ្យដឹងថា គ្រោះរញ្ជួយដីនោះមានកើតឡើងនៅក្នុងកម្រិត ៧,២ រ៉ិចទ័រ ខណៈទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិកវិញបានបញ្ជាក់ថា គ្រោះរញ្ជួយដីនោះបានកើតមានក្នុងកម្រិត​ ៦,៨រ៉ិចទ័រ។ គិតត្រឹមពេលនេះអាជ្ញាធរម៉ារ៉ុកបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតចំនួន ២៩៦នាក់ និងមានពលរដ្ឋចំនួន ១៥៣នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 9, 2023
  • អន្តរជាតិ

    ហុងកុង៖ ជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងហុងកុងបានបង្ខំឲ្យសកម្មភាពអាជីវកម្មជាច្រើនត្រូវផ្អាកដំណើរការ ខណៈហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងទីក្រុងត្រូវរងនូវការបំផ្លាញយ៉ាងឆ្ងន់ធ្ងរផងដែរ។ នៅចំពោះមុខបញ្ហាប្រឈមនេះក្រុមហ៊ុនស្រាវជ្រាវនិងវិភាគ Bloomberg Intelligence បានធ្វើការព្យាករណ៍ថា​ ទីក្រុងហុងកុងអាចនឹងខាតបង់ប្រាក់រហូតដល់ជាង ១០០លានដុល្លារអាមេរិកដោយសារតែគ្រោះធម្មជាតិដ៏កម្រមួយនេះ។ សូមបញ្ជាក់ជូនថា ជំនន់ទឹកភ្លៀងដែលកំពុងបង្កការគំរាមគំហែងនៅក្នុងទីក្រុងហុងកុងនៅពេលនេះគឺបានបង្កឡើងដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង​ Haikui ខណៈវាគឺជាជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតមិនធ្លាប់មាននោះទេ បើគិតក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយនេះ។ គិតត្រឹមពេលនេះគេបានរកឃើញពលរដ្ឋហុងកុងចំ​នួន ៨៣នាក់បានរងនូវគ្រោះថ្នាក់ ខណៈក្នុងនោះមាន ៣នាក់បានរងរបួសធ្ងន់ធ្ងរផងដែរ។​ យ៉ាងណាក្តី គេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះរហូតដល់ត្រូវបាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    September 8, 2023
  • អន្តរជាតិ

    ចិន៖ សាសារៀនទាំងអស់នៅក្នុងទីក្រុង Shenzhen ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិនត្រូវបានអាជ្ញាធរបញ្ជាឲ្យបិទជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពក្រុមសិស្សានុសិស្សពីឥទ្ធិពលរបស់ព្យុះទីហ្វុង Haikui នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ។ ក្រៅតែពីមានការបិទសាសារៀន ស្ថានីយ៍រថភ្លើងក្រោមដីនិងការិយាល័យរដ្ឋបាលសាធារណៈមួយចំនួនក៏ត្រូវបានបញ្ជាឲ្យផ្អាកដំណើរការជាបណ្តោះអាសន្នសិនផងដែរ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Haikui បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេល ៤ថ្ងៃជាប់គ្នាហើយ និងបានបណ្តាលឲ្យតំបន់មួយចំនួនត្រូវជន់លិចដោយជំនន់ទឹកភ្លៀង ខណៈនៅតាមតំបន់ខ្លះវិញក៏ត្រូវរងនូវបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ។ យ៉ាងណាក្តី អាជ្ញាធរក្រុង Shenzhen នៅមិនទាន់រកឃើញអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បាត់បង់ជីវិតណា​ម្នាក់នៅឡើយទេក្នុងចំណោមពលរដ្ឋក្នុងក្រុងសរុប ១៧,៧លាននាក់។ សូមបញ្ជាក់ជូនថា ភ្លៀងដែលកំំពុងធ្លាក់នៅក្នុងទីក្រុង​ Shenzhen នៅពេលនេះគឺជាភ្លៀងដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩៥២មក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 8, 2023
  • អន្តរជាតិ

    ហុងកុង៖ ទីក្រុងហុងកុងកំពុងតែប្រឈមនឹងទឹកជំនន់ដ៏អាក្រក់បំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ​ ទី៨ ខែកញ្ញានេះ។ ទឹកជំនន់ដែលកំពុងតែគំរាមគំហែងទីក្រុងដែលត្រូវបានគេចាត់ទុកជា “មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី​​” នៅពេលនេះគឺបង្កឡើងដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នានៅទូទាំងក្រុងហុងកុង ហើយការធ្លាក់ភ្លៀងដ៏ច្រើននោះទៀតសោធគឺជាឥទ្ធិពលរបស់ព្យុះទីហ្វុងមួយមានឈ្មោះថា Haikui ។ បើតាមអាជ្ញាធរហុងកុងបានបញ្ជាក់ថា​ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងពេញទីក្រុងហុងកុងនៅពេលនេះគឺជាទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាននោះទេ បើគិតក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះគេបានរកឃើញមានពលរដ្ឋហុងកុងចំ​នួន ៨៣នាក់បានរងនូវគ្រោះថ្នាក់ ខណៈក្នុងនោះមាន ៣នាក់បានរងរបួសធ្ងន់ធ្ងរទៀតផង។​ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះរហូតដល់ត្រូវបាត់បង់ជីវិតនៅឡើយទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    September 8, 2023
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃគ្រោងនឹងដាក់ចេញវិធានការជាច្រើនដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចជាតិឡើងវិញ​ ដោយវិធានការទាំងនោះមានដូចជា ការចែកជូនប័ណ្ណដែលមានតម្លៃជាទឹកប្រាក់ចំ​នួន ១០,០០០បាត (២៨២ដុល្លារអាមេរិក) ទៅកាន់ប្រជាពលរដ្ឋសម្រាប់ធ្វើការទិញឥវ៉ាន់នៅតាមទីផ្សារមួយចំនួនដែលអាជ្ញាធរថៃបានកំណត់ ពន្យារពេលបង់ប្រាក់សងបំណុលរបស់ប្រជាពលរដ្ឋទៅឲ្យខាងធនាគារ និងកាត់បន្ថយតម្លៃសាំងនៅលើទីផ្សារជាដើម។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦​ ខែកញ្ញានេះបានបញ្ជាក់ថា គម្រោងខាងលើនេះគឺត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រីថៃថ្មីគឺលោក Srettha Thavisin ក្នុងពេលដែលលោកធ្វើសន្ទរកថាមួយស្តីពីគោលនយោបាយជាតិ ខណៈសេចក្តីព្រាងអំពីវិធានការទាំងអស់នេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាថៃដើម្បីធ្វើការអនុម័តនៅក្នុងសប្តាហ៍ក្រោយ។ សូមបញ្ជាក់ជូនថា គម្រោងផ្តល់ជូនប័ណ្ណសម្រាប់ដើរទិញឥវ៉ាន់ខាងលើនេះនឹងត្រូវអនុវត្តចំពោះពលរដ្ឋគោលដៅមួយចំ​នួន ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ខណៈនៅក្នុងគម្រោងនេះរដ្ឋាភិបាលថៃនឹងត្រូវចំណាយប្រាក់អស់ចំ​នួន ៥៦០លានបាត (១៥,៨លានដុល្លារអាមេរិក)៕ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 6, 2023
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនកំពុងពិចារណាអនុវត្តច្បាប់ថ្មីមួយសម្រាប់ធ្វើការហាមឃាត់និងដាក់ពិន័យចំពោះបុគ្គលទាំងឡាយណាដែលស្លៀកសំលៀកបំពាក់មានលក្ខណៈ “ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសាធារណជន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦ ខែកញ្ញានេះ។ យ៉ាងណាក្តី អាជ្ញាធរចិននៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេថា សំលៀកបំពាក់ប្រភេទណាខ្លះដែលត្រូវបានចាត់ទុកជាសំលៀកបំពាក់ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសាធារណៈជននោះ។ តាមគម្រោងគឺជាអាជ្ញាធរចិនធ្វើការផាកពិន័យជនណា ដែលបានស្លៀកពាក់សំលៀកបំពាក់ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសាធារណជនជាទឹកប្រាក់ចំនួន ៥,០០០យន់ (៦៨៥ដុល្លារអាមេរិក) ឬជាប់គុករយៈពេល ១៥ថ្ងៃ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋចិនមួយចំនួនបានសម្តែងនូវការមិនពេញចិត្តនោះចំពោះគម្រោងអនុវត្តច្បាប់ខាងលើនេះ ខណៈគេនៅមិនទាន់ដឹងច្បាស់ថា អាជ្ញាធរចិននឹងផ្តើមអនុវត្តច្បាប់ខាងលើនេះនៅពេលណានោះទេ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២២កន្លងទៅ អាជ្ញាធរក្រុងសៀងហៃធ្លាប់បានឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់​ ដែលបានស្លៀកសំលៀកបំពាក់បុរាណជប៉ុននៅទីសាធារណៈក្រោមហេតុផលថា ការស្លៀកពាក់នោះគឺមិនសមរម្យសម្រាប់សង្គមចិននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 6, 2023